អ្នកវិភាគ​ថា​លោក ហ៊ុន សែន ល្មម​ឈប់​រំលោភ​តួនាទី​នាយករដ្ឋមន្ត្រី និង​ស្ថាប័ន​តុលាការ

ដោយ មួង ណារ៉េត
2019-12-12
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អ្នក​វិភាគ​ឯករាជ្យ បណ្ឌិត ឡៅ ម៉ុងហៃ (ឆ្វេង) លោក​នាយករដ្ឋមន្ត្រី ហ៊ុន​ សែន (ស្ដាំ)។

អ្នក​វិភាគ​ឯករាជ្យ បណ្ឌិត ឡៅ ម៉ុងហៃ (ឆ្វេង) លោក​នាយករដ្ឋមន្ត្រី ហ៊ុន​ សែន (ស្ដាំ)។ RFA


អ្នកវិភាគ​ថា លោក ហ៊ុន សែន ល្មម​ឈប់​រំលោភ​តួនាទី​នាយករដ្ឋមន្ត្រី ដែល​តំណាង​ឱ្យ​ស្ថាប័ន​នីតិ​ប្រតិបត្តិ និង​បញ្ឈប់​ការ​ជ្រៀតជ្រែក​ស្ថាប័ន​តុលាការ ជុំវិញ​ការ​ថ្លែង​សារ​ជា​សាធារណៈ អំពី​រឿង​ដែល​កំពុង​ស្ថិត​ក្នុង​ដៃ​តុលាការ។

រដ្ឋធម្មនុញ្ញ​មាត្រា ៥១ ចែង​ថា អំណាច​ទាំងអស់​ជា​របស់​ប្រជាពលរដ្ឋ​។ អំណាច​បែងចែក​ដាច់​ពី​គ្នា រវាង​អំណាច​នីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ និង​អំណាចតុលាការ​។ ទោះជា​រដ្ឋធម្មនុញ្ញ ដែល​ជា​ច្បាប់​កំពូល​របស់​ប្រទេស ចែង​ច្បាស់​យ៉ាង​នេះ​ក្តី អ្នកវិភាគ​នយោបាយ​លោក​បណ្ឌិត ឡៅ ម៉ុងហៃ ថា​ការ​អនុវត្ត​ជាក់ស្ដែង គឺ​តែងតែ​ផ្ទុយ​ពី​ខ្លឹមសារ​នេះ។

លោក​បណ្ឌិត ឡៅ ម៉ុងហៃ ថា​ការរំលោភ​លើ​ការ​បែង​ចែង​អំណាច​រវាង​អង្គ​ទាំង​បី គឺ​អង្គ​នីតិ​ប្រតិបត្តិ ដែល​តំណាង​ឱ្យ​ខាង​រដ្ឋាភិបាល អង្គ​នីតិ​បញ្ញត្តិ​ដែល​តំណាង​ឱ្យ​រដ្ឋសភា និង​តុលាការ​នេះ តែង​កើត​មាន​ជា​ប្រចាំ នៅ​ក្នុង​របៀប​គ្រប់គ្រង​ប្រទេស​កម្ពុជា​សព្វថ្ងៃ។ ករណី​រំលោភ​គោលការណ៍ នៃ​រដ្ឋធម្មនុញ្ញ​នេះ បណ្ឌិត ឡៅ ម៉ុងហៃ បន្ថែម​ថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន តែងតែ​ធ្វើឡើង តាមរយៈ​ការ​ថ្លែង​សារ​ជា​សាធារណៈ ដែល​យោង​ទៅ​លើ​រឿង​ក្តី​តុលាការ ដែល​រឿង​ទាំងនេះ ត្រូវតែ​ជា​សមត្ថកិច្ច​តុលាការ ព្រោះ​តុលាការ​ត្រូវតែ​ជា​ស្ថាប័ន​ឯករាជ្យ៖«ករណី​ហ្នឹង​ទៅ​ដល់​តុលាការ ទុក​ឱ្យ​តុលាការ​ជំនុំជម្រះ​ក្តី​ទៅ​។ អ្នក​ក្រៅ​ឯ​ទៀតៗ កុំ​លូកដៃ​ចូល ព្រោះ​បើ​លូកដៃ​ចូល គឺ​វា​ពាក់ព័ន្ធ​នឹង​ឯករាជ្យ​ភាព​របស់​តុលាការ​។ រួច​យើង​ហ្នឹង​ចេះតែ​ធ្វើ​អ៊ីចឹង​ជា​ហូរហែ​មក​ហ្នឹង​រំលោភ​ទៅលើ​ការបែងចែក​អំណាច​ផង ទៅលើ​ឯករាជ្យ​របស់​អំណាច​តុលាការ​ផង»។

