សកម្មជន​បក្ស​ប្រឆាំង រក្សា​ជំហរ​រឹងមាំ​រង់ចាំ​អម​ដំណើរ​លោក សម រង្ស៊ី ចូល​ស្រុក​ក្នុង​ឆ្នាំ​២០២០

ដោយ ខែ សុណង
2020-02-09
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក សម រង្ស៊ី និងថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ ថតរូប​ជាមួយ​មន្ត្រី​មា៉ឡេស៊ី នា​ទីក្រុង​កូឡាឡាំពួ កាល​ពី​ថ្ងៃ​ទី១២ ខែ​វិច្ឆិកា ឆ្នាំ​២០១៩។

លោក សម រង្ស៊ី និងថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ ថតរូប​ជាមួយ​មន្ត្រី​មា៉ឡេស៊ី នា​ទីក្រុង​កូឡាឡាំពួ កាល​ពី​ថ្ងៃ​ទី១២ ខែ​វិច្ឆិកា ឆ្នាំ​២០១៩។ RFA/Chun Chanboth


ក្រុម​ពលករ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​ស្ថិតនៅ​ក្នុង​ប្រទេស​ថៃ នៅតែ​រក្សា​ជំហរ​រឹងមាំ និង​ទន្ទឹង​រង់ចាំ​អម​ដំណើរ​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ វិល​ចូល​កម្ពុជា​វិញ ក្នុង​ឆ្នាំ​២០២០។ ចំណែក​មន្ត្រី​នាំ​ពាក្យ​គណបក្ស​កាន់អំណាច ចាត់​ទុក​ការ​ប្រកាស​រៀបចំ​គម្រោង មាតុភូមិ​និវត្តន៍​ជាថ្មី​របស់​លោក សម រង្ស៊ី ថា គ្រាន់តែ​ជា​ល្បិចកល​ថ្មី ហើយ​គ្មាន​អ្វី​គួរ​ឱ្យ​ខ្លាច​នោះ​ទេ។

ដំណឹង​ពី​ការរៀបចំ​គម្រោង​មាតុភូមិនិវត្តន៍​ម្តង​ទៀត របស់​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ លោក សម រង្ស៊ី បាន​ធ្វើ​ឱ្យ​សកម្មជន និង​ប្រជា​ពលករ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​មួយ​ចំនួន បង្ហាញ​ក្ដី​សង្ឃឹម​របស់​ពួក​ខ្លួន​ឡើងវិញ​។ ពួកគាត់​ប្រកាស​ថា មិន​ខ្លាចរអា ឬ​រាថយ​ឡើយ ហើយ​នៅតែ​រក្សា​ជំហរ​ប្ដូរផ្ដាច់​ក្នុង​ការ​រង់ចាំ​អម​ដំណើរ​លោក សម រង្ស៊ី វិល​ចូល​ប្រទេស​កម្ពុជា​គ្រប់​ពេល ដើម្បី​បញ្ចប់​អំណាច​ផ្ដាច់ការ ស្ដារ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស ព្រមទាំង​ជួយ​ស្រោចស្រង់​ប្រទេស​ជាតិ​ឱ្យ​រីក​ចម្រើន​ត្រឹមត្រូវ។

