រដ្ឋាភិបាល​ការពារ​ការ​ធ្វើ​ច្បាប់​​ថ្មីៗ​ ខណៈ​សង្គម​ស៊ីវិល​ អ្នក​បញ្ជា​ទិញ​ព្រមាន​ពី​ការ​បាត់​បង់​ឋានៈ​អនុគ្រោះ​ពាណិជ្ជកម្ម

សិទ្ធិ​មនុស្ស


28 មករា 2020
ហ៊ុល រស្មី
វីអូអេខ្មែរ

រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួមពិធីបុណ្យអុំទូកនៅរាជធានីភ្នំពេញ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩។
រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួមពិធីបុណ្យអុំទូកនៅរាជធានីភ្នំពេញ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩។

ភ្នំពេញ — ក្រុម​អ្នក​ការពារ​សិទ្ធិ​កម្មករ​នៅ​ថ្ងៃ​ចន្ទ​នេះ​ ​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ ពិចារណា​សំណើ​របស់​ក្រុម​អ្នក​បញ្ជា​ទិញ​ទំនិញ​កាត់​ដេរ​ពី​ប្រទេស​កម្ពុជា​ ដែល​បាន​សុំ​ឲ្យ​មាន​ការ​បើក​ទូលាយ​ឡើងវិញ​នូវ​សេរីភាព​ដល់​កម្មករ​ក្នុង​ការ​ចងក្រង​សហជីព​ និង​លុប​ចោល​ច្បាប់​ស្តី​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល។

កាល​ពី​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០២០​ ក្រុម​តំណាង​ក្រុមហ៊ុន​ និង​អ្នក​បញ្ជា​ទិញ​ចំនួន​ជាង២០ ក្នុង​នោះ​មាន​ក្រុមហ៊ុន​ល្បីៗ​ដូច​ជា Adidas និង Puma បាន​ថ្លែង​ក្នុង​លិខិត​មួយ​ផ្ញើ​ជូន​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ​ថា​ ​ប្រទេស​កម្ពុជា​ ត្រូវ​កែប្រែ​លក្ខខណ្ឌ​ច្បាប់​លើ​ការ​អនុវត្ត​សិទ្ធិ​សហជីព​ បញ្ឈប់​ការ​គាប​សង្កត់​លើ​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​លើកលែង​ការ​ចោទ​ប្រកាន់​ប្រឆាំង​នឹង​មេ​ដឹក​នាំ​សហជីព​ នៅ​គ្រា​ដែល​សហភាព​អឺរ៉ុប​ និង​សហរដ្ឋ​អាមេរិក​កំពុង​ពិចារណា​ និង​ស្នើ​ឲ្យ​ពិនិត្យប្រព័ន្ធ​ឋាន:អនុ​គ្រោះ​ពាណិជ្ជកម្ម​ដែល​បាន​ផ្តល់​ដល់​ប្រទេស​កម្ពុជា។

>


លោក​ អាត់​ ធន់ ​ប្រធាន​សហភាព​ការងារ​កម្ពុជា​ប្រាប់​ ​VOA​ នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​ កម្ពុជា​នឹង​ប្រឈម​ហានិភ័យ​ធំ​មួយ​ ប្រសិន​បើ​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​មួយ​នេះ​ មាន​ភាព​យឺតយ៉ាវ​ ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​ចង់​បាន​របស់​ក្រុម​អ្នក​បញ្ជា​ទិញ​នោះ​ ទាក់ទង​នឹង​ការ​លើក​កម្ពស់​សិទ្ធិ​ការងារ។