ប្រតិកម្ម​របស់​លោក​បណ្ឌិត ឡៅ ម៉ុងហៃ ធ្វើ​ឡើង​ក្រោយ​លោក ហ៊ុន សែន បាន​ថ្លែង​សារ​ជា​ញឹកញាប់ ជុំវិញ​ករណី​សំណុំរឿង​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​លោក កឹម សុខា និង​ថ្មីៗ​ចុងក្រោយ​នេះ គឺ​ករណី​អតីត​អ្នក​យក​ព័ត៌មាន​អាស៊ីសេរី​ពីរ​រូប។

នៅ​ចំពោះ​មុខ និស្សិត​ដែល​រង់ចាំ​ទទួល​សញ្ញាប័ត្រ នៅ​ទីក្រុង​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១១ ខែ​ធ្នូ លោក ហ៊ុន សែន បើក​ការវាយប្រហារ​ទៅលើ​អតីត​អ្នក​យកព័ត៌មាន​អាស៊ីសេរី​ដោយ សម្អាង​លើ​ខ្សែ​វីដេអូ​មួយ។ ខ្សែ​វីដេអូ​នោះ មិន​ដែល​ត្រូវ​បាន​តុលាការ​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​ជា​សាធារណៈ​ទេ ហើយ​ត្រូវ​រក្សា​ជា​ឯកសារ​សម្ងាត់ ក្នុង​ដៃ​សមត្ថកិច្ច​តុលាការ ដើម្បី​ឱ្យ​ដំណើរ​ក្តី​មួយ​ប្រកប​ដោយ​យុត្តិធម៌​សម្រាប់​គ្រប់​ភាគី​។ ប៉ុន្តែ លោក ហ៊ុន សែន ថា វីដេអូ​នោះ មាននៅ​ក្នុង​ដៃ​ប្រធាន​អង្គភាព​ព័ត៌មាន និង​ប្រតិកកម្ម​រហ័ស គឺ​លោក ស្វាយ ស៊ីថា ទៅវិញ។

លោក ស្វាយ ស៊ីថា ធ្លាប់​ជា​រដ្ឋលេខាធិការ​នៃ​ទីស្ដីការគណៈរដ្ឋមន្ត្រី និង​ជា​ស្វាមី​របស់​លោក ស្រី ឃួន សុផល ដែល​ជា​ជន​ដៃ​ដល់ ក្នុង​ព្រឹត្តិការណ៍​ស្រោច​ទឹក​អាស៊ីត​លើ​នាង តាត ម៉ារីណា កាល​ពី ២០ ឆ្នាំមុន។

