លោក កឹម សុខា ទាមទារ​​តុលាការ​ចាក់​វីដេអូ​ជាង​១ម៉ោង ដែល​ខុស​​ពី​វីដេអូ​​រដ្ឋាភិបាល

កម្ពុជា
15 មករា 2020
កាន់ វិច្ឆិកា
វីអូអេខ្មែរ

រូបឯកសារ៖ មេដឹកនាំបក្សប្រឆាំងលោក កឹម សុខា ស្វាគមន៍អ្នកសារព័ត៌មាននៅគេហដ្ឋានរបស់លោកក្នុងក្រុងភ្នំពេញ​ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩។
រូបឯកសារ៖ មេដឹកនាំបក្សប្រឆាំងលោក កឹម សុខា ស្វាគមន៍អ្នកសារព័ត៌មាននៅគេហដ្ឋានរបស់លោកក្នុងក្រុងភ្នំពេញ​ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩។

ក្រោយ​​បញ្ចាំង​វីដេអូ​ដែលមានរយៈពេលពីរទៅបីនាទីនេះ លោក កឹម សុខា បាន​ថ្លែង​ថា៖ «ខ្ញុំ​បដិសេធ​វីដេអូនេះ មិន​អាច​ធ្វើ​ជា​ភស្តុតាង​អង្គ​ហេតុចោទ​ប្រកាន់​ខ្ញុំ​ទេ»។ ភ្នំពេញ — 

លោក កឹម សុខា មេដឹកនាំ​គណបក្ស​ប្រឆាំង នៅ​ព្រឹក​ថ្ងៃ​ពុធនេះ បាន​ប្រាប់​ទៅ​ទៅ​អង្គ​ជំនុំ​ជម្រះ​ថា វីដេអូ​ដែល​តុលាការ​យក​ធ្វើ​ជា​ភស្តុតាង​ក្នុង​ការ​ចោទ​ប្រកាន់​លោក​ថា​ «​ក្បត់​ជាតិ» ជា​វីដេអូ​កាត់​ត ហើយ​លោក​បាន​ប្រគល់​វីដេអូ​ពេញ​ជាង​មួយ​ម៉ោង ដោយ​ស្នើ​ឲ្យ​មាន​ការ​បញ្ចាំង។

ក្នុង​បន្ទប់ស​វនាការ​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ តុលាការ​បាន​បង្ហាញ​វីដេអូ​ដំបូង​បង្អស់ ​ដែល​លោក ​កឹម សុខា ​បាន​ថ្លែង​កាល​ពី​ឆ្នាំ​២០១៣​ថា​ អាមេរិក​បាន​គាំទ្រ​រូប​លោក កឹម សុខា និង​បាន​ផ្តល់​គំនិត​ដល់​រូប​លោក​សម្រាប់​ការ​បង្កើត​អង្គការ​សង្គម​ស៊ីវិល និង​ការងារ​នយោបាយ។​ វីដេអូ​នេះ​ត្រូវ​បាន​រដ្ឋាភិបាល​ប្រើប្រាស់​ជា​ភស្តុតាង​ក្នុង​ការ​ចាប់​ខ្លួន​លោក​ កឹម សុខា ​កាល​ពី​ថ្ងៃ​ទី​៣ ​ខែ​កញ្ញា ឆ្នាំ​២០១៧ ​ដោយ​ចោទ​ថា​ ​ប្រព្រឹត្ត​អំពើ​ក្បត់​ជាតិ ​ប៉ុន​ប៉ុង​ផ្តួល​រំលំ​រដ្ឋាភិបាល។

ក្រោយបញ្ចាំង​វីដេអូ​ដែលមានរយៈពេលពីរទៅបីនាទីនេះ លោក កឹម សុខា បាន​ថ្លែង​ថា៖ «ខ្ញុំ​បដិសេធ​វីដេអូនេះ មិន​អាច​ធ្វើ​ជា​ភស្តុតាង​អង្គ​ហេតុចោទ​ប្រកាន់​ខ្ញុំ​ទេ»។

