ពលរដ្ឋ និង​មន្ត្រីរាជការ​ស្នើ​ឱ្យ​រដ្ឋាភិបាល​ប្រញាប់​ស្តារ​ស្ថានការណ៍​សិទ្ធិមនុស្ស ដើម្បី​រក្សា EBA

ដោយ យន់ សាមៀន
2020-02-15
អាស៊ីសេរី

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក ហ៊ុន សែន ចូលរួម​កិច្ចប្រជុំ​អាស៊ាន​លើក​ទី៣៤ នៅ​ប្រទេស​ថៃ កាល​ពី​ថ្ងៃ​ទី២២ មិថុនា ២០១៩។

លោក ហ៊ុន សែន ចូលរួម​កិច្ចប្រជុំ​អាស៊ាន​លើក​ទី៣៤ នៅ​ប្រទេស​ថៃ កាល​ពី​ថ្ងៃ​ទី២២ មិថុនា ២០១៩។ រូប​ពី​ហ្វេសប៊ុក លោក ហ៊ុន សែន


ប្រជាពលរដ្ឋ និង​មន្ត្រីរាជការ​មួយ​ចំនួន ទទូច​ដល់​រដ្ឋាភិបាល លោក ហ៊ុន សែន ឱ្យ​ប្រញាប់​ស្តារ​ស្ថានការណ៍​ធ្លាក់​ចុះ​ការ​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា ដើម្បី​រក្សា​ការ​អនុគ្រោះ​ពន្ធ EBA។ ការ​អំពាវនាវ​នេះ ធ្វើឡើង​ក្រោយពេល​គណៈកម្មការ​អឺរ៉ុប​បានសម្រេច​ដក​ការ​អនុគ្រោះ​ពន្ធ ២០%ពី​កម្ពុជា និង​ទុក​ពេល​ឱ្យ​រដ្ឋាភិបាល​ក្រុងភ្នំពេញ​កែប្រែ​ខ្លួន​ឡើងវិញ មុន​សេចក្តី​សម្រេច​នេះ​ចូល​ជា​ធរមាននៅ​ថ្ងៃទី​១២ ខែ​សីហា ខាងមុខ។

ក្រុម​ពលរដ្ឋ និង​មន្ត្រីរាជការ លើកឡើង​ថា ប្រសិនបើ​រដ្ឋាភិបាល​សព្វ​ថ្ងៃ គិត​ពី​ប្រយោជន៍​ជាតិ​មែន នោះ​រដ្ឋាភិបាល​ត្រូវតែ​បំពេញ​ទៅតាម​លក្ខខណ្ឌ​របស់​ស​ហ​ភាព​អឺរ៉ុប ដែល​ស្នើ​ឱ្យ​មានការ​កែ​លម្អ​ស្ថានភាព​សិទ្ធិមនុស្ស និង​សិទ្ធិ​ការងារ​នៅ​កម្ពុជា។

