សហជីព​លោក រ៉ុង ឈុន គ្រោង​ជួបជុំគ្នា​ជាថ្មី​ទៀត ដើម្បី​បន្ត​យុទ្ធនាការ​រក្សា EBA

ដោយ យន់ សាមៀន
2020-01-18
RFA

លោក​ រ៉ុង ឈុន​ ប្រធាន​សហភាពសហជីពកម្ពុជា

លោក​ រ៉ុង ឈុន​ ប្រធាន​សហភាពសហជីពកម្ពុជា (រូប៖ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ)


សហភាព​សហជីព​កម្ពុជា​ដឹកនាំ​ដោយ​លោក រ៉ុង ឈុន គ្រោង​ជួបជុំ​សមាជិក​ជាថ្មី​ម្តង​ទៀត ដើម្បី​ពិភាក្សា​អំពី​ផែនការ​សកម្មភាព​ទាក់ទង​នឹង​យុទ្ធនាការ​រក្សា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA បន្ទាប់​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​កាលពី​លើក​មុន មិន​ទទួល​បាន​ជោគជ័យ។ បក្ស​កាន់អំណាច​ចំអក​ថា សកម្មភាព​របស់​ក្រុម​លោក រ៉ុង ឈុន គ្មាន​ប្រសិទ្ធភាព​អ្វី​នោះ​ឡើយ។

អតីត​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ.ជ.ប) និង​ជា​ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន ថ្លែង​នៅ​ថ្ងៃ​ទី​១៨ មករា​ថា លោក​នៅ​តែ​មាន​សង្ឃឹម​ថា ដំណោះស្រាយ​បញ្ហា​ការ​អនុគ្រោះ​ពន្ធ EBA អាច​នឹង​កើតមានឡើង នៅ​មុន​ពេល​ការសម្រេច​ចិត្តជា​ចុងក្រោយ​របស់​សហភាព​អឺរ៉ុប​នៅ​ខែ​ក្រោយ​នេះ។ លោក​បន្ត​ថា លោក​នឹង​ជួបពិភាក្សា​បន្ថែម​ទៀត​ជាមួយ​តំណាង​កម្មករ ដើម្បី​ស្វែងរក​វិធីសាស្ត្រ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុ​ជា​អនុវត្ត​ទៅតាម​លក្ខខណ្ឌ​របស់​សហភាព​អឺរ៉ុប​ក្នុង​គោលបំណង​រក្សា​បានការ​អនុគ្រោះ​ពន្ធ EBA​។ លោក​ថា ព័ត៌មាន និង​ខ្លឹមសារ​នៃ​ការ​ជួប​ជុំ​នោះ នឹង​ត្រូវ​ជម្រាប​ជូន​នៅ​ពេល​ក្រោយ៖ «យើង​នៅ​មើល​ឃើញ​ថា ជំហរ​រដ្ឋាភិបាល​ក៏​មិន​ចង់​ឱ្យ​បាត់បង់ EBA ហ្នឹង​ដែរ ព្រោះ​បើ​បាត់បង់ EBA វា​ជា​បញ្ហា​ធំ​។ វា​អាច​វិបត្តិ​សេដ្ឋកិច្ច និង​វិបត្តិ​សង្គម អាច​រុញច្រាន​ខ្លួន​គេ​ហ្នឹង​ឱ្យ​ធ្លាក់​ពី​អំណាច ធ្លាក់​ពី​តំណែង ក៏​យើង​មើល​មិន​ឃើញ​ដែរ​។ បើ​មានការ​សម្របសម្រួល​ទុក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ វា​ប្រសើរ​ជាង​ការ​ធ្វើឱ្យ​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ»។

