អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​​​ជប៉ុន​​​ធ្វើ​បាតុកម្ម​ទាមទារ​ដោះលែង​លោក កឹម សុខា ស្ដារ​សិទ្ធិ​មនុស្ស​​ប្រជាធិបតេយ្យ​​ដើម្បី​​រក្សា EBA

ដោយ យន់ សាមៀន
2020-02-08
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ប្រទេស​ជប៉ុន​ប្រមាណ ៣០០នាក់ ប្រមូល​ផ្តុំ​គ្នា​ធ្វើ​បាតុកម្ម នៅ​ទីក្រុង​តូក្យូ (TOKYO) នៅ​ថ្ងៃ​សៅរ៍ ទី៨ ខែ​កុម្ភៈ ឆ្នាំ២០២០។

អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ប្រទេស​ជប៉ុន​ប្រមាណ ៣០០នាក់ ប្រមូល​ផ្តុំ​គ្នា​ធ្វើ​បាតុកម្ម នៅ​ទីក្រុង​តូក្យូ (TOKYO) នៅ​ថ្ងៃ​សៅរ៍ ទី៨ ខែ​កុម្ភៈ ឆ្នាំ២០២០។

 រូប៖ ហ្វេសប៊ុក​លោក ហៃ វណ្ណា


អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ប្រទេស​ជប៉ុន​ប្រមាណ ៣០០នាក់ បាន​ប្រមូល​ផ្តុំ​គ្នា​ធ្វើ​បាតុកម្ម នៅ​ទីក្រុង​តូក្យូ (TOKYO) នៅ​ថ្ងៃ​សៅរ៍ ទី៨ កុម្ភៈ​ ដើម្បី​ទាមទារ​ទៅ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​ឲ្យ​ដោះ​​លែង​​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ឲ្យ​អនុញ្ញាត​គណបក្ស​សង្គ្រោះ​ជាតិ​ដំណើរ​ការ​ឡើង​វិញ ដើម្បី​ធានា​កម្ពុជា​នឹង​មិន​បាត់​បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ទៅ​ថ្ងៃ​អនាគត។ ប៉ុន្តែ​អ្នក​នាំ​ពាក្យ​បក្ស​កាន់​អំណាច​ថា បាតុកម្ម​នេះ គ្មាន​ប្រយោជន៍​ជួយ​ករណី លោក កឹម សុខា នោះ​ទេ។

បាតុករ​បាន​ជួបជុំ​នៅ​សួន​ច្បារ​សាធារណៈ​នៃ​ទីប្រជុំ​ជន​ទីក្រុង​តូក្យូ​នៅ​រសៀល​ថ្ងៃ​សៅរ៍​នេះ។ ពួក​គេ​ម្នាក់ៗ កាន់​បដា ទង់​ជាតិ​ខ្មែរ ហើយ​អ្នក​ខ្លះ​លើក​រូប​លោក ហ៊ុន សែន បញ្ច្រាស​ចុះ​ក្រោម បង្ហាញ​​ការ​មិន​ពេញ និង​មិន​ទទួល​ស្គាល់​ការ​ដឹក​នាំ​ប្រទេស​របស់​លោក ហ៊ុន សែន។ បាតុករ​នាំ​គ្នា ដើរ​ហែ​ក្បួន​តាម​ផ្លូវ​សាធារណៈ ដោយ​មាន​របៀប​រៀបរយ និង​មាន​ការ​សម្រួល​ចរាចរណ៍​ពី​សមត្ថកិច្ច​ប្រទេស​ជប៉ុន ដោយ​គ្មាន​ការ​បង្ក្រាប​នោះ​ទេ។

ប្រធាន​ចលនា​យុវជន​សង្គ្រោះ​ជាតិ​នៅ​ប្រទេស​ជប៉ុន​ លោក ហៃ វណ្ណា ឲ្យ​អាស៊ី​សេរី​ដឹង​ថា បាតុករ នាំ​គ្នា​ទៅ​ស្រែក​នៅ​មុខ​ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​ជប៉ុន ដើម្បី​បង្ហាញ​ពី​គោល​បំណង​បាតុកម្ម​របស់​ពួក​គេ។ លោក​សង្ឃឹម​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​បាន​ដឹង​អំពី​សំណើ​របស់​បាតុករ ហើយ​លោក​អាច គិតគូរ​ឡើង​វិញ​ពី​ការ​ស្ដារ​បញ្ហា​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​តាម​អនុសាសន៍​របស់​សហគមន៍​អន្តរជាតិ៖ «ថ្ងៃ​នេះ​យើង​ធ្វើ​បាតុកម្ម​ទទួល​បាន​ជោគជ័យ ខ្ញុំ​នៅ​តែ​មាន​ការ​ជឿជាក់​ថា វិបត្តិ​នយោបាយ​នៅ​កម្ពុជា​មិន​អាច​យក​តុលាការ​មក​ដោះ​ស្រាយ​បាន​ទេ មាន​តែ​អ្នក​នយោបាយ ជាពិសេស គឺ​លោក ហ៊ុន សែន ផ្ទាល់​បើ​គាត់​ពី​ប្រជាជាតិ​ខ្មែរ​គាត់​គួរ​តែ​កែ​លម្អ​កំហុស​របស់​គាត់​បាន​ប្រព្រឹត្តិ​ខុស​នា​ពេល​កន្លង​មក»

គណៈកម្មការ​អឺរ៉ុប​គ្រោង​នឹង​ប្រកាស​លទ្ធផល​ស្ដីពី​ប្រពន្ធ​អនុគ្រោះ​ពន្ធ EBA ដល់​កម្ពុជា​នៅ​ថ្ងៃ​ទី១២ ខែ​កុម្ភៈ​ខាង​មុខ​នេះ។ ប៉ុន្តែ​គេ​នៅ​មិន​ទាន់​ឃើញ​របប​លោក ហ៊ុន សែន បង្ហាញ​សញ្ញា​ណា​មួយ​ថា របប​នេះ នឹង​គោរព​តាម​អនុសាសន៍​របស់​សហគមន៍​អន្តរជាតិ ដើម្បី​ស្ដារ​កម្ពុជា​ឲ្យ​ក្លាយ​ទៅ​ជា​ប្រទេស​មាន​ប្រជាធិបតេយ្យ​ពិត​ប្រាកដ​នោះ​ទេ។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ប្រាប់​អាស៊ី​សេរី​នៅ​ថ្ងៃ​សៅរ៍​នេះ​ថា  បាតុកម្ម​របស់​ពលរដ្ឋ​ខ្មែរ​មិន​បាន​ឲ្យ​ដល់​លោក កឹម សុខា ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​នឹង​នាំ​ទុក្ខ​ដល់​លោក​វិញ៖ «បាតុកម្ម​ហ្នឹង​ជា​ការ​ដាក់​ទម្ងន់​ថែម​លើក កឹម សុខា ទៅ​ទៀត​មិន​មែន​ជួយ​គាត់​ទេ ធ្វើ​ហ្នឹង​ខុស​គោល​ការណ៍​ច្បាប់ បើ​ធ្វើ​បាតុកកម្ម​ចង់​បង្ខំ​ឲ្យ​តុលាការ​ដោះ​លែង ឬ​ឈប់​ចោទ​ប្រកាន់​លោក កឹម សុខា ជា​ការ​ធ្វើ​ឲ្យ​តុលាការ​មិន​ឯករាជ្យ»

ទោះ​បី​ជា​យ៉ាង​ណា បាតុករ លោកស្រី មូរី បូរ៉ា​ មានប្រសាសន៍ថា  គណបក្ស​ប្រជាជន​កម្ពុជា និង​រដ្ឋាភិបាល​តែងតែ​បដិសេធ​សំណើ​របស់​បាតុករ​នៅ​ពេល​ធ្វើ​ការ​ទាមទារ​ម្តងៗ ប៉ុន្តែ​លោក​ស្រី ការ​ទាមទារ​របស់​ពួក​គេ​នឹង​អាច​ជំរុញ​ទៅ​រដ្ឋាភិបាល​អាច​កែ​ប្រែ​ឥរិយាបថ៖ «បើ​ធ្វើ​រាល់​ដង​កន្លង​មក​មិន​ដែល​ឃើញ​គាត់ (រដ្ឋាភិបាលធ្វើ​តាម​ការ​ទាមទារ​យើង​ទេ ប៉ុន្តែ មាន​ការ​បន្ធូរបន្ថយ​ខ្លះ​ដែរៗ បើ​យើង​មិន​និយាយ បើ​យើង​មិន​ធ្វើ​រដ្ឋាភិបាល​កាន់​តែ​បាន​ចិត្ត អ៊ីចឹង​ក្នុង​មាន​យើង​ជា​អ្នក​មាន​សិទ្ធិ​សេរីភាព​នៅ​ក្រៅ​ប្រទេស​ធ្វើ​ទៅ​មាន​ផល​ប្រយោជន៍ ហើយ​ក៏​មាន​ន័យ​ខ្លះៗ ដែរ​ឲ្យ​ស្ថានភាព​នៅ​ស្រុក​ខ្មែរ​អាច​សម្រួល​បាន​ខ្លះ​ដែរ»

អ្នក​ជំនាញ​លើក​ឡើង​ថា កម្ពុជា​ជៀស​មិន​ផុត​ពី​បាត់​បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA របស់​សហភាព​អឺរ៉ុប​នោះ​ទេ ក៏​ប៉ុន្តែ ការ​បាត់​បង់​នេះ អាច​ជា​ការ​បាត់​បង់​ដោយ​ផ្នែក មិន​មែន​ទាំង​ស្រុង​នោះ​ទេ។ មន្ត្រី​ព័ត៌មាន​ផ្នែក​ពាណិជ្ជកម្ម​របស់​គណៈកម្មការ​អឺរ៉ុប បញ្ជាក់​ថា ក្នុង​ដំណាក់​កាល​នេះ គណៈកម្មការ​អឺរ៉ុប កំពុង​ធ្វើ​សំណើ​ពាក់ព័ន្ធ​នឹង​រឿង​ថា តើ​ត្រូវ​ព្យួរ ឬ​មិន​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា​នេះ។ ដំណើរ​ការ​នេះ ធ្វើ​ឡើង​ដោយ​មាន​ការ​ពិគ្រោះ​យោបល់​យ៉ាង​ដិតដល់​ជាមួយ​សភា​អឺរ៉ុប និង​រដ្ឋ​សមាជិក​សហភាព​អឺរ៉ុប និង​ផ្អែក​តាម​ព័ត៌មាន ដែល​ខ្លួន​ទទួល​បាន ក្នុង​អំឡុង​ពេល​ពិគ្រោះ​យោបល់​ជាមួយ​កម្ពុជា​កាល​ពី​ឆ្នាំ​កន្លង​ទៅ។ សម្រេច​ចិត្ត​ស្ដីពី EBA នឹង​ធ្វើ​ឡើង​ប្រកប​ដោយ​ការ​រក្សា​តុល្យភាព ដើម្បី​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

2 Responses to "អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​​​ជប៉ុន​​​ធ្វើ​បាតុកម្ម​ទាមទារ​ដោះលែង​លោក កឹម សុខា ស្ដារ​សិទ្ធិ​មនុស្ស​​ប្រជាធិបតេយ្យ​​ដើម្បី​​រក្សា EBA"

  1. so socheath says:

    មិនដឹង៣០០ នាក់កាដួយម៉ែអ្ហែឯណាទេ ពូជឆ្កែអាហៃ វណ្ណា ?
    មនុស្សជាង៥០ នាក់សោះហ្នឹង !
    បើថាភូតឲ្យវាមើលទម្រង់ផងអ្ហា !
    មិនមែនរស់នៅជប៉ុនតែអ្ហែងទេ ងាពូជឆ្កែ !

