អ្នក​ភូមិ​នៅ​ខេត្ត​រតនគិរី​​ ប្រមាណ​ ៧០​នាក់​ ស្វែង​​យល់​​អំពី​​​សិទ្ធិ​​អំណា​ច​​របស់​​ពលរដ្ឋ

ដោយ ម៉ៅ សុធានី
2020-02-13
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក ឌិន ខន្នី មន្ត្រី​សម្របសម្រួល អាដហុក ខេត្ត​រតនគិរី អប់រំ​ប្រជាពលរដ្ឋ​យល់​ដឹង​ពី​សិទ្ធិ​ប្រជាពលរដ្ឋ​នៅ​ភូមិ​កោះ​ពាក្យ ឃុំ​កោះ​ពាក្យ ស្រុក​វ៉ឺនសៃ ខេត្ត​រតនគិរី ថ្ងៃ​ទី១៣ ខែ​កុម្ភៈ ឆ្នាំ២០២០។

លោក ឌិន ខន្នី មន្ត្រី​សម្របសម្រួល អាដហុក ខេត្ត​រតនគិរី អប់រំ​ប្រជាពលរដ្ឋ​យល់​ដឹង​ពី​សិទ្ធិ​ប្រជាពលរដ្ឋ​នៅ​ភូមិ​កោះ​ពាក្យ ឃុំ​កោះ​ពាក្យ ស្រុក​វ៉ឺនសៃ ខេត្ត​រតនគិរី ថ្ងៃ​ទី១៣ ខែ​កុម្ភៈ ឆ្នាំ២០២០។

 រូប​ដោយ៖ អាដហុក (ADHOC)


ប្រជាពលរដ្ឋ​នៅ​ស្រុក​វ៉ឺនសៃ ខេត្ត​រតនគិរី ប្រមាណ​៧០​នាក់​ នៅ​ព្រឹក​ថ្ងៃ​ទី​១៣​កុម្ភៈ ចូល​រួម​អប់រំ​ជា​មួយ​មន្ត្រី​សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក (Adhoc) ដើម្បី​ស្វែង​យល់​អំពី​សិទ្ធិ​អំណាច​របស់​ពលរដ្ឋ​ ។ មន្ត្រី​សង្គម​ស៊ីវិល​ លើក​ឡើង​ថា ការ​បណ្ដុះបណ្ដាល​នេះ ក្នុង​គោល​បំណង​ឱ្យ​ប្រជាពលរដ្ឋ​ក្លាហាន​និង​ចេះ​រួម​គ្នា​តស៊ូ​មតិ​ការពារ​ផល​ប្រយោជន៍​របស់​ខ្លួន​ឱ្យ​បាន​ត្រឹមត្រូវ​តាម​ច្បាប់។

ប្រជាពលរដ្ឋ​​ម្នាក់​នៅ​ភូមិ​កោះ​ពាក្យ​ ឃុំ​កោះ​ពាក្យ ស្រុក​វ៉ឺនសៃ​ លោក យីម ឡិប ថ្លែង​ក្រោយ​ពេល​ចប់​ការ​អប់រំ​ថា ​វគ្គ​បណ្ដុះ​បណ្ដាល​នេះ​ធ្វើ​ឱ្យ​លោក​និង​ប្រជាពលរដ្ឋ​ដទៃ​ទៀត​ដែល​បាន​ចូល​រួម​ យល់​ដឹង​អំពី​សិទ្ធិ​អំណាច​របស់​ពលរដ្ឋ ហើយ​មាន​ភាព​ក្លាហាន​ជាង​មុន។ លោក​បន្ត​ថា កាល​ពី​មិន​បាន​អប់រំ​ពួកគាត់​ពុំ​ដឹង​ថា ប្រជាពលរដ្ឋ​សិទ្ធិ​ស្រប​ច្បាប់​មាន​បែប​ណា​នោះ​ទេ ហើយ​មិន​ហ៊ាន​ជួប​ប្រជុំ​គ្នា​តវ៉ា​ទាមទារ​ឱ្យ​អាជ្ញាធរ​ដោះស្រាយ​ពី​ទុក្ខ​កង្វល់​របស់​ខ្លួន​ឡើយ​ ដោយសារ​​ខ្លាច​អាជ្ញាធរ​ចាប់​ដាក់​គុក៖ «បើ​និយាយ​ទៅ​វា​ល្អ​មែនទែន​ហើយ​ ដើម្បី​កុំ​ឱ្យ​​គេ​គាបសង្កត់​យើង​ ហើយ​បើ​យើង​ខុស​ឆ្គង​អី​តិចតួច​យើង​អាច​​ការពារ​ខ្លួន​យើង​បាន​ និយាយ​រួម​ឱ្យ​យើង​យល់​ដឹង​ពី​សិទ្ធិ​តែ​ម្ដង»

