ពលករ​ខ្មែរ​នៅ​ប្រទេស​ជប៉ុន និង​កូរ៉េ​ខាង​ត្បូង​ថា រដ្ឋាភិបាល​ជា​អ្នក​ធ្វើ​ឲ្យ​ខូច​ប្រយោជន៍​ជាតិ ក្រោយ​ត្រូវ​សហភាព​អឺរ៉ុប​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ២០% ពី​កម្ពុជា

ដោយ អាស៊ីសេរី
2020-02-13
អាស៊ីសេរី

កម្ពុជា​បាត់បង់ភាព​អនុគ្រោះ​ពន្ធ​ពី​សហភាព​អឺរ៉ុប ២០ភាគរយ។

កម្ពុជា​បាត់បង់ភាព​អនុគ្រោះ​ពន្ធ​ពី​សហភាព​អឺរ៉ុប ២០ភាគរយ។

Photo: RFA


ពលករ​ខ្មែរ​នៅ​ប្រទេស​ជប៉ុន និង​កូរ៉េ​ខាង​ត្បូង​ថា រដ្ឋាភិបាល​ជា​អ្នក​ធ្វើ​ឲ្យ​ខូច​ប្រយោជន៍​ជាតិ​ក្រោយ​ត្រូវ​សហភាព​អឺរ៉ុប​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ២០ភាគ​រយ​ពី​កម្ពុជា។ ពួក​គេ​ជំរុញ​ទៅ​រដ្ឋាភិបាល​គិតគូរ​ឡើង​វិញ តាម​សំណើ​របស់​សហភាព​អឺរ៉ុប។

ពលករ​ខ្មែរ​នៅ​ប្រទេស​ជប៉ុន និង​កូរ៉េ​ខាង​ត្បូង​យល់​ថា រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​នៅ​សល់​រយៈ ៦ខែ​ទៀត ដើម្បី​កែ​លម្អ​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​ឡើងវិញ ខណៈ​សេចក្ដី​សម្រេច​នៃ​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ២០ភាគរយពី​កម្ពុជា​របស់​សហភាព​អឺរ៉ុប​មិន​ទាន់​ចូល​ជា​ធរមាន​នៅ​ឡើយ​នោះ។

ពលករ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង និង​ជា​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់​លោក ម៉ាត់ វណ្ណនី យល់​ថា ទណ្ឌកម្ម​របស់​សហភាព​អឺរ៉ុប​បែប​នេះ គឺ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កម្មករ​ជាង ១ម៉ឺន​នាក់ និង​អ្នក​ធ្វើ​ការងារ​ទាក់ទង​វិស័យ​នេះ ព្រម​ទាំង​សាច់​ញាតិ​របស់​កម្មករ​ផង។ លោក​បន្ត​ថា ទោះ​លោក​ជា​ពលករ​នៅ​ក្រៅ​ប្រទេស ដែល​មិន​រង​គ្រោះ ព្រោះ​បញ្ហា​នេះ​ក្តី ប៉ុន្តែ​លោក​ថា លោក​ឈឺ​ចិត្ត​អាណិត​ពលរដ្ឋ​ខ្មែរ​ដូច​គ្នា ដែល​រង​ការ​ប៉ះពាល់​ព្រោះ​បញ្ហា​នេះ៖ «»

ស្រដៀង​គ្នា​នេះ​ដែរ ពលរដ្ឋ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ម្នាក់​លោកស្រី សៀ ណៃគួយ លោក​ស្រី​យល់​ថា បញ្ហា​របស់​កម្មករ​នេះ គឺ​មក​ពី​រដ្ឋាភិបាល​លោក ហ៊ុន សែន ដែល​មិន​ព្រម​ស្ដាប់​តាម​ការ​ទាមទារ​របស់​សហភាព​អឺរ៉ុប។ លោក​ស្រី​បន្ត​ថា ស្ថានភាព​របស់​កម្មករ​កម្មការិនី​នៅ​កម្ពុជា​សព្វថ្ងៃ​កំពុង​ជួប​ការ​លំបាក​ស្រាប់​ទៅ​ហើយ ដូច្នេះ​បញ្ហា​នេះ​នឹង​ធ្វើ​ឲ្យ​កម្មករ​រឹត​តែ​ក្រ​ថែម​ទៀត៖ «»

ជុំវិញ​កង្វល់ និង​ការ​លើក​ឡើង​របស់​ពលករ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​បែប​នេះ អាស៊ី​សេរី​មិន​អាច​សុំការ​ឆ្លើយ​តប​ពី​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន បានទេ នៅថ្ងៃទី១៣ ខែ​កុម្ភៈ ដោយ​ទូរស័ព្ទ​ចូល​គ្មាន​អ្នក​ទទួល។ ប៉ុន្តែ​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន អះអាង​ថា ការ​សម្រេច​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​មិន​ប៉ះ​ពាល់​សេដ្ឋកិច្ច​កម្ពុជា​ទេ។

