មតិ​យល់​ឃើញ​របស់​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ជុំវិញ​សវនាការ​លោក កឹម សុខា

ដោយ សេក បណ្ឌិត
2020-01-16
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះជាតិ។

លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះជាតិ។ RFA


នៅមុន និង​ក្នុង​ពេល​តុលាការ​កំពុង​បើក​សវនាការ ជុំវិញ​ករណី លោក កឹម សុខា ក្រោម​បទ​ចោទ​ថា ក្បត់ជាតិ​នោះ អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​មួយ​ចំនួន​បាន​បញ្ចេញ​ទស្សន​ឬ Comments ផ្សេងៗ​គ្នា។

ភាគច្រើន​នៃ​Comments ទាំងនោះ ពួកគេ​មិន​ជឿ​ង​ថា តុលាការ​ឯករាជ និង​ឈ​លើ​គោលការណ៍​យុត្តិធម៌ និង​អព្យាក្រឹត្យ​ឡើយ ហើយ​ថា ការ​កាត់ក្តី លោក កឹម សុខា គឺជា​រឿង​នយោបាយ។

នៅ​ពេល​ដែល​តុលាការ​កំពុង​ដំណើរការ​បើក​សវនាការ​ជុំវិញ​ករណី លោក កឹម សុខា នោះ អ្នកខ្លះ​ចាប់​អារម្មណ៍ អ្នកខ្លះ​ទៀត​មិន​ចាប់អារម្មណ៍​ឡើយ ដោយ​ចាត់ទុកថាសវនាការ​នោះ​គឺជា​ឆាក​សម្ដែង​ល្បែង​អ្នក​នយោបាយ។

អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក ម្នាក់ ឈ្មោះ ទីនីកូ សេង​(Tinekor Seng) សរសេរ​ថា​៖ សវនាការ​នេះ ខាត​លុយ ខាត​ពេលវេលា ខាត​កម្លាំង​មនុស្ស គឺ​ប្រៀប​ដូចជា​ល្បែង​បាយឡុកបាយឡ​របស់​កូនក្មេង​អ៊ីចឹង​។ គួរ​ឱ្យ​អស់សំណើច​ណាស់​…!!! វ៉ល់​អស់ហើយ​សង្គម​កម្ពុជា។

ជាមួយគ្នា​នេះ​ដែរ ព្រះតេជព្រះគុណ យស ហ៊ុត ខេមចារោ ក៏បាន​សរសេរ​ជា​ពាក្យកាព្យ​ឌឺដង​ដែរ​ថា​៖ យុត្តិធម៌ ឆាក ល្ខោន ឥត​បានការ មុខ​ក្រាស​អស្ចារ្យ តុលាការ​តេឡេ ឃើញច្បាស់​ក្រឡែត ប្រឹង​ហែក​កេរ្តិ៍ ឥត​អ្នកណា​ជឿ​ទេ ល្បិច​រាក់​កំភែល។

អ្នក​ប្រើ​ប្រាស់​បណ្តាញ សង្គម​ហ្វេសប៊ុក ម្នាក់ទៀត ឈ្មោះ សូផាត ផេង (Sophath Pheng) សរសេរ​យ៉ាង​ខ្លី​ថា​៖ លោក កឹម សុខា អត់​មានទោស​ផង តើ​គេ​យក​ច្បាប់​អ្វី​ទៅមក​កាត់ទោស​គាត់…?។

អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក ម្នាក់ទៀត ឈ្មោះ Boffa Son ៖ សរសេរ​បញ្ជាក់​ដែរ​ថា តុលាការ​ស្រុក​ខ្មែរ​ឡប់ឡែ​ធ្វើការ​ដើម្បី​លុយកាក់​អូស​បន្លាយ​បម្រើ​ជន​ក្បត់ជាតិ ដូចជា​រឿង​ក្ដីក្ដាំ​របស់​លោក កឹម សុខា គឺ​ច្បាស់​ហើយ ជា​គោលការណ៍​របស់ ហ៊ុន សែន នៅ​ពី​ក្រោយខ្នង​ធ្វើ​យ៉ាងណា​ឱ្យ​រំលាយ​បក្ស​ប្រឆាំង។

អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក ម្នាក់ទៀត ឈ្មោះ Jame Johnson ៖ សរសេរ​ថា​៖ តាម​ខ្ញុំ​ទាយ​ទុក លោក កឹម សុខា នឹង​ត្រូវ​បាន​កាត់​ឱ្យ​មាន​ទោស។ រួច​នឹង​ត្រូវ​បាន​លើកលែងទោស ដោយមាន​លក្ខខណ្ឌ​ទៅ​បង្កើត​បក្ស​ថ្មី ឬ​ទៅ​ដំណើរការ​បក្ស​សិទ្ធិមនុស្ស​វិញ។

អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ផ្សេងទៀត​សូម​ឱ្យ លោក ហ៊ុន សែន កោះហៅ​ស្ថានទូត​អាមេរិក មក​បកស្រាយ​ពី​រឿង​ពាក់ព័ន្ធ​ជាមួយ​លោក កឹម សុខា ផង។

អ្នក​ខ្លះ​ទៀត​សរសេរ​ចោទ​សួរ​ថា​៖ តើ​អាច​ជា​ឆាកល្ខោន ដើម្បី​រៀបចំ​ដើម្បី​បំបែកបំបាក់ សម រង្សី និង កឹម សុខា​ដែរ​.…?

