«កំហុស​នៃ​ច្បាប់​ និង​ការ​អនុវត្ត​ បង្កើត​ភាព​រញ៉េរញ៉ៃ​ពេញ​​សវនាការ​»

ដោយ មួង ណារ៉េត
2020-02-06
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា។

ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា។

Photo: RFA


សហ​មេធាវី​លោក កឹម សុខា ថា​កំហុស​នៃ​ច្បាប់​ និង​ការ​អនុវត្ត​ បង្កើត​ឲ្យ​មាន​ភាព​រញ៉េរញ៉ៃ​ពេញ​​សវនាការ​។​ ប្រតិកម្ម​នេះ​ ធ្វើឡើង​ក្រោយ​តុលាការ​ ​បាន​បិទ​បញ្ចប់​សវនាការ​សប្ដាហ៍​ទី​បួន ក្នុង​ដំណើរ​ការ​ជំនុំជម្រះ​ក្តី​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​លោក កឹម សុខា ​ជុំវិញ​បទ​ចោទ​ប្រកាន់​ នៃ​អំពើ​ក្បត់​ជាតិ​។ ​

​សហ​មេធាវី​មួយរូប​ ក្នុង​ចំណោម​ ៤ រូប​ដែល​ការពារ​ក្តី​លោក កឹម សុខា គឺលោក អាង ឧត្តម សង្កេត​ឃើញនូវ​បញ្ហា​ជាច្រើន ក្នុងកិច្ចដំណើរការ​នីតិវិធីតុលាការ ជុំវិញរឿង​ក្តី​លោក កឹម សុខានេះ។

ថ្លែងប្រាប់​អាស៊ីសេរី ក្នុង​បទសម្ភាសន៍ផ្ទាល់ កាលពីរាត្រីថ្ងៃទី ០៦ ខែ កុម្ភៈ លោកមេធាវី​ ដែល​ធ្លាប់​មានបទពិសោធន៍ តតាំងក្តីឲ្យ​ជនជាប់ចោទ នៅចំពោះមុខសាលាក្តីអន្តរជាតិ​រូបនេះ លើកឡើង​ថា​បញ្ហា​ គឺកើតឡើង​ពីការមិនបាន​បែងចែកគ្នា ឲ្យ​បានច្បាស់​លាស់ និង​ដាច់ស្រឡះ​រវាង​តួនាទី​របស់​ភាគីចោទប្រកាន់ គឺព្រះរាជអាជ្ញា ដែលត្រូវ​តែប្រឹងលើកភ័ស្តុតាងដាក់បន្ទុក និង​ភាគីដើមបណ្តឹងរដ្ឋប្បវេណី​ ដែលជារដ្ឋាភិបាលកម្ពុជា និងមានតំណាង​មេធាវីរបស់​ខ្លួន ដែលត្រូវ​ខំរកតែភ័ស្តុតាង​ទាំងឡាយ​ណា ដែលសម្រាប់​តែបង្ហាញ​ពីព្យសនកម្ម និង​ទុក្ខសោក​របស់​ខ្លួន​ទៅបានហើយ ដោយ​មិន​ត្រូវ​លូក​លាន់ចូលក្នុងកិច្ចការ​របស់​ព្រះរាជអាជ្ញា ដូចអ្វីដែលកំពុង​កើត​មានឡើង​ក្នុងសវនាការនេះ នោះទេ «ខាង​ចោទប្រកាន់យើង ឥឡូវទៅជាពីរក្រុម​។ ចំណែក​ឯមេធាវីការពារក្តីឯកឧត្តម កឹម សុខា មាន​តែមួយក្រុម​»។

លោក អាង ឧត្តមថា ការមិន​បែងចែងតួនាទីភាគីចោទប្រកាន់ និង​ដើមបណ្តឹង​រដ្ឋ​ប្បវេណី ឲ្យ​បាន​ច្បាស់​នេះឯង​ហើយ ដែលបង្កើតឲ្យ​មានការ​​ប្រទូសរ៉ាយ ក្នុង​បន្ទប់​សវនាការ​ ដោយសារ​តែ​ក្រុម​សហមេធាវីការពារក្តីលោក កឹម សុខា ត្រូវ​តតាំងក្តី និង​ជំទាស់​ទៅនឹង​នីតិវិធី​មិនត្រឹមត្រូវនេះ ជាប្រចាំ ដោយ​ប្រឈមភាគីចោទប្រកាន់ដល់ទៅពីរក្រុម គឺក្រុម​ព្រះរាជអាជ្ញា ដែលមានព្រះរាជអាជ្ញពីររូប និងជំនួយការព្រះរាជអាជ្ញាពីររូបទៀត និង​ក្រុម​មេមេធាវីតំណាង​រដ្ឋាភិបាល ដែលមានគ្នា​បួននាក់ រួមទាំង​លោក គី តិច ផង។

ជុំវិញបញ្ហាទីពីរ លោក អាង ឧត្តម សំដៅលើកង្វះខាត​ក្នុងច្បាប់ ដែលជាបញ្ហា​ធំបំផុតមួយ ទាក់ទង​នឹង​ភ័ស្តុតាង។ បញ្ហា​ធំនោះ គឺត្រង់ថា តុលាការអនុញ្ញាត​ឲ្យ​ភាគី ដាក់ភ័ស្តុតាងជាហូរ​ហែរហូត ឡូកឡំគ្នា​ជាមួយនឹង​ការ​ជជែកលើអង្គហេតុ ដែលប្រការនេះបង្កើត​ឲ្យ​មាន​ភាពច្របូក​ច្របល់ខ្លាំង «ក្នុង​ក្រម​យើង​មាន​តែ​មួយ​មាត្រា​គត់។ អ៊‍ីចឹង​បាន​ជាបង្កើត​ភាព​រញ៉េរញ៉ៃ។ ប្រាប់​ថា​ភ័ស្តុតាង​ដាក់នៅពេលណាក៏បាន​ដែរ​ រហូត​ដល់​តុលាការ​សម្រេច​សេចក្តី​។ ដូច្នេះ​ភ័ស្តុតាង​ វាចូល​ជាបណ្តើរៗ ជជែក​តែ​រឿង​ភ័ស្តុតាង។ បើសិន​ត្រឹមត្រូវ គេ​កាត់​លើ​ភ័ស្តុតាង​សិន​ មួយ​សវនាការ​ ចំណាយ​ពេល​ប៉ុន្មានក៏ប៉ុន្មាន​ទៅ​មិន​ដឹងទេ។ ដូចនៅ​សាលាក្តី​ខ្មែរ​ក្រហម​ គេ​កាត់​ភ័ស្តុតាង​ឲ្យ​ដាច់​សិន​។ សម្រេច​បាន​ហើយ​ រកសាក្សី​ណាដែ​ល​ត្រូវ​យក​ ឯកសារ​ណា​ដែលត្រូវដាក់ ភ័ស្តុតាង​ណា​ដែល​ត្រូវ​ច្រានចោល ឬទទួល។ គេធ្វើ​នៅ​អង្គបុរេ ឲ្យ​ដាច់​ស្រឡះស្អាត​តែម្តង ពេលចូល​អង្គសេចក្តី​ឈប់និយាយ​ពីទទួល​ ឬមិន​ទទួល​យក​ភ័ស្តុតាងនេះ គឺជជែក​ដេញដោល​លើតម្លៃនៃភ័ស្តុតាង​វិញ ឈប់​គិត​ពីទម្ងន់នៃ​ភ័ស្តុតាងហើយ។ តែយើង​ឯណេះវិញ ធ្វើ​អត់​ច្បាស់អ៊‍ីចឹងដូច្នេះ​ភ័ស្តុតាង​រត់ចូល​តាមភាគីនឹកឃើញ ដាក់ចូលបណ្តើរៗ នាំឲ្យ​រញ៉េរញ៉ៃបណ្តោយ!​»

