បទ​វិភាគ៖ តើ​លោក កឹម សុខា នឹង​បោះបង់​សម្ពន្ធភាព​ជាមួយ​លោក សម រង្ស៊ី ឬ​យ៉ាងណា​?

ដោយ ទីន ហ្សាការីយ៉ា
2020-02-07
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​នា​ខេត្ត​ពោធិ៍សាត់ នៅ​ថ្ងៃ​ទី​៦ ខែ​ឧសភា ឆ្នាំ​២០១៤។

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​នា​ខេត្ត​ពោធិ៍សាត់ នៅ​ថ្ងៃ​ទី​៦ ខែ​ឧសភា ឆ្នាំ​២០១៤។ RFA


សម្ពន្ធភាព​រវាង​លោក កឹម សុខា និង​លោក សម រង្ស៊ី គឺជា​រឿង​សំខាន់​នៅ​ក្នុង​ដំណាក់កាល​នេះ​។ អ្នកគាំទ្រ​គណបក្សប្រឆាំង រួម​ទាំង​មេដឹកនាំ​គណបក្ស​នេះ​ផង​ទទួល​ស្គាល់​ថា បើសិនជា បែកបាក់​គ្នា នឹង​ធ្វើ​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ធ្លាក់​ចុះ​ខ្សោយ​ឬ អាច​រលាយ​បាត់​ពី​ឆាក​នយោបាយ ដូចដែល​របប​ក្រុងភ្នំពេញ​ចង់​បាន ដូច្នោះ​ដែរ។

នៅ​ក្នុង​រយៈពេល​ជាង​ពីរ​ឆ្នាំ​មកនេះ ថ្វីដ្បិត​តែ​គណបក្សប្រឆាំង​ត្រូវ​បាន​របប​ក្រុងភ្នំពេញ រំលាយ​ទៅ​ហើយ​ក្ដី សកម្មភាព​គណបក្ស ឬ​រចនាសម្ព័ន្ធ​គណបក្សប្រឆាំង​មិន​រលាយ​ទៅតាម​សាលដីកា​របស់​តុលាការ​កំពូល​ឡើយ។ យុទ្ធសាស្ត្រ “​បំបែកបំបាក់ ដើម្បី​គ្រប់គ្រង​” របស់ ហ៊ុន សែន ហាក់​នៅ​មិន​ទាន់​បាន​ជោគជ័យ​នៅឡើយ​។ លោក ហ៊ុន សែន ប្រើ​គ្រប់​ស្នៀត ដើម្បី​បំបែក មេ​បក្ស​ទាំងពីរ មិន​ឱ្យ​ជួប​គ្នា​បាន​។ ប្រការ​នេះ បាន​បង្ក​ឱ្យ​មាន​ការ​ប្រេះឆា​ខ្លះ​ដែរ ក្នុងចំណោម​អ្នកគាំទ្រ មេ​ដឹក​នៃ​ប្រឆាំង​ទាំងពីរ។

តើ​ការ​ប្រេះឆា​រវាង​អ្នកគាំទ្រ​ទាំងពីរ​នេះ អាច​ឈាន​ទៅដល់​បែកបាក់​សម្ពន្ធភាព​រវាង​លោក សម រង្ស៊ី និង លោក កឹម សុខា ដែរ​ឬ​ទេ​នៅ​ពេល​ខាងមុខ?


គណបក្ស​សង្គ្រោះ​ជាតិ​អាច​រស់​ឡើងវិញ ឬ​អាច​នៅតែ​រក្សា​អ្នកគាំទ្រ​របស់​ខ្លួន​បាន​ច្រើន ឬ​យ៉ាងណា នៅ​ក្នុង​ពេល នេះ គឺ​អាស្រ័យ​លើ សម្ពន្ធភាព លោក កឹម សុខា និង លោក សម រង្ស៊ី។

