បទសម្ភាសន៍ VOA៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថា សំណង់អគារដែលបាក់រលំជាសំណង់ខ្វះគុណភាព

កម្ពុជា
04 មករា 2020
ស៊ុន ណារិន
វីអូអេខ្មែរ

បទសម្ភាសន៍ VOA៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថា សំណង់អគារដែលបាក់រលំជាសំណង់ខ្វះគុណភាព


ក្រោយលោក ស ខេង ចុះពិនិត្យទីតាំងអគារបាក់នៅខេត្តកែប រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរូបនេះបានប្រាប់ VOA ថា សំណង់អគារដែលបាក់នេះខ្វះគុណភាព ហើយទុកសមត្ថកិច្ចឲ្យគណៈកម្មការដែលទើបនឹងបង្កើត បន្តការស៊ើបអង្កេត។ លោកស ខេងមានប្រសាសន៍ថា៖ «មូលហេតុគ្មានអីក្រៅតែពីសំណង់ខ្វះគុណភាព។ មកដល់ពេលនេះយើងមិនទាន់ដឹងថា កំហុសអ្នកណាពិតប្រាកដទេ ក៏ប៉ុន្តែគ្រាន់តែថា គុណភាពសំណង់ហ្នឹងមិនគ្រប់ស្តង់ដារ»។ បើតាមហ្វេសប៊ុករបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលត្រូវបានបង្ហោះនៅម៉ោងប្រហែល ៩និង៣០នាទីព្រឹកថ្ងៃសៅរ៍ យ៉ាងហោចណាស់មានមនុស្សចំនួន ៧នាក់បានស្លាប់ ក្នុងគ្រោះថ្នាក់បាក់សំណង់អគារមួយកម្ពស់៦ជាន់ ហើយជនរងគ្រោះចំនួន ១៨នាក់ផ្សេងទៀតត្រូវបានអាជ្ញាធរជួយសង្គ្រោះចេញពីគំនរបាក់បែកហើយកំពុងទទួលការព្យាបាល។ សមត្ថកិច្ចនៅបន្តកាយរុករកមនុស្សផ្សេងទៀត៕

What Next?

Recent Articles

One Response to "បទសម្ភាសន៍ VOA៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថា សំណង់អគារដែលបាក់រលំជាសំណង់ខ្វះគុណភាព"

  1. Anonymous says:

    Bark bark like dog’ haha’ this country is the dirty place of mafia groups’ they never care anything only money’