អ្នកជំនាញ​សិទ្ធិ​មនុស្ស​អ.ស.ប៖ សវនាការ​កាត់ក្តី​លោក កឹម សុខា «គ្មានគុណភាព»

នយោបាយ
17 មករា 2020
ហ៊ុល រស្មី
វីអូអេខ្មែរ

រូបឯកសារ៖ លោក កឹម សុខា មេដឹកនាំ​បក្ស​ជំទាស់ បាន​ចាកចេញ​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃព្រហស្បតិ៍ បន្ទាប់ពី​សវនាការ​ថ្ងៃទី២ លើ​សំណុំរឿង ដែល​លោក​ត្រូវបាន​ចោទពី​បទ «ឃុបឃិតជាមួយរដ្ឋបរទេស» បាន​បញ្ចប់ នៅ​ថ្ងៃទី​១៦ ខែមករា ឆ្នាំ២០២០។ (ខាន់ សុគុំមនោ/VOA)
រូបឯកសារ៖ លោក កឹម សុខា មេដឹកនាំ​បក្ស​ជំទាស់ បាន​ចាកចេញ​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃព្រហស្បតិ៍ បន្ទាប់ពី​សវនាការ​ថ្ងៃទី២ លើ​សំណុំរឿង ដែល​លោក​ត្រូវបាន​ចោទពី​បទ «ឃុបឃិតជាមួយរដ្ឋបរទេស» បាន​បញ្ចប់ នៅ​ថ្ងៃទី​១៦ ខែមករា ឆ្នាំ២០២០។ (ខាន់ សុគុំមនោ/VOA)

ភ្នំពេញ — ដំណើរការកាត់​ក្តី​លោក​ កឹម សុខា​ ​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ត្រូវបាន​រំលាយ​ បាន​ប្រព្រឹត្ត​ទៅប្រកប​ដោយ​ភាព​មិន​ប្រក្រតី​ និង «គ្មានគុណភាព»។​ នេះជាការបញ្ជាក់​របស់ក្រុម​អ្នក​ជំនាញ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​ (អ.ស.ប.)ក្នុង​សេចក្តីប្រកាស​មួយ​ដែល VOA ​បាន​ទទួល​នៅ​ថ្ងៃសុក្រ​នេះ​ពី​ទីស្នាក់ការ​កណ្តាល​របស់​ខ្លួន​ក្នុង​ទីក្រុង​ហ្សឺណែវ។

សវនាការ​កាត់​ក្តីលោក​ កឹម សុខា​ ​ បានចាប់​ផ្តើម​កាល​ពីថ្ងៃ​ទី​១៥​ ខែមករា​ ឆ្នាំ​២០២០ ​នៅ​តុលាការ​ក្រុងភ្នំពេញ​ក្រោម​បរិយាកាស​រឹតត្បិតមិនឲ្យអ្នកសារព័ត៌​មាន​ចូលរួម​ និង​ក្រោម​ការ​ឃ្លាំមើល​ពី​ក្រុមអង្គការ​សិទ្ធិមនុស្ស​ក្នុង​ស្រុក​ និង​ក្រៅប្រទេស។

​ក្រុម​អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​ បានបង្ហាញ​ក្តីកង្វល់​ អំពីការ​ជំនុំ​ជម្រះ​ក្តី​ពី បទក្បត់​ជាតិ​ ដែលបាន​ចាប់​ផ្តើម​ក្នុងសប្តាហ៍នេះ​ ប្រឆាំង​នឹង​លោក​ កឹម សុខា​ មេដឹកនាំគណបក្ស​ប្រឆាំង​នៅ​កម្ពុជា​។​ ក្រុមអ្នកជំនាញ​ បាន​កត់សម្គាល់​ថា​ ដំណើរការ​ទាំងមូល​ចាប់​ពីការ​ចោទប្រកាន់រហូត​ដល់ ការ​ជំនុំ​ជម្រះក្តី​ «​គ្របដណ្តប់​ដោយ​ភាព​មិន​ប្រក្រតី»។

