សវនាការ​សប្តាហ៍​ទី២៖ ធ្វើ​តែ​១ថ្ងៃ​កន្លះ​ដោយ​ផ្តោត​សំខាន់​លើ​វីដេអូ​ដើម និង​ចោទ​សួរ​ខ្លាំង​លើ​លោក​ កឹម សុខា​

ដោយ៖ វណ្ណ សុគន្ធា
23/01/2020 – 07:50
RFI

លោក កឹម សុខា កាលពីថ្ងៃសវនាការដំបូង
លោក កឹម សុខា កាលពីថ្ងៃសវនាការដំបូង @សហការី

សវនាការ​សប្តាហ៍​ទី២ របស់​លោក​ កឹម សុខា បាន​បិទ​បញ្ចប់​ហើយ​នៅ​ថ្ងៃ​ត្រង់​នេះ​។ សវនាការ​លើក​នេះ​ក៏​ដូច​លើក​មុន​ដែរ គឺ​ធ្វើ​ឡើង​តែ​១ថ្ងៃ​កន្លះ​ប៉ុណ្ណោះ​។ សវនាការ​នៅ​ព្រឹក​នេះ ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​បាន​បើក​ឱកាស​ឱ្យ​តំណាង​អយ្យការ និង មេធាវី​តំណាង​ទាំង​សង​ខាង​ចោទ​សួរ​ដោយ​ផ្ទាល់​ទៅ​លើ​លោក​ កឹម សុខា ជុំ​វិញ​វីដេអូ​ទាំង​ស្រុង​របស់​លោក​។

សវនាការ​លើ​លោក​ កឹម សុខា នៅ​ថ្ងៃ​ទី២​នៃ​សប្តាហ៍​នេះ​ធ្វើ​ឡើង​តែ​មួយ​ព្រឹក​ប៉ុណ្ណោះ​ដូច​កាល​ពី​សប្តាហ៍​មុន​ដែរ​។ ប៉ុន្តែ​ខុស​ពី​ថ្ងៃទី១ គឺ​នៅ​ថ្ងៃ​នេះ លោក​ កឹម សុខា ត្រូវ​ទទួល​នូវ​សំណួរ​ជា​ច្រើន​ប្រមាណ​ជាង​៥០​សំណួរ​ឯណោះ​ពី​តំណាង​អយ្យ​ការ និង ក្រុម​មេធាវី​ទាំង​សង​ខាង តែ​មិន​ទាន់​មាន​ការ​សម្រេច​បែប​ណា​នោះ​ទេ​។ ចំណែក កាល​ពី​ថ្ងៃពុធ​ដែល​ជា​ថ្ងៃ​ទី១​វិញ សវនាការ​របស់​លោក​ កឹម សុខា បាន​ផោ្តត​សំខាន់​ទៅ​លើ​បញ្ហា​ភស្តុតា​ង​ជាវីដេអូដែ​លលោកបាននិយា​យនៅក្នុងប្រទេសអូស្រ្តា​លីកាលពីឆ្នាំ២០​១៣កន្លងទៅ។ វីដេអូ​នេះ គឺជាភស្តុតាងសំខា​ន់ក្នុងការឈានទៅ​ចាប់ខ្លួនលោក ​កឹម សុខា កាល​ពីឆ្នាំ២០១៧ និង បានចោ​ទប្រកាន់​លោកពីបទសន្ទិ​ដ្ឋិភាពជាមួយ​បរទេស។ នៅក្នុងសវនាកា​រសប្តាហ៍ទី២នេះ ក្រុម​ប្រឹក្សាជំនុំជម្រះ​បានអ​នុញ្ញា​តឱ្យចាក់បញ្ចាំ​ងវីដេអូទាំង​ស្រុងរបស់លោ​ក កឹម សុខា ដែលមានរយៈ​ពេលជាង១ម៉ោ​ងតា​មការស្នើរបស់លោក​ កឹម សុខា និងក្រុម​មេធាវី​។

បន្ទាប់​ពីបញ្ចប់ការចាក់បញ្ចាំ​ងវីដេអូទាំ​ងស្រុងកា​លពីរសៀ​លថ្ងៃពុធ តំ​ណាងអយ្យកា​របានកត់ស​ម្គាល់ថា វីដេអូនេះគឺមា​នខ្លឹមសារដូ​ចគ្នាស្ទើទាំងស្រុ​ងជាមួយនឹងវីដេ​អូកាត់ជាក​ង់ៗប្រមាណជា​ង២នាទីដែលរដ្ឋា​ភិបាល​យកជាភស្តុតា​ងប្តឹងលោក កឹ​ម សុខា។ ចំណែ​កក្រុមមេ​ធាវីរបស់​រដ្ឋាភិបា​លកម្ពុជាវិញ បាន​ចាត់ទុក​ថា វីដេអូទាំងស្រុងនេះ គឺជាកាដូ។ កាដូ គឺដោ​យសារតែពួកគេអះអា​ងថា វីដេអូទាំងស្រុ​ងនេះនឹងជា​ភស្តុតាងមួយបន្ថែមទៀ​តក្នុងការដា​ក់បន្ទុកទៅលើ​លោក កឹម សុខា​។