កាល​ពី​ដើម​ខែ​មករា សហភាព​សហជីព​កម្ពុជា​បាន​ដាក់​ញត្តិ​ដែល​មាន​ស្នាម​មេដៃ​កម្មករ​ជាង​១ ពាន់​នាក់ ស្នើ​សុំ​ឱ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន អនុវត្ត​តាម​សំណើ​របស់​សហភាព​អឺរ៉ុប​ទាក់ទង​នឹង​ការ​ស្តារ​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ ដើម្បី​រក្សា​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA​។ ទោះជា​យ៉ាងណា មន្ត្រី​ខុទ្ទកាល័យ​លោក ហ៊ុន សែន បដិសេធ​មិន​ទទួល​យក​ញត្តិ​នោះ​ឡើយ ក្រោម​ហេតុផល​ថា រដ្ឋាភិបាល​កំពុង​ដោះស្រាយ​រឿង​នេះ​ហើយ។

អ្នកនាំពាក្យ​គណបក្ស​កាន់​អំណាច លោក សុខ ឥសាន ថ្លែង​ថា ស្នាម​មេដៃ​កម្មករ​ជាង​១ ពាន់​នាក់​នេះ គ្មាន​ប្រយោជន៍​នោះ​ទេ ហើយ​លោក​ចោទ​ថា សកម្មភាព​ទាំងឡាយ​របស់​ក្រុម​លោក រ៉ុង ឈុន គឺ​ដើម្បី​បម្រើ​ផលប្រយោជន៍​នយោបាយ​ឱ្យ​គណបក្សប្រឆាំង​។ លោក​ថា រដ្ឋាភិបាល​ជា​អ្នក​ទទួលខុសត្រូវ​ចំពោះ​ជោគវាសនា​របស់​ជាតិ ហើយ​លោក​ចាត់​ទុក​ក្តី​បារម្ភ​ទាំងឡាយ​អំពី​បញ្ហា EBA នេះ ថា​ជា​ជំងឺ​ផ្លូវ​អារម្មណ៍​ដែល​បង្កប់​នូវ​ចេតនា​នយោបាយ​។ លោក​បន្ថែម​ថា ការ​សម្រេច​ចិត្ត​យ៉ាងណា​នោះ គឺជា​សិទ្ធិ​របស់​សហភាព​អឺរ៉ុប តែ​រដ្ឋាភិបាល​កម្ពុជា​នឹង​មិន​ដើរ​ផ្ទុយ​ពី​បន្ទាត់​នយោបាយ​របស់​ខ្លួន​ឡើយ៖ «ខ្ញុំ​យល់ថា ការ​បារម្ភ​របស់​អង្គការ​សង្គម​ស៊ីវិល និង​សហជីព​មួយ​ចំនួន​ហ្នឹង វា​គ្រាន់តែ​ជំងឺ​អារម្មណ៍ ភ័យខ្លាច ព្រួយបារម្ភ​ជា​នយោបាយ មិនមែន​ព្រួយបារម្ភ​ការពិត​ទេ​។ ចំពោះ​រាជរដ្ឋាភិបាល លោក​មានការ​ទទួលខុសត្រូវ​ស្រប​ទៅ​តាម​ខ្លឹមសារ​រដ្ឋធម្មនុញ្ញ»។

ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន បញ្ជាក់​ថា សកម្មភាព​របស់​លោក គឺ​ដើម្បី​ការពារ​ផល​ប្រយោជន៍​ជូន​កម្មករ មិន​ដូច​ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​បក្ស​កាន់អំណាច​នោះ​ឡើយ​។ លោក​បន្ថែម​ថា បញ្ហា EBA នេះ គឺជា​កង្វល់​រួម​របស់​ពលរដ្ឋ ជាពិសេស​កម្មករ​ក្នុង​វិស័យ​កាត់ដេរ ហើយ​ភាគី​ពាក់ព័ន្ធ​ទាំងអស់ សូម្បីតែ​ក្រុម​ថៅកែ​រោងចក្រ និង​ក្រសួងការបរទេស​ផ្ទាល់ ក៏​ធ្លាប់​បាន​លើកឡើង​អំពី​ផលវិបាក​នៃ​ការបាត់បង់​ការ​អនុគ្រោះ​ពន្ធ EBA ដែរ៖ «អ្នកណា​ក៏​ដឹង​លឺ​ថា នឹង​មាន​ផល​ប៉ះពាល់​ទាំងអស់​គ្នា ប៉ុន្តែ​ដោយឡែក លោក សុខ ឥសាន ជា​រឿង​ផ្សេង ហើយ​ខ្ញុំ​មិន​ទៅ​ធ្វើ​ការ​ឆ្លើយតប​ចំពោះ​គាត់​ទេ​។ គាត់​គ្រាន់តែ​ជា​អ្នកនាំពាក្យ​មួយ គ្រាន់​នឹង​គេ​ឱ្យ​និយាយ​ថា​អ៊ីចេះ ថា​អ៊ី​ចុះទៅ ខ្ញុំ​មិន​ទៅ​ប្រតិកម្ម​អ្វី​ជាមួយ​គាត់​ទេ»។

សហភាព​អឺរ៉ុប​នឹង​សម្រេច​ចិត្តជា​ចុងក្រោយ​ថា តើ​ត្រូវ​រក្សាទុក ឬ​ព្យួរ​ការ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា នៅ​អំឡុង​ខែ​កុម្ភៈ​ខាងមុខនេះ​។ ទោះជា​យ៉ាងណា សហភាព​អឺរ៉ុប​ធ្លាប់​បាន​ព្រមាន​រួចហើយ​ថា ប្រសិនបើ​រដ្ឋាភិបាល​លោក ហ៊ុន សែន មិន​ព្រម​ស្តារ​ឡើងវិញ​នូវ​ការ​ធ្លាក់​ចុះ​ដុនដាប​ផ្នែក​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ទេ​នោះ កម្ពុជា​នឹង​បាត់បង់​ការ​អនុគ្រោះ​ពិសេស​នេះ ពីព្រោះ​សហភាព​អឺរ៉ុប​បាន​រក​ឃើញ​ការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ និង​ជា​ប្រព័ន្ធ​នៅ​កម្ពុជា ដែល​ផ្ទុយ​ពី​គោលការណ៍​ពាណិជ្ជកម្ម​របស់​ខ្លួន។

ប្រសិនបើ​ត្រូវ​បង់ពន្ធ កម្ពុជា​នឹង​ខាតបង់​ទឹកប្រាក់​ប្រមាណ​៧ រយ​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ ចំពោះ​ការ​នាំ​ទំនិញ​ទៅ​លក់​នៅ​ទីផ្សារ​អឺរ៉ុប​។ អ្នក​តាមដាន​ស្ថានការណ៍ និង​សហជីព​ឯករាជ្យ​យល់ថា ផលប៉ះពាល់​​អាច​មាន​ទំហំ​ធំធេង​ជាង​នេះ ព្រោះ​អ្នក​វិនិយោគ​ក្នុង​វិស័យ​កាត់ដេរ​អាច​នឹង​កាត់បន្ថយ ឬ​បញ្ឈប់​ការ​រកស៊ី​នៅ​ស្រុក​ខ្មែរ ដោយសារ​ប្រាក់ចំណេញ​របស់​ពួកគេ​ថយ​ចុះ ហើយ​ពេលនោះ​កម្មករ​រាប់សែន​នាក់​នឹង​អត់​ការងារ​ធ្វើ ប៉ះពាល់​ដល់​សេដ្ឋកិច្ច​គ្រួសារ និង​សង្គម​ទាំងមូល​។

