អ្នកវិភាគ​ថា ការ​ប្រើ​ពាក្យ​អរគុណ​សន្តិភាព​ដើម្បី​បិទបាំង​នយោបាយ​ខ្មៅ​កខ្វក់​របស់​លោក ហ៊ុន សែន

ដោយ ទីន ហ្សាការីយ៉ា
2020-01-02
RFA

លោក ហ៊ុន សែន ក្នុង​ពិធី​រំឭក​ខួប​លើក​ទី២០ នៃ​ថ្ងៃ​បង្កើត​កងទ័ព​ជើង​គោក នៅ​ថ្ងៃ​ទី២៤ ខែ​មករា ឆ្នាំ២០១៩។

លោក ហ៊ុន សែន ក្នុង​ពិធី​រំឭក​ខួប​លើក​ទី២០ នៃ​ថ្ងៃ​បង្កើត​កងទ័ព​ជើង​គោក នៅ​ថ្ងៃ​ទី២៤ ខែ​មករា ឆ្នាំ២០១៩។ រូបថត៖ ហ្វេសប៊ុក Samdech Hun Sen, Cambodian Prime Minister


អ្នក​វិភាគ​រិៈគន់សារ​ “អរគុណ​សន្តិភាព” របស់​លោក​ ហ៊ុន សែន


អ្នកវិភាគ និង​សកម្មជន​របស់​គណបក្ស​ប្រឆាំង​រិះគន់​លោក ហ៊ុន សែន ដែល​ផ្ដើម​បង្ហោះ​សារ​លើ​ហ្វេសប៊ុក “អរគុណ​សន្តិភាព​”​។ អ្នកវិភាគ​ថា ការ​ប្រើ​ពាក្យ​អរគុណ​សន្តិភាព​នេះ គ្រាន់តែ​ជា​ការ​បិទបាំង​នយោបាយ​ខ្មៅ​កខ្វក់​របស់​លោក ហ៊ុន សែន ក្នុង​ការ​បន្ត​អំណាច​របស់​ខ្លួន​ប៉ុណ្ណោះ។

លោក ហ៊ុន សែន សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​នៅ ថ្ងៃ​ទី​០២ ខែ​មករា ថា សារ​ដែល​លោក​បំផុស ឱ្យ​អរគុណ​សន្តិភាព​នោះ ព្រោះ​វា​មានតម្លៃ​មិន​សាបសូន្យ​ឡើយ​។ លោក​បន្ត​ថា អ្នកណា​ក៏​ត្រូវការ​សន្តិភាព​ដែរ លើកលែងតែ​ពួក​ភេរវ​ករ​ប៉ុណ្ណោះ​ដែល​ចង់​បំផ្លាញ​សន្តិភាព។ ចំណែក មន្ត្រី​របស់​លោក ហ៊ុន សែន ក៏​នាំគ្នា​បង្ហោះ​សារ​អរគុណ​សន្តិភាព​បន្ទរ​តាម លោក ហ៊ុន សែន យ៉ាង​ព្រោងព្រាត​នៅ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក។

ដោយឡែក សកម្មជន​គណបក្ស​សង្គ្រោះជាតិ លោក ឃិន ជំរឿន ដែល​កំពុង​ភៀសខ្លួន​នៅ​ប្រទេស​ថៃ និយាយ​ថា ប្រទេស​កម្ពុជា​សព្វថ្ងៃ​មាន​សន្តិភាព​សម្រាប់​ក្រុម​គ្រួសារ​លោក ហ៊ុន សែន តែ​ប៉ុន្មាន​នាក់​ប៉ុណ្ណោះ​។ លោក​ថា លោក​មិន​ផ្ដល់​តម្លៃ​ដល់​សន្តិភាព​បែប​នេះ​ទេ៖ «សន្តិភាព​តែ​គ្រួសារ​គាត់​ពីរ​បី​នាក់​ទេ ទូទៅ​ពួក​យើង​កំពុង​ពិបាក​នឹង​ជួប​បញ្ហា​ប្រឈម EBA និង​GSP ប្រឈម​នឹង​គ្រោះ​រាំងស្ងួត​ខាងមុខ​នេះ​ទៀត»។


