គ្រោះ​ថ្នាក់​ចរាចរណ៍​ក្នុង​ពិធី​ចូល​ឆ្នាំ​ចិន​រយៈ​ពេល​ពីរ​ថ្ងៃ​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់ ២៣នាក់ និង​របួស​ ៣៤នាក់

2020-01-26
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត ៤គ្រឿង​បុក​គ្នា បណ្ដាល​ឲ្យ​មនុស្ស ៨នាក់ រង​របួស​ធ្ងន់ និង​ស្រាល នៅ​ភូមិ​អូរ​ព្រះ ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ ខេត្ត​ក្រចេះ ថ្ងៃ​ទី១៩ ខែ​មករា ឆ្នាំ២០២០។

គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត ៤គ្រឿង​បុក​គ្នា បណ្ដាល​ឲ្យ​មនុស្ស ៨នាក់ រង​របួស​ធ្ងន់ និង​ស្រាល នៅ​ភូមិ​អូរ​ព្រះ ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ ខេត្ត​ក្រចេះ ថ្ងៃ​ទី១៩ ខែ​មករា ឆ្នាំ២០២០។

 រូប៖ នគរបាល​ជាតិ


គ្រោះថ្នាក់​ចរាចរណ៍ ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន គិត​ត្រឹម​ថ្ងៃ​ទី២៥ ដល់​ថ្ងៃ​ទី២៦ មករា​នេះ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន ២៣នាក់ និង​របួស ៣៤នាក់។

គ្រោះថ្នាក់​ចរាចរណ៍​រយៈ​ពេល​ពីរ​ថ្ងៃ​នេះ មាន​ចំនួន ៣៥លើក​នៅ​ទូទាំង​ប្រទេស ហើយ​មូលហេតុ ដែល​កើត​ឡើង​ច្រើន​ជាង​គេ​នោះ​គឺ ដោយសារ​ការ​បើកបរ​ក្នុង​ល្បឿន​លឿន​លើស​ច្បាប់​កំណត់ បើកបរ​មិន​គោរព​សិទ្ធិ មិន​ប្រកាន់​ស្ដាំ បើកបរ​ប្រជែង បត់​ឆ្វេង​ស្ដាំ មិន​ប្រុង​ប្រយ័ត្ន និង​បើកបរ​ទាំង​ស្ថានភាព​ស្រវឹង​ជា​ដើម។

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង កាល​ពី​ថ្ងៃ​ទី២១ មករា ថ្លែង​ក្នុង​ពិធី​បូក​សរុប​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក នៅ​រាជធានី​ភ្នំ​ពេញ ចាត់​ទុក​គ្រោះថ្នាក់​ចរាចរណ៍​ថា ដល់​កម្រិត​ប្រកាស​អាសន្ន​ហើយ ពី​ព្រោះ​ថា រយៈ​ពេល ១ឆ្នាំ​ចុង​ក្រោយ​នេះ អ្នក​ស្លាប់ និង​របួស បាន​កើន​ឡើង​ដល់​ទៅ ៤១ភាគ​រយ។ លោក សរ ខេង បាន​បង្ហាញ​របាយ​ការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ឆ្នាំ២០១៩ កន្លង​ទៅ បណ្ដាល​ឲ្យ​មនុស្ស​ជិត ២ពាន់ ១.៩៨១​នាក់ ដែល​ចំនួន​នេះ​កើន​ឡើង ២២០នាក់ ស្មើ​នឹង ១២%។ រី​ឯ​អ្នក​របួស​វិញ មាន​ជាង ៦ពាន់​នាក់ ៦.១៤១ កើន​ឡើង ១.៣៧១នាក់ ស្មើ ២៩% បើ​ធៀប​នឹង​ឆ្នាំ២០១៨ កន្លង​ទៅ៖ «ខ្ញុំ​គិត​ថា តួ​លេខ​នេះ​ជា​តួ​លេខ​មួយ ដែល​យើង​ទាំង​អស់​គ្នា​ត្រូវ​តែ​ប្រកាស​អាសន្ន ហើយ​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំង​អស់​មិន​ថា ផ្នែក​ណា​ទេ ត្រូវ​តែ​ប្រកាស​អាសន្ន ហើយ​ពេល​ហ្នឹង ព្រោះ​វា​ឡើង​ច្រើន​ពេក»

ទាក់ទង​នឹង​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ពិធី​ចូល​ឆ្នាំ​ចិន​កាល​ពី​ឆ្នាំ២០១៩ របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ បាន​បង្ហាញ​ថា ក្នុង​អំឡុង​ពេល​បុណ្យ​ចូល​ឆ្នាំ​ចិន​រយៈ​ពេល ៤ថ្ងៃ កាល​ពី​ឆ្នាំ២០១៩ គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស បានកើតឡើងចំនួន៦៧លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន ៣៦នាក់ និង​របួស ៨៩នាក់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

Leave a Reply

Submit Comment