អ្នក​ជំនាញ​ អ.ស.ប​ ៣​រូប​យល់​ស្រប​គ្នា​ថា រឿង​ក្តី​លោក កឹម សុខា ជា​រឿង​នយោបាយ និង​ប្រឡាក់ប្រឡូស​ដោយ​ភាព​មិន​ប្រក្រតី

ដោយ មួង ណារ៉េត
2020-01-17
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះជាតិ ក្នុង​ថ្ងៃ​សវនាការ នា​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី១៥ ខែ​មករា ឆ្នាំ​២០២០។

លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះជាតិ ក្នុង​ថ្ងៃ​សវនាការ នា​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី១៥ ខែ​មករា ឆ្នាំ​២០២០។

 RFA


ក្រុម​អ្នក​ជំនាញ​អង្គការ​សហប្រជាជាតិ​ថា ការ​ជំនុំ​ជម្រះ​លោក កឹម សុខា ជា​ករណី​នយោបាយ


អ្នក​ជំនាញ​អង្គការសហប្រជាជាតិ​បី​រូប ពី​បី​ស្ថាប័ន​ផ្សេងគ្នា យល់ស្រប​គ្នា​ថា​រឿង​ក្តី​លោក កឹម សុខា ជា​រឿង​នយោបាយ និង​ប្រឡាក់ប្រឡូស​ដោយ​ភាព​មិន​ប្រក្រតី តាំងពី​ដើមដំបូង រហូតដល់​ដំណាក់កាល​ជំនុំជម្រះ​ក្តី​នេះ។

នេះ​ជា​លើកទីមួយ​ហើយ ដែល​អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ ទទួលបន្ទុក​បី​ផ្នែក​ផ្សេងគ្នា ជឿជាក់​យ៉ាង​មុតមាំ ថា ការចោទប្រកាន់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា ពី​បទ​ក្បត់ជាតិ​នោះ គឺជា​រឿង​នយោបាយ មិនមែន​ជា​ការអនុវត្ត​ច្បាប់ និង​នីតិរដ្ឋ ទៅតាម​អ្វី​ដែល​ជា​ការ​អះអាង​ស៊ី​សង្វាក់​គ្នា ជាប្រចាំ​របស់​របប​លោក ហ៊ុន សែន នោះ​ឡើយ។

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍ ចេញ​ថ្ងៃ​ទី១៧ ខែ មករា ចេញ​ភ្លាមៗ​ក្រោយ​ការ​បិទ​បញ្ចប់​សវនាការ​ជំនុំជម្រះ​ក្តី​លោក កឹម សុខា វគ្គ​ដំបូង ដែល​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី១៥ និង ១៦ ខែ​មករា​នោះ អ្នក​ជំនាញ​អង្គការសហប្រជាជាតិ​ទាំងនេះ លើក​ឡើង​ថា ការ​ចោទប្រកាន់​លោក កឹម សុខា ពី​បទ​ក្បត់ជាតិ ឬ​សន្ទិដ្ឋភាព ឬ​ត្រូវរ៉ូវ​គ្នា​ជាមួយ​រដ្ឋ​បរទេស ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​សព្វថ្ងៃ​នេះ គឺ​បង្កើត​ឱ្យ​មាន​ករណី​រំលោភច្បាប់​កាន់តែ​រីក​រាលដាល រំលោភ​ទាំង​ច្បាប់​ជាតិ និង​ច្បាប់​អន្តរជាតិ ដែល​របប​លោក ហ៊ុន សែន ប្រើប្រាស់​នីតិវិធី​ច្បាប់​ទាំងនោះ មិន​ត្រឹមត្រូវ ក្នុង​ការ​ធ្វើទុក្ខបុកម្នេញ​មន្ត្រី និង​សកម្មជន​បក្ស​ប្រឆាំង និង​អ្នក​ដែល​ហ៊ាន​និយាយ​រិះគន់​រដ្ឋាភិបាល។

