១ថ្ងៃ​មុន​ដាក់​របាយ​ការណ៍​ទៅ​អឺរ៉ុប​៖ កម្ពុជា​បញ្ជាក់​ជំហរ​ចុង​ក្រោយ «មិន​ខ្វល់» ចំពោះ​ការ​ផ្តាច់​ប្រព័ន្ធ EBA​

ដោយ វណ្ណ សុគន្ធា
11/12/2019
RFI

media

 ទង់ជាតិកម្ពុជា (រូបតំណាង) @Internet


ថ្ងៃទី១២ ខែធ្នូ​ស្អែក​នេះ គឺ​ជា​ថ្ងៃ​កំណត់​ដែល​រដ្ឋា​ភិបាល​កម្ពុជា​ត្រូវ​ដាក់​របាយ​ការណ៍​ទៅ​កាន់​សហ​ភាព​អឺរ៉ុប​ដើម្បី​ទប់​ដំណើរ​ការ​ផ្តាច់​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ EBA។ ក៏​ប៉ុន្តែ​មុន​ការ​ដាក់​របាយ​ការណ៍​នេះ ប្រមុខ​រដ្ឋា​ភិបាល​កម្ពុជា បាន​គូស​បញ្ជាក់​ជំហរ​ចុង​ក្រោយ​ដោយ​មិន​ខ្វល់​ខ្វាយ​ឡើយ​ទៅ​នឹង​ការ​ផ្តាច់​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ EBA​ ពី​កម្ពុជា​របស់​សហ​ភាព​អឺរ៉ុប​។ 

ប្រមុខ​រដ្ឋា​ភិបាល​កម្ពុជា លោក​នាយករដ្ឋ​មន្រ្តី ហ៊ុន សែន បានអះ​អាងនៅ​ថ្ងៃពុ​ធនេះថា លោក​មិនខ្វាយខ្វល់នឹ​ងការផ្តាច់ប្រ​ព័ន្ធអនុគ្រោះ​ពន្ធEBAនោះទេ ហើយថា បើសហភា​ពអឺរ៉ុបចង់​ធ្វើយ៉ាងម៉េចក៏ធ្វើទៅ។ លោក ហ៊ុន សែន បញ្ជា​ក់បែប​នេះនៅក្នុ​ងពីធីប្រគល់​សញ្ញាបត្រ​ជូននិស្សិត CUS នៅកោះ​ពេជ្រ។ ការបញ្ជា​ក់របស់​លោកនាយ​ករដ្ឋមន្រ្តី ហ៊ុន សែន នៅពេលនេះ ធ្វើឡើងតែ​មួយថ្ងៃប៉ុណ្ណោះមុនក្រ​សួងការប​រទេសកម្ពុជា​បញ្ជូ​នរបាយកា​រណ៍រ​បស់ខ្លួន​ទៅកាន់សហភាពអឺ​រ៉ុបនៅថ្ងៃទី១២ ខែធ្នូ ដើម្បីឆ្លើយ​តបទៅនឹ​ងរបាយ​ការណ៍បឋម​ទី២ស្តីពី​ការ​ផ្អាក​ការ​អនុ​គ្រោះ​ពន្ធ​EBA​ជា​បណ្តោះ​អាសន្ន​សម្រាប់​កម្ពុជា។

គិតមកដ​ល់ពេ​លនេះ ក្រសួ​ងការបរទេស​កម្ពុជាបានរៀ​បចំរបាយការ​ណ៍ឆ្លើយត​បរបស់ខ្លួន​រួចរាល់អស់ហើយ ដើម្បី​ត្រៀមបញ្ជូន​ទៅកាន់ស​ហភាពអឺរ៉ុប។ នេះ​បើតាមកា​រអះអាង​ឱ្យដឹងរប​ស់លោក កុយ គួង ដែលជាអ្នកនាំ​ពាក្យក្រសួ​ងការបរទេស​កម្ពុជា។ បើទោះជា​បែបនេះក្តី អ្នកនាំ​ពាក្យរូបនេះ​បានបដិសេ​ដមិនបញ្ចេញឱ្យដឹងពី​ខ្លីមសា​រខ្លះៗនៃ​របាយការណ៍នេះ​នោះទេ។