តំណាង​សហគមន៍​សាមគ្គី​ចេកមាស និង​ជា​កសិករ​មួយ​រូប​នៅ​ខេត្ត​ស្វាយរៀង អ្នកស្រី យស់ សោភ័ណ្ឌ ថ្លែង​ថា នៅ​ពេល​អឺរ៉ុប​សម្រេច​យកពន្ធ​លើ​ទំនិញ​កម្ពុជា មិនមែន​ប៉ះពាល់​វិស័យ​កាត់ដេរ​តែមួយ​នោះ​ទេ ប៉ុន្តែ​វា​ក៏​ប៉ះពាល់​វិស័យ​ស្រូវ​អង្ករ​ដែរ។ អ្នកស្រី​បន្ត​ថា ករណី EBA នេះ ជា​បញ្ហា​ធំ ដែល​រដ្ឋាភិបាល​ត្រូវ​ដោះស្រាយ​ដោយ​យកចិត្តទុកដាក់ មិនមែន​ត្រឹម​ប្រាប់​ប្រជាពលរដ្ឋ​កុំ​ឱ្យ​ភ័យ​នោះ​ទេ៖ «កសិករ​ដែល​គាត់​នៅ​តាម​ជនបទ ភាគច្រើន​គឺ​គាត់​រំពឹង​លើ​បងប្អូន​ដែល​ធ្វើការ​នៅ​រោងចក្រ ហើយ​ម្នាក់ៗ​ជំពាក់​លុយ​ធនាគារ ហើយ​ចុះបើ​គាត់​គ្មាន​ការងារ​ធ្វើ សួរថា​គាត់​បាន​លុយ​ពី​ណា​ទៅ​បង់​ធនាគារ​។ ខ្ញុំ​គិត​ថា បើ​ផ្តាច់ EBA ហ្នឹង បញ្ហា​សំខាន់​តែ​លើ​កសិករ និង​កម្មករ​រោងចក្រ​ទេ​។ ចំពោះ​គេ​អ្នកមាន​ធំៗ គេ​អត់​ខ្វល់​។ ខ្ញុំ​គិត​ថា គេ​អត់​ខ្វល់ វា​ត្រូវ​ហើយ ព្រោះ​លុយ​គេ​ចាយ​មិន​អស់​ផង​។ លុយ​គេ​មាន​វាល់​លាន លុយ​គេ​នៅ​ប្រទេស​នេះ ប្រទេស​នោះ​មួយ​គំនរ​គរ​ដី​។ អ្នក​ដែល​វេទនា វេទនា​តែ​យើង​រាស្ត្រ​ទេតើ»។

ចំណែក មន្ត្រីរាជការ​មួយ​រូប​នៅ​ខេត្ត​ព្រៃវែង​ដែល​ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ ឱ្យដឹង​ថា លោក​មាន​សាច់ញាតិ​ជាច្រើន​នាក់​ធ្វើការ​រោងចក្រ​ហើយ​ពួកគេ​កំពុងតែ​ភ័យ​ព្រួយ​ខ្លាច​បាត់បង់​ការងារ​ធ្វើ នៅ​ពេល​លឺ​ដំណឹង​ថា អឺរ៉ុប​ដក​ការ​អនុគ្រោះ​ពន្ធ​មួយ​ផ្នែក​ពី​កម្ពុជា​។ លោក​ទទួលស្គាល់​ថា ការបាត់បង់ EBA អាច​មិនសូវ​ប៉ះពាល់​ដល់​រូបលោក​ជា​មន្ត្រីរាជការ​ទេ ក៏ប៉ុន្តែ​លោក​ថា ទាំង​សាច់ញាតិ​របស់​លោក និង​ពលរដ្ឋ​ខ្មែរ​ជាច្រើន​នាក់​ទៀត កំពុង​ស្ថិត​ក្នុង​ហានិភ័យ​ខ្ពស់ ព្រោះ​ពួកគេ​ជំពាក់​បំណុល​ធនាគារ ហើយ​បើ​គ្មាន​ការងារ​ធ្វើ​ទេ នោះ​ពួកគេ​នឹង​ជួប​ការ​លំបាក​កាន់តែ​ខ្លាំង​៖ «សំណូមពរ​ដល់​ថ្នាក់ដឹកនាំ រាជរដ្ឋាភិបាល កុំ​និយាយ​អ្វី​រកតែ​ដោះ​ខ្លួន​។ ត្រូវ​គិត​ប្រយោជន៍​ជាតិ​ជាធំ ប្រយោជន៍​ប្រជាពលរដ្ឋ​ជាធំ ព្រោះ​អស់លោក​បាន​ធ្វើ​ការ​រាល់​ថ្ងៃ​នេះ មិនមែន​បាន​ដោយ​គ្រួសារ​លោក​ដំឡើង​នោះ​ទេ ដោយសារ​ប្រជាពលរដ្ឋ​ទេ​ដែល​បោះឆ្នោត​ឱ្យ​ដឹកនាំ​រាល់ថ្ងៃ​នេះ។កុំ​ឱ្យ​ប្រជាពលរដ្ឋ​រង​ទុក្ខ​តទៅទៀត សុំ​ថា​មិនបាច់​ចែក​អំណោយ​ឱ្យ​ប្រជាពលរដ្ឋ​ទេ សុំ​តែ​ឱ្យ​មាន​ការងារ​ធ្វើ​ទៅ​បាន​ហើយ»។

ស្រដៀង​គ្នា​នេះ មន្ត្រីរាជការ​មួយ​រូប​ទៀត​នៅ​ខេត្ត​តាកែវ មានប្រសាសន៍ថា ប្រសិនបើ​កម្ពុជា​បាត់បង់​ការ​អនុគ្រោះ​ពន្ធ EBA ហើយ​វិបត្តិ​នេះ​បង្ក​ជា​ផល​ប៉ះពាល់​ធំធេង​ដល់​ប្រជាជាតិ​ខ្មែរ នោះ​គឺជា​កំហុស​របស់​រដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់​លោក ហ៊ុន សែន​។ លោក​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ទៅ​មុខ​ទៀត លោកនាយក​រដ្ឋមន្ត្រី​ត្រូវតែ​ប្រឹងប្រែង​ស្តារ​ស្ថានការណ៍​ស្រុកទេស​ឡើងវិញ​តាម​លក្ខខណ្ឌ​របស់​គណៈ​កម្ម​ការ​អឺរ៉ុប ប្រសិនបើ​មិន​ចង់​ជាប់​ឈ្មោះ​អាក្រក់​ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា៖ «ប្រសិនបើ​ទៅ​ថ្ងៃ​អនាគត វា​អាច​រីក​រាលដាល​ធំ​ជាង​នេះ អ្នក​ដែល​ត្រូវ​ទទួលខុសត្រូវ​ធ្ងន់​ជាងគេ គឺ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។ គាត់​នឹង​ទទួលខុសត្រូវ​ចំពោះ​មុខ​ប្រវត្តិសាស្ត្រ ហើយ​ចំពោះ​មុខ​ប្រជាជាតិ​ខ្មែរ​ទាំងមូល​។ គាត់​មិន​អាច​ទម្លាក់​ទៅលើ​អ្នកណា ឬក៏​បក្ស​ប្រឆាំង ឬក៏​ជន​ណាមួយ​ក្រៅពី​គាត់​បានទេ ព្រោះ​ប្រទេស​ខ្មែរ​ស្ថិត​នៅ​លើ​កណ្ដាប់​ដៃ​របស់​គាត់​។ បើ​និយាយ​ឱ្យ​ចំ​កូន​សោរ​ស្ថិត​នៅ​លើ​កណ្ដាប់​ដៃ​របស់​គាត់​ហើយ»។

ដោយឡែក យុវជន​មួយ​រូប កញ្ញា យាន ស្រីយ៉ាន ថ្លែង​ថា សាច់ញាតិ​របស់​កញ្ញា​ជាច្រើន​នាក់​ដែល​ជា​កម្មករ​រោងចក្រ​កំពុង​ព្រួយបារម្ភ​អំពី​ការបាត់បង់​ការងារ និង​ប្រាក់ចំណូល បន្ទាប់ពី​គណៈកម្មការ​អឺរ៉ុប​សម្រេច​យកពន្ធ​២០% ពី​កម្ពុជា​។ កញ្ញា​ស្នើ​ឱ្យ​រដ្ឋាភិបាល​ពិចារណា​អនុវត្ត​តាម​លក្ខខណ្ឌ​របស់​សហភាព​អឺរ៉ុប ដើម្បី​រក្សា​ការ​អនុគ្រោះ​ពន្ធ EBA ដែល​នឹង​ជួយ​ឱ្យ​កម្មករ​មានការ​ងារ​ធ្វើ​បន្ត​ទៅ​ទៀត៖ «បើ​រដ្ឋាភិបាល​របស់​យើង​នៅតែ​ធ្វើ​អ៊ីចឹង​ទៀត គឺ​មានន័យថា រំលោភ​សិទ្ធិ​មនុស្ស​កាន់​តែ​ខ្លាំងៗ​ទៅ ហើយ​គឺ​គាត់​ដូច​ថា​អត់​ទុក​ឱ្យ​កាស​ឱ្យ​ប្រជាពលរដ្ឋ​រស់​ស្រួល ហើយ​កាលណា​ប្រព័ន្ធ EBA គេ​ផ្តាច់​ទៅ អ៊ីចឹង​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​អត់​មានការ​ងារ​ធ្វើ ហើយ​គាត់​ក៏​ចំណាកស្រុក​ទៅ​ប្រទេស​ផ្សេងៗ​ក៏​ច្រើន​នាក់​ដែរ»។