សកម្មជន​បក្ស​ប្រឆាំង​មួយ​រូប គឺ​លោក រិន រដ្ឋ ដែល​កំពុង​ភៀសខ្លួន​នៅ​ប្រទេស​ថៃ ថ្លែង​ប្ដេជ្ញា​ថា ក្នុង​នាម​ជា​យុវជន​ម្នាក់ បាន​ត្រៀមខ្លួន​រួចជាស្រេច​ជាមួយ​ក្រុម​សកម្មជន​ដទៃ​ទៀត ដើម្បី​ទទួល​ដំណើរ​មាតុភូមិនិវត្តន៍​ជាថ្មី​ម្ដងទៀត​របស់​លោក សម រង្ស៊ី នៅ​ពេល​ដ៏​ខ្លី​ខាងមុខនេះ​។ យុវជន​ដែល​មាន​សម្បុរ​ស​សង្ហារ​រូប​នេះ អះអាង​ថា លោក​មិន​តក់ស្លុត​ឡើយ ហើយ​លោក​ជឿជាក់​ថា គម្រោង​មាតុភូមិនិវត្តន៍​លើក​ទី​២ នេះ​នឹង​ជោគជ័យ ព្រោះ​លោក សម រង្ស៊ី ជា​មេដឹកនាំ​នយោបាយ​មួយ​រូប ដែល​មិន​បោះបង់​ពលរដ្ឋ និង​ប្រទេស​ខ្មែរ​ឡើយ​៖ «ពួក​ខ្ញុំ​ដែល​ជា​សកម្មជន និង​អ្នកគាំទ្រ​ព្រមទាំង​ពលករ​នៅ​ស្រុក​ថៃ​នេះ កាន់​តែ​មាន​កម្លាំងចិត្ត​ពុះពារ​ក្នុង​ការ​អម​ដំណើរ​លោក​ប្រធាន​ស្តីទី សម រង្ស៊ី។ ការ​ប្រកាស​ពី​គម្រោង​មាតុភូមិនិវត្តន៍​ជាថ្មី​នេះ មាន​អត្ថន័យ​ខ្លាំង​ណាស់ សម្រាប់​អ្នក​ប្រជាធិបតេយ្យ និង​អ្នក​ដែល​ស្រលាញ់​សិទ្ធិ​សេរីភាព។ លោក​ប្រធាន សម រង្ស៊ី ជា​អ្នក​ប្រជាធិបតេយ្យ ពិត​ប្រាកដ»។

ពលករ​ខ្មែរ​ធ្វើ​យុទ្ធនាការ​បញ្ចុះបញ្ចូល​ដល់​ពលករ​នៅ​ប្រទេស​ថៃ ឱ្យ​នាំ​គ្នា​ទៅ​ចូលរួម​អម​ដំណើរ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ​នៅ​ពេល​ខាងមុខ ថត​នៅ​ខេត្ត​ជាប់​ទីក្រុង​បាងកក កាល​ពី​ថ្ងៃទី២៩ កញ្ញា ឆ្នាំ​២០១៩។ Photo Provided

ពលករ​ខ្មែរ​ធ្វើ​យុទ្ធនាការ​បញ្ចុះបញ្ចូល​ដល់​ពលករ​នៅ​ប្រទេស​ថៃ ឱ្យ​នាំ​គ្នា​ទៅ​ចូលរួម​អម​ដំណើរ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ​នៅ​ពេល​ខាងមុខ ថត​នៅ​ខេត្ត​ជាប់​ទីក្រុង​បាងកក កាល​ពី​ថ្ងៃទី២៩ កញ្ញា ឆ្នាំ​២០១៩។ Photo Provided


លោក រិន រដ្ឋ បញ្ជាក់​ដែរ​ថា លោក និង​សកម្មជន​ដទៃ​ទៀត គ្មាន​ការ​ខកចិត្ត​ចំពោះ​គម្រោង​មាតុភូមិនិវត្តន៍ កាលពី​ថ្ងៃ​ទី​៩ វិច្ឆិកា ឡើយ ព្រោះ​គ្រប់គ្នា​សុទ្ធតែ​បាន​ដឹង​ថា លោក សម រង្ស៊ី បាន​ព្យាយាម​គ្រប់​បែប​យ៉ាង ដើម្បី​ចូល​ទៅ​ប្រទេស​កម្ពុជា ប៉ុន្តែ​រដ្ឋាភិបាល​លោក ហ៊ុន សែន ទៅវិញ​ទេ ដែល​កំសាក និង​ប្រើ​ល្បិច​គ្រប់​បែប​យ៉ាង​ដើម្បី​រាំង​ខ្ទប់​លោក សម រង្ស៊ី។

សកម្មជន​បក្ស​ប្រឆាំង​កំពុង​ភៀសខ្លួន​ក្នុង​ប្រទេស​ថៃ​ម្នាក់​ទៀត គឺ​លោក អាត វិចិត្រ ថ្លែង​ថា ពួក​លោក​កាន់​តែ​មាន​ទឹកចិត្ត​មោះមុត​ថែមទៀត ពេល​ដឹង​ថា លោក សម រង្ស៊ី កំពុង​រក​មធ្យោបាយ​វិល​ចូល​កម្ពុជា​ជាថ្មី។ សកម្មជន​រូប​នេះ បន្ត​ថា លោក​គ្មាន​គំនិត​សង្ស័យ​លើ​លោក សម រង្ស៊ី ថា ភូត​កុហក​មិន​ចូល​កម្ពុជា​ឡើយ ព្រោះ​លោក បាន​ដឹង​បាន​ស្គាល់​ច្បាស់​ថា មួយ​ជីវិត​របស់​លោក សម រង្ស៊ី គឺ​ធ្វើ​នយោបាយ លះបង់​គ្រប់​បែប​យ៉ាង ដើម្បី​ជាតិ និង​ប្រជាពលរដ្ឋ​សុទ្ធសាធ៖ «ខ្ញុំ​នៅតែ​ទន្ទឹង​រង់ចាំ​មាតុភូមិនិវត្តន៍​របស់​លោក​ប្រធាន សម រង្ស៊ី ជា​លើក​ទី​២។ ខ្ញុំ​បាន​ត្រៀម​ស្មារតី កម្លាំងកាយ​ចិត្ត​រួចរាល់​ហើយ គ្មាន​អ្វី​អាច​កែប្រែ​ឆន្ទៈ​ចូលរួម ជាមួយ​លោក​ប្រធាន​នោះ​ទេ ដើម្បី​ទៅ​ទាមទារ​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​វិញ»។

សកម្មជន​រូប​នេះ​ឱ្យ​ដឹង​ថា នៅ​ក្នុង​ប្រទេស​ថៃ គឺ​សកម្មជន និង​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ នៅតែ​ធ្វើ​ការងារ​យ៉ាង​សកម្ម ដើម្បី​កៀរគរ​ពលករ​ខ្មែរ​ឱ្យ​ចូលរួម​អម​ដំណើរ​លោក សម រង្ស៊ី ហើយ ក្រុម​ពលករ​ភាគច្រើន សុទ្ធតែ​បង្ហាញ​ឆន្ទៈ​មោះមុត​ក្នុង​ការ​ចូលរួម​ដូចៗ​គ្នា។

ពលករ​ខ្មែរ​មួយ​រូប​ដែល​ធ្វើការ​នៅ​ប្រទេស​ថៃ​ប្រមាណ ៥​ឆ្នាំ​មក​ហើយ គឺ​លោកស្រី សុខុម ប្រាប់ អាស៊ីសេរី​ថា ពលករ​ភាគច្រើន​មិន​ពេញចិត្ត​ចំពោះ​រដ្ឋាភិបាល​លោក ហ៊ុន សែន នោះ​ទេ ដោយសារតែ​ពួកគេ​មើល​ឃើញ​ថា លោក ហ៊ុន សែន ជា​ដឹកនាំ​អសមត្ថភាព ផ្ដាច់ការ គ្មាន​ខ្វាយខ្វល់​អំពី​សុខ​ទុក្ខ​ប្រជាពលរដ្ឋ​នោះ​ទេ​។ លោកស្រី​ជឿជាក់​ថា លោក សម រង្ស៊ី គឺជា​មេដឹកនាំ​នយោបាយ​ម្នាក់ ដែល​ស្អាតស្អំ​ហើយ​គិត​អំពី​ប្រយោជន៍​ប្រជាពលរដ្ឋ និង​ប្រទេសជាតិ​។ ដូច្នេះ លោកស្រី​គាំទ្រ​លោក សម រង្ស៊ី វិល​ចូល​កម្ពុជា៖ «ពួក​ខ្ញុំ​នៅ​មាន​កម្លាំងចិត្ត​ដូច​មុន​ដដែល អត់​មាន​ដកថយ​ទេ អត់​មាន​ខ្លាចរអា​ចំពោះ​ការ​គំរាមកំហែង​អី​ទេ​។ ពួក​ខ្ញុំ​ចាំតែ​ឱកាស​លោក​ប្រធាន សម រង្ស៊ី វិល​ចូល​កម្ពុជា​វិញ​។ ខ្ញុំ​ចង់​បាន​លោក​ប្រធាន សម រង្ស៊ី គ្រប់គ្រង​ប្រទេស​ខ្មែរ»។

ដូចគ្នា​នេះ​ដែរ គឺ​ពលករ​ធ្វើ​ការងារ​សំណង់​នៅ​ប្រទេស​ថៃ​ម្នាក់ទៀត គឺ​លោក វ៉ាន់ ម៉ៅ និយាយ​ថា លោក​ក៏​បាន​ត្រៀមខ្លួន​គ្រប់​ពេល ដើម្បី​ចូលរួម​អម​ដំណើរ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ទៅ​សង្គ្រោះ​ប្រទេស​កម្ពុជា​ឱ្យ​មាន​សិទ្ធិ​សេរីភាព និង​លទ្ធិ​ប្រជាធិបតេយ្យ៖ «ក្រុម​ពលករ​ខាង​ខ្ញុំ​នៅតែ​គាំទ្រ និង​មាន​ជំហរ​ដដែល​។ អត់​មានការ​ភ័យខ្លាច​តក់ស្លុត​អី​ទេ។ ខ្ញុំ​ចង់បាន​ការ​ផ្លាស់ប្ដូរ ចង់​បាន​ប្រជាធិបតេយ្យ​ពិតប្រាកដ និង​សេរីភាព​ពេញលេញ មិនមែន​ក្លែងក្លាយ​ដូច​សព្វថ្ងៃ»។

ការ​បង្ហាញ​ជំហរ​ទាំងនេះ គឺ​បន្ទាប់ពី​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​ប្រកាស​កាលពី​ថ្ងៃ​ទី​៦ កុម្ភៈ​ថា គណបក្ស​សង្គ្រោះ​ជាតិ ត្រៀម​រៀបចំ​មាតុភូមិនិវត្តន៍​ម្តង​ទៀត សម្រាប់​លោក ក្នុង​ឆ្នាំ ២០២០ នេះ​។ ប៉ុន្តែ មិនទាន់​កំណត់​ថ្ងៃ​ណា​ជាក់លាក់​នៅឡើយ​ទេ៖«អ្នកនាំពាក្យ​គណបក្ស​កាន់អំណាច លោក សុខ ឥសាន មាន​ប្រសាសន៍​ថា គម្រោង​មាតុភូមិនិវត្តន៍ របស់​លោក សម រង្ស៊ី នេះ គឺ​គ្រាន់តែ​ជា​ល្បិច​កល​ថ្មី ដើម្បី​ប្រមូល​លុយ​ពី​ប្រជាពលរដ្ឋ​ប៉ុណ្ណោះ ហើយ​រដ្ឋាភិបាល​មិន​បារម្ភ​អ្វី​ទាំងអស់៖ «មិនមែន​ជា​ការ​ព្រួយ​បារម្ភ​ទេ។ ការ​បិទ​ជើង​ហោះហើរ និង​ការ​ហាមឃាត់​មិន​ឱ្យ​មកនេះ ដោយសារ​អី​ព្រោះ​ពួក​នេះ មក​បំផុស​បំផុល​កង​ទ័ព បំផុស​បំផុល ប្រជាជន និង​ញុះញង់​កម្មករ ឱ្យ​ផ្តួល​រំលំ​រដ្ឋាភិបាល និង​ផ្លាស់ប្ដូរ​របប​រាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ ដូច្នេះ​បើ​មាន​ករណី ឬ​សកម្មភាព​នេះ​កើតឡើង វា​នាំ​ឱ្យ​ប៉ះពាល់​ដល់​អាយុជីវិត​របស់​ប្រជាជន និង​ខូចខាត​ទ្រព្យសម្បត្តិ សមិទ្ធផល​សង្គម​នានា»។

លោក សម រង្ស៊ី ត្រូវ​បង្ខំចិត្ត​រស់នៅ​និរទេស​ខ្លួន​គេច​ពី​ការ​តាម​ចាប់ខ្លួន​តាំងពី​ឆ្នាំ​២០១៥។ មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ កំពុង​ជាប់​បណ្ដឹង​នៅ​តុលាការ​ចំនួន ១៥​ករណី​ហើយ ដោយ​ក្នុង​នោះ ៨​ករណី មាន​សាលក្រម​ស្ថាពរ។ ទោះជា​យ៉ាងណា លោក សម រង្ស៊ី ធ្លាប់​បញ្ជាក់​រួចហើយ​ថា លោក​មិន​ខ្វល់​នឹង​ការ​ប្ដឹង​ផ្ដល់​ទាំង​នេះ​ឡើយ ព្រោះ​លោក​អះអាង​ថា តុលាការ​កម្ពុជា​បច្ចុប្បន្ន​ជា​តុលាការ​អាយ៉ង ដែល​រង់ចាំ​ស្ដាប់​តាមតែ​បញ្ជា​លោក ហ៊ុន សែន ប៉ុណ្ណោះ។

កញ្ញា លី ស្រីស្រស់ ប្រធាន​ក្រុម​អ្នក​វិភាគ​វ័យ​ក្មេង។

កញ្ញា លី ស្រីស្រស់ ប្រធាន​ក្រុម​អ្នក​វិភាគ​វ័យ​ក្មេង។ រូប​ហ្វេសប៊ុក Sreysors Ly


ទាក់ទង​នឹង​ករណី​នេះ ប្រធាន​ក្រុម​អ្នកវិភាគ​វ័យក្មេង កញ្ញា លី ស្រីស្រស់ លើកឡើង​ថា លោក សម រង្ស៊ី មាន​ឆន្ទៈ​ក្នុង​ការ​វិល​ចូល​កម្ពុជា ប៉ុន្តែ​មិនមែន​ជា​រឿង​ងាយស្រួល​ទេ។ កញ្ញា​យល់ថា ប្រសិនបើ លោក សម រង្ស៊ី វិល​ចូល​កម្ពុជា​ដោយ​ស្ងប់ស្ងាត់ ប្រហែលជា​រដ្ឋាភិបាល​ក​ម្ពុ​ជា អាច​បើកផ្លូវ​ឱ្យ​លោក សម រង្ស៊ី ចូល ដើម្បី​ចាប់ខ្លួន​។ ប៉ុន្តែ​ក្នុង​ករណី​លោក សម រង្ស៊ី កៀរគរ​កម្លាំង​ច្រើន និង​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​អន្តរជាតិ ប្រហែល​ជា​រដ្ឋាភិបាល នឹង​មាន​យន្តការ​ទប់ស្កាត់​ដូច​លើក​មុន​ដែរ៖ «ទោះបីជា​លោក សម រង្ស៊ី ប្រកាស​ជា​លើក​ទី​២ ក៏​ខ្ញុំ​មើល​ឃើញ​ថា វា​នៅ​តែ​មាន​ឥទ្ធិពល​និង​ការ​ចាប់​អារម្មណ៍​ពី​សហគមន៍​អន្តរជាតិ ក៏ដូចជា​ពី​សំណាក់​ប្រជា ពលរដ្ឋ​នៅ​ក្នុង​ប្រទេស ឬក៏​នៅ​ក្រៅ​ប្រទេស​ដែរ»។

ទោះជា​ដំណើរ​មាតុភូមិនិវត្តន៍​លើកទីមួយ​នោះ រង​ការរារាំង​ពី​របប​ក្រុងភ្នំពេញ​តឹងរ៉ឹង ក៏​លោក សម រង្ស៊ី មិន​បោះបង់​ការប៉ុនប៉ង​វិលត្រឡប់​ទៅ​កម្ពុជា​វិញ​ដែរ​។ លោក​ចាត់ទុកថា គម្រោង មាតុភូមិ​ថ្ងៃទី​៩ វិច្ឆិកា ឆ្នាំ​២០១៩ កន្លងទៅ​ថា គ្រាន់តែ​ជា​ការ​ចាប់ផ្ដើម ហើយក៏​ទទួល​បាន​ជោគជ័យ​មួយ​ដ៏​ត្រចះត្រចង់ សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ និង​អ្នក​ប្រជាធិបតេយ្យ​ខ្មែរ​គ្រប់រូប​ដែរ​។ ជោគជ័យ​នោះ លោក សម រង្ស៊ី អះអាង​ថា ទី​១ លោក​បាន​បង្ហាញ​ពី​ភាព​ក្លាហាន និង​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន ហើយ​លោក ហ៊ុន សែន បាន​បង្ហាញ​ពី​ការភ័យខ្លាច និង​ភាព​កំសាក​ដោយ​បាន​បិទ​ផ្លូវ​គ្រប់​​ច្រក មិន​ឱ្យ​លោក​ចូល​មក​ប្រទេស​កម្ពុជា​។ ទី​២ លោក ទទួល​បាន​ជ័យជម្នះ​ផ្លូវ​នយោបាយ និង​ចិត្តសាស្ត្រ​លើ​សមរភូមិ​សារព័ត៌មាន និង​សាធារណមតិ​អន្តរជាតិ ដែល​និយាយ​ពី​រឿង​ល្អ​អំពី​លោក។ ទី​៣ ពិភពលោក​ទាំងមូល បាន​យល់ឃើញ​យ៉ាង​ច្បាស់ អំពី​សារធាតុ​ផ្ដាច់ការ និង​ព្រៃផ្សៃ នៃ​របប ហ៊ុន សែន​។ ទី​៤ គណបក្ស សង្គ្រោះ​ជាតិ បាន​បង្ហាញ​ពី​ភាព​រឹងមាំ និង​រស់​រវើក​របស់​ខ្លួន ក្រោយពី​លោក ហ៊ុន សែន បាន​រំលាយ​គណបក្ស​ត្រឹមតែ​លើ​ក្រដាស។ ទី​៥ គណបក្ស​សង្គ្រោះ​ជាតិ ទទួល​បាន​ជ័យជម្នះ​ផ្លូវ​ទូត​នៅ​ក្នុង​ជួរ​សហគមន៍​អាស៊ាន ដែល​មានន័យថា ថ្នាក់ដឹកនាំ​បក្ស​ប្រឆាំង បាន​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ម៉ាឡេស៊ី និង​ឥណ្ឌូណេស៊ី ហើយ​ប្រទេស​ទាំងនោះ នៅតែ​ទទួល​ស្វាគមន៍ ទោះបីជា​លោក ហ៊ុន សែន ស្នើសុំ​ប្រទេស​ទាំងនោះ ឱ្យ​ជួយ​រារាំង​ក្ដី៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

2 Responses to "សកម្មជន​បក្ស​ប្រឆាំង រក្សា​ជំហរ​រឹងមាំ​រង់ចាំ​អម​ដំណើរ​លោក សម រង្ស៊ី ចូល​ស្រុក​ក្នុង​ឆ្នាំ​២០២០"

  1. so socheath says:

    ហាស! ហាស
    បើអាពូជឆ្កែសមរង្ស៊ី និងបក្សពួកតិរច្ឆានក្បត់ជាតិរបស់វាហ៊ានមកមែន
    មិនខុសអី ពីយកក្បាលមករងគល់ឬស្សី ត្បូងចបនោះទេ ៕
    តែថាទាល់តែយូរ ហើយយារស្តោកដូចពងក្តវាទៀត ក៏វាមិនហ៊ានមកដែរ ។
    ការក្តៅក្រហាយ របស់ប្រជាពលរដ្ឋកម្ពុជា ក្នុងការដែលអាពូជឆ្កែសមរង្ស៊ី
    ដើរញុះញង់គ្មានការពិត ខុសពីទិដ្ឋភាពជាក់ស្តែងនៅកម្ពុជា បានក្លាយជាគំនុំ
    ងំក្នុងចិត្តប្រជាជន ដែលរង់ចាំតែឱកាសឲ្យតែឃើញក្បាលពួកអាពូជឆ្កែក្បត់ជាតិអស់ទាំងនេះ
    មក នឹងអាលសំពងឲ្យទក់សាច់ដូចដំប្រហិតតែប៉ុណ្ណោះ ។
    បោកប្រាស សន្យាខ្យល់ខ្ចប់ រកលុយចាយពីពួកអាល្ងង់ខ្លៅ តែស្រេកឃ្លានចង់ធ្វើអ្នកធំ
    អញជឿជាង ពួកអាពូជឆ្កែ !
    ហាស ! ហាស
    ជយោ !អ្នកក្លាហាន អស្ចារ្យរ៉ុយ ៗ
    *******
    ចម្រៀងបទ : ស្អែកសន្យា !
    I- ស្អែកហើយស្អែកទៀត ស្អែកមិនចេះចប់ ស្អែកបោកយកទ្រព្យ ចែកចាយគ្នាស៊ី
    ស្អែកយប់ស្អែកព្រឹកស្អែកចាលពន្លឺ សម្លេងបន្លឺថាចាំស្អែកទៀត ។
    II-រង់ចាំថ្ងៃស្អែក ៗមិនចេះចប់ ស្អែកជាពាក្យគាប់ ប្រើពេលមុសារ
    ស្អែកចាំៗចាំស្អែក ពាក្យមិនបែកគ្នា យើងនឹងជួបគ្នាវេលាថ្ងៃស្អែក ។
    R- ឈប់បោកប្រាសទៅសមរង្ស៊ីអើយ ស្អែកមិនឈប់ឡើយ ស្អែកមានគ្រប់គ្រា
    ស្អែកអួតវិលវិញចេះថាគ្រប់គ្នា ស្អែកជាវេលា ព្រោះមានថ្ងៃស្អែក ។
    III-ឈប់បោកប្រាសទៅ កុំនៅស្រែកស្អែក ស្អែកមិនចម្លែក មានតគ្រប់គ្រា
    បោកយកលុយចាយប្រើស្អែកសន្យា មិនស្មើឆ្កែឆ្មា ឈប់សន្យាទៅ ៕

    ចម្រៀងបទ: កុហក !
    ***
    l-កុហកៗ កុហករកគ្មាន បោកប្រាសបំពាន គឺសមរង្ស៊ី
    កុហកបោកប្រាស អត់មានពេលល្ហែ បោកស៊ីដាក់ខែ ប្រើពាក្យកុហក ។
    ll- កុហក ឆ្ងាញ់ណាស់កុហក បោកប្រាសវីវក់ ប្រើសន្យា
    សន្យាខ្យល់ខ្ចប់ បោកយកលាភា បោកប្រាសគ្រប់គ្នា អ្នកជឿកុហក ។
    R-ឆ្ងាញ់ណាស់ បោកប្រាស ប្រើពាក្យកុហក ភូតភរវីវក់ បោកប្រាសយកស៊ី
    លុយព្រះអាទឹត្យ ទូរទស្សន៍មាត់ឆ្កែ បាត់សូន្យទទេ ប្រាកដកុហក ។
    lll- កុហក ជឿពាក្យកុហក ច្បាស់ជាជួបទុក្ខ មិនសុខសាន្តទេ ជឿសមរង្ស៊ី
    ហាក់ដូចជឿឆ្កែ អត់បានការទេ ត្បឹតវាកុហក៕

  2. so socheath says:

    send to facebook from cammews
    អាមាត់វៀច មួង ណារ៉េត ទោះអ្ហែងខំ ស្រែកពីអារឿង EBAហ្នឹង ឲ្យរហែកប្រដាប់ម៉ែអ្ហែងទៀត
    ក៏អ្ហែងវានៅតែជាអាសណ្តានឆ្កែតែដដែលហ្នឹង !
    អញសង្ស័យអត្ថបទនេះឪក្មេងអ្ហែង អ្នកសរសេរឲ្យអ្ហែងយកមកព្រុសទេ !
    ហាស! ហាស
    សម្រាប់ ពួកអាមានគំនឹតក្បត់ជាតិ ជឿវាបានចម្លែក !

Leave a Reply

Submit Comment