មន្ត្រី​បក្ស​ប្រឆាំង​២​នាក់​ដែល​ភៀស​ខ្លួន​នៅ​ប្រទេស​ថៃ បាន​សិទ្ធិ​រស់​នៅ​ប្រទេស​ទី៣

ដោយ ហេង​ រស្មី
2020-02-13
RFA

លោក សួន ចំរើន (អាវ​លឿង) ដែល​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ៣រូប​ប្រចាំ​ខេត្ត​បាត់ដំបង ឲ្យ​ធ្វើ​ជា​តំណាង​យក​ប្រាក់​ផាក​ពិន័យ​ចំនួន ២០លាន​រៀល ទៅ​ប្រគល់​ឲ្យ​គណៈកម្មការ​រៀប​ចំ​ការ​បោះឆ្នោត​ខេត្ត​បាត់ដំបង។

លោក សួន ចំរើន (អាវ​លឿង) ដែល​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ៣រូប​ប្រចាំ​ខេត្ត​បាត់ដំបង ឲ្យ​ធ្វើ​ជា​តំណាង​យក​ប្រាក់​ផាក​ពិន័យ​ចំនួន ២០លាន​រៀល ទៅ​ប្រគល់​ឲ្យ​គណៈកម្មការ​រៀប​ចំ​ការ​បោះឆ្នោត​ខេត្ត​បាត់ដំបង។ Provide photo


មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​២​នាក់ ដោយ​ម្នាក់​នៅ​ខេត្ត​បាត់ដំបង គឺ​លោក សួន ចំរើន និង​ម្នាក់ទៀត នៅ​ខេត្ត​កំពត គឺ លោក ដាង ចំរើន បាន​សិទ្ធិ​ទៅ​រស់នៅ​ប្រទេស​ទី​៣ បន្ទាប់ពី​ភៀសខ្លួន​នយោបាយ​នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ​ប្រមាណ ៥​ខែ។

លោក សួន ចំរើន ប្រាប់​អាស៊ីសេរី​នៅ​រសៀល​ថ្ងៃ​ទី​១២ កុម្ភៈ​ថា លោក និង លោក ដាង ចំរើន បាន​សិទ្ធិ​ទៅ​តាំង​ទីលំនៅ​ថ្មី​នៅ​ប្រទេស​នូវែលហ្សេឡង់ (New Zealand) តាមរយៈ​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​ផ្នែក​ជនភៀសខ្លួន(UNHCR) ប្រចាំ​នៅ​ប្រទេស​ថៃ។ លោក​បន្ត​ថា ពួកគេ​ចាក​ចេញពី​ទីក្រុង​បាងកក​នៅ ម៉ោង​៦​រសៀល​ថ្ងៃ​ទី​១២ កុម្ភៈ នេះ៖ «គេ​បាន​ផ្ដល់​ឯកសារ​ទៅ​តាម​ស្ថានទូត ហើយ​ក្នុង​នោះ​មាន​ទូត​នូវែលហ្សេឡង់​ជ្រើស​ខ្ញុំ​ទៅ​តាំងទី​លំនៅ​ថ្មី​ប្រទេស​គេ ហើយ​ការរៀបចំ​ទៅ​ប្រទេស​ទី​៣​នេះ គឺ​ខាង​រដ្ឋាភិបាល​ប្រទេស​នូវែលហ្សេឡង់​សហការ​ជាមួយ​អង្គការ អាយ​.​អូ​.​អឹម (IOM) បាន​រៀបចំ​សម្រួល​ឱ្យ​ខ្ញុំ និង​មានការ​ពិនិត្យ​សុខភាព ហើយ​ចេញ​ថ្ងៃនេះ​តាម​យន្តហោះ​ពី​ទីក្រុង​បាងកក ទៅ​ដល់​ទីក្រុង​អូកឡែន (Auckland) តែម្ដង»។

អ្នក​ទាំង​២ ជា​មនុស្ស​ចំណោម​សកម្មជន​បក្ស​ប្រឆាំង ១៧​នាក់ ដែល​រដ្ឋាភិបាល​កម្ពុជា​តាម​ចាប់ខ្លួន អំឡុង​ពេល​យុទ្ធនាការ​បង្ក្រាប​គណបក្ស​នេះ​កាលពី​ចុង​ឆ្នាំ​២០១៩ ដោយ​ចោទប្រកាន់​រួមគំនិត​ក្បត់ជាតិ។

ថ្មីៗ​នេះ​លោក សួន ចំរើន ត្រូវ​ជន​មិន​ស្គាល់​មុខ​ប្រើ​ដំបូង​ឆក់ ដើម្បី​ចាប់​បង្ខំ​ដាក់​បញ្ជូន​ទៅ​មាតុភូមិ​វិញ ប៉ុន្តែ​ពេល​នោះ​លោក​បាន​រើ​បម្រាស់​រត់​រួច។ មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ អះអាង​ថា នៅ​ពេល​ទៅដល់​ប្រទេស​ទី​៣​មួយរយៈ​ពួកគេ​នឹង​ត្រឡប់​ទៅ​ចូលរួម​អម​ដំណើរ​ថ្នាក់ដឹកនាំ​គណបក្ស​នេះ វិល​ចូល​ស្រុក​វិញ​នៅ​ពេល​ខាងមុខ ដើម្បី​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ក្រុងភ្នំពេញ​ស្ដារ​ប្រជាធិបតេយ្យ​ឡើងវិញ៕


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles