អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​អន្តរជាតិថា រដ្ឋាភិបាល​កម្ពុជា​គ្មានឆន្ទៈស៊ើបអង្កេត​រក​ឃាតក​សម្លាប់​លោក ជា វិជ្ជា

តុលាការ និងច្បាប់


លោក យាង សុធារិន | ២៨ មករា ២០២០ | ម៉ោង ២:១២ ល្ងាច
VOD

រូបសំណាក់លោក ជា វិជ្ជា (ឃុត សុគន្ធ)

រូបសំណាក់លោក ជា វិជ្ជា (ឃុត សុគន្ធ)


នាយករងទទួលបន្ទុកតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែនរ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ហ្វ៊ីល រ៉ូប៊ើតសិន (Phil Robertson)  កត់សម្គាល់ឃើញថា ឃាតកម្មលើលោក ជា វិជ្ជា បាន​​កើត​​ឡើង​​អស់​​រយៈ​​ពេល​​ជា​​ច្រើន​​ឆ្នាំ​​មក​ហើយ ហើយ​លោក​ថា វាគួរណាស់តែ​រដ្ឋាភិបាល​កម្ពុជា​អាច​ស្វែង​រក​ឃាតក និង​អ្នក​បញ្ជា​ពិត​ប្រាកដ​នៅ​ពី​ក្រោយ​ឃាតកម្ម​នេះ មកផ្តន្ទាទោស។

អតីតប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា (FTUW) លោក ជា វិជ្ជា ត្រូវ បានឃាតក​បាញ់សម្លាប់​នៅមុខ​តូប​លក់​កាសែត​មួយក្បែររបងខាងលិចវត្តលង្កា កាលពីថ្ងៃទី ២២ ខែមករា ឆ្នាំ២០១៤។

រូប​សំណាក​របស់​អតីត​មេដឹកនាំ​សហជីព​រូប​នេះ ត្រូវ​បាន​សាង​សង់​ឡើង​ និង​ដាក់​តាំង​នៅ​មុខ​វត្ត​លង្កា ស្ថិត​នៅ​តាម​បណ្ដោយ​វិថី​ព្រះសីហនុ ឬ​​​នៅ​ចម្ងាយ​ប្រហែល ៣០​ម៉ែត្រ​ប៉ុណ្ណោះ​ពី​ទីកន្លែង​ដែល​លោក​ត្រូវ​បាញ់​សម្លាប់។

ជា​រៀង​រាល់​ឆ្នាំ ក្រុម​មេដឹកនាំ​សហជីព ក្រុម​មន្ត្រីអង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​លើក​ស្ទួយ​សិទ្ធិ​មនុស្ស និង​សិទ្ធិ​កម្មករ តែង​តែ​ប្រមូល​ផ្ដុំ​គ្នា​ធ្វើ​ពិធី​រំឭក​ខួប​នៃ​ឃាតកម្ម​លើ​អតីត​មេដឹកនាំ​សហជីព​រូប​នេះ ដូចជា អុជ​ធូប ដាក់​កម្រង​ផ្កា ដែល​ជា​សកម្មភាព​បង្ហាញ​នូវ​ការ​គោរព​វិញ្ញាណក្ខន្ធ​របស់​លោក។

ដូច​ទៅ​នឹងឆ្នាំ​មុនៗ​ដែរ ក្រុម​មេដឹកនាំ​សហជីព​ដែល​ធ្លាប់​ធ្វើការ​រួម​គ្នា​ជាមួយ​លោក ជា វិជ្ជា និង​ក្រុម​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស បាន​ស្រែក​ទាមទារ​ទៅ​រដ្ឋាភិបាល​ឱ្យ​ស៊ើប​អង្កេរ​រក​ឃាតក និង​អ្នក​បញ្ជា​ពី​ក្រោយ​ការ​បាញ់​សម្លាប់​មេដឹកនាំ​សហជីព​រូប​នេះ។

ជា​មិត្ត​ភក្តិ​ជិត​ស្និទ្ធ​មួយ​រូប​របស់​លោក ជា វិជ្ជា លោក រ៉ុង ឈុន​ បច្ចុប្បន្ន​ជា​ប្រធាន​សហភាព​សហជីព​កម្ពុជា​នោះ បាន​រំឭក​ឡើង​វិញ​ថា ​លោក ជា វិជ្ជា បាន​ទូរស័ព្ទ​ប្រាប់​លោក​អំពី​ការ​គំរាម​សម្លាប់​តាម​ទូរស័ព្ទ​ ដែល​កើត​ឡើង​នៅ​ក្នុង​ខែ​កក្កដា​ឆ្នាំ​២០០៣ ហើយ​លោក​ក៏​បាន​ជូន​លោក វិជ្ជា ទៅ​ជួប​នគរ​បាល​ព្រហ្ម​ទណ្ឌ​កម្រិត​ស្រាល​រាជ​ធានី​ភ្នំពេញ ដើម្បី​ស្រាវ​ជ្រាវ​លេខ​ទូរស័ព្ទ​ដែល​បាន​គំរាម​កំហែង​សម្លាប់​រូប​លោក។