ដោយ​ឈរ​លើ​ជំហរ​នេះ​លោក សម រង្ស៊ី តែង​អំពាវនាវ​ម្ដង​ហើយ​ម្តង​ទៀត ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវតែ​រក្សា​ស្មារតី​ស្នេហា​ជាតិ និង​បង្រួបបង្រួម​កម្លាំង​អ្នកស្នេហាជាតិ និង​កម្លាំង​អ្នក​ប្រជាធិបតេយ្យ​ទាំងអស់​។ ជាង​នេះ​ទៅ​ទៀត ពាក្យស្លោក​ដដែលៗ ដែល​លោក​សម រង្ស៊ី តែងតែ​យក​មក​រំលឹក​គឺ “ កឹម សុខា និង សម រង្ស៊ី ជា​មនុស្ស​តែមួយ​នោះ​” គឺ​អាច​បង្ហាញ​ថា ជា​ការ​ដាស់​ស្មារតី​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​មិន​ត្រូវ​ប្រកាន់​និន្នាការ​សម រង្ស៊ី ឬ​និន្នាការ កឹម សុខា ដើម្បី​ទប់ស្កាត់​ព្យុះភ្លៀង​កំពុងតែ​បក់​បោក​ម្ដងៗ​ហើយ​ម្ដងទៀត ពី​គណបក្ស​កាន់អំណាច នៅ​កំឡុង​ពេល លោក កឹម សុខា កំពុងតែ​ឡើង​ចុះ​តុលាការ ហើយ​លោក សម រង្ស៊ី មិន​ទាន់​អាច​ជួប​លោក កឹម សុខា បាន​នេះ​។ មិន​ខុស​ពី​លោក សម រង្ស៊ី លោក កឹម សុខា ក៏​ចាត់​ទុក​សម្ពន្ធភាព​រវាង លោក និង​លោក សម រង្ស៊ី ថា ជា​កត្តា​នាំមក​នូវ​ជោគជ័យ និង​ការ​ផ្លាស់ប្ដូរ​ជា​វិជ្ជមាន​នៅ​កម្ពុជា​។ ថ្វី​ដ្បិត​តែ​ពេលនេះ លោក កឹម សុខា មិន​មាន​សេរីភាព​ក្នុង​ការ​និយាយ​អ្វី​ដែល​លោក​ចង់​និយាយ នៅ​ពេល​ដែល​លោក​មាន​សេរីភាព លោក​តែង​លើកឡើង​ពី​ភាព​ចាំបាច់​ក្នុង​ការ​រួបរួម​គ្នា​រវាង សម រង្ស៊ី និង កឹម សុខា៖ «គ្មាន​អ្វី​ដែល​ប្អូន​មើល​ឃើញ លទ្ធផល​ដែល​យើង​ទទួល​បាន​គឺ​ការ​រួបរួម​គ្នា បើ​គ្មាន​ការ​រួបរួម​គ្នា​ទេ គឺ​គ្មាន​ការ​ងើបឈរ​ទូទាំង​ប្រទេស​នោះ​ទេ បើសិនជា​យើង​បែកបាក់​នោះ គឺ​យើង​ចាញ់​មុន​ប្រយុទ្ធ​ហើយ ដូច្នេះ​ខ្ញុំ​សុខចិត្ត​លេប​គ្រោះ លេប​ថ្ម ដើម្បី​ទប់ទល់​និង​ឧបាយកល​គណបក្ស​កាន់​អំណាច»។

ប្រសាសន៍​លោក កឹម សុខា ផ្ដែផ្ដាំ​កុំ​ឱ្យ​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ចាញ់​ឧបាយកល​របស់​លោក ហ៊ុន សែន នេះ ធ្វើឡើង​នៅ​ក្នុង​ជំនួប​ជាមួយ​អ្នកគាំទ្រ​លោក នៅ​សហរដ្ឋអាមេរិក ក្រោយ​ការបោះឆ្នោត​ឆ្នាំ​២០១៣។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ថ្លែង​ទៅ​កាន់​សមាជិក​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ និង​ក្រុម​អ្នក​ឃោសនា ​នា​ទីស្នាក់ការ​សង្កាត់​ចាក់អង្រែលើ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​មីនា ឆ្នាំ​២០១៧។ RFA

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ថ្លែង​ទៅ​កាន់​សមាជិក​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ និង​ក្រុម​អ្នក​ឃោសនា ​នា​ទីស្នាក់ការ​សង្កាត់​ចាក់អង្រែលើ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​មីនា ឆ្នាំ​២០១៧។ RFA Photo: RFA


នរណា​ក៏​ដឹង​ដែរ​ថា គណបក្ស​កាន់​អំណាច​របស់​លោក ហ៊ុន សែន បាន​ប្រើ​យុទ្ធសាស្ត្រ​បំបែកបំបាក់​តាំងពី​ដើម​ទី​មក​នោះ​គឺ “ យុទ្ធសាស្ត្រ​បំបែកបំបាក់ ដើម្បី​គ្រប់គ្រង​” និង “ រំលាយ ដើម្បី​ជោគជ័យ​” ។ យុទ្ធសាស្ត្រ​បំបែកបំបាក់​នោះ គឺ ពី​ដំបូង របប​លោក ហ៊ុន សែន បាន​សើរើ​សំណុំរឿង​ចាស់ គឺ​ករណី​ចោទប្រកាន់​លោក ហោ ណាំហុង ពី​បទ​បរិហារកេរ្តិ៍ តុលាការ​បាន​រើស​យក​មក​អនុវត្ត​វិញ ដែល​បង្ខំ​ឱ្យ​លោក សម រង្ស៊ី មិន​អាច​វិល​ចូល​ស្រុក​វិញ​បាន​កាលពី​ឆ្នាំ​២០១៧ នៅ​ខណៈ លោក សម រង្ស៊ី បាន​ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​កូរ៉េខាងត្បូង។