នៅក្នុង​បណ្តឹង​ប្តឹង​លោក កឹម សុខា ពីបទសន្ទិដ្ឋិភាព ឬត្រូវ​រ៉ូវគ្នា​ជាសម្ងាត់ជាមួយរដ្ឋបរទេស ដើម្បីផ្តួល​រំលំរដ្ឋាភិបាលនេះ មានភាគីបីនៅក្នុង​រឿង​ក្តី។​ ភាគីទីមួយ ភាគីដើមចោទ​ គឺព្រះរាជអាជ្ញា ដែលតំណាង​ឲ្យ​ភាគីចោទប្រកាន់។ ភាគីទីពីរ គឺដើមបណ្តឹងរដ្ឋប្បវេណី ក្នុងទីនេះគឺរដ្ឋាភិបាលកម្ពុជា ដែលតាំងខ្លួនជាជនរងគ្រោះនៃព្យសនកម្ម ពីការ​ចោទប្រកាន់នៃ​អំពើផ្តួលរំលំរដ្ឋាភិបាលនោះ។ ទីបីគឺខាង​មេធាវីការពារក្តីលោក កឹម សុខា ដែលជាជនជាប់ចោទ។

ប៉ុន្តែ លោក អាង ឧត្តម ថាភាគីទីពីរ ដែលជាដើមបណ្តឹងរដ្ឋប្បវេណី បែរជាចូលរួម​សួរ​សំណួរ​ដាក់បន្ទុកលើលោក កឹម សុខា ដែលហួសពីតួនាទីរបស់ខ្លួន ដែលត្រឹមតែថ្លែងទុក្ខសោក អំពី​ភាពជាជនរងគ្រោះរបស់ខ្លួន ដើម្បីទាមទារ​សំណង​រដ្ឋប្បវេណីប៉ុណ្ណោះ។

អាស៊ីសេរី មិនទាន់អាចសុំការបំភ្លឺពីតំណាង​អយ្យការ និង​លោក គី តិច​ ដែលជា​មេធាវីតំណាង​រដ្ឋាភិបាល​បាន​នៅឡើយ​ទេ ដោយសារ​លោក គី តិច​ មិន​ទទួល​​ទូរស័ព្ទ។

ក្នុងសវនាការ​រយៈពេលបួនសប្តាហ៍កន្លងទៅនោះ តុលាការ​បានសួរ​ដេញ​ដោលជា​លក្ខណៈចម្រុះ គឺទាំងដេញដោលរឿង​ភាពអាចទទួលយកបាន និង​តម្លៃនៃភ័ស្តុតាង និង​ទីពីរ​ដេញ​ដោលរឿង​អង្គហេតុ​ ទាក់ទង​នឹង​ការ​ចោទប្រកាន់អំពីបទចោទ នៃការត្រូវរ៉ូវគ្នា​ជាមួយរដ្ឋបរទេស​នោះផង។

បន្ថែមលើបញ្ហាទាំងនេះ លោកមេធាវី អាង ឧត្តម បញ្ជាក់ជំហររួម​របស់ក្រុម​សមេធាវីការពារក្តីលោក កឹម សុខា ថានៅមានការ​រំលោភគោលការណ៍នីត្យានុកូលភាព​​ជាច្រើន​ថែមទៀត តាំងតែពីដើមដំបូងនៃដំណើរការក្តីនេះមកម្ល៉េះ។