  2. so socheath says:

    ហាស! ហាស
    បើអាពូជឆ្កែសមរង្ស៊ី និងបក្សពួកតិរច្ឆានក្បត់ជាតិរបស់វាហ៊ានមកមែន
    មិនខុសអី ពីយកក្បាលមករងគល់ឬស្សី ត្បូងចបនោះទេ ៕
    តែថាទាល់តែយូរ ហើយយារស្តោកដូចពងក្តវាទៀត ក៏វាមិនហ៊ានមកដែរ ។
    ការក្តៅក្រហាយ របស់ប្រជាពលរដ្ឋកម្ពុជា ក្នុងការដែលអាពូជឆ្កែសមរង្ស៊ី
    ដើរញុះញង់គ្មានការពិត ខុសពីទិដ្ឋភាពជាក់ស្តែងនៅកម្ពុជាសម្រាប់រឿងរ៉ាវទាក់ទងនិង EBA បានក្លាយជាគំនុំងំក្នុងចិត្តប្រជាជនដែលរង់ចាំតែឱកាសឲ្យតែឃើញក្បាលពួកអាពូជឆ្កែក្បត់ជាតិអស់ទាំងនេះ
    មក នឹងអាលសំពងឲ្យទក់សាច់ដូចដំប្រហិតតែប៉ុណ្ណោះ ។
    បោកប្រាស សន្យាខ្យល់ខ្ចប់ រកលុយចាយពីពួកអាល្ងង់ខ្លៅ តែស្រេកឃ្លានចង់ធ្វើអ្នកធំ
    អញជឿជាង ពួកអាពូជឆ្កែ !
    ហាស ! ហាស
    ជយោ !អ្នកក្លាហាន អស្ចារ្យរ៉ុយ ៗ
    *******
    ចម្រៀងបទ : ស្អែកសន្យា !
    I- ស្អែកហើយស្អែកទៀត ស្អែកមិនចេះចប់ ស្អែកបោកយកទ្រព្យ ចែកចាយគ្នាស៊ី
    ស្អែកយប់ស្អែកព្រឹកស្អែកចាលពន្លឺ សម្លេងបន្លឺថាចាំស្អែកទៀត ។
    II-រង់ចាំថ្ងៃស្អែក ៗមិនចេះចប់ ស្អែកជាពាក្យគាប់ ប្រើពេលមុសារ
    ស្អែកចាំៗចាំស្អែក ពាក្យមិនបែកគ្នា យើងនឹងជួបគ្នាវេលាថ្ងៃស្អែក ។
    R- ឈប់បោកប្រាសទៅសមរង្ស៊ីអើយ ស្អែកមិនឈប់ឡើយ ស្អែកមានគ្រប់គ្រា
    ស្អែកអួតវិលវិញចេះថាគ្រប់គ្នា ស្អែកជាវេលា ព្រោះមានថ្ងៃស្អែក ។
    III-ឈប់បោកប្រាសទៅ កុំនៅស្រែកស្អែក ស្អែកមិនចម្លែក មានតគ្រប់គ្រា
    បោកយកលុយចាយប្រើស្អែកសន្យា មិនស្មើឆ្កែឆ្មា ឈប់សន្យាទៅ ៕

    ចម្រៀងបទ: កុហក !
    ***
    l-កុហកៗ កុហករកគ្មាន បោកប្រាសបំពាន គឺសមរង្ស៊ី
    កុហកបោកប្រាស អត់មានពេលល្ហែ បោកស៊ីដាក់ខែ ប្រើពាក្យកុហក ។
    ll- កុហក ឆ្ងាញ់ណាស់កុហក បោកប្រាសវីវក់ ប្រើសន្យា
    សន្យាខ្យល់ខ្ចប់ បោកយកលាភា បោកប្រាសគ្រប់គ្នា អ្នកជឿកុហក ។
    R-ឆ្ងាញ់ណាស់ បោកប្រាស ប្រើពាក្យកុហក ភូតភរវីវក់ បោកប្រាសយកស៊ី
    លុយព្រះអាទឹត្យ ទូរទស្សន៍មាត់ឆ្កែ បាត់សូន្យទទេ ប្រាកដកុហក ។
    lll- កុហក ជឿពាក្យកុហក ច្បាស់ជាជួបទុក្ខ មិនសុខសាន្តទេ ជឿសមរង្ស៊ី
    ហាក់ដូចជឿឆ្កែ អត់បានការទេ ត្បឹតវាកុហក៕