លោក​បញ្ជាក់​ថា៖ «ខ្ញុំ​គិត​ថា​ វា​ធំ​ ដោយ​សារ​តែ​ នៅ​ក្នុង​សំណូមពរ​ច្បាស់ៗ​ហើយ​ ទី​មួយ​ពន្លឿន​ការ​កែប្រែ​ច្បាប់​សហជីព​ និង​ច្បាប់​សមាគម​អី​ផ្សេងៗ​ហ្នឹង​ ហើយ​រួម​ទាំង​ដោះស្រាយ​ពាក្យ​បណ្តឹង​ទាំង​អស់​ដែល​ប្តឹង​ មក​លើ​មេដឹកនាំ​សហជីព​ហ្នឹង​ ធ្វើ​ម៉េច​ឲ្យ​វា​បាន​លឿន​ ហើយ​ត្រូវ​ធានា​ថា​ សេរីភាព​កម្មករ​និយោជិត​ហ្នឹង ​វា​មាន​សេរីភាព​ក្នុង​ការ​ធ្វើការ​សកម្មភាព​ សហជីព​ហ្នឹង​ឲ្យ​ស្របតាម​ច្បាប់​ ហើយ​ធានាដល់​សិទ្ធិកម្មករ»។

​លិខិត​របស់​ក្រុមតំណាង​ក្រុមហ៊ុន​ និង​អ្នក​បញ្ជា​ទិញ​ផលិតផល​កាត់ដេរ​ពី​ប្រទេស​កម្ពុជាបាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​ប្រទេស​ក្រីក្រ​មួយ​នេះ កែប្រែ​ចំណុច​គន្លឹះ​ចំនួន​បួន​សំខាន់ៗ។

​ពួកគេ​ បាន​ថ្លែង​ថា​ រដ្ឋាភិបាល​កម្ពុជាត្រូវ «ធ្វើ​ជា​បន្ទាន់​នូវ​វិសោធនកម្ម​ច្បាប់​ស្តី​សហជីព»​ ដោយ​សារ​តែវិសោធនកម្ម​ដែល​បាន​ធ្វើ​ឡើង​នៅ​ដើម​ខែ​មករា​នេះ​ «មិន​ស្រប​តាម​បទដ្ឋាន​សិទ្ធិ​ការងារ​អន្តរជាតិ​ ហើយ​ខកខាន​មិន​បាន​លុបចោល​រនាំង​ជា​ច្រើន​សម្រាប់​ចុះ​បញ្ជី​ការ​សហជីព​ និង​បាន​រឹតត្បិត​លើ​លទ្ធភាព​របស់​សហជីព​ទាំង​អស់​ ដើម្បី​ធ្វើ​ជា​តំណាង​ពេញលេញ​របស់​សមាជិក»។​

រដ្ឋាភិបាល​កម្ពុជា​ក៏​ត្រូវ​ «លុបចោល​ច្បាប់​ស្តីពី​សមាគម​ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល»​ ដែល​បង្ក​ឲ្យ​មាន​បរិយាកាស​នៃ​ការ​យាយី​ និង​ការ​គាប​សង្កត់​លើ​អង្គការ​សង្គម​ស៊ីវិល​ និង​សហជីព ទម្លាក់​ចោល​ «បទឧក្រិដ្ឋ​ដែល​នៅ​មាន​ប្រឆាំង​មេដឹកនាំ​សហជីព»​ ហើយ​ត្រូវ​ «គោរព​ និង​លើក​តម្កើង​តួនាទី​ដ៏​សំខាន់​របស់​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល»។ ជាង​នេះ​ទៀត​ រដ្ឋាភិបាល​គួរ​តែ​គោរព​លទ្ធភាព​របស់​សហជីព​ទាំង​អស់​ដើម្បីធ្វើ​ជា​តំណាង​កម្មករ​របស់​ពួក​គេ​នៅមុខ​ក្រុមប្រឹក្សា​អាជ្ញា​កណ្តាល។

លិខិត​របស់​ក្រុម​តំណាង​ក្រុមហ៊ុន និង​អ្នក​បញ្ជាទិញ​បាន​ថ្លែង​ដោយ​សង្កត់​ធ្ងន់​ថា៖​ «យើង​មាន​ការ​បារម្ភ​ថា​ ស្ថានភាព​សិទ្ធិមនុស្ស​ និង​សិទ្ធិ​ការងារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ កំពុង​បង្ក​ឲ្យ​មាន​ហានិភ័យ​នៃ​ការ​បាត់​ឋាន:​អនុ​គ្រោះ​ពាណិជ្ជកម្ម​សម្រាប់​ប្រទេស​កម្ពុជា»។

