អតីត​អ្នក​យក​ព័ត៌មាន​អាស៊ី​សេរី​រំពឹង​ថា សាលា​ឧទ្ធរណ៍​នឹង​បដិសេធ​ការ​ស៊ើប​អង្កេត​បន្ថែម​លើ​សំណុំ​រឿង​ចារកម្ម

ដោយ មាន ឫទ្ធិ
2020-01-27
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក យាង សុធារិន្ទ (ឆ្វេង) និង​លោក អ៊ួន ឈិន អតីត​អ្នក​យក​ព័ត៌មាន​អាស៊ី​សេរី នៅ​មុខ​សាលា​ឧទ្ធរណ៍ នៅ​ព្រឹក​ថ្ងៃ​ទី២០ ខែ​មករា ឆ្នាំ២០២០។

លោក យាង សុធារិន្ទ (ឆ្វេង) និង​លោក អ៊ួន ឈិន អតីត​អ្នក​យក​ព័ត៌មាន​អាស៊ី​សេរី នៅ​មុខ​សាលា​ឧទ្ធរណ៍ នៅ​ព្រឹក​ថ្ងៃ​ទី២០ ខែ​មករា ឆ្នាំ២០២០។

 Provided photo


សាលាឧទ្ធរណ៍​នឹង​ប្រកាស​សាល​ដីកា​លើ​បណ្ដឹង​សាទុក្ខ​របស់​អតីត​អ្នក​យក​​ព័ត៌មាន​អាស៊ី​សេរី​លោក អ៊ួន ឈិន និង​​លោក យាង សុធារិន្ទ ដែល​ស្នើសុំ​ឱ្យ​តុលាការ​ជាន់ខ្ពស់​មួយ​នេះ​បដិសេធ​ការ​ស៊ើបអង្កេត​បន្ថែម​របស់​តុលាការ​ទាក់ទង​នឹង​បទ​ចោទ​ចារកម្ម​​របស់​អ្នក​ទាំងពីរ នៅថ្ងៃទី២៨ មករា ស្អែក​​នេះ។ អង្គការ​ព័ត៌មាន​​ឯករាជ្យ​នៅ​កម្ពុជា​អំពាវនាវ​ដល់​សាលា​ឧទ្ធរណ៍​ឱ្យ​សម្រេច​តាម​​ការ​ស្នើសុំ​របស់​អតីត​អ្នក​យក​ព័ត៌មាន​អាស៊ី​សេរី និង​​ផ្ដល់​យុត្តិធម៌​ដល់​ពួក​គេ​វិញ។

អតីត​អ្នក​រាយការណ៍​ព័ត៌មាន​អាស៊ី​សេរី លោក យាង សុធារិន្ទ ថ្លែង​ថា លោក​ និង​លោក អ៊ួន ឈិន ​នឹង​ទៅ​​ស្ដាប់​ចៅក្រម​ប្រកាស​សាល​ដីកា​នេះ ហើយ​លោក​រំពឹង​ថា  ក្រុមប្រឹក្សា​ជំនុំ​ជម្រះ​​សាលា​ឧទ្ធរណ៍​នឹង​សម្រេច​តាម​ការ​ស្នើសុំ​របស់​ពួក​លោក​។ លោក​នៅ​តែ​អះអាង​ថា សំណុំ​រឿង​របស់​លោក​​គ្មាន​អ្វី​​ត្រូវ​ស៊ើបអង្កេត​ទៀត​នោះ​ទេ ព្រោះ​ពួក​​លោក​មិន​បាន​ប្រព្រឹត្ត​កំហុស​ដូច​ការ​ចោទ​ប្រកាន់​ឡើយ៖ «បើចៅក្រមសាលាឧទ្ធរណ៍ពិចារណាឱ្យបានហ្មត់ចត់ នោះ​យុត្តិធម៌​មក​លើ​យើង​ខ្ញុំ​ប្រាកដ​ជា​មាន ក៏​ប៉ុន្តែ​​បើ​ការ​​សម្រេច​បែប​ណា​នោះ ដោយ​មិន​ផ្អែក​លើ​ទឡ្ហីករណ៍​ដែល​យើង​លើក​ឡើង ឬ​​ក៏​​ការ​​​សម្រេច​​ហ្នឹង​​​ដោយ​​​ផ្អែក​​លើ​​ហេតុផល​​អ្វី​​ផ្សេង នោះ​​ខ្ញុំ​​មិន​​ដឹង​​ដែរ។ ទោះ​​ជា​​យ៉ាង​​ណា សូម​​​ឱ្យ​​ចៅក្រម​​ហ្នឹង សម្រេច​​ដោយ​​ផ្អែក​​លើ​​ទឡ្ហីករណ៍​ជាក់​ស្តែង ដែល​យើង​បាន​ផ្តល់​ឱ្យ​ចៅក្រម​កាល​ពី​​​សវនាការ​​​ប៉ុន្មាន​ថ្ងៃ​​​មុន​​​ហ្នឹង»។

