មន្ត្រី​បក្ស​ប្រឆាំង​​ថា ការ​​បន្ត​​​រៀបចំ​ទិវា ៧មករា ជា​ការ​ពង្វក់​ខ្មែរ​ជំនាន់​ថ្មី ឲ្យ​ដឹង​គុណ​វៀតណាម​មិន​ចេះ​ចប់​ តាម​​បក្ស​កាន់​អំណាច

ដោយ ទីន ហ្សាការីយ៉ា
2020-01-06
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

រូបថត​លោក ហេង សំរិន និង​លោក ហ៊ុន សែន ដែល​ដាក់​តាំង​លើ​រថ​ដង្ហែ​ពិធី​នៅ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក រំឭក​ខួប​អនុស្សាវរីយ៍​លើក​ទី៤០ នៃ​ទិវា​ជ័យជម្នះ ៧ មករា ឆ្នាំ១៩៧៩ ដល់​ថ្ងៃ​ទី៧ ខែ​មករា ឆ្នាំ២០១៩។

រូបថត​លោក ហេង សំរិន និង​លោក ហ៊ុន សែន ដែល​ដាក់​តាំង​លើ​រថ​ដង្ហែ​ពិធី​នៅ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក រំឭក​ខួប​អនុស្សាវរីយ៍​លើក​ទី៤០ នៃ​ទិវា​ជ័យជម្នះ ៧ មករា ឆ្នាំ១៩៧៩ ដល់​ថ្ងៃ​ទី៧ ខែ​មករា ឆ្នាំ២០១៩។

 រូបថត៖ ពី​ហ្វេសប៊ុក​គណបក្ស​ប្រជាជន​កម្ពុជា រាជធានី​ភ្នំពេញ


«បក្ស​កាន់​អំណាច បន្ដ​រៀបចំ​ទិវា៧​មករា​ ដើម្បី​ពង្វក់​ខ្មែរ​ឲ្យ​ដឹង​គុណ​វៀតណាម»


គណបក្ស​កាន់​អំណាច នឹង​ប្រារព្ធ​ទិវា​ជ័យ​ជម្នះ​លើ​​របប​ខ្មែរ​ក្រហម​ ថ្ងៃ​ទី៧ មករា ខួប ៤១ឆ្នាំ នៅ​កោះ​ពេជ្រ​ រាជធានី​ភ្នំពេញ ដោយ​នឹង​លើក​ឡើង​ពី​ពាក្យ​ស្លោក​ “អរគុណ​សន្តិភាព”។ មន្ត្រី​បក្ស​ប្រឆាំង​រិះគន់​ថា គណបក្ស​កាន់អំណាច​ចង់​ពង្វក់​ខ្មែរ​ជំនាន់​ក្រោយ ឲ្យ​ដឹង​គុណ​វៀតណាម​មិន​ចេះ​ចប់ តាម​បក្ខ​ពួក​ខ្លួន។

តំណាង​រាស្ត្រ​ជាប់​ឆ្នោត​មណ្ឌល​ខេត្ត​សៀមរាប នៃ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន អះអាង​ថា ថ្ងៃ​គុណ​បំណាច់ ៧ មករា របស់​គណបក្ស​កាន់​អំណាច មិន​បាន​ផ្ដល់​ប្រយោជន៍​ដល់​ប្រជាជាតិ​ខ្មែរ​ទេ គឺ​ជា​ថ្ងៃ​ផ្ដល់​ប្រយោជន៍​ឲ្យ​ប្រទេស​វៀតណាម ប្រើ​ឥទ្ធិពល​លើ​កម្ពុជា និង​ទទួល​បាន​ទឹក​ដី​ របស់​កម្ពុជា​បន្ថែម​ទៀត។

