សវនាការ​លោក កឹម សុខា សប្ដាហ៍​នេះ ផ្ដោត​លើ​ខ្លឹមសារ​វីដេអូ​ពេញ​ថ្លែង​នៅ​អូស្ត្រាលី

ដោយ ទីន ហ្សាការីយ៉ា
2020-01-23
អាស៊ីសេរី

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក កឹម សុខា ពេល​មក​ចូលរួម​សវនាការ​ជម្រះ​ក្តី​លោក​សម្រាប់​សប្ដាហ៍​ទី២ នៅ​ព្រឹក​ថ្ងៃ​ទី២៣ ខែ​មករា ឆ្នាំ២០២០។

លោក កឹម សុខា ពេល​មក​ចូលរួម​សវនាការ​ជម្រះ​ក្តី​លោក​សម្រាប់​សប្ដាហ៍​ទី២ នៅ​ព្រឹក​ថ្ងៃ​ទី២៣ ខែ​មករា ឆ្នាំ២០២០។

 រូប៖ RFA


ក្នុង​សវនាការ​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃ​នេះ អង្គ​ជំនុំ​ជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​នេះ​បន្ត​ជជែក និង​ពិនិត្យ​លើ​ភស្តុតាង ជា​ឃ្លីប​វីដេអូ​ពេញ​មាន​រយៈ​ពេល​ជាង​មួយ​ម៉ោង​ដែល​ផ្ដល់​ដោយ​មេធាវី​ការពារ​ក្ដី​លោក កឹម សុខា។ ក្នុង​សវនាការ​នោះ មេធាវី​ការពារ​ក្តី លោក កឹម សុខា ក៏​បាន​បញ្ជាក់​ថា សកម្មជន​លោក កឹម សុខា ពេល​ពី​ឆ្នាំ​១៩៩៣ ដល់​ឆ្នាំ​២០០៧ គឺ ការ​រៀន​ពី​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ ហើយ​សកម្មភាព​បែបនេះ ក៏​មាន​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ធ្លាប់​ចូលរួម​រៀន​សូត្រ​ដែរ។ «»

មេធាវី​ការពារ​ក្តី​របស់​លោក កឹម សុខា គឺ លោក ចាន់ ចេន ឱ្យ​អ្នកសារព័ត៌មាន​ដឹង​ថា ភាគី​ពាក់ព័ន្ធ​បាន​ចោទសួរ​សំនួរ​ជាច្រើន​លើ​លោក កឹម សុខា ប៉ុន្តែ លោក កឹម សុខា បាន​បញ្ជាក់​ថា ប្រាប់​តុលាការ​ថា លោក​រៀន​តែ​ពី​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ ហើយ​លោក​ថា សូម្បីតែ អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា គឺ​លោក ស ខេង ក៏​ធ្លាប់​ទៅ​រៀន​សូត្រ​បែបនេះ​នៅ​ក្រៅ​ប្រទេស​ដែរ៖ «អ្នក​ដែល​ទៅ​រៀន​ហ្នឹង​កូន​ក្តី​ខ្ញុំ​បាន​បញ្ជាក់​ហើយ​ថា មិនមែន​តែ​រូប​គាត់​ទេ សូម្បីតែ​តំណាង​គណបក្ស​នយោបាយ​ដែល​មាន​ក្របខ័ណ្ឌ​នៅ​ក្នុង​សមាជិកសភា​ក៏បាន​ទៅ​រៀន​ដូចគ្នា​ដែរ បើ​តាម​ខ្ញុំ​ចាំ​មិន​ច្រឡំ​ទេ សូម្បី​សម្ដេច ស ខេង ក៏​ត្រូវ​បាន​អញ្ជើញ​ទៅ​ចូលរួម​កម្មវិធី ទស្សនកិច្ច​សិក្សា​គឺ​គោលបំណង​ធំ​គេ​ឱ្យ​ស្វែងយល់​អំពី​សិទ្ធិមនុស្ស​ប្រជាធិបតេយ្យ ឱ្យ​ស្វែងយល់​រដ្ឋសភា​ធ្វើ​អី ព្រឹទ្ធសភា តុលាការ​ធ្វើ​អី នៅ​ក្នុង​ក្របខ័ណ្ឌ​ប្រជាធិបតេយ្យ»។

