ជន​រងគ្រោះ​ម្នាក់​ដែល​រង​ការ​វាយដំ​ពេល​ជាប់​ឃុំ​នៅ​ខេត្ត​បន្ទាយមានជ័យ ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់

ដោយ យន់ សាមៀន
2020-01-18
RFA

អ្នក​តវ៉ា​រឿង​ដីធ្លី ៥នាក់​ ដែល​អាជ្ញាធរ​ចាប់​​ឃុំឃាំង និង​វាយដំ កាល​ពី​ថ្ងៃ​ទី២៨ ខែ​ធ្នូ ឆ្នាំ២០១៩។ ក្នុង​ចំណោម​អ្នក​ជាប់​ឃុំ ៥នាក់ មាន​ម្នាក់ គឺ​លោក ទុយ ស្រស់ បាន​​ស្លាប់​ក្នុង​អំឡុង​ពេល​ឃុំ​ខ្លួន ពី​ថ្ងៃ​ទី១ ខែ​មករា ឆ្នាំ២០២០។

អ្នក​តវ៉ា​រឿង​ដីធ្លី ៥នាក់​ ដែល​អាជ្ញាធរ​ចាប់​​ឃុំឃាំង និង​វាយដំ កាល​ពី​ថ្ងៃ​ទី២៨ ខែ​ធ្នូ ឆ្នាំ២០១៩។ ក្នុង​ចំណោម​អ្នក​ជាប់​ឃុំ ៥នាក់ មាន​ម្នាក់ គឺ​លោក ទុយ ស្រស់ បាន​​ស្លាប់​ក្នុង​អំឡុង​ពេល​ឃុំ​ខ្លួន ពី​ថ្ងៃ​ទី១ ខែ​មករា ឆ្នាំ២០២០។

 Photo Provided


សាក្សី និង​ជា​ជនរងគ្រោះ​ម្នាក់ ក្នុងចំណោម​មនុស្ស ៣​នាក់ ដែល​បាន​ប្ដឹង​ទៅ​តុលាការ​រក​យុត្តិធម៌ អំពី​សំណុំរឿង​ប្រជាពលរដ្ឋ​ម្នាក់​ស្លាប់ ក្នុង​ពេល​ជាប់ឃុំ​នៅ​ខេត្ត​បន្ទាយមានជ័យ ពេលនេះ​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល លើកឡើង​ថា សំណុំ​រឿង​នេះ គឺ​ជន​ប្រព្រឹត្ត​ជា​អ្នកទទួលខុសត្រូវ​ព្យាបាល​ជំងឺ​ដល់​ជនរងគ្រោះ។

ប្រពន្ធ​របស់​ជនរងគ្រោះ​លោក អាន រួន គឺ​លោកស្រី រិន រី ឱ្យ​អាស៊ីសេរី​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​១៨ មករា​ថា ពេល​នេះ​ប្ដី​របស់​លោកស្រី​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់ ដោយសារតែ​ការ​វាយដំ​ក្នុង​ពេល​ឃុំខ្លួន​ចន្លោះ​ពី​ថ្ងៃ​ទី​២៨ ដល់​ថ្ងៃ​ទី​៣១ ធ្នូ ឆ្នាំ​២០១៩។

លោកស្រី​បញ្ជាក់​បន្ថែម​ថា ប្ដី​របស់​លោកស្រី​ត្រូវការ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ជាបន្ទាន់ ប៉ុន្តែ​គ្មាន​ប្រាក់​ព្យាបាល​ជំងឺ​នោះ​ទេ ព្រោះ​ជីវភាព​ក្រីក្រ ហើយ​លោកស្រី​បាន​បញ្ជូន​លោក អាន រួន ទៅ​ឱ្យ​ព្យាបាល​គ្រូខ្មែរ ខាង​ស្ដោះ​ផ្ដុំ​វិញ​។ លោកស្រី​បន្ត​ថា ប្ដី​របស់​លោក​ស្រី​ឈឺ​ចុកចាប់​ក្នុង​ខ្លួន ៣​កន្លែង គឺ ស្មា​ខាងស្ដាំ ដើមទ្រូង​ហើមប៉ោង និង​ក្បាលជង្គង់៖ «ជំងឺ​គាត់​នេះ បើ​ខ្ញុំ​ចូល​ពេទ្យ​ប្រហែល​អស់​ច្រើន គ្រាន់តែ​ខ្ញុំ​ទៅ​ថត​ពេទ្យ​ថា​ស្កែន​អស់​១០០ សេវា សម្រាប់​មើល​ថ្នាំពេទ្យ គេ​គិត​ផ្សេង។ ប្ដី​ខ្ញុំ​ថា​មិន​ដឹង​ធ្វើ​យ៉ាងណា​បើ​អត់​មាន​លុយ ហើយ​ថ្ងៃមុន​ក្អក​ធ្លាក់​ឈាម។ ប្ដី​ខ្ញុំ​ខ្លាច​អនាគត​ធ្វើ​អី​មិនកើត ព្រោះ​អាយុ​ក៏​ច្រើន​ហើយ ពេល​ទ្រុឌទ្រោម​ចេះ​គាត់​ធ្វើ​អី​មិនកើត ហើយ​ដៃ​គាត់​លើក​របស់​ធ្ងន់​អី ក៏​អត់​បាន ព្រោះ​ដៃ​គាត់​នោះ​ប្រេះ ហើយក៏​ហើម​ទៀត ដៃ​ដែល​គេ​វាយ​នោះ»។

លោកស្រី​ព្រួយ​បារម្ភ​ថា ស្ថានភាព​ជំងឺ​របស់​ប្ដី​នៅ​ពេល​នេះ ប្រសិន​បើ​មិន​បាន​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឱ្យ​បាន​ត្រឹមត្រូវ​ទេ អាច​នឹង​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត ពីព្រោះ​ចាប់ពី​ថ្ងៃ​ទី​១៧ មករា មក​លោក​ត្អូញ​ឈឺ​ចុកចាប់​ក្នុង​ខ្លួន​ខុស​ប្រក្រតី​។ ម្យ៉ាងវិញទៀត ចាប់​តាំង​ចេញពី​ពន្ធនាគារ​មក មិន​មាន​ស្ថាប័ន​ណា​ផ្ដល់​ប្រាក់​ទៅ​ព្យាបាល​មន្ទីរពេទ្យ​នៅ​ឡើយ​ទេ។

អាស៊ីសេរី​មិន​អាច​ទាក់ទង​អភិបាល​ខេត្ត​បន្ទាយមានជ័យ លោក អ៊ុំ រាត្រី ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បានទេ នៅ​ថ្ងៃ​ទី​១៨ មករា ដោយ​លោក​ប្រាប់​ថា រវល់​ប្រជុំ៖ «ខ្ញុំ​កំពុង​ប្រជុំ​អធ្យាស្រ័យ​ណាស់»។

សាក្សី​ទាំងនោះ​អះអាង​ថា លោក ទុយ ស្រស់ ដែល​ជា​តំណាង​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​នៅ​ភូមិ​ជ្រៃ ឃុំ​ចង្ហា ស្រុក​អូរជ្រៅ ដែល​ជាប់ឃុំ​ជាមួយ​ពួកគាត់ នៅ​កន្លែង​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​បាន​ស្លាប់​នៅ​ថ្ងៃ​ទី​១ មករា គឺ​ដោយសារ​ការ​វាយ​វាយដំ ធ្វើ​ទារុណកម្ម​បណ្ដាល​ឱ្យ​គ្រាំគ្រា​ឈឺ​ចុកចាប់​ក្នុង​ខ្លួន ចាប់ពី​ថ្ងៃ​ទី​២៨ ដល់​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៩​។ សាក្សី​បន្ត​ថា ជនរងគ្រោះ​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់ ទើប​កងរាជអាវុធហត្ថ​បញ្ជូន​បន្ត​ទៅ​ពន្ធនាគារ​ខេត្ត ហើយ​ស្លាប់​នៅ​ថ្ងៃ​បន្ទាប់។ រីឯ​ជនរងគ្រោះ ៤​នាក់​ផ្សេងទៀត ត្រូវ​បាន​ដោះលែង​វិញ​នៅ​ថ្ងៃ​ទី​៣ មករា។

កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ ចាប់​ពួក​លោក​ទាំង ៥​នាក់​យក​ទៅ​ឃុំ​វាយ​ធ្វើបាប បន្ទាប់ពី​ពួក​លោក​ជាង ១០០​នាក់ តវ៉ា​នៅមុខ​សាលាខេត្ត​បន្ទាយមានជ័យ រក​ដោះស្រាយ​រឿង​ទំនាស់​ដី​របស់​ពួកគាត់​នៅ​ស្រុក​ស្វាយចេក។

អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​លោក អេង ហ៊ី ធ្លាប់​ប្រាប់​អាស៊ីសេរី​ថា មន្ត្រី​អាវុធហត្ថ​មិន​បាន​ប្រើ​ហិង្សា​ទៅលើ​ជនរងគ្រោះ​ដូច​ការចោទប្រកាន់​ឡើយ ហើយ​អាជ្ញាធរ​ខេត្ត​ក៏បាន​ចេញ​សេចក្ដីថ្លែងការណ៍​ជុំវិញ​បញ្ហា​នេះ​រួចហើយ​ដែរ​។ ទោះជា​យ៉ាង​នេះ​ក្ដី លោក​ជំរុញ​ឱ្យ​សាក្សី និង​សាច់ញាតិ​ជនរងគ្រោះ​ប្ដឹង​ទៅ​តុលាការ ប្រសិនបើ​ពួកគាត់​មិន​ពេញ​ចិត្តនឹង​ការ​បំភ្លឺ​របស់​អាជ្ញាធរ​។​

អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក (Adhoc) លោក សឹង សែន​ករុណា មាន​ប្រសាសន៍ថា បុគ្គលិក​របស់​លោក បាន​ចុះ​ស្រាវជ្រាវ​ដល់​ផ្ទះ​ជនរងគ្រោះ​ជាច្រើនលើក​ពិនិត្យ​ឃើញ​ថា មនុស្ស​៤​នាក់​ដែល​បាន​ដោះលែង​ពី​ពន្ធនាគារ​នោះ គឺ​មួយ​ចំនួន​បាន​ឈឺ​ធ្ងន់ ដែល​ត្រូវ​បញ្ជូន​ទៅ​ព្យាបាល​ជំងឺ​ជាបន្ទាន់។ លោក​ថា ជនល្មើស​ក្នុង​រឿង​នេះ ត្រូវតែ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់៖ «អីចឹង​ហើយ​បានជា​យើង​ឃើញ​ថា បញ្ហា ដែល​រង​របួស​ហ្នឹង​មិនទាន់​ជា​នៅឡើយ​ទេ។ អីចឹង​បានជា​យើង​ឃើញ​ថា នៅ​ក្នុង​ដំណាល​នេះ​យើង​ចង់​ឃើញ​សមត្ថកិច្ច​ដែល​ប្រព្រឹត្ត​បទល្មើស​ពាក់​ហ្នឹង​ត្រូវ​បាន​ចាត់វិធានការ​នឹង​រក​យុត្តិធម៌ ឬក៏​ពន្លឿន​នីតិវិធី​ឱ្យ​បាន​ឆាប់រហ័ស​ដើម្បី​ឱ្យ​គាត់​ទទួល​បាន​ដំណោះស្រាយ»។

លោក សឹង សែនករុណា បន្ថែម​ថា អ្នក​ដែល​ពាក់ព័ន្ធ ទោះបី​អ្នកនោះ​ជា​មនុស្ស​មានអំណាច​ក៏ដោយ​ត្រូវតែ​យក​មក​ឱ្យ​ទទួល​ខុសត្រូវ ដោយ​អនុវត្ត​ទៅ​តាម​ច្បាប់ ដើម្បី​ផ្ដល់​យុត្តិធម៌​ដល់​ជនរងគ្រោះ និង​ធានា​យុត្តិធម៌​នៅ​ក្នុង​សង្គម ដោយ​មិន​ប្រកាន់​បក្ស​ពួក​និយម ឬក៏​មានការ​យោគយល់​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

4 Responses to "ជន​រងគ្រោះ​ម្នាក់​ដែល​រង​ការ​វាយដំ​ពេល​ជាប់​ឃុំ​នៅ​ខេត្ត​បន្ទាយមានជ័យ ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់"

  1. Anonymous says:

    Who ever criminals must face the justice’ even this regime not punish them they still go to hell when they die ‘ go to hell thousand years ‘

  2. Anonymous says:

    HUN SEN criminal case may come in the middle of next month. the warn that come out from his body will come to tell all HUN SEN criminal cases start from day 1st . give up right now change your direction to serve this nation . the whole world will know all about your criminal cases do not get it late. you and your families will be safe if you wish to do it. come on Mr meet to kill you can do it or else.

