មន្ត្រី​បក្ស​ប្រឆាំង​ជំរុញ​លោក ហ៊ុន សែន ឱ្យ​កសាង​ទំនុក​ចិត្ត​រវាង​ខ្មែរ​និង​ខ្មែរ មុន​ផ្ដល់​ដំបូន្មាន​ដល់​អន្តរជាតិ

ដោយ សេក បណ្ឌិត
2020-02-04
អាស៊ីសេរី

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោ​ក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ឯ​កិច្ច​​​ប្រជុំ​កំពូល​ពិភពលោក ​ឆ្នាំ២០២០ ​របស់​អង្គការ​សហព័ន្ធ​សន្តិភាព​សាកល (UPF) នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ ថ្ងៃ​ទី៤ ខែ​កុម្ភៈ ឆ្នាំ២០២០។

លោ​ក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ឯ​កិច្ច​​​ប្រជុំ​កំពូល​ពិភពលោក ​ឆ្នាំ២០២០ ​របស់​អង្គការ​សហព័ន្ធ​សន្តិភាព​សាកល (UPF) នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ ថ្ងៃ​ទី៤ ខែ​កុម្ភៈ ឆ្នាំ២០២០។

 រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន


មន្ត្រី​បក្ស​ប្រឆាំង​​ជំរុញ​ឱ្យ​លោក ហ៊ុន សែន​ កសាង​ទំនុក​ចិត្ត​​រវាង​ខ្មែរ​និង​​ខ្មែរ…


មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ និង​អ្នក​​តាម​ដាន​ស្ថានការណ៍​យល់ថា លោកនាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន គួរ​តែ​ដោះស្រាយ​បញ្ហា​នយោបាយ​នៅ​ក្នុង​ប្រទេស​ជាមុន​សិន មុន​នឹង​លោក​ផ្ដល់​អនុសាសន៍​ដល់​សហគមន៍​អន្តរជាតិ​ឱ្យ​ចេះ​កសាង​​ទំនុក​ចិត្ត​ជាមួយ​គ្នា​ទៅវិញ​ទៅមក។ ប្រមុខ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​បាន​ផ្តល់​យោបល់​ឱ្យ​​សហគមន៍​អន្តរជាតិ​គោរព​គ្នា និង​ជឿ​ទុក​ចិត្ត​គ្នា​ទៅវិញ​ទៅមក​ ដើម្បី​សន្តិភាព សន្តិសុខ និង​ការ​អភិវឌ្ឍ​របស់​មនុស្ស​ជាតិ។