លោក អ៊ុំ សំអាន បន្ត​ថា ថ្ងៃ​ទី៧ មករា ដែល​បក្ស​កាន់​អំណាច តែង​ប្រារព្ធ​រាល់​ឆ្នាំ​នោះ ជា​ថ្ងៃ​វៀតណាម​ឈ្លានពាន​ប្រទេស​កម្ពុជា បង្កើត​សន្ធិសញ្ញា​ខុស​ច្បាប់ កាត់​យក​ទឹកដី​ខ្មែរ បញ្ជូន​ជន​ជាតិ​វៀតណាម​អន្តោប្រវេសន្ត​ចូល​កម្ពុជា និង​បង្កើត​ផែនការ «ក៥» បន្ត​សម្លាប់​ជនជាតិ​ខ្មែរ ត​ពី​របប ប៉ុល ពល។ លោក​ថា គណបក្ស​កាន់​អំណាច​ចង់​ពង្វក់​ខ្មែរ​ជំនាន់​ក្រោយ ឲ្យ​ដឹង​គុណ​វៀតណាម តាម​ពួក​ខ្លួន​ដែរ ទើប​បាន​ជា​ខំ​បន្លប់​បំភ័ន្ត​​ ប្រែ​ក្លាយ​ថ្ងៃ ៧ មករា ជា​ថ្ងៃ​ដឹង​គុណ​វៀតណាម ហើយ​ខំប្រឹង​កសាង​ស្តូប​ដឹង​គុណ​វៀតណាម​គ្រប់​ខេត្ត​ក្រុង៖ «ទោះ​បី​គណបក្ស​ប្រជាជន​ ខំ​បញ្ជ្រាប​ថ្ងៃ​ ៧ មករា ទៅ​ដល់​ក្មេង​ជំនាន់​ក្រោយ​ក៏​ដោយ គេ​មិន​ជឿ​ ៧​ មករា ជា​ថ្ងៃ​​យើង​ត្រូវ​ដឹង​គុណ​យួន​ទេ។ ផ្ទុយ​ទៅ​វិញ ​គេ​ថា ថ្ងៃ​យួន​ឈ្លានពាន​កម្ពុជា។ យួន​ជា​​អ្នក​ដុត​ផ្ទះ​ជាតិ​ខ្មែរ​យើង សម័យ​ខ្មែរ​ក្រហម ហើយ​ក្រោយ​មក​​យួន​មក​ពន្លត់​ភ្លើង​ហ្នឹង​វិញ ឲ្យ​ខ្មែរ​យើង​អរគុណ​ថ្ងៃ​៧​មករា។ ដូច្នេះ ​ជំនាន់​ក្រោយ​​គេ​ដឹង​ថា​អ៊ីចឹង​​ ថា យួន​ជា​អ្នក​ដុត​ផ្ទះ​ហើយ យួន​ធ្វើ​ពន្លត់​ភ្លើង​ហ្នឹង ឲ្យ​ខ្មែរ​យើង​ដឹង​គុណ​​។ អា​ហ្នឹង យើង​ឃើញ​ថា ដុត​ផ្ទះ​ហ្នឹង​គឺ​ សម័យ​ប៉ុល​ពត ដល់​ពន្លត់​ភ្លើង​ថ្ងៃ ​៧​ មករា។ ជំនាន់​ឥឡូវ​គេ​ដឹង​អ៊ីចឹង​ណា។ ដូច្នេះ​ គេ​មិន​ជឿ​ការ​សាប​ព្រួស​ ឬ​ក៏​​ការ​បន្សាប​មនោគម​វិជ្ជា ៧​ មករា ឬ​មនោគម​ការ​ដឹង​គុណ​មិន​ចេះ​ចប់​របស់​គណបក្ស​ប្រជាជន​នោះ​ទេ»។

