ពលរដ្ឋ​មួយ​ចំនួន​ថា ការ​កាត់ទោស​លោក កឹម សុខា ជា​ឆាកល្ខោន​នយោបាយ

ដោយ យន់ សាមៀន
2020-01-26
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះជាតិ ក្នុង​ថ្ងៃ​សវនាការ នា​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី១៥ ខែ​មករា ឆ្នាំ​២០២០។

លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះជាតិ ក្នុង​ថ្ងៃ​សវនាការ នា​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី១៥ ខែ​មករា ឆ្នាំ​២០២០។

 RFA


ប្រជាពលរដ្ឋ​មួយ​ចំនួន​លើកឡើង​ថា ពួកគាត់​បាន​តាមដាន​សវនាការ​កាត់ទោស លោក កឹម សុខា យ៉ាង​ដិតដល់​ក្នុង​រយៈពេល ​២​សប្តាហ៍​មកនេះ​។ ទោះជា​ដំណើរការ​ក្តី​មាន​ភាព​ក្តៅ​គគុក​ក៏ដោយ ក៏​ពួកគាត់​យល់ថា សវនាការ​រឿង​នេះ​ធ្វើ​ឡើងជា​លក្ខណៈ​បង្គ្រប់​កិច្ច​ច្រើនជាង​ការ​រក​យុត្តិធម៌​ពិត​ប្រាកដ។

ពលរដ្ឋ​ខ្លះ​ប្រាប់​អាស៊ីសេរី​ថា តុលាការដែល​ស្ថិត​ក្រោម​ឥទ្ធិពល​របស់​បក្ស​កាន់អំណាច នឹង​មិន​អាច​រក​យុត្តិធម៌​ជូន​មេ​បក្ស​ប្រឆាំង លោក កឹម សុខា បាន​នោះ​ទេ ដោយសារ​នេះ​ជា​រឿង​ក្តី​នយោបាយ។ពលរដ្ឋ​មួយ​រូប​នៅ​ខេត្ត​ព្រៃវែង លោក សុភាព មេត្រី អះអាង​ថា ទាំង​រូបលោក និង​ប្រជាពលរដ្ឋ​ដទៃ​ទៀត​នៅ​ក្នុង​មូលដ្ឋាន មើលឃើញ​ថា សវនាការ​ក្តី​លោក កឹម សុខា ធ្វើឡើង​ដើម្បី​បង្គ្រប់​កិច្ច និង​ដើម្បី​អូស​បន្លាយ​ពេលវេលា​កាន់អំណាច របស់​ក្រុម​មេដឹកនាំ​សព្វថ្ងៃ​ប៉ុណ្ណោះ​។ លោក​ជឿ​ថា លោក កឹម សុខា មិនបាន​ប្រព្រឹត្ត​ទង្វើ​ក្បត់ជាតិ​នោះ​ទេ ផ្ទុយទៅវិញ​សកម្មភាព​ទាំងឡាយ​របស់​មេ​បក្ស​ប្រឆាំង​រូប​នេះ គឺ​ដើម្បី​បុព្វហេតុ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​។ លោក​បញ្ជាក់​ថា អ្វី​ដែល​លោក​ចង់​ឃើញ​នោះ គឺ​មាន​ស្ថាប័ន​ឯករាជ្យ​មួយ​កាត់ទោស​មន្ត្រី​តុលាការ​ក្រុង​ភ្នំពេញ​ទៅវិញ​ទេ ព្រោះ​ពួកគេ​បាន​ចាប់​លោក កឹម សុខា ដែល​ជា​ជន​គ្មាន​កំហុស​ដាក់គុក និង​ចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន​ពី​បទ​ក្បត់ជាតិ ដើម្បី​ឈាន​ទៅ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​មាន​អ្នកគាំទ្រ​រាប់​លាន​នាក់​ទូទាំង​ប្រទេស៖ «ប្រជាពលរដ្ឋ​ក៏​គេ​ដឹង​ដែរ​ថា រឿង​នេះ​ជា​ករណី​នយោបាយ ដូច្នេះ​ការ​លើកលែង ទម្លាក់​បទ​ចោទ​ក៏​ខុស កាត់ទោស​ក៏​ខុស ហើយ​ករណី​លើកលែងទោស សួរ​ថា​មាន​ទោស​ឯណា​លើកលែង បើ​មនុស្ស​អត់​មានទោស​ផង​ហ្នឹង​។ ដូច្នេះ អ្នក​ដែល​ត្រូវ​កាត់ ដូច​ខ្ញុំ​ថា​អ៊ីចឹង គឺ​តុលាការ​ទេ​ដែល​យើង​ត្រូវ​កាត់ ព្រោះ​ចាប់​មនុស្ស​ដែល​គ្មាន​កំហុស ចាប់​មនុស្ស​ដែល​គេ​មើល​ឃើញ​ថា គ្មាន​ទោស ហើយ​ចេះតែ​អូស​បន្លាយ​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ បង្ក​បញ្ហា​ដល់​ការ​អនុគ្រោះ​ពន្ធ EBA កើតឡើង​ចំពោះ​ស្រុក​ខ្មែរ​ទៀត ធ្វើ​ឱ្យ​ខូច​ដល់​កិត្តិយស​ប្រទេសជាតិ​មួយ​ទាំងមូល​ទៀត​»​។​

