មន្ត្រី​ឧត្ដមស្នងការ​នៃ​អ.ស.ប​ទទួលបន្ទុក​សិទ្ធិមនុស្ស​ចុះ​អង្កេត​បញ្ហា​ដីធ្លី​នៅ​ខេត្ត​ព្រះសីហនុ

ដោយ ខែ សុណង
2020-02-16
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ស្លាកសញ្ញា​សម្គាល់​​រថយន្ត​​របស់​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា (UN Human Rights)។


ស្លាកសញ្ញា​សម្គាល់​​រថយន្ត​​របស់​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា (UN Human Rights)។

 រូប៖ ពលរដ្ឋ


មន្ត្រី​សង្គម​ស៊ីវិល​និង​ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​នៅ​ខេត្ត​ព្រះសីហនុ​រំពឹង​ថា អាជ្ញាធរ​ខេត្ត​នេះ​នឹង​ដោះស្រាយ​បញ្ហា​ដីធ្លី​ដោយ​គោរព​សិទ្ធិមនុស្ស អហិង្សា​និង​ប្រុងប្រយ័ត្ន​ជាង​មុន​។ ក្តី​សង្ឃឹម​នេះ ក្រោយ​មន្ត្រី​ឧត្តមស្នងការ​នៃ​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា ចុះទៅ​អង្កេត​ករណី​ជម្លោះដីធ្លី​នៅ​ក្នុង​ខេត្ត​នេះ។

មន្ត្រី​សង្គម​ស៊ីវិល និង​ពលរដ្ឋ​មាន​បញ្ហាដីធ្លី​នៅ​ខេត្ត​ព្រះសីហនុ​ឱ្យ​ដឹង​ថា មន្ត្រី​ឧត្តមស្នងការ​នៃ​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ចំនួន ៥​រូប បាន​ចុះ​ជួប​តំណាង​ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​និង​មន្ត្រី​សង្គម​ស៊ីវិល​ក្នុង​ខេត្ត​នេះ​ដើម្បី​ប្រមូល​ព័ត៌មាន​ពី​ករណី​ជម្លោះដីធ្លី និង​វិធានការ​របស់​អាជ្ញាធរ​ក្នុង​ការ​ដោះស្រាយ​ក្នុង​តំបន់​នីមួយៗ​ក្នុង​ខេត្ត​ព្រះសីហនុ។

ប្រធាន​សហគមន៍​សេអ៊ី​៥ ក្នុងស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ លោក ស៊ុន សុផាត ដែល​បាន​ជួប​មន្ត្រី​ឧត្តម​ស្នងការ​នៃ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ឱ្យ​អាស៊ីសេរី​ដឹង​ថា មន្ត្រី​ទាំងនោះ​ចង់​ដឹង​ថា ករណី​អាជ្ញាធរ​បណ្ដេញ​ពលរដ្ឋ​ចេញពី​លំនៅឋាន​ក្នុង​ខេត្ត​នេះ ការ​ផ្តល់​ដីធ្លី ឬ​សំណង​ដល់​ពលរដ្ឋ​ដែរ​ទេ​? លោក​បន្ត​ថា ក្នុង​ពេល​មន្ត្រី​យូអ៊ិន​សាកសួរ​លោក និង​សាកសួរ​ពលរដ្ឋ​ផ្សេងទៀត​ក៏​មាន​ការ​ឃ្លាំមើល​យ៉ាង​តឹងរ៉ឹង​ពី​សមត្ថកិច្ច​មូលដ្ឋាន​ដែរ៖ «ខាង​យូនអ៊ិន​គេ​សួរ​ថា តើ​ដេញ​ប្រជាពលរដ្ឋ​មាន​សំណង​អី​ឱ្យ​ប្រជាពលរដ្ឋ​ឬក៏​រដ្ឋ​ត្រូវ​មាន​កាតព្វកិច្ច​អី រក​ទីតាំង​ណាមួយ​សម្រាប់​ពលរដ្ឋ​ដែល​ក្រីក្រ គេ​សួរ​ព័ត៌មាន​ទាំងអស់​ហ្នឹង»។

