ក្រុម​មេធាវី​លោក កឹម សុខា ដើរ​ចេញ​ពី​បន្ទប់​សវនាការ បន្ទាប់ពី​ចៅក្រម​មិន​ផ្ដល់​ឱកាស​ឱ្យ​ឡើង​និយាយ

ដោយ ខែ សុណង
2020-02-12
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា (ក្នុង​រថយន្ត) នៃ​ថ្ងៃ​សវនាការ ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ​ ឆ្នាំ​២០២០។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា (ក្នុង​រថយន្ត) នៃ​ថ្ងៃ​សវនាការ ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ​ ឆ្នាំ​២០២០។ RFA


សាលាដំបូង​រាជធានី​ភ្នំពេញ បន្ត​បើកសវនាការ​ជំនុំជម្រះ​លើ​សំណុំរឿង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ក្នុង​ថ្ងៃ​ទី​២ នៃ​សប្ដាហ៍​ទី​៥ ដែល​ត្រូវ​នឹង​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ​។ ការ​ដេញ​ដោល​ក្នុង​សវនាការ​នៅ​ថ្ងៃ​នេះ មាន​ភាព​តានតឹង​ខ្លាំង​រហូតដល់​សហ​មេធាវី​ការពារ​ក្តី​ឱ្យ​លោក កឹម សុខា ចំនួន ៤​រូប ដើរ​ចេញពី​បន្ទប់​សវនាការ​។ ការ​ដើរ​ចេញ​នេះ ដោយសារតែ​ប្រធាន​ក្រុមប្រឹក្សា ជំនុំជម្រះ មិន​ផ្តល់​ឱកាស​ឱ្យ​ពួកគេ​ឡើង​និយាយ​ពាក់ព័ន្ធ​នឹង​ឯកសារ​មួយ​ដុំ ដែល​តុលាការ​ប្រើប្រាស់​សម្រាប់​ចោទសួរ​លោក កឹម សុខា ដែល​ក្រុម​មេធាវី យល់​ថា ឯកសារ​នោះ ជា​ឯកសារ​មិន​ស្រប​ច្បាប់។

ក្នុង​ពេល​បើក​សវនាកា​រ​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក កូយ សៅ អនុញ្ញាត​ឱ្យ​សហ​មេធាវី​ការពារ​ក្តី​លោក កឹម សុខា លើកឡើង​បន្ត ពី​អ្វី​ដែល​បាន​ដេញដោល​ក្នុង​សវនាការ​កាលពី​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ។

ក្រុម​មេធាវី​ការពារ​ក្តី​លោក កឹម សុខា បាន​បន្ត​ឡើង​ជំទាស់​នឹង​ការប្រើប្រាស់​ឯកសារ​មួយ​ដុំ ដែល​តុលាការ​ប្រើប្រាស់​សម្រាប់​ចោទសួរ​លោក កឹម សុខា ខណៈ​ពួកគេ ពិនិត្យ​ឃើញ​ថា ឯកសារ មួយ​ដុំ​នោះ ខ្វះ​សុក្រិត្យ​ភាព និង​តម្លាភាព ដោយ​មិន​ដឹង​ថា តុលាការ​បាន​ពី​ណា ហើយ​ដាក់​បញ្ចូល ក្នុង​សំណុំរឿង​ដោយ​របៀប​ណា និង​ក្នុង​ដំណាក់​កាល​ណា​នោះ​ទេ ព្រោះ​ពួកគេ​មិនដែល​បាន​ឃើញ ឯកសារ​នេះ​ពី​មុន​មក។ ឯកសារ​នេះ​គឺជា​កិច្ចព្រមព្រៀង​រវាង​គណ​បក្ស​សិទ្ធិមនុស្ស និង​គណបក្ស សម រង្ស៊ី ក្នុង​ការ​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ​។​

លោក កូយ សៅ ឆ្លើយតប​ថា រឿង​ឯកសារ​នេះ គួរតែ​ខាង​មេធាវី​លោក កឹម សុខា ពិនិត្យមើល​ឱ្យ បាន​ច្បាស់លាស់​តាំងពី​មុន​ពេល​ជំនុំជម្រះ ប៉ុន្តែ​ក្រុម​មេធាវី​លោក កឹម សុខា នៅតែ​អះអាង​ថា ឯកសារ​នេះ មិន​ដែល​មាន​ក្នុង​ដៃ​ពួកគេ​នោះ​ទេ ហើយ​តុលាការ ទើបតែ​ប្រគល់​ឯកសារ​នេះ​ឱ្យ​ពួកគេ ក្នុង​ពេល​សវនាការ​កាល​ពី​ថ្ងៃ​ពុធ ម្សិលមិញ​។​