​​ទាក់​ទង​នឹង​បញ្ហា​នេះ​ដែរ មេ​ភូមិ​កោះ​ពាក្យ​ លោក​ និន ដយ​ ប្រាប់​អាស៊ី​សេរី​ថា លោក​ពេញ​ចិត្ត​នឹង​ការ​បណ្ដុះបណ្ដាល​របស់​អង្គការ​សង្គម​ស៊ីវិល​នេះ ព្រោះ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ក្នុង​ភូមិ​ដែល​លោក​គ្រប់គ្រង​យល់​ដឹង​ពី​ច្បាប់​បាន​ច្រើន​ជាង​មុន ដែល​ងាយ​ស្រួល​សហការ​​ជា​មួយ​អាជ្ញាធរ​អភិវឌ្ឍន៍​នៅ​ក្នុង​មូលដ្ឋាន៖ «អាច​បាន​ប្រយោជន៍​ ហើយ​ថ្ងៃ​ក្រោយ​បាន​បង្រៀន​គ្នា​បន្ត​ទៀត​បាន​។ខ្ញុំ​ឯកភាព​ចំពោះ​ការ​អប់រំ​នេះ បើ​តាម​ប្រជាពលរដ្ឋ​គាត់​ស្នើ​ឱ្យ​រៀបចំ​ទៅ​ថ្ងៃ​ក្រោយ​ទៀត»

វគ្គ​បណ្ដុះ​បណ្ដាល​នេះ​មាន​រយៈ​ពេល​មួយ​ព្រឹក​​​នៅ​ភូមិ​កោះ​ពាក្យ​​​​ ដោយ​រលូន​ និង​​ពុំ​មាន​អាជ្ញាធរ​ណា​តាម​ដាន​ឃ្លាំង​ប្រជាពលរដ្ឋ​នោះ​ទេ។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក (Adhoc) ខេត្ត​រតនគិរី លោក ឌិន ខន្នី (អាន​ថា ឌិន ខានន្នី) មាន​ប្រសាសន៍​ថា ​ការ​អប់រំ​នេះ​លោក​ជ្រើស​ប្រជាពលរដ្ឋ​​ចំនួន​៤ភូមិ​ក្នុង​ស្រុក​វ៉ឺនសៃ​ ​ចូលរួម​ និង​ដើម្បី​ធ្វើ​ជា​គ្រូបង្គោល​ផ្សព្វផ្សាយ​​​​អំពី​សិទ្ធិ​អំណាច​ពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​។មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​ បន្ត​ទៀត​ថា ​អ្នក​ដែល​ចូលរួម​អប់រំ​​យល់​ពី​សិទ្ធិ​សេរីភាព​ ការ​ជួប​ប្រជុំ​គ្នា​សម្ដែង​មតិ ​និង​សិទ្ធិ​អំណាច​របស់​ពលរដ្ឋ​​មាន​កំណត់​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​។លោក​បញ្ជាក់​ថា ​អ្នក​ភូមិ​ដែល​បាន​អប់រំ​ធ្វើ​ឱ្យ​ពួកគាត់​​យល់​ពី​សិទ្ធិ​អំណាច​របស់​ខ្លួន​ និង​ហ៊ាន​​ប្រមូលផ្ដុំ​គ្នា​តវ៉ា​ជំទាស់​នឹង​​ការ​រំលោភ​បំពាន​ណា​មួយ​ពី​សំណាក់​អាជ្ញាធរ​និង​ក្រុម​ហ៊ុន​ឯកជន នៅ​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់​បាន៖ «នៅ​ក្នុង​ខេត្ត​រតនគិរី​ដី​ធំ​ទូលាយ​ ហើយ​ព្រៃឈើ​សំបូរ​ខ្លាំង ប៉ុន្តែ​បច្ចុប្បន្ន​គាត់​អត់​យល់​ពី​របៀប​នៃ​ការ​​ប្រើ​សិទ្ធិ​គាត់​ក្នុង​ការ​ការពារ​ទ្រព្យសម្បត្តិ​របស់​រដ្ឋ អត់​យល់​អំពី​សេរីភាព​ក្នុង​ការពារ​ដីធ្លី​សមូហភាព​របស់​គាត់ សព្វ​ថ្ងៃ​ដី​ធ្លី​សមូហភាព​របស់​គាត់ ត្រូវ​បាន​ជនជាតិ​ផ្សេង​មក​ពី​ឃុំ​ផ្សេង​កាប់​ទន្ទ្រាន​លក់​។ជូន​កាល​ពលរដ្ឋ​ចេះ​ប្រើប្រាស់​សិទ្ធិ​​សេរីភាព​មូលដ្ឋាន​របស់​គាត់​ហើយ​ ប៉ុន្តែ​នៅ​ពេល​ដែល​ប្រើ​គឺ​អាជ្ញាធរ​ចាប់​ផ្ដើម​ទាញ​គាត់​ផ្សារភ្ជាប់​គណបក្ស​នយោបាយ​ភ្លាម»

