ពលករ​ខ្មែរ​នៅ​ថៃ​រិះគន់​លោក ហ៊ុន សែន ដែល​នៅ​តែ​មិន​ខ្វល់​ពី​ការ​ព្យួរ EBA ថា ជា​ការ​មិន​គិតគូរ​ដល់​អ្នក​ក្រ

ដោយ អាស៊ីសេរី
2020-02-11
អាស៊ីសេរី

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ពិធី​ប្រារព្ធ​ទិវា ៧ មករា ថ្ងៃ​ទី៧ ខែ​មករា ឆ្នាំ២០២០។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ពិធី​ប្រារព្ធ​ទិវា ៧ មករា ថ្ងៃ​ទី៧ ខែ​មករា ឆ្នាំ២០២០។

 រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន


ពលករ​ខ្មែរ​មួយ​ចំនួន​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​ប្រតិកម្ម​នឹង​ការ​លើក​ឡើង​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ដែល​មិន​​ធ្វើ​តាម​អនុសាសន៍​របស់​សហភាព​អឺរ៉ុប​ឱ្យ​ស្ដារ​ប្រជាធិបតេយ្យ​ឡើង​វិញ​ ដើម្បី​រក្សា​ការ​អនុគ្រោះ​ពន្ធ EBA ថា ​ជា​ការ​ធ្វើ​ឡើង​ដើម្បី​​តែ​រក្សា​អំណាច​របស់​ខ្លួន​ទៅ​មុខ​ទៀត​​ ដោយ​មិន​​គិត​​ពី​ប្រជាពលរដ្ឋ​ក្រីក្រ​ឡើយ។

ពលករ​ខ្មែរ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​អំពាវនាវ​ឱ្យ​ពលរដ្ឋ​​​នៅ​ក្នុង​ស្រុក​ងើប​តវ៉ា​​​​បណ្ដេញ​លោក ហ៊ុន សែន​ ​ចេញ​ពី​តំណែង​ ដើម្បី​រក្សា​ពន្ធ EBA ពី​សហភាព​អឺរ៉ុប។

ពលករ​ធ្វើ​នៅ​ខេត្ត​សមុទ្រ​ប្រាកាណ ​(Samut Prakan) ​លោក​ ថន ស្ដើង​ ថ្លែង​នៅ​ថ្ងៃ​ទី​១១ ​កុម្ភៈ​ថា ប្រព័ន្ធ​អនុគ្រោះ​​ពន្ធ EBA ជា​រឿង​សំខាន់​​ដល់​ការ​រក​ប្រាក់​ចំណូល​របស់​ពលរដ្ឋ​ ​​ដោយ​មិន​អាច​អត់​បាន​ឡើយ ​ពី​ព្រោះ​ជួយ​ឱ្យ​ពលរដ្ឋ​ក្រី​ក្រ​​រាប់​សែន​នាក់​មាន​ការងារ​ធ្វើ​ដោយ​មិន​បាច់​ធ្វើ​ចំណាក​ស្រុក​ទៅ​ក្រៅ​ប្រទេស​ឡើយ។ពលករ​​រូប​នេះ បន្ថែម​ទៀត​ថា ពួកគាត់​​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ​ត្រូវ​ថៅកែ​មើល​ងាយ​មើល​ថោក​ និង​ចំណាយ​ប្រាក់​កាស​ធ្វើ​លិខិត​ស្នាម​អស់​ច្រើន​ ដើម្បី​បាន​ធ្វើ​ការ​ស្របច្បាប់​ ដូច្នេះ​លោក​មិន​គាំទ្រ​​នឹង​សម្ដី​របស់​លោក ហ៊ុន សែន ​ដែល​ទុក​ឱ្យ​សហភាព​អឺរ៉ុប​​​ព្យួរ​ EBA ​នោះ​ឡើយ៖ «អីចឹង​អ្វី​ដែល​លោក ហ៊ុន សែន ហ្នឹង​គឺ ដើម្បី​តែ​ក្រុម​គ្រួសារ​បក្ស​ពួកគាត់​ទេ អ្វី​ដែល​ជាតិ​បាត់បង់ ប្រជាពលរដ្ឋ​អត់​ការងារ​ធ្វើ គឺ​គាត់​អត់​បាន​ការ​ព្រួយបារម្ភ​ផង ព្រោះ​លោក ហ៊ុន សែន និង​កូន​ចៅ​របស់​គាត់​បាន​កេងប្រវ័ញ្ច​ទ្រព្យ​សម្បត្តិ​ជាតិ មាន​លុយ​ចាយ​មិន​អស់ ដែល​ប្រជាពលរដ្ឋ​ស្លូតត្រង់​ទៅ​ធ្វើ​ខ្ញុំ​គេ​នៅ​ប្រទេស​ថៃ​យ៉ាង​លំបាក​វេទនា»