ក្រុមអ្នក​ជំនាញ​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ បាន​មាន​ប្រសាសន៍នៅ​ក្នុង​សេចក្តីប្រកាស ថា៖ «យើង មាន​ហេតុ​ផល​រឹងមាំ​អាច​ជឿ​ថា​ការ​ចោទ​ប្រកាន់​ពី​ប​ទក្បត់​ជាតិ​ប្រឆាំង​នឹង​លោក​ សុខា គឺ​ជា​ហេតុ​ផល​នយោបាយ ហើយ​ការចោទ​ប្រកាន់​នេះ​វាក៏ជាផ្នែក​នៃ​លំនាំ​មួយ​កាន់​តែ​ធំ​ជាង​នេះ​នៃ​ការ​ប្រើ​ប្រាស់​ច្បាប់​មិន​ត្រឹមត្រូវ ​ដើម្បី​ដាក់​គោល​ដៅ​ទៅ​លើ​គូ​ប្រជែង​នយោបាយ​ និង​អ្នក​រិះគ​ន់​រដ្ឋាភិបាល»។

រូបឯកសារ៖ លោកស្រី រ៉ូណា ស្មីត​ (Rhona Smith) អ្នករាយការណ៍​ពិសេស​របស់​អ.ស.ប ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​រាជធានី​ភ្នំពេញ ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩។
រូបឯកសារ៖ លោកស្រី រ៉ូណា ស្មីត​ (Rhona Smith) អ្នករាយការណ៍​ពិសេស​របស់​អ.ស.ប ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​រាជធានី​ភ្នំពេញ ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩។

ក្រុមអ្នក​ជំនាញអ្នកជំនាញ អ.ស.ប ដែលមានលោកស្រី សាស្ត្រាចារ្យ រ៉ូណា ស្មីត (Ms Rhona Smith) អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា លោក ដាវីដ កាយ៉េ (Mr. David Kaye) អ្នករាយការណ៍ពិសេសស្តីពីការលើកស្ទួយ និងការពារសិទ្ធិសេរីភាពនៃគំនិត និងការបញ្ចេញមតិ និងលោក ឌីហ្គោ កាសៀ-សាយយាន (Mr. Diego García-Sayán) អ្នករាយការណ៍ពិសេសស្តីពីឯករាជ្យភាពរបស់ចៅក្រម និងមេធាវី បានថ្លែង​ដោយ​សង្កត់​ធ្ងន់ថា៖ «​ដំណើរ​ការ​ទាំងមូលនៃការចាប់ខ្លួន និង​ការ​ឃុំខ្លួន​របស់​លោក​ កឹម សុខា​ គឺ​មិនមាន​គុណភាព​អាច​ទទួល​យកបាន​ ដោយ​មាន​ភាព​មិន​ប្រក្រតី​ និង​ការមិនគិតគូរ​យ៉ាងច្បាស់​ពីច្បាប់សិទ្ធិមនុស្សអន្តរជាតិ និងច្បាប់កម្ពុជា»​។​

លោក ​កឹម សុខា​ ត្រូវ​បាន​ចាប់ខ្លួន​កាល​ពី​យប់​ថ្ងៃ​ទី៣​ខែ​កញ្ញា​នៅ​ឆ្នាំ​២០១៧​ភ្លាមៗ​ក្រោយពេល​វីដេអូ​របស់​លោក​ជាង​១ម៉ោង​ដែល​លោក​បាន​ថ្លែង​នៅឆ្នាំ២០១៣​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​អំពី​យុទ្ធសាស្ត្រ​របស់​លោក​ដើម្បី​ប្រជែង​ជាមួយ​ដៃគូ​នយោបាយ​គឺ​គណបក្ស​កាន់​អំណាច​នោះ ​ត្រូវ​ប្រទះ​ឃើញ​បង្ហោះ​នៅ​លើ​គេហទំព័រ​ហ្វេសប៊ុក​ឡើងវិញ។​

ក្រុម​មេធាវី​ទាំងពីរ​ក្រុម​របស់​លោក ​កឹម សុខា​ និង​ភាគី​រដ្ឋាភិបាល​ ត្រូវ​គេ​រាយការណ៍​មក​ថា ​បាន​ដេញ​ដោល​គ្នា​ខ្លាំង​ទៅលើ​ភស្តុតាងវីដេអូ​ខាងនោះ​។ ក្រុមមេធាវី​បាន​ប្រកែក​គ្នា ពាក់​ព័ន្ធនឹង​ផ្នែកមួយនៃ​វីដេអូនោះ​ ដែល​មាន​រយៈពេល​ជាង​២នាទី​ដែល​មាន​ការ​កាត់​ជា​កង់ៗ ​និង​ដំណាក់​កាល​នៃ​រឿង​រ៉ាវ​ដែល​កើត​ឡើង​មុន​ច្បាប់​សន្ទិដ្ឋិភាព​ត្រូវ​ប្រកាស​ឲ្យ​ប្រើ ​ហើយ​នឹង​ដំណើរការ​នីតិវិធី​មួយ​ចំនួន​ទៀត​ មុននឹង​បន្ត​ទៅ​កាន់​អង្គហេតុ​ អង្គច្បាប់​និង​អង្គ​សេចក្ដី​ផ្សេង។

