សវនាការ​សំណុំ​រឿង​លោក កឹម សុខា ឈាន​ដល់​ដំណាក់​កាល​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ​

ដោយ មួង ណារ៉េត
2020-02-11
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ទិដ្ឋភាព​ខាង​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​កាត់​ក្ដី​សំណុំរឿង​លោក កឹម សុខា នៅ​ថ្ងៃ​ទី៦ ខែ​កុម្ភៈ ឆ្នាំ២០២០។

ទិដ្ឋភាព​ខាង​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​កាត់​ក្ដី​សំណុំរឿង​លោក កឹម សុខា នៅ​ថ្ងៃ​ទី៦ ខែ​កុម្ភៈ ឆ្នាំ២០២០។

 រូប៖ ពលរដ្ឋ


ក្នុង​សប្ដាហ៍​ទី៥ នៃ​គម្រោង​ធ្វើ​សវនាការ​​បី​ខែ​ ជុំវិញ​​សំណុំ​រឿង​ដែល​ចោទប្រកាន់​​​លោក​ កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ពី​បទ​ក្បត់​ជាតិ សវនាការ​​សួរដេញដោល​ជនជាប់ចោទ​ នឹង​​ឈាន​ដល់​ដំណាក់​កាល​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ និង​​ព្រឹត្តិការណ៍​បោះ​ឆ្នោត​ឆ្នាំ២០១៣។

សវនាការ​សួរដេញដោល លោក កឹម សុខា ក្នុង​សំណុំរឿង​ដែល​រង​ការ​រិះគន់​ថា មាន​ចរិត​នយោបាយ​នេះ ពី​មួយ​សប្ដាហ៍​ទៅ​មួយ​សប្ដាហ៍ ប្រព្រឹត្ត​ទៅ​ដោយ​បន្សល់​ទុក​នូវ​ភាព​មន្ទិល និង​ភាព​ចម្រូង​ចម្រាស​ជា​ប្រចាំ។ ចំណាប់​អារម្មណ៍​របស់​អ្នក​តាមដាន​សំណុំ​រឿង​នេះ ក៏​ថមថយ​ជា​លំដាប់​ដែរ ស្រប​ពេល​ដែល​សវនាការ​កាន់​តែ​រំកិល​ទៅមុខ ពី​មួយ​សប្ដាហ៍​ទៅ​មួយ​សប្ដាហ៍។

កាលពី​សប្ដាហ៍​ដំបូងៗ ភាព​ចម្រូងចម្រាស កើត​ឡើង​មាន​ចាប់​តាំង​ពី​ការ​យក​វីដេអូ​កាត់​ត​ជា​កង់ៗ រយៈ​ពេល​ជាង​ពីរ​នាទី អំពី​សុន្ទរកថា​លោក កឹម សុខា នៅ​ប្រទេស​អូស្ត្រាលី​កាល​ពី​ឆ្នាំ២០១៣ មក​ធ្វើ​ជា​ភស្តុតាង​ដាក់​បន្ទុក ថា​លោក​ កឹម សុខា ត្រូវ​រ៉ូវ​គ្នា​ជាមួយ​រដ្ឋ​បរទេស​ ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល។ សវនាការ​ដំបូងៗ នោះ ក៏​រង​ការ​រិះគន់​ជុំ​ទិស រឿង​រឹតត្បិត​សិទ្ធិ​សេរីភាព​អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ ក្នុង​ការ​តាម​ដាន​ដំណើរការ​សវនាការ​។

