បក្ស​ប្រឆាំង​ចាត់​ទុក​សវនាការ​លោក កឹម សុខា ជា​ឆាកល្ខោន​រៀបចំឡើង​ដោយ​របប​ក្រុងភ្នំពេញ

ដោយ ហេង រស្មី
2020-01-17
RFA

(ពី​ឆ្វេង) ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា អនុប្រធាន​បក្ស លោក ប៉ុល ហំម អ្នកស្រី មូរ សុខហួរ និង​លោក អេង ឆៃអ៊ាង ក្នុង​សមាជ​វិសាមញ្ញ​គណបក្ស​ជ្រើសរើស​ថ្នាក់​ដឹកនាំ​ថ្មី​នៅ​ថ្ងៃ​ទី​២ ខែ​មីនា ឆ្នាំ​២០១៧។

(ពី​ឆ្វេង) ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា អនុប្រធាន​បក្ស លោក ប៉ុល ហំម អ្នកស្រី មូរ សុខហួរ និង​លោក អេង ឆៃអ៊ាង ក្នុង​សមាជ​វិសាមញ្ញ​គណបក្ស​ជ្រើសរើស​ថ្នាក់​ដឹកនាំ​ថ្មី​នៅ​ថ្ងៃ​ទី​២ ខែ​មីនា ឆ្នាំ​២០១៧។ RFA/Sorn Chanratha


គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃ​ទី​១៦ មករា នេះ បាន​ប្រកាស​បដិសេធ​មិន​ទទួលស្គាល់​ចំណាត់​ការ​របស់​តុលាការ នៃ​របប​ក្រុងភ្នំពេញ​ដែល​កំពុង​បើក​សវនាការ​កាត់ទោស លោក កឹម សុខា ពី​បទ​សន្ទិដ្ឋិភាព ឬ​ត្រូវរ៉ូវ​គ្នា​ជាមួយ​បរទេស។

នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​របស់​គណបក្ស​សង្គ្រោះជាតិ បាន​ចាត់ទុក​សវនាការ​នេះ​ថា ជា​ឆាកល្ខោន​នយោបាយ​ដែល​រៀបចំឡើង​ដោយ​របប​ក្រុងភ្នំពេញ ជា​លេស​ដើម្បី​បិទបាំង​កំហុស​ដែល​បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​កន្លងមក។

សេចក្ដី​ថ្លែងការណ៍​គណបក្សប្រឆាំង​បន្ត​ទៀត​ថា គណបក្ស​ប្រឆាំង​ដែល​មាន​សំឡេង​គាំទ្រ​ជាង​ពាក់​កណ្ដាល​ប្រទេស​រូប​នេះ ទាមទារ​ឱ្យ​តុលាការ​នៃ​របប​ក្រុងភ្នំពេញ​ទម្លាក់​ចោល​ការចោទប្រកាន់​ទាំងស្រុង​មក​លើ​លោក កឹម សុខា ព្រមទាំង​ផ្ដល់​សិទ្ធិ​សេរីភាព​ពេញលេញ​ជូន លោក កឹម សុខា ដោយ​ឥត​លក្ខខណ្ឌ ហើយ​លោក ហ៊ុន សែន ត្រូវ​អនុវត្ត​សំណើ​ដ៏​ត្រឹមត្រូវ របស់​សហភាព​អឺរ៉ុប និង សហគមន៍​អន្តរជាតិ ស្របតាម​ការ​អំពាវនាវ​របស់​ក្រុម​កម្មករ​-​កម្ម​ការី​ខ្មែរ កាលពី​ថ្ង​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០១៩ ដើម្បី​រក្សា​ឱ្យ​បាន​នូវ​ប្រព័ន្ធ​អនុគ្រោះ ពន្ធ EBA របស់​សហភាព​អឺរ៉ុប និង GSP របស់​សហរដ្ឋអាមេរិក។

អាស៊ីសេរី​មិន​អាច​ទាក់ទង​លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​រដ្ឋាភិបាល​បានទេ​ដោយ​ទូរស័ព្ទ​របស់​លោក​គ្មាន​អ្នកទទួល​។ ចំណែក​លោក ជិន ម៉ាលីន អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​ថា លោក​មិន​ធ្វើ​អត្ថាធិប្បាយ​លើ​សំណុំ​រឿង​នេះ​ទេ ដើម្បី​ចៀសវាង​កុំ​ឱ្យ​មានការ​ចោទប្រកាន់​ថា ស្ថាប័ន​នីតិប្រតិបត្តិ ជ្រៀតជ្រែក​ក្នុង​ស្ថាប័ន​តុលាការ៖ «ពីព្រោះ​អី សុំ​សុំ​រឿង​កំពុង​ស្ថិត​ក្នុង​ពេល​សវនាការ។ អ៊ីចឹង​បើ​ចង់​ដឹង​ពី​សំណុំរឿង​សុំ​ទាក់ទង​ទៅ​មេធាវី នៃ​គូ​ភាគី អ្នកនាំពាក្យ​ដំណាង​ស្ថាប័ន​នីតិប្រតិបត្តិ​មិន​អាច​អត្ថាធិប្បាយ​ទៅលើ​ហ្នឹង​បានទេ។ សូម​អធ្យាស្រ័យ!»។