ក្នុងនោះ គឺរំលោភគោលការណ៍​មិន​ប្រតិសកម្ម​នៃច្បាប់ ដែលលោក អាង ឧត្តម ចង់សំដៅទៅលើគោលការណ៍ គ្មានបទល្មើស បើ​គ្មាន​ច្បាប់​ចែង។ ក្នុងន័យនេះ លោកយោងទៅលើ ការ​ចោទប្រកាន់លោក កឹម សុខា ពីបទសន្ទិដ្ឋិភាព ដែលច្បាប់នេះ​ទើប​ចូលជាធរមាននៅឆ្នាំ ២០១០ តែប៉ុណ្ណោះ។ ប៉ុន្តែ បទចោទនោះ មាន​រៀបរាប់​សកម្មភាព​លោក កឹម សុខា តាំងពីរឆ្នាំ ១៩៩៣ ដែលពេលនោះ ច្បាប់​មិនទាន់បានចែងអំពីបញ្ហានេះនៅឡើយ «អ៊‍ីចឹង​អំពើ​ទាំងឡាយ​ណា​ ដែលកើត​មុន​ច្បាប់​នេះ មិន​អាច​យក​មកផ្តន្ទាទោស​បានទេ។ នេះជាគោលការណ៍នីត្យានុកូល។ មាត្រា ៩ គេ​និយាយច្បាស់​ទៀតខ្ញុំ​ដឹង​ពួកអស់​លោក​អ្នកច្បាប់ ចៅក្រម​ និង​ព្រះរាជអាជ្ញា​គាត់​ដឹង​ គាត់​ចេះទាំងអស់ហ្នឹង។ ប៉ុន្តែ ខ្ញុំ​មិន​យល់ថាហេតុអ្វីបាន​ជានៅដើរចំណុចហ្នឹង​តទៅទៀត។ មាត្រា ៩ ថា​អំពើ​ដែលប្រព្រឹត្ត​នៅ​មុន​បទប្បញ្ញត្តិនេះ​ ចូល​ជាធរមាន​ មិន​អាច​យក​មក​ចោទប្រកាន់​បាន​ទេ។ គេនិយាយអ៊‍ីចឹងច្បាប់នេះ ជាច្បាប់ព្រហ្មទណ្ឌ​ឆ្នាំ ២០១០ យកមកអនុវត្ត ហើយ​អំពើ​កើត​មុន​ មិន​អាច​យក​ច្បាប់​កើត​ក្រោយ​ទៅ​អនុវត្ត​ អំពើ​ដែលកើតមុន​ទេ​។ គោលការណ៍ធាក់ថយ ឬអប្រតិសកម្មនេះ មិន​អាច​អនុវត្ត​បាន​ទេ»

ទោះបីលោក កឹម សុខា រងការចោទប្រកាន់ថាត្រូវ​រ៉ូវគ្នា​ជាសម្ងាត់​ជាមួយរដ្ឋបរទេស ដើម្បី​ផ្តួលរំលំរដ្ឋាភិបាល​យ៉ាងណាក្តី និងទោះបីមេធាវីតំណាងរដ្ឋាភិបាល គឺលោក គី តិច ធ្លាប់​អះអាងថា មាន​រដ្ឋបរទេសដល់ទៅ ៩ ជាប់ពាក់ព័ន្ធនឹង​រឿង​ក្តីនេះក៏ដោយ ក៏រហូតមកដល់ពេលនេះ តុលាការ ​មិន​ទាន់បាន​កោះហៅសាក្សីណាមួយ​ជាជនបរទេស ឬតំណាង​រដ្ឋបរទេស ដើម្បីចូលបំភ្លឺនៅឡើយទេ។

សវនាការនេះ បើតាម​ការគ្រោងទុក គឺធ្វើតែបីខែប៉ុណ្ណោះ។ ដូច្នេះ តុលាការ​បានប្រើប្រាស់​ពេល ១ភាគ៣ នៃ​ពេលវេលា​ដែលគ្រោងជំនុំជម្រះក្តីនេះហើយ។