  3. so socheath says:

    ក្រុមភេរវកម្ម ដែលច្បាប់មិនត្រូវអត់អោន
    *******
    ការលើកឡើងការគំរាមកំហែងពីការព្យួរការអនុគ្រោះពន្ធ EBA និងការអនុគ្រោះពន្ធនាំទំនិញទៅកាន់
    សហរដ្ឋអាមេរិក GSP ត្រូវបានអាក្បត់ជាតិសមរង្ស៊ី និងពួក ដែលតាំងខ្លួនឯងថាជាអ្នកវិភាគសេដ្ឋកិច្ចក្នុងប្រទេស និយាយដោយពាក្យដដែលៗ ថាអាចនឹងប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចកម្ពុជា ។
    ពួកគេថាសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបបានកំណត់លក្ខខណ្ឌឲ្យកម្ពុជាកែសម្រួលនិងស្រោចស្រង់
    លទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនិងសិទ្ធិនយោបាយ រួមទាំងស្វែងរកដំណោះស្រាយជាមួយគណបក្សប្រឆាំងដើម្បីអាចរក្សាការអនុគ្រោះពន្ធ EBA និង GSP ( sic ) មិនដូច្នេះទេ វិស័យពីរនេះក្នុងចំណោមឆ្អឹងខ្នងសេដ្ឋកិច្ចជាតិខ្មែរនឹងទទួលរងការគំរាមកំហែង ហើយដែលកន្លងទៅប៉ុន្មានថ្ងៃនេះសមរង្ស៊ី ថាបើមានការព្យូ EBA លោកនឹងបំផុសឲ្យកម្មករងើបតវ៉ាប្រឆាំងនឹងលោក ហ៊ុន សែន។
    ដោយឡែកពួកអ្នកដែលតាំងខ្លួនឯងថាជាអ្នកវិភាគសេដ្ឋកិច្ចក្នុងប្រទេស នៅបាននិយាយដូចដឹងច្បាស់ទៀតថាវិស័យទេសចរណ៍បានធ្លាក់ចុះប្រមាណជា១២ភាគរយ ដំណាលគ្នានិងកម្ពុជាកំពុងស្ថិតក្រោមការគំរាមកំហែងនៃការព្យួរឋានៈអនុគ្រោះពន្ធនាំទំនិញទៅកាន់ទ្វីបអឺរ៉ុប គឺ«អ្វីៗទាំងអស់លើកលែងតែអាវុធ‍» ឬ EBA និងការអនុគ្រោះពន្ធនាំទំនិញទៅកាន់សហរដ្ឋអាមេរិក GSP ។ ពួកនេះតែងនិយាយថាការបាត់បង់ EBA អាចនឹងធ្វើឲ្យកម្ពុជាបាត់បង់ជន្ទល់សេដ្ឋកិច្ចប្រមាណជា៦០០ លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ដែលជាការទន្ទេញចេញនូវពាក្យដដែលៗ បើទោះបីពួកនេះដឹងថា រដ្ឋាភិបាលកម្ពូជា នឹងមិនយកអធិបតេយ្យភាពរបស់ខ្លួនដើម្បីចុះញ៉មនឹងការដាក់សម្ពាធនោះទេ។ ដូចនេះ លក្ខខណ្ឌតាមរយះការដាក់សម្ពាធលើកម្ពុជាខាងផ្នែកនយោបាយ ដោយបំពានលើអធិបតេយ្យជាតិកម្ពុជាពីសហគមន៍សហភាពអឺរ៉ុប មិនទទួលបានផ្លែផ្កាទេ។
    កម្ពុជាជារដ្ឋអធិបតេយ្យ ដែលមិនអនុញ្ញាត ឲ្យប្រទេសណាមួយមករំលោភបំពានបាន។
    កម្ពុជាពិតជាត្រូវការរស់ ដោយស្មើសិទ្ធិ ស្មើមុខមាត់ ក្នុងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយ
    ប្រទេសទាំងអស់ក្នុងលោកលើគ្រប់វិស័យ ដោយផ្តល់ផលប្រយោជន៍ដោយស្មើភាពចំពោះគ្នា
    ទៅវិញទៅមក ។
