អ្នក​គាំទ្រ​បក្សប្រឆាំង​នៅ​អាមេរិក​ធ្វើ​បាតុកម្ម​ឲ្យ​តុលាការ​ទម្លាក់​ចោល​បទ​ចោទ​លើ​លោក​ កឹម សុខា​

ដោយ៖ សឿង ភារៈ
12/01/2020 – 07:20
RFI

អ្នក​គាំទ្រ​អតីត​គណបក្ស​សង្រ្គោះ​ជាតិ​បាតុកម្ម​នៅ​សហរដ្ឋ​អាមេរិក​កាលពី​ថ្ងៃទី​១១ ​ខែម​ករា ​ឆ្នាំ​២០២០​
អ្នក​គាំទ្រ​អតីត​គណបក្ស​សង្រ្គោះ​ជាតិ​បាតុកម្ម​នៅ​សហរដ្ឋ​អាមេរិក​កាលពី​ថ្ងៃទី​១១ ​ខែម​ករា ​ឆ្នាំ​២០២០​ CNRP-America

ក្រុម​អ្នក​គាំទ្រ​អតីត​គណបក្ស​សង្រ្គោះជាតិ​នៅ​សហរដ្ឋ​អាមេរិក នៅ​ថ្ងៃសៅរ៍ ទី១១ ខែ​មករា បាន​ធ្វើ​បាតុកម្ម ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​ទម្លាក់​ចោល​បទ​ចោទ​លើ កឹម សុខា។ លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែលនឹង​ត្រូវ​តុលាការ​បើក​សវនាការ​ជំនុំ​ជម្រះ​នៅ​ថ្ងៃទី១៥ ខែមករា ឆ្នាំ​២០២០ ខាង​មុខ​នេះ ពី​បទសន្ទិដ្ឋិភាព​ជា​មួយ​បរទេស​។

កាល​ពី​ថ្ងៃ​សៅរ៍ ទី១១ ខែ​មករា ពលរដ្ឋ​ខ្មែរ​អាមេរិកាំង និង​ខ្មែរ​កាណាដា ប្រមាណ​៤០០​នាក់ ទៅ​៥០០​នាក់ ដែល​ជា​អ្នក​គាំទ្រ​អតីត​គណបក្ស​សង្រ្គោះ​ជាតិ បាន​ចូលរួម​ធ្វើ​បាតុកម្ម​អហិង្សា នៅ​មុខ​វិមាន​រដ្ឋសភា​អាមេរិក​ ដោយ​បាន​លើក​បដា ទាមទារ​ឲ្យ​មាន​ការ​ទម្លាក់​ចោលការ​ចោទ​ប្រកាន់​មក​លើ លោក​ កឹម សុខា និង​មិន​ទទួល​ស្គាល់​ការ​កាត់​ទោស​លោក​ កឹម សុខា​។

លោក ជា គឹមលី អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​សហរដ្ឋ​អាមេរិក បាន​អះអាង​ប្រាប់​វិទ្យុ​បារាំង​អន្តរ​ជាតិ​ថា ការ​ធ្វើ​បាតុកម្ម​នេះ​គឺ​ទាម​ទារ​ឲ្យ​សហគមន៍​អន្តរជាតិ​ដាក់​សម្ពាធ​មក​លើ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ ដើម្បី​ឲ្យ​មាន​ការ​ទម្លាក់​ចោល​បទ​ចោទ​លើ កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្រ្គោះជាតិ​។ ក្រៅពី​នេះ​គឺ​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​សកម្មជន​គណបក្ស​ប្រឆាំង ដែល​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន ក្រោម​ហេតុផល​នយោបាយ​។

សូម​ជម្រាប​ជូន​ថា នេះ​មិន​មែន​ជា​លើកទី​១​ទេ ដែល​ក្រុម​អ្នក​គាំទ្រ​អតីត​គណបក្ស​ប្រឆាំង​នៅ​ក្រៅ​ប្រទេស​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​មាន​ការ​ដាក់​សម្ពាធ​មក​លើ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​ ដើម្បី​បញ្ឈប់​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​លើសកម្មជន និង​មន្ត្រី​អតីត​គណបក្ស​ប្រឆាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