ក្រោយ​ពេល​ក្រុម​មេធាវី​លោក កឹម​ សុខា ដាក់​វីដេអូ​ទាំង​ស្រុង នៃ​សុន្ទរកថា​លោក កឹម សុខា ដែល​មាន​រយៈ​ពេល​ជាង​មួយ​ម៉ោង ដើម្បី​ជា​តម្រុយ​ភស្តុតាង ក្នុង​ការ​បញ្ជាក់​ថា វីដេអូ​ដែល​កាត់​ត​ជា​កង់ៗ រយៈ​ពេល​ជាង ២នាទី​នោះ​ថា មិន​មែន​ជា​ខ្លឹមសារ​ពិត​ និង​ទាំង​ស្រុង​នៃ​សារ​របស់​លោក កឹម​ សុខា ខាង​ព្រះរាជអាជ្ញា និង​រដ្ឋាភិបាល​កម្ពុជា ចាប់​ផ្ដើម​ច្បិច​យក​ពាក្យ​មួយ​ម៉ាត់ៗ នៅ​ក្នុង​ខ្សែ​វីដេអូ​នោះ មក​ធ្វើ​ជា​មូលដ្ឋាន​ក្នុង​ការ​សួរ​ដេញដោល​លោក កឹម សុខា។

ការ​ចោទ​សួរ​លោក កឹម សុខា ដោយ​ផ្អែក​លើ​តម្រុយ​ភស្តុតាង ជា​ជាង​ផ្អែក​លើ​អង្គហេតុ​ ដែល​ចោទ​ថា លោក កឹម សុខា ត្រូវរ៉ូវ​គ្នា​ជាមួយ​រដ្ឋ​បរទេស ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល​នោះ រង​ការ​ជំទាស់​ជាប្រចាំ​ពី​សំណាក់​ក្រុម​មេធាវី​ការពារ​ក្ដី​លោក កឹម សុខា។ មេធាវី​លោក កឹម សុខា ទាមទារ​ឲ្យ​ខាង​ភាគី​ចោទ​ប្រកាន់​យក​អង្គហេតុ ដែល​ថា​លោក កឹម សុខា ត្រូវរ៉ូវ​គ្នា​ជា​សម្ងាត់​ជាមួយ​រដ្ឋ​បរទេស​នោះ តើ​ត្រូវរ៉ូវ​គ្នា​យ៉ាង​ម៉េច?មាន​ការ​ចុះ​កិច្ច​ព្រមព្រៀង​ណា​មួយ​រដ្ឋ​បរទេស​ណា ដោយ​របប​របៀប​ណា​ជា​ដើម។ ប៉ុន្តែ សវនាការ នៅ​តែ​បន្ត​ដំណើរ​ទៅ​មុខ។

មេធាវី​ការពារ​ក្តី​ឲ្យ​រដ្ឋាភិបាល ឆ្លៀត​យក​ឱកាស​ជួប​អ្នក​កាសែត ​ក្រោយ​សវនាការ ដើម្បី​បង្ហើរ​សារ​នយោបាយ ដោយ​វាយ​ប្រហារ​ ឬ​ឌឺដង​ឡង​សម្ដី​ទៅ​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី ដែល​មិន​មែន​ជា​គូភាគី​នៅ​ក្នុង​រឿង​ក្តី​នេះ។

បញ្ហា​នៃ​ការ​អនុវត្ត​ច្បាប់​សន្ទិដ្ឋិភាព ដែល​ទើប​ចូល​ជា​ធរមាន​ក្នុង​ឆ្នាំ ២០១០ ប៉ុន្តែ យក​អនុវត្ត​ចំពោះ​បទចោទប្រកាន់ នៃ​អំពើ​ដែល​ប្រព្រឹត្ត​តាំង​ពី​ជាង ១០ ឆ្នាំ​មុន​នោះ ក៏​រង​ការ​ជំទាស់ និង​រិះគន់​ពី​សំណាក់​មេធាវី​ការពារ​ក្តី​លោក កឹម សុខា និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ដែល​ឃ្លាំមើល​ដំណើរ​ការ​សវនាការ​នេះ​ដែរ។ ក្រុម​មេធាវី​ថា ការ​អនុវត្ត​ច្បាប់​ដែល​ចេញ​ឆ្នាំ ២០១០ ទៅ​លើ​អង្គហេតុ​ដែល​កើត​ឡើង​ឆ្នាំ ១៩៩៣ បែបនេះ គឺ​ផ្ទុយ​ទៅ​នឹង​គោល​ការណ៍​មិន​ប្រតិសកម្ម​នៃ​ច្បាប់។

