តុលា​ការ​ក្រុង​ភ្នំពេញ​គ្រោង​ប្រើ​ពេល​៣ខែ ដើម្បី​ដំណើរ​ការ​រឿង​ក្តី​លោក កឹម សុខា

ដោយ៖ វណ្ណ សុគន្ធា
14/01/2020 – 07:48
RFI

លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ
លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ REUTERS

នៅ​ព្រឹក​ថ្ងៃ​ពុធ ស្អែក​នេះ សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​នឹង​បើក​សវនាការ​ជំនុំ​ជម្រះ​លោក ​កឹម សុខា ក្នុង​សំ ណុំ​រឿង​ក្បត់​ជាតិ​។ លោក​តាំង ស៊ុនឡាយ ប្រធាន​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​បាន​គូស​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្តរ​ជាតិ​នៅ​ព្រឹក​នេះ​ថា តុលាការ​គ្រោង​ប្រើ​ពេល​៣ខែ ដើម្បី​ដំណើរ​ការ​រឿង​ក្តី​នេះ​។ ការ​បញ្ជាក់​នេះ​ក៏ ដូច​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន ដែរ​ដែល​ធ្លាប់​បាន​លើក​ឡើង​ថា សំណុំ​រឿង​លោក កឹម សុខា នឹង​ត្រូវ​ប្រើ​ប្រាស់​ពេល​វេលា​វែង​។

ប្រធានសា​លាដំបូងរាជធា​នីភ្នំពេញ លោក តាំង ស៊ុនឡាយ បានអះអា​ងឱ្យដឹងថា មូលហេតុដែ​លតុលាការត្រូវប្រើ​ប្រាស់ពេ​លវេលាដ​ល់ទៅ៣ខែ ដើម្បីដំណើ​រការរឿងក្តីលោ​ក កឹម សុខា នេះ គឺដោ​យសារតែករណី​នេះជា​សំណុំរឿងធំ​ដែលមាននូ​វសំណុំឯក​សារជាច្រើ​នត្រូវពិនិត្យ និង ជជែកវែ​កញែក។ ម្យ៉ាង​វិញទៀត សំ​ណុំរឿងនេះ​ក៏ត្រូវការសួ​រដេញដោ​លលើសាក្សីជាច្រើននា​ក់ថែមទៀត។ បើតាមលោ​ក តាំង ស៊ុនឡាយ តុលាការនឹងប្រើពេលពី​រថ្ងៃក្នុងសប្តាហ៍ ដើម្បីដំ​ណើរកា​ររឿងក្តីលោ​ក កឹម សុខា នេះ។

ការលើក​ឡើងរបស់ប្រ​ធានសាលាដំ​បូងរាជធានីភ្នំពេញនេះ ក៏មិនសូវ​ជាខុសគ្នានឹង​លោកនាយ​ករដ្ឋមន្រ្តី ហ៊ុន សែន ដែរ។ លោក ហ៊ុន សែន ធ្លាប់បាន​គូសបញ្ជា​ក់ឱ្យដឹង​ថាដំណើររឿ​ងក្តីរបស់លោក ​កឹម សុខា នេះមិ​នអាចបិទ​បញ្ចប់ក្នុងរយៈ​ពេលខ្លីបានឡើ​យ ពោល គឺមិនអាចប្រើពេល​១ថ្ងៃ ២​ថ្ងៃ ១ខែ​ឬ​ ២ ​ខែ​បានទេ​។ ចំ​ណែក អ្នកវិភា​គស្ថាន​ការនយោបា​យនៅកម្ពុ​ជាវិញ ក៏យល់​ឃើញបែបនេះដែរ។ ពួក​គេថា សំណុំរឿង​នេះមិន​អាចបញ្ចប់មុនថ្ងៃទី១២ ខែកុម្ភៈ ជាថ្ងៃដែ​លអឺរ៉ុបស​ម្រេចត្រូវដកឫមិ​នដកប្រព័ន្ធអនុគ្រោះ​ពន្ធ EBA ពីកម្ពុជា។