សហភាព​អឺរ៉ុប​បានសម្រេច​ដកហូត​ការ​អនុគ្រោះ​ពន្ធ​២០% ពី​កម្ពុជា កាលពី​ថ្ងៃ​ទី​១២ កុម្ភៈ កន្លងទៅ បន្ទាប់ពី​រក​ឃើញ​ការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ និង​ជា​ប្រព័ន្ធ​នៅ​កម្ពុជា ហើយ​កំណត់ត្រា​អាក្រក់​នេះ មិន​ត្រូវ​បាន​រដ្ឋាភិបាល​លោក ហ៊ុន សែន កែ​លម្អ​នោះ​ឡើយ​។ សេចក្តី​សម្រេច​នេះ នឹង​ចូល​ជា​ធរមាននៅ​ថ្ងៃ​ទី​១២ ខែ​សីហា ខាងមុខ ប្រសិនបើ​គ្មាន​ការជំទាស់​ពី​សភា និង​ក្រុមប្រឹក្សា​អឺរ៉ុប​ទេ​នោះ​។ ពេល​នោះ កម្ពុជា​ត្រូវ​ជាប់​កាតព្វកិច្ច​ពន្ធ​ប្រមាណ​ជាជាង​១០០ លាន​ដុល្លារ​អាមេរិក​ចំពោះ​ទំនិញ​នាំទៅ​សហភាព​អឺរ៉ុប ដែល​ពី​មុន​មក កម្ពុជា​បាន​រួច​កាតព្វកិច្ច​ពន្ធ​ទាំងស្រុង​ចំនួន​ជិត ៧០០​លាន​ដុល្លារ។

ជុំវិញ​ការ​លើក​ឡើង​ពី​កង្វល់​ទាំងឡាយ​រឿង EBA និង​ការ​ស្នើ​ឱ្យ​ស្តារ​ស្ថានភាព​សិទ្ធិមនុស្ស​នេះ អ្នកនាំពាក្យ​បក្ស​កាន់អំណាច លោក សុខ ឥសាន ចាត់ទុកថា ជា​មតិ​ធ្វើឡើង​ក្នុង​ទិសដៅ​ប្រស់​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​រស់​ឡើងវិញ ដែល​លោក​ថា ផ្ទុយ​នឹង​ច្បាប់​កម្ពុជា​។ លោក​បញ្ជាក់​ថា ការបាត់បង់ EBA ត្រឹម ២០% មិន​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ច​កម្ពុជា​ឡើយ ហើយ​រដ្ឋាភិបាល​នៅតែ​អាច​ធានា​បាន​នូវ​អត្ថប្រយោជន៍​សម្រាប់​កម្មករ៖ «ការ​ចង់​បាន​ទាំងអស់​ហ្នឹងហើយ សុទ្ធតែ​ពាក់ព័ន្ធ​នឹង​បញ្ហា​ការ​យក​ច្បាប់​កម្ពុជា​ធ្វើជា​ល្បែង​ប្រជាធិបតេយ្យ យក​ច្បាប់​កម្ពុជា​ធ្វើជា​សិទ្ធិមនុស្ស ហើយ​យើង​យល់ថា បើ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ធ្លាក់​ចុះ ហើយ​សិទ្ធិមនុស្ស​មានការ​រំលោភ​ធ្ងន់ធ្ងរ កម្ពុជា​ក្លាយទៅជា​អ៊ីរ៉ាក់ អ៊ីរ៉ង់ ហើយ មិនមែន​សុខ​សន្តិភាព​បញ្ហា​ប៉ុណ្ណឹង​ទេ»។