អ្នក​ជំនាញ​របស់​អង្គការសហប្រជាជាតិ​ទាំង​បី​រូប ដែល​រួមមាន អ្នករាយការណ៍​ពិសេស​ទទួលបន្ទុក​ផ្នែក​សិទ្ធិមនុស្ស​ប្រចាំ​នៅ​កម្ពុជា​អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នករាយការណ៍​ពិសេស ទទួលបន្ទុក​ផ្នែក​លើកស្ទួយ និង​ការពារ​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ លោក ដេវីត ខេ (David Kaye) និង លោក ឌីយ៉ាហ្គោ ហ្ការស៊ា-សៃយ៉ាន់ (Diego García-Sayán) អ្នករាយការណ៍​ពិសេស ទទួលបន្ទុក​ផ្នែក​ឯករាជ្យ ភាព​ចៅក្រម និង​មេធាវី បន្ថែម​ថា ដំណើរការ​តាំងតែ​ពី​ដើមដំបូង នៃ​ការ​ចាប់ និង​ឃុំខ្លួន​លោក កឹម សុខា គឺ​ជាប់​ប្រឡាក់ប្រឡូស​ទៅ​ដោយ​ភាព​មិន​ប្រក្រតី និង​ជា​សញ្ញាណ​បញ្ជាក់​យ៉ាង​ច្បាស់ អំពី​ការ​មិន​ខ្ចី​ខ្វល់​អំពី​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ និង​ជាតិ។

លោក កឹម សុខា ត្រូវ​បាន​លោក ហ៊ុន សែន ចេញ​បញ្ជា​ឱ្យ​ចាប់ខ្លួន​ទាំង​កម្រោល នៅ​គេហដ្ឋាន​របស់​លោក នៅ​ទីក្រុង​ភ្នំពេញ ដោយ​ចាប់​ទាំង​កណ្ដាល​អាធ្រាត្រ កាលពី​ដើមខែ កញ្ញា ឆ្នាំ​២០១៧។ នៅ​ពេល​នោះ លោក កឹម សុខា ជា​តំណាងរាស្ត្រ​ជាប់ឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មាន​​អភ័យឯកសិទ្ធិសភា។

ការ​ចាប់ខ្លួន​សមាជិក​សភា ដែល​មាន​អភ័យឯកសិទ្ធិ​ការពារ​បែបនេះ អ្នក​ជំនាញ​របស់​អង្គការ​សហប្រជាជាតិ​ទាំងនេះ ចាត់ទុកថា ជា​ការ​រំលោភ​នីតិវិធី​ច្បាប់ ដោយ​បំពាន​អភ័យឯកសិទ្ធិសភា​របស់​លោក កឹម សុខា។

ភ្លាមៗ​ក្រោយ​ការ​ចាប់ខ្លួន​លោក កឹម សុខា អាជ្ញាធរ​មាន​សមត្ថកិច្ច​បាន​ប្រញាប់ប្រញាល់​បញ្ជូន​ខ្លួន​លោក ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង ក្នុង​ខេត្ត​ត្បូងឃ្មុំ នៅ​ជាប់​ព្រំដែន​វៀតណាម ដែល​នៅ​ឆ្ងាយ​ពី​ក្រុងភ្នំពេញ​។ ពេល​កំពុង​ចាប់ខ្លួន និង​ឃុំខ្លួន​ដំបូងៗ​នោះ លោក កឹម សុខា ត្រូវ​បាន​គេ​បដិសេធ មិន​ឱ្យ​មាន​មេធាវី​ការពារ​ក្តី​លោក​នោះ​ឡើយ​។ អ្នក​ជំនាញ​ទាំងនេះ រក​ឃើញ​ទៀត​ថា នេះ​ក៏​ជា​ការ​បំពាន​សិទ្ធិ​ទទួល​បាន​ការ​ការពារ​ក្តី​ពី​មេធាវី​តំណាង​របស់​លោក កឹម សុខា នោះ​ដែរ ព្រោះ​គាត់​ត្រូវ​បាន​ចាប់ និង​ឃុំខ្លួន ដោយ​គ្មាន​មេធាវី​ការពារ​ក្តី​គាត់។

