ការ​កាត់​ទោស​លោក​ កឹម​ សុខា​៖​ ក្រសួង​ការ​បរទេស​កម្ពុជា​ ច្រា​ន​ចោល​សេចក្តី​ថ្លែង​ការណ៍​របស់​អ្ន​ក​រាយ​ការណ៍​ពិសេស​៣​រូប​

ដោយ៖ វ៉ា សំណព្វ
18/01/2020 – 08:55
RFI

លោក​ កឹម សុខា ចូលរួមសវនាការព្រឹកថ្ងៃ​ពុធ ទី​១៦ ​មករា ​ឆ្នាំ ​២០២០​​។​
លោក​ កឹម សុខា ចូលរួមសវនាការព្រឹកថ្ងៃ​ពុធ ទី​១៦ ​មករា ​ឆ្នាំ ​២០២០​​។​ fb

ក្រសួង​ការបរទេស​កម្ពុជា ​រួម​ជា​មួយ​ស្ថាន​បេសកម្ម​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​ការិយាល័យ​អង្គការ​សហ​ប្រជា​ជាតិ ​បានចេ​ញ​សេ​ចក្តី​ប្រកាស​ព័ត៌មាន​ច្រាន​ចោល​ព្រមៗ​គ្នា ​កាល​ពី​ថ្ងៃទី ​១៧ ​មករា ​គឺ​បន្ទាប់​ពី​អ្នករា​យការណ៍ពិ​សេស​របស់​អង្គការ​សហប្រជាជាតិ​ចំនួន​៣​រូប ​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ថា ​សវនាការ​កាត់​ទោស​លើ​លោក ​កឹម សុខា ​គឺ​ជា​រឿង​នយោបាយ​។ ​ប៉ុន្តែ​សម្រាប់​ក្រសួង​ការបរទេស​កម្ពុជា ​សេចក្តី​ថ្លែង​ការណ៍​របស់​អ្នក​រាយការណ៍​ពិ​សេស​ទាំង​៣​រូប ​គឺ​ធ្វើ​ឡើង​ក្រោម​ហេតុ​ផល​នយោបាយ ​និង​មាន​បំណង​បំភ័ន្ត​សាធារណជន ​អំពី​ដំណើរ​ការសវនាការ​លើ​ជន​ជាប់​ចោទ ​លោក ​កឹម ​សុខា ​ទៅ​វិញ​ទេ​។

គួរ​ជំរាប​ជូន​ថា ​ប្រតិកម្ម​របស់​ក្រសួង​ការបរទេស​កម្ពុជា ​និង​ស្ថាន​បេសកម្ម​អចិន្ត្រៃយ៍​កម្ពុជា ​ប្រចាំ​ការិយាល័យ​អង្គការ​សហប្រជា​ជាតិ​នេះ ​បាន​ធ្វើ​ឡើង​ក្រោយ​ពី​លោកស្រី ​រ៉ូណាស្មីត ​អ្នក​រាយ​ការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ​រួម​ជា​មួយ​អ្នក​រាយការណ៍​ពិសេស​ចំនួន​២​រូប​ទៀត​ គឺ​លោក​ ដេវីត ខេ ​(Davi​d​ Kaye​) ​អ្នក​រាយការណ៍​ពិសេស ​ទទួល​បន្ទុ​ក​ផ្នែក​លើក​ស្ទួយ​និង​ការពារ​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ ​និង ​លោក ​ឌីយ៉ាហ្គោ ​ហ្ការស៊ា​-​សៃយ៉ាន់​ (​Diego ​García ​Sayán​) ​អ្នក​រាយការណ៍​​ពិសេស​ទទួល​បន្ទុក​​ផ្នែក​​ឯករាជ្យ​ភាព​​ចៅ​ក្រម​និង​​មេធាវី ​បាន​ចាត់​ទុក​ថា ​សវនាការ​កាត់​ទោស​លោក ​កឹម​ សុខា ​ដែល​រៀបចំ​ឡើង​ដោយ​តុលាការ​កម្ពុជា ​កាល​ពី​ដើ​ម​សប្តាហ៍នេះ​ គឺ​ធ្វើ​ឡើង​ពោពេញ​ដោយ​ការ​ប្រឡូក​ប្រឡាក់​ទៅ​ដោយ​រឿង​នយោបាយ​។ ​រឿង​នយោបាយ​ គឺ​រាប់​ចាប់​តាំង​ពី​ការ​ចាប់​ខ្លួន ​និង​ការ​ឃុំ​ខ្លួន​លោក ​កឹម ​សុខា ​ជា​ដើម​។ ​បើ​តាម​សេចក្តី​ថ្លែង​ការណ៍ ​ភាព​ប្រឡាក់​ប្រឡូក​នេះ ​គឺ​ជា​សញ្ញាណ​បញ្ជាក់​យ៉ាង​ច្បាស់ ​អំពី​ការ​មិន​ខ្វល់​ខ្វាយ​របស់​កម្ពុជា ​ស្តីពី​ច្បាប់​សិទ្ធិ​មនុស្ស​ជាតិ ​និង​អន្តរជាតិ​ឡើយ​។​ បន្ថែ​ម​លើសេ​ច​ក្តី​ថ្លែង​ការណ៍​នេះ ​លោកស្រី ​រ៉ូណាស្មីត ​បាន​អំពាវ​នាវ​ម្តង​ទៀត ​ឲ្យ​កម្ពុជា​ដក​ចេញ​ជា​បន្ទាន់​នូវ​លក្ខខណ្ឌ​ធានា​នៅ​ក្រៅ​ឃុំដែ​លមា​នកា​ររិត​ត្បិត ​ផ្តល់សិ​ទ្ធិ​នយោបាយ​ដល់​លោក ​កឹម ​សុខា ​និង​ធានា​សិទ្ធិ​របស់​លោក​ក្នុង​ការ​ទទួលបា​នសំ​ណង​ និង​ជួស​ជុល​ការ​ខូច​ខាត​ផ្សេងៗ​ទៀត​។​

