សាលា​ដំបូង​រាជធានី​ភ្នំពេញ​បន្ត​សវនាការ​ជម្រះ​ក្តី​លោក កឹម សុខា លើក​ទី២ ដែល​នឹង​ចាក់​វីដេអូ​ពេញ​រយៈ​ពេល​ជាង​មួយ​ម៉ោង​នៃ​ការ​ថ្លែង​របស់​លោក​នៅ​ប្រទេស​អូស្ត្រាលី

ដោយ សុជីវី
2020-01-21
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ

លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ

 រូប៖ RFA


សាលា​ដំបូង​រាជធានី​ភ្នំពេញ​នឹង​បន្ត​សវនាការ​ជម្រះ​ក្តី​លោក កឹម សុខា លើក​ទី២ រយៈ​ពេល​ពីរ​ថ្ងៃ គឺនៅថ្ងៃទី២២ និងថ្ងៃទី២៣ ខែមករា។ មេធាវី​ការពារ​ក្តី​លោក កឹម សុខា ឲ្យ​ដឹង​ថា តុលាការ​បាន​អនុញ្ញាត​ឲ្យ​មេធាវី​ការពារ​ក្ដី​លោក កឹម សុខា ចាក់ខ្សែ​វីដេអូ​ពេញ នៃ​ការ​ថ្លែង​របស់​លោក​ កឹម សុខា នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​កាល​ពី​ឆ្នាំ២០១៣ ដែល​មាន​រយៈ​ពេល​ជាង​មួយ​ម៉ោង។

មេធាវី​ការពារ​ក្ដី​របស់​លោក កឹម សុខា គឺ​លោក ចាន់ ចេន ឲ្យ​អាស៊ី​សេរី​ដឹង​ថ្ងៃ​ទី២១ ខែ​មករា​ថា ខ្សែ​វីដេអូ​ពេញ​នៃ​ការ​ថ្លែង​របស់​លោក កឹម សុខា គឺ​ជា​ការ​បញ្ជាក់​ថា លោក កឹម សុខា មិន​បាន​ប្រព្រឹត្តិ​ល្មើស​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ៖ «អាទិត្យ​ហ្នឹង​គួរ​ចូល​ដល់​ត្រូវ​ចាក់​នូវ​ភស្តុតាង​ដែល​សហ​មេធាវី​ការពារ​សិទ្ធិ​ឯកឧត្ដម កឹម សុខា បាន​ដាក់​ជូន​តុលាការ ជា​ខ្លឹមសារ​វីដេអូ​គាត់​មាន​ប្រសាសន៍​នៅ​ប្រទេស​អូស្ត្រាលី​មួយ​ម៉ោង​ជាង ការ​ចាក់​វីដេអូ ដែល​គាត់​និយាយ​នៅ​ប្រទេស​អូស្ត្រាលី​ហ្នឹង គឺ​ជា​ការ​បង្ហាញ​សុចរិត​ភាព ដែល​កូន​ក្តី​ខ្ញុំ​មិន​បាន​ប្រព្រឹត្តិ​ដូច​ការ​ចោទ​ប្រកាន់​ទេ​បាទ»

លោក​មេធាវី​ឲ្យ​ដឹង​ទៀត​ថា សវនាការលើកទី២ នេះ ក៏​នឹង​មាន​វត្តមាន​លោក កឹម សុខា សហ​មេធាវី​ការពារ​លោក កឹម សុខា ចូល​រួម​ត​តាំង​ក្តី​ផង​ដែរ។

រដ្ឋាភិបាល​យក​វីដេអូ​ខ្លី​របស់​លោក កឹម សុខា ធ្វើ​ជា​ភស្តុតាង​សំខាន់​បំផុត ទៅ​ចាប់​ខ្លួន​លោក កឹម សុខា ទាំង​មាន​អភ័យ​ឯក​សិទ្ធិ​ទាំង​កណ្ដាល​យប់ រហូត​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ឆ្នាំ២០១៧ ។

