ពលករ​នៅ​ថៃ កូរ៉េ និង​ជប៉ុន ទាមទារ​ឱ្យ​ដោះលែង លោក កឹម សុខា ដោយ​គ្មាន​លក្ខខណ្ឌ

ដោយ ថន ថារ៉ូ
2020-01-17
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ក្រុម​ពលករ​ខ្មែរ​នៅ​ប្រទេស​កូរ៉េខាងត្បូង បំផុស​គំនិត​ធ្វើ​យុទ្ធនាការ​ពាក់​ម៉ាស់​ខ្មៅ

ក្រុម​ពលករ​ខ្មែរ​នៅ​ប្រទេស​កូរ៉េខាងត្បូង បំផុស​គំនិត​ធ្វើ​យុទ្ធនាការ​ពាក់​ម៉ាស់​ខ្មៅ (Photo courtesy)


ក្រុម​ពលករ​ខ្មែរ កំពុង​ធ្វើ​ការ​នៅ​ប្រទេស​ថៃ កូរ៉េខាងត្បូង និង​ប្រទេស​ជប៉ុន ទាមទារ​តុលាការ​នៃ​របប​ក្រុង​ភ្នំពេញ ឱ្យ​ដោះលែង លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​គ្មាន​លក្ខខណ្ឌ​។ ពួកគេ​ហៅ​សវនាការ​កាត់ទោស លោក កឹម សុខា ថា ជា​ការ​បង្កើត​បទល្មើស​ប្រឌិត លាប​ពណ៌ លោក កឹម សុខា ដោយ​គ្មាន​ការ​ខ្មាសអៀន។

ពលការិនី​ផ្នែក​ឃ្លាំង​ស្ដុក​ទំនិញ​ម្នាក់ ស្នាក់នៅ​ខេត្ត​សាមុតប្រាកាន (Samut Prakan) ប្រទេស​ថៃ និង​ជា​សកម្មជន​បក្ស​ប្រឆាំង កញ្ញា ដាំ ស្រីធាន ទាមទារ​របប​ក្រុងភ្នំពេញ បង្គាប់​តុលាការ​អាយ៉ង​របស់​ខ្លួន ឱ្យ​ដោះលែង​លោក កឹម សុខា ជា​បន្ទាន់ និង​គ្មាន​លក្ខខណ្ឌ​។ ពល​ការិនី​រូប​នេះ មិន​ជឿ​ថា លោក កឹម សុខា ក្បត់ជាតិ​ឡើយ​។ កញ្ញា​ហៅ​ការចោទប្រកាន់​នេះ​ថា ជា​ល្បិចកល​របស់​លោក ហ៊ុន សែន ផ្ទាល់ ហើយ​បង្កើត​សវនាការ​ឆាកល្ខោន កាត់ទោស​លោក កឹម សុខា៖ «ខ្ញុំ​ទទួលយក​អត់​បាន​សោះ ដោយសារ​អ្វី លោក​ប្រធាន កឹម សុខា អត់​មាន​ទោស​អ្វី​សោះ​។ ការ​កាត់​ទោស​ហ្នឹង គឺជា​ការ​រៀបចំ​ទោសកំហុស ដើម្បី​ទម្លាក់កំហុស​ឱ្យ​លោក​ប្រធាន កឹម សុខា តែប៉ុណ្ណោះ​។ គួរតែ​ដោះលែង លោក​ប្រធាន កឹម សុខា ហើយ ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​របស់​ពួក​យើង​ហ្នឹង​រស់​ឡើង​សាជាថ្មី ហើយ​រៀបចំ​ប្រទេស​សាជាថ្មី»។