ទោះបី​តុលាការ​មិនទាន់​បើកសវនាការ​អង្គ​សេចក្តី ជំនុំជម្រះ​សំណុំរឿង​អតីត​អ្នកយកព័ត៌មាន​អាស៊ីសេរី​នេះ​ក្ដី ក៏​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បើក​ការវាយប្រហារ បកអាក្រាត​ជីវិត​ឯកជន​របស់​ជនជាប់ចោទ​។ លោក ហ៊ុន សែន ដែល​ពេលនេះ ជា​ឱ​ពុក និង​ជា​ជីតា ដែល​មាន​ចៅស្រី​ជាច្រើន​ទៅ​ហើយ​នោះ​ថ្លែង​ថា លោក​ចង់​ឱ្យ​គេ​ចាក់​បញ្ចាំង​តាម​ប៉ុស្តិ៍​ទូរទស្សន៍ និង​ចង់​ចាក់​បង្ហាញ​តាម​ទូរស័ព្ទ​ដៃ​របស់​លោក ឱ្យ​និស្សិត​ដែល​រង់ចាំ​ទទួល​សញ្ញាប័ត្រ បាន​មើល​ថែម​ទៀត​ផង។ មន្ត្រី​ហែហម​របស់​លោក ដែល​មាន​ឋានៈ​ជា​រដ្ឋមន្ត្រី​ផង​នោះ សើច​សប្បាយ​ពេល​ឮ​ថា​លោក ហ៊ុន សែន ចង់​ចាក់​វីដេអូ​អាសអាភាស​នោះ​ជា​សាធារណៈ៖ «ហើយ​ខ្ញុំ​មិន​ចង់​និយាយ​ទេ ខ្ញុំ​ចង់​ថា​ថ្ងៃ​ណាមួយ ផ្សាយ​តាម​ទូរទស្សន៍​ទៅ​។ ខ្ញុំ​មើល​ដែរ​តើ នៅ​ក្នុង​នេះ នៅ​ក្នុង​អានេះ តិច​ខ្ញុំ​ចាក់​ឱ្យ​មើល​ឥឡូវ ព្រោះ​គេ​ត្រូវ​បញ្ជូន​ភស្តុតាង​មក​ឱ្យ​ខ្ញុំ​ដែរ»។

អាស៊ីសេរី មិន​ទាន់​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​ពី​លោក ស្វាយ ស៊ីថា ថា​តើ​លោក​បាន​ខ្សែអាត់​វីដេអូ​នោះ ដោយ​របៀប​ណា​នៅឡើយ​ទេ ស្រប​ពេល​ដែល​ភស្តុតាង​ទាំងអស់ នៅ​ក្នុង​នីតិវិធី​តុលាការ ត្រូវតែ​ស្ថិត​ក្នុង​ដៃ​តុលាការ និង​គ្មាន​បុគ្គល​ណា​ផ្សេង​ពី​សមត្ថកិច្ច​តុលាការ អាច​បញ្ចេញ​ភស្តុតាង ដែល​ជា​កម្មវត្ថុ​ក្នុង​ការ​ជជែក​ដេញដោល​ក្នុង​តុលាការ ទៅ​ទី​សាធារណៈ​បាន​នោះ​ឡើយ លើកលែង​មាន​ការ​អនុញ្ញាត​ពី​តុលាការ។

ជាង​នេះ​ទៅ​ទៀត ចំពោះ​សមត្ថកិច្ច​តុលាការ​វិញ ដែល​មាន​ទាំង​មន្ត្រី​ប៉ូលិស និង​ព្រះរាជអាជ្ញា​ផង ដែល​បាន​រឹបអូស​វត្ថុ​តាង និង​រក្សាទុក​ភស្តុតាង ក្នុង​ដំណាក់កាល​ស៊ើបអង្កេត ត្រូវតែ​ទទួលខុស​ត្រូវ ក្នុង​ការ​ថែរក្សា​ការសម្ងាត់​របស់​ភស្តុតាង​ទាំងនោះ។ តាម​គោលការណ៍​ច្បាប់ ក្នុង​ករណី ដែល​ឯកសារ​សម្ងាត់​នៃ​ការស៊ើបអង្កេត ដែល​ក្នុង​ករណី​នេះ ប៉ះពាល់​ដល់​កិត្តិយស និង​សេចក្ដីថ្លៃថ្នូរ​របស់​បុគ្គល​ក្នុង​រឿង​ក្តី និង​ភាគី​ពាក់ព័ន្ធ​ដទៃ​ផង​នោះ ត្រូវ​បែក​ធ្លាយ​ជា​សាធារណៈ​បែបនេះ សមត្ថកិច្ច​ត្រូវតែ​ទទួលខុសត្រូវ ក្នុង​ការ​ស៊ើបអង្កេត និង​ផ្ដន្ទាទោស​អ្នក​ដែល​ធ្វើ​ឱ្យ​បែក​ធ្លាយ​ឯកសារ​សម្ងាត់​នេះ។