ក្រៅពី​ករណី​បណ្ដឹង​សារ​ទុក្ខ​នៅ​សាលា​ឧទ្ធរណ៍ អតីត​អ្នក​យក​ព័ត៌មាន​អាស៊ី​សេរី​រូប​នេះ​ក៏​ស្នើសុំ​ឱ្យ​​តុលាការ​ក្រុង​ភ្នំពេញ​ពន្លឿន​សំណុំ​​រឿង​របស់​ពួក​លោក​ផង​ដែរ ដោយ​​ត្រូវ​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់ ប្រសិនបើ​គ្មាន​ភស្តុតាង​គ្រប់​គ្រាន់​ដាក់​បន្ទុក​លើ​ពួក​លោក។

កាល​ពី​ថ្ងៃទី២០ មករា កន្លងទៅ សាលាឧទ្ធរណ៍​​បាន​បើក​សវនាការ​ជម្រះ​បណ្ដឹង​សារទុក្ខ​របស់​​អតីត​អ្នក​​យក​ព័ត៌មាន​អាស៊ី​សេរី​ដែល​បាន​ស្នើសុំ​ឱ្យ​បដិសេធ​ចោល​សាលក្រម​ចាត់​​របៀប​របស់​តុលាការ​ក្រុងភ្នំពេញ ដែល​សម្រេច​ឱ្យ​ស៊ើបអង្កេត​សំណុំ​រឿង​ចារកម្ម​​របស់​អ្នក​ទាំងពីរ​បន្ថែម​ទៀត។ ការ​សម្រេច​របស់​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​សាលា​ឧទ្ធរណ៍​នឹង​ត្រូវ​ប្រកាស​ឱ្យ​ដឹង​នៅ​​ថ្ងៃទី២៨ មករា ប៉ុន្តែ​កាល​ពី​នៅ​ក្នុង​សំណុំ​​រឿង​អាសអាភាស តុលាការ​ជាន់ខ្ពស់​មួយ​នេះ​បាន​ច្រាន​ចោល​បណ្ដឹង​សារទុក្ខ​របស់​​លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ ម្ដង​រួច​មក​ហើយ។

