លោក ​​សម ​រង្ស៊ី​៖​ ការ​ព្យួរ​ EBA​ ២០​% ​ជា​សំណាង​ល្អ​ទៅ​វិញ​ទេ​សម្រាប់​ឲ្យ​កម្ពុជា​កែ​ទម្រង់​ចាំ​បាច់​ជា​បន្ទាន់​

កម្ពុជា-អឺរ៉ុប
16/02/2020 – 05:50
ដោយ៖ អ៊ឹង ប៊ុនថន
RFI

សាខាអតីតគណបក្សសង្គ្រោះជាតិប្រចាំនៅបារាំងស្នើសុំអន្តរាគមន៍ពីសហភាពអឺរ៉ុប
សាខាអតីតគណបក្សសង្គ្រោះជាតិប្រចាំនៅបារាំងស្នើសុំអន្តរាគមន៍ពីសហភាពអឺរ៉ុប @សហការី

លោក សម រង្ស៊ី ដែល​កំពុង​នៅ​ក្រៅ​ប្រទេស ​ទើប​តែ​បញ្ចេញ​ប្រតិកម្ម​ផ្ទាល់​ខ្លួន​លោក​ទាក់​ទង​នឹង​សេចក្តី​សម្រេច​របស់​សហភាព​អឺរ៉ុប​ដែល​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា​តែ​២០​ភាគ​រយ កាលពី​ថ្ងៃ ១២ កុម្ភៈ​។ បើ​តាម​មេ​ដឹក​នាំ​គណ​បក្ស​ប្រឆាំង​រូប​នេះ ​សេចក្តី​សម្រេច​របស់​សហ​ភាព​អឺរ៉ុប បែប​នេះ​គឺ​ជា​សំណាង​ល្អ​ទៅ​វិញ​ទេ សម្រាប់​ឲ្យ​ប្រទេស​កម្ពុជា​មាន​ឱកាស​ធ្វើ​ការ​កែ​ទម្រង់​ចាំ​បាច់​ខ្លះៗ​ ជា​បន្ទាន់​។​

ដោយ​យល់​ថា​ជា​សំណាង​ល្អ​ទៅ​វិញ​ទេ ចំពោះ​ការ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBA​ពី​កម្ពុជា​តែ​២០​ភាគ​រយ​នោះ លោក សម រង្ស៊ី បាន​លើក​ឡើង​ពី​គន្លឹះ​ចាំ​បាច់​មួយ​ដែល​ត្រូវ​តែ​ដោះ​ស្រាយ​បញ្ហា​​បាត់​បង់​ផល​ប្រយោជន៍​ផ្នែក​ខ្លះ​នៃ​ EBA​។ ​ ការ​លើក​កម្ពស់ ផលិត​ភាព នៃ​ឧស្សា​ហកម្ម​របស់​កម្ពុជា ដែល​ត្រូវ​ផលិត​ទំនិញ ឲ្យ​មាន​គុណ​ភាព​ល្អ ក្នុង​តម្លៃ​ទាប​សម​រម្យ គឺ​ត្រូវ​បាន លោក សម រង្ស៊ី ចាត់​ទុក​ថា ជា​ការ​លើក​កម្ពស់ លទ្ធភាព​ប្រកួត​ប្រជែង​របស់​កម្ពុជា​លើ​ទីផ្សារ​អន្តរ​ជាតិ​ឆ្លើយ​តប​នឹង​បញ្ហា​ EBA​។