លោក កឹម សុខា ត្រូវ​បាន​ឃុំ​ខ្លួន​បណ្ដោះអាសន្ន នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង អស់​រយៈពេល​ជាង​មួយ​ឆ្នាំ (៥៣ សប្ដាហ៍​) ទើប​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​លោក ស ខេង បញ្ជា​ឱ្យ​យក​មក​ឃុំខ្លួន​បន្ត នៅ​ក្នុង​ផ្ទះ​លោក កឹម សុខា នៅ​ភ្នំពេញ។ ការ​បន្ត​ឃុំខ្លួន​ក្នុង​ផ្ទះ​នេះ បន្ត​អូស​បន្លាយ​ជាង​មួយ​ឆ្នាំ​ទៀត (១០ កញ្ញា ២០១៨ ដល់ ១០ វិច្ឆិកា ២០១៩) សរុប​ការ​ឃុំខ្លួន​បណ្ដោះអាសន្ន​នេះ មាន​រយៈពេល​ជាង​ពីរ​ឆ្នាំ។

តាម​គោលការណ៍​ច្បាប់​ការ​ឃុំខ្លួន​បណ្ដោះអាសន្ន​មុន​សវនាការ​លើ​អង្គសេចក្ដី​ក្នុង​ករណី​ចោទប្រកាន់​ពី​បទ​ឧក្រិដ្ឋ គឺ​មិន​អាច​លើស​ពី​រយៈពេល ១៨​ខែ​បាន​ឡើយ​។ ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​កម្ពុជា​មាត្រា ២០៨ ចែងថា ចៅក្រម​ស៊ើបសួរ​អាច​ពន្យារ​ការ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​ម្ដង​បាន ៦​ខែ និង​អាច​សម្រេច​ពន្យារ​ការ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​នេះ​បាន​តែ​ពីរ​ដង​ប៉ុណ្ណោះ ដោយ​មិន​ត្រូវ​លើស​ពី ១៨​ខែ​នោះ​ឡើយ។

មន្ត្រី​អង្គការសហប្រជាជាតិ​ទាំងនេះ ចាត់​ទុក​ការ​ឃុំខ្លួន​បែបនេះ គឺ​ការរំលោភ​នីតិវិធី​ច្បាប់​កម្ពុជា ដែល​មិន​អនុញ្ញាត​ឱ្យ​ឃុំខ្លួន​ជន​ត្រូវ​ចោទ លើស​ពី​រយៈពេល​កំណត់​ដោយ​ច្បាប់​នោះ​ឡើយ។

ឥឡូវ លោក កឹម សុខា ត្រូវ​បាន​តុលាការ​បញ្ជូន​ខ្លួន​ទៅ​ជំនុំជម្រះ​។ ប៉ុន្តែ ការ​ជំនុំជម្រះ​ក្តី​នេះ ត្រូវ​បាន​រឹតត្បិត​យ៉ាង​ខ្លាំង ដោយ​មិន​ឱ្យ​សាធារណជន​ទូទៅ ជាពិសេស​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​ស្ថាប័ន​ផ្សព្វផ្សាយ​ព័ត៌មាន ចូល​ទៅ​ក្នុង​បន្ទប់​សវនាការ ដើម្បី​ស្ដាប់ និង​តាមដាន​ការ​កាត់​ក្តី​នេះ​ឡើយ លើកលែងតែ​មន្ត្រី​ទូត​ប៉ុន្មាន​នាក់ ដែល​តុលាការ​អនុញ្ញាត​។ មិនតែប៉ុណ្ណោះ ទាំង​មេធាវី​ការពារ​ក្តី​របប​លោក ហ៊ុន សែន ទាំង​លោក ហ៊ុន សែន និង​មន្ត្រី​ជាន់ខ្ពស់​របប​នេះ ជា​ច្រើន​រូប​ផ្សេងទៀត តែងតែ​ថ្លែង​សារ​ជា​សាធារណៈ អំពី​ការ​សន្មត​ថា លោក កឹម សុខា ជា​អ្នក​មានទោស​ជាមុន​រួចទៅ​ហើយ ទោះ​លោក កឹម សុខា មិនទាន់​ត្រូវ​បាន​តុលាការ​សម្រេច​ក្តី ថា​យ៉ាងម៉េច​នៅឡើយ​។ ប្រការ​នេះ អ្នក​ជំនាញ​អង្គការសហប្រជាជាតិ​ទាំងនេះ ថា​ធ្វើ​ឱ្យ​ដំណើរ​ការ​រក​យុតិ្តធម៌ តាម​ផ្លូវ​តុលាការ​នេះ រង​ភាព​សៅហ្មង និង​មន្ទិល​ផង​ដែរ។

