សហជីពយល់ថា គម្រោង​បិទ​ទ្វារ​រោងចក្រ និង​ព្យួរ​ការងារ​កម្មករ​មួយ​ចំនួន អាច​មក​ពី​ឥទ្ធិពល EBA ច្រើន​​ជាង​​មូលហេតុ​​មេរោគ​កូរ៉ូណា

ដោយ វ៉ែន សុមេធ
2020-02-10
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

EBA ឬ មេរោគ​កូរ៉ូណា ដែល​នឹង​ប៉ះពាល់​រោងចក្រកាត់ដេរ​ខ្លាំង​ជាង​គេ?

EBA ឬ មេរោគ​កូរ៉ូណា ដែល​នឹង​ប៉ះពាល់​រោងចក្រកាត់ដេរ​ខ្លាំង​ជាង​គេ?

 RFA


មេ​ដឹក​នាំ​សហជីព​ឯករាជ្យ​មួយ​ចំនួន លើក​ឡើង​ថា គម្រោង​បិទ​ទ្វារ​រោងចក្រ​កាត់ដេរ និង​ការ​ព្យួរ​ការងារ​កម្មករ និយោជិត​មួយ​ចំនួន​នៅ​កម្ពុជា​នា​ពេល​ខាង​មុខ អាច​បណ្ដាល​មក​ពី​ឥទ្ធិពល​នៃ​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម EBA របស់​សហភាព​អឺរ៉ុប។ ការ​លើក​ឡើង​នេះ បន្ទាប់​ពី​ក្រសួង ការងារ​ប្រកាស​ថា ចាប់​ពី​ខែ​មីនា​ខាង​មុខ​នេះ នឹង​មាន​រោងចក្រ​កាត់​ដេរ​មួយ​ចំនួន នឹង​ត្រូវ​បិទ​ទ្វារ ឬ​ព្យួរ​ការងារ​កម្មករ នយោជិត ដោយសារ​តែ​បញ្ហា​ខ្វះ​វត្ថុធាតុ​ដើម​សម្រាប់​ការ​ផលិត ព្រោះ​តែ​ឥទ្ធិពល​នៃ​វីរុស​កូរ៉ូណា ដែល​កំពុង​រាតត្បាត​ខ្លាំង​នៅ​ប្រទេស​ចិន ប៉ុន្តែ​មិន​មែន​ដោយសារ​គម្រោង ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នោះ​ទេ។

ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន មានប្រសាសន៍ថា ការ​ផ្ញើ​សារ​របស់​ក្រសួង​ការងារ​ថា ការ​បិទ​រោងចក្រ​កាត់ដេរ និង​ការ​ព្យួរ​ការងារ​នា​ពេល​ខាង​មុន ដោយសារ​វីរុស​កូរ៉ូណា គឺ​គ្រាន់​តែ​ជា​ការ​បង្វែង​ដាន​ប៉ុណ្ណោះ ដើម្បីកុំឲ្យ​មាន​ការ​ផ្ទុះ​ការ​តវ៉ា​ពី​ក្រុម​កម្មករ។ លោក​យល់​ថា តាម​ការ​ពិត​ករណី​នេះ គឺ​បណ្ដាល​មក​ពី វិធានការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម “គ្រប់​មុខ​ទំនិញ លើក លែង​តែ​អាវុធ = Everything But Arm” ឬ​ហៅ​កាត់​ថា EBA ពី​ប្រទេស​កម្ពុជា ក្នុង​រយៈ​ពេល ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​ទៀត​នេះ។ ប្រធាន សហជីព​រូប​នេះ បន្ត​ថា ប្រសិន​បើ​កម្ពុជា​បាត់​បង់ EBA មែន គឺ​ប្រាកដ​ណាស់ នឹង​ធ្វើ​ឲ្យ​ក្រុម​ថៅកែ​រោងចក្រ​បាត់ ទំនុក​ចិត្ត​ក្នុង​ការ​បន្ត​បណ្ដាក់​ទុន​នៅ​កម្ពុជា​ហើយ ពួក​គេ​នឹង​រក​ឱកាស​ទៅ​រក​ស៊ី​នៅ​បណ្ដា​ប្រទេស​ផ្សេងៗ ទៀត៖ «ជំងឺ​នេះ​វា​មិន​អាច​មាន​ឥទ្ធិពល​ប៉ះ​ពាល់​ដល់​ដំណើរការ​ឧស្សាហកម្ម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា​នោះ​ទេ ព្រោះ​យើង​ឃើញ​មាន​នៅ​កម្ពុជា​យើង ទើប​តែ​មាន​ម្នាក់​ទេ ដែល​ផ្ទុក​វីរុស​កូរ៉ូណា ហើយ​វត្ថុធាតុ​ដើម​ខ្ញុំ មិន​គិត​មាន​ប្រភព​មក​តែ​ពី​វូហាន​មួយ​នោះ​ទេ គឺ​វា​មាន​ប្រភព​ច្រើន​ទៀត​នាំ​ចេញ​ពី​ចិន​មក​កម្ពុជា សម្រាប់​ការ​កាត់​ដេរ។ ការ​លើក​ហេតុផល នេះ​វា​មិន​ស៊ី​សង្វាក់​គ្នា​ទេ សូម្បី​តែ​រដ្ឋាភិបាល​កម្ពុជា​យើង ក៏​អះអាង​ថា មិន​បិទ​ជើង​ហោះ​ហើរ​ជាមួយ​ចិន​ទេ ដើម្បី​កុំ​ឲ្យ​ប៉ះ​ពាល់​ផ្នែក​សេដ្ឋកិច្ច​នេះ តែ​បែរ​ជា​ក្រសួង​ការងារ​ពេល​នេះ ប្រកាស​ផ្ទុយ​ពី​លោក​នាយក​រដ្ឋមន្ត្រី​ទៅ​វិញ។ យើង​មើល​ទៅ​ជំហរ​ចិន​ក៏​គេ​មិន​ចង់​បាត់​បង់​សេដ្ឋកិច្ច​ដែរ»

នៅ​ថ្ងៃ​ទី១២ ខែ​កុម្ភៈ​ខាង​មុខ គឺជា​ថ្ងៃ​ដែល​គណៈកម្មការ​អឺរ៉ុប នឹង​ចេញ​សេចក្ដី​សម្រេច​ចុងក្រោយ ជុំវិញ​ការ​ព្យួរ ឬ​មិន​ព្យួរ ឬ​ព្យួរ​ផ្នែក​ខ្លះ​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នេះ ដែល​គិត​មក​ត្រឹម​ថ្ងៃ​ទី១០ ខែ​កុម្ភៈ នេះ គឺ​នៅ​សល់​តែ ២ថ្ងៃ​ទៀត​តែប៉ុណ្ណោះ។

រីឯ​ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ ថ្លែង​ថា ការ​បិទ​រោងចក្រ​ និង​ព្យួរ​ការងារ​កម្មករ​ ដែល​អាច​កើតឡើង​ខាងមុខ​នេះ ​អាច​បណ្ដាល​មកពី EBA ច្រើន​ជាង​ការ​បណ្ដាល​មក​ពី​ការ​ផ្ទុះ​វីរុស​កូរ៉ូណា​នៅ​ក្នុង​ទីក្រុង​វូហាន​ប្រទេស​ចិន។ ការ​អះអាង​ដូច្នេះ ព្រោះ​លោក​សង្កេត​ឃើញ​ថា ការ​ដឹក​ជញ្ជូន​វត្ថុធាតុ​ដើម​សម្រាប់​ផ្គត់ផ្គង់​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា គឺ​មិន​មែន​មានតែ​មកពី​តំបន់​វូហាន​នោះ​ទេ គឺ​មាន​មក​ពី​តំបន់​ជា​ច្រើន​ផ្សេងៗ ទៀត​ក្នុង​ប្រទេស​ចិន។ ម្យ៉ាងវិញទៀត លោក​រំពឹង​ថា អាជ្ញាធរ​ចិន អាច​នឹង​គ្រប់គ្រង​វីរុស​កូរ៉ូណា​បាន​មិន​ឲ្យ​រីក​រាលដាល​ក្នុង​រយៈ​ពេល​វែង​នោះ​ទេ៖ «ខ្ញុំ​គិត​ថា បញ្ហា EBA ក៏​ជា​បញ្ហា​មួយ​ដែរ ព្រោះ​ថា បច្ចុប្បន្ន​នេះ បញ្ហា​ប្រឈម​ខ្លាំង​គឺ EBA ហើយ​នៅ​ថ្ងៃ​ទី១២ ខែ​កុម្ភៈ​នេះ គេ (សហភាព​អឺរ៉ុប) នឹង​ប្រកាស ហើយ ។ដូច្នេះ​ចង់​មិន​ចង់ គឺ​ប៉ះពាល់ ប៉ុន្តែ​រឿង​វត្ថុធាតុ​ក៏​យើង​មិន​អាច​និយាយ​ថា មិន​ពាក់ព័ន្ធ​ដែរ ដោយសារ​កម្ពុជា នាំ​ចូល​វត្ថុធាតុ​ដើម​សឹង​ថា ៧០ ទៅ ៨០ភាគ​រយ​ទៅ​ហើយ​ពី​ប្រទេស​ចិន ដើម្បី​ផលិត ហើយ​នាំ​ចេញ​វិញ ដូច្នេះ​គឺ​មាន​ផល​ប៉ះ​ពាល់​ដែរ»។