រូបឯកសារ៖ ស្លាកយីហោដ៏ធំមួយរបស់ក្រុមហ៊ុន Adidas នៅក្នុងទីក្រុង Metzingen ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧។
រូបឯកសារ៖ ស្លាកយីហោដ៏ធំមួយរបស់ក្រុមហ៊ុន Adidas នៅក្នុងទីក្រុង Metzingen ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧។

លិខិត​ដដែល​បាន​លើក​ឡើង​អំពី​សហភាព​អឺរ៉ុប​ ដែល​កំពុង​ធ្វើ​ការ​ពិនិត្យ​សើរើ​ឡើងវិញ​ ចំពោះ​ឋាន:​អនុគ្រោះ​ពាណិជ្ជកម្ម«គ្រប់​មុខ​ទំនិញ​លើកលែង​សព្វាវុធ» (Everything But Arms) ​ដល់​ប្រទេស​កម្ពុជា ដោយសារ​ការ​ធ្លាក់​ចុះ​នៃ​ការ​គោរព​សិទ្ធិ​មនុស្ស។

លោក ​មឿន តុលា​ នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​និង​សិទ្ធិ​មនុស្ស​ហៅ​កាត់​ថា​ អង្គការ​សង់ត្រាល់​ ​(Central) យល់​ថា​ រដ្ឋាភិបាល​កម្ពុជា​គួរ​មាន​ការ​ឆ្លើយ​តប​ជា​វិជ្ជមាន​មួយ​ទៅ​ក្រុម​តំណាង​អ្នក​បញ្ជា​ទិញ​ទាំងនោះ​ ដើម្បី​រក្សា​ទីផ្សារ​ទំនិញ​កាត់ដេរ​របស់​កម្ពុជា។

លោក​បញ្ជាក់ប្រាប់ VOA ថា៖ «ធម្មតា​រោងចក្រ​យើង​ យើង​រោងចក្រ​ផលិត​ ហើយ​យើង​ដេរ​សម្លៀកបំពាក់​ ដេរ​ស្បែក​ជើង​អីចឹង​មែន ​ក៏​ប៉ុន្តែ​បើ​សិន​ជា​គេ​អត់​ទិញ​ពី​ស្រុក​យើង​ អាហ្នឹង​ គឺ​ជា​ដើម​ចម​សំខាន់​ក្នុង​ការណ៍​ ដែល​រោងចក្រ​ហ្នឹង​មិន​អាច​ផលិត​អី​តទៅ​ទៀត​ទេ។ អីចឹង​ ខ្ញុំ​គិត​ថា​ វា​ជា​រឿង​មួយ​ដែល​ចាំបាច់​បំផុត​ដែល​រដ្ឋាភិបាល​ លោក​ត្រូវ​ឆ្លើយ​ដោយ​វិជ្ជមាន​ ហើយ​មាន​ផែនការ​ឲ្យ​ជាក់​លាក់​ អំពី​ថា ​តើ​ខ្លួន​នឹង​កែ​លម្អ ស្ថានភាព​សិទ្ធិ​ការងារ​ សិទ្ធិ​មនុស្ស​លំហូរ​របស់​សហជីព​ ឬក៏​អង្គការ​សង្គម​ហ្នឹង​ប៉ុណ្ណា»។

VOA ​បាន​ព្យាយាម​សុំ​ការ​អធិប្បាយ​ពី​ក្រុម​មន្ត្រី​ផ្លូវការ​នៃ​ក្រសួង​ដែល​មាន​សមត្ថកិច្ច​ក្នុង​ការ​ស្នើ និងបង្កើត​ច្បាប់​ សហជីព​ និង​ច្បាប់​ស្តីពី​សមាគម និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ តែ​មិន​ទាន់​អាច​ទាក់​ទង​បាន​ទេ​ ដោយ​សារទូរស័ព្ទ​រោទិ៍​ តែ​មិន​មាន​អ្នក​ទទួល។

