អ្នកវិភាគ​និង​សកម្មជន​បក្ស​ប្រឆាំង​ថា រដ្ឋាភិបាល​​នឹង​បាន​ភ្លក់​រសជាតិ​ថ្នាំខ្លាំង​ពី​សហភាព​អឺរ៉ុប​និង​អាមេរិក​ឆ្នាំ​នេះ

ដោយ យន់ សាមៀន
2020-01-01
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក ហ៊ុន សែន ថ្លែង​ក្នុង​ពិធី "ទិវា​ជាតិ​ទីក្រុង​ស្អាត" នៅ​រាជធានី​ភ្នំពេញ ព្រឹក​ថ្ងៃ​ទី២៥ កុម្ភៈ។

លោក ហ៊ុន សែន ថ្លែង​ក្នុង​ពិធី “ទិវា​ជាតិ​ទីក្រុង​ស្អាត” នៅ​រាជធានី​ភ្នំពេញ ព្រឹក​ថ្ងៃ​ទី២៥ កុម្ភៈ។ ហ្វេសប៊ុក Samdech Hun Sen, Cambodian Prime Minister


អ្នកវិភាគ​និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​លើកឡើង​ថា រដ្ឋាភិបាល​ក្រុងភ្នំពេញ​នឹង​រង​សំពាធ​ពី​សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក​នៅ​ឆ្នាំ​២០២០​នេះ ដោយសារតែ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​មិន​ទាន់​ត្រូវ​របប​នេះ​ធ្វើ​ឱ្យ​ល្អ​ឡើងវិញ​នៅឡើយ​ទេ​។ ប៉ុន្តែ​អ្នកនាំពាក្យ​គណបក្ស​កាន់អំណាច​ថា ការ​ព្យាយាម​និយាយ​ពី​បញ្ហា​បាត់បង់ EBA ជា​ការ​និយាយ​បំភិតបំភ័យ​កម្មករ និយោជិក និង​ពលរដ្ឋ​ឱ្យ​ភ័យខ្លាច។

អ្នកវិភាគ​និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ចាត់ទុកថា ឆ្នាំ ២០២០ ជា​ពេល ដែល​សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក​មិន​អាច​នៅ​ស្ងៀម​បាន​ទៀត​ទេ ព្រោះ​សហគមន៍​អន្តរជាតិ​បាន​ទុក​ពេល​ឱ្យ​របប​ក្រុងភ្នំពេញ​កែខ្លួន​ជាច្រើន​ដង​មក​ហើយ ប៉ុន្តែ​រដ្ឋាភិបាល​ហាក់​មិន​បាន​ធ្វើតាម​សំណើ​នោះ​នៅឡើយ ប៉ុន្តែ​ថែមទាំង​បន្ត​រំលោភ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ថែម​ទៀត​ផង។

សកម្មជន​គណបក្ស​សង្គ្រោះជាតិ​លោកស្រី មាស លក្ខិណា ដែល​កំពុង​ភៀសខ្លួន​នៅ​ក្រៅ​ប្រទេស ដោយសារតែ​ការ​ធ្វើទុក្ខបុកម្នេញ​ពី​សំណាក់​រដ្ឋាភិបាល​លោក ហ៊ុន សែន យល់ថា គណៈកម្មការ​អឺរ៉ុប​នឹង​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (EBA) ព្រមទាំង​ត្រូវ​ប្រទេស​មហាអំណាច​មួយ​ចំនួន​បង្កក​ទ្រព្យសម្បត្តិ​មន្ត្រី​លោក ហ៊ុន សែន ដែល​ចូលរួម​រំលោភ​សិទ្ធិមនុស្ស​។ លោកស្រី​បន្ត​ថា សំពាធ​សហគមន៍​អឺរ៉ុប នឹង​បណ្ដាល​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន ប្រឈម​នឹង​គ្រោះថ្នាក់​មួយ​ចំនួន​ដូចជា សេដ្ឋកិច្ច​ធ្លាក់​ចុះ ការ​បែក​បាក់​ផ្ទៃក្នុង ហើយ​ពលរដ្ឋ​អាច​ងើបឡើង​ប្រឆាំង​នឹង​រដ្ឋាភិបាល។ «»