គួររំលឹក​ជូនបន្តិចថា សហភា​ពអឺរ៉ុបបា​នផ្ញើរបា​យការណ៍របស់ខ្លួ​នមកកាន់រដ្ឋាភិបា​លកម្ពុជាកា​លពីថ្ងៃទី១២ ខែវិច្ឆិកាកន្លងទៅ និងទុក​រយៈពេល១ខែ ដើម្បី​ឱ្យភាគីកម្ពុ​ជាធ្វើការឆ្លើ​យតប។ បន្ទាប់​ពីកម្ពុជាឆ្លើ​យតប សហភាពអឺរ៉ុបនឹង​ធ្វើ​​សេចក្តីសម្រេច​ចិត្ត​មួយនៅខែ​កុម្ភៈ​ឆ្នាំ២០២០ ថា​តើ​ត្រូវ​ដក​ការ​អនុ​គ្រោះពន្ធ​របស់​កម្ពុជា​ជា​បណ្តោះ​អាសន្ន ​ឬ ​យ៉ាងណា​។ ​សេចក្តីសម្រេច​ចិត្តនេះ​ គឺត្រូវ​ធ្វើឡើង​​ដោយ​សំឡេង​ភាគច្រើននៅក្នុង​ចំណោម​សមាជិក​ទាំង ២៧ នៃ​គណៈ​កម្មការអឺរ៉ុប​។

ក៏ប៉ុន្តែ បើសិន​គណៈកម្មការអឺរ៉ុប​សម្រេច​មិនព្យួរ​ប្រព័ន្ធ​អនុគ្រោះពន្ធនេះទេ នោះនីតិវិធី​ត្រូវ​បិទបញ្ចប់​ត្រឹមនេះ។ ផ្ទុយទៅវិញ ប្រសិនបើ​គណៈកម្មការអឺរ៉ុប​សម្រេច​​ព្យួរ​ប្រព័ន្ធ​អនុគ្រោះពន្ធនេះមែន សេចក្តីសម្រេច​នេះ​​ក៏​នៅ​មិនទាន់​អាច​ចូល​ជា​ធរមាន​បាន​ភ្លាមៗ​នោះដែរ ពីព្រោះ​ថា សេចក្តីសម្រេច​របស់​គណៈកម្មការ​អឺរ៉ុប​ធ្វើឡើង​តាម​នីតិវិធី​ប្រតិភូកម្មអំណាច គឺអាច​ចូល​ជា​ធរមាន​បាន លុះត្រាតែ​គ្មាន​ការ​ជំទាស់​ពី​សំណាក់​សភា ឬ​ក្រុមប្រឹក្សា​អឺរ៉ុប។ ប៉ុន្តែ ប្រសិនបើ​សភា​អឺរ៉ុប ឬ​ក្រុមប្រឹក្សា​អឺរ៉ុប​សម្រេច​មិនជំទាស់ ឬ​មិន​អាច​រក​សំឡេង​ភាគច្រើន​ដើម្បី​ជំទាស់​នឹង​សេចក្តីសម្រេច​របស់​គណៈកម្មការ​អឺរ៉ុប​បានទេ ការព្យួរ​ប្រព័ន្ធ​អនុគ្រោះពន្ធ​នឹង​ត្រូវ​ចូល​ជាធរមាន៦ខែ រាប់ចាប់​ពីថ្ងៃ​ដែល​​គណៈកម្មការ​អឺរ៉ុប​អនុម័ត​សេចក្តីសម្រេច​ព្យួរប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ៕

What Next?

Recent Articles

One Response to "១ថ្ងៃ​មុន​ដាក់​របាយ​ការណ៍​ទៅ​អឺរ៉ុប​៖ កម្ពុជា​បញ្ជាក់​ជំហរ​ចុង​ក្រោយ «មិន​ខ្វល់» ចំពោះ​ការ​ផ្តាច់​ប្រព័ន្ធ EBA​"

  1. Anonymous says:

    WELL… go ahead and make your day . it seem to be what HUN SEN though even if he do not want to make a change EU will have a big problem. YES ..I’m agree the whole EU will have no food to feet their population and every people in EU will have no cloth every one will walk naked . I just want to tell all AH .CHESS including AH .ME.CHESS .HUN SEN if EU they take away EBA they may take out every thing by not even let you pay their tax that mean every thing is over>>do you get me?? in another hand if HUN SEN not hurt their felling so much they may take out some and keep some just because they fell bad to all Cambodian remembers not you and your leadership OK. at that time they will open market to some other nation to supply them and HUN SEN may depending on CHINA to put label made in CHINA to sell his rice to EU please do not forget do not put label made in Cambodian OK. hop you understand what I say . please think over again No1 standing firm to keep your powers. No2 make change to survive . it is your choice I think no one can telling you what to do because you are a highest educated evil on art .