ទោះ​យ៉ាងណា​ លោក​ ជិន ម៉ាលីន​ មន្ត្រី​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ មាន​ប្រសាសន៍​ថា​ ការ​ធ្វើ​ច្បាប់​មាន​គោលដៅ​បម្រើ​ដល់​ប្រយោជន៍​សាធារណជន ប៉ុន្តែ​ការ​អនុវត្ត​ច្បាប់​ទាំងនោះ​អាច​ប្រឈម​នឹង​បញ្ហា​មួយ​ចំនួន​ ដែល​ភាគី​ពាក់ព័ន្ធ​នៃ​សា្ថប័ន​រដ្ឋ​ និង​អង្គការ​សង្គម​ស៊ីវិល​អាច​ពិភាក្សា​គ្នា​រក​ច្រក​កែលម្អ។

អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​រូប​នេះ​និយាយ​ថា៖ «ច្បាប់​ដែល​ធ្វើ​មក​ហើយ​ វា​រមែង​តែង​តែ​មាន​ចន្លោះ​ហើយ​ វា​មិន​មែន​ល្អ​ឥត​ខ្ចោះ​ទេ។ អ៊ីចឹង​នៅ​ពេល​ដែល​ការ​អនុវត្ត​ជួប​ប្រទះ​នឹង​បញ្ហា​ណាមួយ​ អាហ្នឹង​គេ​អាច​ពិនិត្យ​លទ្ធភាព​នៃ​ការ​ធ្វើ​វិសោធនកម្ម​បាន​គ្រប់​ពេល​ ហើយ​លទ្ធភាព​ហ្នឹង​គឺ​មាន​យន្តការ​ហើយ​តាម​រយៈ​ក្រសួង​ការងារ​ គេ​មាន​យន្តការ​នៃ​ការ​ជួប​ពិភាក្សា​ ពិគ្រោះ​ជាមួយ​ហ្នឹង​សហជីព​ អីចឹង​គេ​អាច​ពិភាក្សា​ទៅ​លើ​ចំណុច​ណា​ដែល​គួរ​ធ្វើ​វិសោធនកម្ម​ ក្រោយ​ពី​ការ​អនុវត្តន៍​ច្បាប់​ហ្នឹង​ មួយ​រយៈ​មក​ហ្នឹង»។

លោក​បាន​បន្ថែម​ថា​ ពាក់ព័ន្ធ​នឹង​ច្បាប់​ស្តី​ពី​សមាគម​ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ភាគី​ពាក់​ព័ន្ធ​ក៏​បាន​ប្រើ​យន្តការ​វេទិកា​របស់​ក្រសួង​មហាផ្ទៃ​ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ​ពិភាក្សា​គ្នា​រក​ផ្លូវ​សម្រួល​ដល់​ការធ្វើ​វិសោធនកម្ម​ច្បាប់​នេះ​ផង​ដែរ​ នៅ​ពេល​មាន​ការ​ពិបាក​ក្នុង​ការអនុវត្ត​ច្បាប់​នេះ។