ចំណែក សកម្មជន​គណ​បក្ស​សង្គ្រោះ​ជាតិ​ម្នាក់ទៀត លោក តោ និមល ដែល​កំពុង​ភៀសខ្លួន​នៅ​ក្រៅ​ប្រទេស​ដែរ សង្កេតឃើញ​ថា កម្ពុជា​កំពុង​ជួប​វិបត្តិ​សេដ្ឋកិច្ច ជា​បណ្តើរៗ​ហើយ រួម​មាន​ការបិទ​សណ្ឋាគារ និង​រោងចក្រ​កាត់ដេរ​ជាដើម​។ សកម្មជន​គណបក្សប្រឆាំង​រូប​នេះ ស្នើ​ទៅ​លោក ហ៊ុន សែន អនុញ្ញាត​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើឡើង​នយោបាយ​ឡើងវិញ និង​ផ្ដល់​អាសនៈ​ក្រុមប្រឹក្សាឃុំ​សង្កាត់ របស់​គណបក្ស​នេះ​មកវិញ ដើម្បី​ស្តារ​ស្ថានការណ៍​ពី​អាក្រក់​មក​ល្អ។ «»

ទោះបីជា​យ៉ាង​ក៏ដោយ របប​លោក ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា​ហាក់​មិន​ចាប់អារម្មណ៍​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ​ឡើងវិញ​នោះ​ទេ​។ លោក ហ៊ុន សែន ធ្លាប់​ថា កម្ពុជា​កំពុង​រីករាយ​នឹង​លទ្ធិប្រជាធិបតេយ្យ​បែក​ស្រុក ខ្មែរ ដែល​កំពុង​គ្មាន​វត្តមាន​គណបក្សប្រឆាំង​ពិតប្រាកដ។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​សមាជិក​ព្រឹទ្ធសភា​គណបក្សកាន់អំណាច លោក សុខ ឥសាន បាន​សរសេរ​លើ​ប្រព័ន្ធ​តេឡេក្រាម​ដោយ​ចោទប្រកាន់ គណបក្ស​ប្រឆាំង​ថា កំពុង​ដើរ​បំភ័យ​ពលរដ្ឋ និង​ម្ចាស់​រោងចក្រ ខណៈ​ឱសានវាទ របស់​គណៈកម្មការ​អឺរ៉ុប​ស្ដីពី EBA នឹង​ឈាន​មកដល់​នា​ពេល​ខាង​មុខ​។

អ្នកវិភាគ​នយោបាយ​លោក គឹម សុខ ដែល​កំពុង​ភៀសខ្លួន​នៅ​ក្រៅ​ប្រទេស​ពី​ការ​ធ្វើទុក្ខបុកម្នេញ​ពី​របប​លោក ហ៊ុន សែន យល់ថា សហភាព​អឺរ៉ុប​មិន​ចង់​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា​ទេ ប៉ុន្តែ​ដោយសារតែ រដ្ឋាភិបាល​មិន​ព្រម​កែប្រែ​ឥរិយាបថ​ដូច​សព្វថ្ងៃ​នេះ​ទើប​អឺរ៉ុប​ចាត់ វិធានការ​ប្រឆាំង​របប​លោក ហ៊ុន សែន ។ លោក​បន្ត​ថា ការសម្រេចចិត្ត​របស់​សហភាព​អឺរ៉ុប​ក្នុង​ការ​រក្សា​អនុគ្រោះ​ពន្ធ EBA ឬ​ព្យួរ​ការ​អនុគ្រោះ​ពន្ធ​ដល់​កម្ពុជា​នៅ​ឆ្នាំ​២០២០​នេះ​នឹង​ធ្វើ​ឱ្យ​ពលរដ្ឋ​ព្រួយបារម្ភ ហើយ​អ្នករងគ្រោះ​ធំជាង​គេ​គឺ​រដ្ឋាភិបាល​លោក ហ៊ុន សែន តែម្ដង។ «»

គណៈកម្មការ​អឺរ៉ុប​នឹង​ធ្វើ​សេចក្ដី​សម្រេច​ស្ដីពី ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (EBA) នៅ​ខែ​កុម្ភៈ ខាង​មុខនេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

4 Responses to "អ្នកវិភាគ​និង​សកម្មជន​បក្ស​ប្រឆាំង​ថា រដ្ឋាភិបាល​​នឹង​បាន​ភ្លក់​រសជាតិ​ថ្នាំខ្លាំង​ពី​សហភាព​អឺរ៉ុប​និង​អាមេរិក​ឆ្នាំ​នេះ"

  1. so socheath says:

    ហាស ! ហាស
    ពួកអាចុយម៉្រាយ​ឲ្យចៅហ្វាយពួកអ្ហែង ដាក់រសជាតិហ្នឹងឲ្យលឿនម៉ោកូនមីសំផឹង !
    កុំនៅឈរព្រុសដូចឆ្កែ ! អាចុយម៉្រាយ

  2. so chết says:

    IN THE HUN SEN CERVELLE
    the criminal hunn sen is happy to find his children his grandchildren at each party in a palace
    but does the criminal hun sen have a thought for the widows the orphans who lost their husbands their father and this hun sen is the principal
    these victims who had a roof and now the sky is their roof
    because their land houses were robbed by the criminal hun sen?
    we say 2020 new year, no it’s a convention but the crimes of hun sen always remain a criminal act

  3. so socheath says:

    ក្រុមភេរវកម្ម ដែលច្បាប់មិនត្រូវអត់អោន
    *******
    ការលើកឡើងការគំរាមកំហែងពីការព្យួរការអនុគ្រោះពន្ធ EBA និងការអនុគ្រោះពន្ធនាំទំនិញទៅកាន់
    សហរដ្ឋអាមេរិក GSP ត្រូវបានអាក្បត់ជាតិសមរង្ស៊ី និងពួក ដែលតាំងខ្លួនឯងថាជាអ្នកវិភាគសេដ្ឋកិច្ចក្នុងប្រទេស និយាយដោយពាក្យដដែលៗ ថាអាចនឹងប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចកម្ពុជា ។
    ពួកគេថាសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបបានកំណត់លក្ខខណ្ឌឲ្យកម្ពុជាកែសម្រួលនិងស្រោចស្រង់
    លទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនិងសិទ្ធិនយោបាយ រួមទាំងស្វែងរកដំណោះស្រាយជាមួយគណបក្សប្រឆាំងដើម្បីអាចរក្សាការអនុគ្រោះពន្ធ EBA និង GSP ( sic ) មិនដូច្នេះទេ វិស័យពីរនេះក្នុងចំណោមឆ្អឹងខ្នងសេដ្ឋកិច្ចជាតិខ្មែរនឹងទទួលរងការគំរាមកំហែង ហើយដែលកន្លងទៅប៉ុន្មានថ្ងៃនេះសមរង្ស៊ី ថាបើមានការព្យូ EBA លោកនឹងបំផុសឲ្យកម្មករងើបតវ៉ាប្រឆាំងនឹងលោក ហ៊ុន សែន។
    ដោយឡែកពួកអ្នកដែលតាំងខ្លួនឯងថាជាអ្នកវិភាគសេដ្ឋកិច្ចក្នុងប្រទេស នៅបាននិយាយដូចដឹងច្បាស់ទៀតថាវិស័យទេសចរណ៍បានធ្លាក់ចុះប្រមាណជា១២ភាគរយ ដំណាលគ្នានិងកម្ពុជាកំពុងស្ថិតក្រោមការគំរាមកំហែងនៃការព្យួរឋានៈអនុគ្រោះពន្ធនាំទំនិញទៅកាន់ទ្វីបអឺរ៉ុប គឺ«អ្វីៗទាំងអស់លើកលែងតែអាវុធ‍» ឬ EBA និងការអនុគ្រោះពន្ធនាំទំនិញទៅកាន់សហរដ្ឋអាមេរិក GSP ។ ពួកនេះតែងនិយាយថាការបាត់បង់ EBA អាចនឹងធ្វើឲ្យកម្ពុជាបាត់បង់ជន្ទល់សេដ្ឋកិច្ចប្រមាណជា៦០០ លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ដែលជាការទន្ទេញចេញនូវពាក្យដដែលៗ បើទោះបីពួកនេះដឹងថា រដ្ឋាភិបាលកម្ពូជា នឹងមិនយកអធិបតេយ្យភាពរបស់ខ្លួនដើម្បីចុះញ៉មនឹងការដាក់សម្ពាធនោះទេ។ ដូចនេះ លក្ខខណ្ឌតាមរយះការដាក់សម្ពាធលើកម្ពុជាខាងផ្នែកនយោបាយ ដោយបំពានលើអធិបតេយ្យជាតិកម្ពុជាពីសហគមន៍សហភាពអឺរ៉ុប មិនទទួលបានផ្លែផ្កាទេ។
