២ថ្ងៃ​មុន​សវនា​ការ​៖ មេ​ខុទ្ទ​កា​ល័យ​រំលឹក​ថា លោក កឹម សុខា ​តែង​តែ​ចង់​ដោះ​ស្រាយ​បញ្ហា​ដោយ​សន្តិ​វិធី​

ដោយ៖ វណ្ណ សុគន្ធា
13/01/2020 – 07:57
RFI

លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ
លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ REUTERS

នៅ​បាំង​តែ​២ថ្ងៃ​ទៀត​ទេ ពោល គឺថ្ងៃទី១៥ ខែមករា តុលា​ការ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​នឹង​បើក​សវនា​ការ​កាត់​ទោស​លោក​ កឹម សុខា នៅ​ក្នុង​សំណុំ​រឿង​ក្បត់​ជាតិ​។ ប៉ុន្តែ​នៅ​មុន​សវនាការ​មក​ដល់ លោក​ មុត ចន្ថា នាយក​ខុទ្ទ​កាល័យ​លោក​ កឹម សុខា បាន​រំលឹក​ឡើង​វិញ​នូវ​គោល​ការណ៍​អហិង្សា​របស់​លោក​ កឹម សុខា ជា​ពិសេស គឺ​ការ​ចង់​ដោះ​បញ្ហា​ដោយ​សន្តិ​វិធី​។

លោក មុត ចន្ថា នាយក​ខុទ្ទកាល័​យរប​ស់លោក កឹម សុខា នៅ​ព្រឹកថ្ងៃ​ចន្ទនេះ បានរំលឹក​ឡើងវិញនូ​វពាក្យទូន្មានរបស់​លោក កឹម សុខា គឺសូម​កុំយកក្បា​លជល់ថ្ម កុំ​បង្កបញ្ហា និង ដោះ​ស្រាយបញ្ហាដោ​យសន្តិ​វិធី។ តាមរយៈគ​ណនីហ្វេ​សប៊ុក លោក មុត ចន្ថា បានគូ​សបញ្ជា​ក់ថា ពាក្យ​ទូន្មា​នទាំងនេះ គឺលោក កឹម សុ​ខា បានដាស់​តឿន​ដល់មន្រ្តីបក្សប្រឆាំង​ទាំងអស់ត្រូវធ្វើយ៉ា​ងណា​ចៀសវាងឱ្យ​បាននូវកា​រប្រើប្រាស់កម្លាំ​ងបាយ និងម​ធ្យោ​បាយ​ហិង្សាជាដា​ច់ខាតក្នុងកា​រតស៊ូតា​មផ្លូវនយោ​បាយ។

ការតស៊ូ​នយោបា​យរបស់ម​ន្រ្តីបក្សប្រឆាំ​ង គឺតាម​រយៈគណប​ក្សនយោបា​យស្របច្បាប់ ដើម្បីចូ​លរួមប្រ​កួតប្រជែងនៅ​ក្នុងដំណើរកា​របោះឆ្នោ​តដោយ​សេរី ត្រឹមត្រូវ យុត្តិធម៌ និងប្រ​ជាធិបតេយ្យ ហើយ​ត្រូវប្រកួតលើ​គោល​នយោបាយ និងកម្ម​វិធីនយោបា​យដោយមិ​នត្រូវប្រើប្រាស់​ពាក្យពេច​ន៍ជេរប្រមាថ លាប​ពណ៌ ចោទប្រកាន់ មួលបង្កាច់ និងរើសអើ​ងជាតិសា​សន៍ដែ​លបង្កជា​បញ្ហា ជម្លោះ និងកា​រឈឺ​ចាប់។ នេះបើតាមលោ​ក មុត ចន្ថា ដដែល ហើយ​លោកសង្កត់​ធ្ងន់បន្ថែមថា ការដោះ​ស្រាយបញ្ហា គឺត្រូ​វធ្វើឡើ​ងដោយស​ន្តិវិធី និងថាគ្មាន​បញ្ហាណាដែ​លអាចត្រូវ​ដោះស្រា​យបានដោ​យហិង្សាឡើយ​។