លោក អាត់​ ធន់ បង្ហាញ​ការ​ព្រួយ​បារម្ភ​ថា ប្រទេស​កម្ពុជា​ប្រហែល​ជា​មិន​អាច​គេច​ផុត​ពី​ការ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នោះ​ទេ គ្រាន់​តែ​មិន​ទាន់​ដឹង​ថា តិច ឬ​ច្រើន ឬ​ទាំង​ស្រុង​ប៉ុណ្ណោះ ព្រោះ​លោក​ពិនិត្យ​ឃើញ​ថា រដ្ឋាភិបាល​កម្ពុជា ពុំ​បាន​ដោះ​ស្រាយ​បញ្ហា​នានា​តាម​សំណើ​របស់​សហភាព​អឺរ៉ុប​ទេ។ លោក​បន្ត​ថា ប្រសិន​បើ​កម្ពុជា​បាត់​បង់ EBA បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ធំធេង​ដល់​កម្មករ រោងចក្រ​នោះ គឺ​រដ្ឋាភិបាល ជា​អ្នក​ទទួល​ខុសត្រូវ៖ «អ្នក​វិនិយោគ​ដែល​យើង​ធ្លាប់​ជួប​មាន​សមាគម​ថៅកែ​ចិន សមាគម​ថៅកែ​តៃវ៉ាន់ ហុងកុង ឬ​ជប៉ុន ដែល​យើង​ធ្លាប់​ជួប​កន្លង​មក​នេះ គឺ​គេ​លើក​ឡើង​ថា រង់ចាំ អ៊ុត​មើលEBAនេះ មុន​នឹង​សម្រេច​ចិត្ត​ធ្វើ​ការ​កុម្ម៉ង់​រយៈ​ពេល​វែង ឬ​ក៏​ធ្វើ​ពាណិជ្ជកម្ម​ខ្លី ឬ​មធ្យម​នៅ​ក្នុង​ប្រទេស​កម្ពុជា ដូច្នេះ​ទំហំ​នេះ វា​ធំ​ប៉ុណ្ណា​វា​នឹង​កើត​ឡើង​ចេញ»