ប្រធាន​ប្រតិបត្តិ​​គណបក្ស​សង្គ្រោះ​ជាតិ​រាជធានី​ភ្នំពេញ លោក ម៉ន ផល្លា ដែល​កំពុង​ភៀស​ខ្លួន​នៅ​ក្រៅ​ប្រទេស ជឿថា សហគមន៍​អន្តរជាតិ​ទំនង​ជា​មិន​ខ្វល់​នឹង​​​អនុសាសន៍​របស់​លោក ហ៊ុន សែន នោះ​ទេ ដោយសារ​ពួក​គេ​ដឹង​ថា បុរស​ខ្លាំង​នៅ​កម្ពុជា​រូប​នេះ ​ជា​មនុស្ស​ដែល​មិន​ចេះ​កសាង​ទំនុក​ចិត្ត​រវាង​ខ្មែរ​និង​ខ្មែរ​ដូច​គ្នា​ឡើយ ហើយ​ថែម​ទាំង​កំពុង​ធ្វើ​ឱ្យ​​ប្រជាជាតិ​ខ្លួន​ឯង​បែក​​បាក់​គ្នា​ទៀត​ផង។ លោក​​យល់ថា សុន្ទរកថា​របស់​លោក ហ៊ុន សែន ល្អ​តែ​នៅ​លើ​ឆាក និង​លើ​ក្រដាស​ប៉ុណ្ណោះ ប៉ុន្តែ​លើ​សាច់​ការ​ជាក់​ស្ដែង នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​រូប​នេះ​កំពុង​តែ​ញៀន​អំណាច ហើយ​ហ៊ាន​ធ្វើ​អ្វី​គ្រប់​យ៉ាង​ ដើម្បី​ការពារ​អំណាច​របស់​ខ្លួន ក្នុង​នោះ​មាន​ការ​​​រំលាយ​​គណបក្ស​សង្គ្រោះ​ជាតិ និង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ឥត​ស្រាកស្រាន្ត​លើ​​សំឡេង​ប្រឆាំង និង​សំឡេង​ឯករាជ្យ​ជា​ដើម៖ «ខ្ញុំ​មើល​​មិន​ឃើញ​នូវ​ការ​កសាង​ទំនុក​ចិត្ត​ដែល​លោក​ ហ៊ុន សែន បាន​ផ្ដួចផ្ដើម​នេះ​ទេ ​ព្រោះ​កន្លងទៅ គឺ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ព្រមព្រៀង​បង្កើត​នូវ​ការ​សន្ទនា​រវាង​ខ្មែរ​និង​ខ្មែរ​ ហើយ​បញ្ចប់​នូវ​អរិភាព​ទាំងអស់​​ដើម្បី​​ដោះស្រាយ​បញ្ហា​ជាតិ​ទាំង​អស់​គ្នា។ ផ្ទុយ​ទៅវិញ លោក ហ៊ុន សែន មិន​បាន​ធ្វើ​ដូច​អ្វី​ដែល​ជា​ការ​ដោះស្រាយ​ដោយ​សន្តិវិធី​ និង​ជា​វិជ្ជមាន​នោះ​ទេ។ គាត់​តែ​ង​​តែ​បង្កើត​ព្រឹត្តិការណ៍​ ហើយ​​យក​​លេស​ដាក់​បន្ទុក​ទៅលើ​គណបក្ស​សង្គ្រោះ​ជាតិ​ និង​អ្នក​ដែល​ហ៊ាន​ប្រតិកម្ម ឬ​សម្ដែង​មតិ​ទាក់ទង​ទៅ​នឹង​ការ​ខុស​ឆ្គង​របស់​គាត់»

ប្រតិកម្ម​របស់​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​នេះ ធ្វើ​ឡើង​ក្រោយ​ពេល​លោក ហ៊ុន សែន បាន​ថ្លែង​សុន្ទរកថា នៅ​ថ្ងៃ​ទី៤ កុម្ភៈ ទៅ​កាន់​ឥស្សរជន​នយោបាយ និង​អ្នក​សន្តិភាព​និយម​ក្នុង​ឱកាស​កិច្ច​ប្រជុំ​កំពូល​ពិភពលោក​ឆ្នាំ២០២០ ​របស់​អង្គការ​សហព័ន្ធ​សន្តិភាព​សាកល (UPF)នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ថា ក្នុង​នាម​ជា​អ្នក​ដឹក​នាំ​មួយ​រូប​ ដែល​​ធ្លាប់​ឆ្លងកាត់​សង្គ្រាម​ដោយ​ផ្ទាល់​លោក​បាន​ប្រឹងប្រែង​ស្វែង​រក​សន្តិភាព​ជូន​ប្រជាជាតិ​ខ្មែរ។ លោក​បន្ត​ថា ការ​កសាង និង​ថែរក្សា​សន្តិភាព មាន​តម្លៃ​មិន​អាច​កាត់​ថ្លៃ​បាន ហើយ​សន្តិភាព​គឺ​ជា​មូលដ្ឋាន​គ្រឹះ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច សង្គម ការ​ពង្រឹង​សន្តិសុខ និង​ការ​អភិវឌ្ឍ​មនុស្សជាតិ។ ក្នុង​បរិបទ​នេះ លោក​បាន​ផ្ដល់​អនុសាសន៍​ឱ្យ​សហគមន៍​អន្តរជាតិ​លើក​កម្ពស់​កិច្ច​សន្ទនា​​ជិតស្និទ្ធ ​គោរព​គ្នា កសាង​ទំនុក​ចិត្ត និង​ជឿ​ទុក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​ ព្រម​ទាំង​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី និង​ដោយ​ឈរ​លើ​គោល​ការណ៍​ច្បាប់​អន្តរជាតិ។ ជាមួយ​គ្នា​នេះ លោក​អំពាវនាវ​ដល់​សហគមន៍​អន្តរជាតិ​គោរព​ឱ្យ​បាន​ខ្ជាប់​ខ្ជួន​នូវ​គោល​ការណ៍​មិន​ជ្រៀត​ជ្រែក​ចូល​កិច្ច​ការ​ផ្ទៃ​ក្នុង​ប្រទេស​ដទៃ ព្រោះ​លោក​​ថា រឿង​នេះ​តែង​​​តែ​នាំមក​នូវ​ក្តី​វិនាស និង​មហន្តរាយ​ដល់​ការ​អភិវឌ្ឍ​របស់​ប្រទេស​នោះ។

លោកនាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ​ផ្ដល់​អនុសាសន៍​ខ្លី​ខ្លឹម​បែប​នេះ ​ដោយ​សារ​លោក​មាន​សុន្ទរកថា​កម្រាស់ ៤ទំព័រ​នៅ​ក្នុង​ដៃ​ ដែល​មន្ត្រី​របស់​លោក​បាន​​​​សរសេរ​យ៉ាង​ផ្ចិតផ្ចង់​ទុក​ឱ្យ​លោក​អាន​​ជា​ស្រេច ហើយ​ម្យ៉ាង​ដោយសារ​នេះ​ជា​កិច្ច​ប្រជុំ​កំពូល​អន្តរជាតិ​និយាយ​ពី​រឿង​សន្តិភាព​ផង។ ជា​ធម្មតា ​បើជា​វេទិកា​របស់​លោក​វិញ លោក ហ៊ុន សែន ច្រើន​ប្រើ​ពេល​​រាប់​ម៉ោង ដើម្បី​​​និយាយ​អ្វី​ស្រេច​តែ​នឹង​ចិត្ត គ្មាន​អ្នក​ណា​ហ៊ាន​កម្រិត​លោក​ឡើយ ជាពិសេស​ទោះ​ជា​ប្រសាសន៍​ដែល​លោក​ថ្លែង​នោះ ជា​​ការ​សាប​​ព្រួស​​ការ​រើសអើង ​ជា​សម្ដី​អសីលធម៌ ឬ​ជា​ការ​គំរាម​​កំហែង​​ដល់​អាយុ​ជីវិត​អ្នក​ដទៃ​​ក៏ដោយ ក៏​សម្ដី​ទាំងនោះ​ទទួល​បាន​ការ​ទះ​ដៃ​សាទរ ឬ​សើច​ក្អាកក្អាយ​ពី​មន្ត្រី​ថ្នាក់ក្រោម​របស់​លោក​ដែរ។