ពលរដ្ឋ​រូប​នេះ​ឱ្យ​ដឹង​ទៀត​ថា មន្ត្រី​ឧត្ដមស្នងការ​នៃ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​បាន​មក​សាក​សួរ​ព័ត៌មាន​ពី​លោក​កាល​ពីដើម​ខែ​កុម្ភៈ​។ លោក ស៊ុន សុផាត យល់​ថា នៅ​មន្ត្រី​យូអ៊ិន​ស្វែងយល់​ពី​ជម្លោះដីធ្លី​នៅ​ក្នុង​ខេត្ត នឹង​អាច​ធ្វើ​ឱ្យ​អាជ្ញាធរ​ដោះស្រាយ​បញ្ហា​ដីធ្លី​ដោយមាន​ការ​គោរព​សិទ្ធិមនុស្ស​ជាង​មុន​។

ដូចគ្នា​នេះ​ដែរ អ្នក​សម្របសម្រួល​សមាគម​សិទ្ធិមនុស្ស​អាដហុក​ប្រចាំ​ខេត្ត​ព្រះសីហនុ អ្នកស្រី ជៀប សុធា​រី ឱ្យ​ដឹង​ដែរ​ថា មន្ត្រី​ឧត្ដមស្នងការ​នៃ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិ​បាន​ទៅ​សួរនាំ​ពលរដ្ឋ​មួយ​ចំនួន​ក្នុង​ខេត្ត​នេះ ដែល​ទទួល​បាន​ដី​សម្បទាន​សង្គមកិច្ច​ពី​អាជ្ញាធរ​ខេត្ត ។ អ្នកស្រី​បន្ត​ថា មន្ត្រី​យូអ៊ិន​ក៏បាន​ស្នើ​ជួប​ពលរដ្ឋ​ដែល​ត្រូវ​អាជ្ញាធរ​ចាប់ខ្លួន​ក្នុង​​ករណី​ជម្លោះដីធ្លី​ដែរ ប៉ុន្តែ​មន្ត្រី​ពន្ធនាគារ​ក្នុង​ខេត្ត​មិន​អនុញ្ញាត​ឱ្យ​ចូល​ជួប​នោះ​ទេ៖ «ខាង​ពន្ធនាគារ​អត់​ឱ្យ​ចូល​ទេ ថ្ងៃ​ហ្នឹង​ខ្ញុំ​បាន​ទៅជា​មួយ​ពួកគាត់​(​មន្ត្រី​យូអ៊ិនគេ​ថា​ដោយសារ​មាន​បញ្ហា​កូរ៉ូណា»។

អ្នកនាំពាក្យ​សាលាខេត្ត​ព្រះសីហនុ លោក ឃាង ភារម្យ ឱ្យ​អាស៊ីសេរី​ដឹង​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ​ថា លោក​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​ទាក់ទង និង​មន្ត្រី​ឧត្តមស្នងការ​នៃ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា ចុះទៅ​អង្កេត​ករណី​ជម្លោះដីធ្លី​នៅ​ក្នុង​ខេត្ត​នេះ​នៅឡើយ​ទេ​។ ទោះ​យ៉ាង​នេះ​ក្ដី​លោក​អះអាង​ថា អាជ្ញាធរ​ខេត្ត​ស្វាគមន៍​គ្រប់​ភាគី​ទាំងអស់​ដែល​ចុះ​មក​សង្កេត​នៅ​ក្នុង​ខេត្ត​នេះ។ មន្ត្រី​អ្នកនាំពាក្យ​ដដែល​ថ្លែង​ការពារ​ចំណាត់ការ​សមត្ថកិច្ច​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នៅ​ក្នុង​ខេត្ត​នេះ ថា​គឺ​អនុវត្ត​តាម​ច្បាប់​ត្រឹមត្រូវ៖ «ការ​អនុវត្ត​ការងារ​គឺ​យើង​ធ្វើតាម​ច្បាប់​ទាំងអស់ អត់​មានការ​រំលោភ​សិទ្ធិ អត់​មានការ​គំរាមកំហែង តែ​ក្នុង​ករណី​នេះ​បងប្អូន​ប្រជាពលរដ្ឋ​ចូល​មក​ចាប់ដី​កម្មសិទ្ធិឯកជន ឬក៏​ដី​សាធារណៈ​របស់​រដ្ឋ​គឺ​រដ្ឋបាល​ខេត្ត​នឹង​អនុវត្ត​ច្បាប់​ដូចគ្នា​អ៊ីចឹង»។