លោក ចាន់ ចេន ថា លោក កឹម សុខា បាន​រៀន​ទ្រឹស្ដី និង​ការអនុវត្ត ពី​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ ដែល​មិនមែន​ជា​ការ​ផ្តួល​រំលំ​រដ្ឋាភិបាល​ដោយ​ការ​បដិវត្តន៍​ពណ៌ ឬ​ដោយ​អំពើ​ហិង្សា​នោះ​ទេ​។ លោក​មេធាវី​ឱ្យ​ដឹង​ទៀត​ថា ការ​ធ្វើ​ដំណើរ​របស់​លោក កឹម សុខា ទៅ​ប្រទេស​អូស្ត្រាលី​កាលពី​ឆ្នាំ​២០១៣ គឺ​មាន​គោលបំណង​សំខាន់​ពីរ​គឺ លោក​ថ្លែងអំណរគុណ​ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​ដែល​បាន​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​បញ្ជាក់​ថា លោក​មិន​បាន​លក់​ក្បាល​ឱ្យ​គណបក្ស​កាន់អំណាច​ទេ៖ «គោលបំណង​អ្វី​ដែល​នៅ​ក្នុង​វីដេអូ​ពេញ​ដោយសារ​នៅ​ក្នុង​ដំណាក់កាល​នោះ​ជា​ដំណាក់កាល​មួយ​កំពុង​មាន​ការ​ចរចា​រវាង​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​មាន​ទស្សនៈ​ទូទៅ​មួយ​ចំនួន​ដែល​និយាយ​នៅ​ក្នុង​វិទ្យុ​សំបុក​ឃ្មុំ​ថា សុំ​ឱ្យ​លោក កឹម សុខា ធ្វើ​អញ្ចេះ យក​តាម​អញ្ចុះ ម៉េច​ក៏បាន​ប៉ុណ្ណឹង​ហើយ​មិន​ធ្វើតាម​នេះ​មិន​ធ្វើ​នោះ​ក្នុង​គោលបំណង​ប្រើ​ហិង្សា ប៉ុន្តែ ឯកឧត្ដម កឹម សុខា បាន​បដិសេធ​ដាច់ខាត​បងប្អូន»។

កាល​ពី​ថ្ងៃ​ទី​២២ មករា មេធាវី​ការពារ​ក្ដី​លោក កឹម សុខា បាន​ដាក់​ភស្តុតាង ៣៥​ចំណុច​បន្ថែម ដើម្បី​ដោះ​បន្ទុក​លោក កឹម សុខា ក្នុង​នោះ​រួមមាន​៖ មាន​វីដេអូ​ពេញ​រយៈពេល​ជាង​មួយ​ម៉ោង នៃ​ការ​ថ្លែង​របស់​លោក កឹម សុខា និង​រូបថត​មួយ​ចំនួន ព្រមទាំង​វីដេអូ​ខ្លីៗ ខ្លះ​ទៀត​ផង។ ប៉ុន្តែ​មេធាវី​រដ្ឋាភិបាល​ថា ភស្តុតាង​ដាក់​បន្ថែម​មួយ​ចំនួន​នៅ​ពេល​នេះ គឺជា​ការ​ដាក់​បន្ទុក​បន្ថែម​លើ​លោក កឹម សុខា ទៅវិញ​ទេ​។ មេធាវី​ការពារ​ក្តី​លោក កឹម សុខា ថា​ការ​លើកឡើង​បែបនេះ គ្រាន់តែ​ជា​លើកឡើង​ដើម្បី​ចង់​មាន​ភាន់​ច្រឡំ​លើ​សមត្ថភាព​មេធាវី​របស់​លោក កឹម សុខា ប៉ុណ្ណោះ។

មេធាវី​របស់​លោក កឹម សុខា អ្នកស្រី ម៉េង សុធាវី បញ្ជាក់​ថា វីដេអូ​ដែល​សមត្ថកិច្ច​កាត់​ខ្លី​យក​ចោទ​ប្រកាន់​លោក កឹម សុខា ប៉ុន្តែ​សំដី​ពេញ​របស់​លោក កឹម សុខា មិនមែន​ន័យ​បែបនេះ​ទេ៖ «នៅ​ក្នុង​វីដេអូ​ដោយសារតែ​កាត់​តទៅ​ឃើញ​ថា ពាក្យ​ថា យុទ្ធសាស្ត្រ សំដៅ​លើ​អី​ដោយសារ​វា​បាត់​ពាក្យ​ខាង​លើ​គឺ​យុទ្ធសាស្ត្រ​នេះ​គាត់​ចង់​សំដៅ​គាត់​បាន​សិក្សា​ស្វែងយល់​អំពី​បញ្ហា​ពលរដ្ឋ​ខ្មែរ​ថា តើ​បញ្ហា​ពលរដ្ឋ​មកពី​បញ្ហា​ស្អី​គេ​បានជា​យើង​អត់​មាន​រីក​ចំរើន មិនមែន​ជា​យុទ្ធសាស្ត្រ​អី​ទេ ចំពោះ​ពាក្យ​ដែល​លឺ​សូ​ពាក្យ​មួយទៀត គេ​ឱ្យ​យក​តាម​ម៉ូដែល យូហ្គោស្លាវី ស៊ែបប៊ី គេ​ឱ្យ​គាត់​យក​ស្ដាប់​ឱ្យ​បាន គេ​ឱ្យ​គាត់​យក​សួរ​គាត់​ទេ គាត់​យក​ទេ ជាក់ស្ដែង​សកម្មភាព​របស់​គាត់​គាត់​ទៅ​បោះឆ្នោត»។