លោក ឈុន ដែល​ជា​អតីត​សមាជិក​គណៈកម្មការ​ធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​កូតា​មក​ពី​អតីតគណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែង​បន្ត​ថា ប៉ុន្តែ នគរបាល​រាជ​ធានី​ភ្នំពេញ បាន​ឆ្លើយ​ថា ពួកគេ​មិន​ហ៊ាន​ប៉ះ​ពាល់​ទេ ព្រោះ​អ្នក​គំរាម​នោះ​ជា​មន្ត្រី​មាន​ឋានៈ​ខ្ពស់។

បើ​តាម​លោក រ៉ុង ឈុន មន្ត្រី​នគរបាល​រាជ​ធានី​ភ្នំពេញ​នា​ពេល​នោះ បាន​ផ្ដល់​យោបល់​ទៅ​លោក ជា វិជ្ជា ឱ្យ​រក​កន្លែង​មាន​សុវត្ថិភាព ប៉ុន្តែ លោក វិជ្ជា មិន​បាន​រត់​ទៅ​ណា​ឡើយ បើទោះបី​ទទួល​រង​ការ​គំរាម​សម្លាប់​បែប​នេះ​ក្ដី ដោយ​លោក​ថា លោក វិជ្ជា នៅ​តែ​មាន​ឆន្ទៈ​ការពារ​សិទ្ធិ​សេរីភាព​របស់​កម្មករ។

ក្នុង​កិច្ច​សម្ភាស​ជាមួយ​វិទ្យុ​អាស៊ី​សេរី​កាល​ពី​ខែ​កក្កដា ឆ្នាំ​២០០៣ លោក ជា វិជ្ជា បាន​អះ​អាង​ថា លោក​ទទួល​បាន​សារ​គំរាម​សម្លាប់​តាម​ទូរស័ព្ទ​កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា​ក្នុង​ឆ្នាំ​នោះ ដែល​ត្រូវ​បាន​ផ្ញើមក​ជា​ភាសា​អង់គ្លេស «A dog I will kill you 26 July 2003 ah Sam Rainsy» ដែល​មាន​ន័យ​​ថា «អា​ឆ្កែ អញ​នឹង​សម្លាប់​ឯង​នៅ​ថ្ងៃ​ទី​២៦ ខែ​កក្កដា ឆ្នាំ​២០០៣ អា សម រង្ស៊ី»។ អតីត​មេដឹកនាំ​សហជីព​រូប​នេះ អះ​អាង​ថា លោក​ទទួល​បាន​សារ​នោះ​ដែល​ផ្ញើ​ពី​លេខ​ទូរស័ព្ទ ០១២ ៩៨ ៧៧ ៩៤។

ទោះជាយ៉ាងណាក្តី អតីតប្រធានសហជីព​កម្មកររូបនេះ មិនត្រូវបានគេសម្លាប់នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០០៣ ដូចការគំរាមនោះទេ ប៉ុន្តែ ៦​ខែ​ក្រោយ​មក លោក ជា វិជ្ជា ត្រូវបានឃាតកបាញ់សម្លាប់។

នាយករងទទួលបន្ទុកតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែនរ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ហ្វ៊ីល រ៉ូប៊ឺតសុន (Phil Robertson) ថ្លែងរំលឹកថា លោក ជា វិជ្ជា ជា​មេសហជីពដ៏មានឥទ្ធិពលបំផុតម្នាក់ ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នក​នយោបាយប្រឆាំងដែលលោក ហ្វ៊ីល រ៉ូប៊ើតសិន យល់ថា មូលហេតុនេះហើយបានធ្វើឲ្យមន្រ្តី ជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាលកម្ពុជាមានការបារម្ភ។

អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​អន្តរជាតិ​រូប​នេះ លើក​ឡើង​ថា លោក ជា វិជ្ជា គឺជាចលករដ៏ចម្បងសម្រាប់ការពង្រីកសិទ្ធិកម្មករផង និងសម្រាប់ពង្រីកការ​គាំទ្រចំពោះអ្នកនយោបាយបក្សប្រឆាំងផង​ ដូច្នេះ ដើម្បីបញ្ចប់ចលករនេះឲ្យបានឆាប់ រហ័សបំផុតនោះ គឺ គេត្រូវតែកម្ចាត់លោក ជា វិជ្ជា ចេញ។