នេះ​ជា​ប្រតិកម្ម​បន្ថែម​ទៅ​លើ​សេចក្តី​ថ្លែងការណ៍​របស់​អតីតគណបក្សសង្រ្គោះជាតិ​កាល​ពីថ្ងៃទី១៣​កុម្ភៈ គឺក្រោយមួយ​ថ្ងៃ​នៃ​សេចក្តី​សម្រេច​របស់​អឺរ៉ុប​ទាក់​ទង ​EBA ​ដែល ​CNRP ​ថា​បាន​ទុក​ពេល​គ្រប់​គ្រាន់​ឲ្យ​កម្ពុជា​មាន​ការ​កែ​ប្រែ​ស្ថាន​ការណ៍​ឡើងវិញ​។​ប៉ុន្តែ​មេដឹក​នាំ​គណ​បក្ស​ប្រឆាំង​រូប​នេះ មិន​ភ្លេច​លើក​ឡើង​ឡើយ ពី​ការ​ចាំបាច់​ត្រូវ​តែ​បំបាត់​អំពើ​ពុក​រលួយ​គ្រប់​ជាន់​ថ្នាក់ ដែល​ធ្វើ​ឲ្យ​តម្លៃ​ទំនិញ​របស់​កម្ពុជា​​ថ្លៃលើស​គេ ហើយ​ត្រូវ​តែ​កែ​លម្អ​ប្រព័ន្ធ​សុខា​ភិបាល ប្រព័ន្ធ​អប់រំ និង​ប្រព័ន្ធ​សង្គម​កិច្ច ព្រម​ទាំង​សេវាសា​ធារណៈ​ទាំង​អស់ ដែល​សព្វ​ថ្ងៃ មាន​ភាព​រយីក​រយាក ហើយ​មិន​អាច​បម្រើ​សេចក្តី​ត្រូវ​ការ​របស់​ប្រជាពលរដ្ឋ​បាន​ឡើយ​។ នេះ​បើ​តាម លោក សម រង្ស៊ី។ លើស​ពី​ការ​ប្រឆាំង​អំពើ​ពុក​លួយ លោក សម រង្ស៊ី លើក​ឡើង​ថា ការ​តម្រូវ​ឲ្យ​មាន​លទ្ធិ​ប្រជាធិប​តេយ្យ​រឹង​មាំ​នៅ​កម្ពុជា គឺ​ជា​ការ​ចាំ​បាច់​ក្នុង​បញ្ចប់ការរំលោភសិទ្ធិ​មនុស្សដ៏​ធ្ងន់​ធ្ងរ ក្រោម​រដ្ឋាភិបាល​លោក ហ៊ុន សែន។

ទោះ​ជា​ការ​សម្រេច​របស់​សហភាព​អឺរ៉ុប​ផ្នែក​លើ​គុណ​តម្លៃ​ និង​គោល​ការណ៍​សិទ្ធិ​មនុស្ស​ក៏ដោយ តែ​ក្រសួង​ការ​បរទេស​កម្ពុជា​វិញ បាន​ចាត់​ទុក​សេចក្តី​សម្រេច​នោះ​ថា​ត្រូវ​បាន​ជំរុញ​ដោយ​ហេតុ​ផល​នយោ​បាយ ដែល​គ្មាន​ការ​ពិចារ​ណា​ដោយ​សត្យា​នុម័ត និង​គ្មាន​ភាព​លំអៀង​។ យ៉ាង​ណាក៏​ដោយ ក្រសួង​ការបរទេស​អះអាង​ថា កម្ពុជា​នៅ​តែ​ប្តេជ្ញា​ចិត្ត​ពង្រឹង​ទំនាក់​ទំនង​របស់​ខ្លួន​ជា​មួយ​សហភាព​អឺរ៉ុប​បន្ថែម​ទៀត ដោយ​ឈរ​លើ​ស្មារតី​គោរព​គ្នា និង​ទទួល​បាន​ផល​ប្រយោជន៍​ទៅ​វិញ​ទៅ​មក​៕

What Next?

Recent Articles

2 Responses to "លោក ​​សម ​រង្ស៊ី​៖​ ការ​ព្យួរ​ EBA​ ២០​% ​ជា​សំណាង​ល្អ​ទៅ​វិញ​ទេ​សម្រាប់​ឲ្យ​កម្ពុជា​កែ​ទម្រង់​ចាំ​បាច់​ជា​បន្ទាន់​"

  1. so socheath says:

    send to facebook
    អតីតបក្សប្រឆាំងសង្គ្រោះជាតិ
    សម្បូរសុទ្ធតែមន្ត្រីល្ងង់ខ្លៅ និង ចោលម្សៀត
    *******
    និយាយអោយត្រង់ទៅចុះ ពួកមន្ត្រីល្ងង់ខ្លៅចោលម្សៀតគណបក្សសមរង្សីនិងមន្ត្រីគណបក្សសិទ្ធិមនុស្សរបស់អាយ៉ងគោ១០០កឹមសុខាដែល រួមគ្នាក្លាយទៅជាខ្មោចអតីតបក្សសង្គ្រោះជាតិ គ្មានការយល់ដឹងច្រើនឡើយពីនយោបាយជាតិ ពីច្បាប់ទម្លាប់ស្រុកទេសនិមួយៗដែល គេធ្វើសំរាប់កិច្ចការអភិវឌ្ឍន៏មាតុភូមិខ្លួនឲ្យមានការរីកចំរើននោះទេ។
    គណបក្សប្រឆាំងទាំងនេះសម្បូរទៅដោយមនុស្សចេះដឹង តែពោរពេញដោយចំណេះចេះតែក្នុងក្បួន ដែលប្រកបដោយភាពមិនសាច់ ការនិយាយរូមសុទ្ធតែ តែជាមនុស្សពោរពេញទៅដោយភាពអាចម៏ការ ចោលម្សៀត រកលេខដាក់គ្មាន តែពូកែខាងអួតថា ពួកខ្លួនសុទ្ធជា
    បណ្ឌឹត ជាអ្នកសេដ្ឋកិច្ច ជាអ្នកច្បាប់ ស្តាប់ហើយរអើមគួរចង់ក្អួត។
    ព្រោះថាតមន្លៃនៃការអួតអាងពីចំណេះដឹងរបស់ពួកគរ មានតម្លៃមិនស្មើអាចម៍
    មួយកន្ថោរផងហ្នឹង ។
    ចំពោះការឃោសនានយោបាយរបស់មន្ត្រីចោលម្សៀតអតីតគណបក្សសង្គ្រោះជាតិទាំងពីរនេះតែងតែយកស្ទីលតាមនយោបាយភូតកុហកបោកប្រាស់ធ្វើប្រជាភិថុតដូចពួកខ្មែរក្រហម ដែលធ្លាប់លើក យក មកនិយាយបោកប្រាស់ប្រជាពលរដ្ឋខែ្មរដើម្បីទាញយកកម្លាំងវាយផ្តួលរំលំរបបសាធារណះរដ្ឋខ្មែររបស់លន់ ណុល គឺដូចនោះមហាសែនដូច ហើយដែលត្រូវបានសាធារណមតិជាតិនិងអន្តរះជាតិសើចពេបជ្រាយ ថា នេះជាក្រុមមនុស្សកំពូលល្ងង់
    ខាងនយោបាយ។
    ទិដ្ឋភាពនៃការឃោសនារបស់ពួកក្រុមមន្ត្រី សមរង្សីក្តី ក៏ដូចជាក្រុមមន្ត្រីក្នុងគណះសិទ្ធិមនុស្សរបស់អាយ៉ងគោ១០០ កឹម សុខាក្តី អត់អីប្លែកពីពួកខ្មែរក្រហមប្រល័យពូជសាសន៏ឯងនោះទេ។
    ពួកនេះតែងតែងស្រែកបំប៉ោងជាមួយសកម្មភាពញុះញ៉ង់ថាកម្ពុជាជាប្រទេសដែលគ្មាននិតិរដ្ឋពិតប្រាកដ គ្មានសិទ្ធសេរីភាព មានទុក្ខវេទនា មានកំរិតជីវភាពដុនដាប រស់នៅគ្មានការអភិវឌ្ឍហើយត្រូវតែជួយសង្គ្រោះ ជួយស្រោចស្រង់ ដែលការពិត ការសង្គ្រោះរបស់ពួកវា
    សង្គ្រោះតែក្ត សង្គ្រោះតែក្តឹត ដែលមានន័យថា ពួកគេចេះត្រឹមដូរប្តី ដូរប្រពន្ធគ្នា រួមរក្ស
    មានសហាយស្មន់ ប្តីក្បត់ប្រពន្ធ ប្រពន្ធផឹតប្តី ភូតភារបោកប្រាស ញុះញង់អុចអាល
    ដើម្បីបង្ករចលាចលក្នុងសង្គមតែប៉ុណ្ណោះ ។
    ចង់ធ្វើជាអ្នកដឹកនាំល្អ ពិតណាស់ជាមនសិកាចំពោះជាតិ និងប្រជាជន គេអាចស្លាប់ តែមិនអាចធ្វើឲ្យមានខុសបានទេ ។
    តើពួកមេដឹកនាំបក្សសង្គ្រោះផេះ ដែលមានមនសិកាចំពោះជាតិ និងប្រជាជនបែបនេះទេ ?
    បើពួកគេមានតែការប្រព្រឹត្តអំពើបែបនេះ (ចេះត្រឹមដូរប្តី ដូរប្រពន្ធគ្នា រួមរក្ស
    មានសហាយស្មន់ ប្តីក្បត់ប្រពន្ធ ប្រពន្ធផឹតប្តី ភូតភារបោកប្រាស ញុះញង់អុចអាល
    ដើម្បីបង្ករចលាចលក្នុងសង្គម) បណ្តាលឲ្យមានការមិនទុកចិត្តបាននោះ ។
    សួរថា ពួកសង្គ្រោះផេះ មានអីតវ៉ាចំពោះអត្ថបទមួយនេះទេ ?
    រង់ចាំចម្លើយពីពួកអ្នក !

  2. Anonymous says:

    AH CHHKOUTH EAIY the word that you always saying NHOUS NHOUNG is came from the killing field . I hated to see the highly jungle educated like you talking none sent . get lost your dump ass