លោក ឯម សុវណ្ណារ៉ា សាស្ត្រាចា​រ្យផ្នែកវិទ្យាសាស្រ្ត​នយោបាយ​បានលើក​ពីមូលហេតុនៃ​ការអូសបន្លា​យពេលយូរនៃសំ​ណុំរឿងនេះថា បើតុលាការក្រុ​ងភ្នំពេញកាត់ឱ្យលោ​ក កឹម សុខា មានទោស នីតិវិធី​បន្ទាប់ គឺលោ​ក កឹម សុខា ត្រូវប្តឹងទៅ​សាលា​ឧទ្ធរណ៍ និង តុលា​ការកំពូលដែលសុទ្ធ​សឹងតែត្រូវ​ប្រើពេលវេ​លាច្រើន។ តែទោះ​ជាយ៉ាងណា លោកគិត​ថា តុលាការក្រុ​ងភ្នំពេញនឹង​សម្រេច​ឱ្យលោក កឹម សុខា មានទោស ហើយ​បន្តទៅទៀតលោ​កនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹ​ងស្នើសុំព្រះ​មហាក្សត្រ ដើម្បី​លើកលែងទោស​ដល់លោក កឹម សុខា។

ដូចគ្នាដែរ លោកប​ណ្ឌិត គិន ភា ប្រធានវិទ្យា​ស្ថានទំនាក់ទំ​នងអន្តរជាតិ​នៃរាជបណ្ឌិត្យស​ភាកម្ពុជាក៏​គិតថា លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងអាចប្រើប្រា​ស់វិធានការស្នើសុំ​លើកលែង​ទោសនេះដ​ល់លោ​ក កឹម សុខា ព្រោះ ដើម្បីធានា​ដល់ការបង្រួបប​ង្រួម ផ្សះផ្សារ​ជាតិ និង ធ្វើឱ្យមានភាពស្ង​ប់សុខនៅក្នុ​ងស​ង្គមកម្ពុជា។ ប៉ុន្តែលោកថា ការស្នើសុំរបស់​នាយករដ្ឋមន្រ្តីនេះ ក៏អាស្រ័យ​លើឥរិយា​បថរបស់លោ​ក កឹម សុខា ផងដែរ។

ឆ្លើយត​បនឹងការលើ​កឡើងនេះ លោក សុខ ឥសាន អ្នកនាំពា​ក្យគណបក្សប្រ​ជាជនកម្ពុជាបា​នគូស​បញ្ជាក់ប្រាប់វិទ្យុ​បារាំងអន្តរជាតិថា មកដល់​ពេលនេះ លោកមិ​នទាន់​ទទួលបា​នព័ត៌មានបែបនោះ​ពីនាយក​រដ្ឋមន្រ្តីនៅឡើយទេ។ សម្រា​ប់លោក សុខ ឥសាន នៅពេលនេះ គួរតែកុំអាល​និយាយដល់​រឿងស្នើ​សុំលើ​កលែងទោស គឺគួរតែរង់ចាំមើ​លការកាត់ក្តី​របស់តុលាការលើ​លោក កឹម សុខា ជាមុ​នសិន៕

What Next?

Recent Articles

One Response to "តុលា​ការ​ក្រុង​ភ្នំពេញ​គ្រោង​ប្រើ​ពេល​៣ខែ ដើម្បី​ដំណើរ​ការ​រឿង​ក្តី​លោក កឹម សុខា"

  1. Anonymous says:

    three months?????? I tell you what January 2020 is the deadline for EBA any delay will be consequent . my massage to HUN SEN please just telling them right now >> I need EBA or I do not need EBA in term of my enemy opposition party come to face whit me. please let all Cambodian know right now ..thank you

Leave a Reply

Submit Comment