ទោះជា​យ៉ាង​នេះ​ក្តី អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​លោក ជិន ម៉ាលីន ថា ករណី​នេះ ពិបាក​រក​ប្រភព​នៃ​អ្នក​ដែល​ធ្វើ​ឱ្យ​បែក​ធ្លាយ​ខ្សែ​វីដេអូ​នេះ​ណាស់ ដោយ​លោក​ដាក់​ការពិបាក​រក​ប្រភព​ធ្វើ​ឱ្យ​បែក​ធ្លាយ​នេះ ថា​មកពី​សម័យ​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​ទំនើប៖ «ជាទូទៅ វីដេអូ​ដែល​ធ្លាយ​ជា​សាធារណៈ​ហ្នឹង យើង​ពិបាក​នឹង​សន្និដ្ឋាន​ណាស់ ពីព្រោះ​ឥឡូវ​វា​អត់​មាន​អ្វី​ជា​សម្ងាត់​ទៀត​ទេ សារ​ទូរស័ព្ទ​ឆ្លងឆ្លើយ ក៏​អាច​បែក​ជា​សាធារណៈ​បាន​ដែរ ផ្អែក​លើ​បច្ចេកវិទ្យា​។ អ៊ីចឹង​វា​ពិបាក​នឹង​រក​ថា នរណា​ទទួលខុសត្រូវ​ណាស់»។

រហូតមកដល់​ពេល​នេះ ទោះ​ជា​ការ​បែក​ធ្លាយ​ប្រភព​ភស្តុតាង​សម្ងាត់​ក្នុង​រឿង​ក្តី​នេះ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុចរិត​ភាព​ស្ថាប័ន​សមត្ថកិច្ច​ប៉ូលិស និង​តុលាការ និង​ប៉ះពាល់​ដល់​សេចក្ដី​ថ្លៃថ្នូរ និង​សិទ្ធិ​នៃ​ជីវភាព​ឯកជន​របស់​មនុស្ស ក្នុង​នោះ​មាន​ទាំង​ក្រុម​គ្រួសារ​ជនជាប់ចោទ​ផង​ក៏ដោយ ក៏​គ្មាន​ចំណាត់​ការ​ណាមួយ​ពី​ស្ថាប័ន​តុលាការ ឬ​ប៉ូលិស ក្នុង​ការ​ស៊ើបអង្កេត​ករណី​នេះ​នោះ​ដែរ។

ជាង​នេះ​ទៅ​ទៀត រដ្ឋធម្មនុញ្ញ​កម្ពុជា​មាត្រា ៣៨ ចែង​ការពារ​ជីវិត កិត្តិយស និង​សេចក្ដីថ្លៃថ្នូរ​របស់​ប្រជាពលរដ្ឋ​។ រដ្ឋធម្មនុញ្ញ ក៏​ចែង​ការពារ​ជន​គ្រប់រូប ឱ្យ​រួច​ផុត​ពី​ការ​សន្មត ជាមុន​ថា មានទោស​។ រដ្ឋធម្មនុញ្ញ​ត្រង់​មាត្រា​ដដែល​នេះ ចែង​ទៀត​ថា ជនជាប់ចោទ​ណា​ក៏​ដោយ ត្រូវ​ទុកជា​មនុស្ស​ឥត​ទោស ដរាបណា​តុលាការ​មិន​ទាន់​កាត់ទោស​ជា​ស្ថាពរ។

ឆ្លើយ​ទៅ​នឹង​សំណួរ​អាស៊ីសេរី ដែល​សួរ​ថា តើ​ការ​ថ្លែង​សារ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​សន្មត​ថា ជន​ណា​ម្នាក់​មានទោស ដោយ​តុលាការ​មិនទាន់​សម្រេច​សេចក្ដាំ​បែបនេះ ជា​ការ​ត្រឹមត្រូវ​ដែរ​ឬទេ ក្នុងនាម​ជា​មេដឹកនាំ​ប្រទេស​បែបនេះ​? លោក ជិន ម៉ាលីន ឆ្លើយ​ថា ក្នុងនាម​ជា​នាយករដ្ឋមន្ត្រី ដែល​ជា​ប្រមុខ​អំណាចនីតិប្រតិបត្តិ លោក ហ៊ុន សែន អាច​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​រឿង​ក្តី ដែល​កំពុង​ស្ថិត​ក្នុង​ដែន​សមត្ថកិច្ច​តុលាការ​បាន៖ «ជា​គោលការណ៍​ច្បាប់ ក្នុងនាម​ជា​ប្រមុខ​នីតិប្រតិបត្តិ គាត់​អាច​ធ្វើ​ការ​អត្ថាធិប្បាយ​ទៅលើ​ភស្តុតាង​ដែល​ប្រមូល​បាន ព្រោះ​សមត្ថកិច្ច​ដែល​ប្រមូល​ភស្តុតាង​ហ្នឹង គឺ​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង់​របស់​អំណាចនីតិប្រតិបត្តិ​។ នោះ​ជា​រឿង​ធម្មតា»។