លោក​បន្ត​ថា កន្លង​មក​អាជ្ញាធរ​មូលដ្ឋាន​នៅ​តំបន់​ខ្លះ​​ដូច​ជា​នៅ​ឃុំ​សិរីមង្គល​ក្នុង​ស្រុក​កូនមុំ​ ជា​ដើម​មិន​អនុញ្ញាត​ឱ្យ​លោក​ធ្វើ​សកម្មភាព​ផ្សព្វផ្សាយ​ច្បាប់​​នោះ​ទេ ដោយ​អាជ្ញាធរ​បាន​លើក​​ហេតុ​ផល​ថា​ គ្មាន​លិខិត​អនុញ្ញាត​ពី​ស្រុក​និង​ខេត្ត ដែល​ធ្វើ​ឱ្យ​លោក​មិន​អាច​​​​​បំពេញ​ការងារ​​បាន​តាម​ការ​គ្រោង​ទុក។

ទាក់ទង​នឹង​បញ្ហា​នេះ​អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​រតនគិរី លោក នាង សំអាត ប្រាប់​អាស៊ី​សេរី​ថា ការ​រារាំង​កន្លង​មក​​ជា​ការ​ភ័ន្តច្រឡំ​របស់​អាជ្ញាធរ​មូលដ្ឋាន ដោយសារ​ឃុំ​ខ្លះ​​មិន​យល់​ច្បាស់​ពី​ការ​ណែនាំ​របស់​ថ្នាក់​លើ។​លោក​បន្ត​ថា សង្គម​ស៊ីវិល​​ចុះ​អប់រំ​ប្រជា​ពលរដ្ឋ​បាន​ដោយ​មិន​បាច់​សុំ​ច្បាប់​ពី​អាជ្ញាធរ​នោះ​ទេ ដោយ​គ្រាន់​តែ​ប្រាប់​អាជ្ញាធរ​មូលដ្ឋាន​ទី​តាំង​ដែល​អប់រំ​នោះ​បាន​ដឹង​មុន​ប្រមាណ ២ថ្ងៃ​ គឺ​អាច​ធ្វើ​សកម្មភាព​បាន​ដោយ​សេរី៖ «អត់​អី​ទេ​បើ​សិន​ជា​មាន​បញ្ហា​អី​អីចឹង​អាច​ឱ្យ​ខាង​តំណាង​អង្គការ​ទូរស័ព្ទ​ប្រាប់​មក​ខេត្ត​មក​ ក្រែង​លោ​ថា​មិន​ទុក​ចិត្ត​ស្រុក​អី​ មក​ខេត្ត​ក៏​បាន​ដែរ​ ហើយ​លេខ​ទូរស័ព្ទ​ខ្ញុំ​​ផ្ទាល់​មិន​មាន​បញ្ហា​អី​ទេ​ បើ​មាន​ព័ត៌មាន​​ទូរស័ព្ទ​មក​ភ្លាម​អន្តរាគមន៍​ភ្លាម​ បើ​មាន​ករណី​អីចឹង​មែន»