    កម្ពុជាជារដ្ឋអធិបតេយ្យ ដែលមិនអនុញ្ញាត ឲ្យប្រទេសណាមួយមករំលោភបំពានបាន។
    កម្ពុជាពិតជាត្រូវការរស់ ដោយស្មើសិទ្ធិ ស្មើមុខមាត់ ក្នុងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយ
    ប្រទេសទាំងអស់ក្នុងលោកលើគ្រប់វិស័យ ដោយផ្តល់ផលប្រយោជន៍ដោយស្មើភាពចំពោះគ្នា
    ទៅវិញទៅមក ។
    ជានិច្ចកាលជនក្បត់ជាតិសមរង្ស៊ី ពួកក្រុមដែលតាំងខ្លួនឯងថាជាអ្នកវិភាគសេដ្ឋកិច្ចក្នុងប្រទេស កម្ពុជា ក្រុមសង្គមស៊ីវិល ដែលស្ថិតនៅក្នុងអង្គការសិទ្ធិមនុស្ស អង្គការសិទ្ធិលំនៅដ្ឋាន សមាគមនិងក្រុមសហជីពដែលមាននិន្នការប្រឆាំងរដ្ឋាភិបាល ពួកគេតែងលើកឡើងពីសិទ្ធិសេរីភាព ពីសិទ្ធិមនុស្ស ពីប្រជាធិបតេយ្យមកធ្វើជាត្រីវិស័យក្នុងការនាំមុខ ដើម្បីប្រឆាំងអំណាចរដ្ឋ ដែលជាដែនសមត្ថកិច្ចការពារផលប្រយោជន៍ កាពារសិទ្ធិសេរីភាព ការពារសិទ្ធិមនុស្ស និងការពារប្រជាធិបតេយ្យរបស់ប្រជាពលរដ្ឋ បើទោះបីពួកគេដឹងយ៉ាងច្បាស់ថា លំហរនៃសិទ្ធិសេរីភាព សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ នៅកម្ពុជា គឺមានយ៉ាងពេញបរិបូរណ៍ នឹងកំពុងដំណើរការជានិរន្តក្តី ។
    ប្រជាពលរដ្ឋដែលស្រឡាញ់សុខសន្តិភាព បានមើលឃើញយ៉ាងច្បាស់ពីទង្វើក្បត់ជាតិរបស់សមរង្ស៊ី ក្នុងការដើរសុំអន្តរាគមន៍ឲ្យសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកដកការអនុគ្រោះពន្ធ EBA និង GSPពីកម្ពុជា នឹង សកម្មភាពបែបប្រតិកិរិយារបស់ក្រុមសង្គមស៊ីវិល និង ក្រុមសហជីព ដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ទាំងនេះរួចមក ពួកគាត់បានចាត់ទុកក្រុមនេះ ថាគឺជាក្រុមភេរវកម្ម ដែលច្បាប់មិនត្រូវអត់អោន ។
    ជាមួយសកម្មភាពក្រុមសង្គមស៊ីវិល និង ក្រុមសហជីព ដែលពួកប្រតិកិរិយាទាំងអស់នេះបានធ្វើកន្លងមក វាមិនខុសអីពីការធ្វើសកម្មភាពចូលរួមយ៉ាងសកម្មក្នុងចលនានយោបាយដើម្បីកសាងកម្លាំង ដើម្បីត្រៀមកម្លាំង ដើម្បីបង្កើតអង្គការចាត់តាំងខាងនយោបាយខុសច្បាប់មួយ ប៉ុនប៉ងដើម្បីប្រមូលកម្លាំងប្រឆាំង
    រដ្ឋាភិបាល ផ្ដួលរំលំរដ្ឋាភិបាល ដែលជាអំពើខុសច្បាប់ ខុសគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ ដែលពួកគេបានទន្ទេញជាប់មាត់ ។
    វាពិតជាមានចលនាវិទ្ធង្សនាជាច្រើនដែលបង្ករឡើងដោយក្រុមសង្គមស៊ីវិល និង ក្រុមសហជីព ដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ដែលសូម្បីពួកគេដឹងច្បាស់ថា ការភ័យព្រួយខ្លាចសហភាពអឺរ៉ុបផ្ដាច់ពន្ធអនុគ្រោះEBAនិង GSP ថាប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ វាមិនមែនជាកាតព្វកិច្ចដែលពួកគេត្រូវដោះស្រាយនោះឡើយ ដោយហេតុថាកម្ពុជា មិនអាចយកអធិបតេយ្យភាពជាតិ ទៅដោះដូរជាមួយជំនួយក្តី ៕

  4. Anonymous says:

    Veitcong mafia dictator and veitcong germ are the dogs of hanoi try to bark bark’