សហភាព​អឺរ៉ុប​នឹង​ធ្វើ​ការ​សម្រេច​ចិត្ត​ចុង​ក្រោយ​ ថា​នឹង​ទុក​កម្ពុជា​ក្នុង​ប្រព័ន្ធ​ឋាន:អនុគ្រោះ​ពន្ធ EBA​ ទៀត​ឬ​យ៉ាង​ណា នៅ​ថ្ងៃទី​១២​ ខែ​កុម្ភ:​ខាងមុខ​ ក្រោយ​ការ​វាយតម្លៃ​របស់​ខ្លួន​លើ​ការ​ស្តារ​ឡើង​វិញ​នៃ​ស្ថានភាព​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ​ដែល​បាន​ធ្លាក់​ចុះ​ដុនដាប​ខ្លាំង​ក្រោយ​ការ​រំលាយ​គណបក្ស​ប្រឆាំង​ដ៏​ធំ​មួយ​នៅ​កម្ពុជា។សមាជិក​សភា​សហរដ្ឋ​អាមេរិក​ជាច្រើន​នាក់​ក៏​បាន​ស្នើ​ច្បាប់​ដើម្បី​សុំ​ឲ្យ​រដ្ឋាភិបាល​អាមេរិក​ពិនិត្យ​ឡើង​វិញប្រព័ន្ធ​ឋាន:​អនុគ្រោះ​ពន្ធ​ទូទៅ GSP​ សម្រាប់​ប្រទេស​កម្ពុជា​ផង​ដែរ។

លិខិត​របស់​ក្រុម​តំណាង​អ្នកបញ្ជា​ទិញ​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា​ ភាព​ដែល​ជឿជាក់​បាន​នៃ​វិស័យ​ផលិត​សម្លៀកបំពាក់ ស្បែកជើង​ និង​ទំនិញ​ធ្វើ​ដំណើរ​ កំពុង​ស្ថិត​ក្នុង​ស្ថានភាព​គ្រោះ​ថ្នាក់។

ពួកគេ​បាន​ថ្លែង​ក្នុង​លិខិត​ដដែល​ ដោយ​«ទទូច​ដល់​រដ្ឋាភិបាល​កម្ពុជា​ ​បង្ហាញ​ជា​សាធារណ:​នូវ​ផែនទី​បង្ហាញផ្លូវ​ឲ្យ​មាន​យន្តការ​ត្រីភាគី​កម្រិត​ថ្នាក់​ជាតិ​រួម​មួយ​ ដែល​នឹង​កំណត់​ ហើយ​អនុវត្ត​ជំហាន​ដែល​ទាន់​ពេល​ ជាក់លាក់​ និង​មាំទាំ​ ដើម្បី​នាំ​យក​កម្ពុជា​ឲ្យ​មក​ត្រូវ​តាម​បន្ទាត់​នៃ​បទដ្ឋាន​អន្តរជាតិដូច​ដែល​បាន​លើក​ឡើង​ខាង​លើ​នោះ»៕

What Next?

Recent Articles

2 Responses to "រដ្ឋាភិបាល​ការពារ​ការ​ធ្វើ​ច្បាប់​​ថ្មីៗ​ ខណៈ​សង្គម​ស៊ីវិល​ អ្នក​បញ្ជា​ទិញ​ព្រមាន​ពី​ការ​បាត់​បង់​ឋានៈ​អនុគ្រោះ​ពាណិជ្ជកម្ម"

  1. Anonymous says:

    last change HUN SEN make up your mind first choice do as international request second do whatever you always wanted. these two choices is awaiting for you to take only one . I quest first choice is not too bad you will still keep your powers for a while . second choice it can be affecting to your powers right away after all those young no more work. sorry Mr SEN HUN I did not mean to tell you nothing because you are holding PHD from jungle. if you chose to protecting you powers I think you can at first but ??any thing going wrong your whole families are at rise. this is not deference from the word said >>going into the water crocodile get up tiger going in the market polish what do you think where you going to go?? at last coffin’s choice is asking some one who committed crime. GOD bless KAMPOUCHEA

  2. so socheath says:

    ដង្ហើមចុងក្រោយរបស់អាក្បត់ជាតិសមរង្ស៊ី
    អាចគំរាមដល់សន្តិភាព និងការអភិវឌ្ឍន៍ជាតិ ?
    ……….
    ការលើកឡើងការគំរាមកំហែងពីការព្យួរការអនុគ្រោះពន្ធ EBA និងការអនុគ្រោះពន្ធនាំទំនិញទៅកាន់
    សហរដ្ឋអាមេរិក GSP ត្រូវបានពួកអាពូជឆ្កែ ដែលតាំងខ្លួនឯងថាជាអ្នកវិភាគសេដ្ឋកិច្ចក្នុងប្រទេស ត្រូវបាននិយាយដោយពាក្យដដែលៗ ថាអាចនឹងប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចកម្ពុជា ។ វាថាសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបបានកំណត់លក្ខខណ្ឌឲ្យកម្ពុជាកែសម្រួលនិងស្រោចស្រង់លទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនិងសិទ្ធិនយោបាយ រួមទាំងស្វែងរកដំណោះស្រាយជាមួយគណបក្សប្រឆាំងដើម្បីអាចរក្សាការ
    អនុគ្រោះពន្ធ EBA និង GSP ( sic ) មិនដូច្នេះទេ វិស័យពីរនេះក្នុងចំណោមឆ្អឹងខ្នងសេដ្ឋកិច្ចជាតិខ្មែរនឹងទទួលរងការគំរាមកំហែង។
    អាពូជឆ្កែ ដែលតាំងខ្លួនឯងថាជាអ្នកវិភាគសេដ្ឋកិច្ចក្នុងប្រទេស នៅបាននិយាយដូចវាដឹងច្បាស់ទៀតថា
    វិស័យទេសចរណ៍បានធ្លាក់ចុះប្រមាណជា១២ភាគរយ ដំណាលគ្នានិងកម្ពុជាកំពុងស្ថិតក្រោមការគំរាមកំហែងនៃការព្យួរឋានៈអនុគ្រោះពន្ធនាំទំនិញទៅកាន់ទ្វីបអឺរ៉ុប គឺ«អ្វីៗទាំងអស់លើកលែងតែអាវុធ‍» ឬ EBA និងការអនុគ្រោះពន្ធនាំទំនិញទៅកាន់សហរដ្ឋអាមេរិក GSP ។ វាថាការបាត់បង់ EBA អាចនឹងធ្វើឲ្យកម្ពុជាបាត់បង់ជន្ទល់សេដ្ឋកិច្ចប្រមាណជា៦០០ លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ដែលជាការព្រុសចេញនូវពាក្យ
    ដដែលៗ បើទោះបីពួកវាដឹងថា រដ្ឋាភិបាលកម្ពូជា នឹងមិនយកអធិបតេយ្យភាពរបស់ខ្លួនដើម្បីចុះញ៉មនឹងការដាក់សម្ពាធនោះទេ។ ដូចនេះ លក្ខខណ្ឌតាមរយះការដាក់សម្ពាធលើកម្ពុជាខាងផ្នែកនយោបាយ ដោយបំពានលើអធិបតេយ្យជាតិកម្ពុជាពីសហគមន៍សហភាពអឺរ៉ុប មិនទទួលបានផ្លែផ្កាទេ។
    កម្ពុជាជារដ្ឋអធិបតេយ្យ ដែលមិនអនុញ្ញាត ឲ្យប្រទេសណាមួយមករំលោភបំពានបាន។
    កម្ពុជាពិតជាត្រូវការរស់ ដោយស្មើសិទ្ធិ ស្មើមុខមាត់ ក្នុងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយ
    ប្រទេសទាំងអស់ក្នុងលោកលើគ្រប់វិស័យ ដោយផ្តល់ផលប្រយោជន៍ដោយស្មើភាពចំពោះគ្នា
    ទៅវិញទៅមក ។