ស្ថាប័ន​ហិរញ្ញវត្ថុ​អន្តរជាតិ​មួយ​ចំនួន រួមមាន​ធនាគារ​ពិភពលោក (World Bank) ធនាគារ​អភិវឌ្ឍន៍អាស៊ី (ADB) និង​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) បាន​ព្យាករ​ដូចគ្នា​ថា កំណើន​សេដ្ឋកិច្ច​កម្ពុជា​នឹង​ធ្លាក់​ចុះ​ពី​ជាង​៧% មក​នៅ​ត្រឹម​៦.៨% នៅ​ឆ្នាំ​២០២០ ខាងមុខ ដោយសារតែ​ហានិភ័យ​នៃ​ការ​ព្យួរ​ការ​អនុគ្រោះ​ពន្ធ និង​កំណើន​ដ៏​យឺត​នៃ​សេដ្ឋកិច្ច​សាកល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

2 Responses to "សហជីព​លោក រ៉ុង ឈុន គ្រោង​ជួបជុំគ្នា​ជាថ្មី​ទៀត ដើម្បី​បន្ត​យុទ្ធនាការ​រក្សា EBA"

  1. so socheath says:

    ក្រុមភេរវកម្ម ដែលច្បាប់មិនត្រូវអត់អោន
    *******
    ការលើកឡើងការគំរាមកំហែងពីការព្យួរការអនុគ្រោះពន្ធ EBA និងការអនុគ្រោះពន្ធនាំទំនិញទៅកាន់
    សហរដ្ឋអាមេរិក GSP ត្រូវបានអាក្បត់ជាតិសមរង្ស៊ី និងពួក ដែលតាំងខ្លួនឯងថាជាអ្នកវិភាគសេដ្ឋកិច្ចក្នុងប្រទេស និយាយដោយពាក្យដដែលៗ ថាអាចនឹងប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចកម្ពុជា ។
    ពួកគេថាសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបបានកំណត់លក្ខខណ្ឌឲ្យកម្ពុជាកែសម្រួលនិងស្រោចស្រង់
    លទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនិងសិទ្ធិនយោបាយ រួមទាំងស្វែងរកដំណោះស្រាយជាមួយគណបក្សប្រឆាំងដើម្បីអាចរក្សាការអនុគ្រោះពន្ធ EBA និង GSP ( sic ) មិនដូច្នេះទេ វិស័យពីរនេះក្នុងចំណោមឆ្អឹងខ្នងសេដ្ឋកិច្ចជាតិខ្មែរនឹងទទួលរងការគំរាមកំហែង ហើយដែលកន្លងទៅប៉ុន្មានថ្ងៃនេះសមរង្ស៊ី ថាបើមានការព្យូ EBA លោកនឹងបំផុសឲ្យកម្មករងើបតវ៉ាប្រឆាំងនឹងលោក ហ៊ុន សែន។
    ដោយឡែកពួកអ្នកដែលតាំងខ្លួនឯងថាជាអ្នកវិភាគសេដ្ឋកិច្ចក្នុងប្រទេស នៅបាននិយាយដូចដឹងច្បាស់ទៀតថាវិស័យទេសចរណ៍បានធ្លាក់ចុះប្រមាណជា១២ភាគរយ ដំណាលគ្នានិងកម្ពុជាកំពុងស្ថិតក្រោមការគំរាមកំហែងនៃការព្យួរឋានៈអនុគ្រោះពន្ធនាំទំនិញទៅកាន់ទ្វីបអឺរ៉ុប គឺ«អ្វីៗទាំងអស់លើកលែងតែអាវុធ‍» ឬ EBA និងការអនុគ្រោះពន្ធនាំទំនិញទៅកាន់សហរដ្ឋអាមេរិក GSP ។ ពួកនេះតែងនិយាយថាការបាត់បង់ EBA អាចនឹងធ្វើឲ្យកម្ពុជាបាត់បង់ជន្ទល់សេដ្ឋកិច្ចប្រមាណជា៦០០ លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ដែលជាការទន្ទេញចេញនូវពាក្យដដែលៗ បើទោះបីពួកនេះដឹងថា រដ្ឋាភិបាលកម្ពូជា នឹងមិនយកអធិបតេយ្យភាពរបស់ខ្លួនដើម្បីចុះញ៉មនឹងការដាក់សម្ពាធនោះទេ។ ដូចនេះ លក្ខខណ្ឌតាមរយះការដាក់សម្ពាធលើកម្ពុជាខាងផ្នែកនយោបាយ ដោយបំពានលើអធិបតេយ្យជាតិកម្ពុជាពីសហគមន៍សហភាពអឺរ៉ុប មិនទទួលបានផ្លែផ្កាទេ។