ស្រដៀង​គ្នា​នេះ​ដែរ​​ពលករ​ខ្មែរ​នៅ​ខេត្ត​រ៉ាក់យ៉ង (Rayong) លោក សាន សំបូរ វិញ​ ថ្លែង​ថា មេ​ដឹក​នាំ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​ ធ្វើ​ការ​ដើម្បី​តែ​រក្សា​អំណាច​របស់​ខ្លួន​ ទើប​​មិន​ធ្វើ​តាម​​សហភាព​អឺរ៉ុប​បែប​នេះ។​ លោក​ចាត់​ទុក​សម្ដី​របស់​លោក ហ៊ុន សែន​ នេះ​ថា ជា​ទង្វើ​ក្បត់ជាតិ ពី​ព្រោះ​ធ្វើ​ឱ្យ​ខូច​ប្រយោជន៍​របស់​ពលរដ្ឋ​ពិតប្រាកដ​៖‍ «គាត់​ខ្វល់​ពី​អំណាច​គាត់​ខ្វល់​ពី​បក្ស​របស់​គាត់​មិន​ខ្វល់​ពី​ប្រជា​ពលរដ្ឋ ខ្ញុំ​ឃើញ​ទង្វើ​របស់​គាត់​អ៊ីចឹង​ខ្ញុំ​មិន​ពេញ​ចិត្ត​ទេ។ បើ​គាត់​ជា​មេ​ដឹក​នាំ​ល្អ​គាត់​ដោះ​ស្រាយ​ជូន​ប្រជាពលរដ្ឋ ហើយ​រឿង EBA ហ្នឹង បើ​គាត់​មិន​ដោះ​ស្រាយ​ទេ ដឹង​តែ​ចប់​ហើយ​​ខ្មែរ​យើង​ហ្នឹង​ធ្វើ​ចំណាក​ស្រុក​កាន់​តែ​ច្រើន​ឡើង​ ហើយ​កាន់​តែ​ក្រ​ខ្លាំង។ ខ្ញុំ​សោក​ស្ដាយ​យ៉ាង​ខ្លាំង​ព្រោះ​ខ្ញុំ​ជា​កូន​ខ្មែរ ឃើញ​មេ​ដឹក​នាំ ហ៊ុន សែន ជា​មេ​ដឹក​នាំ​មិន​ល្អ​ មិន​ចេះ​ដោះ​ស្រាយ​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ​អ៊ីចឹង។ ខ្ញុំ​ចង់​បាន​មេ​ដឹក​នាំ​ណា​ល្អ​ចេះ​ដោះ​ស្រាយ​ទុក្ខ​លំបាក​ជូន​ពលរដ្ឋ និង​ចេះ​ការពារ EBA»