ក្នុងពេលនោះ តំណាង​អយ្យការ​មួយ​រូប គឺ​លោក ប្លង់ សុផល លើក​ឡើងថា ឯកសារ​នេះ គឺ​មាន​តាំង ពី​ក្នុង​ដំណាក់កាល​ស៊ើបសួរ ហើយ​លោក​មិន​យល់ថា ហេតុអ្វី​ខាង​មេធាវី​លោក កឹម សុខា មិន​មាន​នោះ​ទេ។ បន្ទាប់មក​មេធាវី​របស់​រដ្ឋាភិបាល ដែល​ជា​ដើម​បណ្តឹង គឺ លោក លី ច័ន្ទ​តុលា បន្ទោស​ថា ការ​ព្យាយាម​លើកឡើង​ដដែល​ពី​រឿង​ដាក់​ឯកសារ​ភស្តុតាង​ពី​សំណាក់​ក្រុម​មេធាវី លោក កឹម សុខា នេះ គឺជា​ចេតនា​ធ្វើ​ឱ្យ​ខាត​ពេល និង​ប៉ះពាល់​ដំណើរការ​នៃ​សវនាការ។

ជាមួយគ្នា​នោះ សមាជិក​ក្រុមប្រឹក្សា​ជំនុំជម្រះ​លោក​ចៅក្រម សេង លាង បញ្ជាក់​ដែរ​ថា ឯកសារ កិច្ចព្រមព្រៀង​រវាង​គណបក្ស​សិទ្ធិមនុស្ស និង​គណបក្ស​សម រង្ស៊ី ដើម្បី​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ គ្មាន​អ្វី​សម្ងាត់​នោះ​ទេ ពោល​គឺ​សាធារណជន និង​ពិភពលោក សុទ្ធ​បាន​ដឹង​ទាំងអស់ ដូច្នេះ​មេធាវី លោក កឹម សុខា មិន​គួរ​លើក​ដដែលៗ​នោះ​ទេ។

ទោះជា​យ៉ាងណា មេធាវី​ការពារ​ក្តី​លោក កឹម សុខា នៅតែ​បង្ហាញ​ការ​មិន​ពេញចិត្ត និង​នៅតែ​ចង់​ដឹង អំពី​នីតិវិធី​នៃ​ការ​ដាក់​ឯកសារ​ភស្តុតាង​ថា តើ​របៀប​នៃ​ការ​ដាក់​ភស្តុតាង​នោះ​ស្របតាម​នីតិវិធី​ច្បាប់ ដែរ​ឬទេ​។ ប៉ុន្តែ​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​គឺ​លោក កូយ សៅ បាន​ព្យាយាម​ហាមឃាត់​ជាច្រើនលើក​មិន​ឱ្យ​មេធាវី​លោក កឹម សុខា មាន​ឱកាស​ឡើង​ឆ្លើយតប​និង​ជជែក​ដេញ​ដោយ​ទៀត​នោះ​​ទេ។

ដោយ​មូល​ហេតុនេះ ក្រុម​មេធាវី​លោក កឹម សុខា ទាំង​៤​រូប បានសម្រេច​នាំគ្នា​ដើរចេញ​ពី​បន្ទប់​សវនាការ​តែម្ដង​នៅ​ម៉ោង​ប្រមា ណ​១០ ព្រឹក​។ លោក កូយ សៅ បាន​ហៅ​ទង្វើ​របស់​ក្រុម​មេធាវី​លោក កឹម សុខា ជា​មេធាវី​ទំនើង និង​ខុស​វិជ្ជាជីវៈ​មេធាវី ជាដើម ហើយ លោក បាន​ចោទសួរ​លោក កឹម សុខា ថា​តើ​ទុក​មេធាវី​ដដែល ឬ​ចង់​ស្នើសុំ​ផ្លាស់ប្ដូរ​មេធាវី​ផ្សេងទៀត​។ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​រូប​នេះ ព្រមាន​ថា បើ​ទុក​មេធាវី​ដដែល គឺ​លោក នឹង​ចាត់វិធានការ​តឹងរ៉ឹង​នៅ​ក្នុង​សវនាការ​នៅ​ពេល​ក្រោយ។