ក្រោយលោក ជា វិជ្ជា ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ សមត្ថកិច្ចរដ្ឋាភិបាល​បានចាប់ខ្លួន​បុរសពីរនាក់ គឺលោក ប៊ន សំណាង និង លោក សុខ សំអឿន ដោយចោទប្រកាន់អ្នកទាំងពីរថា ជាឃាតក​បាញ់សម្លាប់លោក ជា វិជ្ជា។

ពួកគេ​ត្រូវ​បាន​តុលាការកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ២០ឆ្នាំ ប៉ុន្តែ ក្រោយ​មកត្រូវបានតុលាការកំពូលសម្រេចដោះលែងឲ្យមានសេរីភាពវិញ ក្រោយ​ពីមានការទាមទាររបស់អ្នកការពារសិទ្ធិមនុស្ស និងសហជីព ព្រោះតែពួកគេ​យល់ថា លោក ប៊ន សំណាង និងលោក សុខ សំអឿន មិនមែនជាឃាតកពិតនោះ។

សូម្បីតែអតីតព្រះមហាក្សត្រសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ក៏ព្រះអង្គ​មិនជឿថា ប៊ន សំណាង និង សុខ សំអឿន ជាឃាតកពិតនោះដែរ។

លោក ហ្វ៊ីល រ៉ូប៊ឺតសុន (Phil Robertson) ប្រាប់​តាម​អ៊ីម៉ែល​ថា ការផ្តន្ទាទោសទៅ​លើលោក ប៊ន សំណាង និង សុខ សំអឿន ដែល​ជាឃាតកសិប្បនិម្មិត គឺជាចេតនារបស់អាជ្ញាធរកម្ពុជាដើម្បីបង្វែរការ យក​ចិត្តទុកដាក់ពីអ្នកដែលទទួលខុសត្រូវពិតប្រាកដចំពោះឧក្រិដ្ឋកម្មដ៏សាហាវមួយនេះ។

លោក រ៉ូប៊ឺតសុន និយាយ​ថា​៖ «ការ​កាត់​ទោស​សំណុំ​រឿង​ឃាតកម្ម​លោក ជា វិជ្ជា គឺ​ស្ថិត​នៅ​ក្នុង​ចំណោម​អំពើ​អយុត្តិធម៌ ដែល​ជា​គំរូ​អាក្រក់​បំផុត​នៃ​ប្រព័ន្ធ​យុត្តិធម៌​របស់​កម្ពុជា។ សំណុំ​រឿង​នេះ រដ្ឋាភិបាល​កម្ពុជា​គួរ​តែ​រក​ឃើញ​ឃាតក​ពិត​តាំង​ពី​យូរ​មក​ហើយ ហើយ​គួរ​តែ​ផ្ដល់​​ឱ្យ​គ្រួសារ​គាត់ ឱ្យ​​ទទួល​បាន​អារម្មណ៍​ខ្លះ​ថា មាន​​យុត្តិធម៌​»

លោក ហេង ពៅ អតីតស្នងការនគរបាលរាជធានីភ្នំពេញ ធ្លាប់ថ្លែងប្រាប់អ្នកសារព័ត៌មានបរទេស មុន​ពេលលោកត្រូវបានចាប់ខ្លួននៅប្រទេសម៉ាឡេស៊ីក្នុងឆ្នាំ២០០៦ថា អតីតអគ្គ​ស្នងការនគរបាល​ជាតិលោក ហុក ឡង់ឌី ជាអ្នកបញ្ជាឲ្យចាប់លោក ប៊ន សំណាង និង​លោក សុខ សំអឿន ដោយចោទបុរសទាំងពីរថា ជាឃាតកបាញ់សម្លាប់លោក ជា វិជ្ជា។

ប៉ុន្តែ​ អ្នកស្រី វ៉ា សុធី អតីតម្ចាស់តូបកាសែតនៅជាប់របងវត្តលង្កា ជា​ទីដែលឃាតកពីរនាក់ចូលទៅបាញ់​លោក ជា វិជ្ជា ដែលអ្នកស្រីបានឃើញផ្ទាល់ភ្នែកនោះ ធ្លាប់បាននិយាយថា លោក ប៊ន សំណាង និង​ សុខ សំអឿន មិន​មែនជាខ្មាន់កាំភ្លើងដែលអ្នកស្រីបានឃើញនោះទេ។

ក្រោយដោះលែងឃាតកសិប្បនិម្មិត ប៊ន សំណាង និង សុខ សំអឿន តុលាការកំពូលកាលពីខែកញ្ញា ឆ្នាំ២០១៣ បានសម្រេចបង្គាប់ឲ្យព្រះរាជអាជ្ញាសាលាដំបូងរាជធានីភ្នំពេញបើកការ​ស៊ើបអង្កេតសំណុំរឿងឃាតកម្មលោក ជា វិជ្ជា ជាថ្មី។