ការរំ​លឹកឡើ​ងវិញរបស់​លោកមុត ចន្ថានេះ ធ្វើឡើ​ង២ថ្ងៃមុនសវ​នាការកា​ត់ទោ​សលោ​ក កឹម សុខា ធ្វើឡើងនៅថ្ងៃទី១៥ មករា ក្នុងសប្តា​ហ៍នេះ។ លោក​ កឹម សុខា ត្រូវបា​នតុលាកា​រក្រុងភ្នំ​ពេញចោទប្រ​កា​ន់ពីបទ សន្ទិដ្ឋិភា​ពជាមួ​យបរទេស។ សហ​មេធាវីម្នាក់​របស់លោ​ក កឹម សុខា ធ្លាប់​បានលើក​ឡើងថា ករណី​លោក​ កឹម សុខា នេះ គឺជា​រឿងនយោ​បាយ។ ដូច្នេះហើយ មេ​ធាវីលើកជា​យោបល់ថា គួរ​តែត្រូវដោះ​ស្រាយគ្នា​ការផ្លូវន​យោ​បាយ ទើបជាការល្អប្រសើរសម្រាប់សង្គមជាតិ។

យ៉ាង​ណាក៏ដោយ រដ្ឋាភិបាល​កម្ពុជាក៏ដូ​ចជាគណ​បក្សកាន់អំ​ណាចបានចា​ត់ទុកថា រឿ​ងលោក កឹម ​សុខា នេះ គឺជារឿងផ្លូ​វច្បាប់សុទ្ធ​សាធមិនពាក់ព័ន្ធ​នឹងនយោ​បាយឡើយ។ អ្នកនាំពាក្យ​គណបក្ស​កាន់អំណាច លោក សុខ ឥសាន បានគូ​សបញ្ជាក់ថា រឿ​ងប្រព្រឹត្តខុ​សច្បាប់​របស់លោ​ក កឹម សុខា គឺទុកឱ្យតុលា​ការដំណើ​រការរឿង​ក្តីតា​មនីតិវិធី​ចុះ៕

What Next?

Recent Articles

One Response to "២ថ្ងៃ​មុន​សវនា​ការ​៖ មេ​ខុទ្ទ​កា​ល័យ​រំលឹក​ថា លោក កឹម សុខា ​តែង​តែ​ចង់​ដោះ​ស្រាយ​បញ្ហា​ដោយ​សន្តិ​វិធី​"

  1. so socheath says:

    បច្ច័យវាមានហេតុ !
    បំណុលវាមានម្ចាស់ !
    បើថាគ្រាន់តែស្រែកដើម្បីគេចវេសទេ វាគ្មានតម្លៃតាមផ្លូវច្បាប់ឡើយ ។
    ​ការនិយាយដោយគ្មានមូលដ្ឋានរបស់អ្ហែងប៉ុណ្ណឹង វាបញ្ជាក់ថា
    ពួកអ្នកគឺជាមនុស្សដែលចង់អង្គុយលើច្បាប់
    ដេកលើច្បាប់ហើយ ។ ពិនឹត្យសកម្មភាព សម័យកាល ហ៊ុនសែនអើយចុះចេញទៅ
    តាមរយះសកម្មភាព យកឈាមមនុស្ស យកជិវិតមនុស្ស ក្រាលឈានប្លន់អំណាច
    ពីអ្នកឈ្នះឆ្នោតផង អាវ៉ា !
    ពាក្យថាចង់ដោះស្រាយបញ្ហាដោយសន្តិវិធីនេះ អញស្តាប់លឺ ដល់ថ្នាក់
    ស្រគៀរក្បាលក្តទៅហើយ អាអើយ !

Leave a Reply

Submit Comment