អគ្គលេខាធិការ​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា លោក គៀន ពន្លក យល់ថា អនុសាសន៍​នេះ​ល្អ​តែ​​នៅ​លើ​ទ្រឹស្ដី​ប៉ុណ្ណោះ ប៉ុន្តែ​ស្ថានភាព​នៅ​កម្ពុជា​វិញ លោក​ថា​ក្រុម​​អ្នក​កាន់​អំណាច​កំពុង​តែ​​បំផ្លាញ​ទំនុក​ចិត្ត​​របស់​ពលរដ្ឋ និង​ធ្វើ​ឱ្យ​​ជាតិ​បែក​បាក់​គ្នា​ទៅ​វិញ​ទេ តាម​រយៈ​វិធានការ​បង្ក្រាប​ឥតត្រាប្រណី​លើ​សំឡេង​​ប្រឆាំង និង​សំឡេង​រិះគន់ ជាឧទាហរណ៍​​ ការ​រំលាយ​បក្ស​ប្រឆាំង​ដែល​​មាន​ពលរដ្ឋ​អ្នក​មាន​សិទ្ធិ​បោះ​ឆ្នោត​គាំទ្រ​ជិត​ពាក់​កណ្ដាល​​ប្រទេស ជាដើម។ ទន្ទឹម​នឹង​នេះ លោ​ក​មើល​ឃើញ​ថា អាជ្ញាធរ​រដ្ឋាភិបាល​​មិន​សូវ​ជ្រើស​រើស​រក​ការ​​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី ឬ​ស្រប​តាម​ច្បាប់​នោះ​ទេ ប៉ុន្តែ​ច្រើន​ប្រើ​វិធានការ​បង្ក្រាប និង​គាប​សង្កត់​ធ្ងន់ធ្ងរ​លើ​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ៖ «រដ្ឋាភិបាល​ខ្លួន​ឯង​ គឺ​កំពុង​តែ​ធ្វើ​ឱ្យ​ខ្មែរ​បាត់​បង់​ទំនុក​ចិត្ត​ទៅលើ​គ្នា​ទៅ​វិញ​ទៅ​មក តាម​​រយៈ​ការ​រំលាយ​គណបក្ស​ប្រឆាំង​ដ៏​ធំ​ជាង​គេ ហើយ​ម្យ៉ាង​វិញ​​ទៀត កម្ពុជា​កំពុង​តែ​មាន​បញ្ហា និង​វិបត្តិ​យ៉ាង​ធ្ងន់ធ្ងរ គឺ​ការ​បាត់​បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA និង GSP។ មក​ដល់​ពេល​នេះ អ្វី​ដែល​​ជា​ការ​លើក​ឡើង​របស់​រដ្ឋាភិបាល គ្រាន់​តែ​ជា​​ការ​បិទបាំង​អ្វី​​ដែល​ខ្លួន​បាន​ធ្វើ​នៅ​ក្នុង​ប្រទេស​កម្ពុជា​តែ​ប៉ុណ្ណឹង​ទេ ហើយ​អួត​​ប្រាប់​ពិភពលោក​អំពី​សុខ​សន្តិភាព និង​វិបុល​ភាព​របស់​កម្ពុជា។ ផ្ទុយ​ទៅវិញ កម្ពុជា​កំពុង​តែ​មាន​បញ្ហា​​ជាច្រើន​រាប់​មិន​អស់»

អ្នក​​តាម​​ដាន​ស្ថានការណ៍​កម្ពុជា​​រូប​នេះ​សង្កត់​ធ្ងន់​ថា ប្រសិនបើ​លោកនាយក​​រដ្ឋ​​មន្ត្រី ហ៊ុន សែន ពិតជា​មាន​ទស្សនៈ​​ដូច​ការ​លើក​​​ឡើង​​ក្នុ​ងសុន្ទរកថា​នេះ​មែន លោក​​ចាំបាច់​ត្រូវ​​តែ​ស្ដារ​ស្ថានការណ៍​នយោបាយ​កម្ពុជា​​ឱ្យ​ល្អ​ឡើង​វិញ ដោយ​ត្រូវ​អង្គុយ​តុ​ចរចា​ជាមួយ​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ និង​បំពេញ​តាម​លក្ខខណ្ឌ ដែល​​ក្រុម​ប្រទេស​ប្រជាធិបតេយ្យ​បាន​​ស្នើ​ឡើង​ដើម្បី​ឱ្យ​កម្ពុជា​ក្លាយ​ជា​​​ប្រទេស​ប្រជាធិបតេយ្យ​ គោរព​​សិទ្ធិមនុស្ស និង​មាន​នីតិរដ្ឋ​ពិត​ប្រាកដ៕

(លោក ម៉ន ផល្លា ប្រធាន​ប្រតិបត្តិ​​គណបក្ស​សង្គ្រោះ​ជាតិ​រាជធានី​ភ្នំពេញ)

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

4 Responses to "មន្ត្រី​បក្ស​ប្រឆាំង​ជំរុញ​លោក ហ៊ុន សែន ឱ្យ​កសាង​ទំនុក​ចិត្ត​រវាង​ខ្មែរ​និង​ខ្មែរ មុន​ផ្ដល់​ដំបូន្មាន​ដល់​អន្តរជាតិ"

  1. Anonymous says:

    So funny’ haha’ the world must laugh at khmer P-M ‘ specially Youn-hanoi laugh at this dumb P-M ‘

  2. so socheath says:

    ហាស ! ហាស
    អាពូជឆ្កែ ម៉ន ផល្លា អានេះនិយាយដូចលិឍក្តឯង ?
    អាពូជឆ្កែ វប្បធម៍សន្ទនា ដែលហ៊ុនសែនផ្ត់ល់ដល់ពួកអ្ហែង សម្រាប់ការ
    កសាងទំនុកចិត្តឲ្យពួកអ្ហែងប៉ុន្មានលើកហើយអាពូជឆ្កែ !
    យ៉ាប់អាពូជពាលចេះត្រឹមព្រុសដូចឆ្កែ !

  3. Anonymous says:

    CHHEYO,, SAMACH MAPKEAK SENA MOHA PEN CHO ..HUN NAL call HUN SEN next name Mr meet to kill or CHOUP SAMLAP . who let that dog on the stag I gest Vietcong is that true AH CHESS ..SO SOCHEATH

  4. so socheath says:

    so cheat
    February 6, 2020 at 4:46 pm
    កណ្ដួយម៉ែអាឈាមថោក so socheath ពួកអាឈាមឈ្លើងអស់ឯងកំពុងតែវិលក្បុងហើយ ក្រុមតំណាងអយ្យការនិងមេធាវីធុនអន់របស់ ហ៊ុនសែន រកអ្វីមកចោទ កឹម សុខា មិនបានបែទៅយកឯកសារអនាមិកដែលកូនក្មេងបញ្ចាញលេងតាម (facebook)មកធ្វើជាភស្តុតាង។បើអញជា ហ៊ុនសែន អញអោយពួកអាតំណាងអយ្យការអស់នេះទៅឡើងត្នោតវិញហើយមិនចាំបាច់ធ្វើអ្នកច្បាប់ទេវាអន់ពេក។អាឈាមថោក so socheath ឯងដឹងទេភស្តុតាងបែបនេះវាស្មើរនិងឯងដេកយល់សប្តិ៍ ឧទាហរណ៍យប់មួយឯងដេកយល់សប្តិ៍ឃើញប្រពន្ធឯងចំតិតក្ដិតអោយ ហ៊ុនសែន ធើលេង ដល់ឯងភ្ញាក់ឡើងខឹងសម្បារនិងប្រពន្ធក៏នាំប្រពន្ធទៅប៉ុស្តិ៍ពូសិសដោយចោទប្រពន្ធថាបានផិតក្បត់ជាមួយ ហ៊ុនសែន។ តើវាសមទេភស្តុតាងបែបនឹង?

    so socheath
    February 7, 2020 at 11:39 am
    អាកូនមីកាដួយអាយះស្ញេញ (so cheat ) ទោះអ្ហែងខំស្រែកទាល់អាយះ
    កាដួយម៉ែអ្ហែងលាន់ខ្វោកទៀត ក៏អាក្តឆ្កែកឹម សុខា គេចមិនរួចពីជាប់គុក
    ព្រោះអំពើក្បត់ជាតិរបស់វាដែរ អាពូជ​cho !
    ក្តអាខា វាលែងមានវាសនា រុកកាដួយម៉ែអ្ហែងទៀតហើយអាឡប់ !

Leave a Reply

Submit Comment