រូបឯកសារ៖ លោក​ ជិន ម៉ាលីន​ អ្នកនាំពាក្យក្រសួងយុត្តិធម៌​ ថ្លែងជាមួយ​អ្នកកាសែត នៅក្រសួងយុត្តិធម៌​កាលពីថ្ងៃទី​ ២ ខែ​ឧសភា​ ឆ្នាំ​២០១៩។ (ហ៊ុល រស្មី/VOA)
រូបឯកសារ៖ លោក​ ជិន ម៉ាលីន​ អ្នកនាំពាក្យក្រសួងយុត្តិធម៌​ ថ្លែងជាមួយ​អ្នកកាសែត នៅក្រសួងយុត្តិធម៌​កាលពីថ្ងៃទី​ ២ ខែ​ឧសភា​ ឆ្នាំ​២០១៩។ (ហ៊ុល រស្មី/VOA)

លោក ​ជិន ម៉ាលីន​ មន្ត្រី​នាំពាក្យ​ក្រសួង​យុត្តិធម៌​ បានប្រាប់​ VOA ​ភ្លាមៗ​ក្រោយការ​ចេញ​សេចក្តី​ថ្លែង​ការណ៍​របស់​ក្រុម​អ្នកជំនាញ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​ថា​ ការ​អះអាង​ពីភាគីខាង​ក្រៅ​ណាមួយ​មិន​អាច​ដាក់​សម្ពាធ​លើនីតិវិធីច្បាប់​របស់​ប្រទេស​កម្ពុជានោះទេ។

«ដំណើរ​ការ​សវនាការ​របស់​លោកកឹម​សុខា​នេះ ​គឺ​បាន​ប្រព្រឹត្តិ​ទៅ​ទៅ​តាម​បែប​បទ​និង​និតិវិធី​ច្បាប់​ដែលមាន​ជាធរមាន​នៅ​កម្ពុជា។​ដូច្នេះ​រាល់​ការ​អត្ថាធិប្បាយ​ឬ​ក៏ការរិះគន់​ពី​សំណាក់​ភាគី​ណា​ក៏​ដោយ​រួម​ទាំង​ក្រុម​ដែល​គាំទ្រ​អតីតបក្ស​ ប្រឆាំង​នឹង​មិន​មាន​ឥទ្ធិពល​អី​ទៅ​លើ​ការ​សម្រេច​របស់​តុលាការ​ដែល​ជាស្ថាប័ន​ឯករាជ្យ​នោះទេ​បាទ»​។

ទោះ​ជាយ៉ាង​ណាក៏ដោយ​ ក្រុម​អ្នក​ជំនាញ​អង្គការ​សហប្រជាជាតិ​ បាន​ អំពាវនាវ​ម្តង​ហើយ​ម្តង​ទៀត​ដល់​អាជ្ញាធរឲ្យ​ធានា​យុត្តិធម៌​សម្រាប់​លោក ​សុខា ​ និង​ ធានា​សិទ្ធិ​របស់​លោក​ក្នុង​ការ​ទទួល​បាន​សំណង​ និង​ជួស​ជុល​ការ​ខូចខាត​ផ្សេង​ទៀត​៕

What Next?

Recent Articles

3 Responses to "អ្នកជំនាញ​សិទ្ធិ​មនុស្ស​អ.ស.ប៖ សវនាការ​កាត់ក្តី​លោក កឹម សុខា «គ្មានគុណភាព»"

  1. Anonymous says:

    I….100% have known in a short period UNITED ENDOCHEN will take over KAMPOUCHEA. as I’m seeing Cambodian are breaking apart that make me concerning about it. I also knew that some Cambodian’s brainwash was just a mall number . I believe that majority of Cambodian have to stay strong on mission to recue their own nation. to recue Cambodia from UNITED ENDOCHEN Cambodian have to go alongside whit international community in the true democracy. please do not getting confuse white HUN SEN’s democracy it is a Vietcong fake democracy. any word from SOK ESAN, PHAI SIPHAN, CHIN MALIN, KHANN SOVANN, SO SOCHEATH,EXT.is the only messengers who just burking for$$$$ only. I knew all these animal have no brain as they are Cambodian. I also knew HUN SEN regime is just about come to the end please wait it not going to be that long. GOD bless Cambodia

  2. so socheath says:

    ក្រុមភេរវកម្ម ដែលច្បាប់មិនត្រូវអត់អោន
    *******
    ការលើកឡើងការគំរាមកំហែងពីការព្យួរការអនុគ្រោះពន្ធ EBA និងការអនុគ្រោះពន្ធនាំទំនិញទៅកាន់
    សហរដ្ឋអាមេរិក GSP ត្រូវបានអាក្បត់ជាតិសមរង្ស៊ី និងពួក ដែលតាំងខ្លួនឯងថាជាអ្នកវិភាគសេដ្ឋកិច្ចក្នុងប្រទេស និយាយដោយពាក្យដដែលៗ ថាអាចនឹងប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចកម្ពុជា ។
    ពួកគេថាសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបបានកំណត់លក្ខខណ្ឌឲ្យកម្ពុជាកែសម្រួលនិងស្រោចស្រង់
    លទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនិងសិទ្ធិនយោបាយ រួមទាំងស្វែងរកដំណោះស្រាយជាមួយគណបក្សប្រឆាំងដើម្បីអាចរក្សាការអនុគ្រោះពន្ធ EBA និង GSP ( sic ) មិនដូច្នេះទេ វិស័យពីរនេះក្នុងចំណោមឆ្អឹងខ្នងសេដ្ឋកិច្ចជាតិខ្មែរនឹងទទួលរងការគំរាមកំហែង ហើយដែលកន្លងទៅប៉ុន្មានថ្ងៃនេះសមរង្ស៊ី ថាបើមានការព្យូ EBA លោកនឹងបំផុសឲ្យកម្មករងើបតវ៉ាប្រឆាំងនឹងលោក ហ៊ុន សែន។
    ដោយឡែកពួកអ្នកដែលតាំងខ្លួនឯងថាជាអ្នកវិភាគសេដ្ឋកិច្ចក្នុងប្រទេស នៅបាននិយាយដូចដឹងច្បាស់ទៀតថាវិស័យទេសចរណ៍បានធ្លាក់ចុះប្រមាណជា១២ភាគរយ ដំណាលគ្នានិងកម្ពុជាកំពុងស្ថិតក្រោមការគំរាមកំហែងនៃការព្យួរឋានៈអនុគ្រោះពន្ធនាំទំនិញទៅកាន់ទ្វីបអឺរ៉ុប គឺ«អ្វីៗទាំងអស់លើកលែងតែអាវុធ‍» ឬ EBA និងការអនុគ្រោះពន្ធនាំទំនិញទៅកាន់សហរដ្ឋអាមេរិក GSP ។ ពួកនេះតែងនិយាយថាការបាត់បង់ EBA អាចនឹងធ្វើឲ្យកម្ពុជាបាត់បង់ជន្ទល់សេដ្ឋកិច្ចប្រមាណជា៦០០ លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ដែលជាការទន្ទេញចេញនូវពាក្យដដែលៗ បើទោះបីពួកនេះដឹងថា រដ្ឋាភិបាលកម្ពូជា នឹងមិនយកអធិបតេយ្យភាពរបស់ខ្លួនដើម្បីចុះញ៉មនឹងការដាក់សម្ពាធនោះទេ។ ដូចនេះ លក្ខខណ្ឌតាមរយះការដាក់សម្ពាធលើកម្ពុជាខាងផ្នែកនយោបាយ ដោយបំពានលើអធិបតេយ្យជាតិកម្ពុជាពីសហគមន៍សហភាពអឺរ៉ុប មិនទទួលបានផ្លែផ្កាទេ។
    កម្ពុជាជារដ្ឋអធិបតេយ្យ ដែលមិនអនុញ្ញាត ឲ្យប្រទេសណាមួយមករំលោភបំពានបាន។
    កម្ពុជាពិតជាត្រូវការរស់ ដោយស្មើសិទ្ធិ ស្មើមុខមាត់ ក្នុងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយ
    ប្រទេសទាំងអស់ក្នុងលោកលើគ្រប់វិស័យ ដោយផ្តល់ផលប្រយោជន៍ដោយស្មើភាពចំពោះគ្នា
    ទៅវិញទៅមក ។
    ជានិច្ចកាលជនក្បត់ជាតិសមរង្ស៊ី ពួកក្រុមដែលតាំងខ្លួនឯងថាជាអ្នកវិភាគសេដ្ឋកិច្ចក្នុងប្រទេស កម្ពុជា ក្រុមសង្គមស៊ីវិល ដែលស្ថិតនៅក្នុងអង្គការសិទ្ធិមនុស្ស អង្គការសិទ្ធិលំនៅដ្ឋាន សមាគមនិងក្រុមសហជីពដែលមាននិន្នការប្រឆាំងរដ្ឋាភិបាល ពួកគេតែងលើកឡើងពីសិទ្ធិសេរីភាព ពីសិទ្ធិមនុស្ស ពីប្រជាធិបតេយ្យមកធ្វើជាត្រីវិស័យក្នុងការនាំមុខ ដើម្បីប្រឆាំងអំណាចរដ្ឋ ដែលជាដែនសមត្ថកិច្ចការពារផលប្រយោជន៍ កាពារសិទ្ធិសេរីភាព ការពារសិទ្ធិមនុស្ស និងការពារប្រជាធិបតេយ្យរបស់ប្រជាពលរដ្ឋ បើទោះបីពួកគេដឹងយ៉ាងច្បាស់ថា លំហរនៃសិទ្ធិសេរីភាព សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ នៅកម្ពុជា គឺមានយ៉ាងពេញបរិបូរណ៍ នឹងកំពុងដំណើរការជានិរន្តក្តី ។