ស្រដៀង​គ្នា​នេះ មន្ត្រីរាជការ​មួយ​រូប​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ មាន​ជំនឿថា លោក កឹម សុខា ជា​មនុស្ស​ស្អាតស្អំ មិនបាន​ប្រព្រឹត្ត​ទង្វើ​ក្បត់ជាតិ​ដូច​ការចោទប្រកាន់​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន ឡើយ​។ លោក​ថា សវនាការ​កាត់ទោស​លោក កឹម សុខា គឺជា​រឿង​លេងសើច ព្រោះ​តុលាការ​ចោទ​លោក កឹម សុខា ថា​ត្រូវរ៉ូវ​គ្នា​ជាមួយ​បរទេស​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល ប៉ុន្តែ​មក​ទល់​ពេល​នេះ​មិន​ឃើញ​មានការ​កោះហៅ​តំណាង​រដ្ឋាភិបាល​បរទេស​ណាមួយ​មក​តតាំង​ក្តី​នៅឡើយ​ទេ​។ លោក​យល់​ថា លោក កឹម សុខា អាច​នឹង​រួចខ្លួន​ពី​បទ​ចោទប្រកាន់​បែប​ប្រឌិត​នេះ ប្រសិនបើ​គាត់​សុខចិត្ត​បញ្ចប់​សម្ពន្ធភាព​នយោបាយ​ជាមួយ​លោក សម រង្ស៊ី៖ «ទីមួយ ប្រសិនបើ​ឯកឧត្ដម កឹម សុខា ទទួលយក​អ្វី​ដែល​គេ​ចោទ ហើយ​និង​ទី​ពីរ គាត់​ទទួលយក​ការ​លើកលែង​ទោស អ៊ីចឹង​មានន័យថា មតិ​អន្តរជាតិ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ខាងក្រៅ​ក៏​ដូច​នៅ​ខាងក្នុង​ហ្នឹង តស៊ូ​មួយ​រយៈ​កន្លងមក​ហ្នឹង​មានន័យថា​សូន្យ​តែម្ដង គឺ​អត់​មានន័យ​អ្វី​ទាំងអស់​។ អ្វីៗ​គឺ​សាប​ទាំងអស់ ហើយ​វា​ចំណេញ​ទៅ​រដ្ឋាភិបាល​១០០តែម្ដង​ពេល​ហ្នឹង​។ អ៊ីចឹង​ខ្ញុំ​អត់​ជឿ​ថា ឯកឧត្តម កឹម សុខា គាត់​ទទួលយក ហើយ​គាត់​សារភាព​ដល់​កម្រិត​ហ្នឹង​ទេ»។