មេធាវី​ការពារ​ក្តី​លោក កឹម សុខា មួយ​រូប គឺ​លោក អាង ឧត្តម ថ្លែងប្រាប់​អាស៊ីសេរី​ថា ការ​ដើរ​ចេញ នេះ ដោយសារតែ​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​មិន​ផ្តល់​ឱកាស​ស្មើភាព​គ្នា​ក្នុង​ការ​ជជែក​ដេញដោល​។ លោក បញ្ជាក់​ថា លោក កឹម សុខា នៅតែ​ពឹង​ពាក់​ពួក​លោក​ជា​មេធាវី​ការពារ​ក្តី​ដដែល៖ «យើង​ជជែក​ដេញដោល​លើ​ឯកសារ​មួយ​កញ្ចប់​ធំ​ដែល​រឿង​ដើម​របស់​វា​គឺ​ឯកសារ​ដែល​មិន​ត្រឹមត្រូវ​តាមច្បាប់។ យើង​ដេញដោល​ទៅ​ឃើញ​ថា តុលាការ​មិន​ផ្ដល់​លទ្ធភាព​ឱ្យ​យើង​ក្នុង​ការ​ជជែក គឺ​គាត់​បិទ​ឱ្យ​យើង​និយាយ​តិច​បំផុត ហើយ​រដ្ឋ​អាជ្ញា និង​ដើម​បណ្ដឹង​រដ្ឋប្បវេណី និយាយ​តាម​ចិត្ត ពេលណា​ដែល​គេ​ចង់​និយាយ គឺ​និយាយ​បាន តែ​ពួក យើង​ចង់​និយាយ​ចង់​ឆ្លើយតប​គឺ​អត់​បាន​។ យើង​ទៅ​ដើម្បី​និយាយ​ដើម្បី​ជជែក ហើយ​បើ​គេ​អត់​ឱ្យ​និយាយ​និង​ជជែក នៅ​ធ្វើ​អី​ទៀត យើង​ត្រូវការ​ដើរចេញ»។

លោក​មេធាវី អាង ឧត្តម បន្ត​ថា តុលាការ មិន​អាច​ចេះតែ​ប្រើប្រាស់​ឯកសារ​ផ្សេងៗ​ដែល​មិន​មាន​ក្នុង សំណុំរឿង​យក​មក​ដេញដោល ឬ​ចោទសួរ​កូន​ក្តី​របស់​លោក​បានទេ​។ មេធាវី​ការពារ​ក្តី​មេ​បក្ស​ប្រឆាំង រូប​នេះ ឆ្លើយតប​ថា ពួក​លោក មិនមែន​ជា​អ្នកធ្វើ​ឱ្យ​ខាត​ពេល​ឬ​ប៉ះពាល់​ដល់​ដំណើរការ​សវនាការ​ឡើយ ប៉ុន្តែ​តុលាការ​ទៅវិញ​ទេ ដែល​ធ្វើការ​ចាត់ចែង​ឯកសារ​មិនបាន​ត្រឹមត្រូវ​ស្អាតស្អំ​ទៅតាម​នីតិវិធី​ច្បាប់៖ «ជំហរ​របស់​យើង​គឺ​យើង​ពិនិត្យមើល​តាម​នីតិវិធី​ក្នុង​ករណី​ដែល​ឯកសារ​ដែល​មិន​ត្រូវ​តាម​បែបបទ​ច្បាប់​បែប​នេះ វា​មាន​កំហុស​នីតិវិធី ហើយ​កំហុស​នីតិវិធី​វា​នាំ ទៅ​រក​ការលើកលែង​ការចោទប្រកាន់។ ដំណើរ​វា​គឺ​អ៊ីចឹង តែ​យើង​មិនទាន់​បាន​ធ្វើ​វា​នៅឡើយ​ទេ។ យើង​កំពុង​និយាយ​ឯកសារ​ដែល​មាន​ភាព​មិន​ប្រក្រតី​សិន បាន​យើង​ឈាន​ទៅ​រក​ធ្វើ​អី​ទៀត​។ យើង​យក​តែ​ឯកសារ​ក្នុង​សំណុំរឿង​មក​ដេញដោល​ពិភាក្សា​បាន​ហើយ កុំ​យក​ឯកសារ​ណា​ដែល​អត់​មាន​ក្នុង​សំណុំរឿង ហើយ​ឥឡូវ​គាត់​យក​ឯកសារ​ដែល​អត់​មាន​ក្នុង​សំណុំរឿង​យក​មក​ដេញដោល គឺ​យើង​ទទួលយក​អត់​បានទេ​។​បើ​គាត់​ថា មាន​គឺ​មាន​ក្នុង​ដៃ​គាត់ តែ​យើង​អត់​មាន។ វា​អត់​មាននៅ​ក្នុង​សំណុំរឿង​បញ្ជូន​មក​ជំនុំជម្រះ​ទៀត ហើយ​ឥឡូវ​គាត់​ទើប​យក​មករក​ក្រោយ​បណ្តើៗ​មក គឺ​យើង​ទទួលយក​អត់​បានទេ»។