    ប្រជាពលរដ្ឋដែលស្រឡាញ់សុខសន្តិភាព បានមើលឃើញយ៉ាងច្បាស់ពីទង្វើក្បត់ជាតិរបស់សមរង្ស៊ី ក្នុងការដើរសុំអន្តរាគមន៍ឲ្យសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកដកការអនុគ្រោះពន្ធ EBA និង GSPពីកម្ពុជា នឹង សកម្មភាពបែបប្រតិកិរិយារបស់ក្រុមសង្គមស៊ីវិល និង ក្រុមសហជីព ដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ទាំងនេះរួចមក ពួកគាត់បានចាត់ទុកក្រុមនេះ ថាគឺជាក្រុមភេរវកម្ម ដែលច្បាប់មិនត្រូវអត់អោន ។
    ជាមួយសកម្មភាពក្រុមសង្គមស៊ីវិល និង ក្រុមសហជីព ដែលពួកប្រតិកិរិយាទាំងអស់នេះបានធ្វើកន្លងមក វាមិនខុសអីពីការធ្វើសកម្មភាពចូលរួមយ៉ាងសកម្មក្នុងចលនានយោបាយដើម្បីកសាងកម្លាំង ដើម្បីត្រៀមកម្លាំង ដើម្បីបង្កើតអង្គការចាត់តាំងខាងនយោបាយខុសច្បាប់មួយ ប៉ុនប៉ងដើម្បីប្រមូលកម្លាំងប្រឆាំង
    រដ្ឋាភិបាល ផ្ដួលរំលំរដ្ឋាភិបាល ដែលជាអំពើខុសច្បាប់ ខុសគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ ដែលពួកគេបានទន្ទេញជាប់មាត់ ។
    វាពិតជាមានចលនាវិទ្ធង្សនាជាច្រើនដែលបង្ករឡើងដោយក្រុមសង្គមស៊ីវិល និង ក្រុមសហជីព ដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ដែលសូម្បីពួកគេដឹងច្បាស់ថា ការភ័យព្រួយខ្លាចសហភាពអឺរ៉ុបផ្ដាច់ពន្ធអនុគ្រោះEBAនិង GSP ថាប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ វាមិនមែនជាកាតព្វកិច្ចដែលពួកគេត្រូវដោះស្រាយនោះឡើយ ដោយហេតុថាកម្ពុជា មិនអាចយកអធិបតេយ្យភាពជាតិ ទៅដោះដូរជាមួយជំនួយក្តី ៕

  3. Anonymous says:

    WOW … I’m so exiting to listening to one of our older generation on RFA talking about sentenced some Cambodian nationalist in Cambodia during king SIHNOU. it is 100% exactly like what he say I’m also a witness at those day . as he talking about it my memory is coming back at that time I was young . I remembers that time Cambodia have what we call open field theater the first they play was presentation showing about prosecution some officers at TROR PEANG CRORLENG. YES it was the same name as he mentioning I saw all of that the sad one was CHOV BORY he was so brave be for they prosecute him he asked for a cigarette he smoked whit kind of smiling after they tie him blindfold to a post after six soldiers shoot him the last one was a commander cam whit a short gun finish at the last by his ear . after all every just about the same story as this day every thing order by a top dictator or a gangster. I’m felling so sad for this nation that I have no though KAPOUCHEA always tear . please changing to a true democracy that Cambodian never have it for century. GOD bless KAMPOUCHEA