អាស៊ី​សេរី​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​មេធាវី​តំណាង​រដ្ឋាភិបាល​ដែល​ជា​ដើម​បណ្ដឹង គឺ​លោក គី តិច ជុំវិញ​ការ​ចាក់​វីដេអូ​ពេញ នៃ​ការ​ថ្លែង​របស់​លោក​កឹម សុខា នេះ​នៅ​ឡើយ​ទេ នៅថ្ងៃទី២១ ខែ​មករា។ ប៉ុន្តែ កាល​ពី​ក្នុង​សវនាការ​លើក​ទី១ ថ្ងៃ​ទី១៥ ខែ​មកា កន្លង​ទៅ​មេធាវី​រូប​នេះ បាន​ចេញ​មុខ​ជំទាស់​ការ​ទាមទារ​ដាក់​វីដេអូ​ពេញ​នេះ ដោយ​លោក​ខ្លាច​ពេល​ចាក់​វីដេអូ​នឹង​អាច​ធ្វើ​ផ្ទុះ​ក្នុង​សវនាការ ឬ​ធ្វើ​ឲ្យ​ខូច​កុំព្យូទ័រ​របស់​តុលាការ។ ប៉ុន្តែ មេធាវី​រូប​នេះ បាន​ថ្លែង​ការពារ​ខ្សែ​វីដេអូ​ខ្លីៗ ដែល​សមត្ថកិច្ច​យក​មក​ធ្វើ​ជា​មូលដ្ឋាន​ចោទ​ប្រកាន់​លោក កឹម សុខា ថា ទោះ​វីដេអូ​នោះ​ត្រូវ​កាត់​ជា​កង់ៗ ក្តី ប៉ុន្តែ លោក កឹម សុខា បាន​ទទួល​ស្គាល់​ថា រូបភាព សំឡេង នៅ​ក្នុង​វីដេអូ​នោះ​មិន​មែន​ជា​ការ​ក្លែង​បន្លំ​នោះ​ទេ៖«ខ្ញុំ​បាន​ពន្យល់​ថា អា​ហ្នឹង​មិន​មែន​ជា​ការ​ក្លែង​ទេ គឺ​ជា​ការ​កាត់​សង្ខេប​ហើយ សូម​បញ្ជាក់​ថា វីដេអូ​ហ្នឹង គឺ​គាត់ (លោក កឹម សុខា ទទួល​ស្គាល់»

មេធាវី​ការពារ​ក្តី​របស់​លោក កឹម សុខា ម្នាក់ទៀត គឺ​អ្នកស្រី ម៉េង សុភារី និយាយ ការ​យក​សម្ដី​របស់ ​លោក កឹម សុខា និយាយ​ក្នុង​វីដេអូ​តែ​ជាង ២​នាទី ដែល​រដ្ឋាភិបាល​ប្រើប្រាស់​ជា​ភស្តុតាង​ក្នុង​ការ​ចោទប្រកាន់​នោះ គឺ​មាន​ការ​កាត់​ត​ធ្វើ​ឱ្យ​មានការ​ភ័ន្តច្រឡំ និង​ខុស​គោល​បំណង ពិត​​របស់​​លោក កឹម សុខា។

អតីត​សមាជិក​​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) និង​ជា​ទីប្រឹក្សា​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ លោក រ៉ុង ឈុន សង្កេត​ឃើញ​ថា សំណុំ​រឿង​ចោទ​ប្រកាន់​លោក កឹម សុខា នេះ គឺ​ខុស​នីតិវិធី​តាំង​ពី​ដើម​រហូត​មក​ដល់​ការ​ជំនុំ​ជម្រះ​នេះ។ លោក រ៉ុង ឈុន បន្ត ទោះ​សវនាការ​នេះ​ជា​សវនាការ​សាធារណៈ ប៉ុន្តែ តុលាការ​បាន​ធ្វើ​ឲ្យ​ក្លាយ​ជា​សវនាការ​អសាធារណៈ​ទៅ​ហើយ ដោយ​មិន​បាន​អនុញ្ញាត​ឲ្យ​មន្រ្តី​សង្គម​ស៊ីវិល អ្នក​សារ​ព័ត៌មាន ឬ​សាធារណៈ​ជន​បាន​ឃើញ​ពី​ទិដ្ឋភាព​នៃ​ការ​សួរ​ដេញដោល​នោះ​ទេ៖ «សវនាការ​ហ្នឹង​អសាធារណៈ​ហើយ ហើយ​យើង​ចង់​ឲ្យ​សវនាការ​មួយ​ជា​សាធារណៈ ទោះ​បី​បន្ទប់​នឹង​ផ្ទុក​មនុស្ស​មិន​អស់​ក៏​ដោយ យើង​អាច​បន្ត​ស្លាយ​មក​ក្រៅ ហើយ​បន្ត​សំឡេង​មក​ខាង​ក្រៅ​មក ដើម្បី​ឲ្យ​បាន​សារ​ព័ត៌មាន សកម្មជន អង្គការ​សង្គម​ស៊ីវិល​ដែល​ទៅ​ឃ្លាំ​មើល​បាន​ឮ​សំឡេង»

