តុលាការ​​ចាក់​វីដេអូ​ចំនួន៨ នៃ​ភស្តុតាង​ថ្មី​ចំនួន​១៦​ចំណុច​ដែល​មេធាវី​ការពារ​ក្តី​លោក កឹម សុខា ដាក់​បន្ថែម

ដោយ យន់ សាមៀន
2020-02-06
អាស៊ីសេរី

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក កឹម សុខា (ឆ្វេង) ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ពេល​ចេញ​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី៦ ខែ​កុម្ភៈ ឆ្នាំ២០២០។

លោក កឹម សុខា (ឆ្វេង) ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ពេល​ចេញ​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី៦ ខែ​កុម្ភៈ ឆ្នាំ២០២០។

 រូប៖ ពលរដ្ឋ


លោក​ កឹម​ សុខា​ សង្ឃឹមថា​តុលាការ​នឹង​ផ្តល់​យុត្តិធម៌​ដល់​លោក


សវនាការ​ជម្រះ​ក្តី​លោក កឹម សុខា ថ្ងៃ​ទី​២ នៃ​សប្ដាហ៍​ទី​០៤ ត្រូវជា​ថ្ងៃ​ទី​០៦ ខែ​កុម្ភៈ​នេះ តុលាការ​បាន​ចាក់​វីដេអូ​ចំនួន៨ នៃ​ភស្តុតាង​ថ្មី​ចំនួន ១៦​ចំណុច ដែល​មេធាវី​ការពារ​ក្តី​លោក កឹម សុខា ដាក់​បន្ថែម​។ វីដេអូ​ដែល​ចាក់​បង្ហាញ​នេះ​ជា​សេចក្ដី​ថ្លែង​សាធារណៈ​របស់​លោក កឹម សុខា ពេល​ចុះទៅ​មូលដ្ឋាន ដែល​ខ្លឹមសារ​នៃ​វីដេអូរ​នោះ​គឺ​ការ​ជំរុញ​ឱ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត ការ​ធ្វើ​នយោបាយ​មិន​យក​ខ្មែរ​ណា​ជាស​ត្រូវ។

សហ​មេធាវី​ការពារ​ក្តី​លោក កឹម សុខា គឺ​លោក ចាន់ ចេន ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ក្រោយ​ចប់​សវនាការ​ថា ការ​ដេញ​ដោល​សំខាន់ៗ​ក្នុង​សវនាការ​ថ្ងៃនេះ គឺ​ផ្តោត​លើ​ខ្លឹមសារ​វីដេអូ និង​ជជែក​លើ​ភស្តុតាង​អនាមិក​របស់​តំណាង​អយ្យការ​ដែល​ជា​រូបថត​ឯកជន​របស់​កូនស្រី​លោក កឹម សុខា យក​ចេញពី​ហ្វេសប៊ុក​ផេក​មួយ​ឈ្មោះថា កូន​ខ្មែរ​។ លោក​មេធាវី​យល់ថា ភស្តុតាង​អនាមិក​បែបនេះ​គ្មាន​តម្លៃ​គតិយុត្តិ​សម្រាប់​ធ្វើ​ការ​ចោទប្រកាន់​លើ​លោក កឹម សុខា នោះ​ទេ​៖ «គាត់​បាន​បញ្ជាក់​ច្បាស់​នៅ​ក្នុង​វីដេអូ​ដែល​ខ្ញុំ​បាន​កត់​សម្គាល់​គឺថា គាត់​មិន​ត្រូវការ​ឱ្យ​​ឈាម​ខ្មែរ​ហូរ​ទៀត​ទេ អត់​យក​ខ្មែរ​ណា​ធ្វើ​សត្រូវ អត់​គុំកួន អត់​សងសឹក អា​ហ្នឹង​ដែល​ខ្ញុំ​ចាប់អារម្មណ៍​បណ្ដា​វីដេអូ​ដែល​បាន​ដាក់​ជូន​តុលាការ»។​