ក្រុម​អ្នក​វិភាគ​អះអាង​ថា កម្ពុជា​មិនមែន​ជា​ប្រទេស​មាន​សន្តិភាព​ឡើយ​ពិត​ប្រាកដ​ឡើយ ពី​ព្រោះ​ថា ភាគី​ជម្លោះ​រវាង​អ្នកនយោបាយ​ខ្មែរ​ដែល​និន្នាការ​ផ្សេងគ្នា​នៅតែ​មាន​ជម្លោះ​ឥត​ឈប់ឈរ ហើយ​អំពើ​ហិង្សា​ក៏​កើតឡើង​ទៅតាម​ការ​វិវឌ្ឍ​ស្ថានការណ៍​នយោបាយ​ពី​មួយ​ទៅ​មួយ​ដំណាក់កាល​ទៅ​មួយ​ដំណាក់កាល ជាពិសេស​ ការសម្លាប់ គឺជា​ការ​បំភិតបំភ័យ​អ្នកនយោបាយ​ប្រឆាំង បាន​និរទេស​ខ្លួន​រហូត​គិត​ចាប់ពី​ការបោះឆ្នោត ឆ្នាំ​១៩៩៨​មក​ដល់​សព្វថ្ងៃ។

របាយការណ៍​របស់​អង្គការ​លីកាដូ (LICADHO) ចេញផ្សាយ​កន្លងមក​បង្ហាញ​ថា ចាប់​តាំង​ពី​ឆ្នាំ​១៩៩៣ ដល់​ឆ្នាំ​២០១២ ឱ្យ​ដឹង​ថា ជាង ២​ទសវត្សរ៍​មកនេះ យ៉ាងហោចណាស់ មាន​មនុស្ស​ជាង ១០០​នាក់ ដែល​ត្រូវ​បាន​ធ្វើឃាត​ដោយសារ​ការ​បំពេញ​មុខ​ងារ​របស់​ខ្លួន ការ​បញ្ចេញ​មតិ​រិះគន់​រដ្ឋាភិបាល ការ​ធ្វើ​សកម្មភាព​នយោបាយ និង​ហេតុផល​ដទៃ​ទៀត​។ អ្នក​ទាំងនោះ​រួមមាន អ្នកសារព័ត៌មាន សកម្មជន​គណបក្ស​នយោបាយ សកម្មជន​បរិស្ថាន សកម្មជន​ការពារ​ដីធ្លី ព្រះសង្ឃ មេដឹកនាំ​សហជីព កម្មករ​រោងចក្រ និង​អ្នកវិភាគ​នយោបាយ។

នៅ​គ្រប់​ដំណាក់កាល​នៃ​ការបោះឆ្នោត​នីមួយៗ គណបក្ស​កាន់អំណាច​របស់​លោក ហ៊ុន សែន បាន​ប្រើ​អំពើ​ហិង្សា​ទៅលើ​ក្រុម​អ្នកប្រឆាំង និ​ងអ្នករិះគន់ ដូចជា ការបោះឆ្នោត ឆ្នាំ​២០០៣ ការបោះឆ្នោត​ឆ្នាំ​២០០៨ និង​ការបោះឆ្នោត​ឆ្នាំ​២០១៣​ជាដើម គណបក្សប្រឆាំង​តែងតែ​ប្រកាស​មិន​ទទួលស្គាល់​ការបោះឆ្នោត ដោយ​ការ​គៃបន្លំ​សន្លឹកឆ្នោត និង​ធ្វើ​ឱ្យ​ជាប់​គាំង​នយោបាយ ស្រប​ពេល​នោះ អំពើ​ហិង្សា​បាន​កើត​ឡើងជា​បន្តបន្ទាប់ ដូចជា ការ​ប្រើ​អាវុធ​ជា​ការ​បិទមាត់​អ្នក​រិះគន់ និង​ការ​បង្ក្រាប ។ ហើយ​នៅ​ចុងក្រោយ គឺ​ការបោះឆ្នោត​នីតិកាល​ទី​៥ កាលពី​ថ្ងៃ​ទី​២៩ កក្កដា ឆ្នាំ​២០១៨ គឺ​គណបក្ស​កាន់អំណាច​បាន​កម្ទេច​បក្ស​ប្រឆាំង​ដែល​មាន​កម្លាំង​ប្រហាក់ប្រហែល​គ្នា​មុន​ការប្រកួត​មកដល់ ដែល​គ្មាន​ដៃគូ​ប្រកួត​ដ៏​ធំ​គឺ គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ទទួល​ជ័យជំនះ​ក្នុង​ការ​ដឹកនាំ​របប​របស់​លោក​បន្ត​ទៀត។

នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​៦ កុម្ភៈ ២០១៥។

នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​៦ កុម្ភៈ ២០១៥។ Photo: RFA


អង្គការ​អន្តរជាតិ Human Rights Watch ធ្លាប់​បាន​បញ្ចេញ​របាយ​ការណ៍​បង្ហាញ​ថា លោក ហ៊ុន សែន គឺជា​មេដឹកនាំ​ដែល​ជាប់​ចំណាត់ថ្នាក់​ទី​៦ ក្នុងចំណោម​អ្នកដឹកនាំ​កាន់​ដំណែង​យូរ​ជាងគេ​ក្នុង​ពិភពលោក។ អង្គការ​នេះ​បាន​ចាត់ទុក​លោក​ថា ជា​មេដឹកនាំ​កាន់អំណាច​យូរ ដោយ​ប្រើប្រាស់​មធ្យោបាយ​សំខាន់ៗ​មួយ​ចំនួន រួមមាន​ការ​ប្រើ​អំពើ​ហិង្សា ការ​គាបសង្កត់ និង​អំពើពុករលួយ ដើម្បី​កាន់អំណាច​បន្ត មិនមែន​បាន​អំណាច​ដោយ​ការបោះឆ្នោត​ត្រឹមត្រូវ ឬ​ដោយ​សន្តិវិធី​ឡើយ​។ របាយការណ៍​ដដែល​លើកឡើង​ទៀត​ថា លោក ហ៊ុន សែន ត្រូវ​ដាក់បញ្ចូល​ក្នុងចំណោម​អ្នកដឹកនាំ​ដែល​ឋិត​ក្នុង​តំណែង​តាមរយៈ​ការប្រើប្រាស់​អំពើ​ហិង្សា​ក្នុង​ចេតនា នយោបាយ​គ្រប់គ្រង​កងកម្លាំងប្រដាប់អាវុធ​គៃបន្លំ​ការបោះឆ្នោត ប្រព្រឹត្ត​អំពើពុករលួយ​ធ្ងន់ធ្ងរ និង​មានការ​គាំទ្រ​ពី​បរទេស​គឺ​រដ្ឋាភិបាល​ទីក្រុង​ហាណូយ ដែល​ជ្រើសរើស​លោក​អោយ​កាន់​តំណែង និង​អាច​បន្ត​តំណែង​រហូតដល់​បច្ចុប្បន្ន។

អ្នកវិភាគ​នយោបាយ និង​សង្គម​ដែល​ហ៊ាន​រិះគន់​លោក ហ៊ុន សែន ឥត​សំចៃមាត់ និង​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស លោក គឹម សុខ យល់​ថា ស្ថានការណ៍​សព្វថ្ងៃ​មិនមែន​ជា​សន្តិភាព​ពេញលេញ​ដែល​ពលរដ្ឋ​មាន​សេចក្ដី​សុខ​ទាំង​ផ្លូវកាយ​និង​ផ្លូវចិត្ត​នោះ​ទេ​។ លោក​ថា ស្ថានភាព​សព្វថ្ងៃ​នេះ​គ្រាន់តែ​ជា​ស្ថានការណ៍​ស្ងប់ស្ងាត់​ស្ថិត​ក្នុង​ការ​ហួងហែង​ដ៏​ត្រ​គោះ​បោះបោក​របស់​ក្រុម​លោក ហ៊ុន សែន ប៉ុណ្ណោះ៖«គ្រាន់តែ​ជា​រូបភាព​សន្តិភាព​ក្លែងក្លាយ​នៅ​ក្រោម​ចុង​កាណុង និង​ការ​ហួងហែង​របស់​គណបក្ស​ប្រជាជន​កម្ពុជា ចំណែក​ទុក្ខវេទនា របស់​ប្រជាពលរដ្ឋ​គ្មាន​កន្លែង​ណា​ទៅ​អាច​រក​យុត្តិធម៌​បានទេ»។