    កម្ពុជាជារដ្ឋអធិបតេយ្យ ដែលមិនអនុញ្ញាត ឲ្យប្រទេសណាមួយមករំលោភបំពានបាន។
    កម្ពុជាពិតជាត្រូវការរស់ ដោយស្មើសិទ្ធិ ស្មើមុខមាត់ ក្នុងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយ
    ប្រទេសទាំងអស់ក្នុងលោកលើគ្រប់វិស័យ ដោយផ្តល់ផលប្រយោជន៍ដោយស្មើភាពចំពោះគ្នា
    ទៅវិញទៅមក ។
    ជានិច្ចកាលជនក្បត់ជាតិសមរង្ស៊ី ពួកក្រុមដែលតាំងខ្លួនឯងថាជាអ្នកវិភាគសេដ្ឋកិច្ចក្នុងប្រទេស កម្ពុជា ក្រុមសង្គមស៊ីវិល ដែលស្ថិតនៅក្នុងអង្គការសិទ្ធិមនុស្ស អង្គការសិទ្ធិលំនៅដ្ឋាន សមាគមនិងក្រុមសហជីពដែលមាននិន្នការប្រឆាំងរដ្ឋាភិបាល ពួកគេតែងលើកឡើងពីសិទ្ធិសេរីភាព ពីសិទ្ធិមនុស្ស ពីប្រជាធិបតេយ្យមកធ្វើជាត្រីវិស័យក្នុងការនាំមុខ ដើម្បីប្រឆាំងអំណាចរដ្ឋ ដែលជាដែនសមត្ថកិច្ចការពារផលប្រយោជន៍ កាពារសិទ្ធិសេរីភាព ការពារសិទ្ធិមនុស្ស និងការពារប្រជាធិបតេយ្យរបស់ប្រជាពលរដ្ឋ បើទោះបីពួកគេដឹងយ៉ាងច្បាស់ថា លំហរនៃសិទ្ធិសេរីភាព សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ នៅកម្ពុជា គឺមានយ៉ាងពេញបរិបូរណ៍ នឹងកំពុងដំណើរការជានិរន្តក្តី ។
    ប្រជាពលរដ្ឋដែលស្រឡាញ់សុខសន្តិភាព បានមើលឃើញយ៉ាងច្បាស់ពីទង្វើក្បត់ជាតិរបស់សមរង្ស៊ី ក្នុងការដើរសុំអន្តរាគមន៍ឲ្យសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកដកការអនុគ្រោះពន្ធ EBA និង GSPពីកម្ពុជា នឹង សកម្មភាពបែបប្រតិកិរិយារបស់ក្រុមសង្គមស៊ីវិល និង ក្រុមសហជីព ដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ទាំងនេះរួចមក ពួកគាត់បានចាត់ទុកក្រុមនេះ ថាគឺជាក្រុមភេរវកម្ម ដែលច្បាប់មិនត្រូវអត់អោន ។
    ជាមួយសកម្មភាពក្រុមសង្គមស៊ីវិល និង ក្រុមសហជីព ដែលពួកប្រតិកិរិយាទាំងអស់នេះបានធ្វើកន្លងមក វាមិនខុសអីពីការធ្វើសកម្មភាពចូលរួមយ៉ាងសកម្មក្នុងចលនានយោបាយដើម្បីកសាងកម្លាំង ដើម្បីត្រៀមកម្លាំង ដើម្បីបង្កើតអង្គការចាត់តាំងខាងនយោបាយខុសច្បាប់មួយ ប៉ុនប៉ងដើម្បីប្រមូលកម្លាំងប្រឆាំង
    រដ្ឋាភិបាល ផ្ដួលរំលំរដ្ឋាភិបាល ដែលជាអំពើខុសច្បាប់ ខុសគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ ដែលពួកគេបានទន្ទេញជាប់មាត់ ។
    វាពិតជាមានចលនាវិទ្ធង្សនាជាច្រើនដែលបង្ករឡើងដោយក្រុមសង្គមស៊ីវិល និង ក្រុមសហជីព ដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ដែលសូម្បីពួកគេដឹងច្បាស់ថា ការភ័យព្រួយខ្លាចសហភាពអឺរ៉ុបផ្ដាច់ពន្ធអនុគ្រោះEBAនិង GSP ថាប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ វាមិនមែនជាកាតព្វកិច្ចដែលពួកគេត្រូវដោះស្រាយនោះឡើយ ដោយហេតុថាកម្ពុជា មិនអាចយកអធិបតេយ្យភាពជាតិ ទៅដោះដូរជាមួយជំនួយក្តី ៕

