មតិ​ពលរដ្ឋ និង​សកម្មជន​បរិស្ថាន​ចំពោះ​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក​បង្កក​ទ្រព្យ​សម្បត្តិ ​លោក ទ្រី ភាព និង​លោក គន់ គីម

ដោយ ជាតិ ចំណាន
2019-12-11
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក ទ្រី ភាព (ឆ្វេង) និង​លោក គន់ គីម ស្ដាំ

លោក ទ្រី ភាព (ឆ្វេង) និង​លោក គន់ គីម ស្ដាំ (រូប៖ ហ្វេសប៊ុក)


ពលរដ្ឋ និង​សកម្មជន​បរិស្ថាន​ស្វាគមន៍​ចំណាត់​ការ​របស់​អាមេរិក​ដែល​បាន​សម្រេច​ដាក់​ទណ្ឌកម្ម​បង្កក​ទ្រព្យ​សម្បត្តិ​ឈ្មួញ​ព្រៃ​ឈើ ​លោក ទ្រី ភាព និង ​លោក គន់ គីម និង​ក្រុម​គ្រួសារ​មន្ត្រី​រូប​នេះ។ មន្រ្តី​អ្នក​នាំ​ពាក្យ​របប​ក្រុង​ភ្នំពេញ​អះអាង​ថា របប​ក្រុង​ភ្នំពេញ​នឹង​ស្វែងរក​ការ​ពិត និង​ដោះ​បន្ទុក​ក្នុង​កិច្ច​ការពារ​ប្រកប​ដោយ​យុត្តិធម៌ និង​សុចរិត​ភាព​លើ​បុគ្គល ដែល​ទទួល​រង​ការ​ចោទ​ប្រកាន់​នេះ។

ពលរដ្ឋ និង​សកម្មជន​បរិស្ថាន​យល់​ថា ទណ្ឌកម្ម​ថ្មី​របស់​សហរដ្ឋ​អាមេរិក​ពេល​នេះ​ជា​ការ​ព្រមាន​ដល់​លោក ហ៊ុន សែន និង​មន្ត្រី​ជាន់​ខ្ពស់​នៃ​របប​ក្រុង​ភ្នំពេញ​ផ្សេង​ទៀត​ថា កុំ​ព្យាយាម​បំផ្លាញ​ទ្រព្យ​សម្បត្តិ​ជាតិ និង​ត្រូវ​ងាក​មក​គោរព​សិទ្ធិ និង​ប្រជាធិបតេយ្យ​ឡើង​វិញ។

សកម្មជន​បរិស្ថាន​នៃ​អង្គការ​មាតា​ធម្មជាតិ លោក ថុន រដ្ឋា យល់​ថា ការ​ដែល​ក្រសួង​រតនាគារ​អាមេរិក​ឈាន​ដល់​ការ​សម្រេច​ដាក់​ទណ្ឌកម្ម​បង្កក ឬ​រាំង​ខ្ទប់​ទ្រព្យ​សម្បត្តិ​ឈ្មួញ និង​មន្ត្រី​ជំនិត​របស់​លោក ហ៊ុន សែន ពេល​នេះ​គឺ​ស្ថាប័ន​នេះ​បាន​ការ​សិក្សា និង​ស្រាវជ្រាវ​ត្រឹមត្រូវ។ លោក យល់ថា នឹង​អាច​មាន​មន្ត្រី ឬ​ឈ្មួញ​បាត់​ដៃ​កខ្វក់​ផ្សេង​ទៀត​អាច​ត្រូវ​រង​ទណ្ឌកម្ម​បែប​នេះ​ដូច​គ្នា ព្រោះ​សង្កេត​ឃើញ​ថា​នៅ​មាន​មន្ត្រី ឬ​ឈ្មួញ​ផ្សេង​ទៀត​ដែល​បាន​បំផ្លាញ​ធនធាន​ធម្មជាតិ និង​ប្រព្រឹត្ត​អំពើ​ពុក​រលួយ៖ «អ្វី​ដែល​គេ (សហរដ្ឋ​អាមេរិកធ្វើ​មាន​ភស្តុតាង​ច្បាស់លាស់​បញ្ជាក់​ថា លោក ទ្រី ភាព ក៏​ដូច​ជា​មន្រ្តី​មួយ​ចំនួន​របស់​របប​លោក ហ៊ុន សែន ពិត​ជា​ពាក់ព័ន្ធ​នឹង​អំពើ​ពុក​រលួយ​ប្រាកដ​មែន»

សកម្មជន​បរិស្ថាន​រូប​នេះ​កត់​សម្គាល់​ឃើញ​ថា ទោះ​កម្ពុជា​មាន​តុលាការ និង​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ក្តី ប៉ុន្តែ​ស្ថាប័ន​ទាំង​នោះ​មិន​បាន​ចាត់​វិធានការ​លើ​មន្ត្រី​គ្រាក់ៗ នៃ​រដ្ឋាភិបាល លោក ហ៊ុន សែន ទេ។ ទោះ​បែប​នេះ លោក ថុន រដ្ឋា យល់ថា នេះ​ជា​រឿង​សំខាន់​មួយ​ដែល​ផ្ញើ​សារ​ទៅ​មន្ត្រី និង​ឈ្មួញ​ផ្សេង​ទៀត​កុំ​ឲ្យ​គិត​ថា ខ្លួន​ឯង​អាច​ធ្វើ​អ្វី​តាម​តែ​ចិត្ត​បាន​នោះ៖ «យើង​មិន​មាន​ជំនឿ​ចិត្ត​ទៅ​លើ​ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា អ៊ីចឹង​យើង​មាន​ជំនឿ​លើ​ប្រព័ន្ធ​ច្បាប់ ឬ​ហៅ​ថា អង្គភាព​នៅ​សហរដ្ឋ​អាមេរិក​ហើយ​យើង​ជឿ​ថា មិន​ត្រឹម​តែ​លោក​ឧកញ៉ា ទ្រី ភាព ទេ យើង​ក៏​សង្ឃឹម​នឹង​បន្ត​ទៀត​ទៅ​លើ​មន្រ្តី​ផ្សេង​ទៀត ដែល​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ជា​ដើម»