ប៉ុន្តែ លោក​បណ្ឌិត ឡៅ ម៉ុងហៃ ថា​ការ​ធ្វើ​អត្ថាធិប្បាយ​ទៅលើ​ជីវភាព​ឯកជន ដែល​ប៉ះពាល់​ដល់​សេចក្ដីថ្លៃថ្នូរ​របស់​មនុស្ស ជា​ផ្នែក​មួយ​នៃ​ភស្តុតាង​សម្ងាត់​របស់​តុលាការ​បែបនេះ សូម្បីតែ​នៅ​ក្នុង​តុលាការ ក៏​គេ​កាត់​ក្តី​ក្នុង​សវនាការ​អសាធារណៈ​ដែរ ដើម្បី​រក្សា​សេចក្ដីថ្លៃថ្នូរ និង​ចៀសវាង​ការ​ប៉ះពាល់​ដល់​ដល់​ក្រុម​គ្រួសារ កូនចៅ​របស់​ភាគី​ពាក់ព័ន្ធ ដែល​មិន​បាន​ប្រព្រឹត្ត​កំហុស៖ «គេ​មាន​នីតិវិធី​គេ ជា​សម្ងាត់។ គេ​ដេញចេញ​អ្នក​ដែល​ទៅ​ចូល​មើល​ចូល​ស្ដាប់ សាធារណៈ​ដែល​មាន​វត្តមាន​នៅ​បន្ទប់​សវនាការ នេះ​បើ​ត្រឹមត្រូវ​តាម​នីតិវិធី​ច្បាប់។ អត់​មាន​នរណា​យក​មក​ទម្លាយ ឱ្យ​គេ​ដឹង​ជា​សាធារណៈ​ដូច្នេះ​បាន​ទេ»។

នៅ​ក្នុង​ប្រព័ន្ធ​ប្រជាធិបតេយ្យ​ត្រឹមត្រូវ រដ្ឋសភា​មាន​តួនាទី កោះហៅ​នាយករដ្ឋមន្ត្រី មក​ឱ្យ​ឆ្លើយ​បំភ្លឺ​ចំពោះ​ការប្រព្រឹត្ត​មិន​ត្រឹមត្រូវ ដែល​ប៉ះពាល់​ដល់​សុចរិតភាព​តុលាការ និង​ការ​រំលោភច្បាប់​នេះ​។ ប៉ុន្តែ លោក​បណ្ឌិត ឡៅ ម៉ុងហៃ ថា សភា​សព្វ​ថ្ងៃជា​សភា​ឯក​បក្ស ដែល​មានតែ​តំណាងរាស្ត្រ​ពី​គណបក្ស​កាន់អំណាច ដែល​មិន​ហ៊ាន ឬ​គ្មាន​ឆន្ទៈ​កោះហៅ​លោក ហ៊ុន សែន មក​សួរនាំ​អ្វី​នោះ​ឡើយ ដោយ​ទុក​បណ្ដោយ​ឱ្យ​មន្ត្រី​របប​នេះ បន្ត​ប្រព្រឹត្ត​ខុសឆ្គង​ទាំង​ច្បាប់ ទាំង​ក្រមសីលធម៌ ជា​បន្ត​ទៅ​ទៀត។

លោក​បណ្ឌិត ឡៅ ម៉ុងហៃ ថា នៅ​ពេល​ដែល​ការរំលោភ​អំណាច កើត​មានឡើង​ជាប្រចាំ និង​ដោយ​គ្មាន​អ្នកទទួលខុសត្រូវ​បែបនេះ គឺ​មាន​តែ​សាធារណជន​ប៉ុណ្ណោះ ដែល​ជា​អ្នក​សម្រេច៕