ទោះជាយ៉ាងនេះក្តី ខាងព្រះរាជអាជ្ញា ធ្លាប់​លើកឡើង​នៅក្នុង​សវនាការ​ ថាតុលាការ​នេះ មិនចាំបាច់​កោះហៅជនបរទេស ឬតំណាង​រដ្ឋបរទេសណាម្នាក់នោះទេ ព្រោះ​មិន​មែន​កាត់​ទោស​បរទេសទេ គឺកាត់ទោសជនជាតិខ្មែរ ដែលត្រូវបាន​ចោទប្រកាន់ថាបាន​ប្រព្រឹត្ត​អំពើ​ក្បត់ជាតិ។ តបទៅនឹង​ចំណុចនេះ លោក អាង ឧត្តម ថា​តំណាង​អយ្យាការ បកស្រាយ​ទាំងមើល​រម្លងខ្លឹមសារ​ពិត​នៃ​ក្រមព្រហ្មទណ្ឌកម្ពុជា «គាត់ថាអ៊‍ីចឹង ហើយ​គាត់​អត់មានក្រឡេកមើល មាត្រា​ ៣ នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ​ គឺចែង​ច្បាស់​ថា​ បណ្តឹង​អាជ្ញា​អនុវត្ត​លើ​បុគ្គល​គ្រប់រូប​ ទាំង​រូប​វន្ត​បុគ្គល​ ទាំង​នីតិបុគ្គល​ ដោយ​ឥត​ប្រកាន់​ពូជសាសន៍​ ពណ៌សម្បុរ ជំនឿសាសនា​អ្វីទាំងអស់ សាសន៍ណា​ក៏គេកាត់ដែរ​»។

ដំណើរការក្តី​លោក កឹម សុខា ដែលជាប្រធានគណបក្សប្រឆាំង ដែលជាគណបក្សមានកម្លាំងអាចបង្កហានីភ័យ​ ដល់ការ​ដណ្តើម​ប្រជាប្រិយ ពីគណបក្សកាន់អំណាចបាននេះ រងការ​រិះគន់​ជុំទិស ថា​មានចរិតនយោបាយ និង​ធ្វើគ្រាន់តែដើម្បីបង្គ្រប់កិច្ចតែប៉ុណ្ណោះ ដែលចំណាត់ការ​នេះ គឺមិនត្រឹមតែធ្វើឲ្យ​កើតមានអំពើអយុត្តិធម៌សង្គមកាន់តែខ្លាំងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង​​ធ្វើឲ្យ​ប៉ះពាល់​ ដល់​សុចរិតភាព​នៃប្រព័ន្ធតុលាការកម្ពុជា ដែលកំពុង​រងការរិះគន់ថា ពុករលួយ​ និង​ជាឧបករណ៍​នយោបាយ របស់​បក្សកាន់អំណាច ក្នុងការធ្វើទុក្ខបុកម្នេញ​សំឡេង​ប្រឆាំង។

ប៉ុន្តែ ក្រុមសហមេធាវីការពារក្តីលោក កឹម សុខា នៅតែ​ប្តេជ្ញាថានឹងបន្តតស៊ូស្វិតស្វាញ​លើ​សមរភូមិ​ច្បាប់ ក្នុង​សំណុំ​រឿង​ ដែល​មាន​ចរិត​នយោបាយ​នេះ ព្រោះគ្មានជម្រើសអ្វីក្រៅពីនេះ។

ចំណែកឯលោក កឹម សុខា ផ្ទាល់វិញ​ ក៏បានថ្លែងសារ​ទៅអ្នកសារព័ត៌មាន កាល​ព្រឹកថ្ងៃទី ០៦ ខែ កុម្ភៈ មុនធ្វើដំណើរទៅតុលាការ ថាលោកក៏នៅតែបន្តបង្ហាញ​វត្តមាន និងចូលរួម​ក្នុងសវនាការ​ ដល់ទីបញ្ចប់ដែរ ដើម្បីបង្ហាញពីភាពស្អាតស្អំរបស់លោក។