លុះដល់ខែមករា ឆ្នាំ២០១៤ តំណាង​អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានស្នើឲ្យអគ្គស្នងការនគរបាលជាតិ លោក នេត្រ សាវឿន ចាត់មន្រ្តីក្រោមឱវាទធ្វើការស៊ើបអង្កេតកំណត់អត្តសញ្ញាណជនប្រព្រឹត្តបទល្មើស និងប្រមូលភស្តុតាងបញ្ជូនមកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិ​វិធី ប៉ុន្តែ រហូតមកទល់ពេលនេះ សមត្ថកិច្ចនគរបាលមិនទាន់អាចរកឃាតកដែលសម្លាប់លោក ជា​ វិជ្ជា បានឡើយ។

លើសពីនេះ នៅឆ្នាំ២០១៥ ក្រោយពីរដ្ឋាភិបាលបានបង្កើតគណៈ​កម្មការអន្តរក្រសួងដើម្បីស៊ើបអង្កេតករណីឃាតកម្មលោក ជា វិជ្ជា នៅឆ្នាំ២០១៧ រដ្ឋាភិបាលក៏​បានសម្រេចបង្កើតគណៈកម្មការត្រួតពិនិត្យការអនុវត្តអនុសញ្ញាអន្តរជាតិខាង ការងារបន្ថែមទៀតដើម្បីស៊ើបអង្កេត ប៉ុន្តែ ចាប់ពីបានបង្កើតគណៈកម្មការទាំងអស់នេះមក លទ្ធផលនៃការស៊ើបអង្កេតឃាតកម្មលើលោក ជា វិជ្ជា នៅតែមិនមានការវិវឌ្ឍអ្វីឡើយមក​ទល់សព្វថ្ងៃ​នេះ។

ជុំវិញបញ្ហានេះ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោក ឆាយ គឹមខឿន ឆ្លើយតបថា សមត្ថកិច្ចមិនបានបោះបង់ចោលការស៊ើបអង្កេតលើករណីឃាតកម្មនេះឡើយ ប៉ុន្តែ លោកថា សំណុំរឿងនេះ កំពុងឋិតនៅក្នុងដៃរបស់តុលាការ ហើយនៅពេលតុលាការបង្គាប់មក​​សមត្ថកិច្ច​នគរបាល​ឲ្យធ្វើការ សមត្ថកិច្ចនឹងធ្វើតាមនីតិវិធីរបស់តុលាការ។

ចំណែកអ្នកនាំពាក្យសាលាដំបូងរាជធាភ្នំពេញ លោក អ៊ី រិន នៅពេលសាកសួរពីករណីនេះ លោកថា សូមមិនធ្វើអត្ថាធិប្បាយឡើយ ហើយ​អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានឆ្លើយតបដោយខ្លីនៅថ្ងៃទី២៧​មករា​ថា សំណុំរឿងឃាតកម្មលោក ជា វិជ្ជា កំពុងស្ថិតក្នុងដំណើរការនៃការស៊ើបអង្កេត។

ឃាតកម្ម​លើ​លោក ជា វិជ្ជា មិន​មែន​ជា​ករណី​តែ​មួយ​គត់​ដែល​សមត្ថកិច្ច​កម្ពុជា​មិន​ទាន់​អាច​វែក​មុខ​ឃាតករ និង​អ្នក​ពាក់​ព័ន្ធ​យក​មក​ផ្ដន្ទាទោសនោះ​ទេ ប៉ុន្តែ ឃាតកម្ម​លើ​មេដឹកនាំ​សហជីព សកម្មជន​បរិស្ថាន និង​បុគ្គល​សំខាន់ៗ​ដទៃ​ទៀត ក៏​មិន​ទាន់​​ត្រូវ​បាន​វែក​មុខ​ឃាតករ​ផង​ដែរ។

បុគ្គល​សំខាន់ៗ​ដែល​ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​ប្រហារ​ មាន​នាដការីរបាំ​ព្រះរាជ​ទ្រព្យ​ដ៏​ល្បី​ល្បាញ អ្នកស្រី ពិសិដ្ឋ ពិលិកា ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​ប្រហារ និង​ស្លាប់​នៅ​ក្នុង​មន្ទីរ​ពេទ្យ​នៅ​ឆ្នាំ​១៩៩៩ ​ហើយ​តារា​ចម្រៀង​ដ៏​ល្បី​ល្បាញ អ្នកនាង ទូច ស៊ុននិច បាន​រង​ការ​បាញ់​ប្រហារ​នៅ​ក្នុង​ឆ្នាំ​២០០៣ ហើយ​បន្ត​រស់​នៅ​ក្នុង​ពិការភាព​រហូត​មក​ដល់​សព្វថ្ងៃ​នេះ។