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​ផ្តល់​បទ​សម្ភាស​ដល់​អ្នកសារព័ត៌មាន​មុន​ពេល​ទៅ​តុលាការ​ថា តំណាង​អយ្យការ​អះអាង​ថា សមត្ថកិច្ច​ចាប់ខ្លួន​លោក​ដោយ​សំអាង​លើ​ពាក្យ​សម្តី​របស់​លោក​ដែល​បាន​ថ្លែង​កាលពី​ឆ្នាំ​២០១៣ ប៉ុន្តែ​សមត្ថកិច្ច​ទើប​ចាប់ខ្លួន​លោក​នៅ​ឆ្នាំ​២០១៧​ដោយ​ចោទ​ប្រកាន់​ថា ជា​បទល្មើស​ជាក់ស្ដែង​។ លោក​ថា ទង្វើ​បែបនេះ​ជា​ការ​រំលោភ​នីតិវិធី ដូច្នេះ​លោក​ជឿជាក់​ថា តុលាការ​នឹង​ផ្តល់​យុត្តិធម៌​ដល់​លោក៖ «បើ​ជាក់ស្ដែង​កាលពី​ឆ្នាំ​២០១៣ ម៉ិច​ក៏​មិន​ចាប់​អញ្ចឹង​ហើយ​គ្រាន់តែ​គាត់​និយាយ​ប៉ុណ្ណឹង​មក​ឃើញ​ថា រំលោភ​នីតិវិធី​តាំង​ពី​ចាប់​មក​ហើយ អញ្ចឹង​អង្គហេតុ​ត្រូវ​មាន​ភស្តុតាង​ថា​ខ្ញុំ​បាន​ប្រព្រឹត្តិ​ឃើញ​សកម្មភាព ប៉ុន្តែ​ពេល​ចាប់​ខ្ញុំ​ចាប់​កណ្ដាល​យប់​ខ្ញុំ​កំពុង​ដេក មាន​កំពុង​ប្រព្រឹត្តិ​ឯណា​?»។

ក្នុង​សវនាការ​នៃ​សប្ដាហ៍​ទី៤​នេះ តុលាការ​ទុក​កៅអី​មួយ​ចំនួន​សម្រាប់​ឱ្យ​អ្នកសារព័ត៌មាន និង​តំណាង​អង្គការ​សង្គម​ស៊ីវិល ហើយ​ក៏​មាន​តំណាង​អង្គទូត​នៃ​ប្រទេស​ប្រជាធិបតេយ្យ​មួយ​ចំនួន​ចូល​តាមដាន​ស្ដាប់​សវនាការ​ដោយ​ផ្ទាល់​ក្នុង​បន្ទប់​សវនាការ​ផង​ដែរ។

អ្នកនាំពាក្យ​សមាគម​អាដហុក​ដែល​ឃ្លាំមើល​ដំណើរការ​ក្តី​នេះ​ដោយ​ផ្ទាល់​ក្នុង​សវនាការ សង្កេត​ឃើញ​ថា ទិដ្ឋភាព​នៅក្​នុង​តុលាការ​គឺ​ចៅក្រម​ជំនុំជម្រះ​អនុញ្ញាត ឱ្យ​ភាគី​មេធាវី​ការពារ​ក្តី​លោក កឹម សុខា មេធាវី​តំណាង​រដ្ឋាភិបាល និង​តំណាង​អយ្យការ​ជជែក​គ្នា​យ៉ាង​តឹង​សរសៃក​ជា​ខ្លាំង​ដែល​ជា​ការ​ជជែក​គ្នា​លើ​រឿង​ដដែលៗ​។ លោក​បន្ត​ថា តំណាង​អយ្យការ​បាន​យក​ភស្តុតាង​មិន​រឹងមាំ និង​គ្មាន​ភាពច្បាស់​លាស់​ធ្វើការ​ដេញដោល ដែល​ករណី​នេះ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព​លោក កឹម សុខា៖ «គួរតែ​ភស្តុតាង​មួយ​មាន​ស្ថានភាព​ត្រឹម​ត្រូវជា​ភស្តុតាង​ដែល​មាន​ភាព​ច្បាស់លាស់​ជាដើម ពីព្រោះ​មិនធម្មតា​ទេ បើ​យើង​ចង់​ចោទ​ប្រកាន់​បុគ្គល​ណា​ម្នាក់​ថា បាន​ប្រព្រឹត្តិ​ល្មើស​មាត្រា​ច្បាប់​គួរតែ​យើង​មាន​ភស្តុតាង​ឱ្យ​ដឹង​រឹងមាំ​ឱ្យ​ត្រឹមត្រូវ​ហើយ​មិន​គួរ​យើង​ចាប់​យក​ភស្តុតាង​គ្រាន់តែ​ជា​តម្រុយ​ៗ»។

មន្ត្រី​សង្គម​ស៊ីវិល​ដដែល​សង្កេតឃើញ​ទៀត​ថា នៅ​ក្រៅ​បន្ទប់​សវនាការ​ឯណោះ​វិញ គឺ​សមត្ថកិច្ច​មានការ​រឹត​បន្តឹង​និង​ហាមប្រាម​អ្នកសារព័ត៌មាន​មិន​ឱ្យ​ថតរូប​ក្នុង​បរិវេណ​តុលាការ។

តំណាង​អយ្យការ​យក​ឯកសារ​អនាមិក​ពី​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ឈ្មោះ កូន ខ្មែរ ធ្វើជា​ប្រភព​ភស្តុតាង​ក្នុង​ការ​សួរដេញដោល​ដាក់​បន្ទុក​លើ​លោក កឹម សុខា។

