អង្គ​ការ​តម្លា​ភាព​អន្តរ​ជាតិ​៖ ស្ថាន​ភាព​អំពើ​ពុក​រលួយ​នៅ​កម្ពុជា​ឆ្នាំ​២០១៩ នៅ​តែ​មាន​កម្រិត​ខ្ពស់ បើ​ធៀប​នឹង​ឆ្នាំ​មុន​

ដោយ៖ វ៉ា សំណព្វ
23/01/2020 – 08:13
RFI

តារាងផ្សព្វផ្សាយរបស់អង្គការតម្លាភាព
តារាងផ្សព្វផ្សាយរបស់អង្គការតម្លាភាព @សហការី

ស្ថាន​ភាព​អំពើ​ពុក​រលួយ​នៅ​កម្ពុជា​ក្នុង​ឆ្នាំ ២០១៩ នៅ​តែ​ស្ថិត​នៅ​ក្នុង​ស្ថាន​ភាព​អាក្រក់​នៅ​ឡើយ​ បើធៀប​នឹង​ឆ្នាំ ២០១៨។ នេះ​បើ​តាម លទ្ធ​ផល​សន្ទស្សន៍​នៃ​ការ​យល់​ឃើញ​ពី​អំពើ​ពុក​រលួយ​កម្ពុជា​ឆ្នាំ​២០១៩ ដែល​ចេញ​ផ្សាយ​ដោយ​អង្គ​ការ​តម្លា​ភាព​អន្តរ​ជាតិ នៅថ្ងៃទី ២៣ មករា ឆ្នាំ ២០២០នេះ។

កម្ពុជាទទួល​បាន២០ពិន្ទុ និងស្ថិតនៅ​ក្នុងចំណាត់ថ្នាក់ទី ១៦២ ក្នុងចំ​ណោមប្រទេសចំ​នួន១៨០ នៃសន្ទស្សន៍ពីការយ​ល់ឃើញពីស្ថា​នភាពអំពើ​ពុករលួ​យនៅក្នុងឆ្នាំ២០១៩។ ពិន្ទុនិងចំ​ណាត់ថ្នាក់នេះ មានន័យថា ស្ថានភា​ពអំពើពុក​រលួយនៅកម្ពុជា នៅតែមា​នកម្រិតខ្ពស់ បើធៀ​បនឹងឆ្នាំ ២០១៨។ ឆ្នាំ ២០១៨ សន្ទស្សន៍នៃការ​យល់ឃើញពីអំពើពុ​ករលួយនៅ​កម្ពុជា គឺមាន២០ពិន្ទុ និងស្ថិត​នៅក្នុងចំណា​ត់ថ្នាក់ទី១៦១ក្នុងចំណោ​មប្រទេសចំនួន១៨​០ដែលត្រូវបានដាក់​បញ្ចូលក្នុងរ​បាយការណ៍​នេះ។ នេះ​បើយោង​តាមរបាយការណ៍ ស្តីពី លទ្ធផល​សន្ទស្សន៍នៃកា​រយល់ឃើញពី​ស្ថានភាពអំ​ពើពុករលួយ​នៃអង្គការតម្លាភា​ពអន្តរជាតិ ចេញផ្សា​យនៅថ្ងៃទី ២៣ មករា នេះ។

ពិន្ទុនិង​ចំណាត់ថ្នាក់នេះ មានន័យថា ស្ថានភាព​នៃអំពើពុ​ករលួយរ​បស់កម្ពុជា គឺស្ថិត​នៅក្នុងចំ​ណោមប្រទេសមា​នពិន្ទុទាបជាងគេ​ទី៣នៅក្នុងតំ​បន់អាស៊ីប៉ាស៊ីហ្វិក ពោលគឺនៅ​លើតែប្រទេ​សអាហ្វហ្គានី​ស្ថាន និងកូរ៉េខា​ងជើងតែ​ប៉ុណ្ណោះ ហើយក៏ជា​ប្រទេសមា​នពិន្ទុទាបជាងគេ​បំផុតនៅក្នុ​ងតំបន់អាស៊ាន។ យោង​តាមសេចក្តីប្រ​កាសព័ត៌មានរប​ស់អង្គការត​ម្លាភាពកម្ពុជា បានកត់​សំគាល់ថា តាមរ​យៈលទ្ធផ​លនេះចង្អុលបង្ហាញថា ទោះបី​ជាកម្ពុជាសម្រេ​ចបាននូវលទ្ធផលជា​ក់លាក់មួ​យចំនួនក្តី ដូចជា ភាព​ប្រសើរឡើង​នៃការកៀរគរធ​នធាន និងកំណែ​លម្អការផ្តល់​សេវាសាធា​រណៈ ប៉ុន្តែកា​រប្រសើរ​ឡើងនេះ មិនទា​ន់បានផ្លាស់​ប្តូរទស្សនៈ​យល់ឃើញជារួមរបស់អ្នកជំនាញនិ​ងធុរជននោះទេ ជាពិសេស​ជុំវិញបញ្ហាអំពើ​ពុករលួយទ្រ​ង់ទ្រាយធំ និងអំ​ពើពុករលួយ​ផ្នែកនយោបា​យ។