លោក ហ៊ី វុទ្ធី និង​លោក រស់ សុវណ្ណារ៉េត ដែល​ជា​មេដឹកនាំសហជីព​ FTUW តាម​​រោងចក្រ​នោះ ត្រូវ​បាន​បាញ់​សម្លាប់​នៅ​ក្នុង​ឆ្នាំ​២០០៤ និង​ឆ្នាំ​២០០៧។

ព្រះតេជគុណ សំ ប៊ុនធឿន ត្រូវ​បាន​បាញ់​ប្រហារ​ និង​សុគត​​កាល​ពី​ដើម​ឆ្នាំ​២០០៣ ហើយ​ឃាតកម្ម​ដ៏​កក្រើក​ចុង​ក្រោយ គឺ​ការ​បាញ់​ប្រហារ​ទៅ​លើ​អ្នក​វិភាគ​នយោបាយ​ដ៏​ល្បីល្បាញ លោក​បណ្ឌិត កែម ឡី នៅ​​រាជ​ធានី​ភ្នំពេញ​ទាំង​កណ្ដាល​ថ្ងៃ​ចែស កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៦​កន្លង​មក។

ក្នុង​សំណុំ​រឿង​ឃាតកម្ម​ចុង​ក្រោយ​នេះ មាន​តែ​បុរស​តែ​ម្នាក់​គត់​ឈ្មោះ អឿត អាង ដែល​អះ​អាង​ខ្លួន​ឯង​ថាឈ្មោះ ជួប សម្លាប់ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​បាន​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ​​ក្រោយ​ឃាតកម្ម​កើត​ឡើង ហើយ​បុរស​រូប​នេះ ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់ និង​កាត់​ទោស​ឱ្យជាប់​គុក​អស់​មួយ​ជីវិត ប៉ុន្តែ គ្មាន​ជន​ពាក់​ព័ន្ធ​ដទៃ​ទៀត ត្រូវ​បាន​វែក​មុខ​នោះ​ឡើយ​រហូត​មក​ដល់​បច្ចប្បន្ន​នេះ។

លោក ហ្វ៊ីល រ៉ូប៊ឺតសុន លើក​ឡើង​ថា រដ្ឋាភិបាល​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន គឺ​ជា​អ្នក​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ស្វែង​រក​ឃាតកពិត​ប្រាកដ​ដែល​បាន​បាញ់​សម្លាប់​លោក ជា វិជ្ជា កាល​ពី ១៦​ឆ្នាំ​មុន។

លោក រ៉ូប៊ឺសុន និយាយ​ថា​៖ «ដោយសារ​តែ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន គឺ​ជា​មន្ត្រី​កំពូល​ក្នុង​រដ្ឋាភិបាល លោក​ទទួល​ខុស​ត្រូវ​​ដើម្បី​ធានាថា ឃាតករ​សម្លាប់​លោក ជា វិជ្ជា ត្រូវ​បាន​រក​ឃើញ ហើយ​យុត្តិធម៌ ត្រូវ​បាន​សម្រេច​ឡើង​សម្រាប់​គ្រួសារ​របស់​លោក ជា វិជ្ជា»


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

2 Responses to "អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​អន្តរជាតិថា រដ្ឋាភិបាល​កម្ពុជា​គ្មានឆន្ទៈស៊ើបអង្កេត​រក​ឃាតក​សម្លាប់​លោក ជា វិជ្ជា"

  1. so socheath says:

    ប្រភព លោក យាង សុធារិន VOD
    ????? ជា​មិត្ត​ភក្តិ​ជិត​ស្និទ្ធ​មួយ​រូប​របស់​លោក ជា វិជ្ជា លោក រ៉ុង ឈុន​ បច្ចុប្បន្ន​ជា​ប្រធាន​សហភាព​សហជីព​កម្ពុជា​នោះ បាន​រំឭក​ឡើង​វិញ​ថា ​លោក ជា វិជ្ជា បាន​ទូរស័ព្ទ​ប្រាប់​លោក​អំពី​ការ​គំរាម​សម្លាប់​តាម​ទូរស័ព្ទ​ ដែល​កើត​ឡើង​នៅ​ក្នុង​ខែ​កក្កដា​ឆ្នាំ​២០០៣ ហើយ​លោក​ក៏​បាន​ជូន​លោក វិជ្ជា ទៅ​ជួប​នគរ​បាល​ព្រហ្ម​ទណ្ឌ​កម្រិត​ស្រាល​រាជ​ធានី​ភ្នំពេញ ដើម្បី​ស្រាវ​ជ្រាវ​លេខ​ទូរស័ព្ទ​ដែល​បាន​គំរាម​កំហែង​សម្លាប់​រូប​លោក។