តំណាង​អយ្យការ​ក៏បាន​យក​រូបថត​មួយចំនួន ក្នុង​នោះ​មាន​រូបថត​មួយ​សន្លឹក​ដែល​មាន​កូនស្រី​ច្បង​របស់​លោក កឹម សុខា គឺ​កញ្ញា កឹម មនោ​វិទ្យា និង​សមាជិក​គ្រួសារ​លោក​អង្គុយ​ទទួលទាន​អាហារ​ជាមួយ​ជនបរទេស​មួយ​រូប ដើម្បី​ចោទសួរ​លោក កឹម សុខា​។

មេធាវី​ខាង​រដ្ឋាភិបាល​គឺ​លោក គី តិច នៅ​ក្នុង​សប្ដាហ៍​នេះ​មិនបាន​ផ្តល់​បទ​សម្ភាស​ដល់​អ្នកសារព័ត៌មាន​ដូច​លើក​មុនៗ​ទេ​។

ក្រោយ​ដេញដោល​ដែល​ប្រើ​រយៈពេល​ពេញ​មួយ​ព្រឹក​ថ្ងៃ​ទី​៦ ខែ​កុម្ភៈ តុលាការ​បាន​បិទ​បញ្ចប់​ការសាកសួរ​ទាក់ទង​នឹង​ការបង្កើត​មជ្ឍមណ្ឌល​សិទ្ធិមនុស្ស និង​គណបក្ស​សិទ្ធិមនុស្ស​ដែល​លោក កឹម សុខា ធ្លាប់​ដឹកនាំ​កាលពី​ឆ្នាំ​២០០៧​ដល់​ឆ្នាំ​២០១២​។ ចៅក្រម​ជំនុំជម្រះ​លោក កុយ សៅ ប្រកាស​ថា នៅ​សប្ដាហ៍​ក្រោយ​តុលាការ​នឹង​ជជែក​ទាក់ទង​អង្គហេតុ​សំខាន់ៗ បី​ដំណាក់កាល​គឺ​ការ​បង្កើត និង​រចនា​សម្ពន្ធ​គណបក្ស​សង្គោះ​ជាតិ អង្គហេតុ​មុន​ការបោះឆ្នោត​ឆ្នាំ​២០១៣ និង​អង្គហេតុ​ក្រោយ​ឆ្នាំ​២០១៣​រហូត​ឈាន​ដល់​ការ​ចាប់ខ្លួន​លោក កឹម សុខា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

2 Responses to "តុលាការ​​ចាក់​វីដេអូ​ចំនួន៨ នៃ​ភស្តុតាង​ថ្មី​ចំនួន​១៦​ចំណុច​ដែល​មេធាវី​ការពារ​ក្តី​លោក កឹម សុខា ដាក់​បន្ថែម"

  1. so socheath says:

    so cheat
    February 6, 2020 at 4:46 pm
    កណ្ដួយម៉ែអាឈាមថោក so socheath ពួកអាឈាមឈ្លើងអស់ឯងកំពុងតែវិលក្បុងហើយ ក្រុមតំណាងអយ្យការនិងមេធាវីធុនអន់របស់ ហ៊ុនសែន រកអ្វីមកចោទ កឹម សុខា មិនបានបែទៅយកឯកសារអនាមិកដែលកូនក្មេងបញ្ចាញលេងតាម (facebook)មកធ្វើជាភស្តុតាង។បើអញជា ហ៊ុនសែន អញអោយពួកអាតំណាងអយ្យការអស់នេះទៅឡើងត្នោតវិញហើយមិនចាំបាច់ធ្វើអ្នកច្បាប់ទេវាអន់ពេក។អាឈាមថោក so socheath ឯងដឹងទេភស្តុតាងបែបនេះវាស្មើរនិងឯងដេកយល់សប្តិ៍ ឧទាហរណ៍យប់មួយឯងដេកយល់សប្តិ៍ឃើញប្រពន្ធឯងចំតិតក្ដិតអោយ ហ៊ុនសែន ធើលេង ដល់ឯងភ្ញាក់ឡើងខឹងសម្បារនិងប្រពន្ធក៏នាំប្រពន្ធទៅប៉ុស្តិ៍ពូសិសដោយចោទប្រពន្ធថាបានផិតក្បត់ជាមួយ ហ៊ុនសែន។ តើវាសមទេភស្តុតាងបែបនឹង?

    so socheath
    February 7, 2020 at 11:39 am
    អាកូនមីកាដួយអាយះស្ញេញ (so cheat ) ទោះអ្ហែងខំស្រែកទាល់អាយះ
    កាដួយម៉ែអ្ហែងលាន់ខ្វោកទៀត ក៏អាក្តឆ្កែកឹម សុខា គេចមិនរួចពីជាប់គុក
    ព្រោះអំពើក្បត់ជាតិរបស់វាដែរ អាពូជ​cho !
    ក្តអាខា វាលែងមានវាសនា រុកកាដួយម៉ែអ្ហែងទៀតហើយអាឡប់ !

  2. Anonymous says:

    WELL……. if you wanted to know who is KBOTH CHEATH you can call us at. WWW. KBOTH CHEATH @ Tellus.com . thank