បក្ស​ប្រឆាំង​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ការពារ​ខ្លួន​ពី​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​ដោយសារ​គ្មាន​វិធានការ​ត្រឹមត្រូវ​ពី​លោក ហ៊ុន សែន

ដោយ មួង ណារ៉េត
2020-02-16
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

មន្ត្រី​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង ក្រសួងសុខាភិបាល ដាក់​ម៉ាស៊ីន​ត្រួត​ពិនិត្យ​អ្នក​ដំណើរ​នៅ​វាល​យន្តហោះ និង​ច្រក​ចេញ​ចូល​អន្តរជាតិ។

មន្ត្រី​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង ក្រសួងសុខាភិបាល ដាក់​ម៉ាស៊ីន​ត្រួត​ពិនិត្យ​អ្នក​ដំណើរ​នៅ​វាល​យន្តហោះ និង​ច្រក​ចេញ​ចូល​អន្តរជាតិ។

 រូប៖ ហ្វេសប៊ុក​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​ នៅ​ថ្ងៃ​ទី១៤ ខែ​មករា ឆ្នាំ២០២០


គណបក្ស​សង្គ្រោះជាតិ​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ទាំងអស់ ការពារ​ខ្លួន​ដោយ​ខ្លួនឯង ក្រោយ​លោក ហ៊ុន សែន មិន​បាន​ចាត់វិធានការ​ត្រឹមត្រូវ ដើម្បី​ការពារ​សុវត្ថិភាព និង​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ ពី​ការ​ឆ្លង​ជំងឺ​រលាក​ផ្លូវ​ដង្ហើម កូវិត​-១៩ នេះ។

នៅ​ក្នុង​សេចក្តី​អំពាវនាវ ចេញ​កាល​ពី​រាត្រី ថ្ងៃ​ទី​១៥ ខែ កុម្ភៈ គណបក្ស​សង្គ្រោះជាតិ លើក​ឧទាហរណ៍​នៃ​ការ​មិន​យកចិត្តទុកដាក់​ត្រឹមត្រូវ​របស់​របប​ក្រុងភ្នំពេញ ដូចជា​ការ​ទុក​ឱ្យ​ពលរដ្ឋ​ខ្មែរ​បន្ត​រស់នៅ​កន្លែង​ផ្ទុះ​មេរោគ គឺ​ទីក្រុង​វូ​ហាន និង​ទុក​បន្ត​ឱ្យ​មាន​ជើង​ហោះហើរ​ជាមួយ​ប្រទេស​ចិន ព្រមទាំង​ឱ្យ​ពលរដ្ឋ​ចិន​រាប់​ពាន់​នាក់​ពី​ទីក្រុង​វូហាន ចូល​មក​កាន់​ប្រទេស​កម្ពុជា និង​ធ្វើ​ដំណើរ​ដោយ​សេរី ពេញ​ផ្ទៃ​ប្រទេស ដោយ​គ្មាន​ត្រួតពិនិត្យ​សុខភាព​អ្នក​ទាំងនោះ។

ជាង​នេះ​ទៅទៀត គណបក្ស​សង្គ្រោះ​ជាតិ លើក​យក​ករណី​នៃ​ការ​រក​ឃើញ​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​នេះ នៅ​លើ​ស្ត្រី​អាមេរិក​វ័យ ៨៣ ឆ្នាំ ដែល​ជា​អ្នកដំណើរ​លើ​កប៉ាល់ Westerdam នោះ​។ គណបក្ស​នេះ បន្ថែម​ថា លោក ហ៊ុន សែន ថែមទាំង​គំរាមកំហែង និង​ព្រមាន​ចាប់ខ្លួន​ប្រជាពលរដ្ឋ​ខ្មែរ​ណា ដែល​ហ៊ាន​និយាយ​ពី​ការ​ផ្ទុះ​រីក​រាលដាល​នៃ​ជំងឺ​នេះ និង​មិន​លើកទឹកចិត្ត​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​រក​វិធី​ការពារ​ខ្លួន ដូចជា​ការ​ប្រើ​ម៉ាស់​ជាដើម​។

អាជ្ញាធរ​កម្ពុជា នៅតែ​បន្ត​ឱ្យ​ជនជាតិ​ហូរ​ចូល​កម្ពុជា ស្រប​ពេល​ប្រទេស​ចិន​ឯណោះ បាន​បិទ​ទីក្រុង​ជាច្រើន ដើម្បី​បង្ការ​បញ្ហា​នេះ​។

ដោយសារ​មូលហេតុ​ទាំងនេះ គណបក្សប្រឆាំង​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ ប្រុងប្រយ័ត្ន​ខ្ពស់​ជាប់​ជានិច្ច និង​ប្រកាន់ខ្ជាប់​នូវ​វិធានការ​អនាម័យ​ផ្ទាល់ខ្លួន​ឱ្យ​បាន​ខ្ជាប់ខ្ជួន ដើម្បី​ការពារ​ខ្លួន​ពី​ការ​ឆ្លង​មេរោគ​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

2 Responses to "បក្ស​ប្រឆាំង​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ការពារ​ខ្លួន​ពី​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​ដោយសារ​គ្មាន​វិធានការ​ត្រឹមត្រូវ​ពី​លោក ហ៊ុន សែន"