ប្រតិកម្ម​របស់​ពលករ​ខ្មែរ​នេះ​ បន្ទាប់​ពី​លោក ហ៊ុន សែន​ បាន​ប្រកាស​ជា​ថ្មី​ទៀត​ថា​ លោក​មិន​ខ្វល់​ពី​ការ​បាត់​បង់​ EBA ពី​កម្ពុជា​ឡើយ​។​លោក ហ៊ុន សែន មាន​ប្រសាសន៍​នៅ​ក្នុង​ពិធី​បើក​ការដ្ឋាន​ស្ថាបនា​​​ផ្លូវ​ជាតិ​លេខ​២​ឡើង​វិញ​នៅ​ព្រឹក​ថ្ងៃ​ទី​១១ ​កុម្ភៈ​ថា ទោះ​បី​ស្ថិត​ក្នុង​ស្ថានការណ៍​បែប​ណា​ក៏​ដោយ​ក៏​មិន​អាច​​យក​សន្តិភាព​ អធិបតេយ្យ​របស់​ជាតិ​ទៅ​ប្ដូរ​យក​ការ​អនុគ្រោះ​ពន្ធ EBA របស់​សហភាព​អឺរ៉ុប​បាន​ដែរ៖ «ប្រសិន​បើ​គេ​មិន​យល់​ពី​យើង​ហើយ​ចាប់​បង្ខំ​យើង​ក៏​យើង​មិន​ព្រម​តាម​ដែរ។ យើង​ធ្លាប់​ភ្លក់​រស់​ជាតិ​រួច​មក​ហើយ​នៃ​សង្គ្រាម​សោកនាដកម្ម​រាប់​មិន​អស់ ដែល​ពួកគេ​បាន​កសាង​ឡើង​សម្រាប់​យើង។ អ៊ីចឹង​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​សូម​ងើប​ឈរ​ឡើង​ទាំង​គ្នា ដើម្បី​ការពារ​ឯករាជ្យ អធិបតេយ្យភាព និង​សន្តិភាព​របស់​កម្ពុជា»

ផ្ទុយ​ពី​ការ​លើក​ឡើង​របស់​លោក ហ៊ុន សែន ​នេះ មេ​សហជីព​នៅ​កម្ពុជា​យល់​ថា ការ​យល់​ព្រម​ធ្វើ​តាម​អនុសាសន៍​របស់​សហភាព​អឺរ៉ុប​មិន​ធ្វើ​ឱ្យ​កម្ពុជា​ បាត់បង់​សន្តិភាព​និង​អធិបតេយ្យ​របស់​ជាតិ​នោះ​ឡើយ។

ប្រធាន​សហជីព​កម្ពុជា លោក អាត់ ធន មាន​ប្រសាសន៍​ថា ​រដ្ឋាភិបាល​មិន​ធ្វើ​តាម​សំណើ​របស់​អឺរ៉ុប​នឹង​ធ្វើ​ឱ្យ​កម្ពុជា​ខាត​បង់​អត្ថប្រយោជន៍​ជា​ច្រើន ជា​ពិសេស​​ធ្វើ​ឱ្យ​កម្មករ​រោង​ចក្រ​ជា​ច្រើន​ប្រឈម​នឹង​អត់​ការងារ ដោយសារ​ត្រូវ​​រោងចក្រ​បិទ​ទ្វារ​មិន​ដំណើរការ ​បាត់បង់​ការ​អនុគ្រោះ​ពន្ធ EBA៖ «យើង​អត់​ចង់​ឃើញ​ការ​មិន​ត្រូវ​គ្នា​រវាង​រដ្ឋាភិបាល​ហ្នឹង​សហភាព​អឺរ៉ុប​រហូត​ដល់​មាន​ការ​កាត់​ប្រព័ន្ធ​ការ​អនុគ្រោះ​ទេ។អ៊ីចឹង​បើ​ទោះ​បី​ជា​កាត់​ក្នុង​ទំហំ​តិច ឬ​ច្រើន​យ៉ាង​ណា​ក៏​ដោយ កាល​ណា​កាត់​ទៅ​យើង​បារម្ភ​ខ្លាច​ប៉ះពាល់​ទៅ​ដល់​ការងារ​របស់​កម្មករ និង​និយោជិក ហើយ​យើង​ក៏​មិន​ដឹង​រដ្ឋាភិបាល គាត់​និយាយ​បែប​ហ្នឹង គាត់​មាន​អ្វី​ដើម្បី​ជំនួស នៅ​ពេល​ដែល​កម្មករ​បាត់បង់​ការងារ​យើង​អត់​ទាន់​ដឹង​ទេ»