ជុំវិញ​ការ​មិន​អនុញ្ញាត ឱ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ ចូល​ទៅ​ក្នុង​បន្ទប់​សវនាការ ដើម្បី​ផ្សាយ​ដំណើរការ​ក្តី​លោក កឹម សុខា​នេះ អង្គការ​សង្គម​ស៊ីវិល​ជាង ៨០ (៨២ អង្គការ​) កាលពី​ថ្ងៃ​ទី ១៦ ខែ មករា បាន​អំពាវនាវ​ឱ្យ​តុលាការ ធ្វើ​យ៉ាងណា​រក​លទ្ធភាព បើកទូលាយ​ឱ្យ​មានការ​ផ្សព្វផ្សាយ អំពី​ដំណើរការ​ក្តី​លោក កឹម សុខា ដើម្បី​ឱ្យ​សាធារណជន​ទូទៅ បាន​ដឹង ដោយ​អនុញ្ញាត​ឱ្យ​អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ បាន​ចូលរួម​តាមដាន​ដោយ​ផ្ទាល់ ក្នុង​សវនាការ​នេះ។

មន្ត្រី​ឃ្លាំមើល​សិទ្ធិ​មនុស្សជាតិ យល់ថា​នេះ​គឺជា​ពេលវេលា​មួយ​បញ្ជាក់​កាន់តែ​ច្បាស់ អំពី​ការរំលោភ​សិទ្ធិមនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ ដែល​កម្ពុជា​ត្រូវតែ​ពិចារណា​ឡើងវិញ​។ នាយករង​ផ្នែក​ឃ្លាំមើល និង​ការពារ​សិទ្ធិមនុស្ស នៃ​អង្គការ​លីកាដូ លោក អំ សំអាត លើក​ថា មន្ត្រី​ជំនាញ​អង្គការ​សហប្រជាជាតិ ច្បាស់​ជា​បាន​ស្រាវជ្រាវ និង​សិក្សា​ល្អិតល្អន់​ណាស់ មុននឹង​ហ៊ាន​ចេញ​សេចក្តី​ថ្លែងការណ៍​ចំៗ ចំពោះ​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា​នេះ​។ លោក យល់​ឃើញ​ថា បើ​ទោះ​បី​ករណី​លោក កឹម សុខា​នេះ រង​ការរិះគន់​ជុំ​ទិស ថា មាន​ភាព​មិន​ក្រ​ត្រី និង​រំលោភ​នីតិវិធី​យ៉ាង​ណា​ក្តី ក៏​លោក​យល់ថា បើ​រដ្ឋាភិបាល​បើកចំហ​ឱ្យ​មាន​តម្លាភាព ក្នុង​រឿង​ក្តី​លោក កឹម សុខា នៅ​ពេល​នេះ ក៏​គ្រាន់បើ​ជាង​មិន​ធ្វើ​អ្វី​សោះ​នោះ​ដែរ ហើយ​ទុក​ឱ្យ​សាធារណមតិ​ទូទៅ​ជា​អ្នក​សម្រេច​តាម​ហ្នឹង៖ «ខ្ញុំ​គិត​ថា (​បើ​ធ្វើ​ដូច្នេះ​បាន​គឺជា​ការ​បង្ហាញ​តម្លាភាព​មួយ​ល្អ​ប្រសើរ​មួយ​គ្រាន់បើ​ជាង​នេះ ព្រោះ​សវនាការ​នេះ​បើ​តាម​ការ​គ្រោង​រយៈពេល​បី​ខែ​។ ដូច្នេះ​ការវិនិច្ឆ័យ​យ៉ាងណា គឺ​វា​ទៅតាម​ការពិត»។ចំណែក​ឯ​សហរដ្ឋអាមេរិក​ឯណោះ ដែល​មាន​មន្ត្រី​ទូត​របស់​ខ្លួន បាន​ចូល​ទៅ​តាមដាន​សវនាការ​ដោយ​ផ្ទាល់ ក្នុង​បន្ទប់​សវនាការ ក៏​មិន​ពេញចិត្ត នឹង​ការ​មិន​អនុញ្ញាត​ឱ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ ចូលរួម​តាមដាន​ស្ដាប់​ដំណើរការ​ក្តី​នេះ​នោះ​ដែរ​។ អ្នកនាំពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា អ្នកស្រី អេមីលី ហ្ស៊ីប៊ើក (Emily Zeeberg) តាម​សម្ដី​ដកស្រង់​ក្នុង​សារព័ត៌មាន VOD បាន​ស្នើ​ឱ្យ​របប​ក្រុងភ្នំពេញ ពិចារណា​បញ្ហា​នេះ​ឡើងវិញ​។ អ្នកស្រី អេមីលី រម្លឹក​ថា សេរីភាព​ក្នុង​ការ​បញ្ចេញមតិ និង​សេរីភាព​សារព័ត៌មាន និង​សេរីភាព​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ការ​ចូលរួម​សកម្ម​ក្នុង​កិច្ចការ​សង្គម រួមទាំង​ការ​មិន​ធ្វើទុក្ខបុកម្នេញ​លើ​សំឡេង​ប្រឆាំង​ផង គឺជា​ធាតុ​ផ្សំ​ដែល​មិន​អាច​ខ្វះ​បាន ក្នុង​ដំណើរការ​ប្រជាធិបតេយ្យ នៃ​ប្រទេស​ប្រកាន់​ប្រជាធិបតេយ្យ​ណា​ក៏​ដោយ។