ប៉ុន្តែក្រុ​មមេធាវី​លោក កឹម សុខា វិញ បាន​អះអាងដា​ច់អហង្ការថា វីដេអូ​ទាំងស្រុងនេះ គឺជា​វីដេអូបង្ហា​ញពីភាពគ្មានកំ​ហុសរបស់លោ​ក កឹម សុខា។ ពួកគេថា វីដេអូនេះគឺខុ​សគ្នាពីវីដេអូខ្លី​ដែលដាក់​ជូនដោយក្រុ​មមេធាវីរបស់រដ្ឋា​ភិបាលកម្ពុជា។ វីដេអូខ្លីដែ​លពួកគេចោ​ទថា បានកាត់​តពាក្យខាង​ដើមទៅភ្ជាប់​ពាក្យខាង​ចុងដែលធ្វើឱ្យបា​ត់អត្ថន័យដើម និងធ្វើឱ្យ​មានការ​យល់ច្រឡំ។ ដោ​យឡែក លោក កឹម សុ​ខា វិញ បានពោ​លពាក្យ​ថា អយុត្តិធម៌​ណាស់ក្នុងប្រើ​ប្រាស់វីដេអូខ្លីនេះធ្វើជាភស្តុ​តាងចោទប្រកាន់មក​លើរូបលោក ព្រោះវា​មានអត្ថន័យខុសពី​អ្វីដែលលោកមា​នបំណងចង់និ​យាយ​។

អ្វីជាកា​រកត់សម្គាល់ សវនា​ការនៅក្នុង​សប្តាហ៍នេះ ក្រុមមេ​ធាវីលោក កឹម សុខា និងតំ​ណាងអ​យ្យការមា​នភាពតា​នតឹងនឹងគ្នាច្រើន ជាពិសេស ជុំវិញ​បញ្ហាខ្លឹមសារ​នៃវីដេអូវែង និង វីដេអូខ្លី​របស់លោក កឹម សុខា នេះតែម្តង។ អ្វីជាក​ត់សម្គាល់មួយទៀ​ត គឺនៅ​សវនាការលើក​នេះ តុលាកា​របានបើ​កទូលាយ​ជាងមុន ដោយ​បានអនុញាតឱ្យ​តំណាងអង្គការសង្គ​មស៊ីវិល និង អ្នកសា​រព័ត៌មានបានចូ​លស្តាប់ដែ​លខុសពីសប្តា​ហ៍មុនដែ​លពួកគេទាំង​អស់នេះបានត្រឹម​តែតាមដាន​សវនាកា​រនៅខាងក្រៅ​តុលាការ។ សវនាកា​របន្ទាប់នឹង​ធ្វើឡើងនៅ​ថ្ងៃទី២៩ និង ៣០ មករា សប្តាហ៍​ក្រោយ​៕

What Next?

Recent Articles

One Response to "សវនាការ​សប្តាហ៍​ទី២៖ ធ្វើ​តែ​១ថ្ងៃ​កន្លះ​ដោយ​ផ្តោត​សំខាន់​លើ​វីដេអូ​ដើម និង​ចោទ​សួរ​ខ្លាំង​លើ​លោក​ កឹម សុខា​"

  1. so socheath says:

    នៅក្នុងសវនាការ តំណាងអយ្យការ និងមេធាវីដើមបណ្ដឹងរដ្ឋាភិបាលបានសួរលោក កឹម សុខា ថា
    តើលោក កឹម សុខា ទៅរៀននៅសហរដ្ឋអាមេរិកពិតមែនឬ?
    ឆ្លើយតបនឹងសំណួរតំណាងអយ្យការ និងមេធាវីដើមបណ្ដឹងរបស់រដ្ឋាភិបាលនៅក្នុងរង្វង់ក្រចកសេះ
    លោក កឹម សុខា អះអាងថា គាត់ពិតជាបានទៅរៀននៅសហរដ្ឋអាមេរិកមែន ដោយរៀនអំពីសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។
    លោកបន្តថា សាស្ត្រចារ្យសហរដ្ឋអាមេរិកមិនបានបង្រៀនឱ្យគាត់ធ្វើបដិវត្តន៍ពណ៌ និងរដ្ឋប្រហារនោះទេ ប៉ុន្តែ ប្រសិនបើតំណាងអយ្យការ និងមេធាវីដើមបណ្ដឹងរដ្ឋាភិបាល មិនជឿ លោកថា អាចហៅអាមេរិកមកសាកសួរបាន។
    លោកថា៖ «សាស្ត្រាចារ្យ សហរដ្ឋអាមេរិក គេមិនបានបង្រៀនឱ្យធ្វើរដ្ឋប្រហារ មិនបង្រៀនឱ្យខ្ញុំបដិវត្តន៍ពណ៌ទេ គឺគេបង្រៀនពីសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ»។
    លោក កឹម សុខា បានបញ្ជាក់នៅក្នុងបន្ទប់សវនាការថា ការដែលគាត់រៀនពីសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនោះ គឺក្នុងគោលបំណងចង់ធ្វើឱ្យការផ្លាស់ប្ដូរមេដឹកនាំមួយដោយអហិង្សា ពោលគឺធ្វើការប្រកួតប្រជែងគ្នាដោយការបោះឆ្នោត។
    លោកថា៖ «ជាជម្រើសរបស់ខ្ញុំ គឺអហិង្សា មិនឱ្យមានការបង្ហូរឈាមទេ»។

    ហាស ! ហាស
    អញសើចអាយះមាត់ហើយ អ្ហា ! អាខា
    សម្តីអ្ហែងវាមិនដូចសកម្មភាពអ្ហែងទេអាឡប់ !
    ហ៊ុន សែនអើយចុះចេញទៅ
    ចុះតាមជណ្តើរ ឲ្យស្រួល ( ចុះតាមបាតុកម្មបដិវត្តន៍ពណ៍ ) បើចង់សុខ !
    បើមិនចុះទេលើកបោះក្រវាត់ចោលហើយ !
    Wow ! នេះឬ អហិង្សា មិនឱ្យមានការបង្ហូរឈាម ?????????
    តើវាមានហេតុផល ដើម្បីហៅអាមេរិកមកបញ្ជាក់ទេ បើអ្ហែងសារភាពពេញមាត់ហើយហ្នឹង ?