មន្ត្រី អាដហុក លោក ឌិន ខន្នី​ ថ្លែង​ថា ការ​អប់រំ​នេះ​ធ្វើ​ឡើង​ជា​រៀង​រាល់​ឆ្នាំ​នៅ​ក្នុង​ឃុំ​ចំនួន៤ ដែល​មាន​បញ្ហា​ច្រើន​ជាង​គេ​នៅ​ក្នុង​ខេត្ត​រតនគិរី​ ដូច​ជា ការ​កាប់​បំផ្លាញ​ព្រៃឈើ ភ្នំ រ៉ែ​ក្រោម​ដី​ នឹង​ការ​រំលោភ​ដីធ្លី​របស់​ប្រជាពលរដ្ឋ​ជា​ដើម។ ក្នុង​នោះ​មួយ​កន្លែង​អប់រំ​រយៈ​ពេល​ ២ថ្ងៃ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​បាន​យល់​ដឹង​ពី​សិទ្ធិ​អំណាច​របស់​ខ្លួន​ ហើយ​ចូល​រួម​ថែរក្សា​សម្បត្តិ​ធនធានធម្មជាតិ​របស់​រដ្ឋ​ឱ្យ​បាន​គង់វង្ស៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

2 Responses to "អ្នក​ភូមិ​នៅ​ខេត្ត​រតនគិរី​​ ប្រមាណ​ ៧០​នាក់​ ស្វែង​​យល់​​អំពី​​​សិទ្ធិ​​អំណា​ច​​របស់​​ពលរដ្ឋ"

  1. Anonymous says:

    These people can study but at the moment people living in the cage of veitcong rule ‘

  2. so socheath says:

    send to facebook
    អតីតបក្សប្រឆាំងសង្គ្រោះជាតិ
    សម្បូរសុទ្ធតែមន្ត្រីល្ងង់ខ្លៅ និង ចោលម្សៀត
    *******
    និយាយអោយត្រង់ទៅចុះ ពួកមន្ត្រីល្ងង់ខ្លៅចោលម្សៀតគណបក្សសមរង្សីនិងមន្ត្រីគណបក្សសិទ្ធិមនុស្សរបស់អាយ៉ងគោ១០០កឹមសុខាដែល រួមគ្នាក្លាយទៅជាខ្មោចអតីតបក្សសង្គ្រោះជាតិ គ្មានការយល់ដឹងច្រើនឡើយពីនយោបាយជាតិ ពីច្បាប់ទម្លាប់ស្រុកទេសនិមួយៗដែល គេធ្វើសំរាប់កិច្ចការអភិវឌ្ឍន៏មាតុភូមិខ្លួនឲ្យមានការរីកចំរើននោះទេ។
    គណបក្សប្រឆាំងទាំងនេះសម្បូរទៅដោយមនុស្សចេះដឹង តែពោរពេញដោយចំណេះចេះតែក្នុងក្បួន ដែលប្រកបដោយភាពមិនសាច់ ការនិយាយរូមសុទ្ធតែ តែជាមនុស្សពោរពេញទៅដោយភាពអាចម៏ការ ចោលម្សៀត រកលេខដាក់គ្មាន តែពូកែខាងអួតថា ពួកខ្លួនសុទ្ធជា
    បណ្ឌឹត ជាអ្នកសេដ្ឋកិច្ច ជាអ្នកច្បាប់ ស្តាប់ហើយរអើមគួរចង់ក្អួត។
    ព្រោះថាតមន្លៃនៃការអួតអាងពីចំណេះដឹងរបស់ពួកគរ មានតម្លៃមិនស្មើអាចម៍
    មួយកន្ថោរផងហ្នឹង ។
    ចំពោះការឃោសនានយោបាយរបស់មន្ត្រីចោលម្សៀតអតីតគណបក្សសង្គ្រោះជាតិទាំងពីរនេះតែងតែយកស្ទីលតាមនយោបាយភូតកុហកបោកប្រាស់ធ្វើប្រជាភិថុតដូចពួកខ្មែរក្រហម ដែលធ្លាប់លើក យក មកនិយាយបោកប្រាស់ប្រជាពលរដ្ឋខែ្មរដើម្បីទាញយកកម្លាំងវាយផ្តួលរំលំរបបសាធារណះរដ្ឋខ្មែររបស់លន់ ណុល គឺដូចនោះមហាសែនដូច ហើយដែលត្រូវបានសាធារណមតិជាតិនិងអន្តរះជាតិសើចពេបជ្រាយ ថា នេះជាក្រុមមនុស្សកំពូលល្ងង់
    ខាងនយោបាយ។
    ទិដ្ឋភាពនៃការឃោសនារបស់ពួកក្រុមមន្ត្រី សមរង្សីក្តី ក៏ដូចជាក្រុមមន្ត្រីក្នុងគណះសិទ្ធិមនុស្សរបស់អាយ៉ងគោ១០០ កឹម សុខាក្តី អត់អីប្លែកពីពួកខ្មែរក្រហមប្រល័យពូជសាសន៏ឯងនោះទេ។
    ពួកនេះតែងតែងស្រែកបំប៉ោងជាមួយសកម្មភាពញុះញ៉ង់ថាកម្ពុជាជាប្រទេសដែលគ្មាននិតិរដ្ឋពិតប្រាកដ គ្មានសិទ្ធសេរីភាព មានទុក្ខវេទនា មានកំរិតជីវភាពដុនដាប រស់នៅគ្មានការអភិវឌ្ឍហើយត្រូវតែជួយសង្គ្រោះ ជួយស្រោចស្រង់ ដែលការពិត ការសង្គ្រោះរបស់ពួកវា
    សង្គ្រោះតែក្ត សង្គ្រោះតែក្តឹត ដែលមានន័យថា ពួកគេចេះត្រឹមដូរប្តី ដូរប្រពន្ធគ្នា រួមរក្ស
    មានសហាយស្មន់ ប្តីក្បត់ប្រពន្ធ ប្រពន្ធផឹតប្តី ភូតភារបោកប្រាស ញុះញង់អុចអាល
    ដើម្បីបង្ករចលាចលក្នុងសង្គមតែប៉ុណ្ណោះ ។
    ចង់ធ្វើជាអ្នកដឹកនាំល្អ ពិតណាស់ជាមនសិកាចំពោះជាតិ និងប្រជាជន គេអាចស្លាប់ តែមិនអាចធ្វើឲ្យមានខុសបានទេ ។
    តើពួកមេដឹកនាំបក្សសង្គ្រោះផេះ ដែលមានមនសិកាចំពោះជាតិ និងប្រជាជនបែបនេះទេ ?
    បើពួកគេមានតែការប្រព្រឹត្តអំពើបែបនេះ (ចេះត្រឹមដូរប្តី ដូរប្រពន្ធគ្នា រួមរក្ស
    មានសហាយស្មន់ ប្តីក្បត់ប្រពន្ធ ប្រពន្ធផឹតប្តី ភូតភារបោកប្រាស ញុះញង់អុចអាល
    ដើម្បីបង្ករចលាចលក្នុងសង្គម) បណ្តាលឲ្យមានការមិនទុកចិត្តបាននោះ ។
    សួរថា ពួកសង្គ្រោះផេះ មានអីតវ៉ាចំពោះអត្ថបទមួយនេះទេ ?
    រង់ចាំចម្លើយពីពួកអ្នក !

Leave a Reply

Submit Comment