នាយក​ប្រតិបត្តិ​សម្ពន្ធ​អ្នក​​សារព័ត៌មាន​កម្ពុជា ហៅ​កាត់​ថា ខេមបូចា (CamboJA) លោក ម៉ៃ ទិត្យថារ៉ា សង្ឃឹមថា សាលាឧទ្ធរណ៍​​នឹង​​សម្រេច​តាម​ការ​ស្នើសុំ​របស់​អតីត​អ្នក​យក​ព័ត៌មាន​អាស៊ី​សេរី​​ទាំង​ពីរ​រូប។ លោក​​នៅ​​តែ​ទទូច​ឱ្យ​​តុលាការ​ក្រុង​ភ្នំពេញ​​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​ប្រឆាំង​នឹង​អ្នក​ទាំងពីរ ព្រោះ​​ពួក​គេ​បាន​រង​ការ​ចោទ​ប្រកាន់​ដោយ​អយុត្តិធម៌​​អស់​រយៈពេល​ជាង២ ឆ្នាំ​មក​ហើយ។ លោក​​បន្ថែម​ថា ការ​ទម្លាក់​ចោល​សំណុំ​រឿង​នេះ នឹង​ជា​ការ​រួម​​ចំណែក​បើក​​ចំហ​សេរីភាព​សារ​ព័ត៌មាន​នៅ​កម្ពុជា៖ «ខេមបូចា នៅ​តែ​ទទួច​ឱ្យ​ខាងតុលាការ​ពិចារណា​លើ​ការ​ទម្លាក់​បទ​ចោទ ធ្វើ​ម៉េច​ផ្តល់​យុត្តិធម៌ដល់ពួកគាត់ដែលជាជនរងគ្រោះ ដោយសារពួកគាត់នេះបានជាប់ជាង ២ឆ្នាំ​មក​ហើយ នៅតែមិនទាន់ទទួល​បាន​យុត្តិធម៌​អ្វី​សោះ»។

សហគមន៍​ជាតិ និង​អន្តរជាតិ​បាន​ថ្កោល​ទោស​អាជ្ញាធរ​កម្ពុជា ដែល​ចាប់​ខ្លួន និង​ចោទ​ប្រកាន់​អតីត​អ្នក​យក​​ព័ត៌មាន​អាស៊ី​សេរី​ទាំងពីរ​រូប​ដោយ​គ្មាន​មូលដ្ឋាន។ ជា​ពិសេស ពួក​គេ​​​​​រិះគន់​ថា ការ​បន្ត​សំណុំ​រឿង​នេះ​មក​ទល់​ពេល​បច្ចុប្បន្ន​​​មានន័យ​ស្មើនឹង​ការ​ធ្វើ​​ទុក្ខបុកម្នេញ​លើ​អ្នក​សារ​ព័ត៌មាន​ឯករាជ្យ និង​ជា​ការ​ជាន់​ឈ្លី​ប្រព័ន្ធ​​យុត្តិធម៌​របស់​កម្ពុជា។ អង្គការ​ជាតិ និង​អន្តរជាតិ ​​នៅ​តែ​ទាម​​ទារ​យ៉ាង​ទទូច​ឱ្យ​អាជ្ញាធរ​កម្ពុជា​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​បែប​ប្រឌិត​នេះ និង​បញ្ឈប់​ទង្វើ​យាយី​លើ​អ្នក​កាសែត ព្រម​ទាំង​​បើក​លំហ​ឱ្យ​ស្ថាប័ន​ព័ត៌មាន​ឯករាជ្យ​អាច​ដំណើរការ​ឡើង​វិញ​បាន​នៅ​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

One Response to "អតីត​អ្នក​យក​ព័ត៌មាន​អាស៊ី​សេរី​រំពឹង​ថា សាលា​ឧទ្ធរណ៍​នឹង​បដិសេធ​ការ​ស៊ើប​អង្កេត​បន្ថែម​លើ​សំណុំ​រឿង​ចារកម្ម"

  1. so socheath says:

    ដង្ហើមចុងក្រោយរបស់អាក្បត់ជាតិសមរង្ស៊ី
    អាចគំរាមដល់សន្តិភាព និងការអភិវឌ្ឍន៍ជាតិ ?
    ……….
    ការលើកឡើងការគំរាមកំហែងពីការព្យួរការអនុគ្រោះពន្ធ EBA និងការអនុគ្រោះពន្ធនាំទំនិញទៅកាន់
    សហរដ្ឋអាមេរិក GSP ត្រូវបានពួកអាពូជឆ្កែ ដែលតាំងខ្លួនឯងថាជាអ្នកវិភាគសេដ្ឋកិច្ចក្នុងប្រទេស ត្រូវបាននិយាយដោយពាក្យដដែលៗ ថាអាចនឹងប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចកម្ពុជា ។ វាថាសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបបានកំណត់លក្ខខណ្ឌឲ្យកម្ពុជាកែសម្រួលនិងស្រោចស្រង់លទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនិងសិទ្ធិនយោបាយ រួមទាំងស្វែងរកដំណោះស្រាយជាមួយគណបក្សប្រឆាំងដើម្បីអាចរក្សាការ
    អនុគ្រោះពន្ធ EBA និង GSP ( sic ) មិនដូច្នេះទេ វិស័យពីរនេះក្នុងចំណោមឆ្អឹងខ្នងសេដ្ឋកិច្ចជាតិខ្មែរនឹងទទួលរងការគំរាមកំហែង។
    អាពូជឆ្កែ ដែលតាំងខ្លួនឯងថាជាអ្នកវិភាគសេដ្ឋកិច្ចក្នុងប្រទេស នៅបាននិយាយដូចវាដឹងច្បាស់ទៀតថា
    វិស័យទេសចរណ៍បានធ្លាក់ចុះប្រមាណជា១២ភាគរយ ដំណាលគ្នានិងកម្ពុជាកំពុងស្ថិតក្រោមការគំរាមកំហែងនៃការព្យួរឋានៈអនុគ្រោះពន្ធនាំទំនិញទៅកាន់ទ្វីបអឺរ៉ុប គឺ«អ្វីៗទាំងអស់លើកលែងតែអាវុធ‍» ឬ EBA និងការអនុគ្រោះពន្ធនាំទំនិញទៅកាន់សហរដ្ឋអាមេរិក GSP ។ វាថាការបាត់បង់ EBA អាចនឹងធ្វើឲ្យកម្ពុជាបាត់បង់ជន្ទល់សេដ្ឋកិច្ចប្រមាណជា៦០០ លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ដែលជាការព្រុសចេញនូវពាក្យ
    ដដែលៗ បើទោះបីពួកវាដឹងថា រដ្ឋាភិបាលកម្ពូជា នឹងមិនយកអធិបតេយ្យភាពរបស់ខ្លួនដើម្បីចុះញ៉មនឹងការដាក់សម្ពាធនោះទេ។ ដូចនេះ លក្ខខណ្ឌតាមរយះការដាក់សម្ពាធលើកម្ពុជាខាងផ្នែកនយោបាយ ដោយបំពានលើអធិបតេយ្យជាតិកម្ពុជាពីសហគមន៍សហភាពអឺរ៉ុប មិនទទួលបានផ្លែផ្កាទេ។
    កម្ពុជាជារដ្ឋអធិបតេយ្យ ដែលមិនអនុញ្ញាត ឲ្យប្រទេសណាមួយមករំលោភបំពានបាន។
    កម្ពុជាពិតជាត្រូវការរស់ ដោយស្មើសិទ្ធិ ស្មើមុខមាត់ ក្នុងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយ
    ប្រទេសទាំងអស់ក្នុងលោកលើគ្រប់វិស័យ ដោយផ្តល់ផលប្រយោជន៍ដោយស្មើភាពចំពោះគ្នា
    ទៅវិញទៅមក ។