ចំណែក ឯ​មេធាវី​តំណាង​រដ្ឋាភិបាល​ដែល​ជា​ដើម​បណ្តឹង គឺ​លោក គី តិច ក្នុង​ពេល​ផ្តល់​បទ​សម្ភាស​ដល់​អ្នក​សារព័ត៌មាន​លោក​ព្យាយាម​និយាយ​រឿង​នយោបាយ​ជាជាង​ដំណើរការ​នៃ​សវនាការ​ដោយ​លោក​និយាយ​ថា លោក សម រង្ស៊ី មិន​អាច​ចូល​ប្រទេស​កម្ពុជា​កាលពី​ថ្ងៃ៩ វិច្ឆិកា កន្លង​ទៅ ព្រោះ​គ្មាន​លុយ​ទិញ​សំបុត្រ​យន្តហោះ​ជាដើម​។ មេធាវី​រូប​នេះ លើកឡើង​ទៀត​ថា ការ​ទាមទា​របស់​លោក សម រង្ស៊ី ថា អ្នកជា​អ្នកទទួលខុសត្រូវ​លើ​ករណី​ចោទប្រកាន់​លោក កឹម សុខា គឺជា​ការ​បង្ហាញ​ភស្តុតាង​បន្ថែម​ទៀត ដែល​ជា​ការ​ដាក់​បន្ទុក​លើក​លោក កឹម សុខា៖ «សម រង្ស៊ី បាន​បញ្ចេញ​ការ​បញ្ជាក់​របស់​ខ្លួន ភស្តុតាង​របស់​ខ្លួន​ដែល​មាន​ទាំង​រូបថត ទាំង​ឯកសារ​នេះ​ក្នុងពេលដែល កឹម សុខា កំពុងតែ​វ័ណ្ឌក ស្លន់ស្លោ​នៅ​ក្នុង​សវនាការ​ព្យាយាម​ដោះ​បន្ទុក​ខ្លួនឯង ឥឡូវ​នេះ កឹម សុខា កំពុង​ដោះ​បន្ទុក​ខ្លួនឯង​ផង កំពុង​ទប់​ប្រឹង​ទប់​ការ​ថែម​បន្ទុក​ពី​ទណ្ឌិត សម រង្ស៊ី មក​ទៀត»។

សវនាការ​ថ្ងៃ​ទី​២២ ខែ​មករា តុលាការ​អនុញ្ញាត​ឱ្យ​សារព័ត៌មាន និង​តំណាង​មន្ត្រី​សង្គម​សង្គម​ស៊ីវិល​មួយ​ចំនួន​ចូលរួម​ស្តាប់​។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ម្នាក់​គឺ​នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត ដែល​បាន​ចូល​ស្ដាប់​សវនាការ​នេះ ឱ្យ​អាស៊ីសេរី​ដឹង​ថា សំនួរ​ភាគច្រើន​របស់​ព្រះរាជអាជ្ញា និង​មេធាវី​របស់​រដ្ឋាភិបាល បាន​ចោទសួរ​ជា​ពាក្យ​មួយ​ម៉ាត់ និង​ពន្យល់​ពាក្យ​មួយៗ​ដែល​លោក​យល់​ថា ការ​ចោទសួរ​នេះ មិនសូវ​ទាក់ទង​អង្គហេតុ​។ លោក​យល់ថា ការ​សួរ​បែប​នាំ​ឱ្យ​មានការ​បកស្រាយ​ខុស​ៗ​គ្នា និង​ធ្វើ​ឱ្យ​សវនាការ​នេះ​កាន់តែ​អូស​បន្លាយ​រយៈពេល​វែង​បន្ថែម​ទៀត​។ លោក​ថា លោក​នឹង​តាមដាន​ដំណើរការ​ក្តី​បន្ត​ទៀត៖ «យើង​ឧទាហរណ៍​ថា ពាក្យ​គេ​មួយ​ម៉ាត់ ពាក្យ​គេ​អ៊ីចឹង វែកញែក​តែ​ពាក្យ​គេ​មាន​ន័យ​ថា ម៉េច​រហូត​ទៅ​រក​អ្នក​ជំនាញ​មក​ចង់​និយាយ​បកស្រាយ​ទៀត អ៊ីចឹង​គ្រាន់តែ​ពាក្យ​គេ​មួយ វា​អាច​នឹង​ពាក់ព័ន្ធ​យ៉ាង​ម៉េច ប៉ុន្តែ​ខ្ញុំ​គិត​ថា មិន​សំខាន់​លើ​ពាក្យ​មួយៗ​ទេ សំខាន់​បំផុត​គឺ​ការស្វែងរក​ភស្តុតាង និង​អង្គហេតុ​ដើម្បី​ធ្វើ​ការ​ដេញដោល»។