ចំណែក ទីប្រឹក្សា​អង្គការ​ខុមហ្វ្រែល លោក គល់ បញ្ញា មាន​ប្រសាសន៍ នៅ​ក្នុង​នាទី​វេទិកា​អ្នក​ស្តាប់​អាស៊ីសេរី នៅ​ថ្ងៃ​អង្គារ ទី​១៤ មករា គឺ​មុន​ពេល​ចាប់ផ្ដើម​បើកសវនាការ​មួយថ្ងៃ​ថា ការចោទប្រកាន់​លោក កឹម សុខា ឬ អ្នកនយោបាយ ពី​រឿង​ក្បត់ជាតិ​ដោយមាន​ទំនាក់​ទង​ជាមួយ រដ្ឋ​បរទេស​នោះ​ជា​រឿង​ហួស​សម័យ​ហើយ៖ «រឿង​ក្បត់ជាតិ​នេះ​ខ្ញុំ​ចង់​និយាយ​ថា គេ​ឈប់​ប្រើ​ហើយ​នៅ​សតវត្ស​ទី​២១​នេះ សម្រាប់​ចោទ​គណបក្ស មេដឹកនាំ​គណបក្ស​នយោបាយ កាលណា​យើង​ប្រើ​ករណី​នេះ​នៅ​កម្ពុជា គឺថា​យើង​បង្កើត​នូវ​ករណី​ដ៏​អាក្រក់​មួយ​រាលដាល​ដល់​ប្រទេស​ប្រជាធិបតេយ្យ​នានា ពីព្រោះ​គណបក្ស​នយោបាយ​នានា គេ​ត្រូវ​មាន​ទំនាក់ទំនង​គ្នា​រវាង​បក្ស​និង​បក្ស សូម្បីតែ​គណបក្ស​ប្រជាជន​ហ្នឹង ក៏​មាន​សមាគម​គណបក្ស​អន្តរជាតិ​មួយ​ដែល​គេ​ហៅថា គណបក្ស​សេរីនិយម​កណ្ដាល​…!!

ចំណែក យុវជន លោក មួង សូ​នី វិញ សរសេរ​ថា​៖ ដោះ លែង លោក កឹម សុខា ដើម្បី​ប្រយោជន៍​ជាតិ​ទាំងមូល សូម​ថ្នាក់ដឹកនាំ​ទាំងអស់​មេត្តា ពិចារណា​……!!

ដោយឡែក​អ្នក​ប្រើ​បណ្ដាញ សង្គម​ហ្វេសប៊ុក ម្នាក់ទៀត ឈ្មោះ សម្រស់ ត្បូងឃ្មុំ សរសេរ​ថា​៖ ក្នុង​នាម​ខ្ញុំ​ជា​ប្រជាជន​កម្ពុជា ខ្ញុំ​ចង់​ឃើញ​ថ្នាក់ដឹកនាំ​ទាំងអស់​ឈរ​លើ​គោល​ការ​ឯកភាព​ជាតិ ការ​បង្រួបបង្រួម​ជាតិ ឈរ​លើ​ការ​វែកញែក​ស្វែងរក​ដំ​ដោះស្រាយ​នយោបាយ​ឱ្យ​បាន​ល្អ​បំផុត ដោយ​បញ្ឈប់​ការ​លាប​ពណ៌​គ្នា​ទៅវិញទៅមក​ទៅ​

​ដើម្បី​ឱ្យ​ប្រជាជន​ខ្មែរ មាន​ស្នាមញញឹម​ពោ​ពេញ ដោយ​ក្ដី​ស្រលាញ់ ប្រជាជន​ទាំងអស់​ចង់​ឃើញ​ថ្នាក់ដឹកនាំ​ទាំងអស់​ចាប់​ដៃ​គ្នា​កសាង សេដ្ឋកិច្ច​ឱ្យ​មាន​ល្បឿន​លឿន​គ្រប់​វិស័យ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

One Response to "មតិ​យល់​ឃើញ​របស់​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ជុំវិញ​សវនាការ​លោក កឹម សុខា"

  1. Anonymous says:

    we Cambodian already knew that was the game of HUN SEN and his leadership. we knew this communist party was came from their master Vietnam . every thing HUN SEN doing is the order from his master. even those Cambodia have an agreement in PARIS HUN SEN never have obey. we knew about this communist guy that waring democracy shirt for long time ago . as an expression said >>you can run but you can not hiding it is every true until this day for some that did not see for so many decade . HUN SEN pointing his finger to KIM SOKHA said KBOTH CHEATH. of cause HUN SEN himself was KBOTH CHEATH until this day no one Cambodia wonder about it any more. please come together as one voice to save our nation and kick communist out of our country .the only democracy that can save our nation from communist invader . GOD bless Cambodia and it’people

Leave a Reply

Submit Comment