    ជានិច្ចកាល ក្រុមដែលតាំងខ្លួនឯងថាជាអ្នកវិភាគសេដ្ឋកិច្ចក្នុងប្រទេស កម្ពុជា ក្រុមសង្គមស៊ីវិល ដែលស្ថិតនៅក្នុងអង្គការសិទ្ធិមនុស្ស អង្គការសិទ្ធិលំនៅដ្ឋាន សមាគមនិងក្រុមសហជីពដែលមាននិន្នការប្រឆាំង
    រដ្ឋាភិបាល ពួកគេតែងលើកឡើងពីសិទ្ធិសេរីភាព ពីសិទ្ធិមនុស្ស ពីប្រជាធិបតេយ្យមកធ្វើជាត្រីវិស័យក្នុងការនាំមុខ ដើម្បីប្រឆាំងអំណាចរដ្ឋ ដែលជាដែនសមត្ថកិច្ចការពារផលប្រយោជន៍ កាពារសិទ្ធិសេរីភាព ការពារសិទ្ធិមនុស្ស និងការពារប្រជាធិបតេយ្យឮរបស់ប្រជាពលរដ្ឋ បើទោះបីពួកគេដឹងយ៉ាងច្បាស់ថា លំហរនៃសិទ្ធិសេរីភាព សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ នៅកម្ពុជា គឺមានយ៉ាងពេលបរិបូរណ៍ នឹងកំពុងដំណើរការជានិរន្តក្តី ។
    ប្រជាពលរដ្ឋដែលស្រឡាញ់សុខសន្តិភាព បន្ទាប់ពីបានមើលឃើញសកម្មភាពបែបប្រតិកិរិយារបស់ក្រុមសង្គមស៊ីវិល និង ក្រុមសហជីព ដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ទាំងនេះរួចមក ពួកគាត់បាន
    ចាត់ទុកក្រុមនេះ ថាគឺជាក្រុមភេរវកម្ម ដែលច្បាប់មិនត្រូវអត់អោន ។
    ពិតណាស់ ជាមួយសកម្មភាពដែលពួកប្រតិកិរិយាទាំងអស់នេះបានធ្វើកន្លងមក វាមិនខុសអីពីការ
    ធ្វើសកម្មភាពចូលរួមយ៉ាងសកម្មក្នុងចលនានយោបាយដើម្បីកសាងកម្លាំងដើម្បីត្រៀមកម្លាំង ដើម្បី
    បង្កើតអង្គការចាត់តាំងខាងនយោបាយខុសច្បាប់មួយ ប៉ុនប៉ងដើម្បីប្រមូលកម្លាំងប្រឆាំងនឹងរដ្ឋាភិបាល ផ្ដួលរំលំរដ្ឋាភិបាល ដែលជាអំពើខុសច្បាប់ ខុសគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ ដែលពួកគេបានទន្ទេញជាប់មាត់ ។
    វាពិតជាមានចលនាវិទ្ធង្សនាជាច្រើនដែលបង្ករឡើងដោយក្រុមសង្គមស៊ីវិល និង ក្រុមសហជីព ដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ដែលសូម្បីពួកគេដឹងច្បាស់ថា ការភ័យព្រួយខ្លាចសហភាពអឺរ៉ុបផ្ដាច់ពន្ធEBA
    និង GSP ថាប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ វាមិនមែនជាកាតព្វកិច្ចដែលពួកគេត្រូវដោះស្រាយនោះឡើយ ដោយហេតុថាកម្ពុជា មិនអាចយកអធិបតេយ្យភាពជាតិ ទៅដោះដូរជាមួយជំនួយក្តី ។
    ពួកគេនូវបានបំផុស ចលនាសម្អប់ ចងគំនុំ ក្នុងការបំភ័ន្តជាមួយរឿងរ៉ាវ បញ្ចេះប្រជាពលរដ្ឋ ឲ្យងើបឡើង