ចូល​មក​ដល់​សវនាការ​សប្ដាហ៍​ទី​បួន កាល​ពី​ថ្ងៃ​ទី៥ និង ៦ ខែ​កុម្ភៈ តុលាការ​បាន​ចាក់​វីដេអូ​ភស្តុតាង ដែល​ក្រុម​មេធាវី​លោក កឹម សុខា បាន​ដាក់​ពី​សប្ដាហ៍​ដំបូង និង​សប្ដាហ៍​ចុង​ក្រោយ ក្នុង​ចំណោម​ភស្តុតាង ៥១​ ចំណុច ដើម្បី​ផ្ទៀងផ្ទាត់​។

ជាទូទៅ សវនាការ​អំពី​ភាព​អាច​ទទួល​យក​បាន ឬ​មិន​ទទួល​យក​បាន​នៃ​​យក​ភស្តុតាង ត្រូវ​ធ្វើ​ដាច់​ដោយ​ឡែក និង​ធ្វើឲ្យ​រួច​រាល់​ហើយ​សិន​ ទើប​តុលាការ​បើកសវនាការ​លើ​ទម្ងន់ ឬ​តម្លៃ​នៃ​ភស្តុតាង។ ប៉ុន្តែ នៅ​ក្នុង​សវនាការ​ទាំងបួន​សប្ដាហ៍​កន្លង​ទៅ​នេះ តុលាការ​អនុញ្ញាត​ឲ្យ​ដាក់​ភស្តុតាង​ជាប្រចាំ ស្រប​ពេល​ដែល​តុលាការ​ចាប់​ផ្ដើម​ជជែក​អំពី​តម្លៃ​នៃ​ភស្តុតាង។ ប្រការ​នេះ ធ្វើឲ្យ​មេធាវី​ការពារ​ក្ដី​លោក កឹម សុខា លើកឡើង​ថា ជា​ការ​បង្កើត​ឲ្យ​មាន​ភាព​រញ៉េរញ៉ៃ ក្នុង​ដំណើរ​ការ​ក្ដី​នេះ។

កាល​ពី​ក្នុង​សវនាការ​សប្ដាហ៍​ទី៤ នោះ​ដែរ ក្រុម​មេធាវី​ការពារ​ក្តី​លោក កឹម សុខា ក៏​ជំទាស់​ទៅ​នឹង​ការណ៍​ដែល​ខាង​ព្រះរាជអាជ្ញា យក​ប្រភព​ភស្តុតាង​ពី​ជន​អនាមិក យក​មក​សួរ​ដេញដោល​លោក កឹម សុខា។ ប្រភព​អនាមិក​នោះ គឺ​បាន​ពី​គណនី​ហ្វេសប៊ុក គ្មាន​ម្ចាស់​ច្បាស់លាស់​មួយ​ឈ្មោះ​ថា កូន​ខ្មែរ។

ជាង​នេះ​ទៅ​ទៀត មេធាវី​ការពារ​ក្តី​លោក កឹម សុខា មួយ​រូប គឺ​លោក អាង ឧត្ដម ក៏​ជំទាស់​ទៅ​នឹង​ភាព​មិន​យុត្តិធម៌ នៃ​កម្លាំង​ក្នុង​ការ​ការពារ​ក្ដី ក្នុង​រឿង​នេះ​ក្ដី​នេះ​ដែរ ដោយសារ​តែ​ភាគី​លោក កឹម សុខា ត្រូវ​ប្រឈម​ត​ទល់​នឹង​ភាគី​ដើម​ចោទ​គឺ​ព្រះរាជ​អាជ្ញា​ផង និង​រដ្ឋាភិបាល​ដែល​ជា​ភាគី​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ផង ដែល​លោក​អះអាង​ថា ភាគី​ដើម​បណ្ដឹង​រដ្ឋប្បវេណី​នោះ ធ្វើ​លើស​ពី​តួនាទី​របស់​ខ្លួន ដែល​គ្រាន់​តែ​ចូល​រួម​ជា​ភាគី ដើម្បី​សម្ដែង​អំពី​ទុក្ខ​សោក និង​ព្យសនកម្ម។

ទោះ​ជា​យ៉ាង​នេះ​ក្ដី តុលាការ​នៅ​តែ​បន្ត​សវនាការ​ទៅ​មុខ ទោះ​មក​ដល់​ចប់​សប្ដាហ៍​ទី​បួន​ទៅ​ហើយ​ក្តី មិន​ទាន់​មាន​សាក្សី​ណា​ម្នាក់​ ត្រូវ​បាន​កោះហៅ ដើម្បី​ធ្វើ​សក្ខីកម្ម​នៅ​ឡើយ​ទេ។

ឥឡូវនេះ ការ​សួរ​ដេញដោល​អំពី​រយៈ​ពេល​ពី​ឆ្នាំ១៩៩៣ ដល់​ឆ្នាំ២០០៧ នៃ​ការ​បង្កើត​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស និង​ពី​ឆ្នាំ២០០៧ ដល់​ឆ្នាំ២០១២ នៃ​ការ​បង្កើត​គណបក្ស​សិទ្ធិ​មនុស្ស​បាន​បញ្ចប់​ហើយ។

សវនាការ​សប្ដាហ៍​ទី​ប្រាំ ដែល​ចាប់​ផ្ដើម​នៅ​ព្រឹក​ថ្ងៃ​ទី១២ ខែ​កុម្ភៈ​នេះ នឹង​ផ្ដោត​លើ​រយៈ​ពេល​ចាប់​ពី​ឆ្នាំ ២០១៣ នៃ​ការ​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ និង​ការបោះឆ្នោត​ជាតិ ដល់​ថ្ងៃ​ចាប់​ខ្លួន​លោក កឹម សុខា ក្នុង​ឆ្នាំ ២០១៧៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

2 Responses to "សវនាការ​សំណុំ​រឿង​លោក កឹម សុខា ឈាន​ដល់​ដំណាក់​កាល​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ​"

  1. so socheath says:

    Send to facebook
    បាបកម្មដែលកឹម សុខាមិនអាចគេចផុត !
    (ភាគទី ១)
    ***

    មេីលសម្តីកឹមសុខា ឆ្លេីយ ក្នុងសវនាការតុលាការ(ក្នុងCamnews, RFA)
    សម្រាប់ការសាកសួរដេញដោលខ្ញុំពិតជាអង្គុយសេីច
    ម្នាកឯងចង់ជ្រុះធ្មេញអាម៉េចទេ ។
    សេីចត្រង់កឹមសុខានិយាយថា ចង់ធ្វេីការផ្លាញប្តូរដោយ
    សន្តិវិធី ផ្លាស់ប្តូរតាមរយះការបោះឆ្នោតក្នុងលក្ខណះ
    ប្រជាធិបតេយ្យ ដែលចំណុចនេះហេតុអីការពិតវាមិនដូចទង្វេី
    ដែលកឹមសុខាបានប្រព្រឹត្តសោះអញ្ចឹង ?
    ឥឡូវយេីងរំលឹករឿងរ៉វដែលកឹមសុខាបានធ្វេីកន្លងមក។
    ជាឋានះជាប្រធានអង្គការសិទ្ធិមនុស្សកម្ពុជា កឹមសុខា
    បានប្រព្រឹត្តអំពេីគឃ្លេីនលេីច្បាប់ជាតិម្តងហេីយម្តងទៀត
    ទុកច្បាប់ជាតិជាសំរាម ហេីយដែលក្រោមការជួយ ឧបត្ថម្ភ
    ជ្រោមជ្រែងពីសំណាក់អង្គការNDI,IRI ក្នុងការបង្កេីត
    វេទិកាសាធារណៈ កឹមសុខាបានគៀងគរមនុស្សពីទីកន្លែង
    ផ្សេង មកបង្កេីតភាពវឹកវរ ក្នុងវេទិកាដែលធ្វេីងនៅកន្លែងផ្សឹង
    ដែលមានឧទាហរណ៍ដូចជា ធ្វេីវេទិកានៅកំពង់ចាម
    បែរជាមានអ្នកដែលរស់នៅខេត្តតាកែវ លេីកយករឿងរ៉ាវ
    គ្រាន់តែជាការប្រឌឹត មកបំផុសសម្អប់ចំពោះរាជរដ្ឋាភិបាល
    បង្កេីតផ្តុំជាកំហឹងតាមរយះអ្នកជឿដោយគ្មានការពិចារណា
    ចំពោះរដ្ឋអំណាចមូលដ្ឋាន ក្នុងមូលដ្ឋានផ្សេងដែលខ្លួន
    មិនមានការរស់នៅ តេីនេះមិនមែនជាទិសដៅនៃបដិវត្តន៍ពណ៌
    ទេឬ ?
    ទាក់ទងរឿងនេះ កឹមសុខាតែងសម្អាងថា វេទិកានិមួយៗ
    ដែលខ្លួនបានរៀបចំឡេីង សុទ្ធតែមានអាជ្ញាធរមូលដ្ឋាន
    ហេីយដែលពេលខ្លះ មានអ្នកតំណាងរាស្រ្តក្នុងមណ្ឌល
    នោះទាំងបក្សកាន់អំណាច និងបក្សប្រឆាំចូលរួមដោះស្រាយ
    បញ្ហា ។
    សួរថា ការដោះស្រាយបញ្ហា ដែលគ្មានដេីមចមពិតប្រាកដ
    នៃបញ្ហា ហេីយដែលមិនកេីតមានក្នុងមូលដ្ឋានដែលកំពុង
    ធ្វេីវេទិកា តេីអ្នកដែលត្រូវដោះស្រាយ ពិតជាដោះស្រាយ
    បានមែនទេ បេីរឿងនេះវាមិនមានកេីតក្នុងមូលដ្ឋានដែល
    ខ្លួនគ្រប់គ្រងផងហ្នឹង។
    តេីនេះមិនមែនជាយុទ្ធសាស្ត្របដិវត្តន៍ពណ៍ សំដៅបំផុស
    កំហឹង ទាញដល់ការចងគំនំុពីសំណាក់អ្នកជឿដោយគ្មានការ
    ពិចារណា សំដៅលេីការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា
    តាមយុទ្ធសាស្ត្រ បង្កេីតសង្គ្រាមពីទីជនបទព័ទ្ធទីក្រុងទេឬ?
    ពួកគេតែង NDI,IRI, អង្គការសិទ្ធិមនុស្សកម្ពុជា ក្រឡះចោល
    នូវការទទួលខុសត្រូវរបស់ពួកគេ ដោយផ្អែក
    លេីអ្វីដែលពួកគេទន្ទេញជាប់មាត់ ថាជាសេរីភាព ជាសិទ្ធិ
    របស់ពលរដ្ឋក្នុងការបញ្ចេញមតិ ហេីយដែល​សម្រាប់ពួកគេ
    ផ្ទុយស្រឡះពីការពិតបែបនេះ គឺពួកគេបែរជាស្រែកថា កម្ពុជាគឺ
    ជាប្រទេសដែលមិនមានការគោរពសិទ្ធិមនុស្ស ជាប្រទេសកុម្មុយនីស្ត
    ជាប្រទេសផ្តាច់ការ ធ្វេីឲ្យប្រជាពលរដ្ឋ រស់នៅបែបខ្លៅ
    ឃ្លាន ហេីយនិងខ្លាច ដោយអំពាវនាវឲ្យសហគមន៍អន្តរជាតិ
    ដែលមិនបានជ្រាបពីការពិតនៅកម្ពុជា និងចៅហ្វាយនាយ
    របស់គេដាក់ការគៀបសង្កត់លេីរាជរដ្ឋាភិបាលកម្ពុជា តាមរយះ
    ពាក្យថា ប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនេះឯង។
    (នៅមានត)

  2. Anonymous says:

    If new CNRP has to be made up ‘we have to be careful with veitcong germ so socheat’ because veitcong germs have too many dirty tricks’