ពលករ​ម្នាក់ទៀត ធ្វើការ​រោងចក្រ​ផ្នែក​ឧស្សាហកម្ម នៅ​ខេត្ត​ស៊ូវុន ប្រទេស​កូរ៉េខាងត្បូង លោក សុខ រដ្ឋា អះអាង​ថា ២​ថ្ងៃ​មកនេះ ពលករ​នាំគ្នា​ជជែក​គ្នា​រឿង​សវនាការ លោក កឹម សុខា ហើយ​ពួកគេ​អស់​សំណើច​នឹង​របប​ក្រុងភ្នំពេញ ដែល​សម្ដែង​ល្ខោន​សវនាការ​មិន​សម​ទំនង ប្រឌិត​បទ​ចោទ​ដាក់​លោក កឹម សុខា ដោយ​គ្មាន​មនុស្ស​ជឿ​។ លោក​ថា ពលករ​នៅ​កូរ៉េខាងត្បូង ក៏​មាន​បំណង​ដូច​ពលរដ្ឋ​ទូទៅ​ដែរ គឺ​ចង់​ឱ្យ​តុលាការ​បញ្ឈប់​ការ​ធ្វើទុក្ខបុកម្នេញ មេ​បក្ស​ប្រឆាំង ស្ដារ​ប្រជាធិបតេយ្យ តាម​ការ​ចង់​បាន​របស់​សហគមន៍​អន្តរជាតិ ដើម្បី​ភាព​រីកចម្រើន​របស់​ពលរដ្ឋ​ខ្មែរ៖ «អើយ​បើ​តាម​រឿង​ហ្នឹង (​ពលករ​នៅ​កូរ៉េ​សឹងតែ​១០០ដែល​គេ​មិន​ជឿ​ទៅលើ​រឿង​អស់ហ្នឹង ព្រោះ យើង​មើល​ឃើញ​ទាំងអស់​គ្នា គាត់​អត់​បាន​ទៅ​កាត់​ដី​ឱ្យ​យួន គាត់​អត់​មានបាន​ទៅ ធ្វើបាប​ប្រជាពលរដ្ឋ គាត់​អត់​មានបាន​ទៅ​លក់​ព្រៃ ទៅ​កាប់​ព្រៃ លក់​ព្រៃ លក់​ឈើ អ្វី ក្បត់ជាតិ វា​អត់​មាន​។ អ៊ីចឹង វា​ឆ្លុះ​បញ្ជាក់​ឱ្យ​ឃើញ​ថា លោក កឹម សុខា គឺ​គាត់​បរិសុទ្ធ​១០០%​ហ្មង​។ អ៊ីចឹង វា​អត់​មាន​នរណា​ជឿ​ថា គាត់​មានទោស ដូច​អ្វី​ជា​ការ​ចោទប្រកាន់​របស់​រដ្ឋាភិបាល​។ វា​គ្រាន់តែ​ជា​រូបភាព​មួយ បាន​បញ្ជាក់​ថា បាន​កាត់ក្ដី​អ្វី​អ៊ីចឹង​ទៅ ព្រោះ​អ្វី​កន្លងមក​អត់​មានការ​ជំនុំជម្រះ​ទេ មានតែ​ការចោទប្រកាន់ ការ​អ្វី អ៊ីចឹង​ទៅ កន្លងមក»។

ពលរដ្ឋ​ខ្មែរ​ម្នាក់ទៀត ដែល​មិន​ជឿ​សវនាការ​កាត់ក្ដី លោក កឹម សុខា គឺជា​អ្នក​រស់នៅ​ប្រទេស​ជប៉ុន។ លោកស្រី ណិប បូរ៉ា ដែល​មាន​ស្វាមី​ជា​ជនជាតិ​ជប៉ុន និង​បាន​ទៅ​រស់នៅ​ប្រទេស​ជប៉ុន ក្នុង​គ្រួសារ​របស់​ស្វាមី​ខ្លួន និយាយ​ថា ពលករ និង​អ្នក​រស់នៅ​ប្រទេស​ជប៉ុន គ្មាន​នរណា​ជឿ​លើ​ការ​ប្រឌិត និង​តុលាការ​អាយ៉ង​នៃ​របប​ក្រុងភ្នំពេញ​ឡើយ។