ប៉ុន្តែ​ទោះជា​យ៉ាង​នេះ​ក្តី ​តាម​រយៈសេចក្តី​ប្រកាស​ព័ត៌មាន​កម្រាស់​ពីរ​ទំព័រ​ ក្រសួង​ការ​បរទេស​កម្ពុជា ​និង​ស្ថាន​បេសកម្ម​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​ការិយាល័យ​អង្គការ​សហប្រជា​ជាតិ ​បាន​សំដែង​ការ​សោក​ស្តាយ​ចំពោះ​សេចក្តី​ថ្លែង​ការណ៍រ​បស់​អ្នក​រាយការណ៍​ពិសេស​ទាំង​៣រូប​ និង​បាន​ចាត់ទុ​កថា​ សេចក្តី​ថ្លែង​ការណ៍​នេះ ​ធ្វើ​ឡើង​មិន​ស្រប​តាម​វិជ្ជាជីវៈរបស់​អ្នក​ជំនាញខា​ងលើនេះ​ឡើយ​។ ​ពួកគេ​មិន​មែន​ជា​មន្ត្រី​អង្គកា​រសហប្រជាជាតិ ​និង​គ្រាន់​តែបំ​ពេញ​ការងារ​ក្នុង​ឋានៈផ្ទាល់​ខ្លួន ​ប៉ុន្តែ​បាន​តាំង​ខ្លួន​ជា​ចៅ​ក្រម​នៅក្នុង​កិច្ចការ​តុលាការ ​និង​ផ្ទៃ​ក្នុ​ង​របស់​រដ្ឋ​អធិបតេយ្យមួ​យ​។ ​នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌​មាន​។ ​បន្ថែម​លើ​នេះ ​ស្ថាប័ន​ជាន់​ខ្ពស់​របស់​កម្ពុជា​ទាំង​ពីរ​ខាង​លើ ​ក៏​បាន​ឆ្លៀត​រំលឹក​ដល់​អ្នក​ជំនាញ​ទាំង​៣រូ​ប​ឡើង​វិ​ញ​ថា ​នៅប្រទេស​កម្ពុជា ​និង​ក៏​ដូច​សង្គ​មប្រជាធិបតេយ្យដ៏​ទៃ​ទៀត​ដែរ ​បុគ្គល​ដែល​បំពាន​ច្បាប់​ត្រូវ​តែរ​ងកា​រ​ចោទ​ប្រកាន់ ​និង​កាត់​ទោស ​ដោយ​ឈរ​លើ​មូលដ្ឋាន​នៃ​បទ​ល្មើស​ដែល​បាន​ប្រព្រឹត្ត ​និង​មិន​ផ្អែក​លើ​ឋានៈ​នយោបាយ​របស់​បុគ្គ​លណា​មួយ​នោះឡើ​យ។​ ប្រតិកម្ម​របស់​ក្រសួងកា​រ​បរទេ​សកម្ពុជា ​និង​ស្ថាន​បេសកម្ម​អចិន្ត្រៃយ៍​កម្ពុជា ​ប្រចាំ​ការិយាល័​យ​អង្គការ​សហ​ប្រជាជាតិ ​នៅទី​ក្រុ​ងសឺណែវ ​គឺបាន​ធ្លាក់​មក​ព្រមៗ​គ្នា​ កាល​ពី​ល្ងាច​ថ្ងៃទី ​១៧ ​មករា ​ពោល​គឺ​នៅប៉ុន្មាន​ម៉ោង​ក្រោយ​ពី​សេចក្តី​ថ្លែង​ការណ៍រ​បស់​អ្នក​រាយការណ៍​ពិសេសទាំ​ង​៣រូ​ប។​