    ជានិច្ចកាលជនក្បត់ជាតិសមរង្ស៊ី ពួកក្រុមដែលតាំងខ្លួនឯងថាជាអ្នកវិភាគសេដ្ឋកិច្ចក្នុងប្រទេស កម្ពុជា ក្រុមសង្គមស៊ីវិល ដែលស្ថិតនៅក្នុងអង្គការសិទ្ធិមនុស្ស អង្គការសិទ្ធិលំនៅដ្ឋាន សមាគមនិងក្រុមសហជីពដែលមាននិន្នការប្រឆាំងរដ្ឋាភិបាល ពួកគេតែងលើកឡើងពីសិទ្ធិសេរីភាព ពីសិទ្ធិមនុស្ស ពីប្រជាធិបតេយ្យមកធ្វើជាត្រីវិស័យក្នុងការនាំមុខ ដើម្បីប្រឆាំងអំណាចរដ្ឋ ដែលជាដែនសមត្ថកិច្ចការពារផលប្រយោជន៍ កាពារសិទ្ធិសេរីភាព ការពារសិទ្ធិមនុស្ស និងការពារប្រជាធិបតេយ្យរបស់ប្រជាពលរដ្ឋ បើទោះបីពួកគេដឹងយ៉ាងច្បាស់ថា លំហរនៃសិទ្ធិសេរីភាព សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ នៅកម្ពុជា គឺមានយ៉ាងពេញបរិបូរណ៍ នឹងកំពុងដំណើរការជានិរន្តក្តី ។
    ប្រជាពលរដ្ឋដែលស្រឡាញ់សុខសន្តិភាព បានមើលឃើញយ៉ាងច្បាស់ពីទង្វើក្បត់ជាតិរបស់សមរង្ស៊ី ក្នុងការដើរសុំអន្តរាគមន៍ឲ្យសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកដកការអនុគ្រោះពន្ធ EBA និង GSPពីកម្ពុជា នឹង សកម្មភាពបែបប្រតិកិរិយារបស់ក្រុមសង្គមស៊ីវិល និង ក្រុមសហជីព ដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ទាំងនេះរួចមក ពួកគាត់បានចាត់ទុកក្រុមនេះ ថាគឺជាក្រុមភេរវកម្ម ដែលច្បាប់មិនត្រូវអត់អោន ។
    ជាមួយសកម្មភាពក្រុមសង្គមស៊ីវិល និង ក្រុមសហជីព ដែលពួកប្រតិកិរិយាទាំងអស់នេះបានធ្វើកន្លងមក វាមិនខុសអីពីការធ្វើសកម្មភាពចូលរួមយ៉ាងសកម្មក្នុងចលនានយោបាយដើម្បីកសាងកម្លាំង ដើម្បីត្រៀមកម្លាំង ដើម្បីបង្កើតអង្គការចាត់តាំងខាងនយោបាយខុសច្បាប់មួយ ប៉ុនប៉ងដើម្បីប្រមូលកម្លាំងប្រឆាំង
    រដ្ឋាភិបាល ផ្ដួលរំលំរដ្ឋាភិបាល ដែលជាអំពើខុសច្បាប់ ខុសគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ ដែលពួកគេបានទន្ទេញជាប់មាត់ ។
    វាពិតជាមានចលនាវិទ្ធង្សនាជាច្រើនដែលបង្ករឡើងដោយក្រុមសង្គមស៊ីវិល និង ក្រុមសហជីព ដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ដែលសូម្បីពួកគេដឹងច្បាស់ថា ការភ័យព្រួយខ្លាចសហភាពអឺរ៉ុបផ្ដាច់ពន្ធអនុគ្រោះEBAនិង GSP ថាប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ វាមិនមែនជាកាតព្វកិច្ចដែលពួកគេត្រូវដោះស្រាយនោះឡើយ ដោយហេតុថាកម្ពុជា មិនអាចយកអធិបតេយ្យភាពជាតិ ទៅដោះដូរជាមួយជំនួយក្តី ៕

  4. Anonymous says:

    great news every one ***** one of representative of international community’s nation. mentioning on Friday evening she is talking about a trail of Mr KIM SOKHA as a treason in KAMPOUCHEA. she said it was a shame trail that washing her time to joint on that day. YES it is so funny how can HUN SEN and his dumb followers are so dump . I myself wonder who was behind that idea ?? so sad if this leadership leading this nation for one more decade this nation will be a lion in this tiny part of ASIA. GOD bless KAMPOUCHEA