លោកស្រី​ថា សារព័ត៌មាន​ភាសា​ជប៉ុន នៅ​ប្រទេស​ជប៉ុន ក៏​មាន​ចុះផ្សាយ​ពី​ការ​ប្រឌិត​បទល្មើស​ប្រឆាំង​លោក កឹម សុខា នេះ​ដែរ​។ ចំណែក​អ្នក​រស់នៅ​ប្រទេស​ជប៉ុន​វិញ គ្មាន​បាន​សរសើរ​តុលាការ ដែល​យក​លោក កឹម សុខា ជា​មនុស្ស​រងគ្រោះ​មក​កាត់ទោស​ឡើយ គឺ​មានតែ​ចំអក​ឱ្យ​លោក ហ៊ុន សែន​។ លោកស្រី​ជំរុញ​របប​ក្រុងភ្នំពេញ ឱ្យ​ដោះលែង លោក កឹម សុខា និង​ចរចា​គ្នា ដើម្បី​ទទួល​បាន​ការ​អនុគ្រោះ​ពន្ធ (EBA)និង​សាមគ្គី​គ្នា ស្ដារ​ជីវភាព​ពលរដ្ឋ ឱ្យ​ប្រសើរ​ដូច​នៅ​ប្រទេស​ផ្សេង៖ «អត់​មាន​ធ្វើ​អ្វី​ខុសច្បាប់​ផង គាត់​មិនបាន​ធ្វើ​អ្វី​ផង ពិភពលោក ប្រជាជន​អ្នកណា​ក៏​ដឹង​ដែរ ហើយ​ប្រឌិត​ធ្វើជា​រឿង ឱ្យ​ទៅជា​ឡើង​តុលាការ កាត់ក្ដី កាត់​អ្វី ឯណា ពីរ បី​ថ្ងៃ​។ គ្មាន​ជា​សាធារណៈ​ទៀត​។ វា​ដូចជា ទ្រើស​ភ្នែក​ណាស់ ខ្មាស​គេ​ប្រទេសជិតខាង ។ វា​មិនគួរ​ណា ឱ្យ​កើតមាន​លើ​ប្រទេស​កម្ពុជា របស់​យើង​ណា»។

ពលករ​ធ្វើការ​នៅ​ប្រទេស​ថៃ កូរ៉េខាងត្បូង និង​ជប៉ុន ក៏​ទទូច​ដូច​ពលរដ្ឋ​ផ្សេងទៀត​ដែរ គឺ​ចង់​ឱ្យ​អ្នកនយោបាយ​បញ្ចប់​ជម្លោះ​គ្នា ហើយ​ចរចា​គ្នា​រក​វិធី​កសាង​ជាតិ ឱ្យ​ម្ចាស់​ឆ្នោត​រស់នៅ​ក្នុង​ភាព​ថ្លៃថ្នូរ មាន​ជីវភាព​ប្រសើរ ដូច​ប្រទេស​ក្បែរ​ខាង​។ ពួកគេ​ស្នើសុំ​ថា អ្នកនយោបាយ​ខ្មែរ​ល្មម​ឈប់​ឈ្លោះ​គ្នា​ទៅ ព្រោះ​ម្នាក់ៗ ចាស់​សក់ស្កូវ រៀងខ្លួន​អស់​ទៅ​ហើយ​។ ពលរដ្ឋ​ថា ការ​ឈ្លោះគ្នា​ដូច​សព្វថ្ងៃ​នេះ មិន​អាច​ធ្វើ​ឱ្យ​ពួកគាត់ រស់​នៅ​មាន​សេចក្ដី​សុខ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

5 Responses to "ពលករ​នៅ​ថៃ កូរ៉េ និង​ជប៉ុន ទាមទារ​ឱ្យ​ដោះលែង លោក កឹម សុខា ដោយ​គ្មាន​លក្ខខណ្ឌ"

  1. Anonymous says:

    I just getting some bad news every one . HUN SEN will not give up no matter he getting pressure from international community about KIM SOKHA’s court case. I’M worry the bloody situation may come soon if HUN SEN kick international organization out . I got the news from HUN SEN internal they said if it worse come to worse HUN SEN may close the door and kill what he call his dog. GOD bless Cambodia and it’s people

  2. Anonymous says:

    WOW…. it look like EBA ‘s result come every soon . it can be the first court case or the next if HUN SEN ‘s court smart enough change your direction right now. GOD bless KAMPOUCHEA

  3. so socheath says:

    ក្រុមភេរវកម្ម ដែលច្បាប់មិនត្រូវអត់អោន
    *******
    ការលើកឡើងការគំរាមកំហែងពីការព្យួរការអនុគ្រោះពន្ធ EBA និងការអនុគ្រោះពន្ធនាំទំនិញទៅកាន់
    សហរដ្ឋអាមេរិក GSP ត្រូវបានអាក្បត់ជាតិសមរង្ស៊ី និងពួក ដែលតាំងខ្លួនឯងថាជាអ្នកវិភាគសេដ្ឋកិច្ចក្នុងប្រទេស និយាយដោយពាក្យដដែលៗ ថាអាចនឹងប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចកម្ពុជា ។
    ពួកគេថាសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបបានកំណត់លក្ខខណ្ឌឲ្យកម្ពុជាកែសម្រួលនិងស្រោចស្រង់
    លទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនិងសិទ្ធិនយោបាយ រួមទាំងស្វែងរកដំណោះស្រាយជាមួយគណបក្សប្រឆាំងដើម្បីអាចរក្សាការអនុគ្រោះពន្ធ EBA និង GSP ( sic ) មិនដូច្នេះទេ វិស័យពីរនេះក្នុងចំណោមឆ្អឹងខ្នងសេដ្ឋកិច្ចជាតិខ្មែរនឹងទទួលរងការគំរាមកំហែង ហើយដែលកន្លងទៅប៉ុន្មានថ្ងៃនេះសមរង្ស៊ី ថាបើមានការព្យូ EBA លោកនឹងបំផុសឲ្យកម្មករងើបតវ៉ាប្រឆាំងនឹងលោក ហ៊ុន សែន។
    ដោយឡែកពួកអ្នកដែលតាំងខ្លួនឯងថាជាអ្នកវិភាគសេដ្ឋកិច្ចក្នុងប្រទេស នៅបាននិយាយដូចដឹងច្បាស់ទៀតថាវិស័យទេសចរណ៍បានធ្លាក់ចុះប្រមាណជា១២ភាគរយ ដំណាលគ្នានិងកម្ពុជាកំពុងស្ថិតក្រោមការគំរាមកំហែងនៃការព្យួរឋានៈអនុគ្រោះពន្ធនាំទំនិញទៅកាន់ទ្វីបអឺរ៉ុប គឺ«អ្វីៗទាំងអស់លើកលែងតែអាវុធ‍» ឬ EBA និងការអនុគ្រោះពន្ធនាំទំនិញទៅកាន់សហរដ្ឋអាមេរិក GSP ។ ពួកនេះតែងនិយាយថាការបាត់បង់ EBA អាចនឹងធ្វើឲ្យកម្ពុជាបាត់បង់ជន្ទល់សេដ្ឋកិច្ចប្រមាណជា៦០០ លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ដែលជាការទន្ទេញចេញនូវពាក្យដដែលៗ បើទោះបីពួកនេះដឹងថា រដ្ឋាភិបាលកម្ពូជា នឹងមិនយកអធិបតេយ្យភាពរបស់ខ្លួនដើម្បីចុះញ៉មនឹងការដាក់សម្ពាធនោះទេ។ ដូចនេះ លក្ខខណ្ឌតាមរយះការដាក់សម្ពាធលើកម្ពុជាខាងផ្នែកនយោបាយ ដោយបំពានលើអធិបតេយ្យជាតិកម្ពុជាពីសហគមន៍សហភាពអឺរ៉ុប មិនទទួលបានផ្លែផ្កាទេ។
    កម្ពុជាជារដ្ឋអធិបតេយ្យ ដែលមិនអនុញ្ញាត ឲ្យប្រទេសណាមួយមករំលោភបំពានបាន។
    កម្ពុជាពិតជាត្រូវការរស់ ដោយស្មើសិទ្ធិ ស្មើមុខមាត់ ក្នុងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយ
    ប្រទេសទាំងអស់ក្នុងលោកលើគ្រប់វិស័យ ដោយផ្តល់ផលប្រយោជន៍ដោយស្មើភាពចំពោះគ្នា
    ទៅវិញទៅមក ។
