លោក កឹម សុខា បញ្ជាក់ជំហរមិនរួមគំនិតជាមួយបរទេសឬខ្មែរឈ្លានពានកម្ពុជាទេ

លោក ពៅ មេត្តា
២១ មករា ២០២០ | ម៉ោង ១:៥០ ល្ងាច
https://vodkhmer.news

លោក កឹម សុខា អតីតប្រធាន​គណបក្សសង្គ្រោះ​ជាតិ​ នៅគេហដ្ឋានរបស់លោក ក្រោយពីតុលាការបន្ធូរបន្ថយទោសឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន។ (សាញ់ ប៊ុនហឿន)

លោក កឹម សុខា អតីតប្រធាន​គណបក្សសង្គ្រោះ​ជាតិ​ នៅគេហដ្ឋានរបស់លោក ក្រោយពីតុលាការបន្ធូរបន្ថយទោសឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន។ (សាញ់ ប៊ុនហឿន)


លោក កឹម សុខា បានបញ្ជាក់ជំហរជាសាធារណៈជាថ្មីទៀតនៅថ្ងៃនេះថា លោកមិនឃុបឃិតជាមួយអ្នកណាមួយ រួមទាំងបរទេស និងជនជាតិខ្មែរ ក្នុងគោលបំណងឈ្លានពានប្រទេសកម្ពុជានោះទេ។​

នាយកខុទ្ទការល័យលោក កឹម សុខា គឺលោក មុត ចន្ថា បញ្ជាក់ថា បានផ្សព្វផ្សាយសារលើហ្វេសប៊ុកលោកនៅថ្ងៃនេះ លោក កឹម សុខា តាំងពីមុន និងឥឡូវនេះ មិនមានចេតនាត្រូវរ៉ូវជាមួយអ្នកណាមួយដើម្បីឈ្លានពានកម្ពុជានោះទេ។​

លោក មុត ចន្ថា៖ «ទាំងពេលកន្លងមក ពេលបច្ចុប្បន្ន និងទៅអនាគត កឹម សុខា មិនត្រូវរ៉ូវ (ឃុបឃិត) និងមិនគាំទ្រអ្នកណាក៏ដោយ កុំថាឡើយបរទេស សូម្បីតែខ្មែរគ្នាឯងក៏ដោយ ដែលមានចេតនា ឬធ្វើអំពើនាំឲ្យប្រទូស្តរ៉ាយខូចខាតដល់ប្រជាពលរដ្ឋខ្មែរ ឬនាំឲ្យមានការឈ្លានពានប្រឆាំងនឹងព្រះរាជាណាចក្រកម្ពុជា ជាដាច់ខាត»

លោកបន្តទៀតថា ភាពអយុត្តិធម៌នាំឱ្យបែកបាក់ជាតិ៖ «អយុត្តិធម៌ នាំមកនូវការបែកបាក់ជាតិ ការផ្សះផ្សា នាំមកនូវអធិបតេយ្យភាពជាតិ!»។​

ការលើកឡើងរបស់លោក កឹម សុខា នៅពេលនេះ គឺធ្វើឡើងមុនមួយថ្ងៃមុនពេលដែលលោកត្រូវសាលាដំបូងរាជធានីភ្នំពេញ បើកសវនាការកាត់ទោសនៅក្នុងសប្តាហ៍ទី២។​

សាលាដំបូងរាជធានីភ្នំពេញ គ្រោងប្រើពេល៣ខែដើម្បីកាត់ទោសលោក កឹម សុខា ពីបទត្រូវរ៉ូវជាមួយបរទេសចង់ផ្តួលរំលំរដ្ឋាភិបាល។ សវនាការកាលពីសប្តាហ៍មុន ក្រុមមេធាវីការពារក្តីលោក កឹម សុខា អះអាងថា មិនមានភស្តុតាងដាក់បន្ទុកទេ ចំណែកក្រុមធាវីរបស់លោក ហ៊ុន សែន អះអាងថា មានភស្តុតាងច្រើនសម្រាប់ចោទប្រកាន់។​


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

2 Responses to "លោក កឹម សុខា បញ្ជាក់ជំហរមិនរួមគំនិតជាមួយបរទេសឬខ្មែរឈ្លានពានកម្ពុជាទេ"

  1. so socheath says:

    ហាស !ហាស
    អញខ្ជិលនិយាយច្រើន ជាមួយអ្ហែងណាស់ អាអើយ ។
    ស្តាប់សម្តីខ្លួនឯង និងមើលពីសកម្មភាបរបស់ខ្លួន
    ក្នុងសម័យកាលបណ្តេញ ហ៊ុនសែន ហ៊ុនសែនអើយចុះចេញទៅ វាត្រូវជាង !
    បើមើលអាហ្នឹងហើយ មិនយល់ថាខ្លួនអែង កំពុងគឹតអី ធ្វើអី ភាសារបស់​លោកអែង
    វានៅតែនិយាយដដែលៗ ដូចដុសក្អែលក្រោមក្តទេ !

  2. Anonymous says:

    HE … AH CHKOUTH why don’t you come and get me I’m what you call KBOTH CHEATH. come on AH CHKOUTH do not forget to come a long Mr meet to kill OK. YES …US is waiting for some person like SOK ESAN, PAI SIPHOM, SO SOCHEATH, and more about their stupid words again the US

Leave a Reply

Submit Comment