លោកស្នើឲ្យ​ទម្លាក់ចោលរាល់បទចោទប្រកាន់មកលើរូបលោក ដើម្បីជាឱកាស ឲ្យ​​រដ្ឋាភិបាលកម្ពុជា បង្ហាញថា​ខ្លួន​ចង់កែទម្រង់​ប្រព័ន្ធយុត្តិធម៌កម្ពុជាមែន«ទោះបីបច្ចុប្បន្ននេះ មានអ្នកខ្លះ​រិះគន់ខ្ញុំ ថាម៉េចបានខ្ញុំ​ត្រូវ​ទៅទុលាការ​ធ្វើអ្វី បើដឹងថា​តុលាការ​អ៊‍ីចឹងទៅហើយ? ប៉ុន្តែ​ខ្ញុំ​រស់នៅក្រោម​ដំបូល​ព្រះរាជាណាចក្រកម្ពុជា។ ចង់មិនចង់អ្វី ខ្ញុំ​ត្រូវ​តែ​បង្ហាញ​ការ​ពិត​នៅទីនោះ។ ខ្ញុំ​ត្រូវ​តែទៅគេ​សម្រេច​យ៉ាង​ម៉េច​ ជារឿង​របស់​គេ។ សំខាន់ជាពិសេស​ ឲ្យ​តែមាន​សាធារណជន និង​អ្នកព័ត៌មាន​ចូល​ស្តាប់​ទៅ​ នោះយើង​នឹង​ដឹង​ទាំងអស់គ្នា។ ទុក​ឲ្យ​គេ​សម្រេច​យ៉ាង​ម៉េច ក៏សម្រេច​ទៅដូច្នេះ​ខ្ញុំ​ជឿថា បើ​សិន​ណា​ជាស្រុក​ខ្មែរយើង​ ចង់​បង្ហាញ​ថា​តុលាការ​នេះ មានការ​កែទម្រង់​ល្អហើយ ត្រឹមត្រូវ​ឯករាជ្យ​ហើយ នឹង​បង្ហាញ​ថា​ការ​សម្រេច​នេះ ទម្លាក់ចោលបទចោទលើខ្ញុំ ព្រោះខ្ញុំអត់មានធ្វើខុសអ្វីនោះទេ»។

សវនាការ​សប្តាហ៍ទីបួន បាន​បិទបញ្ចប់ ជាមួយនឹង​ការ​សួរ​ដេញដោល ត្រឹមរយៈពេលពីឆ្នាំ ២០០៧ ដល់ ២០១២ ពេលលោក កឹម សុខា នៅជាប្រធានគណបក្សសិទ្ធិមនុស្ស។ សប្តាហ៍ទីប្រាំ នឹង​ចាប់​​ផ្តើម​នៅថ្ងៃទី ១២ ខែ កុម្ភៈ ដែលត្រូវជា​ថ្ងៃដែលគណៈកម្មការអឺរ៉ុប នឹង​ចេញសេចក្តីសម្រេចុងក្រោយមួយ ជុំវិញការព្យួរការអនុគ្រោះពន្ធ EBA ពី​កម្ពុជា។ នៅនៅសប្តាហ៍ខាងមុខនោះ តុលាការ​នឹងជជែកលើអង្គហេតុ អំពីការបង្កើត​ និង​រចនាសម្ព័ន្ធ​គណបក្សសង្គ្រោះជាតិ​ និង​ព្រឹត្តការណ៍​ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ​២០១៣៕

What Next?

Recent Articles

2 Responses to "«កំហុស​នៃ​ច្បាប់​ និង​ការ​អនុវត្ត​ បង្កើត​ភាព​រញ៉េរញ៉ៃ​ពេញ​​សវនាការ​»"

  1. so socheath says:

    so cheat
    February 6, 2020 at 4:46 pm
    កណ្ដួយម៉ែអាឈាមថោក so socheath ពួកអាឈាមឈ្លើងអស់ឯងកំពុងតែវិលក្បុងហើយ ក្រុមតំណាងអយ្យការនិងមេធាវីធុនអន់របស់ ហ៊ុនសែន រកអ្វីមកចោទ កឹម សុខា មិនបានបែទៅយកឯកសារអនាមិកដែលកូនក្មេងបញ្ចាញលេងតាម (facebook)មកធ្វើជាភស្តុតាង។បើអញជា ហ៊ុនសែន អញអោយពួកអាតំណាងអយ្យការអស់នេះទៅឡើងត្នោតវិញហើយមិនចាំបាច់ធ្វើអ្នកច្បាប់ទេវាអន់ពេក។អាឈាមថោក so socheath ឯងដឹងទេភស្តុតាងបែបនេះវាស្មើរនិងឯងដេកយល់សប្តិ៍ ឧទាហរណ៍យប់មួយឯងដេកយល់សប្តិ៍ឃើញប្រពន្ធឯងចំតិតក្ដិតអោយ ហ៊ុនសែន ធើលេង ដល់ឯងភ្ញាក់ឡើងខឹងសម្បារនិងប្រពន្ធក៏នាំប្រពន្ធទៅប៉ុស្តិ៍ពូសិសដោយចោទប្រពន្ធថាបានផិតក្បត់ជាមួយ ហ៊ុនសែន។ តើវាសមទេភស្តុតាងបែបនឹង?