  1. so socheath says:

    send to facebook
    អតីតបក្សប្រឆាំងសង្គ្រោះជាតិ
    សម្បូរសុទ្ធតែមន្ត្រីល្ងង់ខ្លៅ និង ចោលម្សៀត
    *******
    និយាយអោយត្រង់ទៅចុះ ពួកមន្ត្រីល្ងង់ខ្លៅចោលម្សៀតគណបក្សសមរង្សីនិងមន្ត្រីគណបក្សសិទ្ធិមនុស្សរបស់អាយ៉ងគោ១០០កឹមសុខាដែល រួមគ្នាក្លាយទៅជាខ្មោចអតីតបក្សសង្គ្រោះជាតិ គ្មានការយល់ដឹងច្រើនឡើយពីនយោបាយជាតិ ពីច្បាប់ទម្លាប់ស្រុកទេសនិមួយៗដែល គេធ្វើសំរាប់កិច្ចការអភិវឌ្ឍន៏មាតុភូមិខ្លួនឲ្យមានការរីកចំរើននោះទេ។
    គណបក្សប្រឆាំងទាំងនេះសម្បូរទៅដោយមនុស្សចេះដឹង តែពោរពេញដោយចំណេះចេះតែក្នុងក្បួន ដែលប្រកបដោយភាពមិនសាច់ ការនិយាយរូមសុទ្ធតែ តែជាមនុស្សពោរពេញទៅដោយភាពអាចម៏ការ ចោលម្សៀត រកលេខដាក់គ្មាន តែពូកែខាងអួតថា ពួកខ្លួនសុទ្ធជា
    បណ្ឌឹត ជាអ្នកសេដ្ឋកិច្ច ជាអ្នកច្បាប់ ស្តាប់ហើយរអើមគួរចង់ក្អួត។
    ព្រោះថាតមន្លៃនៃការអួតអាងពីចំណេះដឹងរបស់ពួកគរ មានតម្លៃមិនស្មើអាចម៍
    មួយកន្ថោរផងហ្នឹង ។
    ចំពោះការឃោសនានយោបាយរបស់មន្ត្រីចោលម្សៀតអតីតគណបក្សសង្គ្រោះជាតិទាំងពីរនេះតែងតែយកស្ទីលតាមនយោបាយភូតកុហកបោកប្រាស់ធ្វើប្រជាភិថុតដូចពួកខ្មែរក្រហម ដែលធ្លាប់លើក យក មកនិយាយបោកប្រាស់ប្រជាពលរដ្ឋខែ្មរដើម្បីទាញយកកម្លាំងវាយផ្តួលរំលំរបបសាធារណះរដ្ឋខ្មែររបស់លន់ ណុល គឺដូចនោះមហាសែនដូច ហើយដែលត្រូវបានសាធារណមតិជាតិនិងអន្តរះជាតិសើចពេបជ្រាយ ថា នេះជាក្រុមមនុស្សកំពូលល្ងង់
    ខាងនយោបាយ។
    ទិដ្ឋភាពនៃការឃោសនារបស់ពួកក្រុមមន្ត្រី សមរង្សីក្តី ក៏ដូចជាក្រុមមន្ត្រីក្នុងគណះសិទ្ធិមនុស្សរបស់អាយ៉ងគោ១០០ កឹម សុខាក្តី អត់អីប្លែកពីពួកខ្មែរក្រហមប្រល័យពូជសាសន៏ឯងនោះទេ។
    ពួកនេះតែងតែងស្រែកបំប៉ោងជាមួយសកម្មភាពញុះញ៉ង់ថាកម្ពុជាជាប្រទេសដែលគ្មាននិតិរដ្ឋពិតប្រាកដ គ្មានសិទ្ធសេរីភាព មានទុក្ខវេទនា មានកំរិតជីវភាពដុនដាប រស់នៅគ្មានការអភិវឌ្ឍហើយត្រូវតែជួយសង្គ្រោះ ជួយស្រោចស្រង់ ដែលការពិត ការសង្គ្រោះរបស់ពួកវា
    សង្គ្រោះតែក្ត សង្គ្រោះតែក្តឹត ដែលមានន័យថា ពួកគេចេះត្រឹមដូរប្តី ដូរប្រពន្ធគ្នា រួមរក្ស
    មានសហាយស្មន់ ប្តីក្បត់ប្រពន្ធ ប្រពន្ធផឹតប្តី ភូតភារបោកប្រាស ញុះញង់អុចអាល
    ដើម្បីបង្ករចលាចលក្នុងសង្គមតែប៉ុណ្ណោះ ។
    ចង់ធ្វើជាអ្នកដឹកនាំល្អ ពិតណាស់ជាមនសិកាចំពោះជាតិ និងប្រជាជន គេអាចស្លាប់ តែមិនអាចធ្វើឲ្យមានខុសបានទេ ។
    តើពួកមេដឹកនាំបក្សសង្គ្រោះផេះ ដែលមានមនសិកាចំពោះជាតិ និងប្រជាជនបែបនេះទេ ?
    បើពួកគេមានតែការប្រព្រឹត្តអំពើបែបនេះ (ចេះត្រឹមដូរប្តី ដូរប្រពន្ធគ្នា រួមរក្ស
    មានសហាយស្មន់ ប្តីក្បត់ប្រពន្ធ ប្រពន្ធផឹតប្តី ភូតភារបោកប្រាស ញុះញង់អុចអាល
    ដើម្បីបង្ករចលាចលក្នុងសង្គម) បណ្តាលឲ្យមានការមិនទុកចិត្តបាននោះ ។
    សួរថា ពួកសង្គ្រោះផេះ មានអីតវ៉ាចំពោះអត្ថបទមួយនេះទេ ?
    រង់ចាំចម្លើយពីពួកអ្នក !

  2. Anonymous says:

    please go to kiss your boss ass in time he has COVID 19 OK. it is good to have all those sick animal going hell so that Cambodian can be free. get lost AH CHHKOUTH