ការ​លើក​ឡើង​នេះ បន្ទាប់​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ លោក ហេង សួរ កាលពីថ្ងៃទី៩ ខែ​កុម្ភៈ បាន ផ្ញើសារសំឡេងរយៈពេល៣នាទីជូនក្រុមអ្នកកាសែតក្នុងស្រុកថា នៅ​ក្នុង​ខែ​មីនា ខាង​មុខ​នេះ នឹង​មានការ​បិទ​រោងចក្រ​កាត់​ដេរ​មួយ​ចំនួន ឬ​មានការ​ព្យួរ​កា​ងារ​កម្មករ​មួយ​ចំនួន ប៉ុន្តែ​លោក​បញ្ជាក់​ថា ការ​បិទ​រោងចក្រ ឬ​ព្យួរ​ការងារ​នេះ មិន​មែន​ដោយ​សារ​តែ​ឥទ្ធិពល​របស់ EBA នោះ​ទេ គឺ​មក​ពី​កង្វះ​វត្ថុ ធាតុ​ដើម​ពី​ប្រទេស​ចិន។ ក្នុង​ខ្សែ​អាត់​សំឡេង​នោះ លោក ហេង សួរ អះអាង​ថា រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​​ភាគច្រើន​ពឹង​ផ្អែកលើ​ការ​នាំ​ចូល​វត្ថុធាតុដើម​ពី​រោងចក្រ​នៅ​ក្នុង​ប្រទេស​ចិន ប៉ុន្តែ​ចាប់​តាំង​ពី​ចូល​ឆ្នាំ​ចិន និង​មាន​ការ​ផ្ទុះ​វីរុស​កូរ៉ូណា មក​បាន​ធ្វើ​ឱ្យ​រោងចក្រ​នៅ​ក្នុង​ប្រទេស​ចិន បិទទ្វារ រហូត​មក​ដល់​ពេល​នេះ ទើប​ធ្វើ​ឱ្យ​រោងចក្រ​នៅ​កម្ពុជា​អាច​ប្រឈម​នឹង​ការ​ខ្វះ​ក្រណាត់​នា​ពេល​ខាង​មុខ។ មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ការងារ​រូប​នេះ ណែនាំ​ឲ្យ​អ្នក​កាសែត​ក្នុងស្រុក ផ្សព្វផ្សាយ​រឿង​នេះ​ឲ្យ បាន​ទូលំទូលាយ ដើម្បី​ទប់ទល់​កុំ​ឲ្យ​ក្រុម​ប្រឆាំង​និយាយ​ពី​ការ​បិទ​រោងចក្រ​នៅ​កម្ពុជា ដោយសារ បាត់បង់ EBA៖ «រោងចក្រ​មួយ​ចំនួន​ផ្សេង​ទៀត ដូច​ជា ស្បែក​ជើង​ក៏​អាច​មាន​បញ្ហា ប៉ុន្តែ​ស្បែក​ជើង​មិន​ទាន់​មាន​សញ្ញា​ធ្ងន់ធ្ងរ​នៅ​ឡើយ​ទេ ប៉ុន្តែ​រោងចក្រ​នៅ​កម្ពុជា​យើង ដែល​ត្រូវ​ការ​វត្ថុធាតុ​ដើម​ជា​ក្រណាត់​ជា​អី​ផ្សេងៗ ពី​ប្រទេស​ចិន​នេះ ឥឡូវ​នេះ ក្រណាត់​ដែល​គាត់​ស្តុក​ទុក​អាច​ប្រើប្រាស់​ដល់​ចុង​ខែ២ នេះ ដូច្នេះ​ពេល​នេះ គាត់​ព្យាយាម​កុម្ម៉ង់​ក្រណាត់​បន្ថែម​ពី​ប្រទេស​ចិន ប៉ុន្តែ​រោងចក្រ​នៅ​ប្រទេស​ចិន អត់​ទាន់​ហ៊ាន​ឆ្លើយ​ថា យ៉ាងម៉េច​ដោយសារ​អត់​ដឹង​ថា តើ​ពេល​ណា​រោងចក្រ​របស់​ខ្លួន​ដំណើរ​ការ​បាន អ៊ីចឹង​ហើយ​បាន​ជា​នៅ​ក្នុង​ខែ៣ ខាង​មុខ​នេះ វា​អាច មាន​រោងចក្រ​កាត់​ដេរ​មួយ​ចំនួន ស្នើសុំ​ព្យួរ​ការងារ​កម្មករ​យើង​មួយ​ចំនួន»

អាស៊ី​សេរី មិន​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​លោក ហេង សួរ បាន​ទេ ដោយ​ទូរស័ព្ទ​ចូឡពុំ​មាន​អ្នក​ទ ទទួល។