គួរ​ជំរា​បជូន​ដែរ​ថា ​សំណុំរឿ​ងរបស់​ លោក​ កឹម សុខា ​អតី​ត​ប្រធាន​គណបក្ស​ប្រឆាំង​ ត្រូវ​បាន​តុលាការ​សាលាដំបូង​រាជ​ធានី​ភ្នំពេញ ​លើក​យក​មក​បើក​សវនាការ​កាត់​ទោស​កាល​ពី​ថ្ងៃទី ​១៥ ​មករា ​ដោយ​មាន​ការ​ចូលរួម​ដោយ​ផ្ទាល់​ពី​លោក ​កឹម ​សុខា ផ​ង​។ ​ប៉ុន្តែ​មហាជន​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​រួម​តា​មដាន​នោះទេ​ លើក​លែង​តែ​មន្ត្រី​ស្ថាន​ទូត​បរទេស ​និង​អ្នក​ឃ្លាំ​មើល​ប្រមាណ​ជា​ង​៣០​នាក់​។ ​សវនាការ​កាត់​ទោស​លោក ​កឹម ​សុខា នឹ​ងប​ន្ត​ធ្វើ​នៅ​ថ្ងៃទី ​២២ ​មករា ​សប្តាហ៍​ក្រោយ​ទៀត ​ប៉ុន្តែ​ជា​សវនាការ​ដែល​គេ​មើល​ឃើញ​ថា ​កំពុង​មាន​ភាព​ចម្រូង​ចម្រាស់​ខ្លាំង​៕​

What Next?

Recent Articles

7 Responses to "ការ​កាត់​ទោស​លោក​ កឹម​ សុខា​៖​ ក្រសួង​ការ​បរទេស​កម្ពុជា​ ច្រា​ន​ចោល​សេចក្តី​ថ្លែង​ការណ៍​របស់​អ្ន​ក​រាយ​ការណ៍​ពិសេស​៣​រូប​"

  1. ពុទ្ធោ! ពុទោ្ធ! says:

    យើងជាខ្មែរទូទាំងប្រទេសសូមគាំទ្រនៅអ្វីដែលអ្នករាយការណ៌ពិសេសទាំងបីនាក់បានលើកឡើងពីការកាត់ទោសលោក កឹម សុខាដែលរបបក្រុងភ្នំពេញកំពុងបានធ្វើ។របបនេះមហាជនខ្មែរមិនអាចជឿរទុក្ខចិត្តបានទេ។

  2. Anonymous says:

    YES.. I knew since the start it is the same word said some thing going up it have to come down. I just want to tell HUN SEN that your game is a shame game it is so embarrassing among human kind . in this case we Cambodian can see how bad HUN SEN was. one case we caught red hand how about the other cases . I knew there are so many criminal cases that not coming up and some Cambodian did not know in the past. as I’m a Cambodian born I do not want to give information about HUN SEN mistaken that make the country to a bloody situation . I just want HUN SEN and his leadership willing to make peace among all Cambodian and start it fresh again. give up what was your bad intention from the pressure of the other nation washing your hand and come back to your blood nation start all over again. please be understand what I’m talking about…. Mr SAM RANSY already talking about this in media I do not want to repeat it. at last please do some thing good for your own blood nation while you are here . I knew we are old we can not say how long we can stay alive only GOD can tell. give up it not going to work as what you though . GOD bless Cambodia and it’s people