ការប្រកាស​មិន​ទទួលស្គាល់​របស់​បក្ស​ប្រឆាំង​នេះ​បាន​កើតមានឡើង​ស្រប​ពេល​ដែល​តុលាការ​ក្រុង​ភ្នំពេញ​កំពុង​បើក​សវនាការ​ជំនុំជម្រះ​លោក កឹម សុខា ពី​បទ​ក្បត់ជាតិ​ឈាន​ចូល​ដល់​ថ្ងៃ​ទីពីរ។ សវនាការ​រយៈពេល​ពីរ​ថ្ងៃ កន្លង​មក​នេះ​មិន​អនុញ្ញាត​ឱ្យ​អ្នក​អង្កេត​ការ​ជាតិ-អន្តរជាតិ និង​អ្នក​កាសែត បាន​ចូលរួម​ទេ គឺ​អនុញ្ញាត​តែ​មន្ត្រី​ទូត​ប៉ុណ្ណោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

One Response to "បក្ស​ប្រឆាំង​ចាត់​ទុក​សវនាការ​លោក កឹម សុខា ជា​ឆាកល្ខោន​រៀបចំឡើង​ដោយ​របប​ក្រុងភ្នំពេញ"

  1. so socheath says:

    ក្រុមភេរវកម្ម ដែលច្បាប់មិនត្រូវអត់អោន
    *******
    ការលើកឡើងការគំរាមកំហែងពីការព្យួរការអនុគ្រោះពន្ធ EBA និងការអនុគ្រោះពន្ធនាំទំនិញទៅកាន់
    សហរដ្ឋអាមេរិក GSP ត្រូវបានអាក្បត់ជាតិសមរង្ស៊ី និងពួក ដែលតាំងខ្លួនឯងថាជាអ្នកវិភាគសេដ្ឋកិច្ចក្នុងប្រទេស និយាយដោយពាក្យដដែលៗ ថាអាចនឹងប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចកម្ពុជា ។
    ពួកគេថាសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបបានកំណត់លក្ខខណ្ឌឲ្យកម្ពុជាកែសម្រួលនិងស្រោចស្រង់
    លទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនិងសិទ្ធិនយោបាយ រួមទាំងស្វែងរកដំណោះស្រាយជាមួយគណបក្សប្រឆាំងដើម្បីអាចរក្សាការអនុគ្រោះពន្ធ EBA និង GSP ( sic ) មិនដូច្នេះទេ វិស័យពីរនេះក្នុងចំណោមឆ្អឹងខ្នងសេដ្ឋកិច្ចជាតិខ្មែរនឹងទទួលរងការគំរាមកំហែង ហើយដែលកន្លងទៅប៉ុន្មានថ្ងៃនេះសមរង្ស៊ី ថាបើមានការព្យូ EBA លោកនឹងបំផុសឲ្យកម្មករងើបតវ៉ាប្រឆាំងនឹងលោក ហ៊ុន សែន។
    ដោយឡែកពួកអ្នកដែលតាំងខ្លួនឯងថាជាអ្នកវិភាគសេដ្ឋកិច្ចក្នុងប្រទេស នៅបាននិយាយដូចដឹងច្បាស់ទៀតថាវិស័យទេសចរណ៍បានធ្លាក់ចុះប្រមាណជា១២ភាគរយ ដំណាលគ្នានិងកម្ពុជាកំពុងស្ថិតក្រោមការគំរាមកំហែងនៃការព្យួរឋានៈអនុគ្រោះពន្ធនាំទំនិញទៅកាន់ទ្វីបអឺរ៉ុប គឺ«អ្វីៗទាំងអស់លើកលែងតែអាវុធ‍» ឬ EBA និងការអនុគ្រោះពន្ធនាំទំនិញទៅកាន់សហរដ្ឋអាមេរិក GSP ។ ពួកនេះតែងនិយាយថាការបាត់បង់ EBA អាចនឹងធ្វើឲ្យកម្ពុជាបាត់បង់ជន្ទល់សេដ្ឋកិច្ចប្រមាណជា៦០០ លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ដែលជាការទន្ទេញចេញនូវពាក្យដដែលៗ បើទោះបីពួកនេះដឹងថា រដ្ឋាភិបាលកម្ពូជា នឹងមិនយកអធិបតេយ្យភាពរបស់ខ្លួនដើម្បីចុះញ៉មនឹងការដាក់សម្ពាធនោះទេ។ ដូចនេះ លក្ខខណ្ឌតាមរយះការដាក់សម្ពាធលើកម្ពុជាខាងផ្នែកនយោបាយ ដោយបំពានលើអធិបតេយ្យជាតិកម្ពុជាពីសហគមន៍សហភាពអឺរ៉ុប មិនទទួលបានផ្លែផ្កាទេ។
