តើ​ខេត្ត​ព្រះ​សីហនុ​នឹង​ទៅ​ជា​យ៉ាង​ណា​នា​ពេល​ខាង​មុខ​នេះ​?​

ដោយ៖ វណ្ណ សុគន្ធា
22/01/2020 – 07:13
RFI

ក្រុងព្រះសីហនុ (រូបតំណាង)
ក្រុងព្រះសីហនុ (រូបតំណាង) @Internet

 វត្ត​មាន​នៃ​ជន​ជាតិ​ចិន​យ៉ាង​គំហុក​នៅ​ក្នុង​ខេត្ត​ព្រះ​សីហនុ បាន​ធ្វើ​ឱ្យ​អាគារ​នៅ​ក្នុង​ខេត្ត​នេះ​មាន​ការ​រីក​លូត​លាស់​ដូច​ផ្សិត​ក្នុង​ពេល​តែ​មួយ​ប៉ព្រិច​ភ្នែក​។ ប៉ុន្តែ​នៅ​ពេល​ដែល​រដ្ឋា​ភិបាល​កម្ពុជា​បិទ​លែង​ឱ្យ​មាន​ល្បែង​អន​ឡាញ​តទៅ​ទៀត​នោះ ជន​ជាតិ​ចិន​ជា​ច្រើន​ក៏​បាន​ចាក​ចេញ​ពី​កម្ពុជា​វិញ​ដែរ​។ ការ​ចាក​ចេញ​នេះ​បាន​ឱ្យ​វិស័យ​អចលន​ទ្រព្យ​នៅ​ក្នុង​ខេត្ត​នេះ​នៅ​ទ្រឹង ហើយ​ការ​អភិវឌ្ឍ​នានា​ក៏​ហាក់​មិន​ដើរ​លឿន​ផង​ដែរ​។ អ្នក​ជំនាញ​ផ្នែក​អចលន​ទ្រព្យ និង សេដ្ឋកិច្ច​បាន​បង្ហាញ​ពី​ការ​ព្រួយ​បារម្ភ​ពី​អនាគត​នៃ​ខេត្ត​ព្រះ​សីហនុ​។ ទោះ​ជា​បែប​នេះក្តី ពួក​គេ​ថា វា​នៅ​តែ​មាន​ដំណោះ​ស្រាយ ប៉ុន្តែ​ត្រូវ​ការ​ពេល​វេលា​បន្តិច​។

What Next?

Recent Articles