ទាក់ទង​ករណី​នេះ​ដែរ អគ្គលេខាធិការ​សមាគម​រោង​ចក្រ​កាត់ដេរ​នៅ​កម្ពុជា​ លោក ខេន លូ ប្រាប់ អាស៊ី​សេរី​ថា រោងចក្រ ប្រហែល​ជា​មិន​អាច​ឈាន​ដល់​បិទ​ទ្វារ​នោះ​ទេ គឺ​គ្រាន់​តែ​ព្យួរ​ការងារ​កម្មករ ព្រោះ​អត់​មាន​វត្ថុធាតុ​ដើម​ពី​ចិន​សម្រាប់​ផលិត។ លោក​ទទួល​ស្គាល់​ថា រោងចក្រ​ផ្គត់ផ្គង់​វត្ថុធាតុ​ដើម​ក្នុង​ប្រទេស​ចិន​ទាំង​អស់ ពិត​ជា​បាន​បិទ​ទ្វារ ដោយសារ​ការ​ឆ្លង​រាតត្បាត​នៃ​វីរុស​កូរ៉ូណា។ លោក មិន​ទាន់​ដឹង​ថា មាន​កម្មករ​ខ្មែរ​ប៉ុណ្ណា អាច​ប្រឈម​នឹង​ការ​ព្យួរ​ការងារ​នោះ​ទេ ប៉ុន្តែ​ក្នុង​ករណី​រោងចក្រ ផ្គត់ផ្គង់​ក្រណាត់ ឬ​វត្ថុធាតុ​ដើម​នៅ​ប្រទេស​ចិន បន្ត​បិទ​ទ្វារ​រយៈ​ពេល​យូរ​ដល់​ចុង​ខែ​កុម្ភៈ ឬ​ដើម​ខែ មីនា គឺ​អាច​មាន​រោងចក្រ​នៅ​កម្ពុជា​ជា​ច្រើន​រង​ផល​ប៉ះពាល់៖ «អ៊ីចឹង​មាន​ន័យ​ថា យើង​អត់​មាន​វត្ថុធាតុ​ដើម ព្រោះ​វត្ថុធាតុ​ដើម​យើង ៦០ភាគ​រយ​នាំ​ចូល​ពី​ប្រទេស​ចិន។ អ៊ីចឹង​សួរ​ថា រោងចក្រ​ផលិត​ក្រណាត់ វា​អត់​បាន​ផលិត ក្រណាត់​នាំ​ចេញ​ឲ្យ​យើង អ៊ីចឹង​យើង​មាន​អី​យក​មក​ផលិត។ វា​អត់​មាន​អី​ទាក់ទង​ទៅ EBA ទេ។ រឿង​នេះ វា​មក​ពី​អត់​មាន​ក្រណាត់។ អ៊ីចឹង​ទៅ​បី​ជា​មាន​យន្តហោះ មាន​កប៉ាល់​ក៏​ដោយ ប៉ុន្តែ​វា​អត់​មាន ឥវ៉ាន់​ដឹក​មក»

ថ្វី​បើ​លោក ខេន លូ អះអាង​ថា ការ​បិទ​រោងចក្រ​ និង​ព្យួរ​ការងារ​កម្មករ​ដែល​អាច​កើតឡើង​ខាងមុខ​នេះ មិន​បណ្ដាល​មក​ពី EBA ក្តី ក៏​កន្លង​មក​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC)  ធ្លាប់​អះអាង​ថា ក្នុង​ករណី​សហភាព​អឺរ៉ុប​ព្យួរ ​​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA គឺ​នឹង​ផ្តល់​ផល​ប៉ះពាល់​ដល់​កម្មករ​ប្រមាណ៧៥ម៉ឺន​នាក់ រួម​នឹង​គ្រួសារ​របស់​ពួក​គេ​ប្រមាណ ៣លាន​នាក់​ទៀត ដែល​កំពុង​រស់​នៅ​ពឹង​ផ្អែក​លើ​ឧស្សាហកម្ម​កាត់​ដេរ។ ចំណែក​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ក៏​ព្រមាន​ដែរ​ថា បើ​សហភាព​អឺរ៉ុប​ព្យួរ ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ធ្ងន់ធ្ងរ​ដល់​ប្រជាកសិករ​ខ្មែរ​ជាង​កន្លះ​លាន​គ្រួសារ ព្រម​ទាំង​ធ្វើ​ឲ្យ​ឧស្សាហកម្ម​ស្រូវ​អង្ករ​នឹង​ត្រូវ​បំផ្លាញ​។