លោក ជា គឹមលី អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​សហរដ្ឋ​អាមេរិក អះអាង​ថា លោក​នៅ​តែ​បន្ត​ទាមទារ​ឲ្យ​មាន​ការ​ទម្លាក់​ចោល​បទចោទ​លើ​លោក កឹម សុខា ទោះបី​ជា​មាន​ការ​កាត់ទោស​យ៉ាង​ណា​ក៏​ដោយ​ពី​តុលាការ​កម្ពុជា ដោយ​សារ​លោក​​យល់​ឃើញ​ថា លោក កឹម សុខា មិនមាន​ទោស​ដូច​ការ​ចោទ​ប្រកាន់​របស់​តុលាការ​កម្ពុជា​ទេ​។

លោក ជិន ម៉ាលីន ​អ្នក​នាំពាក្យ​ក្រសួង​​យុត្តិធម៌​​​​​កម្ពុជាបាន​អះអាង​ប្រាប់​វិទ្យុបារាំង​អន្តរជាតិ​នៅ​ថ្ងៃទី​១២ ខែ​មករា​នេះ​ ថា ការ​តវ៉ា​របស់​អ្នក​គាំទ្រ​អតីត​គណបក្ស​សង្គោះ​ជាតិ គឺ​ជា​ទម្លាប់ ដែល​មិន​បាន​គិត​ពី​ផ្លូវ​ច្បាប់​ និង​នីតិវិធី​ច្បាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ លោក ជិន ម៉ាលីន បញ្ជាក់​ថា ជា​គោល​ការណ៍​ច្បាប់ មាន​តែ​តុលាការ​ប៉ុណ្ណោះ​ជា​អ្នក​សម្រេច​ថា តើ​គួរ​ទម្លាក់​ចោល​បទ​ចោទ ឬ​មិន​ទម្លាក់ ដូច្នេះ​មាន​តែ​ការ​រង់​ចាំ​មើល​នីតិវិធី​ និង​សវនាការ​របស់​តុលាការ​ប៉ុណ្ណោះ ព្រោះ​គ្មាន​បុគ្គល​ណា​អាច​សម្រេច​ជំនួស​តុលាការ ឬ​បញ្ជា​តុលាការ​ឲ្យ​សម្រេច​បែប​នេះ ឬ​បែប​នោះ​បាន​ឡើយ​៕

What Next?

Recent Articles

5 Responses to "អ្នក​គាំទ្រ​បក្សប្រឆាំង​នៅ​អាមេរិក​ធ្វើ​បាតុកម្ម​ឲ្យ​តុលាការ​ទម្លាក់​ចោល​បទ​ចោទ​លើ​លោក​ កឹម សុខា​"

  1. so socheath says:

    ខ្មែរម៉ាប្រទេស គេគាំទ្រការកាត់ទោស
    ពួកអ្ហែងប៉ុន្មានក្បាលជាស្អីហ្នឹង ?

  2. so cheat says:

    ខ្មែរម៉ាប្រទេស!កណ្ដួយម៉ែអ្ហែងស្អីអាកញ្ចាស់ so socheath អញមិនដែលគាំទ្ររបបពួកអាតិរិច្ឆានកញ្ជះយួនអស់ឯងទេរួមទាំងមហាជនខ្មែរមួយប្រទេសគេមិនដែលគាំទ្ររបបអាតិរិច្ឆានឯងទេអាអ្ហែងប្រាប់អាកញ្ជះយួន ហ៊ុនសែន អោយកាត់ទោស កឹម សុខ អោយបានស្រួលបើមិនដូច្នុះទេអ្ហែងមើល អា ទ្រីភាព អាគន់គីម និងអាមួយទៀតជាគំរូហើយនៅមានច្រើននាក់ទៀតដែលត្រូវប្រឈមមុខដូចអាបីខាងលើ។

  3. so socheath says:

    អើ ! ខ្មែរម៉ាប្រទេសហ្នឹងហើយ ដែលរុកកាដួយម៉ែអ្ហែង
    ពួកអាសង្គ្រោះផេះ ឲ្យរលួយវ៉ល់ ងាប់តៃហោងនោះ !
    យល់អត់ប៉ុណ្ណឹង ! អាកូនមីកាដួយងាយះស្ញេញ

  4. Anonymous says:

    When talking with animal so socheat we must swearing at him because his brain worse then animal in this planet’

  5. Anonymous says:

    WELL… this animal reserved it . he an old animal that why no one Cambodian wanted to read his comment . sorry to said that to you your dumb ass . the reason was I believe you must have been murder so many Cambodian and in another hand your word was not suitable to be human being. get lost your dumb ass.