ទោះជា​យ៉ាង​នេះ​ក្តី មន្ត្រី​របប​ក្រុងភ្នំពេញ មិន​ឆ្លើយតប​ចំៗ ទៅ​នឹង​សេចក្តី​ថ្លែងការណ៍​របស់​មន្ត្រី​ជំនាញ​របស់​អង្គការសហប្រជាជាតិ​ទាំងនេះ​នោះ​ទេ។ ប៉ុន្តែ លោក​នៅតែ​អះអាង​ថា តុលាការ​កម្ពុជា មាន​ឯករាជ្យ​គ្រប់គ្រាន់ ក្នុង​ការ​កាត់​ក្តី​សំណុំរឿង​លោក កឹម សុខា​នេះ​។

អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន អះអាង​ថា បើ​ចង់​ដឹង​ថា នីតិវិធី​តុលាការ ត្រឹមត្រូវ ឬ​មិន​ត្រឹមត្រូវ គឺ​មានតែ​អ្នកឯកទេស​ច្បាប់​ប៉ុណ្ណោះ ដែល​អាច​ពន្យល់​បាន​។ គ្មាន​ស្ថាប័ន ឬ​បុគ្គល​ដទៃ​ណា អាច​ជ្រៀតជ្រែក​កិច្ចការ​តុលាការ​នេះ​បានទេ៖ «ចំពោះ​ទិដ្ឋភាព​ច្បាប់ និង​ដំណើរការ​នីតិវិធី​ច្បាប់​នៃ​សំណុំរឿង​ហ្នឹង គឺ​មានតែ​មេធាវី​ទេ ដែល​អាច​ដឹង​ច្បាប់ និង​ធ្វើការ​ពន្យល់​បាន​។ ប៉ុន្តែ កា​រិះគន់ ការ​​តិទៀន​ពី​ភាគី​ណាក៏ដោយ រួម​ទាំង​អ្នកគាំទ្រ​លោក កឹម សុខា និង​អតីត​បក្ស​ប្រឆាំង នឹង​មិន​មាន​ឥទ្ធិពល​ទៅលើ​ការសម្រេច​របស់​តុលាការ ដែល​ជា​ស្ថាប័ន​ឯករាជ្យ​នោះ​ទេ»។