នៅ​ក្នុង​សវនាការ​នៅ​ថ្ងៃ​ស្អែក សាលា​ដំបូង​រាជធានី​ភ្នំពេញ​ក៏​នឹង​អនុញ្ញាត​ឲ្យ​អង្គភាព​សារ​ព័ត៌មាន​ស្នើសុំ​ចូលរួម​ស្ដាប់​សវនាការ​ថ្ងៃ​ទី២២ និង​ថ្ងៃ​ទី២៣ ខែ​មករា ដោយ​ចាត់​តំណាង​របស់​ខ្លួន​ម្នាក់ ដើម្បី​ចូលរួម ខណៈ​បន្ទប់​សវនាការ​នៅ​ដល់​កន្លែង​អង្គុយ​ចំនួន១០ នៅ​សេសសល់​ដោយ​សារ។ ការ​អនុញ្ញាត​នេះ ក្រោយ​មាន​ការ​រិះគន់​ពី​អង្គការ​សង្គម​ស៊ីវិល និង​ស្ថានទូត​អាមេរិក នៅ​កម្ពុជា​ថា តុលាការ​បាន​រឹតត្បិត ការ​យក​ព័ត៌មាន​របស់​អ្នក​កាសែត។

មេធាវី​ការពារ​ក្ដី​លោក កឹម សុខា ឲ្យ​ដឹង​ថា តុលាការ​គ្រោង​នឹង​ប្រើ​រយៈពេល​ជា​ច្រើន​ខែ ក្នុង​ដំណើរ​ការ​ជំនុំជម្រះ​ក្ដី​លោក កឹម សុខា។ កាល​ពី​ថ្ងៃ​សវនាការ​លើកដំបូងថ្ងៃទី១៥ មករា លោក កឹម សុខា បាន​បង្ហោះ​សារ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក ដោយ​បញ្ជាក់​​ជំហរ​​ថា លោក​បដិសេធ​ទាំងស្រុង​នូវ​ការចោទប្រកាន់ ពី​បទ​សន្ទិដ្ឋភាព​ជាមួយ​បរទេស។

លោក រ៉ុង ឈុន ព្រួយ​បារម្ភ​ថា​​ ការ​អូស​បន្លាយ​ករណី​លោក កឹម សុខា នឹង​ធ្វើ​កម្ពុជា​ខាត​បង់ ឬ​ត្រូវ​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​របស់​សហភាព​អឺរ៉ុប EBA។ លោក​ថា ករណី​នេះ​ជា​រឿង​នយោបាយ​មិន​អាច​យក​តុលាការ​មក​ដោះ​ស្រាយ​បាន​ទេ ដូច្នេះ​គួរ​តែ​ដោះ​ស្រាយ​តាម​ផ្លូវ​នយោបាយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

3 Responses to "សាលា​ដំបូង​រាជធានី​ភ្នំពេញ​បន្ត​សវនាការ​ជម្រះ​ក្តី​លោក កឹម សុខា លើក​ទី២ ដែល​នឹង​ចាក់​វីដេអូ​ពេញ​រយៈ​ពេល​ជាង​មួយ​ម៉ោង​នៃ​ការ​ថ្លែង​របស់​លោក​នៅ​ប្រទេស​អូស្ត្រាលី"