និស្សិត​ពេទ្យ​មា្នក់ គឺ​កញ្ញា យាន ស្រីយ៉ាន ដែល​បាន​តាមដាន​ដំណើរការ​ក្តី​នេះ រិះគន់​សវនាការ​លោក កឹម សុខា ថា ជា​ឆាកល្ខោន​នយោបាយ និង​ជា​រឿង​បង្គ្រប់​កិច្ច ដែល​យុត្តិធម៌​នឹង​គ្មាន​ឡើយ​សម្រាប់​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​។ កញ្ញា​សោកស្ដាយ​ដែល​សង្គម​កម្ពុជា​មាន​ការ​ប្រឌិត​រឿង​ពី​ស​ទៅ​ខ្មៅ ហើយ​អ្នក​នយោបាយ​ដែល​កញ្ញា​យល់ថា មាន​ភក្ដីភាព​ចំពោះ​ជាតិ ដូចជា លោក កឹម សុខា ត្រូវ​រង​ការចោទប្រកាន់​ដោយ​អយុត្តិធម៌​បែបនេះ៖ «លើកលែងតែ​យើង​យក​ច្បាប់​ជាធំ ហើយ​យើង​ធ្វើ​ការ​គោរព​តាមច្បាប់​ដែល​ត្រឹមត្រូវ ដែល​ល្អ អ៊ីចឹង​បាន​អាច​ថា មាន​យុត្តិធម៌​សម្រាប់​គាត់ ប៉ុន្តែ​វា​គ្រាន់តែ​ប្រៀប​បានជា​ឆាកល្ខោន អ៊ីចឹង​យុត្តិធម៌ គឺ​មិន​អាច​មាន​ចំពោះ​គាត់​ទេ»។

សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​បើកសវនាការ​សំណុំរឿង​លោក កឹម សុខា ២ លើក​រួច​មក​ហើយ ដោយ​លើកទីមួយ​នៅ​ថ្ងៃ​ទី​១៥ និង​១៦ មករា ហើយ​លើក​ទី​ពីរ នៅ​ថ្ងៃ​ទី​២២ និង​២៣ មករា​។ ទោះជា​យ៉ាងណា សវនាការ​ពីរ​លើក​កន្លង​ទៅ​នេះ មិនទាន់​ជជែក​ដេញដោល​ដល់​អង្គ​សេចក្តី​នៅឡើយ​ទេ ពោល​គឺ​នៅ​ត្រឹម​ការ​ជជែក​រឿង​ភស្តុតាង​ប៉ុណ្ណោះ​។ អ្នក​តាមដាន​សវនាការ​ថា មេធាវី​ដើម​បណ្តឹង​មិនទាន់​បង្ហាញ​ភស្តុតាង​សំខាន់​ដើម្បី​ដាក់​បន្ទុក លោក កឹម សុខា នៅឡើយ​ទេ ក្រៅពី​វីដេអូ​ដែល​ត្រូវ​គេ​កាត់ត ខុស​ខ្លឹមសារ​ដើម​របស់​លោក កឹម សុខា​។ តុលាការ​បាន​ប្រកាស​ថា សវនាការ​រឿង​ក្តី​នេះ​អាច​ប្រើ​ពេល​ច្រើន​ខែ ដោយ​ក្នុង​មួយ​សប្ដាហ៍​ធ្វើឡើង​រយៈពេល​២ ថ្ងៃ។ សវនាការ​លោក កឹម សុខា នឹង​បន្ត​នៅ​ថ្ងៃ​ពុធ និង​ព្រហស្បតិ៍​សប្ដាហ៍​ក្រោយ។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាតិ​-​អន្តរជាតិ រដ្ឋាភិបាល​ប្រទេស​ប្រជាធិបតេយ្យ ជាពិសេស គឺ​អង្គការសហប្រជាជាតិ​តែម្ដង បាន​ពិនិត្យ​ឃើញ​ថា ករណី​ផ្លូវច្បាប់​ប្រឆាំង​លោក កឹម សុខា នេះ គឺជា​រឿង​នយោបាយ ហើយ​ពួកគេ​បាន​ទទូច​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន ទម្លាក់​ចោល​ការ​ចោទប្រកាន់ និង​ផ្ដល់​សិទ្ធិ​សេរីភាព​ពេញលេញ​ដល់​មេ​បក្ស​ប្រឆាំង​រូប​នេះ​វិញ​ជាបន្ទាន់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