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

4 Responses to "អ្នកវិភាគ​ថា​លោក ហ៊ុន សែន ល្មម​ឈប់​រំលោភ​តួនាទី​នាយករដ្ឋមន្ត្រី និង​ស្ថាប័ន​តុលាការ"

  1. so socheath says:

    កុំនិយាយខ្មាស់ឆ្កែ ! អាបណ្ឌិត ផេះចង្ក្រានឡៅ ម៉ុងហៃ
    Don’t talk shame dog ! Ah PH-D ash the stove Lao Mong Hay

  2. Anonymous says:

    WOW good English . ash the stove .want did you mean Mr you mean the ash in the stove isn’t it ?? LAO MONG HAI he was the old Cambodian generation who have been at school since you are not where . LAO MONG HAI earn his degree in the past that make every one note he was also a Cambodian nationalist . don’t you repeated the same as your boss you are only the ass kisser that all. yes I love you so much SO SOCHEATH just about swallowing you and keep in my ass so you will not talking like animal. GOD bless Cambodia and it’s people

  3. Anonymous says:

    WOW good English . ash the stove .what did you mean Mr you mean the ash in the stove isn’t it ?? LAO MONG HAI he was the old Cambodian generation who have been at school since you are not where . LAO MONG HAI earn his degree in the past that make every one note he was also a Cambodian nationalist . don’t you repeated the same as your boss you are only the ass kisser that all. yes I love you so much SO SOCHEATH just about swallowing you and keep in my ass so you will not talking like animal. GOD bless Cambodia and it’s people

  4. so socheath says:

    send to facebook
    គេមិនត្រូវយល់ខុសរឿងEBAឡេីយ។
    វាគ្មានភាពជោគជ័យរបស់ក្រុមជនក្បត់ជាតិ
    សមរង្សុី-កឹមសុខាស្អីនោះទេ។
    ព្រោះថាបេីយកអធិបតេយ្យភាពជាតិ
    ដូរយកEBA អ្នកចាញ់ពិប្រាកដ គឺ
    ប្រទេសកម្ពុជា ប្រជាជនកម្ពុជាឯណេះ
    វិញទេ។
    សន្តិភាពជាតិត្រូវរលត់ ច្បាប់ជាតិត្រូវបានគេបំពាន
    សេរីភាពក្នុងការសម្រេចចិត្តរបស់រដ្ឋាភិបាលនៃប្រទេសមួយ
    ត្រូវបាត់បង់ ដូចនេះជាតិខ្មែរ ប្រទេសកម្ពុជាអាចរស់នៅ
    មិនស្មេីសត្វឆ្កែផងទេ ។
    សួរថាតេីក្រុមជនក្បត់ជាតិមានសមរង្សុី
    កឹមសុខា វាមានអ្វីទៅដែលហៅថា
    ទទួលបានជ័យជម្នះនោះ ?
    តេីពួកវាសព្វថ្ងៃកំពុងនៅឯណា?
    កម្ពុជាជារដ្ឋអធិបតេយ្យ មានទឹក មានដី មានប្រជាជន
    មានរដ្ឋាភិបាល ដែលប្រសូតចេញពីការបោះឆ្នោត
    សេរីពហុបក្ស តាមការសម្រេចចិត្តជ្រេីសរេីសរបស់
    ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត។
    សម្រាប់ភាពជាម្ចាស់ ទោះត្រូវលះបង់ជិវិតការពារ
    អធិបតេយ្យ ការពារបូរណភាពទឹកដីរបស់ខ្លួន
    វាជារឿងសាកសម ពេញដោយវិរះភាពណាស់
    សម្រាប់ប្រជាជនកម្ពុជាដែលជាម្ចាស់ទឹកដី។
    ការភិតភ័យពីការគម្រាមណាមួយ តាមរយះ
    អំពេីអាណានិគមបែបថ្មី ដោយគ្មានការ
    តស៊ូរេីបំរះ វាគ្រាន់តែជាឥរិយាបទ របស់ជនថោកទាប
    ដែលគ្មានកំណេីតតែប៉ុណ្ណោះ។