លោក អំ សំអាត សង្កេតឃើញ​ទៀត​ថា សវនាការ​សួរដេញដោល​ពេញ​មួយ​ព្រឹក​ថ្ងៃ​ទី​២៣ ខែ​មករា ការ​សួរដេញដោល​មាន​ភាព​តានតឹង​ដាក់គ្នា នៃ​គូ​ភាគី​នៅ​ក្នុង​បន្ទប់​សវនាការ ប៉ុន្តែ មិន​ទាន់​ឈាន​ដល់​នៃ​ការ​បង្ហាញ​ភស្តុតាង និង​អង្គហេតុ​នៃ​ការចោទប្រកាន់​លោក កឹម សុខា នៅឡើយ ខណៈ​​ពេលវេលា​ជំនុំជម្រះ​គ្រោង​ប្រើ​រយៈ​បី​ខែ​ឯណោះ។

សវនាការ​កាត់​ក្តី​លោក កឹម សុខា នឹង​បន្ត​ទៀត​នៅ​សប្ដាហ៍ ថ្ងៃ​ទី​២៩ និង​ថ្ងៃ​ទី​៣០ ខែ​មករា តុលាការ​កំណត់​យក​រៀងរាល់​ថ្ងៃ​ពុធ និង​ថ្ងៃ​ព្រហស្បតិ៍ ដើម្បី​ធ្វើការ​ជំនុំជម្រះ។

មេធាវី​លោក កឹម សុខា អ្នកស្រី ម៉េង សុធារី ឱ្យ​ដឹង​ថា ក្រុម​មេធាវី​លោក កឹម សុខា មាន​ភស្តុតាង​ជាច្រើន​ផ្សេងទៀត​គ្រោង​ដាក់​ជូន​តុលាការ​នៅ​ក្នុង​ដំណើរការ​ក្តី​នា​ពេល​ខាង​មុខ​ទៀត៕

(ក្រុម​អ្នក​កាសែត​ចាំ​យក​ព័ត៌មាន និង​មន្ត្រី​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​​​សង្កេត​ការណ៍​​អំពី​សវនាការ​រឿងក្ដី​លោក កឹម សុខា នៅ​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ថ្ងៃ​ទី២៣ ខែ​មករា ឆ្នាំ២០២០។ រូប៖ RFA)


«​សកម្មភាព​របស់​លោក កឹម សុខា ដើម្បី​ផ្សព្វផ្សាយ​ពី​សិទ្ធិមនុស្ស ​និង​ប្រជាធិបតេយ្យ​»​


កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

2 Responses to "សវនាការ​លោក កឹម សុខា សប្ដាហ៍​នេះ ផ្ដោត​លើ​ខ្លឹមសារ​វីដេអូ​ពេញ​ថ្លែង​នៅ​អូស្ត្រាលី"

  1. Anonymous says:

    ***REQUEST FROM CAMBODIAN IN SIDE THE COUNTRY AND AROUND THE WORLD * we Cambodian knew this KIM SOKHA’s trail is not about who was the treason of this nation. it was 100% all about HUN SEN’s powers . it just like what I always mentioning for so many time HUN SEN rather die if he lost powers. but what so ever it is not his call for his own judgement it all up to all Cambodian. HUN SEN just pointing one of his finger to KIM SOKHA but the other four was pointed at himself . right now it all up to Cambodian after we know every thing is just about gone forest, mind, some other kind of natural resource , corruption all over the country, CHINA came to put their policy, so much money Cambodian owed to CHINA and the other nation, every thing is totally lost , as a Cambodian we would like to ask every Cambodian to fin out what we Cambodian have left?? how are we going to deal whit these problem ?? how can we trust HUN SEN leadership that they will never destroy our nation??who can recue our nation?? if we think HUN SEN is over who else can come to holding this nation’s flag for all Cambodian?? all these question is request to all Cambodian countrymen to answer, I knew this is a very important question to all Cambodian that I myself want to put my own personal question to every Cambodian also. No 1 just let HUN SEN leading this nation as long as he want. No2 let some one else to take over and see if he or she can recue this poor nation, N3 do we Cambodian think HUN SEN will protecting our Cambodian sovereignty for this poor nation?? No4 do all Cambodian think CHINA like KAMPOUCHEA or they wanted to swallow long time ago, I quest the first lesson all Cambodian should learn it was communist that make my families disappearing from this sad land . I will never go back to live there sorry to said that but I knew all about Cambodian attitude . SOK ESAN, PAI SIPHAN, SOK TOUCH, KEO RAMY, CHIN MALIN, SO SOCHEATH, and some more what I call AH CHESS or NEAK CHESS in this high tech century. LET IT GO…OR HOLDING IT last commitment >>GOD bless KAMPOUCHEA and it’s people

  2. so socheath says:

    នៅក្នុងសវនាការ តំណាងអយ្យការ និងមេធាវីដើមបណ្ដឹងរដ្ឋាភិបាលបានសួរលោក កឹម សុខា ថា
    តើលោក កឹម សុខា ទៅរៀននៅសហរដ្ឋអាមេរិកពិតមែនឬ?
    ឆ្លើយតបនឹងសំណួរតំណាងអយ្យការ និងមេធាវីដើមបណ្ដឹងរបស់រដ្ឋាភិបាលនៅក្នុងរង្វង់ក្រចកសេះ
    លោក កឹម សុខា អះអាងថា គាត់ពិតជាបានទៅរៀននៅសហរដ្ឋអាមេរិកមែន ដោយរៀនអំពីសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។
    លោកបន្តថា សាស្ត្រចារ្យសហរដ្ឋអាមេរិកមិនបានបង្រៀនឱ្យគាត់ធ្វើបដិវត្តន៍ពណ៌ និងរដ្ឋប្រហារនោះទេ ប៉ុន្តែ ប្រសិនបើតំណាងអយ្យការ និងមេធាវីដើមបណ្ដឹងរដ្ឋាភិបាល មិនជឿ លោកថា អាចហៅអាមេរិកមកសាកសួរបាន។
    លោកថា៖ «សាស្ត្រាចារ្យ សហរដ្ឋអាមេរិក គេមិនបានបង្រៀនឱ្យធ្វើរដ្ឋប្រហារ មិនបង្រៀនឱ្យខ្ញុំបដិវត្តន៍ពណ៌ទេ គឺគេបង្រៀនពីសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ»។
    លោក កឹម សុខា បានបញ្ជាក់នៅក្នុងបន្ទប់សវនាការថា ការដែលគាត់រៀនពីសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនោះ គឺក្នុងគោលបំណងចង់ធ្វើឱ្យការផ្លាស់ប្ដូរមេដឹកនាំមួយដោយអហិង្សា ពោលគឺធ្វើការប្រកួតប្រជែងគ្នាដោយការបោះឆ្នោត។
    លោកថា៖ «ជាជម្រើសរបស់ខ្ញុំ គឺអហិង្សា មិនឱ្យមានការបង្ហូរឈាមទេ»។

    ហាស ! ហាស
    អញសើចអាយះមាត់ហើយ អ្ហា ! អាខា
    សម្តីអ្ហែងវាមិនដូចសកម្មភាពអ្ហែងទេអាឡប់ !
    ហ៊ុន សែនអើយចុះចេញទៅ
    ចុះតាមជណ្តើរ ឲ្យស្រួល ( ចុះតាមបាតុកម្មបដិវត្តន៍ពណ៍ ) បើចង់សុខ !
    បើមិនចុះទេលើកបោះក្រវាត់ចោលហើយ !
    Wow ! នេះឬ អហិង្សា មិនឱ្យមានការបង្ហូរឈាម ?????????
    តើវាមានហេតុផល ដើម្បីហៅអាមេរិកមកបញ្ជាក់ទេ បើអ្ហែងសារភាពពេញមាត់ហើយហ្នឹង ?

Leave a Reply

Submit Comment