ផ្ទុយ​ពី​ការ​អះអាង​នេះ ក្រុម​សហជីព​ឯករាជ្យ​លើកឡើង​ថា កម្ពុជា​អាច​នឹង​បាត់បង់​ការ​អនុគ្រោះ​ពន្ធ​ច្រើនជាង​២០% ទៀត​នៅ​ថ្ងៃ​ខាងមុខ ប្រសិនបើ​រដ្ឋាភិបាល​លោក ហ៊ុន សែន មិន​ព្រម​កែ​លម្អ​ស្ថានភាព​សិទ្ធិមនុស្ស​តាម​ការ​ទាមទារ​របស់​គណៈកម្មការ​អឺរ៉ុប​ទេ​នោះ​។ ជាមួយ​គ្នា​នេះ ពួកគេ​ថា ផល​ប៉ះពាល់​អាច​មាន​ទំហំ​ធំធេង​ជាង​នេះ​ទៅ​ទៀត ប្រសិនបើ​ក្រុមហ៊ុន​របស់​បស្ចិម​លោក​កាត់បន្ថយ ឬ​ផ្អាក​ការ​បញ្ជា​ទិញ​ទំនិញ​ពី​កម្ពុជា ដោយសារតែ​កំណត់ត្រា​អាក្រក់​ផ្នែក​សិទ្ធិមនុស្ស​នេះ។

ក្រោយ​សេចក្តី​សម្រេច​របស់ សហភាព​អឺរ៉ុប​មក ក្រុមហ៊ុន​ម៉ាក​យីហោ​ជាង​៦០ ហើយ​និង​ក្រុមហ៊ុន​សំលៀកបំពាក់​លំដាប់​ពិភពលោក H&Mបាន​ចេញ​សេចក្តី​ថ្លែងការណ៍​ជា​បន្តបន្ទាប់ គាំទ្រ​វិធានការ​របស់​សហភាព​អឺរ៉ុប​លើ​កម្ពុជា ដែល​ធ្វើឡើង​ក្នុង​គោលដៅ​ប្រឆាំង​តបត​នឹង​ទង្វើ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​។ ក្រុមហ៊ុន​ទាំងនោះ បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន បំពេញ​ទៅតាម​លក្ខខណ្ឌ​របស់​គណៈកម្មការ​អឺរ៉ុប ដើម្បី​ឱ្យ​អឺរ៉ុប​ផ្លាស់ប្ដូរ​ការសម្រេចចិត្ត​របស់​ខ្លួន​វិញ ស្រប​ទៅ​តាម​បទបញ្ញត្តិ​ស្ដីពី​ការ​អនុគ្រោះ​ពន្ធ​ទូទៅ​។ លក្ខខណ្ឌ​ទាំងនោះ រួមមាន ការ​កែ​លម្អ​ទង្វើ​រំលោភបំពាន​ធ្ងន់ធ្ងរ​ផ្ទុយ​ពី​កតិកាសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ ព្រមទាំង​ការ​លើកស្ទួយ​សិទ្ធិ​ការងារ​ឱ្យ​ស្រប​ទៅតាម​បទដ្ឋាន​របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO)​។ ពួកគេ​ព្រមាន​ថា ប្រសិនបើ​ស្ថានភាព​អាក្រក់​នេះ​មិន​ត្រូវ​បាន​កែ​លម្អ​ទេ ហើយ EBA ត្រូវ​បាត់បង់​មែន នោះ​វា​នឹង​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ច និង​សង្គម​កម្ពុជា ជាពិសេស​គឺ​ប៉ះពាល់​ដល់​ទំនុក​ចិត្ត​នៃ​ការ​វិនិយោគ​របស់​ពួកគេ​នៅ​ប្រទេស​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