    កម្ពុជាជារដ្ឋអធិបតេយ្យ ដែលមិនអនុញ្ញាត ឲ្យប្រទេសណាមួយមករំលោភបំពានបាន។
    កម្ពុជាពិតជាត្រូវការរស់ ដោយស្មើសិទ្ធិ ស្មើមុខមាត់ ក្នុងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយ
    ប្រទេសទាំងអស់ក្នុងលោកលើគ្រប់វិស័យ ដោយផ្តល់ផលប្រយោជន៍ដោយស្មើភាពចំពោះគ្នា
    ទៅវិញទៅមក ។
    ជានិច្ចកាលជនក្បត់ជាតិសមរង្ស៊ី ពួកក្រុមដែលតាំងខ្លួនឯងថាជាអ្នកវិភាគសេដ្ឋកិច្ចក្នុងប្រទេស កម្ពុជា ក្រុមសង្គមស៊ីវិល ដែលស្ថិតនៅក្នុងអង្គការសិទ្ធិមនុស្ស អង្គការសិទ្ធិលំនៅដ្ឋាន សមាគមនិងក្រុមសហជីពដែលមាននិន្នការប្រឆាំងរដ្ឋាភិបាល ពួកគេតែងលើកឡើងពីសិទ្ធិសេរីភាព ពីសិទ្ធិមនុស្ស ពីប្រជាធិបតេយ្យមកធ្វើជាត្រីវិស័យក្នុងការនាំមុខ ដើម្បីប្រឆាំងអំណាចរដ្ឋ ដែលជាដែនសមត្ថកិច្ចការពារផលប្រយោជន៍ កាពារសិទ្ធិសេរីភាព ការពារសិទ្ធិមនុស្ស និងការពារប្រជាធិបតេយ្យរបស់ប្រជាពលរដ្ឋ បើទោះបីពួកគេដឹងយ៉ាងច្បាស់ថា លំហរនៃសិទ្ធិសេរីភាព សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ នៅកម្ពុជា គឺមានយ៉ាងពេញបរិបូរណ៍ នឹងកំពុងដំណើរការជានិរន្តក្តី ។
    ប្រជាពលរដ្ឋដែលស្រឡាញ់សុខសន្តិភាព បានមើលឃើញយ៉ាងច្បាស់ពីទង្វើក្បត់ជាតិរបស់សមរង្ស៊ី ក្នុងការដើរសុំអន្តរាគមន៍ឲ្យសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកដកការអនុគ្រោះពន្ធ EBA និង GSPពីកម្ពុជា នឹង សកម្មភាពបែបប្រតិកិរិយារបស់ក្រុមសង្គមស៊ីវិល និង ក្រុមសហជីព ដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ទាំងនេះរួចមក ពួកគាត់បានចាត់ទុកក្រុមនេះ ថាគឺជាក្រុមភេរវកម្ម ដែលច្បាប់មិនត្រូវអត់អោន ។
    ជាមួយសកម្មភាពក្រុមសង្គមស៊ីវិល និង ក្រុមសហជីព ដែលពួកប្រតិកិរិយាទាំងអស់នេះបានធ្វើកន្លងមក វាមិនខុសអីពីការធ្វើសកម្មភាពចូលរួមយ៉ាងសកម្មក្នុងចលនានយោបាយដើម្បីកសាងកម្លាំង ដើម្បីត្រៀមកម្លាំង ដើម្បីបង្កើតអង្គការចាត់តាំងខាងនយោបាយខុសច្បាប់មួយ ប៉ុនប៉ងដើម្បីប្រមូលកម្លាំងប្រឆាំង
    រដ្ឋាភិបាល ផ្ដួលរំលំរដ្ឋាភិបាល ដែលជាអំពើខុសច្បាប់ ខុសគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ ដែលពួកគេបានទន្ទេញជាប់មាត់ ។
    វាពិតជាមានចលនាវិទ្ធង្សនាជាច្រើនដែលបង្ករឡើងដោយក្រុមសង្គមស៊ីវិល និង ក្រុមសហជីព ដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ដែលសូម្បីពួកគេដឹងច្បាស់ថា ការភ័យព្រួយខ្លាចសហភាពអឺរ៉ុបផ្ដាច់ពន្ធអនុគ្រោះEBAនិង GSP ថាប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ វាមិនមែនជាកាតព្វកិច្ចដែលពួកគេត្រូវដោះស្រាយនោះឡើយ ដោយហេតុថាកម្ពុជា មិនអាចយកអធិបតេយ្យភាពជាតិ ទៅដោះដូរជាមួយជំនួយក្តី ៕