លោក គឹម សុខ អ្នកវិភាគនយោបាយ។ រូបថត​ពី​ហ្វេសប៊ុក​លោក គឹម សុខ

លោក គឹម សុខ អ្នកវិភាគនយោបាយ។ រូបថត​ពី​ហ្វេសប៊ុក​លោក គឹម សុខ


លោក គឹម សុខ យល់ថា អ្វី​ដែល​លោក ហ៊ុន សែន ប្រឹង​បំផុស​យុទ្ធនាការ​អរគុណ​សន្តិភាព​នេះ​គឺ​ដើម្បី​ព្យាយាម​បិទបាំង​និង​បង្វែរ​ការចាប់អារម្មណ៍​របស់​ពលរដ្ឋ ខណៈ​ដែល​រដ្ឋាភិបាល លោក ហ៊ុន សែន ធ្វើ​ល្បែង​នយោបាយ​រំលោភ​សិទ្ធិមនុស្ស ប្រជាធិបតេយ្យ និង​រំលោភ​រដ្ឋធម្មនុញ្ញ​។ ទាក់ទង​យុទ្ធនាការ​អរគុណ​សន្តិភាព​នេះ ខណៈ​តុលាការ​គ្រោង​កាត់ទោស​លោ​ក កឹម សុខា នៅ​ពាក់​កណ្ដាល​ខែ​មករា​នេះ គឺ​លោក ហ៊ុន សែន ប្រឹង​ធ្វើ​ដើម្បី​ផ្សព្វផ្សាយ​សារ​អរគុណ​សន្តិភាព​ឱ្យ​លុប​លើ​ទង្វើ​អាក្រក​របស់​ខ្លួន​ក្នុង​ការ​បំផ្លាញ​គណបក្ស​ប្រឆាំង​៖«ប្រសិនបើ​ផ្សព្វផ្សាយ​គេ (រដ្ឋាភិបាល​)​មិន​គោរព​រដ្ឋធម្មនុញ្ញ គេ​មិន​គោរព​ឆន្ទៈ​ប្រជាពលរដ្ឋ​នោះ ជា​របៀប​ដែល​គេ​ព្យាយាម​បិទបាំង​ល្បែង​នយោបាយ​អាក្រក់ ល្បែង​នយោបាយ​អាក្រក់​ដែល​នឹង​បន្ធូរ​ទេ ស្ថានការណ៍​នយោបាយ​តាម​ការ​ចង់​បាន​របស់​ប្រជាពលរដ្ឋ ហើយក៏​មិន​ផ្ដល់​យុត្តិធម៌​ដល់​គូ​ភាគី​នយោបាយ​ដែល​កំពុង​ប្រកួតប្រជែង​អាច​ទៅ​ប្រកួតប្រជែង​ស្មើមុខ​នៅ​ក្នុង​ពេលវេលា​ដ៏​ខ្លី​ខាងមុខ​ដែរ»។

លោក ហ៊ុន សែន តែង​ថ្លែង​ក្នុង​ពិធី​នានា​ដោយ​អះអាង​ថា ការដឹកនាំ​ប្រទេស​របស់​លោក​គឺ​ទទួល​បាន​ភាព​ជោគជ័យ​ក្នុង​ការ​បញ្ចប់​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា និង​ការ​ការពារ​សន្តិភាព​។ តែ​អ្នកវិភាគ​ថា ក្រុម​លោក ហ៊ុន សែន ឬ​គណបក្ស​កាន់អំណាច​រម្លឹក​ដដែលៗ​បែបនេះ ដើម្បី​ពង្វក់​ពលរដ្ឋ​ឱ្យ​គិត​ថា លោក ហ៊ុន សែន ជា​អ្នកមានគុណ​និង​ដើម្បី​បិទបាំង​បាតដៃ​ប្រឡាក់​ឈាម​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​ដើម្បី​ការពារ​អំណាច​របស់​ខ្លួន។

លោក ហ៊ុន សែន ថ្លែង​ពី​សន្តិភាព​នេះ នៅ​ខណៈ​តុលាការ​គ្រោង​បើកសវនាការ​ជំនុំជម្រះ​លើ​សំណុំរឿង​លោក កឹម សុខា នៅ​ថ្ងៃ​ទី​១៥ ខែ​មករា ដែល​សហគមន៍​ជាតិ និង​អន្តរជាតិ ថា កម្ពុជា​កំពុងតែ​បែកបាក់​ជាតិ និង​ទាមទារ​ឱ្យ​ទម្លាក់​បទ​ចោទ​នេះ​ចោល។

អត្ថន័យ​សន្តិភាព​តាម​វចនានុក្រម​ខ្មែរ របស់​សម្ដេចព្រះសង្ឃរាជ ជួន ណាត មានន័យថា សេចក្ដី​ស្ងប់ សេចក្ដី​សាន្តត្រាណ ដំណើរ​សះ​ជា​នឹង​គ្នា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