ចំណែក​ពលរដ្ឋ​ម្នាក់​ទៀត លោក ណែម តារា លើក​ឡើង​ថា ទណ្ឌកម្ម​នេះ​ជា​រឿង​ល្អ​ហើយ ប៉ុន្តែ​លោក​យល់​ថា ​វិធានការ​របស់​សហរដ្ឋ​អាមេរិក​ពេល​នេះ​ហាក់​យឺត​ពេល​បន្តិច ព្រោះ​លោក​សង្កេត​ឃើញ​ថា ព្រៃ​ឈើ​មួយ​ភាគ​ធំ​របស់​កម្ពុជា​បាន​បាត់​ទៅ​ហើយ។ ពលរដ្ឋ​រូប​នេះ​យល់​ថា ដើម្បី​អាច​ការពារ​ធនធាន​ធម្មជាតិ ឬ​ព្រៃ​ឈើ​នៅ​សល់​ឲ្យ​នៅ​គង់វង្ស​បាន លុះ​ត្រា​ណា​សហរដ្ឋ​អាមេរិក​មាន​វិធានការ​លើ​របប​ក្រុង​ភ្នំពេញ​ដោយ​អនុញ្ញាត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ និង​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​គណបក្ស​នេះ​អាច​រស់​ឡើង​វិញ ទើប​អាច​ក្លាយ​ជា​ភ្នែក​ជា​ច្រមុះ​នៅ​មូលដ្ឋាន​ក្នុង​កិច្ច​ការពារ​ធនធាន​ធម្មជាតិ៖ «អ៊ីចឹង​វិធានការ​ត្រូវ​បើក​សិទ្ធិ​មក​វិញ​ឲ្យ​ប្រជាពលរដ្ឋ ឲ្យ​និស្សិត ប្រជាជន សកម្មជន​ទាំង​អស់​ហ្នឹង​ជួយ​ការពារ​បរិស្ថាន ហើយ​ជា​ពិសេស​គឺ​ដាក់​មេ​ឃុំ​មក​វិញ មេ​ឃុំ​ចៅ​សង្កាត់​គណបក្ស​ប្រឆាំង​ដែល​គេ​រំលាយ គាត់​ជា​ភ្នែក​ជា​ច្រមុះ»

ចំណែក​ពលរដ្ឋ​ម្នាក់​លោកស្រី ឃុន សាវរ៉ាន់ យល់​ថា វិធានការ​របស់​សហរដ្ឋ​អាមេរិក​នៅ​ពេល​នេះ​គឺ បាន​ដាក់​ចំ​គោលដៅ​ល្អ​ណាស់ ព្រោះ​បុគ្គល​ទាំង​ពីរ​រូប​នេះ សុទ្ធ​តែ​មាន​បាត​ដៃ​កខ្វក់​ក្នុង​ការ​បំផ្លាញ​ធនធាន​ធម្មជាតិ​របស់​កម្ពុជា និង​ចូលរួម​រំលោភ​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់ធ្ងរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

3 Responses to "មតិ​ពលរដ្ឋ និង​សកម្មជន​បរិស្ថាន​ចំពោះ​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក​បង្កក​ទ្រព្យ​សម្បត្តិ ​លោក ទ្រី ភាព និង​លោក គន់ គីម"

  1. Anonymous says:

    I think every one knew what my comment last two week . I said >>EU. and US will choke HUN SEN to dead if he not showing a new direction , or change to what they asking for. please keep watching every one do or die is the only answer . please do not under estimate what they are going to do in the near future. GOD bless Cambodia

  2. so socheath says:

    ហាស ! ហាស
    អាពូជសំផឹង(Anonymous) ចេះតែមានហ្មង !
    ស្អី ! អាមេរិក ច្របាច់ក ហ៊ុនសែនឲ្យស្លាប់ ?
    ហ៊ុនសែន ទៅលេងហ្គោល ជាមួយត្រាំ​ ស្អែក ខានស្អែកហើយហ្នឹង !
    គឹតទៅពួក​ពូជសំផឹង បក្សសង្គ្រោះ តែកាដួយ ហើយហ្នឹងក្ត សុទ្ធ តែពួកអាឡប់ មីឡប់សតិមែន ។

  3. Anonymous says:

    HAS……… why don’t you say not reflect the true situation?? these two men did not do any thing at all the US love him so much that right they put them in black list. how about you SO SOCHEATH did you getting clos to the air plan wells yet we want you to come to US and see how poor they are. I do not care about PAK SANGGROUS KADOUY that was your word all I care is all of AH CHESS you and your boss not hurt my nation that I have been born from. do you understand what I mean Cambodian is not your belonging or your boss privet property OK. if you are that dump just shut up and swear to GOD that you speak every thing is the true.