  3. Anonymous says:

    This regime and the court of this regime are the same’don’t ever think about justice’ they only prevent their mafia groups and listen to Youn-hanoi only’. Look at the khmer rough court’ the queen and hun-sen, heng sam rin’ and other ‘witness in pol-pot regime and knew about story killing but they scaring to tell the truth because effected their veitcong boss (hanoi-china) so how can khmer get justice??? Talking about BETRAY ‘ haha’ This regime giving Tral island to Youn -hanoi and let Youn-hanoi came in not betray the country’ but Mr So kha din’t have anything to make criminal ‘ how can he become a betray man??? Why burst in his house in middle of the night without warren from court??? what kind of constitution in this country???? Who ever order to jail mr sokha are the criminals’ .GOD bless all good people’

  4. so socheath says:

    ក្រុមភេរវកម្ម ដែលច្បាប់មិនត្រូវអត់អោន
    *******
    ការលើកឡើងការគំរាមកំហែងពីការព្យួរការអនុគ្រោះពន្ធ EBA និងការអនុគ្រោះពន្ធនាំទំនិញទៅកាន់
    សហរដ្ឋអាមេរិក GSP ត្រូវបានអាក្បត់ជាតិសមរង្ស៊ី និងពួក ដែលតាំងខ្លួនឯងថាជាអ្នកវិភាគសេដ្ឋកិច្ចក្នុងប្រទេស និយាយដោយពាក្យដដែលៗ ថាអាចនឹងប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចកម្ពុជា ។
    ពួកគេថាសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបបានកំណត់លក្ខខណ្ឌឲ្យកម្ពុជាកែសម្រួលនិងស្រោចស្រង់
    លទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនិងសិទ្ធិនយោបាយ រួមទាំងស្វែងរកដំណោះស្រាយជាមួយគណបក្សប្រឆាំងដើម្បីអាចរក្សាការអនុគ្រោះពន្ធ EBA និង GSP ( sic ) មិនដូច្នេះទេ វិស័យពីរនេះក្នុងចំណោមឆ្អឹងខ្នងសេដ្ឋកិច្ចជាតិខ្មែរនឹងទទួលរងការគំរាមកំហែង ហើយដែលកន្លងទៅប៉ុន្មានថ្ងៃនេះសមរង្ស៊ី ថាបើមានការព្យូ EBA លោកនឹងបំផុសឲ្យកម្មករងើបតវ៉ាប្រឆាំងនឹងលោក ហ៊ុន សែន។
    ដោយឡែកពួកអ្នកដែលតាំងខ្លួនឯងថាជាអ្នកវិភាគសេដ្ឋកិច្ចក្នុងប្រទេស នៅបាននិយាយដូចដឹងច្បាស់ទៀតថាវិស័យទេសចរណ៍បានធ្លាក់ចុះប្រមាណជា១២ភាគរយ ដំណាលគ្នានិងកម្ពុជាកំពុងស្ថិតក្រោមការគំរាមកំហែងនៃការព្យួរឋានៈអនុគ្រោះពន្ធនាំទំនិញទៅកាន់ទ្វីបអឺរ៉ុប គឺ«អ្វីៗទាំងអស់លើកលែងតែអាវុធ‍» ឬ EBA និងការអនុគ្រោះពន្ធនាំទំនិញទៅកាន់សហរដ្ឋអាមេរិក GSP ។ ពួកនេះតែងនិយាយថាការបាត់បង់ EBA អាចនឹងធ្វើឲ្យកម្ពុជាបាត់បង់ជន្ទល់សេដ្ឋកិច្ចប្រមាណជា៦០០ លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ដែលជាការទន្ទេញចេញនូវពាក្យដដែលៗ បើទោះបីពួកនេះដឹងថា រដ្ឋាភិបាលកម្ពូជា នឹងមិនយកអធិបតេយ្យភាពរបស់ខ្លួនដើម្បីចុះញ៉មនឹងការដាក់សម្ពាធនោះទេ។ ដូចនេះ លក្ខខណ្ឌតាមរយះការដាក់សម្ពាធលើកម្ពុជាខាងផ្នែកនយោបាយ ដោយបំពានលើអធិបតេយ្យជាតិកម្ពុជាពីសហគមន៍សហភាពអឺរ៉ុប មិនទទួលបានផ្លែផ្កាទេ។