5 Responses to "ពលរដ្ឋ និង​មន្ត្រីរាជការ​ស្នើ​ឱ្យ​រដ្ឋាភិបាល​ប្រញាប់​ស្តារ​ស្ថានការណ៍​សិទ្ធិមនុស្ស ដើម្បី​រក្សា EBA"

  1. so socheath says:

    ពលរដ្ឋ និង​មន្ត្រីរាជការ​ណាមួយ ដែលស្នើ​ឱ្យ​រដ្ឋាភិបាល​ប្រញាប់​ស្តារ​ស្ថានការណ៍​សិទ្ធិមនុស្ស
    ដើម្បី​រក្សា EBA ពួកអាវិទ្យុលាងក្តអាស៊ីសេរី ?
    កញ្ញា យាន ស្រីយ៉ាន ហ្នឹង ធ្វើការនៅរោងចក្រណា ក្រុមសហជីពណាមួយ និយាយឲ្យ
    ច្បាស់ ពួកអាពូជឆ្កែ !

  2. Anonymous says:

    I do not understanding what this animal talking about . why he never wanted Cambodian having peace in the country . we knew there are so many problem in Cambodia . I quest they will never recognize that they are sick. WELL the coffin is there awaiting to get some one body after they can not bread. please wait to see that animal going to say when the time come.

  3. so socheath says:

    ខ្មែរជាអ្នកស៊ីនំប៉័ង​ ដើម្បីរស់ ? ​
    អ្ហាស !កូនមីកាដួយអាយះស្ញេញ Anonymous
    រស់ក្នុងសន្តិភាពកូនមីសំផឹងក្តចងបាច់ឯណាទៀត ?
    រាល់ថ្អៃហ្នឹងមិនរស់នៅក្នុងសន្តីភាព ក្នុងពេលដែលពួកអាកូនមីកាដួយអាស្ញេញ
    អ្ហែងអស់ហ្នឹងកំពុងខិតខំបំផ្លាញសន្តិភាពទេឬ អាពូជសំផឹង ?
    អ្ហែងពិតជាអត់យល់ ឬ ធ្វើមិនយល់ ?

  4. so socheath says:

    send to facebook
    អតីតបក្សប្រឆាំងសង្គ្រោះជាតិ
    សម្បូរសុទ្ធតែមន្ត្រីល្ងង់ខ្លៅ និង ចោលម្សៀត
    *******
    និយាយអោយត្រង់ទៅចុះ ពួកមន្ត្រីល្ងង់ខ្លៅចោលម្សៀតគណបក្សសមរង្សីនិងមន្ត្រីគណបក្សសិទ្ធិមនុស្សរបស់អាយ៉ងគោ១០០កឹមសុខាដែល រួមគ្នាក្លាយទៅជាខ្មោចអតីតបក្សសង្គ្រោះជាតិ គ្មានការយល់ដឹងច្រើនឡើយពីនយោបាយជាតិ ពីច្បាប់ទម្លាប់ស្រុកទេសនិមួយៗដែល គេធ្វើសំរាប់កិច្ចការអភិវឌ្ឍន៏មាតុភូមិខ្លួនឲ្យមានការរីកចំរើននោះទេ។
    គណបក្សប្រឆាំងទាំងនេះសម្បូរទៅដោយមនុស្សចេះដឹង តែពោរពេញដោយចំណេះចេះតែក្នុងក្បួន ដែលប្រកបដោយភាពមិនសាច់ ការនិយាយរូមសុទ្ធតែ តែជាមនុស្សពោរពេញទៅដោយភាពអាចម៏ការ ចោលម្សៀត រកលេខដាក់គ្មាន តែពូកែខាងអួតថា ពួកខ្លួនសុទ្ធជា
    បណ្ឌឹត ជាអ្នកសេដ្ឋកិច្ច ជាអ្នកច្បាប់ ស្តាប់ហើយរអើមគួរចង់ក្អួត។
    ព្រោះថាតមន្លៃនៃការអួតអាងពីចំណេះដឹងរបស់ពួកគរ មានតម្លៃមិនស្មើអាចម៍
    មួយកន្ថោរផងហ្នឹង ។
    ចំពោះការឃោសនានយោបាយរបស់មន្ត្រីចោលម្សៀតអតីតគណបក្សសង្គ្រោះជាតិទាំងពីរនេះតែងតែយកស្ទីលតាមនយោបាយភូតកុហកបោកប្រាស់ធ្វើប្រជាភិថុតដូចពួកខ្មែរក្រហម ដែលធ្លាប់លើក យក មកនិយាយបោកប្រាស់ប្រជាពលរដ្ឋខែ្មរដើម្បីទាញយកកម្លាំងវាយផ្តួលរំលំរបបសាធារណះរដ្ឋខ្មែររបស់លន់ ណុល គឺដូចនោះមហាសែនដូច ហើយដែលត្រូវបានសាធារណមតិជាតិនិងអន្តរះជាតិសើចពេបជ្រាយ ថា នេះជាក្រុមមនុស្សកំពូលល្ងង់
    ខាងនយោបាយ។
    ទិដ្ឋភាពនៃការឃោសនារបស់ពួកក្រុមមន្ត្រី សមរង្សីក្តី ក៏ដូចជាក្រុមមន្ត្រីក្នុងគណះសិទ្ធិមនុស្សរបស់អាយ៉ងគោ១០០ កឹម សុខាក្តី អត់អីប្លែកពីពួកខ្មែរក្រហមប្រល័យពូជសាសន៏ឯងនោះទេ។
    ពួកនេះតែងតែងស្រែកបំប៉ោងជាមួយសកម្មភាពញុះញ៉ង់ថាកម្ពុជាជាប្រទេសដែលគ្មាននិតិរដ្ឋពិតប្រាកដ គ្មានសិទ្ធសេរីភាព មានទុក្ខវេទនា មានកំរិតជីវភាពដុនដាប រស់នៅគ្មានការអភិវឌ្ឍហើយត្រូវតែជួយសង្គ្រោះ ជួយស្រោចស្រង់ ដែលការពិត ការសង្គ្រោះរបស់ពួកវា
    សង្គ្រោះតែក្ត សង្គ្រោះតែក្តឹត ដែលមានន័យថា ពួកគេចេះត្រឹមដូរប្តី ដូរប្រពន្ធគ្នា រួមរក្ស
    មានសហាយស្មន់ ប្តីក្បត់ប្រពន្ធ ប្រពន្ធផឹតប្តី ភូតភារបោកប្រាស ញុះញង់អុចអាល
    ដើម្បីបង្ករចលាចលក្នុងសង្គមតែប៉ុណ្ណោះ ។
    ចង់ធ្វើជាអ្នកដឹកនាំល្អ ពិតណាស់ជាមនសិកាចំពោះជាតិ និងប្រជាជន គេអាចស្លាប់ តែមិនអាចធ្វើឲ្យមានខុសបានទេ ។
    តើពួកមេដឹកនាំបក្សសង្គ្រោះផេះ ដែលមានមនសិកាចំពោះជាតិ និងប្រជាជនបែបនេះទេ ?
    បើពួកគេមានតែការប្រព្រឹត្តអំពើបែបនេះ (ចេះត្រឹមដូរប្តី ដូរប្រពន្ធគ្នា រួមរក្ស
    មានសហាយស្មន់ ប្តីក្បត់ប្រពន្ធ ប្រពន្ធផឹតប្តី ភូតភារបោកប្រាស ញុះញង់អុចអាល
    ដើម្បីបង្ករចលាចលក្នុងសង្គម) បណ្តាលឲ្យមានការមិនទុកចិត្តបាននោះ ។
    សួរថា ពួកសង្គ្រោះផេះ មានអីតវ៉ាចំពោះអត្ថបទមួយនេះទេ ?
    រង់ចាំចម្លើយពីពួកអ្នក !

  5. Anonymous says:

    HAS HA ………….. NHOUS NHOUNG >>ORCH AL from your CAMBODIAN extremist be careful about suicide bomber OK