ការ​ប្រើ​យុទ្ធសាស្ត្រ​បំបែក​លោក សម រង្ស៊ី ចេញពី​លោក កឹម សុខា នៅ​ពេល​នោះ លោក ហ៊ុន សែន នៅ​មិនទាន់​អស់ចិត្ត​ទេ របប​លោក ហ៊ុន សែន ក៏​ប្រើ​យុទ្ធសាស្ត្រ​បន្ទាប់​មួយទៀត គឺ យុទ្ធសាស្ត្រ​រំលាយ ដើម្បី​ជោគជ័យ ។ ក្រោយពី​លោក ហ៊ុន សែន ប្រកាស​ភ្លាម តុលាការ​ក៏​ចាប់ខ្លួន​លោក កឹម សុខា ក្រោម​ហេតុផល​ថា ដើម្បី​ទប់ស្កាត់​អង្គការ​ចាត់តាំង​នៃ​ការ​ធ្វើបដិវត្ត​ពណ៌​។ រីឯ​សភា​ឯក​បក្ស​វិញ ក៏​ធ្វើ​វិសោធនកម្ម​ច្បាប់បោះឆ្នោត និង​វិសោធនកម្ម​ច្បាប់ ស្ដីពី​គណបក្ស​នយោបាយ​យ៉ាង​ឆាប់រហ័ស​ដែរ ដើម្បី​ឈាន​ទៅ​ដល់​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃ​ទី​១៦ វិច្ឆិកា​ឆ្នាំ​២០១៧​។

​យុទ្ធសាស្ត្រ​ទាំងពីរ​នេះ គឺ “ បំបែកបំបាក់ ដើម្បី​គ្រប់គ្រង​” និង “ រំលាយ ដើម្បី​ជោគជ័យ​” នេះ គណបក្ស​កាន់​អំណាចរ​បស់​លោក ហ៊ុន សែន នៅតែ​បន្ត​ប្រើ​មក​ដល់​បច្ចុប្បន្ន​។ ជាក់ស្ដែង​សកម្មជន​គណបក្សប្រឆាំង​ដែល​រត់​ភៀសខ្លួន ទៅ​ក្រៅ​ប្រទេស និង​ក្រុម​អ្នកគាំទ្រ រវាង​ក្រុម​គាំទ្រ លោក សម រង្ស៊ី និង ក្រុម​គាំទ្រ លោក កឹម សុខា កំពុងតែ​ហែកហួរ​គ្នា និង​វាយប្រហារ​គ្នា​ទៅវិញទៅមក ក្នុង​នោះ​រួម​ទាំង​មាន​កូន​ស្រី​លោក កឹម សុខា ផង ដែល​ធ្វើ​ឱ្យ​ល្បីល្បាញ​នៅ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​អំពី​ភាព​មិន​ចុះសម្រុង​គ្នា​រវាង​ក្រុម​ទាំងពីរ នៅ​ខណៈ​ដំណើរ​រឿងក្ដី​លោក កឹម សុខា កំពុងតែ​ទៅមុខ ដែល​មិនទាន់​ដឹង ពេល​វេលា​ច្បាស់​លាស់​ថា នឹង​បញ្ចប់​រឿងក្ដី​នេះ នៅ​ថ្ងៃ​ណា​ផង​នោះ។

លោក សម រង្ស៊ី (ឆ្វេង) និង​លោក កឹម សុខា (កណ្ដាល) ជជែក​ជាមួយ​លោក ហ៊ុន សែន ក្រោយ​ចេញ​ពី​ជំនួប​ប្រជុំ​កំពូល​កាល​ពី​ថ្ងៃ​ទី​២២ កក្កដា ២០១៤ នា​វិមាន​ព្រឹទ្ធ​សភា។ RFA/Tin Zakariya

លោក សម រង្ស៊ី (ឆ្វេង) និង​លោក កឹម សុខា (កណ្ដាល) ជជែក​ជាមួយ​លោក ហ៊ុន សែន ក្រោយ​ចេញ​ពី​ជំនួប​ប្រជុំ​កំពូល​កាល​ពី​ថ្ងៃ​ទី​២២ កក្កដា ២០១៤ នា​វិមាន​ព្រឹទ្ធ​សភា។ RFA/Tin Zakariya