ជា​មួយ​គ្នា​នេះ ស្ថាប័ន​ហិរញ្ញវត្ថុ​ធំៗ របស់​ពិភពលោក​ បាន​ព្រមាន​ថា កំណើន​សេដ្ឋកិច្ច​កម្ពុជា នឹង​ត្រូវ​ធ្លាក់​ចុះ​ពី ៧ភាគ​រយ ក្នុង​ឆ្នាំ២០១៩ មក​នៅ​ត្រឹម ៦,៥% ក្នុង​ឆ្នាំ២០២០ ដោយសារ​ភាព​មិន​ប្រាកដ​ប្រជា​នៃ​បញ្ហា​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ។ ក្នុង​ន័យ​នេះ កម្ពុជា​នឹង​ត្រូវ​ខាត​បង់​យ៉ាង​ហោច​ណាស់​ជិត ៧០០​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ ឬ​ស្នើ​ជិត ២លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ថ្ងៃ ប្រសិន​បើ​សហភាព​អឺរ៉ុប​សម្រេច​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​មែន។ នេះ​មិន​ទាន់​រាប់​ដល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ GSP របស់​សហរដ្ឋ​អាមេរិក នៅ​ឡើយ​ទេ។

ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន មានប្រសាសន៍ថា ប្រសិន​បើ​កម្មករ​រោង​កាត់​ដេរ ជា​ច្រើន ត្រូវ​បាន​ព្យួរ​ការងារ ឬ​បាត់បង់​ការងារ គឺ​ពួក​គេ​ប្រាកដ​មិន​ជា​នៅ​ស្ងៀម​ឡើយ។ពួកគេ ច្បាស់ ជា​នាំ​គ្នា​ប្រមូល​ផ្ដុំ​គ្នា​តវ៉ា ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ផ្ដល់​ដំណោះ​ស្រាយ និង​ទទួល​ខុស​ត្រូវ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

4 Responses to "សហជីពយល់ថា គម្រោង​បិទ​ទ្វារ​រោងចក្រ និង​ព្យួរ​ការងារ​កម្មករ​មួយ​ចំនួន អាច​មក​ពី​ឥទ្ធិពល EBA ច្រើន​​ជាង​​មូលហេតុ​​មេរោគ​កូរ៉ូណា"

  1. Chay Tong says:

    Hi sir

  2. Anonymous says:

    good morning KAMPOUCHEA we Cambodian just getting news from EBA. and GSP. as our Cambodian over sea waiting to hear from EU and the US . this sanction is not that heavy jet they give HUN SEN regime one last change . what so ever even those they put some pressure it will make some affect to KAMPOUCHEA . please remembers it will not affect the way of living to HUN SEN and his high ragging officers and the rich but the ordinary Cambodian who really need job to survive . too bad so sad I knew from the start HUN SEN will never change . HUN SEN rather die if he lost powers that what I used to say. please do not believe HUN SEN doing for KAMPOUCHEA’s sovereignty or any kind of peace . dog still be dog no matter what?? I knew HUN SEN should not be in any position to lead any nation on art the reason why??remembers these name(POL POT) HUN NAL call HUN SEN next name meet to kill or CHHOUP SAMLAP he was bad evil killer on art every one will see when this animal leader fine guilty by international community. GOD bless KAMPOUCHEA

  3. so socheath says:

    ក្រុមភេរវកម្ម ដែលច្បាប់មិនត្រូវអត់អោន
    *******
    ការលើកឡើងការគំរាមកំហែងពីការព្យួរការអនុគ្រោះពន្ធ EBA និងការអនុគ្រោះពន្ធនាំទំនិញទៅកាន់
    សហរដ្ឋអាមេរិក GSP ត្រូវបានអាក្បត់ជាតិសមរង្ស៊ី និងពួក ដែលតាំងខ្លួនឯងថាជាអ្នកវិភាគសេដ្ឋកិច្ចក្នុងប្រទេស និយាយដោយពាក្យដដែលៗ ថាអាចនឹងប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចកម្ពុជា ។
    ពួកគេថាសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបបានកំណត់លក្ខខណ្ឌឲ្យកម្ពុជាកែសម្រួលនិងស្រោចស្រង់
    លទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនិងសិទ្ធិនយោបាយ រួមទាំងស្វែងរកដំណោះស្រាយជាមួយគណបក្សប្រឆាំងដើម្បីអាចរក្សាការអនុគ្រោះពន្ធ EBA និង GSP ( sic ) មិនដូច្នេះទេ វិស័យពីរនេះក្នុងចំណោមឆ្អឹងខ្នងសេដ្ឋកិច្ចជាតិខ្មែរនឹងទទួលរងការគំរាមកំហែង ហើយដែលកន្លងទៅប៉ុន្មានថ្ងៃនេះសមរង្ស៊ី ថាបើមានការព្យូ EBA វានឹងបំផុសឲ្យកម្មករងើបតវ៉ាប្រឆាំងនឹងសម្តេច ហ៊ុន សែន។
    ដោយឡែកពួកអ្នកដែលតាំងខ្លួនឯងថាជាអ្នកវិភាគសេដ្ឋកិច្ចក្នុងប្រទេស នៅបាននិយាយដូចដឹងច្បាស់ទៀតថាវិស័យទេសចរណ៍បានធ្លាក់ចុះប្រមាណជា១២ភាគរយ ដំណាលគ្នានិងកម្ពុជាកំពុងស្ថិតក្រោមការគំរាមកំហែងនៃការព្យួរឋានៈអនុគ្រោះពន្ធនាំទំនិញទៅកាន់ទ្វីបអឺរ៉ុប គឺ«អ្វីៗទាំងអស់លើកលែងតែអាវុធ‍»
    ឬ EBA និងការអនុគ្រោះពន្ធនាំទំនិញទៅកាន់សហរដ្ឋអាមេរិក GSP ។ ពួកនេះតែងនិយាយថាការបាត់បង់ EBA អាចនឹងធ្វើឲ្យកម្ពុជាបាត់បង់ជន្ទល់សេដ្ឋកិច្ចប្រមាណជា៦០០ លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ដែលជាការទន្ទេញចេញនូវពាក្យដដែលៗ បើទោះបីពួកនេះដឹងថា រដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពរបស់ខ្លួនដើម្បីចុះញ៉មនឹងការដាក់សម្ពាធនោះទេ។ ដូចនេះ លក្ខខណ្ឌតាមរយះការដាក់សម្ពាធលើកម្ពុជាខាងផ្នែកនយោបាយ ដោយបំពានលើអធិបតេយ្យជាតិកម្ពុជាពីសហគមន៍សហភាពអឺរ៉ុប មិនទទួលបាន
    ផ្លែផ្កាទេ។
    កម្ពុជាជារដ្ឋអធិបតេយ្យ ដែលមិនអនុញ្ញាត ឲ្យប្រទេសណាមួយមករំលោភបំពានបាន។
    កម្ពុជាពិតជាត្រូវការរស់ ដោយស្មើសិទ្ធិ ស្មើមុខមាត់ ក្នុងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយ
    ប្រទេសទាំងអស់ក្នុងលោកលើគ្រប់វិស័យ ដោយផ្តល់ផលប្រយោជន៍ដោយស្មើភាពចំពោះគ្នា
    ទៅវិញទៅមក ។
    ជានិច្ចកាលជនក្បត់ជាតិសមរង្ស៊ី ពួកក្រុមដែលតាំងខ្លួនឯងថាជាអ្នកវិភាគសេដ្ឋកិច្ចក្នុងប្រទេស កម្ពុជា ក្រុមសង្គមស៊ីវិល ដែលស្ថិតនៅក្នុងអង្គការសិទ្ធិមនុស្ស អង្គការសិទ្ធិលំនៅដ្ឋាន សមាគមនិងក្រុមសហជីពដែលមាននិន្នការប្រឆាំងរដ្ឋាភិបាល ពួកគេតែងលើកឡើងពីសិទ្ធិសេរីភាព ពីសិទ្ធិមនុស្ស ពីប្រជាធិបតេយ្យមកធ្វើជាត្រីវិស័យក្នុងការនាំមុខ ដើម្បីប្រឆាំងអំណាចរដ្ឋ ដែលជាដែនសមត្ថកិច្ចការពារផលប្រយោជន៍ កាពារសិទ្ធិសេរីភាព ការពារសិទ្ធិមនុស្ស និងការពារប្រជាធិបតេយ្យរបស់ប្រជាពលរដ្ឋ បើទោះបីពួកគេដឹងយ៉ាងច្បាស់ថា លំហរនៃសិទ្ធិសេរីភាព សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ នៅកម្ពុជា គឺមានយ៉ាងពេញបរិបូរណ៍ នឹងកំពុងដំណើរការជានិរន្តក្តី ។