  2. so socheath says:

    ចម្រៀងបទ : ស្អែកសន្យា !
    I- ស្អែកហើយស្អែកទៀត ស្អែកមិនចេះចប់ ស្អែកបោកយកទ្រព្យ ចែកចាយគ្នាស៊ី
    ស្អែកយប់ស្អែកព្រឹកស្អែកចាលពន្លឺ សម្លេងបន្លឺថាចាំស្អែកទៀត ។
    II-រង់ចាំថ្ងៃស្អែក ៗមិនចេះចប់ ស្អែកជាពាក្យគាប់ ប្រើពេលមុសារ
    ស្អែកចាំៗចាំស្អែក ពាក្យមិនបែកគ្នា យើងនឹងជួបគ្នាវេលាថ្ងៃស្អែក ។
    R- ឈប់បោកប្រាសទៅសមរង្ស៊ីអើយ ស្អែកមិនឈប់ឡើយ ស្អែកមានគ្រប់គ្រា
    ស្អែកអួតវិលវិញចេះថាគ្រប់គ្នា ស្អែកជាវេលា ព្រោះមានថ្ងៃស្អែក ។
    III-ឈប់បោកប្រាសទៅ កុំនៅស្រែកស្អែក ស្អែកមិនចម្លែក មានតគ្រប់គ្រា
    បោកយកលុយចាយប្រើស្អែកសន្យា មិនស្មើឆ្កែឆ្មា ឈប់សន្យាទៅ ៕

    ចម្រៀងបទ: កុហក !
    ***
    l-កុហកៗ កុហករកគ្មាន បោកប្រាសបំពាន គឺសមរង្ស៊ី
    កុហកបោកប្រាស អត់មានពេលល្ហែ បោកស៊ីដាក់ខែ ប្រើពាក្យកុហក ។
    ll- កុហក ឆ្ងាញ់ណាស់កុហក បោកប្រាសវីវក់ ប្រើសន្យា
    សន្យាខ្យល់ខ្ចប់ បោកយកលាភា បោកប្រាសគ្រប់គ្នា អ្នកជឿកុហក ។
    R-ឆ្ងាញ់ណាស់ បោកប្រាស ប្រើពាក្យកុហក ភូតភរវីវក់ បោកប្រាសយកស៊ី
    លុយព្រះអាទឹត្យ ទូរទស្សន៍មាត់ឆ្កែ បាត់សូន្យទទេ ប្រាកដកុហក ។
    lll- កុហក ជឿពាក្យកុហក ច្បាស់ជាជួបទុក្ខ មិនសុខសាន្តទេ ជឿសមរង្ស៊ី
    ហាក់ដូចជឿឆ្កែ អត់បានការទេ ត្បឹតវាកុហក៕