“យុទ្ធសាស្ត្រ​បំបែក ដើម្បី​គ្រប់គ្រង និង រំលាយ ដើម្បី​ជោគជ័យ “ នៅ​ពេល​នេះ​វិញ គឺ​លោក ហ៊ុន សែន អាច​នឹង​ខ្ចី​ដៃ​តុលាការ​ម្ដងទៀត ដើម្បី​គាបសង្កត់​លោក កឹម សុខា ពោល​គឺ តុលាការ​អាច​នឹង​ប្រើ​ពេល​វេលា​យូរ​ខែ ដើម្បី​ដំណើរការ​រឿងក្ដី​លោក កឹម សុខា​។ ការ​ធ្វើ​ដូច្នេះ អាច​ថា​ទី​១ ប្រើ​ពេល​ដើម្បី​ចរចា​និង លោក កឹម សុខា​ផង ឬ​អាច​បង្ខំ​ឱ្យ​ទទួលយក​លក្ខខណ្ឌ​អ្វីមួយ ជា​ថ្នូរ​នឹង​ការ​ដោះលែង ដើម្បី​អាច​ធ្វើ​សកម្មភាព​នយោបាយ​ឡើងវិញ តាមរយៈ​អាច​ប្រគល់​បក្ស​ឱ្យ​វិញ ឬ​អាច​ឱ្យ​លោក កឹម សុខា បង្កើត​បក្ស​ថ្មី​ជាដើម​។ ទី​២ អាច​ជា​ការទិញ​ពេលវេលា​អូស​ក្រឡា ដើម្បី​រំលាយ​សម្ពន្ធភាព​រចនា​សម្ព័ន្ធ​គណបក្សប្រឆាំង​ឱ្យ​រលាយ​ខ្ទេចខ្ទី នៅ​ស្រប​ពេល អ្នកគាំទ្រ លោក សម រង្ស៊ី និង​អ្នកគាំទ្រ លោក កឹម សុខា កំពុងតែ​វាយប្រហារ​គ្នា​ទៅវិញ​ទៅមក​ជា​សាធារណៈ ដែល​បង្កើត​មិន​ឱ្យ​មានការ​ទុកចិត្ត​គ្នា ហើយ​លាប​ពណ៌​គ្នាឯង​ទៅវិញទៅមក​ស្រាប់​ផង​នោះ​។ ទី​៣ អាច​ជា​ការ​តថ្លៃ​ជាមួយ​ភាគី​សហភាព​អឺរ៉ុប​ផង ដើម្បី​កុំ​ឱ្យ​កាត់ផ្ដាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBA នៅ​ពេល​តុលាការ​កំពុងតែ​ខិតខំ ស្វែងរក​យុត្តិធម៌​ជូន​លោក កឹម សុខា។

លើស​ពី​នេះ​ទៀត អ្វី​ដែល​បង្ហាញ​ឱ្យ​ឃើញ​កាន់តែ​ច្បាស់​ថែមទៀត អំពី​ផែនការ លោក ហ៊ុន សែន បំបែក​បំបាក់ ដើម្បី​គ្រប់គ្រង និង​រំលាយ ដើម្បី​ជោគជ័យ​នេះ គឺ របប​លោក ហ៊ុន សែន បាន​ព្យាយាម​ទប់ស្កាត់​ដំណើរការ​វិល​ត្រលប់​របស់​លោក សម រង្ស៊ី កាលពី​ថ្ងៃ​ទី​៩ វិច្ឆិកា ឆ្នាំ​២០១៩​។ ការ​ធ្វើ​ដូច្នេះ ទំនង​ជា លោក ហ៊ុន សែន ព្យាយាម​រាំង​ខ្ទប់​មិន​ឱ្យ​លោក សម រង្ស៊ី ជួប​លោក កឹម សុខា ផង ឬ ខ្លាច​លោក សម រង្ស៊ី ធ្វើ​ចលានា ដឹកនាំ​ពលរដ្ឋ​ធ្វើបាតុកម្ម​ប្រឆាំង​និង​របប​របស់​លោក​ផង។ លោក ហ៊ុន សែន ព្យាយាម​រាំង​ខ្ទប់​លោក សម រង្ស៊ី ក្រៅ​តែ​ពី​ប្រើ​កម្លាំង​ប្រដាប់​អាវុធ រង់ចាំ​ទប់ស្កាត់​នៅ​ច្រក​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​នោះ លោក​ក៏​ប្រកាស​ប្រើ​គ្រាប់កាំភ្លើង​ធំ (​រ៉ាកែត) ចាំ​បាញ់​កម្ទេច​លោក សម រង្ស៊ី នៅ​ឯ​ព្រំដែន​ទៀត​ផង​។