រីឯ​អ្នកនាំពាក្យ​សមាគម​អាដហុក លោក ស៊ឹង សែនករុណា ដែល​ចូល​តាម​សវនាការ​នេះ ទទួល​ស្គាល់​ថា រឿង​ខ្លះ គឺជា​កំហុស​របស់​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ ដោយសារតែ​មិនបាន​ផ្តល់ ឱកាស​ស្មើភាព​គ្នា​ដល់​ភាគី​ទាំងសងខាង​។ លោក​សង្កេត​ឃើញ​ថា ប្រធាន​ក្រុមប្រឹក្សា តែងតែ​យល់ស្រប និង​ផ្តល់​ឱកាស​ច្រើន​ដល់​តំណាង​អយ្យការ និង​មេធាវី​រដ្ឋាភិបាល ដូច្នេះ​ហាក់ដូចជា ដាក់​សម្ពាធ​ទៅលើ​ក្រុម​មេធាវី​លោក កឹម សុខា​។ ម្យ៉ាង​វិញ មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះ យល់ថា ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ គួរតែ​ព្យាយាម​សម្របសម្រួល​កុំ​ឱ្យ​មាន​ការ​ប្រើប្រាស់​ពាក្យ​សម្តី​ដែល នាំ​ឱ្យ​មាន​ភាព​តានតឹង​ក្នុង​បន្ទប់​សវនាការ៖ «មួយវិញទៀត​នោះ មិន​គួរ​ណា​ចៅក្រម​ចេះតែ​កាត់ ហើយ​យល់ថា អ្វី​ដែល​ជា​បំណង​មេធាវី​លោក កឹម សុខា ចង់​លើកឡើង គឺជា​រឿង​ដដែល ទាំង​ដែល​ពួកគាត់ មិន​ទាន់​បាន​លើកឡើង​ក្នុង​រយៈពេល​មុន​នឹង​ការ​ដែល​ពួកគាត់​ដើរចេញ​នោះ​ទេ គួរតែ​ផ្តល់​ឱកាស​ឱ្យ​គាត់​លើកឡើង​មើល​ថា តើ​គាត់​មាន​ចំណុច​អី​លើកឡើង ដើម្បី​បញ្ជាក់​មុន​ធ្វើការ​ផ្ទៀងផ្ទាត់ ឯកសារ​ដើម​ដែល​យក​ពី​ចៅក្រម​ស៊ើបសួរ​នឹង។ មិន​គួរ​ណា លោក​ធ្វើការ​បុរេ​វិនិច្ឆ័យ​ដែល​ជា​អ្វី​មុន​ការ​លើកឡើង​របស់​មេធាវី​លោក កឹម សុខា នោះ​ទេ។ នេះ​ហើយ​ដែល​ជា​ហេតុផល​ធ្វើ​ឱ្យ​ស្ថានភាព ក្នុង​សវនាការ​តានតឹង​រហូត​ដល់​មេធាវី​ការពារ​ក្តី​ដើរចេញ»។

សវនាការ​របស់​លោក កឹម សុខា នេះ មានការ​ចូលរួម​តាមដាន​ដោយ​មន្ត្រី​ទូត​របស់​សហរដ្ឋអាមេរិក សហភាព​អឺរ៉ុប បារាំង ជប៉ុន និង​មន្ត្រី​របស់​អង្គការសហប្រជាជាតិ ព្រមទាំង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ក្នុង​ប្រទេស​កម្ពុ​ជាមួយ​ចំនួន​ទៀត។

បរិយាកាស​នៅ​ខាងក្រៅ​តុលាការ​វិញ ពុំ​សូវ​មាន​អ្នកគាំទ្រ​លោក កឹម សុខា នោះ​ទេ ប៉ុន្តែ​កងកម្លាំង​សមត្ថកិច្ច​ជាច្រើន​ប្រដាប់​ដោយ​កាំភ្លើង ត្រូវ​បាន​ដាក់​ពង្រាយ​ខាងមុខ​តុលាការ។