ប្រធាន​ចលនា​យុវជន​សង្គ្រោះ​ជាតិ​នៅ​ប្រទេស​ជប៉ុន​ លោក ហៃ វណ្ណា យល់ថា ការ​ដែល​សហភាព​អឺរ៉ុប​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធត្រឹម២០ភាគរយពី​កម្ពុជា​នេះ គឺ​គ្រាន់​តែ​ជា​ការ​ចាប់​ផ្ដើម​ប៉ុណ្ណោះ។ លោក​បន្ត​ថា បើ​រដ្ឋាភិបាល​នៅ​តែ​រឹងរូស​មិន​ធ្វើ​តាម​សំណើ​របស់​សហភាព​អឺរ៉ុប​គឺ កម្ពុជា​អាច​នឹង​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​អឺរ៉ុប​ទាំង​អស់​តែ​ម្ដង៖ «»

គណៈកម្មការ​អឺរ៉ុប​កាល​ពី​ថ្ងៃ​ទី១២ ខែ​កុម្ភៈ បាន​សម្រេច​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា ដែល​គិត​ជា​ទឹក​ប្រាក់ស្មើនឹង១,៣ពាន់​លាន​ដុល្លារ ឬ ១ពាន់​លាន​អឺរ៉ូ ដោយសារ​របប​ក្រុង​ភ្នំពេញ​មិន​ព្រម​ស្ដារ​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​ឡើង​វិញ។

ការ​សម្រេច​យក​ពន្ធ​ពេញ​លើ​ទំនិញ​នាំ​ចេញ​ពី​ប្រទេស​កម្ពុជា​ទៅ​ទីផ្សារ​អឺរ៉ុប​នេះ នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​លើ​ទំនិញ​កម្ពុជា​លើ​វិស័យ​កាត់​ដេរ​សំលៀក​បំពាក់ ស្បែក​ជើង សម្ភារៈ​ធ្វើ​ដំណើរ និង​ស្ករ​ស​ជា​ដើម។

លោក ហៃ វណ្ណា ដែល​តែងតែ​ដឹក​នាំ​ធ្វើ​បាតុកម្ម​នៅ​ក្រៅ​ប្រទេស​ប្រឆាំង​រដ្ឋាភិបាល​ថា ពេល​នេះ​ក្រុម​លោក​កំពុង​ប្រជុំ​ផ្ទៃ​ក្នុង ដើម្បី​រិះរក​មធ្យោបាយ​ទាមទារ​ដាក់​សម្ពាធ​ទៅ​លើ​រដ្ឋាភិបាល​លោក ហ៊ុន សែន ដើម្បី​ឲ្យ​ងាក​មក​ស្ដារ​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​ឡើងវិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

2 Responses to "ពលករ​ខ្មែរ​នៅ​ប្រទេស​ជប៉ុន និង​កូរ៉េ​ខាង​ត្បូង​ថា រដ្ឋាភិបាល​ជា​អ្នក​ធ្វើ​ឲ្យ​ខូច​ប្រយោជន៍​ជាតិ ក្រោយ​ត្រូវ​សហភាព​អឺរ៉ុប​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ២០% ពី​កម្ពុជា"

  1. Anonymous says:

    Of course’ remember when this Veitcong mafia dictator did the coup killing khmer 1997 ‘ U N never let the seat to cambodia ‘but ah stupid Si hak nouk help veitcong mafia dictator ‘ . As communist king help veitcong to killed khmer 3 million ‘ now they set up court to clean their communist ‘s hand’ . KARMA ‘ china and veitname communist will punished by GOD soon out break of corona virus ‘

  2. so socheath says:

    send to facebook
    អតីតបក្សប្រឆាំងសង្គ្រោះជាតិ
    សម្បូរសុទ្ធតែមន្ត្រីល្ងង់ខ្លៅ និង ចោលម្សៀត
    *******
    និយាយអោយត្រង់ទៅចុះ ពួកមន្ត្រីល្ងង់ខ្លៅចោលម្សៀតគណបក្សសមរង្សីនិងមន្ត្រីគណបក្សសិទ្ធិមនុស្សរបស់អាយ៉ងគោ១០០កឹមសុខាដែល រួមគ្នាក្លាយទៅជាខ្មោចអតីតបក្សសង្គ្រោះជាតិ គ្មានការយល់ដឹងច្រើនឡើយពីនយោបាយជាតិ ពីច្បាប់ទម្លាប់ស្រុកទេសនិមួយៗដែល គេធ្វើសំរាប់កិច្ចការអភិវឌ្ឍន៏មាតុភូមិខ្លួនឲ្យមានការរីកចំរើននោះទេ។
    គណបក្សប្រឆាំងទាំងនេះសម្បូរទៅដោយមនុស្សចេះដឹង តែពោរពេញដោយចំណេះចេះតែក្នុងក្បួន ដែលប្រកបដោយភាពមិនសាច់ ការនិយាយរូមសុទ្ធតែ តែជាមនុស្សពោរពេញទៅដោយភាពអាចម៏ការ ចោលម្សៀត រកលេខដាក់គ្មាន តែពូកែខាងអួតថា ពួកខ្លួនសុទ្ធជា
    បណ្ឌឹត ជាអ្នកសេដ្ឋកិច្ច ជាអ្នកច្បាប់ ស្តាប់ហើយរអើមគួរចង់ក្អួត។
    ព្រោះថាតមន្លៃនៃការអួតអាងពីចំណេះដឹងរបស់ពួកគរ មានតម្លៃមិនស្មើអាចម៍
    មួយកន្ថោរផងហ្នឹង ។
    ចំពោះការឃោសនានយោបាយរបស់មន្ត្រីចោលម្សៀតអតីតគណបក្សសង្គ្រោះជាតិទាំងពីរនេះតែងតែយកស្ទីលតាមនយោបាយភូតកុហកបោកប្រាស់ធ្វើប្រជាភិថុតដូចពួកខ្មែរក្រហម ដែលធ្លាប់លើក យក មកនិយាយបោកប្រាស់ប្រជាពលរដ្ឋខែ្មរដើម្បីទាញយកកម្លាំងវាយផ្តួលរំលំរបបសាធារណះរដ្ឋខ្មែររបស់លន់ ណុល គឺដូចនោះមហាសែនដូច ហើយដែលត្រូវបានសាធារណមតិជាតិនិងអន្តរះជាតិសើចពេបជ្រាយ ថា នេះជាក្រុមមនុស្សកំពូលល្ងង់
    ខាងនយោបាយ។
    ទិដ្ឋភាពនៃការឃោសនារបស់ពួកក្រុមមន្ត្រី សមរង្សីក្តី ក៏ដូចជាក្រុមមន្ត្រីក្នុងគណះសិទ្ធិមនុស្សរបស់អាយ៉ងគោ១០០ កឹម សុខាក្តី អត់អីប្លែកពីពួកខ្មែរក្រហមប្រល័យពូជសាសន៏ឯងនោះទេ។
    ពួកនេះតែងតែងស្រែកបំប៉ោងជាមួយសកម្មភាពញុះញ៉ង់ថាកម្ពុជាជាប្រទេសដែលគ្មាននិតិរដ្ឋពិតប្រាកដ គ្មានសិទ្ធសេរីភាព មានទុក្ខវេទនា មានកំរិតជីវភាពដុនដាប រស់នៅគ្មានការអភិវឌ្ឍហើយត្រូវតែជួយសង្គ្រោះ ជួយស្រោចស្រង់ ដែលការពិត ការសង្គ្រោះរបស់ពួកវា
    សង្គ្រោះតែក្ត សង្គ្រោះតែក្តឹត ដែលមានន័យថា ពួកគេចេះត្រឹមដូរប្តី ដូរប្រពន្ធគ្នា រួមរក្ស
    មានសហាយស្មន់ ប្តីក្បត់ប្រពន្ធ ប្រពន្ធផឹតប្តី ភូតភារបោកប្រាស ញុះញង់អុចអាល
    ដើម្បីបង្ករចលាចលក្នុងសង្គមតែប៉ុណ្ណោះ ។
    ចង់ធ្វើជាអ្នកដឹកនាំល្អ ពិតណាស់ជាមនសិកាចំពោះជាតិ និងប្រជាជន គេអាចស្លាប់ តែមិនអាចធ្វើឲ្យមានខុសបានទេ ។
    តើពួកមេដឹកនាំបក្សសង្គ្រោះផេះ ដែលមានមនសិកាចំពោះជាតិ និងប្រជាជនបែបនេះទេ ?
    បើពួកគេមានតែការប្រព្រឹត្តអំពើបែបនេះ (ចេះត្រឹមដូរប្តី ដូរប្រពន្ធគ្នា រួមរក្ស
    មានសហាយស្មន់ ប្តីក្បត់ប្រពន្ធ ប្រពន្ធផឹតប្តី ភូតភារបោកប្រាស ញុះញង់អុចអាល
    ដើម្បីបង្ករចលាចលក្នុងសង្គម) បណ្តាលឲ្យមានការមិនទុកចិត្តបាននោះ ។
    សួរថា ពួកសង្គ្រោះផេះ មានអីតវ៉ាចំពោះអត្ថបទមួយនេះទេ ?
    រង់ចាំចម្លើយពីពួកអ្នក !