មន្ត្រី​យោធា​ចិន​មក​ទស្សនកិច្ច​ស្ងាត់ៗ​នៅ​កម្ពុជា មុន​ហេតុការណ៍​ធ្លាក់​យន្តហោះ​ដ្រូន​នៅ​កោះកុង

ដោយ សេក បណ្ឌិត
2020-02-06
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា

លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជារូប៖ ហ្វេសប៊ុក General Tea Banh


«​មន្ដ្រី​យោធា​ចិន​ មក​កម្ពុជា​ស្ងាត់ៗ​ មុន​ពេល​ធ្លាក់​ដ្រូន​នៅ​ខេត្ដ​កោះកុង​»


សារព័ត៌មាន​អូស្ត្រាលី​មួយ​ផ្សាយ​ថា មន្ត្រី​យោធា​ចិន​មួយ​ក្រុម​បាន​មក​ទស្សនកិច្ច​នៅ​កម្ពុជា​ដោយ​អាថ៌កំបាំង​កាលពី​ចុង​ខែ​ធ្នូ កន្លង​ទៅ ពោល​គឺ​តែ​ប៉ុន្មាន​សប្ដាហ៍​ប៉ុណ្ណោះ​មុន​ពេល​យន្តហោះ​គ្មាន​មនុស្ស​បើក ឬ​ដ្រូន (Drone) ខ្នាត​ធំ​មួយ​គ្រឿង បាន​ធ្លាក់​នៅ​ជិតបង្កើយ​នឹង​ទីតាំង​ដែល​មាន​ការ​សង្ស័យ​ថា ក្រុមហ៊ុន​ចិន​កំពុង​សាងសង់​កំពង់​ផែ​ទឹក​ជ្រៅ និង​ព្រលាន​យន្តហោះ​បម្រើ​ឱ្យ​វិស័យ​យោធា​របស់​ចិន។

ហេតុការណ៍​ធ្លាក់​យន្តហោះ​ដ្រូន (Drone) ដ៏​ធំ​មួយ​គ្រឿង​ដែល​ជា​ប្រភេទ​យន្តហោះ​ស៊ើបការណ៍​សម្ងាត់​ផលិត និង​ចែកចាយ​ដោយ​ក្រុមហ៊ុន​ចិន​កាលពី​ពាក់​កណ្ដាល​ខែ​មករា កន្លង​ទៅ​នោះ បាន​នាំ​ឱ្យ​មាន​ការ​ជជែក​វែក​ញែក​ឡើងវិញ អំពី​តួនាទី​របស់​ចិន​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ បន្ថែម​ពីលើ​ការ​លេច​លឺ​ព័ត៌មាន​ថា កម្ពុជា​បាន​ព្រមព្រៀង​ឱ្យ​យោធា​ចិន​មាន​ឈរជើង​នៅ​កម្ពុជា និង​រក្សាទុក​អាវុធ​យុទ្ធភណ្ឌ និង​បរិក្ខារ​យោធា​នៅ​ក្នុង​មូលដ្ឋាន​ទ័ព​ជើង​ទឹក​រាម។

សារព័ត៌មាន (ABC) ល្បីល្បាញ​របស់​អូស្ត្រាលី​ផ្សាយ​នៅ​ថ្ងៃ​ទី​៥ កុម្ភៈ ថា គណៈប្រតិភូ​ជាន់ខ្ពស់​ឯកទេស​ខាង​ផែនទី​របស់​កងទ័ព​ចិន​បាន​មក​បំពេញ​ទស្សនកិច្ច​ជា​សម្ងាត់​នៅ​កម្ពុជា ៣​សប្ដាហ៍ មុន​ពេល​មាន​ហេតុការណ៍​ធ្លាក់​យន្តហោះ​ដ្រូន (Drone) នៅ​ក្បែរ​ក្រុមហ៊ុន​អភិវឌ្ឍ​របស់​ចិន​ឈ្មោះ UDG ក្នុង​ខេត្ត​កោះកុង។

ទំព័រ​មុខ​គេហទំព័រ​ ABC អូស្ត្រាលី ចុះផ្សាយពីមន្ត្រី​យោធា​ចិន​មក​ទស្សនកិច្ច​ស្ងាត់ៗ​នៅ​កម្ពុជា មុន​ហេតុការណ៍​ធ្លាក់​យន្តហោះ​ដ្រូន​នៅ​កោះកុង។

ទំព័រ​មុខ​គេហទំព័រ​ ABC អូស្ត្រាលី ចុះផ្សាយពីមន្ត្រី​យោធា​ចិន​មក​ទស្សនកិច្ច​ស្ងាត់ៗ​នៅ​កម្ពុជា មុន​ហេតុការណ៍​ធ្លាក់​យន្តហោះ​ដ្រូន​នៅ​កោះកុង។ Screenshot


ឯកសារ​ដែល​សារព័ត៌មាន​អន្តរជាតិ​មួយ​នេះ​ទទួល​បាន បង្ហាញ​ឱ្យ​ឃើញ​ពី​ទំនាក់ទំនង​ដ៏​ជិតស្និទ្ធ​រវាង​កងទ័ព​ជើង​អាកាស​កម្ពុជា និង​កងទ័ព​រំដោះ​ប្រជាជន​ចិន ដោយ​ក្នុង​នោះ​សរសេរ​ថា «​ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​យោធា​រវាង​កម្ពុជា និង​ចិន គណៈប្រតិភូ​ផ្នែក​ផែនទី និង​អង្កេត​ការណ៍​កងទ័ព​របស់​ចិន​មួយ​ក្រុម​មាន​គ្នា ៦​ នាក់ ដឹកនាំ​ដោយ​ឧត្តមសេនីយ៍​ទោ សុង មីងវូ (Song Ming Wu) នាយករង​សាកលវិទ្យាល័យ​វិស្វកម្ម​ព័ត៌មានវិទ្យា​នៃ​កងទ័ព​រំដោះ​ប្រជាជន​ចិន នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ចាប់ពី​ថ្ងៃ​ទី​២០ ដល់​ទី​២៤ ខែ​ធ្នូ»។ អនុព័ន្ធយោធា​ចិន​ប្រចាំ​កម្ពុជា វរសេនីយ៍ឯក លី នីងយ៉ា (Li Ningya) ដែល​ជា​អ្នក​សរសេរ​លិខិត​នោះ បាន​ស្នើ​សុំ​ឱ្យ​ភាគី​កម្ពុជា​រៀបចំ​បន្ទប់​ស្នាក់នៅ​ពិសេស​នៅ​ឯ​ព្រលាន​យន្តហោះ ភ្នាក់ងារ​ប៉ូលិស និង​អ្នកបកប្រែ​មួយ​ចំនួន ដើម្បី​ទទួល​គណៈប្រតិភូ​យោធា​ចិន​មួយ​ក្រុម​នេះ។

តាម​គម្រោង​ដែល​មាន​បញ្ជាក់​នៅ​ក្នុង​ឯកសារ​នោះ គឺ​គណៈប្រតិភូ​យោធា​ចិន​ត្រូវ​ចុះ​ទៅ​ពិនិត្យ​មូលដ្ឋាន​ទ័ព​រាម និង​ទីតាំង​ឈរជើង​របស់​កងទ័ព​ជើង​ទឹក​កម្ពុជា​នៅ​កោះ​តាគៀវ និង​កោះ​ពូលូវ៉ៃ។ ក្រៅ​ពី​នេះ ពួកគេ​ក៏​មាន​គម្រោង​ជួប​មន្ត្រី​យោធា​កម្ពុជា ២០​នាក់ ដែល​ទើបតែ​បញ្ចប់​វគ្គ​សិក្សា​រយៈពេល ៦​ខែ ជំនាញ​ខាង​ផែនទី ការរុករក និង​អង្កេត​ការណ៍​ផង​ដែរ មុននឹង​បញ្ចប់​ដំណើរ​ទស្សនកិច្ច ដោយ​ការ​ទៅ​ពិនិត្យមើល​ស្ថានីយ​ទទួល​រូបភាព​ផ្កាយរណប​របស់​ចិន​នៅ​ខេត្ត​សៀមរាប។

សាស្ត្រចារ្យ​នៅ​សាលា​យុទ្ធសាស្ត្រ និង​ការពារ​ជាតិ​នៃ​សាកលវិទ្យាល័យ​អូស្ត្រាលី លោក ចន ប្លេកស៍លែន (John Blaxland) ប្រាប់​សារព័ត៌មាន ABC ថា ដំណើរ​ទស្សនកិច្ច​របស់​មន្ត្រី​យោធា​ចិន និង​ការ​ធ្លាក់​យន្តហោះ​ដ្រូន​នេះ ពិតជា​កើតឡើង​ក្នុង​កាល​វេលា​ផ្សេងគ្នា​មែន ប៉ុន្តែ​លោក​ជឿ​ថា ក្រុង​ប៉េកាំង​ជា​អ្នក​នៅ​ពីក្រោយ​រឿងហេតុ​ទាំងនេះ ក្នុង​បរិបទ​នៃ​ផែនការ​អភិវឌ្ឍ​សមត្ថភាព​គ្រប់គ្រង​តំបន់​អាស៊ីអាគ្នេយ៍​ដោយ​យក​កម្ពុជា​ជាទី​តាំង​ឈរជើង។

អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង​សុំ​ការ​បំភ្លឺ​រឿង​នេះ​ពី​អ្នកនាំពាក្យ​កងទ័ព​ជើង​អាកាស លោក ប្រាក់ សុខា ជាច្រើន​ដង តាម​លេខ​ទូរស័ព្ទ​ទាំងពីរ​ខ្សែ​របស់​លោក ក៏ ប៉ុន្តែ​មិន​មាន​អ្នកទទួល​ទូរស័ព្ទ​។ ចំណែក អ្នកនាំពាក្យ​ក្រសួងការពារ​ជាតិ លោក ឈុំ សុជាត ក៏​មិន​លើក​ទូរស័ព្ទ​ដូចគ្នា​នៅ​ថ្ងៃ​ទី៥ កុម្ភៈ។

កាល​ពី​ថ្ងៃ​ទី​១៦ មករា កន្លង​ទៅ ប្រជាពលរដ្ឋ​បាន​ប្រទះឃើញ​យន្តហោះ​ដ្រូន​មួយ​គ្រឿង​ប្រវែង​ប្រហែល​៥ ម៉ែត្រ និង​ប្រវែង​ស្លាប​ជាង ៩ ម៉ែត្រ បាន​ធ្លាក់​នៅ​លើ​ដី​មួយ​កន្លែង ស្ថិតនៅ​ចម្ងាយ​ប្រមាណ​៧ គីឡូម៉ែត្រ​ពី​ក្រុមហ៊ុន UDG ក្នុង​ភូមិ​សាស្ត្រ​ស្រុក​គិរីសាគរ ខេត្ត​កោះកុង​។ UDGគឺជា​ក្រុមហ៊ុន​របស់​ចិន ដែល​ទទួល​បាន ដី​សម្បទាន​សេដ្ឋកិច្ច​ចំនួន ៤​ម៉ឺន ៥​ពាន់​ហិកតារ (៤៥.០០០) ពី​រដ្ឋាភិបាល​លោក ហ៊ុន សែន ដើម្បី​អភិវឌ្ឍ​តំបន់​ទេសចរណ៍ ហើយ​បច្ចុប្បន្ន​នេះ​ក្រុមហ៊ុន​កំពុង​សាងសង់​ព្រលាន​យន្តហោះ​ខ្នាត​ធំ និង​កំពង់ផែ​ទឹក​ជ្រៅ​។ ក៏ប៉ុន្តែ សារព័ត៌មាន​អាមេរិក​ធ្លាប់​ចុះផ្សាយ​ថា តំបន់​នេះ​អាច​នឹង​ត្រូវ​បាន​ប្រើប្រាស់​ជា​ប្រយោជន៍​ដល់​កងទ័ព​ចិន​នៅ​ក្នុង​ប្រទេស​កម្ពុជា បើ​ទោះ​ជា​រដ្ឋាភិបាល​លោក ហ៊ុន សែន តែង​បដិសេធ​រឿង​នេះ​ក្ដី។

ក្រោយ​ហេតុការណ៍​ធ្លាក់​ដ្រូន​ដែល​មិន​ដឹង​ប្រភព​នេះ អាជ្ញាធរ​មាន​សមត្ថកិច្ច​បាន​ចុះទៅ​ពិនិត្យមើល​ដល់​ទី​តាំង ប៉ុន្តែ​មិន​អាច​បកស្រាយ​បាន​ថា យ៉ាងណា​នោះ​ទេ រួច​ក៏បាន​បញ្ជូន​ដ្រូន​នេះ​ទៅ​ស៊ើបអង្កេត​នៅ​ក្រសួង​ការពារជាតិ​វិញ​។ រដ្ឋមន្ត្រី​ក្រសួងការពារ​ជាតិ លោក ទៀ បាញ់ ធ្លាប់​ប្រាប់​អាស៊ីសេរី​កាល​ពី​ថ្ងៃ​ទី​២២ មករា​ថា មន្ត្រី​ជំនាញ​កំពុង​ពិនិត្យមើល និង​ស្រាវជ្រាវ​រក​ម្ចាស់​របស់​នៃ​ឧបករណ៍​នេះ ក៏ប៉ុន្តែ ២​សប្តាហ៍​មកនេះ ក្រសួង​ការពារ​ជាត​មិន​ទាន់​បាន​បង្ហាញ​លទ្ធផល​នៃ​ការស៊ើបអង្កេត​ករណី​នេះ​នៅឡើយ​ទេ។

អ្នកស្រាវជ្រាវ​ខាង​ការ​អភិវឌ្ឍ​សង្គម​បណ្ឌិត មាស នី ថ្លែង​ថា សាធារណជន​កំពុងតែ​ចង់​ដឹង​ចង់​លឺ​នេះ ព្រោះ​ជា​រឿង​ដ៏​ធំ​ពាក់ព័ន្ធ​នឹង​សន្តិសុខ និង​អធិបតេយ្យ​ជាតិ។ លោក​ស្នើ​ឱ្យ​រដ្ឋាភិបាល​បង្ហាញ​លទ្ធផល​នៃ​ការស៊ើបអង្កេត​ទាក់ទង​នឹង​ការ​ធ្លាក់​យន្តហោះ​ដ្រូន ដែល​គេ​ដឹង​លឺ​ជាទូទៅ​ថា ជា​ប្រភេទ​ដ្រូន​ប្រើ​ក្នុង​វិស័យ​យោធា មិនមែន​ជា​ដ្រូន​ប្រើ​ក្នុង​វិស័យ​ស៊ីវិល​នោះ​ឡើយ៖ «នេះបើ​យើង​និយាយ​​​ថា លុក​លុយ​ចូល​អធិបតេយ្យភាពរបស់​កម្ពុជាហ្នឹងវាច្បាស់​​ហើយ ពិសេសគឺ​ដែន​​អាកាសហ្នឹងឯង​នៅពេល​ដែន​ដ្រូន​​​ធ្លាក់លើ​ហ្នឹង។ បើ​​ទោះបីជា​ដ្រូន​ហ្នឹង ជា​ដ្រូន​របស់​ប្រទេស​ជិត​ខាង​ ក៏​កម្ពុជា​អាច​ចោទ​បាន​ថា​ គឺ​ជា​ការ​រំលោភ​ទៅលើ​បូរណភាព​ទឹក​ដី​របស់​កម្ពុជា​ដែរ ប៉ុន្តែ​សម្រាប់​ករណី​មួយ​នេះ​ រដ្ឋាភិបាល​ខ្មែរ​យើង​ដូច​ជា​អត់​មាន​ឆ្លើយ​ អត់​មាន​ប្រតិកម្ម​អ្វី​​ទាំង​អស់។ អ៊ីចឹង​នេះ​ជាការ​សង្ស័យ​មួយ​ធំ​ណាស់​ពី​​សាធារណជន​ទៅលើ​ករណី​​នៃ​ការ​ធ្លាក់​ដ្រូន​ហ្នឹង»

យន្តហោះ​គ្មាន​មនុស្ស​បើក (Drone) ដែលគេ​ប្រទះ​ឃើញ ​ធ្លាក់​ក្នុង​ខេត្ត​កោះកុង។

យន្តហោះ​គ្មាន​មនុស្ស​បើក (Drone) ដែលគេ​ប្រទះ​ឃើញ ​ធ្លាក់​ក្នុង​ខេត្ត​កោះកុង។ Photo courtesy


សារព័ត៌មាន ABC អូស្ត្រាលី​បាន​បកស្រាយ​លម្អិត​ថា ដ្រូន​ដែល​ធ្លា​ក់​នៅ​ខេត្ត​កោះកុង​នេះ​មាន​រហស្សនាម​ថា ឥន្ធនូ អាច​ហោះ​បាន​រយៈ​ចម្ងាយ​២៥០ គីឡូម៉ែត្រ និង​ស្ថិត​លើ​អាកាស​បាន​ចន្លោះ​ពី​៨ ទៅ​១០ ម៉ោង ហើយ​បើ​ទំហំ​កាន់តែ​ធំ ដ្រូន​ឥន្ធនូ​នេះ​មាន​សមត្ថភាព​ផ្ទុក​អាវុធ​បាន​រហូតដល់ ៣០០​គីឡូក្រាម​។ ប្រភព​ដដែល​បន្ត​ថា ដ្រូន​ប្រភេទ​នេះ មានតម្លៃ​ចន្លោះ​ពី ២ សែន ទៅ​៣ សែន​ដុល្លារ ហើយ​ក្រុមហ៊ុន​ចិន​បាន​លក់​ដ្រូន​ប្រភេទ​នេះ​ទៅ​ឱ្យ​យោធា​នៅ​ប្រទេស​មួយ​ចំនួន ដូចជា ឥណ្ឌូណេស៊ី មីយ៉ាន់ម៉ា ប៉ាគីស្ថាន អេហ្ស៊ីប និង​អារ៉ាប៊ីសាអូឌីត ជាដើម ក៏ប៉ុន្តែ​មិន​ឃើញ​លក់​ឱ្យ​ប្រទេស​កម្ពុជា​នោះ​ទេ។

ក្រុម​អ្នកសង្កេតការណ៍​អន្តរជាតិ​ជឿ​ថា ការ​បង្ហោះ​ដ្រូន​នេះ​ត្រូវ​បាន​ធ្វើឡើង​ដោយ​សម្ងាត់​បំផុត ហើយ​អ្នក​បង្ហោះ​គ្មាន​បំណង​ឱ្យ​អ្នកណាម្នាក់​ដឹង​រឿង​នេះ​ទេ​។ ទោះជា​យ៉ាងណា ក្រុម​អ្នកសង្កេតការណ៍​អន្តរជាតិ​វាយ​តម្លៃ​ថា រឿងហេតុ​ទាំងនេះ​កំពុងតែ​ដើរ​ផ្ទុយ​ទៅ​នឹង​ការសន្យា​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន ដែល​ថា ខ្លួន​នឹង​មិន​អនុញ្ញាត​ឱ្យ​មាន​វត្តមាន​កងទ័ព​ចិន​នៅ​កម្ពុជា​នោះ​ឡើយ។

អ្នក​ឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក​បណ្ឌិត មាស នី ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​៣១ ខែ​មីនា ឆ្នាំ​២០១៧។ RFA

អ្នក​ឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក​បណ្ឌិត មាស នី ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​៣១ ខែ​មីនា ឆ្នាំ​២០១៧។ RFA Photo: RFA


លោក មាស នី កត់សម្គាល់​ថា រដ្ឋាភិបាល​កម្ពុជា​មាន​តម្លាភាព​តែ​ជាមួយ​ភាគី​ចិន ប៉ុន្តែ​ខ្វះ​តម្លាភាព​ព័ត៌មាន​ជាមួយ​ប្រជាពលរដ្ឋ​ខ្លួនឯង ទាក់ទង​នឹង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ប្រទេស​ចិន៖ សំឡេង៖ «រដ្ឋាភិបាល​តែង​តែ​ចេញ​សេចក្តីប្រកាស​ការពារ​ថា មិន​ឱ្យ​កម្ពុជា​​ធ្លាក់​ចូល​ទៅក្នុ​ងតំបន់​ភូមិសាស្ត្រ​នៃ​មហាអំណាច​ណាមួយ ក៏​ប៉ុន្តែ​អ្វី​ដែល​​យើងមាន​ការ​​សង្ស័យ​​កាន់​តែ​ច្រើនឡើងៗ​នោះ គឺការ​ផ្លាស់​ប្តូរ​ទស្សនកិច្ច​ជា​សម្ងាត់ ឬក៏​ជា​ផ្លូវ​ការ​រវាង​គណៈប្រតិភូយោធា​នៃ​​ប្រទេស​ទាំងពីរ ដែល​​ហាក់​ដូច​ជាមានកាន់​តែ​ច្រើនឡើងៗ»

ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​បែរខ្នង​ដាក់​បស្ចិម​លោក​កាន់​ខ្លាំង ដោយ​ងាក​ទៅ​ពង្រឹង​ទំនាក់ទំនង​លើ​វិស័យ​យោធា និង​នយោបាយ​ជាមួយ​ប្រទេស​ចិន​វិញ​។ ក្រុង​ប៉េកាំង​បាន​ផ្ដល់​ជំនួយ​ជា​ទឹក​ប្រាក់​ឥត​សំណង និង​កម្ចី​ឥណទាន ព្រមទាំង​សម្ភារៈ​បរិក្ខារ​ផ្សេងៗ​។ ក្នុង​បរិបទ​បែបនេះ កិច្ច​សហប្រតិបត្តិការ​ជាច្រើន​រវាង​ភ្នំពេញ និង​ប៉េកាំង​ត្រូវ​បាន​រៀបចំ​ឡើងជា​បន្ត​បន្ទាប់ ដោយ​ខ្លះ​ត្រូវ​បាន​ប្រកាស​ឱ្យ​ដឹង​ជា​សាធារណៈ ប៉ុន្តែ​ខ្លះ​ទៀត​ត្រូវ​រក្សា​ការសម្ងាត់ តួយ៉ាង ការ​ហ្វឹកហ្វឺន​ជំនាញ​ផែនទី​ពី​សាកលវិទ្យាល័យ​វិស្វកម្ម​ព័ត៌មានវិទ្យា​នៃ​កងទ័ព​រំដោះ​ប្រជាជន​ចិន​នេះ​ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

2 Responses to "មន្ត្រី​យោធា​ចិន​មក​ទស្សនកិច្ច​ស្ងាត់ៗ​នៅ​កម្ពុជា មុន​ហេតុការណ៍​ធ្លាក់​យន្តហោះ​ដ្រូន​នៅ​កោះកុង"

  1. Anonymous says:

    be careful Mr BANH TEA ,,I do not think you can hiding any thing . do not lei we knew your sick boos sing the agreement white CHINA. I know HUN SEN trying to destroy the last forest that will be too easy for the other military to shoot from the sky. sooner or later the bloody will come if that evil leader still in powers . too bad KAMPOUCHEA is becoming a new battle field starting from 2020 JAN .

  2. so socheath says:

    so cheat
    February 6, 2020 at 4:46 pm
    កណ្ដួយម៉ែអាឈាមថោក so socheath ពួកអាឈាមឈ្លើងអស់ឯងកំពុងតែវិលក្បុងហើយ ក្រុមតំណាងអយ្យការនិងមេធាវីធុនអន់របស់ ហ៊ុនសែន រកអ្វីមកចោទ កឹម សុខា មិនបានបែទៅយកឯកសារអនាមិកដែលកូនក្មេងបញ្ចាញលេងតាម (facebook)មកធ្វើជាភស្តុតាង។បើអញជា ហ៊ុនសែន អញអោយពួកអាតំណាងអយ្យការអស់នេះទៅឡើងត្នោតវិញហើយមិនចាំបាច់ធ្វើអ្នកច្បាប់ទេវាអន់ពេក។អាឈាមថោក so socheath ឯងដឹងទេភស្តុតាងបែបនេះវាស្មើរនិងឯងដេកយល់សប្តិ៍ ឧទាហរណ៍យប់មួយឯងដេកយល់សប្តិ៍ឃើញប្រពន្ធឯងចំតិតក្ដិតអោយ ហ៊ុនសែន ធើលេង ដល់ឯងភ្ញាក់ឡើងខឹងសម្បារនិងប្រពន្ធក៏នាំប្រពន្ធទៅប៉ុស្តិ៍ពូសិសដោយចោទប្រពន្ធថាបានផិតក្បត់ជាមួយ ហ៊ុនសែន។ តើវាសមទេភស្តុតាងបែបនឹង?

    so socheath
    February 7, 2020 at 11:39 am
    អាកូនមីកាដួយអាយះស្ញេញ (so cheat ) ទោះអ្ហែងខំស្រែកទាល់អាយះ
    កាដួយម៉ែអ្ហែងលាន់ខ្វោកទៀត ក៏អាក្តឆ្កែកឹម សុខា គេចមិនរួចពីជាប់គុក
    ព្រោះអំពើក្បត់ជាតិរបស់វាដែរ អាពូជ​cho !
    ក្តអាខា វាលែងមានវាសនា រុកកាដួយម៉ែអ្ហែងទៀតហើយអាឡប់ !

Leave a Reply

Submit Comment