របាយការណ៍​បឋម​របស់​គណៈកម្មការ​អឺរ៉ុប​ កាល​ពី​ថ្ងៃ​ទី១២ ខែ​វិច្ឆិកា​កន្លង​ទៅ ស្ដីពី​ការ​ព្យួរ​ការ​អនុគ្រោះ​ពន្ធ EBA ដែល​មាន​កម្រាស់ ៧០ទំព័រ ដែល​​​​អាស៊ី​សេរី​ទទួល​បាន​​បង្ហាញ​​ថា​ បញ្ហា​​រំលោភ​សិទ្ធិ​មនុស្ស​ និង​​បំផ្លាញ​​ប្រជា​អធិបតេយ្យ​ ដែល​គណៈកម្មការ​នេះ បាន​ស្នើ​ឲ្យ​ស្ដារ​​ឡើង​វិញ​នោះ​ រឹត​តែ​អាក្រក់​ជាង​មុន។ ទោះជា​យ៉ាង​នេះ​ក្តី​ គណៈកម្មការ​​អឺរ៉ុប​ទទួល​ស្គាល់​​ថា​ មាន​​ការ​​ប្រសើរ​ឡើង​ខ្លះ​ដែរ​ ក្នុង​​ផ្នែក​​សិទ្ធិ​ដី​ធ្លី​ និង​​សិទ្ធិ​ការងារ​។​ ប៉ុន្តែ ​គណៈកម្មការ​ថា ភាព​​ប្រសើរ​ឡើង​​ខ្លះ​នេះ គឺ​​នៅ​តិចតួច​ណាស់ ដែល​មិន​គ្រប់​គ្រាន់​ ក្នុង​ការ​​បំពេញ​​តាម​លក្ខខណ្ឌ​ ដែល​អាច​បន្ត​ទទួល​បាន​ការ​អនុ​គ្រោះ​ពន្ធ EBA តទៅ​ទៀត​នោះ​ទេ។

គណៈកម្មការ​អឺរ៉ុប​គ្រោង​​ប្រកាស​លទ្ធផល​​នៃ​សេចក្ដី​​សម្រេច​របស់​ខ្លួន​ស្ដីពី​​ការ​ព្យួរ ឬ​មិន​ព្យួរ ឬ​ព្យួរ​ខ្លះ​នូវ​​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ជា​ផ្លូវ​ការ​ដល់​កម្ពុជា​នៅ​ថ្ងៃ​ទី១២ ខែ​កុម្ភៈ​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

5 Responses to "ពលករ​ខ្មែរ​នៅ​ថៃ​រិះគន់​លោក ហ៊ុន សែន ដែល​នៅ​តែ​មិន​ខ្វល់​ពី​ការ​ព្យួរ EBA ថា ជា​ការ​មិន​គិតគូរ​ដល់​អ្នក​ក្រ"

  1. Sam says:

    បើអោយគាត់គិតពីEBAដូចអោយCPPដើរចូលភ្លើង ​​រឿងEBA​ចំពោះគាត់មិនមែនរឿងលុយឬសេដ្ឋកិច្ចទេ​​​​គឺរឿងគាត់មិនអាចបើកអោយCNRP រស់ឡើងវិញ បើធ្វើ សហភាពអឺរ៉ុបនោះដូចយកCPPមកលេងជាមួយអន្ទាក់​​ មិនល្អទេ ​ អស់ប៉ុន្មានក៏មិន​​ យកEBAដែរ។

  2. so socheath says:

    ក្រុមភេរវកម្ម ដែលច្បាប់មិនត្រូវអត់អោន
    *******
    ការលើកឡើងការគំរាមកំហែងពីការព្យួរការអនុគ្រោះពន្ធ EBA និងការអនុគ្រោះពន្ធនាំទំនិញទៅកាន់
    សហរដ្ឋអាមេរិក GSP ត្រូវបានអាក្បត់ជាតិសមរង្ស៊ី និងពួក ដែលតាំងខ្លួនឯងថាជាអ្នកវិភាគសេដ្ឋកិច្ចក្នុងប្រទេស និយាយដោយពាក្យដដែលៗ ថាអាចនឹងប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចកម្ពុជា ។
    ពួកគេថាសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបបានកំណត់លក្ខខណ្ឌឲ្យកម្ពុជាកែសម្រួលនិងស្រោចស្រង់
    លទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនិងសិទ្ធិនយោបាយ រួមទាំងស្វែងរកដំណោះស្រាយជាមួយគណបក្សប្រឆាំងដើម្បីអាចរក្សាការអនុគ្រោះពន្ធ EBA និង GSP ( sic ) មិនដូច្នេះទេ វិស័យពីរនេះក្នុងចំណោមឆ្អឹងខ្នងសេដ្ឋកិច្ចជាតិខ្មែរនឹងទទួលរងការគំរាមកំហែង ហើយដែលកន្លងទៅប៉ុន្មានថ្ងៃនេះសមរង្ស៊ី ថាបើមានការព្យូ EBA វានឹងបំផុសឲ្យកម្មករងើបតវ៉ាប្រឆាំងនឹងសម្តេច ហ៊ុន សែន។
    ដោយឡែកពួកអ្នកដែលតាំងខ្លួនឯងថាជាអ្នកវិភាគសេដ្ឋកិច្ចក្នុងប្រទេស នៅបាននិយាយដូចដឹងច្បាស់ទៀតថាវិស័យទេសចរណ៍បានធ្លាក់ចុះប្រមាណជា១២ភាគរយ ដំណាលគ្នានិងកម្ពុជាកំពុងស្ថិតក្រោមការគំរាមកំហែងនៃការព្យួរឋានៈអនុគ្រោះពន្ធនាំទំនិញទៅកាន់ទ្វីបអឺរ៉ុប គឺ«អ្វីៗទាំងអស់លើកលែងតែអាវុធ‍»
    ឬ EBA និងការអនុគ្រោះពន្ធនាំទំនិញទៅកាន់សហរដ្ឋអាមេរិក GSP ។ ពួកនេះតែងនិយាយថាការបាត់បង់ EBA អាចនឹងធ្វើឲ្យកម្ពុជាបាត់បង់ជន្ទល់សេដ្ឋកិច្ចប្រមាណជា៦០០ លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ដែលជាការទន្ទេញចេញនូវពាក្យដដែលៗ បើទោះបីពួកនេះដឹងថា រដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពរបស់ខ្លួនដើម្បីចុះញ៉មនឹងការដាក់សម្ពាធនោះទេ។ ដូចនេះ លក្ខខណ្ឌតាមរយះការដាក់សម្ពាធលើកម្ពុជាខាងផ្នែកនយោបាយ ដោយបំពានលើអធិបតេយ្យជាតិកម្ពុជាពីសហគមន៍សហភាពអឺរ៉ុប មិនទទួលបាន
    ផ្លែផ្កាទេ។
    កម្ពុជាជារដ្ឋអធិបតេយ្យ ដែលមិនអនុញ្ញាត ឲ្យប្រទេសណាមួយមករំលោភបំពានបាន។
    កម្ពុជាពិតជាត្រូវការរស់ ដោយស្មើសិទ្ធិ ស្មើមុខមាត់ ក្នុងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយ
    ប្រទេសទាំងអស់ក្នុងលោកលើគ្រប់វិស័យ ដោយផ្តល់ផលប្រយោជន៍ដោយស្មើភាពចំពោះគ្នា
    ទៅវិញទៅមក ។
    ជានិច្ចកាលជនក្បត់ជាតិសមរង្ស៊ី ពួកក្រុមដែលតាំងខ្លួនឯងថាជាអ្នកវិភាគសេដ្ឋកិច្ចក្នុងប្រទេស កម្ពុជា ក្រុមសង្គមស៊ីវិល ដែលស្ថិតនៅក្នុងអង្គការសិទ្ធិមនុស្ស អង្គការសិទ្ធិលំនៅដ្ឋាន សមាគមនិងក្រុមសហជីពដែលមាននិន្នការប្រឆាំងរដ្ឋាភិបាល ពួកគេតែងលើកឡើងពីសិទ្ធិសេរីភាព ពីសិទ្ធិមនុស្ស ពីប្រជាធិបតេយ្យមកធ្វើជាត្រីវិស័យក្នុងការនាំមុខ ដើម្បីប្រឆាំងអំណាចរដ្ឋ ដែលជាដែនសមត្ថកិច្ចការពារផលប្រយោជន៍ កាពារសិទ្ធិសេរីភាព ការពារសិទ្ធិមនុស្ស និងការពារប្រជាធិបតេយ្យរបស់ប្រជាពលរដ្ឋ បើទោះបីពួកគេដឹងយ៉ាងច្បាស់ថា លំហរនៃសិទ្ធិសេរីភាព សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ នៅកម្ពុជា គឺមានយ៉ាងពេញបរិបូរណ៍ នឹងកំពុងដំណើរការជានិរន្តក្តី ។
    ប្រជាពលរដ្ឋដែលស្រឡាញ់សុខសន្តិភាព បានមើលឃើញយ៉ាងច្បាស់ពីទង្វើក្បត់ជាតិរបស់សមរង្ស៊ី ក្នុងការដើរសុំអន្តរាគមន៍ឲ្យសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកដកការអនុគ្រោះពន្ធ EBA និង GSPពីកម្ពុជា នឹង សកម្មភាពបែបប្រតិកិរិយារបស់ក្រុមសង្គមស៊ីវិល និង ក្រុមសហជីព ដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ទាំងនេះរួចមក ពួកគាត់បានចាត់ទុកក្រុមនេះ ថាគឺជាក្រុមភេរវកម្ម ដែលច្បាប់មិនត្រូវអត់អោន ។
    ជាមួយសកម្មភាពក្រុមសង្គមស៊ីវិល និង ក្រុមសហជីព ដែលពួកប្រតិកិរិយាទាំងអស់នេះបានធ្វើកន្លងមក វាមិនខុសអីពីការធ្វើសកម្មភាពចូលរួមយ៉ាងសកម្មក្នុងចលនានយោបាយដើម្បីកសាងកម្លាំង ដើម្បីត្រៀមកម្លាំង ដើម្បីបង្កើតអង្គការចាត់តាំងខាងនយោបាយខុសច្បាប់មួយ ប៉ុនប៉ងដើម្បីប្រមូលកម្លាំងប្រឆាំង
    រដ្ឋាភិបាល ផ្ដួលរំលំរដ្ឋាភិបាល ដែលជាអំពើខុសច្បាប់ ខុសគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ ដែលពួកគេបានទន្ទេញជាប់មាត់ ។
    វាពិតជាមានចលនាវិទ្ធង្សនាជាច្រើនដែលបង្ករឡើងដោយក្រុមសង្គមស៊ីវិល និង ក្រុមសហជីព ដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ដែលសូម្បីពួកគេដឹងច្បាស់ថា ការភ័យព្រួយខ្លាចសហភាពអឺរ៉ុបផ្ដាច់ពន្ធអនុគ្រោះEBAនិង GSP ថាប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ វាមិនមែនជាកាតព្វកិច្ចដែលពួកគេត្រូវដោះស្រាយនោះឡើយ ដោយហេតុថាកម្ពុជា មិនអាចយកអធិបតេយ្យភាពជាតិ ទៅដោះដូរជាមួយជំនួយក្តី ៕