    so socheath
    February 7, 2020 at 11:39 am
    អាកូនមីកាដួយអាយះស្ញេញ (so cheat ) ទោះអ្ហែងខំស្រែកទាល់អាយះ
    កាដួយម៉ែអ្ហែងលាន់ខ្វោកទៀត ក៏អាក្តឆ្កែកឹម សុខា គេចមិនរួចពីជាប់គុក
    ព្រោះអំពើក្បត់ជាតិរបស់វាដែរ អាពូជ​cho !
    ក្តអាខា វាលែងមានវាសនា រុកកាដួយម៉ែអ្ហែងទៀតហើយអាឡប់ !

  2. Anonymous says:

    OH….my…… GOD . what can I say what can I do . I gest I’m not a Cambodian any more so what should I concerning about that great nation. KAMPOUCHEA have been known around the world as another genocide’s nation after HITLER. let me mentioning over one more in 1979 the former communist Khmer Rue that supported by Vietcong took over the country . POL POT the CHINESE communist supporter lost the war. there it come HUN SEN the former Khmer Rue jungle fighter raise his hand to be a good GOD saving all Cambodian. well as a Cambodia I’m felt we Cambodian was so lucky to have HUN NAL call HUN SEN came to save our life even every one of our families have been touch by POL POT regime. let stop talking about that let see another situation in KAMPOUCHEA in 1993. we Cambodian should have known that the war between Khmer Rue and Khmer Vietcong no one win by weapon fighting between each other. we knew every one win from PARIS peace agreement Vietcong gone back to their country after ten years . all Cambodian come together as one nation all over again then it came 1993 election gest who win ?? RANARITH the king NORODAM SIHANOU’s son. there we go HUN SEN the Vietnamese puppet was trying to have revolution to over took powers from RANARITH. so sad such a small country it have two prime minister leaded a small shrinking land. we noted there was so many problem HUN SEN the jungle fighter has been eliminated all RANARITH’s supporter . there we go another win and win policy of a former jungle fighter HUN NAL. after that this good GOD came to face whit CNRP witch was opposition party form by SAM RANSY and KIM SOKHA. again the win and win policy of that evil HUN NAL call HUN SEN next name meet to kill CHOUP SAMLAP break this party apart until this day . I’m following KAMPOUCHEA history since 1968 I think at lease the older generation agree to what I have written . we Cambodian have knew that HUN SEN ‘s war wasn’t finish until this day . I myself still scare that the evil killer will take more innocence’s life if no international community around. one more until this day it making me felling that I should not care about this nation any more . the reason why please just look for some of those comment and those supporter of HU SEN regime all of them seem to have the same sickness that have no doctor in the world world can fit them . starting from the fake GOD Mr HUN NAL call HUN SEN next name meet to kill or CHOUP SAMLAP was so sick that made that germ gone through his leadership not even that it gone over to those tiny animal also. every time that evil GOD speaking on media the animal word that no leader in the world speak all his high ranging officers clapping their hand I quest every thing going like it used to . sorry it is a bit too long for me but this is my short cut of writing this book to our Cambodia to understanding my felling and your. my warning to Cambodian please take care yourself soon more devastate will come . some one have to go if not there will be no country call KAMPOUCHEA any more . GOD bless KAMPOUCHEA

Leave a Reply

Submit Comment