ជា​ចុងក្រោយ​អ្នក​ជំនាញ​អង្គការសហប្រជាជាតិ​ទាំងនេះ បាន​ស្នើ​ឱ្យ​អាជ្ញាធរ​របប​ក្រុងភ្នំពេញ ត្រូវតែ​ធ្វើ​យ៉ាងណា ធានា​រក​យុត្តិធម៌​ជូន​លោក កឹម សុខា និង​ត្រូវ​ធ្វើ​ជាបន្ទាន់ ដោយ​ដក​បម្រាម​ទាំងអស់ ដែល​រឹតត្បិត​លោក កឹម សុខា និង​ត្រូវ​ផ្ដល់​នីតិសម្បទា និង​សិទ្ធិ​នយោបាយ​ពេញលេញ​វិញ ជូន​លោក កឹម សុខា ព្រមទាំង​សងជំងឺចិត្ត​ដល់​លោក កឹម សុខា ដើម្បី​ជួសជុល​ការ​ខូចខាត ពី​ការ​រំលោភបំពាន​មក​លើ​រូប​លោក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

4 Responses to "អ្នក​ជំនាញ​ អ.ស.ប​ ៣​រូប​យល់​ស្រប​គ្នា​ថា រឿង​ក្តី​លោក កឹម សុខា ជា​រឿង​នយោបាយ និង​ប្រឡាក់ប្រឡូស​ដោយ​ភាព​មិន​ប្រក្រតី"

  1. Anonymous says:

    WELL…. if this is the great leader of KAPOUCHEA think international community is that bad please stop using $$$$$$$$$$$ your fancy care, watch, any thing made from wester nation. I gest only HUN SEN is the only GOD whit one sigh can control the world . please come up and showing us your true color .

  2. so socheath says:

    ក្រុមភេរវកម្ម ដែលច្បាប់មិនត្រូវអត់អោន
    *******
    ការលើកឡើងការគំរាមកំហែងពីការព្យួរការអនុគ្រោះពន្ធ EBA និងការអនុគ្រោះពន្ធនាំទំនិញទៅកាន់
    សហរដ្ឋអាមេរិក GSP ត្រូវបានអាក្បត់ជាតិសមរង្ស៊ី និងពួក ដែលតាំងខ្លួនឯងថាជាអ្នកវិភាគសេដ្ឋកិច្ចក្នុងប្រទេស និយាយដោយពាក្យដដែលៗ ថាអាចនឹងប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចកម្ពុជា ។
    ពួកគេថាសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបបានកំណត់លក្ខខណ្ឌឲ្យកម្ពុជាកែសម្រួលនិងស្រោចស្រង់
    លទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនិងសិទ្ធិនយោបាយ រួមទាំងស្វែងរកដំណោះស្រាយជាមួយគណបក្សប្រឆាំងដើម្បីអាចរក្សាការអនុគ្រោះពន្ធ EBA និង GSP ( sic ) មិនដូច្នេះទេ វិស័យពីរនេះក្នុងចំណោមឆ្អឹងខ្នងសេដ្ឋកិច្ចជាតិខ្មែរនឹងទទួលរងការគំរាមកំហែង ហើយដែលកន្លងទៅប៉ុន្មានថ្ងៃនេះសមរង្ស៊ី ថាបើមានការព្យូ EBA លោកនឹងបំផុសឲ្យកម្មករងើបតវ៉ាប្រឆាំងនឹងលោក ហ៊ុន សែន។
    ដោយឡែកពួកអ្នកដែលតាំងខ្លួនឯងថាជាអ្នកវិភាគសេដ្ឋកិច្ចក្នុងប្រទេស នៅបាននិយាយដូចដឹងច្បាស់ទៀតថាវិស័យទេសចរណ៍បានធ្លាក់ចុះប្រមាណជា១២ភាគរយ ដំណាលគ្នានិងកម្ពុជាកំពុងស្ថិតក្រោមការគំរាមកំហែងនៃការព្យួរឋានៈអនុគ្រោះពន្ធនាំទំនិញទៅកាន់ទ្វីបអឺរ៉ុប គឺ«អ្វីៗទាំងអស់លើកលែងតែអាវុធ‍» ឬ EBA និងការអនុគ្រោះពន្ធនាំទំនិញទៅកាន់សហរដ្ឋអាមេរិក GSP ។ ពួកនេះតែងនិយាយថាការបាត់បង់ EBA អាចនឹងធ្វើឲ្យកម្ពុជាបាត់បង់ជន្ទល់សេដ្ឋកិច្ចប្រមាណជា៦០០ លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ដែលជាការទន្ទេញចេញនូវពាក្យដដែលៗ បើទោះបីពួកនេះដឹងថា រដ្ឋាភិបាលកម្ពូជា នឹងមិនយកអធិបតេយ្យភាពរបស់ខ្លួនដើម្បីចុះញ៉មនឹងការដាក់សម្ពាធនោះទេ។ ដូចនេះ លក្ខខណ្ឌតាមរយះការដាក់សម្ពាធលើកម្ពុជាខាងផ្នែកនយោបាយ ដោយបំពានលើអធិបតេយ្យជាតិកម្ពុជាពីសហគមន៍សហភាពអឺរ៉ុប មិនទទួលបានផ្លែផ្កាទេ។
    កម្ពុជាជារដ្ឋអធិបតេយ្យ ដែលមិនអនុញ្ញាត ឲ្យប្រទេសណាមួយមករំលោភបំពានបាន។
    កម្ពុជាពិតជាត្រូវការរស់ ដោយស្មើសិទ្ធិ ស្មើមុខមាត់ ក្នុងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយ
    ប្រទេសទាំងអស់ក្នុងលោកលើគ្រប់វិស័យ ដោយផ្តល់ផលប្រយោជន៍ដោយស្មើភាពចំពោះគ្នា
    ទៅវិញទៅមក ។
    ជានិច្ចកាលជនក្បត់ជាតិសមរង្ស៊ី ពួកក្រុមដែលតាំងខ្លួនឯងថាជាអ្នកវិភាគសេដ្ឋកិច្ចក្នុងប្រទេស កម្ពុជា ក្រុមសង្គមស៊ីវិល ដែលស្ថិតនៅក្នុងអង្គការសិទ្ធិមនុស្ស អង្គការសិទ្ធិលំនៅដ្ឋាន សមាគមនិងក្រុមសហជីពដែលមាននិន្នការប្រឆាំងរដ្ឋាភិបាល ពួកគេតែងលើកឡើងពីសិទ្ធិសេរីភាព ពីសិទ្ធិមនុស្ស ពីប្រជាធិបតេយ្យមកធ្វើជាត្រីវិស័យក្នុងការនាំមុខ ដើម្បីប្រឆាំងអំណាចរដ្ឋ ដែលជាដែនសមត្ថកិច្ចការពារផលប្រយោជន៍ កាពារសិទ្ធិសេរីភាព ការពារសិទ្ធិមនុស្ស និងការពារប្រជាធិបតេយ្យរបស់ប្រជាពលរដ្ឋ បើទោះបីពួកគេដឹងយ៉ាងច្បាស់ថា លំហរនៃសិទ្ធិសេរីភាព សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ នៅកម្ពុជា គឺមានយ៉ាងពេញបរិបូរណ៍ នឹងកំពុងដំណើរការជានិរន្តក្តី ។
    ប្រជាពលរដ្ឋដែលស្រឡាញ់សុខសន្តិភាព បានមើលឃើញយ៉ាងច្បាស់ពីទង្វើក្បត់ជាតិរបស់សមរង្ស៊ី ក្នុងការដើរសុំអន្តរាគមន៍ឲ្យសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកដកការអនុគ្រោះពន្ធ EBA និង GSPពីកម្ពុជា នឹង សកម្មភាពបែបប្រតិកិរិយារបស់ក្រុមសង្គមស៊ីវិល និង ក្រុមសហជីព ដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ទាំងនេះរួចមក ពួកគាត់បានចាត់ទុកក្រុមនេះ ថាគឺជាក្រុមភេរវកម្ម ដែលច្បាប់មិនត្រូវអត់អោន ។
    ជាមួយសកម្មភាពក្រុមសង្គមស៊ីវិល និង ក្រុមសហជីព ដែលពួកប្រតិកិរិយាទាំងអស់នេះបានធ្វើកន្លងមក វាមិនខុសអីពីការធ្វើសកម្មភាពចូលរួមយ៉ាងសកម្មក្នុងចលនានយោបាយដើម្បីកសាងកម្លាំង ដើម្បីត្រៀមកម្លាំង ដើម្បីបង្កើតអង្គការចាត់តាំងខាងនយោបាយខុសច្បាប់មួយ ប៉ុនប៉ងដើម្បីប្រមូលកម្លាំងប្រឆាំង
    រដ្ឋាភិបាល ផ្ដួលរំលំរដ្ឋាភិបាល ដែលជាអំពើខុសច្បាប់ ខុសគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ ដែលពួកគេបានទន្ទេញជាប់មាត់ ។
    វាពិតជាមានចលនាវិទ្ធង្សនាជាច្រើនដែលបង្ករឡើងដោយក្រុមសង្គមស៊ីវិល និង ក្រុមសហជីព ដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ដែលសូម្បីពួកគេដឹងច្បាស់ថា ការភ័យព្រួយខ្លាចសហភាពអឺរ៉ុបផ្ដាច់ពន្ធអនុគ្រោះEBAនិង GSP ថាប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ វាមិនមែនជាកាតព្វកិច្ចដែលពួកគេត្រូវដោះស្រាយនោះឡើយ ដោយហេតុថាកម្ពុជា មិនអាចយកអធិបតេយ្យភាពជាតិ ទៅដោះដូរជាមួយជំនួយក្តី ៕