ចំពោះ​ថ្នាក់ដឹកនាំ​មូលដ្ឋាន​វិញ ទោះជា​របប​ឯក​បក្ស​រំលាយ​បក្ស​ប្រឆាំង​បាន​ទៅ​ហើយ​ក្ដី តាមរយៈ​សារ​បែក​ធ្លាយ​មួយ​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន កាល​ពី​ពេល​កន្លង​ទៅ​នោះ លោក ហាក់​មាន​ផែនការ​សម្ងាត់​ជាក់លាក់​ណាស់​ក្នុង​ការ​កម្ទេច និង រំលាយ​រចនាសម្ព័ន្ធ​គណបក្សប្រឆាំង​នេះ​។ សារ​បែក​ធ្លាយ​នោះ លោក ហ៊ុន សែន បាន​បញ្ជា​ទៅ​មន្ត្រី​មូលដ្ឋាន​របស់​លោក​ថា បើសិនជា​សកម្មជន​បក្ស​ប្រឆាំង​ណា​ម្នាក់ នៅតែ​លួច​ធ្វើ​សកម្មភាព​នយោបាយ​នៅ​មូលដ្ឋាន​នោះ គឺ​ត្រូវតែ​កម្ទេច​ចោល​ជាដើម៖ «រឹត​ពួក​អា​ប្រឆាំង​ដែល​នៅ​សេសសល់​ឱ្យ​រលំរលាយ​កាន់តែ​ឆាប់ ហើយ​ទប់​ពួក​អា​នៅ​ខាងក្នុង កុំ​ឱ្យ​វា​ធ្វើ​ចលនា​អ្វី​បាន​ទាំងអស់»។

លោក សម រង្ស៊ី និង​លោក កឹម សុខា ថតរូប​ជាមួយ​ប្រជាពលរដ្ឋ និង​អាជីវករ​ផ្សារលើ ​ខេត្ត​សៀមរាប កាល​ពី​អំឡុង​​ឆ្នាំ​២០១៤។

លោក សម រង្ស៊ី និង​លោក កឹម សុខា ថតរូប​ជាមួយ​ប្រជាពលរដ្ឋ និង​អាជីវករ​ផ្សារលើ ​ខេត្ត​សៀមរាប កាល​ពី​អំឡុង​​ឆ្នាំ​២០១៤។ Photo: RFA


ទោះបីជា​បែបនេះ​ក្ដី នៅ​ក្នុង​បរិបទ​នយោបាយ​នៅ​ពេល​នេះ​វិញ តាម​មើល​ទៅ យុទ្ធសាស្ត្រ​បំបែកបំបាក់​របស់​លោក ហ៊ុន សែន នៅតែ​ជោគជ័យ​ទៀត ឬ​យ៉ាងណា​នោះ គឺ​អាស្រ័យ​លើ​សន្លឹក​បៀរ​មួយ​សន្លឹក​ចុងក្រោយ​របស់​គណបក្សប្រឆាំង​។ សន្លឹក​បៀរ​មួយ​សន្លឹក​នោះ​គឺ វាសនា​របស់​គណបក្ស​សង្គ្រោះ​ជាតិ ឋិត​នៅ​លើ​ដៃ​របស់​លោក កឹម សុខា​។ បើសិនជា​លោក កឹម សុខា កំដរ​លេងល្បែង​នយោបាយ​លោក ហ៊ុន សែន ហើយ​បោះបង់​លោក សម រង្ស៊ី តាមរយៈ​ទៅ​ដឹកនាំ​គណបក្ស​ថ្មី ក្រោយពី​តុលាការ​ផ្ដន្ទាទោស​ហើយ​មានការ​លើកលែងទោស​ណា​មួយ ដើម្បី​មាន​សិទ្ធិ​ធ្វើ​នយោបាយ​វិញ តាមរយៈ​ការ​លើកលែង​ទោស​ពី​ព្រះមហាក្សត្រ​ជាដើម​នោះ មានន័យថា ផែនការ​ចុងក្រោយ​របស់​លោក ហ៊ុន សែន នឹង​ជោគជ័យ​។ ហើយ​លោក កឹម សុខា ក៏​ហាក់បីដូចជា​ជួយ​លើក​ជើងពាន​ឱ្យ​លោក ហ៊ុន សែន ទទួល​បាន​ជោគជ័យ​ម្ដងទៀត​ដូច្នោះ​ដែរ ហើយ​នៅ​ពេល​នោះ ពាក្យស្លោក​មួយ​ថ្មី​ទៀត​នឹង​លេចឡើង​គឺ “ សម រង្ស៊ី និង កឹម សុខា ជា​មនុស្ស​ពីរ​ផ្សេងគ្នា“។