  1. so socheath says:

    ចាក់១០០ ម៉ោង ក៏វានៅតែប៉ុណ្ណឹងដែរ !
    សំខាន់គឺការសារភាពរបស់កឹម សុខា​ពី​ការដែលបានបង្កើតគំនឹត
    ឃុបឃឹតជាមួយបរទេស ធ្វើបដិវត្តន៍ពណ៍ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់
    ដែលវាសមស្របគ្នាជាមួយសកម្មភាព ក្នុងសម័យកាល អ្នកចាញ់ដេញអ្នកឈ្នះ
    ហ៊ុន សែនអើយ ! ចុះចេញទៅ ។
    មើលសកម្មភាពនឹងស្តាប់ សម្តីកឹម សុខា ឲ្យបានច្បាស់ ពីការសន្យាវាផ្តាច់ បណ្តេញ
    ហ៊ុនសែន តាមរយះពាក្យ​គំរាម បែបចំអក ឡកឡឺយ ឲ្យហ៊ុនសែនចុះតាមជណ្តើរ ដែលកឹមសុខា
    រៀបចំឲ្យតាមរយះ(បាតុកម្ម)បដិវត្តន៍ពណ៍ឲ្យស្រួល បើមិនអញ្ចឹងទេ ​ចាប់បោះក្រវាត់ចោល
    ហើយ ។
    មានវីដេអូតាមយូធូប ដែលក្រុមសកម្មជនកឹម សុខា បង្ហោះអីតើ លោក មេធាវី ចាន់ ចេន !
    ទោះចង់កាច់ក រត់ខុសរឿងបែបណាក៏វាទៅមិនរួចដែរ !
    សូមកុំប្រើសម្តីឃោសនា​ខុសរឿង !
    សុច្ចរឹតភាព ​មិនមែនមានតែក្នុងសម្តីទេ ! ទង្វើទើបជាការពិត

  2. Anonymous says:

    the true still be true no matters what .. the color revolution was the word of communist dictator always saying to get away from what they are doing . there was no reason to believe KIM SOKHA was a treason of this unfortunate nation call KAMPOUCHEA. No1 we Cambodian knew exactly KIM SOKHA was not in powers . No2 KIM SOKHA was elected by majority of Cambodian to be a leader of KAMPOUCHEA as opposition party . in democracy any opposition party they have policy to made people believe when they are in powers what they will do for their people. No3 we Cambodian did not see what this leadership said KIM SOKHA was a treason of this unfortunate people at all. KIM SOKHA was not in powers, did not gave in piece of land to any nation, no logging company destroy all those forest, never murder any one . OK now we want to talk about the great leader of this great nation?? at first I would like to mention to every one in the world that my great nation was always so great at manipulated any situation I mean we can made any thing black turn to white, good became bad easily . SAM DACH AKEAK MORHA SENA TEJOR ..HUN SEN was my only leader of KAMPOUCHEA for the rest of his life and continuous to his son because my nation will be over in one minute if no HUN families leading this nation. please take a look my SADACH can do any thing gave some land and island to our great friend Vietcong , murder any Cambodian nationalist , destroy forest and mind under ground to get rich for his families and among his high ranging officers. what else can we asking for HUN SEN did all these for the sage of what?? I gest for Mr SO SOCHEATH and all HUN SEN’s followers. HAS…HAS..HA…. please tell me who was KBOTH CHEATH Mr meet to kill how can I believe in you Mr meet to kill. now this regime became the other word call Mr meet to sue or meet you in my court of plastic . my massage to some of those what we call no brainer >> at this moment your SAM ACH is going after some Cambodian nationalist but next time this evil will go after you . please wake up be for it is too late. GOD bless KAMPOUCHEA and it’s poor people

  3. Anonymous says:

    Who ever sign&gave Tral Island to Youn-hanoi are the traitors ‘ including so socheat veitcong germ’

Leave a Reply

Submit Comment