    កម្ពុជាជារដ្ឋអធិបតេយ្យ ដែលមិនអនុញ្ញាត ឲ្យប្រទេសណាមួយមករំលោភបំពានបាន។
    កម្ពុជាពិតជាត្រូវការរស់ ដោយស្មើសិទ្ធិ ស្មើមុខមាត់ ក្នុងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយ
    ប្រទេសទាំងអស់ក្នុងលោកលើគ្រប់វិស័យ ដោយផ្តល់ផលប្រយោជន៍ដោយស្មើភាពចំពោះគ្នា
    ទៅវិញទៅមក ។
    ជានិច្ចកាលជនក្បត់ជាតិសមរង្ស៊ី ពួកក្រុមដែលតាំងខ្លួនឯងថាជាអ្នកវិភាគសេដ្ឋកិច្ចក្នុងប្រទេស កម្ពុជា ក្រុមសង្គមស៊ីវិល ដែលស្ថិតនៅក្នុងអង្គការសិទ្ធិមនុស្ស អង្គការសិទ្ធិលំនៅដ្ឋាន សមាគមនិងក្រុមសហជីពដែលមាននិន្នការប្រឆាំងរដ្ឋាភិបាល ពួកគេតែងលើកឡើងពីសិទ្ធិសេរីភាព ពីសិទ្ធិមនុស្ស ពីប្រជាធិបតេយ្យមកធ្វើជាត្រីវិស័យក្នុងការនាំមុខ ដើម្បីប្រឆាំងអំណាចរដ្ឋ ដែលជាដែនសមត្ថកិច្ចការពារផលប្រយោជន៍ កាពារសិទ្ធិសេរីភាព ការពារសិទ្ធិមនុស្ស និងការពារប្រជាធិបតេយ្យរបស់ប្រជាពលរដ្ឋ បើទោះបីពួកគេដឹងយ៉ាងច្បាស់ថា លំហរនៃសិទ្ធិសេរីភាព សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ នៅកម្ពុជា គឺមានយ៉ាងពេញបរិបូរណ៍ នឹងកំពុងដំណើរការជានិរន្តក្តី ។
    ប្រជាពលរដ្ឋដែលស្រឡាញ់សុខសន្តិភាព បានមើលឃើញយ៉ាងច្បាស់ពីទង្វើក្បត់ជាតិរបស់សមរង្ស៊ី ក្នុងការដើរសុំអន្តរាគមន៍ឲ្យសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកដកការអនុគ្រោះពន្ធ EBA និង GSPពីកម្ពុជា នឹង សកម្មភាពបែបប្រតិកិរិយារបស់ក្រុមសង្គមស៊ីវិល និង ក្រុមសហជីព ដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ទាំងនេះរួចមក ពួកគាត់បានចាត់ទុកក្រុមនេះ ថាគឺជាក្រុមភេរវកម្ម ដែលច្បាប់មិនត្រូវអត់អោន ។
    ជាមួយសកម្មភាពក្រុមសង្គមស៊ីវិល និង ក្រុមសហជីព ដែលពួកប្រតិកិរិយាទាំងអស់នេះបានធ្វើកន្លងមក វាមិនខុសអីពីការធ្វើសកម្មភាពចូលរួមយ៉ាងសកម្មក្នុងចលនានយោបាយដើម្បីកសាងកម្លាំង ដើម្បីត្រៀមកម្លាំង ដើម្បីបង្កើតអង្គការចាត់តាំងខាងនយោបាយខុសច្បាប់មួយ ប៉ុនប៉ងដើម្បីប្រមូលកម្លាំងប្រឆាំង
    រដ្ឋាភិបាល ផ្ដួលរំលំរដ្ឋាភិបាល ដែលជាអំពើខុសច្បាប់ ខុសគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ ដែលពួកគេបានទន្ទេញជាប់មាត់ ។
    វាពិតជាមានចលនាវិទ្ធង្សនាជាច្រើនដែលបង្ករឡើងដោយក្រុមសង្គមស៊ីវិល និង ក្រុមសហជីព ដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ដែលសូម្បីពួកគេដឹងច្បាស់ថា ការភ័យព្រួយខ្លាចសហភាពអឺរ៉ុបផ្ដាច់ពន្ធអនុគ្រោះEBAនិង GSP ថាប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ វាមិនមែនជាកាតព្វកិច្ចដែលពួកគេត្រូវដោះស្រាយនោះឡើយ ដោយហេតុថាកម្ពុជា មិនអាចយកអធិបតេយ្យភាពជាតិ ទៅដោះដូរជាមួយជំនួយក្តី ៕