តែ​ទោះជា​យ៉ាងណា លោក កឹម សុខា ទំនង​មិន​អាច​លេងល្បែង​នយោបាយ ដើម្បី​កំដរ​អំណាច​លោក ហ៊ុន សែន នោះ​បានទេ​។ បើ​មើល​ពី​ប្រវត្តិ​នៃ​ការ​បង្កើត​គណបក្ស​សិទ្ធិមនុស្ស​របស់​លោក កាលពី​ឆ្នាំ​២០០៧​វិញ​។ លោក កឹម សុខា ហាក់បីដូចជា​ខ្ចី​ដៃ​លោក ហ៊ុន សែន ដើម្បី​សម្រេច​គោលបំណង​របស់​លោក ដើម្បី​បង្កើត​គណបក្ស​សិទ្ធិមនុស្ស​បាន​ជោគជ័យ ពិសេស​គឺ​លោក ហ៊ុន សែន ផ្ដល់​ទីតាំង​ស្តាត​អូឡាំពិក ដើម្បី​ឱ្យ​គណបក្ស​សិទ្ធិមនុស្ស​ធ្វើ​សមាជ ដែល​មាន​មនុស្ស​ចូលរួម​រាប់​ពាន់​នាក់​។ ម្យ៉ាងទៀត​ខ្សែអាត់​សំឡេង​បែក​ធ្លាយ នៃ​ការសន្ទនា​រវាង លោក កឹម សុខា និង លោក ហ៊ុន សែន នោះ ហាក់បីដូចជា លោក ហ៊ុន សែន និង លោក កឹម សុខា ត្រូវរ៉ូវ​គ្នា បង្កើត​គណបក្ស​សិទ្ធិមនុស្ស​ឡើង ដើម្បី​ដើរតួ ជា​គណបក្សប្រឆាំង​ដ៏​សំខាន់​ដែរ​នៅ​ពេល​នោះ ក៏ប៉ុន្តែ​នៅ​ទីបំផុត​ទៅ លោក កឹម សុខា ក៏​ក្រឡាស់​ខ្លួន​ចេញពី​លោក ហ៊ុន សែន​។ ហើយ​ទីបំផុត លោក កឹម សុខា នៅតែ​មាន​ជំហរ និង​ទិសដៅ​ច្បាស់លាស់ ដើម្បី​លើកស្ទួយ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ ហើយ​បែរ​មក​ចាប់ដៃ​លោក សម រង្ស៊ី ដើម្បី​បង្កើត​បានជា​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ឆ្នាំ​២០១២​វិញ។

ម្យ៉ាងវិញទៀត លោក កឹម សុខា ក្នុង​រយៈពេល​ជាង​ពីរ​ឆ្នាំ​មកនេះ ភាព​ស្ងាត់ស្ងៀម​របស់​លោក ក៏​អាច​បញ្ជាក់​ថា លោក​នៅតែ​រក្សា​ជំហរ​រឹងមាំ​ដែរ​។ លោក សុខចិត្ត​ជាប់​ពន្ធនាគា​រ និង​ជាប់ឃុំ​ក្នុង​ផ្ទះរហូត​ដល់​ថ្ងៃ​តុលា​ការ​យក​លោក​មក​ជំនុំជម្រះ​ក្ដី​នេះ បើសិនជា​លោក កឹម សុខា ងាក​ចេញពី​លោក សម រង្ស៊ី មែន​នោះ លោក​ក៏​អាច​ដឹង​ច្បាស់​ដែរ​ថា វីរភាព និង ការ​លះបង់​របស់​លោក​ទាំង​អម្បាល​មាន​ក៏​នឹង​អសារបង់​ដែរ នៅ​ខណៈ លោក សម រង្ស៊ី សឹង​មួយ​ជីវិត​នយោបាយ​របស់​លោក តស៊ូ​នៅ​លើ​សង្វៀន​នយោបាយ​កម្ពុជា ប្រឆាំង​អំណាច​ផ្ដាច់ការ ដើម្បី​បុព្វហេតុ​លើកស្ទួយ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ ជួប​ព្យុះភ្លៀង​ជាច្រើន​រាប់​មិន​អស់​នោះ។