លោក​បន្ថែម​ថា៖ «មិន​មែន​ជា​វីដេអូ​របស់​ខ្ញុំ​ទេ តែ​ជា​សំឡេង និង​រូបខ្ញុំ ហើយ​មិន​ពេញ​លេញ ហើយ​មាន​ការ​កាត់​ត ជា​កង់ៗ។ សូម​ឲ្យ​តុលាការ​ធ្វើ​កោសល្យវិច្ច័យ​ជា​មុន​សិន ប្រភព​ពីណា នរណា​កាត់​ត។ ខ្លឹមសារ​ពិត​ដែល​ខ្ញុំ​បាន​និយាយ​ជា​សាធារណៈ​កាល​ពី​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៣ បំណង​គឺថ្លែង​អំណរគុណ និង​ជម្រាប​ពី​ស្ថានភាព​នយោបាយ​នៅ​ប្រទេស​កម្ពុជា និង​គោល​ចំហរ​របស់​ខ្ញុំ មិន​មាន​ផែនការ​ណាមួយ ដែល​ខ្ញុំ​ចង់​ធ្វើ​ការ​ផ្តួលរំលំ​រដ្ឋាភិបាល​នោះទេ»។

លោក កឹម សុខា បាន​ទាមទារ​ឲ្យ​តុលាការ​ចាក់​បញ្ចាំង​វីដេអូ​ជាង​មួយ​ម៉ោង ដែល​លោក​បាន​ដាក់​ក្នុង​អង្គចងចាំ ហើយ​ដក​ចេញ​ពី​ហោប៉ាវ​របស់​លោក ហុច​ឲ្យ​មន្រ្តី​តុលាការ។

ប្រធាន​ក្រុម​ប្រឹក្សា​អង្គ​ជំនុំ​ជម្រះ ចៅក្រម​ កូយ សៅ បាន​សួរ​លោក កឹម សុខា ថា​ហេតុ​អ្វី​បាន​ជា​ចង់​ឲ្យ​ចាក់​វីដេអូ​ជាង​មួយ​ម៉ោង​នេះ។ លោក កឹម សុខា បាន​ថ្លែង​ទៅ​ចៅក្រម​ជំនុំ​ជម្រះ​ថា៖ «វីដេអូ វា​សំខាន់​ណាស់ បើ​មិន​ចាក់​ទេ សវនាការ​នេះមិន​អាច​រក​យុត្តិធម៌​បាន​ទេ»។

ក្រោយ​ពី​មាន​ការ​ទាមទារ​នោះ តុលាការ​មិន​ទាន់​មាន​ការ​សម្រេច​យ៉ាងណា​ទេ។



មេធាវី​តំណាង​រដ្ឋាភិបាល គឺ លោក គី តិច ដែល​ធ្លាប់​ការពារ​ក្តី​ឲ្យ​ក្រសួង​មហាផ្ទៃ​រំលាយ​គណបក្ស​សង្រ្គោះជាតិ កាល​ពី​ឆ្នាំ​២០១៧ បាន​លើក​ឡើង​អំពី​មូលហេតុ​មិន​ទាន់​ឲ្យ​តុលាការ​ចាក់​បញ្ចាំង​វីដេអូ ភ្លាមៗ ដោយ​បារម្ភ​ថា​ វីដេអូ​នោះ​អាច​នឹង​ធ្វើ​ឲ្យ​កំព្យូទ័រ​របស់​តុលាការផ្ទុះ បាត់​បង់​ឯកសារ​ និង​លើក​ឡើង​ថា ក្រុម​មេធាវី​របស់​លោក កឹម សុខា មិន​បាន​ដាក់​វីដែអូ​នោះ​ជា​ភស្តុតាង​តាំង​ពី​ដំបូង។

តុលាការ​បាន​បញ្ជា​ឲ្យ​ក្រុមមេធាវី​របស់​លោក កឹម សុខា ដាក់​ឯកសារ​ជា​លាយលក្ខណ៍​ពាក់ព័ន្ធ​នឹង​វីដេអូ​ជាង​មួយ​ម៉ោង​នេះ ហើយ​បញ្ជូន​ទៅ​តុលាការ​ឲ្យ​បាន​ត្រឹម​ថ្ងៃ​ទី​២០ ខែមករា មុន​នឹង​តុលាការ​សម្រេច​ថា​នឹង​បញ្ចាំង​នៅ​ពេលណា។

នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ លោក កឹម សុខា បាន​បង្ហោះ​សារ​តាម​ហ្វេសប៊ុក​របស់​លោក ដោយ​លើក​ឡើង​ថា៖ «ខ្ញុំ​មិន​បាន​នាំ​រដ្ឋ​បរទេស ឬ​ភ្នាក់​ងារ​បរទេស​ណា​មក​ប្រទូស​រ៉ាយ ឬឈ្លាន​ពាន​ព្រះរាជាណាចក្រកម្ពុជា​ឡើយ»។

នៅ​ក្នុង​សវនាការ​នោះ មេធាវី​របស់​រដ្ឋាភិបាល ដែល​មាន​លោក គី តិច ជា​ប្រធាន ក៏​បាន​ស្នើ​កុំ​ឲ្យនិយាយ​ឈ្មោះ​ប្រទេស​ណាមួយ​នៅ​ក្នុង​សវនាការ​ជំនុំ​ជម្រះ ដោយ​លោក​បាន​លើក​ឡើង​ថា កុំ​ឲ្យ​ប៉ះពាល់​ទំនាក់ទំនង​កម្ពុជា និងប្រទេស​នោះ។

លោក ​កឹម សុខា​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ​ដែល​ត្រូវ​តុលាការ​រំលាយ​មុន​ការ​បោះឆ្នោត​ឆ្នាំ​២០១៨ ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​រួម​គំនិត​ជាមួយ​បរទេស​ ក្នុង​គម្រោង​មួយ​ដែល​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន ហៅ​ថា​«ការ​ប៉ុនប៉ង​ផ្ដួល​រំលំ​រដ្ឋាភិបាល»ដោយ​មាន​សហរដ្ឋអាមេរិក​នៅ​ពីក្រោយ។ ទាំង​លោក កឹម សុខា និង​សហរដ្ឋអាមេរិកបាន​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ។

ក្នុង​ពេល​សវនាការ​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ មេធាវី​របស់​រដ្ឋាភិបាល​បាន​ប្រើប្រាស់​វីដេអូ​ឃ្លីប​របស់​លោក កឹម សុខា ជា​ភស្តុតាង​មួយ​ក្នុង​ការ​រំលាយ​គណបក្ស​ប្រឆាំង​ដ៏ ធំ​មួយ​នេះ។ មេធាវី​របស់​រដ្ឋាភិបាល​ក៏​បានលើក​ឡើង​ថា សហ​រដ្ឋអាមេរិក​បាន​ជួយ​ជ្រោម​ជ្រែង​គណបក្ស​សង្រ្គោះ​ជាតិ​ជា​សម្ងាត់​ក្នុង​គម្រោង​ផ្តួល​រំលំ​រដ្ឋាភិបាលកម្ពុជា។

សវនាការ​ជំនុំ​ជម្រះ​លើ​លោក កឹម សុខា នឹង​បន្ត​នៅ​រសៀល​ម៉ោង​២កន្លះ ហើយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​បន្ត​ទៀត។

លោក តាំង ស៊ុនឡាយ ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ថ្លែង​ប្រាប់ ​VOA​កាល​ពី​ថ្ងៃ​អង្គារ​ថា សវនាការ​ជំនុំ​ជម្រះ​លើ​លោក កឹម សុខា អាច​ប្រើរយៈ​ពេល​ទៅ​ដល់​៣​ខែ៕

What Next?

Recent Articles

2 Responses to "លោក កឹម សុខា ទាមទារ​​តុលាការ​ចាក់​វីដេអូ​ជាង​១ម៉ោង ដែល​ខុស​​ពី​វីដេអូ​​រដ្ឋាភិបាល"

  1. Anonymous says:

    YES…now all Cambodian can tell what was the true . we Cambodian do not have to wonder who was our nation KBOTH CHEATH. we Cambodian knew who was our nation KBOTH CHEATH . it is HUN SEN and his leadership 100% and this regime that murder Cambodian people during POL POT also. please take a look every thing in our nation is gone the treasury that belonging to all Cambodian . we can see this genocide leader families are having too much monies including some of HUN SEN right hand people. we should get this evil out of our country take every thing back and use it for all our poor Cambodian . GOD bless Cambodia and it.s people

  2. Anonymous says:

    The jailing of Mr Sokha is the case of un-respected constitution of King dom of cambodia ‘ and this case should not dissolve all CNRP party because people support CNRP never betray the nation ‘

Leave a Reply

Submit Comment