  5. so cheat says:

    កណ្ដួយមែ៉អាឈាមឈ្លើងតិរច្ឆានឯងនេះអោយតែមានរឿងស្អីដែលទាក់ទងនិងការបាត់បង់អំណាចរបស់អាកញ្ជះយួន ហ៊ុនសែន ពួកអាកញ្ជះយួនឈាមថោកឯងតែងតែថាគេរំលោបអធិបតេយ្យភាពជាតិ អា so socheath កណ្ដួយម៉ែអាឈាមថោកពួកអាអស់ឯងត្រូវយល់អោយច្បាស់គ្មានប្រទេសណាគេមកបំពានអធិបតេយ្យភាពពួកអាឈាមថោកអស់ឯងទេគេគ្រាន់តែចង់អោយពួកអាតិរច្ឆានអស់ឯងចេះគោរពសិទ្ធិមនុស្សនិងលិទ្ធិប្រជាធិបតេយ្យដើម្បីអោយប្រជារាស្រ្តខ្មែរបានសុក្ខទាំងអស់គ្នាមិនមែនបានសុក្ខសន្តិភាពតែពួកអាតិរច្ឆានឈាមថោកអស់ឯងទេគេគ្រប់គ្នាយំពេញស្រុក។

  6. so socheath says:

    តែមីសំផឹង មីកាដួយអាយះស្ញេញម៉ែអ្ហែងអា so cheat
    January 19, 2020 at 9:51 am វាអ្នកបំពាន អញអាពូជឆ្កែ !
    តែថាកាដួយស្អុយវាអញមិនត្រូវការទេ ប្រហោងប៉ាប៉ិនលូ អញ្ចឹងនោះ !

  7. so socheath says:

    ចម្រៀងបទ : ស្អែកសន្យា !
    I- ស្អែកហើយស្អែកទៀត ស្អែកមិនចេះចប់ ស្អែកបោកយកទ្រព្យ ចែកចាយគ្នាស៊ី
    ស្អែកយប់ស្អែកព្រឹកស្អែកចាលពន្លឺ សម្លេងបន្លឺថាចាំស្អែកទៀត ។
    II-រង់ចាំថ្ងៃស្អែក ៗមិនចេះចប់ ស្អែកជាពាក្យគាប់ ប្រើពេលមុសារ
    ស្អែកចាំៗចាំស្អែក ពាក្យមិនបែកគ្នា យើងនឹងជួបគ្នាវេលាថ្ងៃស្អែក ។
    R- ឈប់បោកប្រាសទៅសមរង្ស៊ីអើយ ស្អែកមិនឈប់ឡើយ ស្អែកមានគ្រប់គ្រា
    ស្អែកអួតវិលវិញចេះថាគ្រប់គ្នា ស្អែកជាវេលា ព្រោះមានថ្ងៃស្អែក ។
    III-ឈប់បោកប្រាសទៅ កុំនៅស្រែកស្អែក ស្អែកមិនចម្លែក មានតគ្រប់គ្រា
    បោកយកលុយចាយប្រើស្អែកសន្យា មិនស្មើឆ្កែឆ្មា ឈប់សន្យាទៅ ៕

    ចម្រៀងបទ: កុហក !
    ***
    l-កុហកៗ កុហករកគ្មាន បោកប្រាសបំពាន គឺសមរង្ស៊ី
    កុហកបោកប្រាស អត់មានពេលល្ហែ បោកស៊ីដាក់ខែ ប្រើពាក្យកុហក ។
    ll- កុហក ឆ្ងាញ់ណាស់កុហក បោកប្រាសវីវក់ ប្រើសន្យា
    សន្យាខ្យល់ខ្ចប់ បោកយកលាភា បោកប្រាសគ្រប់គ្នា អ្នកជឿកុហក ។
    R-ឆ្ងាញ់ណាស់ បោកប្រាស ប្រើពាក្យកុហក ភូតភរវីវក់ បោកប្រាសយកស៊ី
    លុយព្រះអាទឹត្យ ទូរទស្សន៍មាត់ឆ្កែ បាត់សូន្យទទេ ប្រាកដកុហក ។
    lll- កុហក ជឿពាក្យកុហក ច្បាស់ជាជួបទុក្ខ មិនសុខសាន្តទេ ជឿសមរង្ស៊ី
    ហាក់ដូចជឿឆ្កែ អត់បានការទេ ត្បឹតវាកុហក៕