ដោយ៖ វណ្ណ សុគន្ធា
13/12/2019
RFI

លោក មុត ចន្ថា នាយកខុទ្ធកាល័យលោក កឹម សុខា បានចេញមុខប្រតិកម្មទៅនឹងក្រុមអតីតតំណាងរាស្រ្តបក្សប្រឆាំងមួយចំនួនដែលគ្រោងបង្កើតបក្សនយោបាយថ្មី។ លោក មុត ចន្ថា ហាក់មិនយល់ទាស់នឹងការបង្កើតបក្សថ្មីនេះទេ តែអ្វីដែលលោកមិនពេញចិត្តនោះគឺការយកឈ្មោះលោក កឹម សុខា ទៅភ្ជាប់ជាមួយ។ ប្រតិកម្មរបស់លោក មុត ចន្ថា នេះ ធ្វើឡើងភ្លាមៗក្រោយពីក្រុមអតីតតំណាងរាស្រ្តបក្សប្រឆាំងប្រកាសពីគម្រោងបង្កើតបក្សនយោបាយថ្មីកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។
ក្រុមអតីតមន្រ្តីនៃអតីតគណបក្សសង្រ្គោះជាតិចំនួន៨នាក់នៅថ្ងៃទី១២ ខែធ្នូ បានចេញមកប្រកាសថា នឹងត្រៀមបង្កើតគណបក្សនយោបាយថ្មីមួយដែលជាគណបក្សបន្តវេនពីអតីតគណបក្សប្រឆាំង។ មូលហេតុនៃការចង់បង្កើតគណបក្សថ្មីនេះ គឺពួកគេបញ្ជាក់ថា ដោយសារតែស្ថានភាពនយោបាយបច្ចុប្បន្នមានការធ្លាក់ចុះនូវសំឡេងដែលមាននិន្នាការប្រឆាំងនឹងគណបក្សកាន់អំណាច និង ការបែកបាក់គ្នាយ៉ាងខ្លាំងរវាងក្រុមអ្នកប្រកាន់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
ក្រុមអតីតមន្រ្តីបក្សប្រឆាំងទាំងនេះ ក៏បានគូសបញ្ជាក់ឱ្យដឹងផងដែរថា គណបក្សនយោបាយថ្មីនេះ ជាយន្តការនយោបាយមួយសម្រាប់ចរចាជាមួយគណបក្សកាន់អំណាច ដើម្បីទាមទារសិទ្ធិសេរីភាពរបស់លោក កឹម សុខា ការពារផលប្រយោជន៍របស់កម្មករ-កម្មការិនីរាប់លាននាក់ និង ដោះស្រាយបញ្ហាធំៗពាក់ព័ន្ធនឹងប្រទេសជាតិទាំងមូល។
គឺត្រង់ឈ្មោះលោកកឹម សុខានេះហើយដែលធ្វើឱ្យលោក មុត ចន្ថា នាយកខុទ្ធកាល័យលោក កឹម សុខា បានចេញមកប្រតិកម្មភា្លមៗ។ តាមរយៈគណនីហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ លោក មុត ចន្ថា បានគូសបញ្ជាក់ថា អ្នកមានបំណងបង្កើតបក្សថ្មី គួរលើកតែពីគោលការណ៍ និង គោលនយោបាយជួយជាតិ កុំព្យាយាមភ្ជាប់ជាមួយឈ្មោះរបស់អ្នកដទៃ។
ក្រៅពីលោក មុត ចន្ថា នេះ សកម្មជនដែលគាំទ្រលោក សម រង្ស៊ី នៅក្រៅប្រទេសក៏បានចេញមកប្រតិកម្មផងដែរ។ សកម្មជនអតីតបក្សប្រឆាំងម្នាក់ដែលកំពុងស្នាក់នៅប្រទេសថៃ បានទាញភ្ជាប់ក្រុមអ្នកគ្រោងបង្កើតបក្សថ្មីនេះទៅនឹងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ រូបគេថា ក្រុមអតីតមន្ត្រីបក្សប្រឆាំងទាំងអស់នេះ ត្រូវបានលោក ហ៊ុន សែន ទិញបាន ទើបមកចង់បង្កើតបក្សថ្មីបែបនេះ។ ចំណែក ប្រធានចលនាសង្រ្គោះជាតិប្រចាំនៅប្រទេសជប៉ុនវិញ គឺចង់ដល់ទៅប្រើប្រាស់អំពើហិង្សាលើអតីតមន្ត្រីម្នាក់ដែលចូលរួមបង្កើតបក្សថ្មីនេះថែមទៀត។
YES .being a leader that mean some one have ability to work on people behalf as a nation. but in the past the Cambodian leader have done opposite way . what was so bad is the leader that got powers from stilling or any kind of froth like HUN SEN this guy never care about his own nation. as I used to mentioning for many time that>>the history is writing by itself to tell the young generation who was bad leader who was good leader . I think KIM SOKHA understanding what going on if he not honest to his people. GOD bless Cambodia