    លោក ឈុន ដែល​ជា​អតីត​សមាជិក​គណៈកម្មការ​ធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​កូតា​មក​ពី​អតីតគណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែង​បន្ត​ថា ប៉ុន្តែ នគរបាល​រាជ​ធានី​ភ្នំពេញ បាន​ឆ្លើយ​ថា ពួកគេ​មិន​ហ៊ាន​ប៉ះ​ពាល់​ទេ ព្រោះ​អ្នក​គំរាម​នោះ​ជា​មន្ត្រី​មាន​ឋានៈ​ខ្ពស់។

    បើ​តាម​លោក រ៉ុង ឈុន មន្ត្រី​នគរបាល​រាជ​ធានី​ភ្នំពេញ​នា​ពេល​នោះ បាន​ផ្ដល់​យោបល់​ទៅ​លោក ជា វិជ្ជា ឱ្យ​រក​កន្លែង​មាន​សុវត្ថិភាព ប៉ុន្តែ លោក វិជ្ជា មិន​បាន​រត់​ទៅ​ណា​ឡើយ បើទោះបី​ទទួល​រង​ការ​គំរាម​សម្លាប់​បែប​នេះ​ក្ដី ដោយ​លោក​ថា លោក វិជ្ជា នៅ​តែ​មាន​ឆន្ទៈ​ការពារ​សិទ្ធិ​សេរីភាព​របស់​កម្មករ។
    ??????????????

    អ្នកច្បាប់គប្បីហៅ អាឈុន ទៅសួរឲ្យច្បាស់ពីរឿងនេះ ។
    វាមានភស្តុតាងអត់ ដែលវាហ៊ាននិយាយបែបនេះ ?
    ឬវាសំអាងលើអាមនុស្សងាប់ដើម្បីទម្លាក់កំហុស ?

  2. so socheath says:

    ដង្ហើមចុងក្រោយរបស់អាក្បត់ជាតិសមរង្ស៊ី
    អាចគំរាមដល់សន្តិភាព និងការអភិវឌ្ឍន៍ជាតិ ?
    ……….
    ការលើកឡើងការគំរាមកំហែងពីការព្យួរការអនុគ្រោះពន្ធ EBA និងការអនុគ្រោះពន្ធនាំទំនិញទៅកាន់
    សហរដ្ឋអាមេរិក GSP ត្រូវបានពួកអាពូជឆ្កែ ដែលតាំងខ្លួនឯងថាជាអ្នកវិភាគសេដ្ឋកិច្ចក្នុងប្រទេស ត្រូវបាននិយាយដោយពាក្យដដែលៗ ថាអាចនឹងប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចកម្ពុជា ។ វាថាសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបបានកំណត់លក្ខខណ្ឌឲ្យកម្ពុជាកែសម្រួលនិងស្រោចស្រង់លទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនិងសិទ្ធិនយោបាយ រួមទាំងស្វែងរកដំណោះស្រាយជាមួយគណបក្សប្រឆាំងដើម្បីអាចរក្សាការ
    អនុគ្រោះពន្ធ EBA និង GSP ( sic ) មិនដូច្នេះទេ វិស័យពីរនេះក្នុងចំណោមឆ្អឹងខ្នងសេដ្ឋកិច្ចជាតិខ្មែរនឹងទទួលរងការគំរាមកំហែង។
    អាពូជឆ្កែ ដែលតាំងខ្លួនឯងថាជាអ្នកវិភាគសេដ្ឋកិច្ចក្នុងប្រទេស នៅបាននិយាយដូចវាដឹងច្បាស់ទៀតថា
    វិស័យទេសចរណ៍បានធ្លាក់ចុះប្រមាណជា១២ភាគរយ ដំណាលគ្នានិងកម្ពុជាកំពុងស្ថិតក្រោមការគំរាមកំហែងនៃការព្យួរឋានៈអនុគ្រោះពន្ធនាំទំនិញទៅកាន់ទ្វីបអឺរ៉ុប គឺ«អ្វីៗទាំងអស់លើកលែងតែអាវុធ‍» ឬ EBA និងការអនុគ្រោះពន្ធនាំទំនិញទៅកាន់សហរដ្ឋអាមេរិក GSP ។ វាថាការបាត់បង់ EBA អាចនឹងធ្វើឲ្យកម្ពុជាបាត់បង់ជន្ទល់សេដ្ឋកិច្ចប្រមាណជា៦០០ លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ដែលជាការព្រុសចេញនូវពាក្យ
    ដដែលៗ បើទោះបីពួកវាដឹងថា រដ្ឋាភិបាលកម្ពូជា នឹងមិនយកអធិបតេយ្យភាពរបស់ខ្លួនដើម្បីចុះញ៉មនឹងការដាក់សម្ពាធនោះទេ។ ដូចនេះ លក្ខខណ្ឌតាមរយះការដាក់សម្ពាធលើកម្ពុជាខាងផ្នែកនយោបាយ ដោយបំពានលើអធិបតេយ្យជាតិកម្ពុជាពីសហគមន៍សហភាពអឺរ៉ុប មិនទទួលបានផ្លែផ្កាទេ។
    កម្ពុជាជារដ្ឋអធិបតេយ្យ ដែលមិនអនុញ្ញាត ឲ្យប្រទេសណាមួយមករំលោភបំពានបាន។
    កម្ពុជាពិតជាត្រូវការរស់ ដោយស្មើសិទ្ធិ ស្មើមុខមាត់ ក្នុងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយ
    ប្រទេសទាំងអស់ក្នុងលោកលើគ្រប់វិស័យ ដោយផ្តល់ផលប្រយោជន៍ដោយស្មើភាពចំពោះគ្នា
    ទៅវិញទៅមក ។
    ជានិច្ចកាល ក្រុមដែលតាំងខ្លួនឯងថាជាអ្នកវិភាគសេដ្ឋកិច្ចក្នុងប្រទេស កម្ពុជា ក្រុមសង្គមស៊ីវិល ដែលស្ថិតនៅក្នុងអង្គការសិទ្ធិមនុស្ស អង្គការសិទ្ធិលំនៅដ្ឋាន សមាគមនិងក្រុមសហជីពដែលមាននិន្នការប្រឆាំង
    រដ្ឋាភិបាល ពួកគេតែងលើកឡើងពីសិទ្ធិសេរីភាព ពីសិទ្ធិមនុស្ស ពីប្រជាធិបតេយ្យមកធ្វើជាត្រីវិស័យក្នុងការនាំមុខ ដើម្បីប្រឆាំងអំណាចរដ្ឋ ដែលជាដែនសមត្ថកិច្ចការពារផលប្រយោជន៍ កាពារសិទ្ធិសេរីភាព ការពារសិទ្ធិមនុស្ស និងការពារប្រជាធិបតេយ្យឮរបស់ប្រជាពលរដ្ឋ បើទោះបីពួកគេដឹងយ៉ាងច្បាស់ថា លំហរនៃសិទ្ធិសេរីភាព សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ នៅកម្ពុជា គឺមានយ៉ាងពេលបរិបូរណ៍ នឹងកំពុងដំណើរការជានិរន្តក្តី ។
    ប្រជាពលរដ្ឋដែលស្រឡាញ់សុខសន្តិភាព បន្ទាប់ពីបានមើលឃើញសកម្មភាពបែបប្រតិកិរិយារបស់ក្រុមសង្គមស៊ីវិល និង ក្រុមសហជីព ដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ទាំងនេះរួចមក ពួកគាត់បាន
    ចាត់ទុកក្រុមនេះ ថាគឺជាក្រុមភេរវកម្ម ដែលច្បាប់មិនត្រូវអត់អោន ។