ទោះបីជា​បែប​ណា​ក៏​ដោយ មក​ពេលនេះ គេ​មិនទាន់​ដឹង​ប្រាកដ​ថា លោក កឹម សុខា នឹង​ប្រើ​យុទ្ធសាស្ត្រ​នយោបាយ​បែប​ណា​នៅឡើយ ហើយ​ផ្អែកលើ​កាយវិការ​កូនស្រី​របស់​លោក និង​មនុស្ស​ជំនិត​នៅ​ជុំវិញ​ខ្លួន​លោក កឹម សុខា​វិញ សព្វថ្ងៃ​កំពុង​វាយប្រហារ​ទៅលើ​លោក សម រង្ស៊ី ឥត​រាថយ​នោះ គេ​នឹង​ពិបាក​សន្និដ្ឋាន​ទៅលើ​សន្លឹក​បៀរ​មួយ​សន្លឹក​របស់​លោក កឹម សុខា ដែល​នឹង​បើក​ឱ្យ​មហាជន​បាន​ឃើញ​នៅ​នាទី​ទី​ចុងក្រោយ ថា​នឹង​ចេញ​ទៅជា​បែប​ណា​ណាស់?។ ជា​សរុប​សេចក្ដី​ទៅ វាសនា​របស់​គណបក្ស​សង្គ្រោះ​ជាតិ រស់​អាច​ឡើងវិញ ឬ​សម្ពន្ធភាព​រវាង កឹម សុខា សម រង្ស៊ី បែកបាក់ ឬ​មិន​បែក​នោះ អាស្រ័យ​លើ​សន្លឹក​បៀរ​ចុងក្រោយ​របស់​លោក កឹម សុខា ដែល​មហាជន​កំពុងតែ​តាមដាន​អ៊ុត​មើល​សព្វថ្ងៃ​នេះ ថា​តើ​លោក កឹម សុខា នឹង​សម្រេច​ចិត្ត​បែប​ណា?៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

3 Responses to "បទ​វិភាគ៖ តើ​លោក កឹម សុខា នឹង​បោះបង់​សម្ពន្ធភាព​ជាមួយ​លោក សម រង្ស៊ី ឬ​យ៉ាងណា​?"

  1. so socheath says:

    មិនដឹងបទវិភាគកាដួយម៉ែអ្ហែងស្អីទេ ?
    ពួកអ្ហែងមានសភាវជាមនុស្សឬអត់បានឲ្យគេដឹកក្បាលបានដូចឆ្កែហើយបំបែកបំបាក់បាននោះ ?
    មុនប្រើពាក្យដ៏កំសត់ថាហេតុអ្វីគេអាចបំបែកបំបាក់ពួកអ្ហែងបាន អ្ហែងត្រូវពិនឹត្យបន្ទាត់នយោបាយ
    ពួកអ្ហែងជាមុនសិន ។
    ពួកអ្ហែងជាយុទ្ធសាស្ត្រ វាគ្មានចំណុចណាមួយដែលបង្ហាញថាមានបន្ទាត់នយោបាយត្រឹមត្រូវសម្រាប់
    អនុវត្តន៏កម្មវិធីនយោបាយតាមមាគា៍ដែលបានរៀបចំដើម្បីអនុវត្តន៏នោះទេ ។ កម្មវិធីនយោបាយផ្សេង
    ការអនុវត្តន៍ផ្សឹង ។
    ព្រោះថា ការភូតភរ បោកប្រាស ញុះញង់ អុចអាល លាបពណ៍ជាតិ ការបង្ករចលាចលក្នុងសង្គម តាមរយះ
    គ្មានរៀង បង្កើតរឿង សន្យាខ្យល់ខ្ចប់មិនចេះចប់ តើវាចែងក្នុងនយោបាយពួកអ្ហែងឬអត់ ?
    ប្រជាជនត្រូវការហូបដើម្បីរស់ មិនស៊ីខ្យល់តាមរយះទ្រ្រឹស្តីទេ ។ មិនបានជួយពួកគាត់ហើយបោកប្រាស
    ពួកគាត់ទៀត តើទាំងនេះ វាចាំបាច់CPP ប្រើកម្លាំង ប្រើគំនឹតដើម្បីបំបែកបំបាក់ដែរ ?
    ពួកអ្ហែងប្រហែលជាគឹតថា ប្រជាពលរដ្ឋខ្មែរស៊ី(បាយនឹងត្រឡោកហើយមើលទៅ បានជាពួកអ្ហែង
    ចេះតែមើលស្រាលគាត់ ថាពួកគាត់មិនដឹងអី តើបបែរជាមកទម្លាក់កំហុសថាCPP បំបែកបំបាក់ពួកអ្ហែងយ៉ាងនេះ ?
    ក្នុងបក្សសង្គ្រោះជាតិពួកអ្ហែង ពេញដោយអំពើអានាចារ ។ តើអ្នកណាមួយមិនមិនដឹងថា ពួកអ្ហែង
    ប្រព្រឹត្តអំពើដូរប្តីប្រពន្ធគ្នាដូចដូរខោអាវ និងការប្រព្រឹត្តអំពើផឹតក្បត់ សាហាយស្មន់គ្មានទីបញ្ចប់
    នោះ ។ តើមែនឬមិនមែន ?
    តើប្រជាពលរដ្ឋត្រូវតែដាក់ទំនុកចិត្ត ឲ្យពួកដែលមានសណ្តានដូចជាសត្ចឆ្កែដូចពួកអ្ហែងបែបនេះ ឲ្យដឹកនាំអនាគតពួកគាត់ អនាគតជាតិមែនទេ ?
    ​អាកំណើតឆ្កែចេះតែមានហ្មង !
    ជាងមិនកើត បែរជាបន្ទោសដែកវ៉ី ?