2 Responses to "ពលរដ្ឋ​មួយ​ចំនួន​ថា ការ​កាត់ទោស​លោក កឹម សុខា ជា​ឆាកល្ខោន​នយោបាយ"

  1. Target says:

    មិនមែនមួយចំនួននុះទេគឺមួយប្រទេសហើយដែលគឹតថាជាឆាកល្ខោនរបស់របបក្រុងភ្នំពេញ តែពួកគាត់មិនហ៊ានក្អកពួកគាត់លួចជេរគ្រប់តែគ្នានឹង !បើមិនជឿរទេអាចធ្វើប្រជាមតិបាន។សព្វថ្ងៃរបបនេះកម្ពុងតែវិលក្បុងហើយ! ដើម្បីទបទល់និងEBAដែលអាចបាត់បង់នៅពេលខាងមុខរបបនេះបែជាទៅយកចិត្តក្រុមហ៊ុនខ្លាចគេដកខ្លួនចេញពីកម្ពុជា មកប្ដូរជាមួយនឹងការកាត់ប្រាក់បន្ថែម (ម៉ោងពេលយប់)និងកាត់ថ្ងៃឈប់សម្រាកចំលើថ្ងៃអាទិត្យនេះហើយជាផលវិបាកដែលកើតឡើងចេញពី EBA ដែលរបបមួយនេះក្បាលរឹងមិនព្រមដោះស្រាយដើម្បីផលប្រយោជន៌ខ្មែរទាំងអស់គ្នា។បែជាធ្វើបាបតែខ្មែរគ្នាឯង ស្រុកគេជឿនលឿនគេមិនកាត់បន្ថយផលប្រយោជន៍របស់កម្មករទេ។

  2. so socheath says:

    សម រង្ស៊ី នៅយប់ថ្ងៃអាទិត្យ ទី២៦ ខែមករា បានបង្ហោះនូវឯកសារបន្ថែមទៀតដែលចង់បញ្ជាក់ថារូប វាក៏ជាប់ពាក់ព័ន្ធក្នុងសំណុំរឿងក្បត់ជាតិជាមួយ កឹម សុខា ដែរ។ ការបង្ហាញបន្ថែមនេះ គឺបន្ទាប់ពីរូបវាសមរង្ស៊ីបានបង្ហោះនូវឯកសារបែបនេះជាច្រើនរួចមកហើយ។ មេធាវីរដ្ឋាភិបាលកម្ពុជាថា ឯកសាររបស់ សម រង្ស៊ី អាចយកធ្វើជាភស្តុតាងដាក់បន្ទុកបន្ថែមលើលោក កឹម សុខាបាន។ តែថា សម រង្ស៊ី ខ្លួនវាហ្នឹងក៏
    មិនរួចខ្លួនដែរ។ច្បាប់រង់ចាំតែពេលវេលាធ្វើកវាតែប៉ុណ្ណោះ ។
    មានចម្ងល់មួយទៀតសួរថាការខិតខំបង្ហាញឯកសាររបស់អាថោកជាងឆ្កែសមរង្ស៊ី គឺដើម្បីអ្វី ?
    ហាស! ហាស
    ការពិតការខិតខំបញ្ចេញឯកសារ របស់អាថោកជាងឆ្កែសមរង្ស៊ី គឺគ្រាន់តែចង់ឲ្យហ៊ុនសែន
    និយាយឆ្លើយឆ្លងរកវាតែប៉ុណ្ណោះ !
    អាថោកជាងឆ្កែ ! អ្ហែងចាំឲ្យច្បាស់
    វាទាល់តែយូរ ហើយយារជាងពងក្តអ្ហែងទៀត បានហ៊ុនសែននិយាយរក
    អាថោកជាងឆ្កែ ដូចអ្ហែងហ្នឹង !

    តែថាការខិតខំរបស់អាថោកជាងឆ្កែសមរង្ស៊ី គឺដើម្បីអ្វី !
    ហាស! ហាស
    ការពិតការខិតខំបញ្ចេញឯកសារ របស់អាថោកជាងឆ្កែសមរង្ស៊ី គឺគ្រាន់តែចង់ឲ្យ
    ហ៊ុនសែន
    និយាយឆ្លើយឆ្លងរកវាតែប៉ុណ្ណោះ !
    អាថោកជាងឆ្កែ ! អ្ហែងចាំឲ្យច្បាស់
    វាទាល់តែយូរ ហើយយារជាងពងក្តអ្ហែងទៀត បានហ៊ុនសែននិយាយរក
    អាថោកជាងឆ្កែ ដូចអ្ហែងហ្នឹង !

Leave a Reply

Submit Comment