    ជានិច្ចកាល ក្រុមដែលតាំងខ្លួនឯងថាជាអ្នកវិភាគសេដ្ឋកិច្ចក្នុងប្រទេស កម្ពុជា ក្រុមសង្គមស៊ីវិល ដែលស្ថិតនៅក្នុងអង្គការសិទ្ធិមនុស្ស អង្គការសិទ្ធិលំនៅដ្ឋាន សមាគមនិងក្រុមសហជីពដែលមាននិន្នការប្រឆាំង
    រដ្ឋាភិបាល ពួកគេតែងលើកឡើងពីសិទ្ធិសេរីភាព ពីសិទ្ធិមនុស្ស ពីប្រជាធិបតេយ្យមកធ្វើជាត្រីវិស័យក្នុងការនាំមុខ ដើម្បីប្រឆាំងអំណាចរដ្ឋ ដែលជាដែនសមត្ថកិច្ចការពារផលប្រយោជន៍ កាពារសិទ្ធិសេរីភាព ការពារសិទ្ធិមនុស្ស និងការពារប្រជាធិបតេយ្យឮរបស់ប្រជាពលរដ្ឋ បើទោះបីពួកគេដឹងយ៉ាងច្បាស់ថា លំហរនៃសិទ្ធិសេរីភាព សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ នៅកម្ពុជា គឺមានយ៉ាងពេលបរិបូរណ៍ នឹងកំពុងដំណើរការជានិរន្តក្តី ។
    ប្រជាពលរដ្ឋដែលស្រឡាញ់សុខសន្តិភាព បន្ទាប់ពីបានមើលឃើញសកម្មភាពបែបប្រតិកិរិយារបស់ក្រុមសង្គមស៊ីវិល និង ក្រុមសហជីព ដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ទាំងនេះរួចមក ពួកគាត់បាន
    ចាត់ទុកក្រុមនេះ ថាគឺជាក្រុមភេរវកម្ម ដែលច្បាប់មិនត្រូវអត់អោន ។
    ពិតណាស់ ជាមួយសកម្មភាពដែលពួកប្រតិកិរិយាទាំងអស់នេះបានធ្វើកន្លងមក វាមិនខុសអីពីការ
    ធ្វើសកម្មភាពចូលរួមយ៉ាងសកម្មក្នុងចលនានយោបាយដើម្បីកសាងកម្លាំងដើម្បីត្រៀមកម្លាំង ដើម្បី
    បង្កើតអង្គការចាត់តាំងខាងនយោបាយខុសច្បាប់មួយ ប៉ុនប៉ងដើម្បីប្រមូលកម្លាំងប្រឆាំងនឹងរដ្ឋាភិបាល ផ្ដួលរំលំរដ្ឋាភិបាល ដែលជាអំពើខុសច្បាប់ ខុសគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ ដែលពួកគេបានទន្ទេញជាប់មាត់ ។
    វាពិតជាមានចលនាវិទ្ធង្សនាជាច្រើនដែលបង្ករឡើងដោយក្រុមសង្គមស៊ីវិល និង ក្រុមសហជីព ដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ដែលសូម្បីពួកគេដឹងច្បាស់ថា ការភ័យព្រួយខ្លាចសហភាពអឺរ៉ុបផ្ដាច់ពន្ធEBA
    និង GSP ថាប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ វាមិនមែនជាកាតព្វកិច្ចដែលពួកគេត្រូវដោះស្រាយនោះឡើយ ដោយហេតុថាកម្ពុជា មិនអាចយកអធិបតេយ្យភាពជាតិ ទៅដោះដូរជាមួយជំនួយក្តី ។
    ពួកគេនូវបានបំផុស ចលនាសម្អប់ ចងគំនុំ ក្នុងការបំភ័ន្តជាមួយរឿងរ៉ាវ បញ្ចេះប្រជាពលរដ្ឋ ឲ្យងើបឡើង