    ជានិច្ចកាលជនក្បត់ជាតិសមរង្ស៊ី ពួកក្រុមដែលតាំងខ្លួនឯងថាជាអ្នកវិភាគសេដ្ឋកិច្ចក្នុងប្រទេស កម្ពុជា ក្រុមសង្គមស៊ីវិល ដែលស្ថិតនៅក្នុងអង្គការសិទ្ធិមនុស្ស អង្គការសិទ្ធិលំនៅដ្ឋាន សមាគមនិងក្រុមសហជីពដែលមាននិន្នការប្រឆាំងរដ្ឋាភិបាល ពួកគេតែងលើកឡើងពីសិទ្ធិសេរីភាព ពីសិទ្ធិមនុស្ស ពីប្រជាធិបតេយ្យមកធ្វើជាត្រីវិស័យក្នុងការនាំមុខ ដើម្បីប្រឆាំងអំណាចរដ្ឋ ដែលជាដែនសមត្ថកិច្ចការពារផលប្រយោជន៍ កាពារសិទ្ធិសេរីភាព ការពារសិទ្ធិមនុស្ស និងការពារប្រជាធិបតេយ្យរបស់ប្រជាពលរដ្ឋ បើទោះបីពួកគេដឹងយ៉ាងច្បាស់ថា លំហរនៃសិទ្ធិសេរីភាព សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ នៅកម្ពុជា គឺមានយ៉ាងពេញបរិបូរណ៍ នឹងកំពុងដំណើរការជានិរន្តក្តី ។
    ប្រជាពលរដ្ឋដែលស្រឡាញ់សុខសន្តិភាព បានមើលឃើញយ៉ាងច្បាស់ពីទង្វើក្បត់ជាតិរបស់សមរង្ស៊ី ក្នុងការដើរសុំអន្តរាគមន៍ឲ្យសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកដកការអនុគ្រោះពន្ធ EBA និង GSPពីកម្ពុជា នឹង សកម្មភាពបែបប្រតិកិរិយារបស់ក្រុមសង្គមស៊ីវិល និង ក្រុមសហជីព ដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ទាំងនេះរួចមក ពួកគាត់បានចាត់ទុកក្រុមនេះ ថាគឺជាក្រុមភេរវកម្ម ដែលច្បាប់មិនត្រូវអត់អោន ។
    ជាមួយសកម្មភាពក្រុមសង្គមស៊ីវិល និង ក្រុមសហជីព ដែលពួកប្រតិកិរិយាទាំងអស់នេះបានធ្វើកន្លងមក វាមិនខុសអីពីការធ្វើសកម្មភាពចូលរួមយ៉ាងសកម្មក្នុងចលនានយោបាយដើម្បីកសាងកម្លាំង ដើម្បីត្រៀមកម្លាំង ដើម្បីបង្កើតអង្គការចាត់តាំងខាងនយោបាយខុសច្បាប់មួយ ប៉ុនប៉ងដើម្បីប្រមូលកម្លាំងប្រឆាំង
    រដ្ឋាភិបាល ផ្ដួលរំលំរដ្ឋាភិបាល ដែលជាអំពើខុសច្បាប់ ខុសគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ ដែលពួកគេបានទន្ទេញជាប់មាត់ ។
    វាពិតជាមានចលនាវិទ្ធង្សនាជាច្រើនដែលបង្ករឡើងដោយក្រុមសង្គមស៊ីវិល និង ក្រុមសហជីព ដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ដែលសូម្បីពួកគេដឹងច្បាស់ថា ការភ័យព្រួយខ្លាចសហភាពអឺរ៉ុបផ្ដាច់ពន្ធអនុគ្រោះEBAនិង GSP ថាប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ វាមិនមែនជាកាតព្វកិច្ចដែលពួកគេត្រូវដោះស្រាយនោះឡើយ ដោយហេតុថាកម្ពុជា មិនអាចយកអធិបតេយ្យភាពជាតិ ទៅដោះដូរជាមួយជំនួយក្តី ៕

  4. Anonymous says:

    So socheat is the leader of terrorist in cambodia ‘ he is youn-spy

  5. Anonymous says:

    law my ass.the law from hell