  2. Anonymous says:

    Veitcong germ so socheat try to bark for his boss ‘ haha’ this veitcong germ will go tohell soon ‘because he swear to much ‘

  3. so socheath says:

    ហាស! ហាស
    បើអាពូជឆ្កែសមរង្ស៊ី និងបក្សពួកតិរច្ឆានក្បត់ជាតិរបស់វាហ៊ានមកមែន
    មិនខុសអី ពីយកក្បាលមករងគល់ឬស្សី ត្បូងចបនោះទេ ៕
    តែថាទាល់តែយូរ ហើយយារស្តោកដូចពងក្តវាទៀត ក៏វាមិនហ៊ានមកដែរ ។
    ការក្តៅក្រហាយ របស់ប្រជាពលរដ្ឋកម្ពុជា ក្នុងការដែលអាពូជឆ្កែសមរង្ស៊ី
    ដើរញុះញង់គ្មានការពិត ខុសពីទិដ្ឋភាពជាក់ស្តែងនៅកម្ពុជាសម្រាប់រឿងរ៉ាវ
    ទាក់ទងនិង EBA បានក្លាយជាគំនុំងំក្នុងចិត្តប្រជាជនដែលរង់ចាំតែឱកាស
    ឲ្យតែឃើញក្បាលពួកអាពូជឆ្កែក្បត់ជាតិអស់ទាំងនេះ
    មក នឹងអាលសំពងឲ្យទក់សាច់ដូចដំប្រហិតតែប៉ុណ្ណោះ ។
    បោកប្រាស សន្យាខ្យល់ខ្ចប់ រកលុយចាយពីពួកអាល្ងង់ខ្លៅ តែស្រេកឃ្លានចង់ធ្វើអ្នកធំ
    អញជឿជាង ពួកអាពូជឆ្កែ !
    ហាស ! ហាស
    ជយោ !អ្នកក្លាហាន អស្ចារ្យរ៉ុយ ៗ
    *******
    ចម្រៀងបទ : ស្អែកសន្យា !
    I- ស្អែកហើយស្អែកទៀត ស្អែកមិនចេះចប់ ស្អែកបោកយកទ្រព្យ ចែកចាយគ្នាស៊ី
    ស្អែកយប់ស្អែកព្រឹកស្អែកចាលពន្លឺ សម្លេងបន្លឺថាចាំស្អែកទៀត ។
    II-រង់ចាំថ្ងៃស្អែក ៗមិនចេះចប់ ស្អែកជាពាក្យគាប់ ប្រើពេលមុសារ
    ស្អែកចាំៗចាំស្អែក ពាក្យមិនបែកគ្នា យើងនឹងជួបគ្នាវេលាថ្ងៃស្អែក ។
    R- ឈប់បោកប្រាសទៅសមរង្ស៊ីអើយ ស្អែកមិនឈប់ឡើយ ស្អែកមានគ្រប់គ្រា
    ស្អែកអួតវិលវិញចេះថាគ្រប់គ្នា ស្អែកជាវេលា ព្រោះមានថ្ងៃស្អែក ។
    III-ឈប់បោកប្រាសទៅ កុំនៅស្រែកស្អែក ស្អែកមិនចម្លែក មានតគ្រប់គ្រា
    បោកយកលុយចាយប្រើស្អែកសន្យា មិនស្មើឆ្កែឆ្មា ឈប់សន្យាទៅ ៕

    ចម្រៀងបទ: កុហក !
    ***
    l-កុហកៗ កុហករកគ្មាន បោកប្រាសបំពាន គឺសមរង្ស៊ី
    កុហកបោកប្រាស អត់មានពេលល្ហែ បោកស៊ីដាក់ខែ ប្រើពាក្យកុហក ។
    ll- កុហក ឆ្ងាញ់ណាស់កុហក បោកប្រាសវីវក់ ប្រើសន្យា
    សន្យាខ្យល់ខ្ចប់ បោកយកលាភា បោកប្រាសគ្រប់គ្នា អ្នកជឿកុហក ។
    R-ឆ្ងាញ់ណាស់ បោកប្រាស ប្រើពាក្យកុហក ភូតភរវីវក់ បោកប្រាសយកស៊ី
    លុយព្រះអាទឹត្យ ទូរទស្សន៍មាត់ឆ្កែ បាត់សូន្យទទេ ប្រាកដកុហក ។
    lll- កុហក ជឿពាក្យកុហក ច្បាស់ជាជួបទុក្ខ មិនសុខសាន្តទេ ជឿសមរង្ស៊ី
    ហាក់ដូចជឿឆ្កែ អត់បានការទេ ត្បឹតវាកុហក៕