សវនាការ​ក្នុង​ថ្ងៃ​ទី​២ នៃ​សប្ដាហ៍​ទី​៥​នេះ ត្រូវ​បាន​បញ្ចប់​ត្រឹម​ម៉ោងជាង ១០​ព្រឹក ។ ប្រធាន​ក្រុមប្រឹក្សា ជំនុំជម្រះ លោក កូយ សៅ ប្រកាស​ឱ្យ​ដឹង​ដែរ​ថា នៅ​សប្ដាហ៍​ក្រោយនេះ ពុំ​មាន​សវនាការ​ទេ ដោយ​ត្រូវ​លើក​ទៅ​សប្ដាហ៍​បន្ទាប់​មួយទៀត គឺ​នៅ​ថ្ងៃ​ទី​២៦ និង​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ​។ ការ​ខកខាន​សវនាការ មួយ​សប្ដាហ៍​នេះ ដើម្បី​ទុក​ពេល​ឱ្យ​ក្រុម​មេធាវី​លោក កឹម សុខា ថតចម្លង​ឯកសារ និង​ផ្ទៀងផ្ទាត់​ឱ្យ​គ្រប់​ទាំងអស់ ដើម្បី​កុំ​ឱ្យ​សវនាការ​លើក​ក្រោយ បន្ត​ប្រកែក​គ្នា​ពី​រឿង​ឯកសារ​ដដែលៗ​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

3 Responses to "ក្រុម​មេធាវី​លោក កឹម សុខា ដើរ​ចេញ​ពី​បន្ទប់​សវនាការ បន្ទាប់ពី​ចៅក្រម​មិន​ផ្ដល់​ឱកាស​ឱ្យ​ឡើង​និយាយ"

  1. so socheath says:

    ខ្ញុំមិនមែនជាអ្នកច្បាប់ស្អីទេ ! តែថា
    ឲ្យតែរបៀបនេះ រឿងក្តីកឹមសុខា អាចអូសបន្លាយយ៉ាងតិចដប់ឆ្នាំ
    ទើបសម្រេចសាលក្រមបាន ។
    ​មេធាវីការពារក្តីឲ្យកឹមសុខា ធ្វើបែបនេះ តើវាមិនមែនជាល្បិចជួយពន្យាពេលឲ្យកឹមសុខា
    រស់នៅក្រៅរង្វង់ច្បាប់រហូតដល់ងាប់ទេឬ ?
    ហៅចូល ៗ តែដើរចេញ ដែលវាជាការប្រព្រឹត្តទង្វើដោយស្របច្បាប់អីតើ មិន​អញ្ចឹង !
    ដូចនេះខ្ញុំគឹតថា តាមផ្លូវច្បាប់ ប្រធាននៃអង្គសវនាការ ប្រហែលមានវិធីផ្លូវច្បា់ប់
    ក្នុងការដោះស្រាយចំពោះភាពមិនប្រក្រតីនេះ !

  2. Anonymous says:

    Veitcong court never fair to khmer people’ .Do they have warrens to give mr Sokha ?? before burs in to mr so kha’s house in middle of the night?? this is wrong and not respected constitution’ and now jail over a year’ that not respected constitution so this court is the criminal like veitcong mafia dictator that did the coup 1997 ‘

  3. so socheath says:

    send to facebook
    អតីតបក្សប្រឆាំងសង្គ្រោះជាតិ
    សម្បូរសុទ្ធតែមន្ត្រីល្ងង់ខ្លៅ និង ចោលម្សៀត
    *******
    និយាយអោយត្រង់ទៅចុះ ពួកមន្ត្រីល្ងង់ខ្លៅចោលម្សៀតគណបក្សសមរង្សីនិងមន្ត្រីគណបក្សសិទ្ធិមនុស្សរបស់អាយ៉ងគោ១០០កឹមសុខាដែល រួមគ្នាក្លាយទៅជាខ្មោចអតីតបក្សសង្គ្រោះជាតិ គ្មានការយល់ដឹងច្រើនឡើយពីនយោបាយជាតិ ពីច្បាប់ទម្លាប់ស្រុកទេសនិមួយៗដែល គេធ្វើសំរាប់កិច្ចការអភិវឌ្ឍន៏មាតុភូមិខ្លួនឲ្យមានការរីកចំរើននោះទេ។
    គណបក្សប្រឆាំងទាំងនេះសម្បូរទៅដោយមនុស្សចេះដឹង តែពោរពេញដោយចំណេះចេះតែក្នុងក្បួន ដែលប្រកបដោយភាពមិនសាច់ ការនិយាយរូមសុទ្ធតែ តែជាមនុស្សពោរពេញទៅដោយភាពអាចម៏ការ ចោលម្សៀត រកលេខដាក់គ្មាន តែពូកែខាងអួតថា ពួកខ្លួនសុទ្ធជា
    បណ្ឌឹត ជាអ្នកសេដ្ឋកិច្ច ជាអ្នកច្បាប់ ស្តាប់ហើយរអើមគួរចង់ក្អួត។ព្រោះថាតម្លៃនៃការអួតអាង
    ពីចំណេះដឹងរបស់ពួកគេ មានតម្លៃមិនស្មើអាចម៍មួយកន្ថោរផងហ្នឹង ។
    ចំពោះការឃោសនានយោបាយរបស់មន្ត្រីចោលម្សៀតអតីតគណបក្សសង្គ្រោះជាតិទាំងពីរនេះតែងតែយកស្ទីលតាមនយោបាយភូតកុហកបោកប្រាស់ធ្វើប្រជាភិថុតដូចពួកខ្មែរក្រហម ដែលធ្លាប់លើក យក មកនិយាយបោកប្រាស់ប្រជាពលរដ្ឋខែ្មរដើម្បីទាញយកកម្លាំងវាយផ្តួលរំលំរបបសាធារណះរដ្ឋខ្មែររបស់លន់ ណុល គឺដូចនោះមហាសែនដូច ហើយដែលត្រូវបានសាធារណមតិជាតិនិងអន្តរះជាតិសើចពេបជ្រាយ ថា នេះជាក្រុមមនុស្សកំពូលល្ងង់
    ខាងនយោបាយ។
    ទិដ្ឋភាពនៃការឃោសនារបស់ពួកក្រុមមន្ត្រី សមរង្សីក្តី ក៏ដូចជាក្រុមមន្ត្រីក្នុងគណះសិទ្ធិមនុស្សរបស់អាយ៉ងគោ១០០ កឹម សុខាក្តី អត់អីប្លែកពីពួកខ្មែរក្រហមប្រល័យពូជសាសន៏ឯងនោះទេ។
    ពួកនេះតែងតែងស្រែកបំប៉ោងជាមួយសកម្មភាពញុះញ៉ង់ថាកម្ពុជាជាប្រទេសដែលគ្មាននិតិរដ្ឋពិតប្រាកដ គ្មានសិទ្ធសេរីភាព មានទុក្ខវេទនា មានកំរិតជីវភាពដុនដាប រស់នៅគ្មានការអភិវឌ្ឍហើយត្រូវតែជួយសង្គ្រោះ ជួយស្រោចស្រង់ ដែលការពិត ការសង្គ្រោះរបស់ពួកវា
    សង្គ្រោះតែក្ត សង្គ្រោះតែក្តឹត ដែលមានន័យថា ពួកគេចេះត្រឹមដូរប្តី ដូរប្រពន្ធគ្នា រួមរក្ស
    មានសហាយស្មន់ ប្តីក្បត់ប្រពន្ធ ប្រពន្ធផឹតប្តី ភូតភារបោកប្រាស ញុះញង់អុចអាល
    ដើម្បីបង្ករចលាចលក្នុងសង្គមតែប៉ុណ្ណោះ ។
    ចង់ធ្វើជាអ្នកដឹកនាំល្អ ពិតណាស់ជាមនសិកាចំពោះជាតិ និងប្រជាជន គេអាចស្លាប់ តែមិនអាចធ្វើឲ្យមានខុសបានទេ ។
    តើពួកមេដឹកនាំបក្សសង្គ្រោះផេះ ដែលមានមនសិកាចំពោះជាតិ និងប្រជាជនបែបនេះទេ ?
    បើពួកគេមានតែការប្រព្រឹត្តអំពើបែបនេះ (ចេះត្រឹមដូរប្តី ដូរប្រពន្ធគ្នា រួមរក្ស
    មានសហាយស្មន់ ប្តីក្បត់ប្រពន្ធ ប្រពន្ធផឹតប្តី ភូតភារបោកប្រាស ញុះញង់អុចអាល
    ដើម្បីបង្ករចលាចលក្នុងសង្គម) បណ្តាលឲ្យមានការមិនទុកចិត្តបាននោះ ។
    សួរថា ពួកសង្គ្រោះផេះ មានអីតវ៉ាចំពោះអត្ថបទមួយនេះទេ ?
    រង់ចាំចម្លើយពីពួកអ្នក !