    ប្រជាពលរដ្ឋដែលស្រឡាញ់សុខសន្តិភាព បានមើលឃើញយ៉ាងច្បាស់ពីទង្វើក្បត់ជាតិរបស់សមរង្ស៊ី ក្នុងការដើរសុំអន្តរាគមន៍ឲ្យសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកដកការអនុគ្រោះពន្ធ EBA និង GSPពីកម្ពុជា នឹង សកម្មភាពបែបប្រតិកិរិយារបស់ក្រុមសង្គមស៊ីវិល និង ក្រុមសហជីព ដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ទាំងនេះរួចមក ពួកគាត់បានចាត់ទុកក្រុមនេះ ថាគឺជាក្រុមភេរវកម្ម ដែលច្បាប់មិនត្រូវអត់អោន ។
    ជាមួយសកម្មភាពក្រុមសង្គមស៊ីវិល និង ក្រុមសហជីព ដែលពួកប្រតិកិរិយាទាំងអស់នេះបានធ្វើកន្លងមក វាមិនខុសអីពីការធ្វើសកម្មភាពចូលរួមយ៉ាងសកម្មក្នុងចលនានយោបាយដើម្បីកសាងកម្លាំង ដើម្បីត្រៀមកម្លាំង ដើម្បីបង្កើតអង្គការចាត់តាំងខាងនយោបាយខុសច្បាប់មួយ ប៉ុនប៉ងដើម្បីប្រមូលកម្លាំងប្រឆាំង
    រដ្ឋាភិបាល ផ្ដួលរំលំរដ្ឋាភិបាល ដែលជាអំពើខុសច្បាប់ ខុសគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ ដែលពួកគេបានទន្ទេញជាប់មាត់ ។
    វាពិតជាមានចលនាវិទ្ធង្សនាជាច្រើនដែលបង្ករឡើងដោយក្រុមសង្គមស៊ីវិល និង ក្រុមសហជីព ដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ដែលសូម្បីពួកគេដឹងច្បាស់ថា ការភ័យព្រួយខ្លាចសហភាពអឺរ៉ុបផ្ដាច់ពន្ធអនុគ្រោះEBAនិង GSP ថាប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ វាមិនមែនជាកាតព្វកិច្ចដែលពួកគេត្រូវដោះស្រាយនោះឡើយ ដោយហេតុថាកម្ពុជា មិនអាចយកអធិបតេយ្យភាពជាតិ ទៅដោះដូរជាមួយជំនួយក្តី ៕

  4. Anonymous says:

    I do not know what else can I say to this AH CHESS group . as every one knew the dangerous of lack of education was. that right I mention about our old Cambodian word that said >>the squash is shun and the fragile pot and pan is flooding is 100% right . the jungle animal that some of them can’t even write their own language becoming high officers of this leadership. OH GOD the evil become KING and the KING becoming a toy KING what wrong to this world right now. if nothing change I will say YOU WIN Mr SO SOCHEATH >>>AH LNGOUNGTU . if you are that CHHKOUTH please going to PREAK TNOTH witch was a facility for you OK.