    បះបោរ ប្រឆាំងរដ្ឋាភិបាលជាមួយពាក្យទន្ទេញរបស់ជនក្បត់ជាតិសមរង្ស៊ីរួមទាំងគូកនរបស់វាទន្ទេញនូវពាក្យដដែល ពីដំណើរវិលត្រឡប់មកកាន់កម្ពុជាវិញ ដោយយកពាក្យ សិទ្ធិសេរីភាព ពីសិទ្ធិមនុស្ស ពីប្រជាធិបតេយ្យមកធ្វើជាត្រីវិស័យក្នុងការនាំមុខ ដើម្បីប្រឆាំងអំណាចរដ្ឋាភិបាល ។
    វាហាក់ដូចអត់មានរៀងអីចម្លែកទេ ដែលអាក្បត់ជាតិសមរង្ស៊ីរួមទាំងគូកនរបស់វាទន្ទេញនូវពាក្យដដែល ពីដំណើរវិលត្រឡប់មកកាន់កម្ពុជាវិញ ដែលរឿងនេះខ្ញុំបានជម្រាបជូនលោកអ្នកជ្រាបស្តីពីភាពមិនខ្មេះរបស់អាក្បត់ជាតិសមរង្ស៊ី ដែលវាចាំតែភ្លើត្រឡប់មកដេកស៊ីបាយគុករួចហើយ។
    ប៉ុន្តែថា សម្រាប់ការរក្សាដង្ហើមចុងក្រោយរបស់អាក្បត់ជាតិនេះ ដែលវាដង្ហក់រកកលឈានចូលសេចក្តីស្លាប់នោះ គឺវាដាច់ខាតប្រវេប្រវារក្សាដង្ហើមចុងក្រោយរបស់វា ក្រែងលោមានសំណាងបានរស់ឡើងវិញ រួចពីក្តីស្លាប់បាន ។
    ខ្យល់ដង្ហើម ចុងក្រោយរបស់វាដែលប្រឹងដកនេះគឺវាពឹងផ្អែកលើក្រុមការងារចំពោះកិច្ច (ក្រុមវិទ្ធង្សនា ធ្វើសកម្មភាពបង្កើតចលាចលក្នុងសង្គម ) ដែលវាខិតខំប្រឹងប្រែងបង្កើតឡើង ដើម្បីបង្ករឲ្យក្លាយទៅជាកម្លាំងអុកឡុក រើបម្រាស់ បង្ករចលាចល ធ្វើឲ្យមានភាពវឹកវរក្នុង
    សង្គម ឲ្យគេមើលឃើញថា ជាចលនាសម្រាប់ការជួយទ្រទ្រង់ដំណើរវិលត្រឡប់របស់វា ធានាកាត់ផ្តាច់បាននូវការមន្ទិលសង្ស័យពីភាពកំសាករបស់អាក្បត់ជាតិ អាថោកជាងឆ្កែនេះ។ ពិតណាស់ក្នុងពេលដែលរាជរដ្ឋាភិបាលប្រើការបង្ក្រាបទៅលើក្រុមវិទ្ធង្សនា ធ្វើសកម្មភាពបង្កើតចលាចលក្នុងសង្គម អាក្បត់ជាតិសមរង្ស៊ី វាអាចមានលេសក្នុងការដកខ្លួនពីការសន្យាផងនិងបានក្តោបលុយមូលនិធិ៣០ម៉ឺនដុល្លារ ដែលបានវាបោកបានពីក្រុមជនឆោតល្ងង់តែស្រេកឃ្លានអំណាច ចាយបានដោយសមហេតុផលផង និងឆ្លៀតកេងចំណេញផ្នែកនយោបាយផង។
    គឺពិតជាអញ្ចឹង ! នេះគឺជាល្បិចព្រួញមួយបាញ់បានសត្វពីរ របស់អាក្បត់ជាតិសមរង្ស៊ី។
    ដូចនេះ ចម្រៀងដែលវាច្រៀងចេញមកទាំងប៉ុន្មាន វាគ្រាន់តែជាចម្រៀងបោកប្រាសប៉ុណ្ណោះ។
    សម្រាប់អាពូជឆ្កែសមរង្ស៊ី វាដឹងខ្លួនឯងយ៉ាងច្បាស់ថាវាមិនអាចវិលមកចូលរួមក្នុងឆាកនយោបាយបានទៀតទេដោយសារទោសក្បត់ជាតិ (កាត់ដី៤ខេត្តឲ្យយួនដេហ្កា)ដូច្នេះការបោកប្រាសចុងក្រោយនេះ ក៍ជាពេលវេលានៃដង្ហើម ចុងក្រោយរបស់វាដែរ ៕