    បះបោរ ប្រឆាំងរដ្ឋាភិបាលជាមួយពាក្យទន្ទេញរបស់ជនក្បត់ជាតិសមរង្ស៊ីរួមទាំងគូកនរបស់វាទន្ទេញនូវពាក្យដដែល ពីដំណើរវិលត្រឡប់មកកាន់កម្ពុជាវិញ ដោយយកពាក្យ សិទ្ធិសេរីភាព ពីសិទ្ធិមនុស្ស ពីប្រជាធិបតេយ្យមកធ្វើជាត្រីវិស័យក្នុងការនាំមុខ ដើម្បីប្រឆាំងអំណាចរដ្ឋាភិបាល ។
    វាហាក់ដូចអត់មានរៀងអីចម្លែកទេ ដែលអាក្បត់ជាតិសមរង្ស៊ីរួមទាំងគូកនរបស់វាទន្ទេញនូវពាក្យដដែល ពីដំណើរវិលត្រឡប់មកកាន់កម្ពុជាវិញ ដែលរឿងនេះខ្ញុំបានជម្រាបជូនលោកអ្នកជ្រាបស្តីពីភាពមិនខ្មេះរបស់អាក្បត់ជាតិសមរង្ស៊ី ដែលវាចាំតែភ្លើត្រឡប់មកដេកស៊ីបាយគុករួចហើយ។
    ប៉ុន្តែថា សម្រាប់ការរក្សាដង្ហើមចុងក្រោយរបស់អាក្បត់ជាតិនេះ ដែលវាដង្ហក់រកកលឈានចូលសេចក្តីស្លាប់នោះ គឺវាដាច់ខាតប្រវេប្រវារក្សាដង្ហើមចុងក្រោយរបស់វា ក្រែងលោមានសំណាងបានរស់ឡើងវិញ រួចពីក្តីស្លាប់បាន ។
    ខ្យល់ដង្ហើម ចុងក្រោយរបស់វាដែលប្រឹងដកនេះគឺវាពឹងផ្អែកលើក្រុមការងារចំពោះកិច្ច (ក្រុមវិទ្ធង្សនា ធ្វើសកម្មភាពបង្កើតចលាចលក្នុងសង្គម ) ដែលវាខិតខំប្រឹងប្រែងបង្កើតឡើង ដើម្បីបង្ករឲ្យក្លាយទៅជាកម្លាំងអុកឡុក រើបម្រាស់ បង្ករចលាចល ធ្វើឲ្យមានភាពវឹកវរក្នុង
    សង្គម ឲ្យគេមើលឃើញថា ជាចលនាសម្រាប់ការជួយទ្រទ្រង់ដំណើរវិលត្រឡប់របស់វា ធានាកាត់ផ្តាច់បាននូវការមន្ទិលសង្ស័យពីភាពកំសាករបស់អាក្បត់ជាតិ អាថោកជាងឆ្កែនេះ។ ពិតណាស់ក្នុងពេលដែលរាជរដ្ឋាភិបាលប្រើការបង្ក្រាបទៅលើក្រុមវិទ្ធង្សនា ធ្វើសកម្មភាពបង្កើតចលាចលក្នុងសង្គម អាក្បត់ជាតិសមរង្ស៊ី វាអាចមានលេសក្នុងការដកខ្លួនពីការសន្យាផងនិងបានក្តោបលុយមូលនិធិ៣០ម៉ឺនដុល្លារ ដែលបានវាបោកបានពីក្រុមជនឆោតល្ងង់តែស្រេកឃ្លានអំណាច ចាយបានដោយសមហេតុផលផង និងឆ្លៀតកេងចំណេញផ្នែកនយោបាយផង។
    គឺពិតជាអញ្ចឹង ! នេះគឺជាល្បិចព្រួញមួយបាញ់បានសត្វពីរ របស់អាក្បត់ជាតិសមរង្ស៊ី។
    ដូចនេះ ចម្រៀងដែលវាច្រៀងចេញមកទាំងប៉ុន្មាន វាគ្រាន់តែជាចម្រៀងបោកប្រាសប៉ុណ្ណោះ។
    សម្រាប់អាពូជឆ្កែសមរង្ស៊ី វាដឹងខ្លួនឯងយ៉ាងច្បាស់ថាវាមិនអាចវិលមកចូលរួមក្នុងឆាកនយោបាយបានទៀតទេដោយសារទោសក្បត់ជាតិ (កាត់ដី៤ខេត្តឲ្យយួនដេហ្កា)ដូច្នេះការបោកប្រាសចុងក្រោយនេះ ក៍ជាពេលវេលានៃដង្ហើម ចុងក្រោយរបស់វាដែរ ៕