ប៉ុន្តែ មន្ត្រី​សមាគម​អាដហុក អ្នកស្រី ជៀប សុធា​រី លើកឡើង​ថា នៅ​រយៈពេល​ចុងក្រោយ​នេះ អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​បាន​ប្រើ​វិធានការ​ក្តៅ​បណ្ដេញ​ពលរដ្ឋ​ចេញពី​លំនៅឋាន​ដោយ​បង្ខំ​ដោយ​ចោទ​ប្រកាន់​ថា ពួកគេ​ចូល​រស់នៅ​លើ​ដី​រដ្ឋ​និង​ការ​មានការ​ចាប់ខ្លួន​ពលរដ្ឋ​ជាច្រើន​នាក់​បញ្ជូន​ទៅ​តុលាការ​ថែមទៀត​ផង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

2 Responses to "មន្ត្រី​ឧត្ដមស្នងការ​នៃ​អ.ស.ប​ទទួលបន្ទុក​សិទ្ធិមនុស្ស​ចុះ​អង្កេត​បញ្ហា​ដីធ្លី​នៅ​ខេត្ត​ព្រះសីហនុ"

  1. Anonymous says:

    U-N please don’t be soft to this beast regime’ because this regime is the real brutal and do a lot of crimes to people. Since Veitcong mafia dictator and his groups committed crime (coup1997) they capture khmer people in their cage and do what ever they wanted and never respected Parich Accord or international or even constitution in the country ‘ They are the robbers the criminals ‘

  2. so socheath says:

    send to facebook
    អតីតបក្សប្រឆាំងសង្គ្រោះជាតិ
    សម្បូរសុទ្ធតែមន្ត្រីល្ងង់ខ្លៅ និង ចោលម្សៀត
    *******
    និយាយអោយត្រង់ទៅចុះ ពួកមន្ត្រីល្ងង់ខ្លៅចោលម្សៀតគណបក្សសមរង្សីនិងមន្ត្រីគណបក្សសិទ្ធិមនុស្សរបស់អាយ៉ងគោ១០០កឹមសុខាដែល រួមគ្នាក្លាយទៅជាខ្មោចអតីតបក្សសង្គ្រោះជាតិ គ្មានការយល់ដឹងច្រើនឡើយពីនយោបាយជាតិ ពីច្បាប់ទម្លាប់ស្រុកទេសនិមួយៗដែល គេធ្វើសំរាប់កិច្ចការអភិវឌ្ឍន៏មាតុភូមិខ្លួនឲ្យមានការរីកចំរើននោះទេ។
    គណបក្សប្រឆាំងទាំងនេះសម្បូរទៅដោយមនុស្សចេះដឹង តែពោរពេញដោយចំណេះចេះតែក្នុងក្បួន ដែលប្រកបដោយភាពមិនសាច់ ការនិយាយរូមសុទ្ធតែ តែជាមនុស្សពោរពេញទៅដោយភាពអាចម៏ការ ចោលម្សៀត រកលេខដាក់គ្មាន តែពូកែខាងអួតថា ពួកខ្លួនសុទ្ធជា
    បណ្ឌឹត ជាអ្នកសេដ្ឋកិច្ច ជាអ្នកច្បាប់ ស្តាប់ហើយរអើមគួរចង់ក្អួត។ព្រោះថាតម្លៃនៃការអួតអាង
    ពីចំណេះដឹងរបស់ពួកគេ មានតម្លៃមិនស្មើអាចម៍មួយកន្ថោរផងហ្នឹង ។
    ចំពោះការឃោសនានយោបាយរបស់មន្ត្រីចោលម្សៀតអតីតគណបក្សសង្គ្រោះជាតិទាំងពីរនេះតែងតែយកស្ទីលតាមនយោបាយភូតកុហកបោកប្រាស់ធ្វើប្រជាភិថុតដូចពួកខ្មែរក្រហម ដែលធ្លាប់លើក យក មកនិយាយបោកប្រាស់ប្រជាពលរដ្ឋខែ្មរដើម្បីទាញយកកម្លាំងវាយផ្តួលរំលំរបបសាធារណះរដ្ឋខ្មែររបស់លន់ ណុល គឺដូចនោះមហាសែនដូច ហើយដែលត្រូវបានសាធារណមតិជាតិនិងអន្តរះជាតិសើចពេបជ្រាយ ថា នេះជាក្រុមមនុស្សកំពូលល្ងង់
    ខាងនយោបាយ។
    ទិដ្ឋភាពនៃការឃោសនារបស់ពួកក្រុមមន្ត្រី សមរង្សីក្តី ក៏ដូចជាក្រុមមន្ត្រីក្នុងគណះសិទ្ធិមនុស្សរបស់អាយ៉ងគោ១០០ កឹម សុខាក្តី អត់អីប្លែកពីពួកខ្មែរក្រហមប្រល័យពូជសាសន៏ឯងនោះទេ។
    ពួកនេះតែងតែងស្រែកបំប៉ោងជាមួយសកម្មភាពញុះញ៉ង់ថាកម្ពុជាជាប្រទេសដែលគ្មាននិតិរដ្ឋពិតប្រាកដ គ្មានសិទ្ធសេរីភាព មានទុក្ខវេទនា មានកំរិតជីវភាពដុនដាប រស់នៅគ្មានការអភិវឌ្ឍហើយត្រូវតែជួយសង្គ្រោះ ជួយស្រោចស្រង់ ដែលការពិត ការសង្គ្រោះរបស់ពួកវា
    សង្គ្រោះតែក្ត សង្គ្រោះតែក្តឹត ដែលមានន័យថា ពួកគេចេះត្រឹមដូរប្តី ដូរប្រពន្ធគ្នា រួមរក្ស
    មានសហាយស្មន់ ប្តីក្បត់ប្រពន្ធ ប្រពន្ធផឹតប្តី ភូតភារបោកប្រាស ញុះញង់អុចអាល
    ដើម្បីបង្ករចលាចលក្នុងសង្គមតែប៉ុណ្ណោះ ។
    ចង់ធ្វើជាអ្នកដឹកនាំល្អ ពិតណាស់ជាមនសិកាចំពោះជាតិ និងប្រជាជន គេអាចស្លាប់ តែមិនអាចធ្វើឲ្យមានខុសបានទេ ។
    តើពួកមេដឹកនាំបក្សសង្គ្រោះផេះ ដែលមានមនសិកាចំពោះជាតិ និងប្រជាជនបែបនេះទេ ?
    បើពួកគេមានតែការប្រព្រឹត្តអំពើបែបនេះ (ចេះត្រឹមដូរប្តី ដូរប្រពន្ធគ្នា រួមរក្ស
    មានសហាយស្មន់ ប្តីក្បត់ប្រពន្ធ ប្រពន្ធផឹតប្តី ភូតភារបោកប្រាស ញុះញង់អុចអាល
    ដើម្បីបង្ករចលាចលក្នុងសង្គម) បណ្តាលឲ្យមានការមិនទុកចិត្តបាននោះ ។
    សួរថា ពួកសង្គ្រោះផេះ មានអីតវ៉ាចំពោះអត្ថបទមួយនេះទេ ?
    រង់ចាំចម្លើយពីពួកអ្នក !