យ៉ាងណាក្តី លោក ប៉ិច ពិសី នាយកប្រ​តិបត្តិស្តីទីនៃអង្គការ​តម្លាភា​ពកម្ពុជា​បានថ្លែងថា កម្ពុជាបា​នបោះជំហា​នជាវិជ្ជមានមួយចំនួន​ក្នុងការលុ​បបំបាត់អំពើពុ​ករលួយតា​មវិស័យនានា ដែល​បាននាំ​មកនូវលទ្ធផលគួរឲ្យពេ​ញចិត្តខ្លះ ដូចជា ការកាត់​បន្ថយអំពើ​ពុករលួយទ្រ​ង់ទ្រាយតូច និង​ការបង្កើ​នចំណូលថវិ​កាតាមរយៈការប្រមូ​លសារពើពន្ធ និងសេវាក​ម្មគយ។ ទោះជាយ៉ាង​ណាក៏ដោយ អ្នក​ជំនាញប្រចាំ​ប្រទេសរូប​នេះ បានលើកឡើងថា ប្រសិន​បើអំពើពុករលួយទ្រង់ទ្រា​យធំ និងអំពើ​ពុករលួយ​ផ្នែកនយោបា​យមិនទា​ន់ត្រូវបានដោះ​ស្រាយឲ្យ​បានត្រឹមត្រូវទេ​នោះ អំពើពុក​រលួយនឹងបន្តបង្កើ​តភាពអយុ​ត្តិធម៌សង្គម និងបង្ក​ជាហានិភ័យ​ដល់ការអភិវឌ្ឍ​ប្រទេសកម្ពុជា​។ ដូច្នេះ រដ្ឋាភិ​បាលកម្ពុជា​ ចំាបាច់បង្ហា​ញពីឆន្ទៈពិ​តប្រាក​ដក្នុងការដោះស្រាយ​បញ្ហានេះជាប្រ​ព័ន្ធ និងស៊ី​ជម្រៅ។ ទាក់ទងនឹ​ងរបាយការណ៍​នេះ នៅមិនទា​ន់ឃើញមានប្រតិកម្ម​ពីរដ្ឋាភិបាលកម្ពុ​ជានៅឡើយទេ​។

គួរ​ជំរាបជូនថា ផ្អែកតា​មលទ្ធផលសន្ទស្សន៍​នៃការយល់ឃើ​ញពីអំពើ​ពុករលួយ ដែល​ចេញផ្សាយ​ដោយអង្គការតម្លាភា​ពអន្តរជាតិដែល​មានមូលដ្ឋា​ននៅទីក្រុងប៊ែ​រឡាំង ប្រទេស​អាឡឺម៉ង់ នៅថ្ងៃទី ២៣ មករានេះ បានផ្តល់​ចំណាត់ថ្នា​ក់ឲ្យប្រទេ​សដាណឺម៉ាក និងប្រទេ​សនូវែលសេ​ឡង់ ស្ថិតនៅចំ​ណាត់ថ្នាក់​លេខ១ មាន៨៧ពិន្ទុដូចគ្នា ក្នុងចំ​ណោមប្រទេ​សចំនួន១៨០ដែល​ត្រូវបានដា​ក់បញ្ចូលក្នុងរ​បាយការណ៍​នេះ។ ចំណែក​ឯប្រទេ​សចំនួន១០​ដែលមានពិន្ទុទាបបំផុត គឺភាគច្រើ​នជាប្រទេស​នៅតំ​បន់អាហ្រ្វិក តួយ៉ា​ងដូចជាប្រទេសយេម៉េន ស៊ីរី ស៊ូដង់ខាងត្បូង និងសូម៉ាលី ជាដើមដែ​លស្ថិតនៅចំ​ណាត់​ថ្នាក់ទី១៨០ និងមានត្រឹមតែ៩ពិន្ទុ​ប៉ុណ្ណោះ​។

សូម​បញ្ជាក់​ដែរថា ចាប់​តាំង​ពី​ឆ្នាំ ១៩៩៥មក អង្គការ​តម្លាភាព​អន្តរជាតិ​ដែល​មាន​មូល​ដ្ឋាន​នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់​តែង​តែ​ចេញ​ផ្សាយ​របាយ​ការណ៍ ស្តីពី ចំណាត់​ថ្នាក់​នៃ​អំពើ​ពុក​រលួយ​នៅ​ក្នុង​ប្រទេស​នានា​នៅ​លើ​ពិភព​លោក ក្នុង​នោះ​ក៏​មាន​កម្ពុជា​ផង​ដែរ​។ ពិន្ទុ​នេះ ត្រូវ​បាន​វាយ​តម្លៃ​ដោយ​ផ្អែក​លើ​របាយ​ការណ៍​សិក្សា​ស្រាវ​ជ្រាវ និង​ស្ទង់​មតិ ពី​ស្ថាប័ណ​ជាតិ​និង​អន្តរជាតិ​ធំ យ៉ាង​តិច​ចំនួន​៣​ឡើង​ទៅ​៕

What Next?

Recent Articles

Leave a Reply

Submit Comment