  3. mike says:

    Cambodia is the dirty place for mafia groups and not serve khmer people ‘ . This tiny country do business only their mafia benefit ‘. What kind of trade?? import 5 billion from veitname’ and 5 billion from china’ and export 300 million to veitname’ 300 million to china ‘ haha ‘ I’m not sure but this the government told people’ i wonder how much Tax go to government?? and i wonder how can we import too much?? because we have only 16 million ” i’m not the trad or business people but just wonder ‘ and so so cheat can explain to people’

  4. so socheath says:

    ចម្រៀងបទ : ស្អែកសន្យា !
    I- ស្អែកហើយស្អែកទៀត ស្អែកមិនចេះចប់ ស្អែកបោកយកទ្រព្យ ចែកចាយគ្នាស៊ី
    ស្អែកយប់ស្អែកព្រឹកស្អែកចាលពន្លឺ សម្លេងបន្លឺថាចាំស្អែកទៀត ។
    II-រង់ចាំថ្ងៃស្អែក ៗមិនចេះចប់ ស្អែកជាពាក្យគាប់ ប្រើពេលមុសារ
    ស្អែកចាំៗចាំស្អែក ពាក្យមិនបែកគ្នា យើងនឹងជួបគ្នាវេលាថ្ងៃស្អែក ។
    R- ឈប់បោកប្រាសទៅសមរង្ស៊ីអើយ ស្អែកមិនឈប់ឡើយ ស្អែកមានគ្រប់គ្រា
    ស្អែកអួតវិលវិញចេះថាគ្រប់គ្នា ស្អែកជាវេលា ព្រោះមានថ្ងៃស្អែក ។
    III-ឈប់បោកប្រាសទៅ កុំនៅស្រែកស្អែក ស្អែកមិនចម្លែក មានតគ្រប់គ្រា
    បោកយកលុយចាយប្រើស្អែកសន្យា មិនស្មើឆ្កែឆ្មា ឈប់សន្យាទៅ ៕

    ចម្រៀងបទ: កុហក !
    ***
    l-កុហកៗ កុហករកគ្មាន បោកប្រាសបំពាន គឺសមរង្ស៊ី
    កុហកបោកប្រាស អត់មានពេលល្ហែ បោកស៊ីដាក់ខែ ប្រើពាក្យកុហក ។
    ll- កុហក ឆ្ងាញ់ណាស់កុហក បោកប្រាសវីវក់ ប្រើសន្យា
    សន្យាខ្យល់ខ្ចប់ បោកយកលាភា បោកប្រាសគ្រប់គ្នា អ្នកជឿកុហក ។
    R-ឆ្ងាញ់ណាស់ បោកប្រាស ប្រើពាក្យកុហក ភូតភរវីវក់ បោកប្រាសយកស៊ី
    លុយព្រះអាទឹត្យ ទូរទស្សន៍មាត់ឆ្កែ បាត់សូន្យទទេ ប្រាកដកុហក ។
    lll- កុហក ជឿពាក្យកុហក ច្បាស់ជាជួបទុក្ខ មិនសុខសាន្តទេ ជឿសមរង្ស៊ី
    ហាក់ដូចជឿឆ្កែ អត់បានការទេ ត្បឹតវាកុហក៕