  3. Anonymous says:

    I’m blaming to GOD why ?? made me born in KAMPOUCHEA . there was a lot of criticism to this unfortunate nation in the whole ASIAN nation. KING after KING leader after leader my question is >>who was the one who really love this poor nation?? WELL according KAMPOUCHEA history this nation was an empire stated this thinking nation used to be larger then CHINA . my question is what was wrong white this nation?? I have no though that from the past up to this day was not deference from what to day situation is. the policy of who win is the king and who lost is the enemy that all about. every one acting they are AH CHESS no one LNGOUNG quest what?? when AH CHESS come in powers every thing gone wrong the reason why?? because AH CHESS like my SAMDACH AKEAK MOHA BATAI TECH>> HUN NAL call HUN SEN next name meet to kill >CHHOUP SAMLAP though no one in the whole world is smarter the this evil animal. please look at this>> POL POT, HUN NAL or HUN SEN, is the same amount of letters are the same way it is 100% evil indeed . stared from the past from the big country more population getting smaller and less population . we can note from POL POT it was getting smaller and degrease just about 50% of this population. after POL POT here it come SAMAK METH BONG >HUN NAL call HUNSEN. CHEA SIM ,HENG SAMRIN . took more Cambodian life not even that the country itself getting too big that right VIETCONG took some . I do not kwon what else to say but good luck HUN NAL you win all Cambodian is lost . GOD bless my poor Cambodian and this un stable nation call KAMPOUCHEA.

  4. Anonymous says:

    Veitcong mafia dictator and his groups never worry about khmer people ‘ they only worry that EBA cut-off will hurt their corruption money ‘ they don’t care about khmer life ‘ look at virus’ this government never care’ all countries in Asea refuse big boat but cambodia let them in hahah’

Leave a Reply

Submit Comment