2 Responses to "អ្នកវិភាគ​ថា ការ​ប្រើ​ពាក្យ​អរគុណ​សន្តិភាព​ដើម្បី​បិទបាំង​នយោបាយ​ខ្មៅ​កខ្វក់​របស់​លោក ហ៊ុន សែន"

  1. so socheath says:

    ក្រុមភេរវកម្ម ដែលច្បាប់មិនត្រូវអត់អោន
    *******
    ការលើកឡើងការគំរាមកំហែងពីការព្យួរការអនុគ្រោះពន្ធ EBA និងការអនុគ្រោះពន្ធនាំទំនិញទៅកាន់
    សហរដ្ឋអាមេរិក GSP ត្រូវបានអាក្បត់ជាតិសមរង្ស៊ី និងពួក ដែលតាំងខ្លួនឯងថាជាអ្នកវិភាគសេដ្ឋកិច្ចក្នុងប្រទេស និយាយដោយពាក្យដដែលៗ ថាអាចនឹងប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចកម្ពុជា ។
    ពួកគេថាសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបបានកំណត់លក្ខខណ្ឌឲ្យកម្ពុជាកែសម្រួលនិងស្រោចស្រង់
    លទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនិងសិទ្ធិនយោបាយ រួមទាំងស្វែងរកដំណោះស្រាយជាមួយគណបក្សប្រឆាំងដើម្បីអាចរក្សាការអនុគ្រោះពន្ធ EBA និង GSP ( sic ) មិនដូច្នេះទេ វិស័យពីរនេះក្នុងចំណោមឆ្អឹងខ្នងសេដ្ឋកិច្ចជាតិខ្មែរនឹងទទួលរងការគំរាមកំហែង ហើយដែលកន្លងទៅប៉ុន្មានថ្ងៃនេះសមរង្ស៊ី ថាបើមានការព្យូ EBA លោកនឹងបំផុសឲ្យកម្មករងើបតវ៉ាប្រឆាំងនឹងលោក ហ៊ុន សែន។
    ដោយឡែកពួកអ្នកដែលតាំងខ្លួនឯងថាជាអ្នកវិភាគសេដ្ឋកិច្ចក្នុងប្រទេស នៅបាននិយាយដូចដឹងច្បាស់ទៀតថាវិស័យទេសចរណ៍បានធ្លាក់ចុះប្រមាណជា១២ភាគរយ ដំណាលគ្នានិងកម្ពុជាកំពុងស្ថិតក្រោមការគំរាមកំហែងនៃការព្យួរឋានៈអនុគ្រោះពន្ធនាំទំនិញទៅកាន់ទ្វីបអឺរ៉ុប គឺ«អ្វីៗទាំងអស់លើកលែងតែអាវុធ‍» ឬ EBA និងការអនុគ្រោះពន្ធនាំទំនិញទៅកាន់សហរដ្ឋអាមេរិក GSP ។ ពួកនេះតែងនិយាយថាការបាត់បង់ EBA អាចនឹងធ្វើឲ្យកម្ពុជាបាត់បង់ជន្ទល់សេដ្ឋកិច្ចប្រមាណជា៦០០ លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ដែលជាការទន្ទេញចេញនូវពាក្យដដែលៗ បើទោះបីពួកនេះដឹងថា រដ្ឋាភិបាលកម្ពូជា នឹងមិនយកអធិបតេយ្យភាពរបស់ខ្លួនដើម្បីចុះញ៉មនឹងការដាក់សម្ពាធនោះទេ។ ដូចនេះ លក្ខខណ្ឌតាមរយះការដាក់សម្ពាធលើកម្ពុជាខាងផ្នែកនយោបាយ ដោយបំពានលើអធិបតេយ្យជាតិកម្ពុជាពីសហគមន៍សហភាពអឺរ៉ុប មិនទទួលបានផ្លែផ្កាទេ។
    កម្ពុជាជារដ្ឋអធិបតេយ្យ ដែលមិនអនុញ្ញាត ឲ្យប្រទេសណាមួយមករំលោភបំពានបាន។
    កម្ពុជាពិតជាត្រូវការរស់ ដោយស្មើសិទ្ធិ ស្មើមុខមាត់ ក្នុងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយ
    ប្រទេសទាំងអស់ក្នុងលោកលើគ្រប់វិស័យ ដោយផ្តល់ផលប្រយោជន៍ដោយស្មើភាពចំពោះគ្នា
    ទៅវិញទៅមក ។