    ពិតណាស់ ជាមួយសកម្មភាពដែលពួកប្រតិកិរិយាទាំងអស់នេះបានធ្វើកន្លងមក វាមិនខុសអីពីការ
    ធ្វើសកម្មភាពចូលរួមយ៉ាងសកម្មក្នុងចលនានយោបាយដើម្បីកសាងកម្លាំងដើម្បីត្រៀមកម្លាំង ដើម្បី
    បង្កើតអង្គការចាត់តាំងខាងនយោបាយខុសច្បាប់មួយ ប៉ុនប៉ងដើម្បីប្រមូលកម្លាំងប្រឆាំងនឹងរដ្ឋាភិបាល ផ្ដួលរំលំរដ្ឋាភិបាល ដែលជាអំពើខុសច្បាប់ ខុសគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ ដែលពួកគេបានទន្ទេញជាប់មាត់ ។
    វាពិតជាមានចលនាវិទ្ធង្សនាជាច្រើនដែលបង្ករឡើងដោយក្រុមសង្គមស៊ីវិល និង ក្រុមសហជីព ដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ដែលសូម្បីពួកគេដឹងច្បាស់ថា ការភ័យព្រួយខ្លាចសហភាពអឺរ៉ុបផ្ដាច់ពន្ធEBA
    និង GSP ថាប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ វាមិនមែនជាកាតព្វកិច្ចដែលពួកគេត្រូវដោះស្រាយនោះឡើយ ដោយហេតុថាកម្ពុជា មិនអាចយកអធិបតេយ្យភាពជាតិ ទៅដោះដូរជាមួយជំនួយក្តី ។
    ពួកគេនូវបានបំផុស ចលនាសម្អប់ ចងគំនុំ ក្នុងការបំភ័ន្តជាមួយរឿងរ៉ាវ បញ្ចេះប្រជាពលរដ្ឋ ឲ្យងើបឡើង
    បះបោរ ប្រឆាំងរដ្ឋាភិបាលជាមួយពាក្យទន្ទេញរបស់ជនក្បត់ជាតិសមរង្ស៊ីរួមទាំងគូកនរបស់វាទន្ទេញនូវពាក្យដដែល ពីដំណើរវិលត្រឡប់មកកាន់កម្ពុជាវិញ ដោយយកពាក្យ សិទ្ធិសេរីភាព ពីសិទ្ធិមនុស្ស ពីប្រជាធិបតេយ្យមកធ្វើជាត្រីវិស័យក្នុងការនាំមុខ ដើម្បីប្រឆាំងអំណាចរដ្ឋាភិបាល ។
    វាហាក់ដូចអត់មានរៀងអីចម្លែកទេ ដែលអាក្បត់ជាតិសមរង្ស៊ីរួមទាំងគូកនរបស់វាទន្ទេញនូវពាក្យដដែល ពីដំណើរវិលត្រឡប់មកកាន់កម្ពុជាវិញ ដែលរឿងនេះខ្ញុំបានជម្រាបជូនលោកអ្នកជ្រាបស្តីពីភាពមិនខ្មេះរបស់អាក្បត់ជាតិសមរង្ស៊ី ដែលវាចាំតែភ្លើត្រឡប់មកដេកស៊ីបាយគុករួចហើយ។
    ប៉ុន្តែថា សម្រាប់ការរក្សាដង្ហើមចុងក្រោយរបស់អាក្បត់ជាតិនេះ ដែលវាដង្ហក់រកកលឈានចូលសេចក្តីស្លាប់នោះ គឺវាដាច់ខាតប្រវេប្រវារក្សាដង្ហើមចុងក្រោយរបស់វា ក្រែងលោមានសំណាងបានរស់ឡើងវិញ រួចពីក្តីស្លាប់បាន ។
    ខ្យល់ដង្ហើម ចុងក្រោយរបស់វាដែលប្រឹងដកនេះគឺវាពឹងផ្អែកលើក្រុមការងារចំពោះកិច្ច (ក្រុមវិទ្ធង្សនា ធ្វើសកម្មភាពបង្កើតចលាចលក្នុងសង្គម ) ដែលវាខិតខំប្រឹងប្រែងបង្កើតឡើង ដើម្បីបង្ករឲ្យក្លាយទៅជាកម្លាំងអុកឡុក រើបម្រាស់ បង្ករចលាចល ធ្វើឲ្យមានភាពវឹកវរក្នុង
    សង្គម ឲ្យគេមើលឃើញថា ជាចលនាសម្រាប់ការជួយទ្រទ្រង់ដំណើរវិលត្រឡប់របស់វា ធានាកាត់ផ្តាច់បាននូវការមន្ទិលសង្ស័យពីភាពកំសាករបស់អាក្បត់ជាតិ អាថោកជាងឆ្កែនេះ។ ពិតណាស់ក្នុងពេលដែលរាជរដ្ឋាភិបាលប្រើការបង្ក្រាបទៅលើក្រុមវិទ្ធង្សនា ធ្វើសកម្មភាពបង្កើតចលាចលក្នុងសង្គម អាក្បត់ជាតិសមរង្ស៊ី វាអាចមានលេសក្នុងការដកខ្លួនពីការសន្យាផងនិងបានក្តោបលុយមូលនិធិ៣០ម៉ឺនដុល្លារ ដែលបានវាបោកបានពីក្រុមជនឆោតល្ងង់តែស្រេកឃ្លានអំណាច ចាយបានដោយសមហេតុផលផង និងឆ្លៀតកេងចំណេញផ្នែកនយោបាយផង។
    គឺពិតជាអញ្ចឹង ! នេះគឺជាល្បិចព្រួញមួយបាញ់បានសត្វពីរ របស់អាក្បត់ជាតិសមរង្ស៊ី។
    ដូចនេះ ចម្រៀងដែលវាច្រៀងចេញមកទាំងប៉ុន្មាន វាគ្រាន់តែជាចម្រៀងបោកប្រាសប៉ុណ្ណោះ។
    សម្រាប់អាពូជឆ្កែសមរង្ស៊ី វាដឹងខ្លួនឯងយ៉ាងច្បាស់ថាវាមិនអាចវិលមកចូលរួមក្នុងឆាកនយោបាយបានទៀតទេដោយសារទោសក្បត់ជាតិ (កាត់ដី៤ខេត្តឲ្យយួនដេហ្កា)ដូច្នេះការបោកប្រាសចុងក្រោយនេះ ក៍ជាពេលវេលានៃដង្ហើម ចុងក្រោយរបស់វាដែរ ៕