ដូច​រាល់​ឆ្នាំ​ដែរ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន សែន​ នឹង​ដឹក​នាំ​សមាជិក​បក្ស​ ប្រារព្ធ​ទិវា ៧ មករា ដែល​ជា​ខួប​ជ័យ​ជម្នះ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​និង​កងទ័ព​វៀតណាម​ជាង ១២ម៉ឺន​នាក់ វាយ​ផ្ដួល​រំលំ​របប​ខ្មែរ​ក្រហម កាល​ពី​ឆ្នាំ១៩៧៩។ ឆ្នាំ​នេះ ត្រូវ​ជា​ខួប​លើក​ទី ៤១ឆ្នាំ។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ប្រាប់​អាស៊ី​សេរី​ថា អ្នក​ចូល​រួម​ឆ្នាំ​នេះ មាន​ចន្លោះ​ពី​ ៥​ម៉ឺន ទៅ​ ១០​ម៉ឺន​នាក់ ដោយ​អាស្រ័យ​លើ​ទំហំ​​ទីតាំង​ប្រារព្ធ​ពិធី​ នៅ​​កោះ​ពេជ្រ។ លោក​បន្ត​ថា ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន សែន ​នឹង​ថ្លែង​សារ​ “អរគុណ​សន្តិភាព”។ លោក​ច្រាន​ចោល​​រាល់​ពាក្យពេចន៍​ទាំង​ឡាយ ​រិះគន់​ថ្ងៃ ៧ មករា។ លោក​ អះអាង​ថា មាន​តែ​អ្នក​​ធ្លាប់​ឆ្លង​កាត់​របប ​ប៉ុល​ ពល ​ដោយ​ផ្ទាល់ ទើប​យល់​ពី​អត្ថន័យ ​៧ ​មករា។ ចំណែក​អ្នក​​រិះគន់​ ជា​​មនុស្ស​មាន​និន្នាការ​ប្រឆាំង៖ «មាន​តែ​អ្នក​ដែល​ធ្លាប់​ឆ្លង​កាត់​ទុក​វេទនា​រក​ទី​បំផុត​គ្មាន​ នៅ​ក្នុង​​របប​ប្រល័យ​ពូជសាសន៍​ទេ ទើប​ដឹង​អំពី​អត្ថន័យ និង​តម្លៃ​​​ថ្ងៃ​ ៧ ​មករា។ តែ​ដោយ​ឡែក​សម្រាប់​អ្នក​ដែល​មាន​មតិ​ប្រឆាំង​នឹង​ថ្ងៃ​ ៧ មករា មួយ​ចំនួន​នោះ មិន​បាន​ឆ្លង​កាត់​ប្រល័យ​ពូជ​សាសន៍ មួយ​ចំនួន​ទៀត វា​មាន​និន្នាការ​នយោបាយ តែ​ប៉ុណ្ណោះ​ទេ។ ជា​ពិសេស ​ប្រទេស​ដែល​ធ្លាប់​ដាក់​ទណ្ឌកម្ម​​សេដ្ឋកិច្ច នយោបាយ​មក​លើ​ប្រទេស​វៀតណាម មក​លើ​សាធារណរដ្ឋ​​ប្រជាមានិត​កម្ពុជា នៅ​ពេល​នេះ គឺ​អស់​បណ្ដា​ប្រទេស​ទាំង​នោះ គឺ​ក៏​បាន​ឯកភាព​មក​លើ​សច្ច​ធម៌​ប្រវត្តិសាស្ត្រ​ ៧ មករា​នេះ​ដែរ»។

សមាជិក​ក្រុម​អ្នក​វិភាគ​វ័យ​ក្មេង លោក ហេង ច័ន្ទ​រស្មី សង្កេត​ឃើញ​ថា ខួប ៧ មករា មាន​តម្លៃ​តែ​ចំពោះ​យុវជន​​បក្ស​ងប់ងុល​ប៉ុណ្ណោះ។ ​យុវជន​​​រូប​នេះ​សិក្សា​ថា ខួប ៧ មករា របស់​បក្ស​កាន់​អំណាច គឺ​ជា​ថ្ងៃ​វៀតណាម​បាន​ឈ្លានពាន​កម្ពុជា ដោយ​រំលោភ​ច្បាប់​អន្តរជាតិ និង​គោលការណ៍​អាស៊ាន។