    ជានិច្ចកាលជនក្បត់ជាតិសមរង្ស៊ី ពួកក្រុមដែលតាំងខ្លួនឯងថាជាអ្នកវិភាគសេដ្ឋកិច្ចក្នុងប្រទេស កម្ពុជា ក្រុមសង្គមស៊ីវិល ដែលស្ថិតនៅក្នុងអង្គការសិទ្ធិមនុស្ស អង្គការសិទ្ធិលំនៅដ្ឋាន សមាគមនិងក្រុមសហជីពដែលមាននិន្នការប្រឆាំងរដ្ឋាភិបាល ពួកគេតែងលើកឡើងពីសិទ្ធិសេរីភាព ពីសិទ្ធិមនុស្ស ពីប្រជាធិបតេយ្យមកធ្វើជាត្រីវិស័យក្នុងការនាំមុខ ដើម្បីប្រឆាំងអំណាចរដ្ឋ ដែលជាដែនសមត្ថកិច្ចការពារផលប្រយោជន៍ កាពារសិទ្ធិសេរីភាព ការពារសិទ្ធិមនុស្ស និងការពារប្រជាធិបតេយ្យរបស់ប្រជាពលរដ្ឋ បើទោះបីពួកគេដឹងយ៉ាងច្បាស់ថា លំហរនៃសិទ្ធិសេរីភាព សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ នៅកម្ពុជា គឺមានយ៉ាងពេញបរិបូរណ៍ នឹងកំពុងដំណើរការជានិរន្តក្តី ។
    ប្រជាពលរដ្ឋដែលស្រឡាញ់សុខសន្តិភាព បានមើលឃើញយ៉ាងច្បាស់ពីទង្វើក្បត់ជាតិរបស់សមរង្ស៊ី ក្នុងការដើរសុំអន្តរាគមន៍ឲ្យសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកដកការអនុគ្រោះពន្ធ EBA និង GSPពីកម្ពុជា នឹង សកម្មភាពបែបប្រតិកិរិយារបស់ក្រុមសង្គមស៊ីវិល និង ក្រុមសហជីព ដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ទាំងនេះរួចមក ពួកគាត់បានចាត់ទុកក្រុមនេះ ថាគឺជាក្រុមភេរវកម្ម ដែលច្បាប់មិនត្រូវអត់អោន ។
    ជាមួយសកម្មភាពក្រុមសង្គមស៊ីវិល និង ក្រុមសហជីព ដែលពួកប្រតិកិរិយាទាំងអស់នេះបានធ្វើកន្លងមក វាមិនខុសអីពីការធ្វើសកម្មភាពចូលរួមយ៉ាងសកម្មក្នុងចលនានយោបាយដើម្បីកសាងកម្លាំង ដើម្បីត្រៀមកម្លាំង ដើម្បីបង្កើតអង្គការចាត់តាំងខាងនយោបាយខុសច្បាប់មួយ ប៉ុនប៉ងដើម្បីប្រមូលកម្លាំងប្រឆាំង
    រដ្ឋាភិបាល ផ្ដួលរំលំរដ្ឋាភិបាល ដែលជាអំពើខុសច្បាប់ ខុសគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ ដែលពួកគេបានទន្ទេញជាប់មាត់ ។
    វាពិតជាមានចលនាវិទ្ធង្សនាជាច្រើនដែលបង្ករឡើងដោយក្រុមសង្គមស៊ីវិល និង ក្រុមសហជីព ដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ដែលសូម្បីពួកគេដឹងច្បាស់ថា ការភ័យព្រួយខ្លាចសហភាពអឺរ៉ុបផ្ដាច់ពន្ធអនុគ្រោះEBAនិង GSP ថាប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ វាមិនមែនជាកាតព្វកិច្ចដែលពួកគេត្រូវដោះស្រាយនោះឡើយ ដោយហេតុថាកម្ពុជា មិនអាចយកអធិបតេយ្យភាពជាតិ ទៅដោះដូរជាមួយជំនួយក្តី ៕

  2. Anonymous says:

    Peach of shit’ peace of veitcong mafia dictator and his groups to serve and give everything to Youn hanoi’ because they are dogs of hanoi’ . Remember Tral island is belong to cambodia ‘ who ever sign&gave to Youn hanoi are the traitors including so scheat veitcong germ’

Leave a Reply

Submit Comment