អ្នក​គាំទ្រ​អតីត​គណបក្ស​ប្រឆាំង​នៅ​ជប៉ុន​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​ដោះ​លែង​លោក​ កឹម សុខា ​ដើម្បី​រក្សា

កម្ពុជា-នយោបាយ
08/02/2020 – 08:38
ដោយ៖ វ៉ា សំណព្វ
RFI

ចលនា​បាតុកម្ម​របស់​អ្នក​គាំទ្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ប្រទេស​ជប៉ុន​​ ទាម​ទារ​ឲ្យ​ដោះលែង​លោក ​កឹម ​សុខា។​
ចលនា​បាតុកម្ម​របស់​អ្នក​គាំទ្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ប្រទេស​ជប៉ុន​​ ទាម​ទារ​ឲ្យ​ដោះលែង​លោក ​កឹម ​សុខា។​ @facebook

ដូចការ​គ្រោង​ទុក ​អ្នក​គាំទ្រ​អតីត​គណបក្ស​ប្រឆាំង​ប្រចាំ​នៅ​ប្រទេស​ជប៉ុន​រាប់សិប​នាក់ ​បាន​ជួប​ជុំ​គ្នា​ធ្វើ​បាតុកម្ម​នៅ​មុខ​ស្ថានទូត​ក​ម្ពុជា​ប្រចាំ​នៅ​ទីក្រុង​តូក្យូ​នៅ​ព្រឹក​ថ្ងៃសៅរិ៍​នេះ​។​ ​កម្មវត្ថុ​នៃ​បាតុកម្ម ​គឺ​ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​លោក ​កឹម ​សុខា ​និងដាក់​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ដំណើរ​ការ​ឡើង​វិញ ​ដើម្បី​រក្សា​ប្រព័ន្ធ​អនុគ្រោះពន្ធ ​EBA​។ ​អ្វី​ជា​ការ​កត់​សំគាល់ ​ចលនា​​បាតុកម្ម​នៅ​ក្រៅ​ប្រទេស ​ហាក់​បាន​បង្កើន​សន្ទុះ​កាន់​តែ​ខ្លាំង​ឡើងនៅ​ប៉ុន្មាន​ថ្ងៃ​មកនេះ​ ​ស្រប​​ពេល​​ដែល​​សហភាព​​អឺរ៉ុប​​នឹង​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​ចុង​ក្រោយ​លើ​ប្រព័ន្ធ​អនុគ្រោះពន្ធ​ EBA​ នៅ​ថ្ងៃទី ​១២ ​កុម្ភៈ​ខាង​មុខ​នេះ​។

ជា​បឋម ​គួរ​ជំរាប​ជូន​ថា ​មុន​មាន​បាតុកម្ម​នៅ​ទីក្រុង​តូក្យូ​ប្រទេស​ជប៉ុន​នៅ​ថ្ងៃសៅរិ៍នេះ​ កាល​ពី​ថ្ងៃទី ​០៦ ​កុម្ភៈ ​កន្ល​ងទៅ ​បាតុកម្ម​មួយ​ក៏​ត្រូវ​បាន​រៀប​ចំ​ឡើង​ដែរ ​នៅ​ក្នុង​ទីក្រុង​ប្រ៊ុចស្សែល ​ប្រទេស​ប៊ែល​ហ្ស៊ីក​។ បា​តុកម្ម​ដែល​រៀបចំ​ដោយ​អ្នក​គាំទ្រ​អតីត​គណបក្ស​ប្រឆាំង​ប្រចាំ​នៅ​ទ្វីប​អឺរ៉ុប ​គឺ​ដើម្បី​ទាម​ទារ​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស ​និង​ស្តារ​លទ្ធិប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ឡើង​វិញ​។ ​ដូច​គ្នា​នេះ​ដែរ​ បាតុកម្ម​ដែល​រៀបចំ​ដោយ​យុវជន​អ្នក​គាំទ្រ​អតីត​គណបក្ស​ប្រឆាំង​នៅ​ក្នុង​ប្រទេស​ជប៉ុន​នៅ​ថ្ងៃ​សៅរិ៍​នេះ ​ក៏​បាន​ទារមទារ​ឲ្យ​មាន​ការ​ស្តារ​ឡើង​វិញ​នូវ​លទ្ធិប្រជាធិបតេយ្យ​នៅ​ក្នុ​ង​ប្រទេស​កម្ពុជា​នេះ​ដែរ​។

​បើ​តាម​យុវជន​ ហៃ វណ្ណា ​អ្នក​រៀប​ចំ​បាតុកម្ម​នៅ​ក្នុង​ប្រទេស​ជប៉ុន​នៅ​ថ្ងៃសៅរិ៍​នេះ ​គឺ​ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​លោក ​កឹម ​សុខា ​និង​ទាមទារ​ឲ្យ​មាន​ការ​បើក​ឲ្យ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដំណើរការ​ឡើង​វិញ ​ដើម្បី​រក្សា​ប្រព័ន្ធ​អនុគ្រោះពន្ធ ​EBA​។ បាតុកម្ម​ដែល​បាន​ធ្វើ​ឡើង​នៅ​ឧទ្យាន​ Hibiya ​និង​បាន​បន្ត​ដើរ​ហែរ​ក្បួន​តវ៉ា​នៅ​មុខ​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ទីក្រុង​តូក្យូ​ប្រទេស​ជប៉ុន​ថែមទៀត​។ ​សូម​បញ្ជាក់​ថា ​នេះ​គឺ​ជា​បាតុកម្ម​លើកទី​៥​របស់​អ្នក​គាំទ្រ​អតីត​គណបក្ស​ប្រឆាំង​នៅ​ក្នុង​ទីក្រុង​តូក្យូ​ប្រទេស​ជប៉ុន។​

អ្វី​ជា​ការ​កត់​សំគាល់​​ ​ចលនា​បាតុកម្ម​ពី​សំណាក់​អ្នក​គាំទ្រ​អតីត​គណបក្ស​ប្រឆាំង​នៅ​ក្រៅ​ប្រទេស​នេះ ​ហាក់​បាន​កើត​ឡើង​ជា​បន្តប​ន្ទាប់​នៅ​ក្នុង​សប្តាហ៍​នេះ ​ស្រប​ពេល​ដែល​សហភាព​អឺរ៉ុប​នឹង​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​មួយ ​នៅថ្ងៃទី ​១២ ​កុម្ភៈ​សប្តាហ៍​ក្រោយ​នេះ ​ថា​តើ​ត្រូវ​បន្ត​​ ឬព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ​EBA ​ពី​ប្រទេស​កម្ពុជា ​ឬ​ក៏​ត្រូវ​ព្យួរ​ផ្នែក​ខ្លះ​។ ​យ៉ាង​ណាក៏​ដោយ ​អ្នក​នំាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា​ធ្លាប់​បាន​លើក​ឡើង​ថា ​ចលនា​បាតុកម្ម​នៅ​ក្រៅ​ប្រទេស​នេះ ​គឺមិ​ន​មាន​ឥទ្ធិពល​អ្វី ​មក​លើ​រដ្ឋាភិបាល​កម្ពុជា​នោះ​ទេ​។

​គួរ​ជំរា​បជូន​ដែរ​ថា ​លោក​ កឹម​ សុខា ​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ឃុបឃិត​ជា​មួយ​បរទេស​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា ​និង​កំពុង​ស្ថិត​នៅ​ក្នុង​ដំណើរ​ការ​កាត់​ទោស​ក្រោម​អំណាច​តុលាការ​កម្ពុជា។​ ចំ​ណែក​ឯ​គណបក្ស​សង្គ្រោះជា​តិ ​ត្រូវ​បាន​តុលាការ​កំពូល​នៃ​ប្រទេស​កម្ពុជា ​សម្រេច​រំលាយ​ចោល ​ចាប់​តាំង​ពី​ខែ ​វិច្ឆិកា​ ឆ្នាំ ​២០១៧​ម​ក៕​

What Next?

Recent Articles

2 Responses to "អ្នក​គាំទ្រ​អតីត​គណបក្ស​ប្រឆាំង​នៅ​ជប៉ុន​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​ដោះ​លែង​លោក​ កឹម សុខា ​ដើម្បី​រក្សា"

  1. Anonymous says:

    I’m glade to see our young generation got out of the country and seeing the real world.

  2. so socheath says:

    ហាស! ហាស
    បើអាពូជឆ្កែសមរង្ស៊ី និងបក្សពួកតិរច្ឆានក្បត់ជាតិរបស់វាហ៊ានមកមែន
    មិនខុសអី ពីយកក្បាលមករងគល់ឬស្សី ត្បូងចបនោះទេ ៕
    តែថាទាល់តែយូរ ហើយយារស្តោកដូចពងក្តវាទៀត ក៏វាមិនហ៊ានមកដែរ ។
    ការក្តៅក្រហាយ របស់ប្រជាពលរដ្ឋកម្ពុជា ក្នុងការដែលអាពូជឆ្កែសមរង្ស៊ី
    ដើរញុះញង់គ្មានការពិត ខុសពីទិដ្ឋភាពជាក់ស្តែងនៅកម្ពុជាសម្រាប់រឿងរ៉ាវ
    ទាក់ទងនិង EBA បានក្លាយជាគំនុំងំក្នុងចិត្តប្រជាជនដែលរង់ចាំតែឱកាស
    ឲ្យតែឃើញក្បាលពួកអាពូជឆ្កែក្បត់ជាតិអស់ទាំងនេះ
    មក នឹងអាលសំពងឲ្យទក់សាច់ដូចដំប្រហិតតែប៉ុណ្ណោះ ។
    បោកប្រាស សន្យាខ្យល់ខ្ចប់ រកលុយចាយពីពួកអាល្ងង់ខ្លៅ តែស្រេកឃ្លានចង់ធ្វើអ្នកធំ
    អញជឿជាង ពួកអាពូជឆ្កែ !
    ហាស ! ហាស
    ជយោ !អ្នកក្លាហាន អស្ចារ្យរ៉ុយ ៗ
    *******
    ចម្រៀងបទ : ស្អែកសន្យា !
    I- ស្អែកហើយស្អែកទៀត ស្អែកមិនចេះចប់ ស្អែកបោកយកទ្រព្យ ចែកចាយគ្នាស៊ី
    ស្អែកយប់ស្អែកព្រឹកស្អែកចាលពន្លឺ សម្លេងបន្លឺថាចាំស្អែកទៀត ។
    II-រង់ចាំថ្ងៃស្អែក ៗមិនចេះចប់ ស្អែកជាពាក្យគាប់ ប្រើពេលមុសារ
    ស្អែកចាំៗចាំស្អែក ពាក្យមិនបែកគ្នា យើងនឹងជួបគ្នាវេលាថ្ងៃស្អែក ។
    R- ឈប់បោកប្រាសទៅសមរង្ស៊ីអើយ ស្អែកមិនឈប់ឡើយ ស្អែកមានគ្រប់គ្រា
    ស្អែកអួតវិលវិញចេះថាគ្រប់គ្នា ស្អែកជាវេលា ព្រោះមានថ្ងៃស្អែក ។
    III-ឈប់បោកប្រាសទៅ កុំនៅស្រែកស្អែក ស្អែកមិនចម្លែក មានតគ្រប់គ្រា
    បោកយកលុយចាយប្រើស្អែកសន្យា មិនស្មើឆ្កែឆ្មា ឈប់សន្យាទៅ ៕

    ចម្រៀងបទ: កុហក !
    ***
    l-កុហកៗ កុហករកគ្មាន បោកប្រាសបំពាន គឺសមរង្ស៊ី
    កុហកបោកប្រាស អត់មានពេលល្ហែ បោកស៊ីដាក់ខែ ប្រើពាក្យកុហក ។
    ll- កុហក ឆ្ងាញ់ណាស់កុហក បោកប្រាសវីវក់ ប្រើសន្យា
    សន្យាខ្យល់ខ្ចប់ បោកយកលាភា បោកប្រាសគ្រប់គ្នា អ្នកជឿកុហក ។
    R-ឆ្ងាញ់ណាស់ បោកប្រាស ប្រើពាក្យកុហក ភូតភរវីវក់ បោកប្រាសយកស៊ី
    លុយព្រះអាទឹត្យ ទូរទស្សន៍មាត់ឆ្កែ បាត់សូន្យទទេ ប្រាកដកុហក ។
    lll- កុហក ជឿពាក្យកុហក ច្បាស់ជាជួបទុក្ខ មិនសុខសាន្តទេ ជឿសមរង្ស៊ី
    ហាក់ដូចជឿឆ្កែ អត់បានការទេ ត្បឹតវាកុហក៕