លោក ហេង ច័ន្ទ​រស្មី ថា ថ្ងៃ​ទី៧ មករា ជា​ថ្ងៃ​ចេញ​ពី​របប​ខ្មៅ​ងងឹត វាល​ពិឃាដ តែ​ហក់​ចូល​ក្នុង​របប​ថ្មី​មួយ​ទៀត ស្ថិត​ក្រោម​អាណានិគម​ ឬ​ជា​របប​ថ្មី ដែល​ស្ថិត​ក្រោម​ការ​រៀបចំ​របស់​ប្រទេស​វៀតណាម។ តែ​ទោះ​ជា​យ៉ាង​ណា​ លោក​ថា យុវជន​មិន​ចង់​ឲ្យ​អ្នក​នយោបាយ​រំលឹក​រឿង​ចាស់​បន្ទោស​គ្នា​ទេ តែ​ចង់​ឃើញ​អ្នក​នយោបាយ​គណបក្ស​ធំៗ​ ទាំង​ពីរ​ចូល​តុ​ចរចា​ បង្រួប​បង្រួម​ខ្មែរ កុំ​ឲ្យ​បែកបាក់​គ្នា​ឡើងវិញ ទើប​មិន​អាច​ធ្វើ​ឲ្យ​ប្រវត្តិសាស្ត្រ​ជូរ​ចត់ កើត​ឡើង​ច្រំ​ដែល៖ «រឿង​កន្លង​ហួស​ហើយ វា​តែង​តែ​មាន​ទស្សនៈ​ផ្ទុយ​គ្នា​ហើយ លើ​រឿង​តែ​មួយ។ អ៊ីចឹង​ អ្វី​ដែល​ខ្ញុំ​ចង់​ គឺ​ទាំង​គណបក្ស​កាន់​អំណាច ទាំង​គណបក្ស​ប្រឆាំង​គួរ​តែ​​ចេះ​ប្រើ​ភាសា​ខ្មែរ​រួម​ណា។ យើង​និយាយ​ភាសាខ្មែរ​រួម​​​ដូច​គ្នា យើង​អាច​ជជែក​រក​ដំណោះ​ស្រាយ​រួម​បាន។ ទាំង​បញ្ហា​ដែល​កើត​ឡើង​នៅ​ពេល​បច្ចុប្បន្ន​​ ហើយ​យើង​អាច​ធ្វើ​គម្រោង​ការ​​ណា​មួយ​ទៅ​ថ្ងៃ​អនាគត រួម​គ្នា​នៃ​គណបក្ស​ទាំង​២​ហ្នឹង។ យើង​ធ្វើ​ការ​រួម​គ្នា ដើម្បី​ប្រទេស​ជាតិ​យើង ផល​ប្រយោជន៍​ប្រទេស​ជាតិ​យើង​បាន​ទៅ​មុខ»។

ទោះ​ជា​យ៉ាង​ណា​ក្ដី គណបក្ស​កាន់​អំណាច តែង​បំផុស​ពាក្យ​ស្លោក​ថា មាន​ថ្ងៃ​ទី៧ មករា គឺ​មាន​អ្វីៗ ទាំង​អស់ រាប់​បញ្ចូល​ទាំង​សន្តិភាព និង​ការ​អភិវឌ្ឍន៍​ប្រទេស​ មុន​ពេល​បំផុស​ពាក្យ​ស្លោក​ថា “អរគុណ​សន្តិភាព”។ អ្នក​វិភាគ​នយោបាយ លោក គឹម​ សុខ អះអាង​ថា លោក​ ហ៊ុន សែន និង​គណបក្ស​កាន់​អំណាច ជា​​មនុស្ស​រារាំង​សន្តិភាព និង​បង្អាក់​ដំណើរ​ការ​​អភិវឌ្ឍន៍​ប្រទេស ទើប​កម្ពុជា នៅ​តែ​អន់​ថយ​គ្រប់​វិស័យ​ មិន​អាច​ដើរ​ទៅ​មុខ​រួច និង​ជឿនលឿន​ ដូច​ប្រទេស​ដទៃ​បាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

2 Responses to "មន្ត្រី​បក្ស​ប្រឆាំង​​ថា ការ​​បន្ត​​​រៀបចំ​ទិវា ៧មករា ជា​ការ​ពង្វក់​ខ្មែរ​ជំនាន់​ថ្មី ឲ្យ​ដឹង​គុណ​វៀតណាម​មិន​ចេះ​ចប់​ តាម​​បក្ស​កាន់​អំណាច"

  1. Anonymous says:

    This veitcong mafia dictator and his groups are the traitors ‘ they help Youn-hanoi to invade cambodia and rob everything from cambodia and continue to rob till now and force khmer people to pay back to Youn-hanoi that spreaded the war to cambodia and killed khmer 3 million ‘then they said they came to help khmer but against the UN ‘. Veitcong mafia and his groups are made by Youn-hanoi that why they giving Tral island to Youn hanoi and more land to Youn hanoi ‘khmer must wake up ” Don’t believe 7 january ‘ it the day of Youn hanopi rob khmer

  2. so socheath says:

    ចុះអាកូនមីកាដួយអាយះស្ញេញ អ្ហែងអស់ហ្នឹង អត់រស់ដោយសារថ្ងៃ៧មករាទេឬ ?
    ម៉ែឳអ្ហែងវារស់ដោយសារថ្ងៃ ៧ មករា បើអត់ថ្ងៃ៧ មករា វាគ្មានឱកាស ចុយគ្នា
    កើតក្បាល អាកូនមីកាដួយស្អុយអ្ហែងអស់ហ្នឹងទេ អាចុយម៉្រាយ ​អាពូជឆ្កែ !

Leave a Reply

Submit Comment